Author: Dol Pheakdey

  • ព្រឹកនេះ សមិទ្ធផលថ្មីបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តកំពត នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា

    ព្រឹកនេះ សមិទ្ធផលថ្មីបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តកំពត នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា

    នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។ តាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តកំពត បានឱ្យដឹងថាគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ គ្របដណ្ដប់លើផ្ទៃដីជាង ៤ ហិកតា បានចាប់ផ្ដើមតាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ គម្រោងនេះត្រូវបានគ្រប់គ្រងការសាងសង់ដោយអង្គភាពអនុវត្តអនុគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់ថវិកាសរុបចំនួន ១៨,៧៧ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៨ លានដុល្លារ គឺជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និង ៧៧ ម៉ឺនដុល្លារទៀត គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅមហាអនុតំបន់មេគង្គ។ ចំណែកឯអ្នកជំនាញបានបង្ហាញការជឿជាក់ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងពង្រីកវិសាលភាពនៃការទទួលភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមផ្លូវទឹក មកកាន់ខេត្តកំពត ក៏ដូចជាប្រទេសកម្ពុជាទាំងមូលឱ្យកាន់តែច្រើនឡើងនាពេលអនាគត។ ផ្សាយ៖ កន ចំណាន

  • លោក ពូទីន ប្រកាស “បទឈប់បាញ់បុណ្យ Easter”

    លោក ពូទីន ប្រកាស “បទឈប់បាញ់បុណ្យ Easter”

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសៅរ៍ បានប្រកាស “បទឈប់បាញ់បុណ្យ Easter” ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ដោយនិយាយថា ការប្រយុទ្ធនឹងផ្អាករហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ។ បុណ្យ Easter ដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់សម្រាប់គ្រីស្ទបរិស័ទ។ លោក ពូទីន បាននិយាយតាមកញ្ចក់ទូរទស្សន៍ថា ខ្ញុំបញ្ជាក្នុងកំលុងពេលនេះឱ្យបញ្ឈប់សកម្មភាពយោធាទាំងអស់ ហើយបទឈប់បាញ់នេះ គឺ “ផ្អែកលើហេតុផលមនុស្សធម៌”។ ទោះបីជាយ៉ាងណា លោក ពូទីន ក៏បានស្នើឲ្យកងទ័ពរុស្ស៊ីត្រៀមខ្លួន ដើម្បីទប់ទល់នឹងការបំពានបទឈប់បាញ់ និង ការបង្កហេតុដោយកងកម្លាំងអ៊ុយក្រែន។ តួយ៉ាង មេទ័ពរុស្ស៊ីបានប្រាប់លោកថា អ៊ុយក្រែនច្រើនជាង ១០០ដង បានរំលោភលើបទឈប់បាញ់លើហេដ្ឋារចនាសម្ព័ន្ធថាមពល។ គួរកត់សម្គាល់ថា ការប៉ុនប៉ងពីមុនៗសម្រាប់បទឈប់បាញ់ថ្ងៃបុណ្យ Easter ក្នុងខែមេសា ឆ្នាំ ២០២២ និងបុណ្យគ្រិស្តអូស្សូដក់ ក្នុងខែមករា ឆ្នាំ ២០២៣ មិនត្រូវបានភាគីទាំងពីរអនុវត្តទេ បន្ទាប់ពីកងកម្លាំងរុស្ស៊ី-អ៊ុយក្រែនមិនបានយល់ព្រមបញ្ឈប់ការវាយប្រហារគ្នា៕ ប្រភព ៖ AFP

  • ក្រុមហ៊ូទីបាញ់ទម្លាក់ដ្រូនអាមេរិកតម្លៃ ៣០ លានដុល្លារមួយគ្រឿងទៀត

    ក្រុមហ៊ូទីបាញ់ទម្លាក់ដ្រូនអាមេរិកតម្លៃ ៣០ លានដុល្លារមួយគ្រឿងទៀត

    សាណាអា ៖ ក្រុមហ៊ូទីយេម៉ែន នៅថ្ងៃសៅរ៍ បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិក MQ-9 មានតម្លៃជាង ៣០ លានដុល្លារមួយគ្រឿងទៀតនៅខេត្តសាណាអា ក្នុងពេល ២៤ម៉ោងមកនេះ។ អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហោះដ្រូនអាមេរិក MQ-9 ត្រូវបានបាញ់ទម្លាក់ ដោយប្រើមីស៊ីលបាញ់ពីដីទៅអាកាស ដែលផលិតក្នុងស្រុកនៅយេម៉ែន។ លោក Sarea បានបញ្ជាក់ថា នេះគឺជាយន្តហោះដ្រូនទីពីរហើយ ដែលប្រព័ន្ធការពារដែនអាកាសរបស់យើងបានបាញ់ទម្លាក់ដោយជោគជ័យក្នុងពេល ២៤ម៉ោង ហើយក៏ជាយន្តហោះដ្រូនទី ២១ ដែលយើងបានបាញ់ទម្លាក់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣។ ភ្លាមៗ ខាងភាគីអាមេរិក មិន ទាន់ ធ្វើ អត្ថាធិប្បាយ លើ ការ អះអាង របស់ ក្រុមហ៊ូទីនៅ ឡើយ ទេ។ ភាពតានតឹងរវាងក្រុមហ៊ូទី និង យោធាអាមេរិក កាន់តែពុះកញ្ជ្រោល ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសឡើងវិញលើគោលដៅពួកហ៊ូទី ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃទី១៥ ខែមីនា។ ពោលគឺបន្ទាប់ពីក្រុមហ៊ូទីបានប្រកាសពីផែនការបន្តការវាយប្រហារលើគោលដៅរបស់អ៊ីស្រាអែល…

  • អ៊ីស្រាអែលប្តេជ្ញានាំចំណាប់ខ្មាំងទាំងអស់មក វិញ

    អ៊ីស្រាអែលប្តេជ្ញានាំចំណាប់ខ្មាំងទាំងអស់មក វិញ

    ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅថ្ងៃសៅរ៍ បានប្តេជ្ញានាំយកចំណាប់ខ្មាំងដែលនៅសេសសល់នៅតំបន់ហ្កាហ្សាមកផ្ទះវិញ និងច្រានចោលការទាមទាររបស់ក្រុមហាម៉ាស់។ នេះជាសុន្ទរកថាដំបូងរបស់លោក Netanyahu ចាប់តាំងពីក្រុមហាម៉ាស់ ដែលស្វែងរកការបញ្ចប់សង្គ្រាមនៅហ្គាហ្សាជាអចិន្ត្រៃយ៍ បានច្រានចោលសំណើបទឈប់បាញ់ថ្មីរបស់អ៊ីស្រាអែល។ លោក Netanyahu បានអះអាងថា លោកជឿថា យើងអាចនាំយកចំណាប់ខ្មាំងរបស់យើងមកផ្ទះវិញ ដោយមិនចាំបាច់ចុះចាញ់នឹងការបង្គាប់បញ្ជារបស់ពួកហាម៉ាស់។ លោក Netanyahu បានគូសបញ្ជាក់ថា យើង ស្ថិត នៅ ដំណាក់កាល សំខាន់ ហើយ នៅ ចំណុច នេះ យើង ត្រូវ ការ ការ អត់ធ្មត់ និង និងការតាំងចិត្តដើម្បីឈ្នះសង្គ្រាម។ បើតាមដឹកនាំអ៊ីស្រាអែលរូបនេះ ការបញ្ចប់សង្រ្គាមនៅក្រោមលក្ខខណ្ឌចុះចាញ់ នឹងផ្ញើសារទៅកាន់សត្រូវទាំងអស់របស់អ៊ីស្រាអែល ហើយវាក៏នឹងបង្ហាញថា អំពើភេរវកម្មឈ្នះ ហើយសារនោះនឹងបង្កគ្រោះថ្នាក់ដល់ពិភពលោកសេរីទាំងមូល៕ ប្រភព ៖ AFP

  • ផ្ទុះបាតុកម្មថ្មីប្រឆាំងលោក Trump

    ផ្ទុះបាតុកម្មថ្មីប្រឆាំងលោក Trump

    វ៉ាស៊ីនតោន ៖ បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍ នៅតាមបណ្តាទីក្រុងធំៗទូទាំងសហរដ្ឋអាមេរិក មានដូចជាញូវយ៉ក និង វ៉ាស៊ីនតោនជាដើម ដើម្បីធ្វើបាតុកម្មជុំទីពីរប្រឆាំងលោក ដូណាល់ ត្រាំ និង គោលនយោបាយដ៏រឹងរូសរបស់គាត់។ នៅទីក្រុងញូវយ៉ក បាតុករបានប្រមូលផ្តុំ គ្នានៅខាងក្រៅបណ្ណាល័យសំខាន់របស់ ទីក្រុង ដោយកាន់សញ្ញាសំដៅទៅលើលោកប្រធានាធិបតីអាមេរិក ត្រាំ ជាមួយនឹងពាក្យស្លោកថា គ្មានស្តេចក្រាញ់នៅអាមេរិកទេ ឬ “No Kings in America” ។ បាតុករជាច្រើនទៀតបានផ្តោតលើការនិរទេសជនចំណាកស្រុកដែលគ្មានឯកសាររបស់លោក ត្រាំ ដោយស្រែកថា “គ្មាន ICE គ្មានការភ័យខ្លាច ហើយជនអន្តោរប្រវេសន៍ត្រូវបានស្វាគមន៍នៅទីនេះ។ នៅទីក្រុងវ៉ាស៊ីនតោន ក្រុមអ្នកតវ៉ាបានសម្តែងការព្រួយបារម្ភថា លោកប្រធានាធិបតី ត្រាំ កំពុងគំរាមកំហែងដល់បទដ្ឋានរដ្ឋធម្មនុញ្ញ ដែលត្រូវបានគោរពជាយូរមកហើយ រួមទាំងសិទ្ធិបញ្ចេញមតិផងដែរ។ ជាមួយគ្នានេះ អ្នករៀបចំបាតុកម្មសង្ឃឹមថា នឹងប្រើប្រាស់ការអាក់អន់ចិត្ត ចំពោះការបង្រ្កាបជនអន្តោប្រវេសន៍របស់លោក ត្រាំ ការកាត់បន្ថយបុគ្គលិកភ្នាក់ងាររដ្ឋាភិបាល និងការគាបសង្កត់លើសាកលវិទ្យាល័យដកទិដ្ឋាការនិសិត្សបរទេស ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងក្រុមហ៊ុនច្បាប់ជាដើម ក្នុងគោលបំណងបង្កើតចលនាតវ៉ាយូរអង្វែង៕ ប្រភព ៖ AFP ប្រែសម្រួល ៖…

  • រុស្ស៊ី និង អ៊ុយក្រែន ដោះដូរអ្នកទោសសង្គ្រាមជិត ៥០០ នាក់ទៀត

    រុស្ស៊ី និង អ៊ុយក្រែន ដោះដូរអ្នកទោសសង្គ្រាមជិត ៥០០ នាក់ទៀត

    កៀវ ៖ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ភាគីជម្លោះរុស្ស៊ី និង អ៊ុយក្រែន នៅថ្ងៃសៅរ៍ បានផ្លាស់ប្តូរឈ្លើយសឹកចំនួន ៤៩២ នាក់។ ក្រសួងការពារជាតិរុស្ស៊ី បានគូសបញ្ជាក់ថា អ៊ុយក្រែនបានប្រគល់ទាហានរុស្ស៊ីចំនួន ២៤៦ នាក់ ហើយរុស្ស៊ីក៏បានដោះដូរឈ្លើយសឹកអ៊ុយក្រែនចំនួន ២៤៦ នាក់ដូចគ្នាផងដែរ។ បើតាមក្រសួងការពារជាតិរុស្ស៊ី ទីក្រុងមូស្គូក៏បានប្រគល់អ្នកទោសរងរបួស ៣១ នាក់ទៅឲ្យអ៊ុយក្រែន ជាថ្នូរនឹងទាហាន រុស្ស៊ី ១៥ នាក់ ដែលត្រូវការការព្យាបាលបន្ទាន់ផងដែរ។ ការដោះដូរនេះធ្វើឡើងបន្ទាប់ពីមានការចរចាដែលសម្របសម្រួលដោយប្រទេសអារ៉ាប់រួម៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ៣០០នាក់

    រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ៣០០នាក់

    ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ៣០០នាក់ សម្រាប់បំពេញអោយក្របខ័ណ្ឌកងឯកភាព ដូចជា ៖ បញ្ជាការដ្ឋានទ័ពអាកាស ចំនួន ១០០នាក់ កងឯកភាព ចំណុះឱ្យបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ចំនួន ១៥០នាក់ មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ ចំណុះមូលដ្ឋានសមុទ្ររាម ចំនួន ៣០នាក់ វិទ្យាស្ថានសេនាធិការ ចំនួន ២០នាក់ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ប្រជាជនមីយ៉ាន់ម៉ាជាង ៦ លាននាក់ដង្ហើយរកជំនួយបន្ទាន់

    ប្រជាជនមីយ៉ាន់ម៉ាជាង ៦ លាននាក់ដង្ហើយរកជំនួយបន្ទាន់

    ណៃពិដោ ៖ ប្រជាជនមីយ៉ាន់ម៉ាជាង ៦.៣ លាននាក់កំពុងដង្ហោយរកជំនួយមនុស្សធម៌បន្ទាន់ ពោលគឺជាង ៣ សប្តាហ៍បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារប្រជាជាតិអាស៊ានមួយនេះ នេះបើតាមអង្គការមូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ ឬ យូនីសេហ្វ (UNICEF)។ អង្គការ UNICEF និយាយថា ជាពិសេសកុមារ និងស្ត្រីកំពុងប្រឈមមុខនឹងហានិភ័យសុខភាពខ្លាំងជាងគេ ដោយសារតែរលកកំដៅ កង្វះទឹកស្អាត និង បញ្ហាដទៃផ្សេងៗទៀត។ បើតាមអង្គការ UNICEF កង្វះអាហារូបត្ថម្ភនៅតែជាក្តីកង្វល់ធ្ងន់ធ្ងរ សម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ ក៏ដូចជាស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន។ ការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់ Sagaing នៅជិតចំណុចកណ្តាលទីក្រុងដ៏ធំទីពីររបស់មីយ៉ាន់ម៉ា គឺ Mandalay និងទីតាំងផ្សេងទៀត។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមអ្នកស្ម័គ្រចិត្តកំពុងបន្តកិច្ចខិតខំប្រឹងប្រែងសង្គ្រោះរបស់ពួកគេ នៅក្នុងតំបន់ដែលរងផលប៉ះពាល់។ ចំណែកអង្គការ UNICEF ក៏កំពុងអំពាវនាវរកជំនួយពីសហគមន៍អន្តរជាតិ។ បើតាមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គ្រោះមហន្តរាយនេះបានធ្វើឱ្យមនុស្សជាង ៣.៧០០ នាក់ស្លាប់បាត់បង់ជីវិត។ រីឯមនុស្សជាច្រើនទៀតនៅតែបន្តជ្រកកោណតាមទីសាធារណ: និងជម្រកបណ្តោះអាសន្ន ខណៈមានការព្រួយបារម្ភថា ស្ថានភាពសុខាភិបាលអាចកាន់តែយ៉ាប់យ៉ឺនក្នុងការជម្លៀសខ្លួនយូរ៕ ប្រភព ៖ NHK

  • លោក Zelensky ទិញប្រព័ន្ធការពារមីស៊ីល ១០ គ្រឿងស្អំចិត្តលោក Trump

    លោក Zelensky ទិញប្រព័ន្ធការពារមីស៊ីល ១០ គ្រឿងស្អំចិត្តលោក Trump

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា អ៊ុយក្រែនចង់ទិញប្រព័ន្ធខែលការពារមីស៊ីលប៉ាទ្រីយ៉ូតយ៉ាងហោចណាស់ ១០គ្រឿងពីរដ្ឋបាលលោក ដូណាល់ ត្រាំ ទុកការពារប្រឆាំងការវាយប្រហាររបស់រុស្ស៊ី។ ប៉ាទ្រីយ៉ូត គឺជាប្រព័ន្ធខែលការពារមីស៊ីលមានតម្លៃថ្លៃបំផុតដែលសហរដ្ឋអាមេរិកបានផ្គត់ផ្គង់ដល់អ៊ុយក្រែន នេះបើយោងតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។ វាត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃសរុបមានប្រហែល ១.១ ពាន់លានដុល្លារក្នុងមួយគ្រឿង ក្នុងនោះ ៤០០ លានដុល្លារសម្រាប់ប្រព័ន្ធ និង ៦៩០ លានដុល្លារសម្រាប់មីស៊ីល។ លោក ហ្សេលេនស្គី បានប្រាប់សន្និសីទកាសែតនៅទីក្រុងកៀវថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទិញប្រព័ន្ធខែលការពារមីស៊ីលយ៉ាងហោចណាស់ ១០គ្រឿង។ ខ្ញុំបានប្រាប់លោកប្រធានាធិបតី ត្រាំ អំពីរឿងនេះ ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ។ មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា លោក ត្រាំបានប្រាប់គាត់វិញថា អាមេរិកនឹងធ្វើការលើសំណើនេះ ប៉ុន្តែរហូតមកទល់ពេលនេះ លោកមិនទាន់ទទួលបានព័ត៌មានត្រលប់នោះទេ។ អ៊ុយក្រែនតែងតែទទូចអង្វរសុំសព្វាវុធទំនើបនេះពីសម័្ពន្ធមិត្ត ដើម្បីទប់ទល់នឹងការវាយប្រហារមីស៊ីលរបស់រុស្ស៊ី៕ ប្រភព ៖ AFP

  • ឯកឧត្តម វ៉ាង វិនពីង ៖ ចិនសន្យាបង្កើនការនាំចូលកសិផលមានគុណភាពពីកម្ពុជា

    ឯកឧត្តម វ៉ាង វិនពីង ៖ ចិនសន្យាបង្កើនការនាំចូលកសិផលមានគុណភាពពីកម្ពុជា

    ភ្នំពេញ ៖ ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ចិនសន្យានាំចូលកសិផលមានគុណភាពខ្ពស់របស់កម្ពុជាអោយកាន់តែច្រើនឡើងបន្ថែមទៀត ខណៈដែលកន្លងមក ចិនបាននាំចូលផលិតផលកសិកម្មមួយចំនួនរួចហើយ ដូចជាចេកអំបូងលឿង ស្វាយកែវរមៀត គ្រាប់ចន្ទី ត្រី តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង អសិប ជាដើម។ ឯកឧត្តម វ៉ាង វិនពីង បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃនេះ ក្នុងគោលបំណងបង្ហាញអំពីលទ្ធផលក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដម ស៊ី ជីនពីង ប្រធានា ធិបតីសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជារយៈពេល ២ថ្ងៃកន្លងទៅ កាលពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តម វ៉ាង វិនពីង បន្តថា ទាក់ទិននឹងការវិនិយោគ ភាគីចិនក៏សន្យាផងដែរថា នឹងផ្សព្វផ្សាយ ក៏ដូចជាជម្រុញអោយវិនិយោគិនចិន បន្ត និង បន្ថែមការវិនិយោគនៅកម្ពុជាអោយបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ផល ប្រយោជន៍អោយគ្នាទៅវិញទៅមក។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមថា ក្រោមការឯកភាពជាយុទ្ធសាស្ត្រកម្រិតខ្ពស់ ប្រទេសទាំង២ដោយគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយយន្តការគ្រប់គ្រងរួម និងការអនុវត្តផែនការសកម្មភាព ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ជាចំនុចចម្បង…