Author: Dol Pheakdey
-

អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រៀបចំសាកល្បង ជាសួន សាធារណជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាក ល្បង ជាសួនសាធារណៈ ជូនសាធារណជន ចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួម អបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមានរយៈ ពេល៩ ថ្ងៃចាប់ពីថ្ងៃសៅរ៍ ទី១១ រហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមេសា ខាងមុខ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអន្តរក្រសួង ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)នឹងបើកដំណើរការសាកល្បង ជាសួនសាធារណៈ ជូន សាធារណជន ចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ បងប្អូនប្រជាពលរដ្ឋអាចចូលទស្សនាជុំវិញតំបន់និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្ចិត និងប៉មបញ្ជា ហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និង តំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែល សុទ្ធសឹងតែជាតំបន់និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។…
-

អ្នកតាមដានតម្លៃសង្គ្រាម ៖ អាមេរិក ចាយ៤២ពាន់លានដុល្លារ តតាំងនឹងអ៊ីរ៉ង់ ៣៧ថ្ងៃ
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានចំណាយប្រាក់ជាង ៤២ ពាន់លានដុល្លារ នៅក្នុងសង្គ្រាម អ៊ីរ៉ង់ រយៈពេល៣៧ថ្ងៃ។ នេះបើតាម គេហទំព័រ កម្មវិធីតាមដានតម្លៃសង្គ្រាមអ៊ីរ៉ង់ ឬ Iran War Cost Tracker ចេញផ្សាយដោយសារព័ត៌មាន Tass នៅថ្ងៃចន្ទ ទី៦ ខែមេសា នេះ។ ប្រភព បានឲ្យដឹងថា ប្រតិបត្តិការយោធា ក្នុងប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យសហរដ្ឋអាមេរិក ខាតបង់ទឹកប្រាក់ជាង ៤២.១ ពាន់លានដុល្លារ ក្នុងរយៈពេល ប្រមាណ ៣៧ ថ្ងៃ នៃ ការប្រយុទ្ធគ្នា។ ការតាមដានពេលវេលាជាក់ស្តែង របស់ Iran War Cost Tracker គឺផ្អែកលើការសង្ខេប របស់មន្ទីរបញ្ចកោណ សម្រាប់សភាសហរដ្ឋអាមេរិក នៅថ្ងៃទី ១០ ខែមីនា ដែលបាននិយាយថា ទីក្រុង វ៉ាស៊ីនតោន បានចំណាយប្រាក់ចំនួន ១១.៣ ពាន់លានដុល្លារ…
-

អ៊ុយក្រែន ៖ ខែមុន រុស្ស៊ី រងគ្រោះធ្ងន់ធ្ងរបំផុតដោយសារសង្គ្រាម
កៀវ ៖ មេដឹកនាំអ៊ុយក្រែន បានទម្លាយឱ្យដឹងថា កងទ័ពរុស្ស៊ីច្រើនជាង ៣៥,០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួសធ្ងន់ធ្ងរ ដោយសារសង្គ្រាមនៅក្នុងខែមីនា ដែលនេះជាការខាតបង់ខ្ពស់បំផុត ចាប់តាំងពីទីក្រុងមូស្គូចាប់ផ្តើមប្រតិបត្តិការយោធាពិសេសឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២ ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហោះសារលើបណ្តាញសង្គមកាលពីសប្តាហ៍មុនថា ចំនួនសមាជិកយោធារុស្ស៊ីដែលត្រូវបានសម្លាប់ ឬរងរបួសធ្ងន់ធ្ងរនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ និងការវាយប្រហារផ្សេងទៀតរបស់អ៊ុយក្រែន មានចំនួនសរុបជាង ៣៥,០០០ នាក់ គិតត្រឹមក្នុងខែ មីនា តែមួយប៉ុណ្ណោះ ។ បន្ថែមលើនេះ ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីចំនួន ២៧៤ គ្រឿង ក៏ត្រូវបានបំផ្លាញនៅក្នុងខែមីនា ផងដែរ ។ លោកប្រធានាធិបតី Zelensky បានថ្លែងសាទរចំពោះភាពជោគជ័យនេះ ដោយនិយាយថា កងកម្លាំងសន្តិសុខ និងការពារជាតិអ៊ុយក្រែន នៅតែបដិសេដមិនអនុញ្ញាតឱ្យកងកម្លាំងឈ្លានពាន អាចមានប្រៀបនៅសមរភូមិជួរមុខបានជាដាច់ខាត ។ បើតាម NHK, ភ្លាមៗ ភាគីរុស្ស៊ីនៅពុំទាន់ចេញមុខឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់អ៊ុយក្រែននៅឡើយទេ ។ ប៉ុន្តែទោះបីជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃ…
-

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាព និងបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉ារីស
ភ្នំពេញ៖ ដូចកម្មវិធីបានគ្រោងទុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីសាធារណរដ្ឋបារាំង។ អមដំណើរដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជា ,មន្ត្រីជាន់ខ្ពស់មួយចំនួននៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយនៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉ារីស ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា នៅប្រទេសបារាំងសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-បារាំង ដែលកំពុងរីកចម្រើន ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌…
-

កូរ៉េខាងត្បូង សោកស្តាយ ចំពោះដ្រូនបំពានចូលកូរ៉េខាងជើង
សេអ៊ូល ៖ ប្រធានាធិបតី កូរ៉េខាងត្បូង និយាយថា សោកស្តាយចំពោះយន្តហោះគ្មានមនុស្សបើក ដែលបញ្ជូនទៅកាន់កូរ៉េខាងជើង ។ នៅថ្ងៃច័ន្ទនេះ លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង បានសម្តែងការសោកស្ដាយ ចំពោះទីក្រុងព្យុងយ៉ាង ជុំវិញការបញ្ជូនយន្តហោះគ្មានមនុស្សបើក ចូលបំពានទៅក្នុងប្រទេសកូរ៉េខាងជើង កាលពីដើមឆ្នាំនេះ ជាទង្វើដែលលោកហៅថា «គ្មានការទទួលខុសត្រូវ» ។ ដំបូងឡើយ ទីក្រុងសេអ៊ូល បានបដិសេធ ដោយអាជ្ញាធរបានណែនាំថា ជាការងាររបស់ស៊ីវិល ប៉ុន្តែ លោក Lee បាននិយាយថា ការស៊ើបអង្កេតមួយ បានបង្ហាញថា មន្ត្រីរដ្ឋាភិបាល មានជាប់ពាក់ព័ន្ធ ។ កូរ៉េខាងជើង បានព្រមាន កាលពីខែកុម្ភៈ អំពីការឆ្លើយតបដ៏គួរឱ្យភ័យខ្លាច ប្រសិនបើ ខ្លួនរកឃើញយន្តហោះគ្មានមនុស្សបើកបន្ថែមទៀត ឆ្លងកាត់ព្រំដែន ពីខាងត្បូង។ ក្រុង ព្យុងយ៉ាង បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបំពាក់ ឧបករណ៍ស៊ើបការណ៍ កាលពីដើមខែមករា។ លោក Lee បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃចន្ទនេះ…
-

អ៊ីស្រាអែល វាយកម្ទេចរោងចក្រគីមីឥន្ធនៈ អ៊ីរ៉ង់
ហ៊្សេរុយសាឡិម ៖ យោធាអ៊ីស្រាអែលប្រកាសក្តែងៗពីការទម្លាក់គ្រាប់បែកលើរោងចក្រគីមីឥន្ធនៈអ៊ីរ៉ង់មួយកន្លែង ដែលខ្លួនជឿជាក់ថា ជាទីតាំងផ្គត់ផ្គង់សារធាតុគីមីដ៏សំខាន់សម្រាប់ផលិតគ្រឿងសព្វាវុធ ។ បើតាម NHK, កងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយកាលពី ថ្ងៃសៅរ៍ សប្តាហ៍មុនថា ខ្លួនបានវាយប្រហាររោងចក្រគីមីឥន្ធនៈនៅភាគនិរតីអ៊ីរ៉ង់ ជាកន្លែងដែលអ៊ីស្រាអែលនិយាយថា ផ្ទុកសមាសធាតុសំខាន់ៗ សម្រាប់ផលិតមីស៊ីលផ្លោងបាលិស្ទីក ។ បន្ថែមលើនេះ យោធាអ៊ីស្រាអែល ក៏បានសន្យាដែរថា នឹងបន្តវាយប្រហារបន្ថែមទៀតទៅលើរោងចក្រថាមពលរបស់អ៊ីរ៉ង់ ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានប្រកាសទទួលស្គាល់ផងដែរថា អ៊ីស្រាអែលពិតជាបានវាយប្រហាររោងចក្រគីមីឥន្ធនៈមួយកន្លែងរបស់អ៊ីរ៉ង់ បន្ទាប់ពីខ្លួនទើបបានបំផ្លាញសមត្ថភាពផលិតដែកថែបរបស់អ៊ីរ៉ង់ចំនួន ៧០ ភាគរយ ដែលបម្រើជាវត្ថុធាតុដើមសម្រាប់ផលិតអាវុធ ។ មិនត្រឹមតែប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តី Netanyahu បានបោះសម្តីគំរាមធ្ងន់ៗទៀតថា យោធាអ៊ីស្រាអែល នឹងបន្តកម្ទេចរបបដឹកនាំនៅទីក្រុងតេហេរ៉ង់ ។ ការព្រមាននេះ កើតឡើងលក្រោយលោកប្រធានាធិបតី Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ឱសាវាទបន្ថែមដល់អ៊ីរ៉ង់រហូតដល់ថ្ងៃ ចន្ទ នេះ មុនពេលយោធាអាមេរិកប្រើកម្លាំងបាយវាយកម្ទេចរោងចក្រថាមពលអ៊ីរ៉ង់ ។ យោងតាមប្រភពពីមន្ត្រីការពារជាតិជាន់ខ្ពស់អ៊ីស្រាអែលមួយរូប, យោធារបស់ខ្លួនកំពុងត្រៀមខ្លួនវាយប្រហារគោលដៅរោងចក្រថាមពលរបស់អ៊ីរ៉ង់ ដោយរង់ចាំតែការបើកភ្លើងបៃតងពីសហរដ្ឋអាមេរិកប៉ុណ្ណោះ ៕ ប្រភព…
-

លោក ត្រាំ ៖ អាមេរិក-អ៊ីរ៉ង់ ចរចាបទឈប់បាញ់កាន់តែស៊ីជម្រៅ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការចរចាកាន់តែស៊ីជម្រៅជាមួយអ៊ីរ៉ង់ ដើម្បីធានាបាននូវបទឈប់បាញ់ ប៉ុន្តែលោកក៏បានព្រមានធ្ងន់ៗដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនបញ្ឈប់សង្គ្រាមត្រឹមពាក់កណ្តាលផ្លូវឡើយ ។ មេដឹកនាំអាមេរិករូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Channel 12 កាលពីថ្ងៃ អាទិត្យ ថា រដ្ឋបាលរបស់លោកកំពុងរក្សាទំនាក់ទំនងជាមួយអ៊ីរ៉ង់ តាមរយៈបណ្តាញជាច្រើន ដែលដឹកនាំដោយទីប្រឹក្សារបស់លោក គឺលោក Steve Witkoff និងលោក Jared Kushner ។ បើតាមស៊ីនហួរ, ការចរចារវាងអាមេរិក និងអ៊ីរ៉ង់ កំពុងដំណើរការតាមមធ្យោបាយចំនួនពីរផ្លូវ ។ ផ្លូវទី១.ការទំនាក់ទំនងដោយប្រយោល ដែលសម្របសម្រួលដោយប៉ាគីស្ថាន អេហ្ស៊ីប និងតួកគី ហើយផ្លូវមួយទៀត គឺការចរចាដោយផ្ទាល់រវាងបេសកជនអាមេរិក និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ។ យោងតាមការលើកឡើងរបស់លោកប្រធានាធិបតី ត្រាំ, មាន «ឱកាសល្អមួយ» ដែលកិច្ចព្រមព្រៀងមួយ អាចសម្រេចបានមុនកាលកំណត់ត្រឹមថ្ងៃ អង្គារ សប្តាហ៍នេះ ប៉ុន្តែលោកបានគំរាមទុកមុនថា ការខកខានមិនបានធ្វើដូច្នេះ នឹងជំរុញឱ្យអាមេរិកចាត់វិធានការកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងតំបន់ ៕…
-

លិចទូកតូចផ្សងព្រេង ជនចំណាកស្រុក នៅសមុទ្រមេឌីទែរ៉ាណេ
បរទេស ៖ ទូកតូច ផ្សងព្រេង មួយគ្រឿង ដែលផ្ទុកជនចំណាកស្រុក ជាង១០០នាក់ បានលិច នៅសមុទ្រមេឌីទែរ៉ាណេ បណ្តាលឲ្យស្លាប់ និង បាត់ខ្លួនមនុស្ស រាប់សិបនាក់។ បើតាមអង្គការក្រៅរដ្ឋាភិបាល Mediterranea Saving Humans និង Sea-Watch ដែលបានរៀបរាប់ នៅលើបណ្តាញសង្គម បានឲ្យដឹងថា «មនុស្សពីរនាក់ បានស្លាប់ និង ជាង៧០នាក់ កំពុងបាត់ខ្លួន ចេញពីទូក ដែលបានចាកចេញ ពីប្រទេសលីប៊ី កាលពីថ្ងៃទី៤ ខែមេសា ជាមួយនឹងមនុស្សប្រហែល ១០៥ នាក់ នៅលើទូក»។ ប្រភពបញ្ជាក់ទៀតថា «អ្នកនៅរស់រានមានជីវិត មាន៣២នាក់។ អង្គការ Sea-Watch បាននិយាយថា កប៉ាល់ពាណិជ្ជកម្ម ចំនួន ពីរគ្រឿង បានជួយសង្គ្រោះអ្នកនៅរស់ ហើយបានយកពួកគេ ទៅកាន់កោះ Lampedusa របស់ប្រទេសអ៊ីតាលី។ អង្គការ Mediterranea Saving Humans បាននិយាយថា…
-

ហុងគ្រី និង ស្លូវ៉ាគី ឲ្យអឺរ៉ុប រូតរះ ដកទណ្ឌកម្ម ប្រេង,ឧស្ម័ន រុស្ស៊ី
ប៊ុយដាប៉ែស ៖ ប្រទេស ហុងគ្រី និង ស្លូវ៉ាគី ជំរុញឲ្យសហភាពអឺរ៉ុប រូតរះដកទណ្ឌកម្ម លើការផ្គត់ផ្គង់ថាមពលរុស្ស៊ី ចំពេលមានវិបត្តិប្រេង និង ឧស្ម័ន ព្រោះសង្គ្រាម នៅមជ្ឈិមបូព៌ា។ បើតាម Tass, ការជំរុញនេះ ធ្វើឡើង បន្ទាប់ពីមានការសន្ទនា តាមទូរស័ព្ទ រវាងនាយករដ្ឋមន្ត្រី ស្លូវ៉ាគី លោក Robert Fico និង នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban កាលពីថ្ងៃសៅរ៍។ លោក Viktor Orban បាននិយាយថា ប្រទេសនៅអឺរ៉ុបទាំងពីរ បានយល់ព្រមរួមគ្នា អំពាវនាវដល់ថ្នាក់ដឹកនាំ EU ដើម្បីដកការរឹតបន្តឹង លើការផ្គត់ផ្គង់ប្រេង និង ឧស្ម័នរបស់រុស្ស៊ី ទៅកាន់អឺរ៉ុប ដែលកំពុងប្រឈមនឹងវិបត្តិថាមពល ព្រោះសង្គ្រាមអ៊ីរ៉ង់ និង ជម្លោះនៅមជ្ឈិមបូព៌ា ។ លោកបាននិយាយថា ទីក្រុង Budapest និង Bratislava មើលឃើញថា…
-

អ៊ីរ៉ង់វាយប្រហារទីតាំងថាមពលរបស់បណ្តារដ្ឋឈូងសមុទ្រ
បរទេស ៖ ប្រទេស អ៊ីរ៉ង់ បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅទូទាំងបណ្តារដ្ឋឈូងសមុទ្រ កាលពីថ្ងៃអាទិត្យ។ ហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ នៅក្នុងប្រទេសអេមីរ៉ាត់ អារ៉ាប់រួម, បារ៉ែន និងគុយវ៉ែត ទទួលរងការវាយប្រហារ ពីប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី៥ ខែមេសា ជាមួយនឹងការខូចខាត ដែលត្រូវបានរាយការណ៍ នៅមូលដ្ឋានស៊ីវិល។ ក្រុមហ៊ុនប្រេងរដ្ឋ គុយវ៉ែត បាននិយាយថា ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់រោងចក្រប្រេង និង គីមីឥន្ធនៈ។ ប៉ុន្តែ មិនមានការកត់ត្រា ចំនួនមនុស្សស្លាប់ទេ ។ អាជ្ញាធរ ក្នុងទីក្រុង Abu Dhabi ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បាននិយាយថា ពួកគេបានប្រឹងប្រែងពន្លត់ភ្លើងឆេះ នៅរោងចក្រគីមីឥន្ធនៈមួយ ក្នុងតំបន់ឧស្សាហកម្ម Ruwais នៅឆ្នេរសមុទ្រ ភាគពាយ័ព្យ។ នៅប្រទេសបារ៉ែន ក្រុមហ៊ុនថាមពលរដ្ឋ បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់ បានបង្កឱ្យមានភ្លើងឆេះ នៅធុងស្តុកទុកមួយ…