Author: Dol Pheakdey

  • Zelensky ចោទបេសកជនរបស់ Trump ថា គប់គិតជាមួយរុស្ស៊ី យកដីអ៊ុយក្រែន

    Zelensky ចោទបេសកជនរបស់ Trump ថា គប់គិតជាមួយរុស្ស៊ី យកដីអ៊ុយក្រែន

    បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់បេសកជនអាមេរិក លោក Steve Witkoff ថា បានគប់គិតជាមួយរុស្ស៊ី បន្ទាប់ពីមនុស្សនិតរបស់លោក Trump រូបនេះ បានស្នើឱ្យមានកិច្ចព្រមព្រៀងសន្តិភាព តែឲ្យរុស្ស៊ីគ្រប់គ្រងទឹកដីខ្លះ របស់អ៊ុយក្រែន នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃសុក្រនេះ។ លោក Zelensky បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា លោក Witkoff បានយកយុទ្ធសាស្ត្ររបស់ភាគីរុស្ស៊ី ដែលបង្កគ្រោះថ្នាក់ខ្លាំងណាស់ ហើយចោទថា លោក Witkoff អាចបានដឹងថា ខ្លួនកំពុងជួយផ្សព្វផ្សាយការឃោសនារបស់រុស្ស៊ី តែក៏អាចថា លោក Witkoff ធ្វើដោយមិនដឹងខ្លួន ផងដែរ។ លោក Zelensky បន្តថា ក្នុងអាណត្តិចរចានេះ លោកមិនដែរឃើញ លោក Witkoff ពិភាក្សាអំពីទឹកដីអ៊ុយក្រែន និងអនាគតប្រជាជនអ៊ុយក្រែន ឡើយ ដូច្នេះ លោកថា មិនយល់ពីអ្វីដែល លោក Witkoff…

  • កូនស្នងការរងម្នាក់នៅអាមេរិកបាញ់សម្លាប់មនុស្ស ២ នាក់នៅសកលវិទ្យារដ្ឋ Florida

    កូនស្នងការរងម្នាក់នៅអាមេរិកបាញ់សម្លាប់មនុស្ស ២ នាក់នៅសកលវិទ្យារដ្ឋ Florida

    វ៉ាស៊ីនតោន ៖ អាជ្ញាធរនិយាយថា កូនប្រុសប៉ូលិសស្នងការរងម្នាក់បានបើកការបាញ់ប្រហារសម្លាប់មនុស្ស ២នាក់ និង ៦នាក់ទៀតរងរបួស នៅឯសាកលវិទ្យាល័យរដ្ឋ Florida ហៅកាត់ថា FSU កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។ ការបាញ់ប្រហារកើតឡើងនៅម៉ោងប្រហែល ១១:៥០ នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅជិតអគារសហជីពនិស្សិតក្នុងបរិវេណសាកលវិទ្យាល័យ FSU ដែលមានសិស្សជាង ៤២.០០០ នាក់ ស្ថិតក្នុងថ្នាក់រៀននៅអគារធំ។ ខ្មាន់កាំភ្លើងឈ្មោះ Phoenix Ikner មានវ័យ ២០ ឆ្នាំ ត្រូវប៉ូលិសបាញ់ឱ្យរងរបួស និង បញ្ជូនទៅមន្ទីរពេទ្យ។ អាជ្ញាធរនិយាយថា ប៉ូលិសបានបាញ់តបតខ្មាន់កាំភ្លើង ដោយសារគេមិនព្រមប្រគល់ខ្លួន ខណៈដែលការស៊ើបអង្កេតកំពុងបន្ត។ ជនសង្ស័យបានប្រើប្រាស់កាំភ្លើងខ្លីរបស់ម្តាយខ្លួន ដែលធ្លាប់ជាអាវុធការងារ ប៉ុន្តែត្រូវបានទិញធ្វើជាអាវុធផ្ទាល់ខ្លួនពីនាយកដ្ឋាននគរបាល។ ខ្មាន់កាំភ្លើង ត្រូវបានគេជឿថា ជានិស្សិតនៅសាកលវិទ្យាល័យ FSU ក្នុងក្រុង Tallahassee នៃរដ្ឋ Florida។ មនុស្សពីរនាក់ដែលត្រូវបាញ់សម្លាប់នោះមិនមែនជានិស្សិតទេ ហើយអាជ្ញាធរជឿជាក់ថា ខ្មាន់កាំភ្លើងដែលជាកូនប្រុសរបស់ស្នងការរងតំបន់ Leon រូបនោះ បានធ្វើសកម្មភាពបាញ់ប្រហារតែម្នាក់ឯង ហើយហេតុផលមិនត្រូវបានដឹងទេ៕…

  • ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ

    ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក វ៉ាង តុងចូវ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងជំនួបនោះ, លោក វ៉ាង តុងចូវ បានសម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះការផ្ដោតអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការសាងសង់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវបរិយាកាសវិនិយោគល្អ។ លោកប្រធានបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតី អំពីប្រតិបត្តិការអាជីកម្មរបស់ក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការជីកស្តារព្រែកជីក ក៏ដូចជាប្រព័ន្ធស្រោចស្រពធំៗ ជាដេីម។ បច្ចុប្បន្ន ក្រុមហ៊ុន មានប្រតិបត្តិការអាជីវកម្ម នៅក្នុង ១៥៨ ប្រទេស ជុំវិញពិភពលោក។ លោកបានបន្តថា ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន…

  • លោក Trump ដកទិដ្ឋាការនិស្សិតបរទេសជាង ១.០០០ នាក់ ឈប់ឱ្យរៀននៅអាមេរិក

    លោក Trump ដកទិដ្ឋាការនិស្សិតបរទេសជាង ១.០០០ នាក់ ឈប់ឱ្យរៀននៅអាមេរិក

    វ៉ាស៊ីនតោន ៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump បានដកហូតទិដ្ឋាការសិស្ស-និសិត្សបរទេសរាប់រយនាក់ស្ទើរតែទូទាំងប្រទេស ជាផ្នែកមួយនៃការបង្រ្កាបជនអន្តោប្រវេសន៍ដ៏ធំ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ យោងតាមសេចក្តីថ្លែងការណ៍ និង អ្នកនាំពាក្យរបស់សាកលវិទ្យាល័យអាមេរិក បានឱ្យដឹងថា និស្សិតអន្តរជាតិជាង ១.០០០ នាក់ និង និស្សិតបញ្ចប់ការសិក្សាថ្មីៗនៅតាមសាលារៀនជាង ១៣០ ទូទាំងសហរដ្ឋអាមេរិក ត្រូវបានដកហូតទិដ្ឋាការរបស់ពួកគេនៅឆ្នាំនេះ ចេញពីប្រព័ន្ធព័ត៌មានសិស្ស និង Exchange Visitor Information System ជាប្រព័ន្ធទិន្នន័យលើអ៊ីនធឺណិត ដែលតាមដាន និងរក្សាទុកព័ត៌មានអំពីស្ថានភាពទិដ្ឋាការ និងសកម្មភាពរបស់និស្សិតអន្តរជាតិនៅសហរដ្ឋអាមេរិក។ មហាវិទ្យាល័យ និងសាកលវិទ្យាល័យក្នុងរដ្ឋចំនួន ៤០ របស់សហរដ្ឋអាមេរិក បានបញ្ជាក់ពីការដកហូតទិដ្ឋាការ និងស្ថានភាពសិស្សរបស់ពួកគេទៅកាន់ទូរទស្សន៍ CNN។ និស្សិតដែលរងផលប៉ះពាល់ភាគច្រើន ជាអ្នកដែលបានចូលរួមតវ៉ានៅបរិវេណសាកលវិទ្យាល័យដែលគាំទ្រប៉ាឡេស្ទីន។ ប៉ុន្តែមន្ត្រីសាកលវិទ្យាល័យបាននិយាយថា អ្នកផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងការតវ៉ា ក៏ទទួលរងការលុបចោលទិដ្ឋាការផងដែរ ដោយគ្មានការពន្យល់។ មន្ត្រីសហព័ន្ធមិនបានបញ្ជាក់ពីមូលហេតុ ដែលទិដ្ឋាការរបស់និស្សិតបរទេសជាច្រើនត្រូវបានដកហូតនោះទេ ប៉ុន្តែរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយម្តងហើយម្តងទៀតថា អាកប្បកិរិយាមួយចំនួន រួមទាំងការចូលរួមតវ៉ានានា នឹងមិនត្រូវបានអត់ឱនឡើយ។ លោក…

  • រយៈពេលជាងមួយខែនៃរដូវលក់ផ្លែគុយ ពលរដ្ឋ អាចរកចំណូលចាប់ពីជាង ១លាន ដល់ជិត ៣លានរៀល

    រយៈពេលជាងមួយខែនៃរដូវលក់ផ្លែគុយ ពលរដ្ឋ អាចរកចំណូលចាប់ពីជាង ១លាន ដល់ជិត ៣លានរៀល

    (កំពង់ធំ)៖ ចាប់ពីពាក់កណ្តាល ខែ មីនា មក ផ្លែគុយ ដែលជាប្រភេទផ្លែឈើព្រៃ គេនិយមបរិភោគនោះចាប់ផ្តើមមានជាបណ្តើរៗហើយ និងពិសេសអំឡុងបុណ្យចូលឆ្នាំខ្មែរគឺរដូវផ្លែគុយចាប់ផ្តើមទុំ និងសម្បូរច្រើនបំផុត ដែលជាឱកាសល្អសម្រាប់បងប្អូនពលរដ្ឋ លក់ផ្លែគុយដើម្បីរកចំណូលនាមួយរដូវកាលនេះ។ ផ្លែគុយសម្បូរដុះច្រើននៅភ្នំគូលែន ក្នុងខេត្ត សៀមរាប ខេត្ត កំពង់ធំ និង បណ្តាខេត្តមួយចំនួនទៀតនៅប្រទេសកម្ពុជា។ដោយសារតែរស់ជាតិរបស់ផ្លែឈើប្រភេទនេះជូរអែមឆ្ងាញ់ពិសារ និងពិសេសមានក្លិនក្រអូបជាប់មាត់ផងទើបធ្វើឱ្យមនុស្សជាច្រើនជាប់ចិត្ត នឹង ផ្លែឈើព្រៃ ប្រភេទនេះណាស់។ ដើមគុយជា ប្រភេទ រុក្ខជាតិវល្លិ៍ តោងឡើងតាមរុក្ខជាតិដទៃទៀត។វា មាន ផ្លែ ទំហំ តូច ធំ ទៅតាមប្រភេទពូជរបស់វា ដោយជាមធ្យមមាន ទំហំ ប៉ុន កដៃកូនក្មេងតូចៗទើបនឹងកើត។ពេលនៅខ្ចីផ្លែរបស់វាមានពណ៌បៃតងខ្ចី។នៅពេលទុំ មានពណ៌លឿងខ្ចី និងខ្លះលឿងទុំស្រាល។ ផ្លែគុយសម្បករបស់វាទោះមានជ័រពណ៌ស និងគ្រាប់ច្រើនក្តីតែក៏មនុស្សជាច្រើនជាប់ចិត្ត ជាមួយផ្លែឈើកម្រមួយនេះដែរ។រុក្ខជាតិព្រៃមួយប្រភេទនេះតែងផ្តល់ផលចាប់ពីខែកុម្ភៈដល់ខែឧសភា ពោលគឺចំរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាឱកាសនៃការ រកប្រាក់ពីការលក់ផល្លានុផលមួយនេះ។ អ្នកស្រី ជុំ សុខនី រស់នៅ ភូមិ ត្រពាំងឬស្សី ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ…

  • មកដឹងពីសារសំខាន់នៃចំណតផែរណបពហុបំណង UM២ ដែលស្ថិតនៅ​ដងទន្លេមេគង្គលើ​

    មកដឹងពីសារសំខាន់នៃចំណតផែរណបពហុបំណង UM២ ដែលស្ថិតនៅ​ដងទន្លេមេគង្គលើ​

    ភ្នំពេញ៖ លើបណ្ដាញសង្គមហ្វេសផ្លូវការនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥​អមដោយរូបភាពជាច្រើនសន្លឹក កំពង់​ផែ​ស្វយ័ត​ភ្នំពេញបានធ្វើការ​អធិប្បាយទាក់ទងនឹងចំណតផែរណបពហុបំណង UM២ ដែលស្ថិតនៅខេត្ត​ចំនួនពីរជាប់ដង ទន្លេមេគង្គលើ។ ចំណតផែរណបពហុបំណង UM២ គឺជាផែរណបរបស់កំពង់ផែស្វយ័ត​ភ្នំពេញ​ស្ថិតនៅតាមដងទន្លេមេគង្គ​លើក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប់ខេត្តកំពង់ចាម។ ចំណតផែរណបនេះ ជាទីតាំងយុទ្ធសាស្រ្តនៃការដឹកជញ្ជូន ដែលបានត​ភ្ជាប់​ផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់ខេត្តភាគខាងជើង និងឦសាន​នៃប្រទេសកម្ពុជាទៅកាន់តំបន់​ភាគខាង​ត្បូងនៃប្រទេសកម្ពុជា និងនាំចេញទៅ​ប្រទេសវៀតណាម។ ចំណតផែរណបពហុបំណង UM២ជាផែរណបមួយ ក្នុងចំណតផែរណប​ចំនួនបីរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលសម្ពោធ​ដាក់ឱ្យប្រើប្រាស់កាលពី​សុក្រទី១២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹក​ជញ្ជូន​។ចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ។ចំណតផែរណបពហុបំណងទាំងបីទីតាំងនេះបម្រើឱ្យប្រតិបត្តិការ​ផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។ ចំណតផែរណបពហុបំណង UM២ មានទីតាំងស្ថិតនៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។ ចំណត​ផែរណបពហុបំណង UM២ គឺកើតចេញពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd.…

  • ឥណ្ឌាដំណើរការប្រព័ន្ធប្រកាសអាសន្នដំរីព្រៃវាយប្រហារ

    ឥណ្ឌាដំណើរការប្រព័ន្ធប្រកាសអាសន្នដំរីព្រៃវាយប្រហារ

    ញូដែលី ៖ ក្នុងគោលបំណងទប់ស្កាត់ជម្លោះរវាងដំរីព្រៃ និង មនុស្សនោះ ប្រទេសឥណ្ឌាបាដាក់ដំណើរការប្រព័ន្ធប្រកាសអាសន្នមួយនៅលើទូរស័ព្ទដៃ ដើម្បីចាប់សញ្ញាពីវត្តមានហ្វូងដំរីព្រៃ និង ជួយការពារករណីស្លាប់កើនឡើងក្នុងមួយឆ្នាំៗ។ កម្មវិធីប្រកាសអាសន្នក្នុងទូរស័ព្ទដៃនេះ បង្កើតឡើងដោយក្រុមហ៊ុនឥណ្ឌា Kalpvaig ហើយមានគោលដៅផ្តល់ការព្រមានជាមុនដល់អ្នកភូមិដែលនៅជិតទីតាំងហ្វូងដំរីព្រៃ។ ចាប់តាំងពីប្រព័ន្ធរោទិ៍ប្រកាសអាសន្ននេះ ចាប់ផ្តើមដាក់ដំណើរការនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ មានករណីស្លាប់ទាក់ទងនឹងដំរីមួយប៉ុណ្ណោះដែលត្រូវបានកត់ត្រា។ នៅពេលដែលជម្រកសត្វដំរីធ្លាក់ចុះ ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃបានកើនឡើង ដោយមនុស្សចំនួន ៦២៩ នាក់ត្រូវបានសម្លាប់ដោយស្នាដៃសត្វដំរីនៅទូទាំងប្រទេសឥណ្ឌា ក្នុងឆ្នាំ ២០២៣-២០២៤ នេះបើយោងតាមតួលេខរបស់សភា។ ហើយជម្លោះរវាងដំរីព្រៃ និង មនុស្ស ភាគច្រើនបង្កឡើងពីការឆ្កាដីព្រៃតាំងទីលំនៅ រួមទាំងប្រតិបត្តិការរុករករ៉ែធ្យូងថ្ម រ៉ែដែក និងរ៉ែបាស៊ីតជាដើម។ យ៉ាងណាមិញ អាជ្ញាធរបាននិយាយថា ប្រព័ន្ធប្រកាសអាសន្នដែលទទួលបានមូលនិធិពីរដ្ឋាភិបាលបានកាត់បន្ថយចំនួនអ្នកស្លាប់ និង របួសបានយ៉ាងច្រើន។ បើតាមសារព័ត៌មាន AFP មានដំរីអាស៊ីតិចជាង ៥០.០០០ ក្បាលនៅក្នុងព្រៃ នេះបើយោងតាមមូលនិធិសត្វព្រៃពិភពលោក។ ពួកវាភាគច្រើនរស់នៅក្នុងប្រទេសឥណ្ឌា និងបណ្តាប្រទេសផ្សេងទៀត មានដូចជាស្រីលង្កា និងអាស៊ីអាគ្នេយ៍៕ ប្រភព ៖ AFP

  • ថៃបារម្ភផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ក្រោយចប់ចូលឆ្នាំថ្មី

    ថៃបារម្ភផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ក្រោយចប់ចូលឆ្នាំថ្មី

    បាងកក ៖ អាជ្ញាធរសុខាភិបាលថៃមានការព្រួយបារម្ភខ្លាំងថា ករណីឆ្លងជំងឺកូវីដថ្មីៗអាចនឹងផ្ទុះឡើង ក្រោយបញ្ចប់ពិធីបុណ្យសង្ក្រាន្ត ដោយសារកត្តាជាច្រើន មានដូចជាទំនាក់ទំនងជិតស្និទ្ធនៅកន្លែងបាញ់ទឹក ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍អន្តរជាតិទូទាំងប្រទេស។ លោកវេជ្ជបណ្ឌិត Yong Poovorawan ប្រធាននាយកដ្ឋានរោគវិទ្យានៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា ករណីឆ្លងជំងឺកូវីដក្នុងប្រទេសថៃមាននិន្នាការកើនឡើងនៅដើមខែមេសា ជាពិសេសកំលុងពិធីបុណ្យសង្ក្រាន្ត ។ លោកវេជ្ជបណ្ឌិត Yong បានសង្កត់ធ្ងន់ថា ដោយសារភាពធ្ងន់ធ្ងររបស់មេរោគកូវីដនាពេលបច្ចុប្បន្ន ដូច្នេះហើយ ការព្យាបាលផ្តោតជាចម្បងលើការគ្រប់គ្រងរោគសញ្ញា និង ត្រូវប្រើថ្នាំប្រឆាំងមេរោគ ព្រមទាំងការត្រួតពិនិត្យយ៉ាងជិតស្និទ្ធដើម្បីការពារផលវិបាក។ គិតមកទល់ពេលនេះ វីរុសអូមីក្រុង JN.1 នៅតែជាជំងឺឆ្លងលេចធ្លោនៅប្រទេសថៃ ដែលមានប្រហែល ៦៥ ភាគរយនៃករណីឆ្លងកូវីដ តាមពីក្រោយដោយប្រភេទរង XEC និង LP.B.1។ សង្ក្រាន្តជាពិធីបុណ្យលេងទឹកដ៏ពេញនិយមរបស់ថៃ ដែលទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ជាធម្មតាមានរយៈពេលជិតមួយសប្តាហ៍។ ទោះបីជាមានការពេញនិយមក៏ដោយ សង្ក្រាន្តត្រូវបានអាជ្ញាធរចាត់ទុកថា ជាថ្ងៃគ្រោះថ្នាក់ទាំង ៧ អស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីបង្ហាញពីហានិភ័យសុវត្ថិភាពចរាចរណ៍ដែលកើនឡើងក្នុងកំលុងពេលប្រារព្ធពិធីនេះ។ តួយ៉ាង យ៉ាងហោចណាស់មនុស្ស ១០០ នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ ថ្ងៃដំបូងនៃពិធីបុណ្យសង្ក្រាន្ត…

  • ក្រសួងសុខាភិបាល គាំទ្រឱ្យក្រុមហ៊ុន ប៊ូយ៉ុង បណ្តុះបណ្តាលគិលានុបដ្ឋាក កម្រិតបរិញ្ញាបត្រ នៅមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា

    ក្រសួងសុខាភិបាល គាំទ្រឱ្យក្រុមហ៊ុន ប៊ូយ៉ុង បណ្តុះបណ្តាលគិលានុបដ្ឋាក កម្រិតបរិញ្ញាបត្រ នៅមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា

    (ភ្នំពេញ)៖ តំណាងក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ ខូអិលធីឌី បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ដែលបានគាំទ្រ និង អនុញ្ញាតឲ្យមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា អាចធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកដោយប្រើប្រាស់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាកូរ៉េ រួមបញ្ចូលគ្នា ។ ការសហការ និងការគាំទ្រដល់ កិច្ចដំណើរការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក នៃមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា នេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ក្នុងឱកាសដែល ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអនុញ្ញាតជូន លោកបណ្ឌិត LEE JOONG KEUN ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ II ខូ អិលធីឌី និងក្រុមការងារ ចូលជួបសំដែងការគួរសម ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ការខិតខំប្រឹងប្រែង ក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី តាមរយៈ មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា ដែលបានបំពេញតាមនិយាមតម្រូវ…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននិងសិស្សនិស្សិតឱ្យបានជ្រាបថា ក្រសួង នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជ្រើសរើសបេក្ខភាពឆ្នើមចំនួន ៤រូប តំណាងប្រទេសកម្ពុជាចូលរួមក្នុងការប្រកួតថ្នាក់តំបន់ នៅប្រទេសថៃ។ អត្ថប្រយោជន៍នៃការប្រកួតប្រជែង ជ័យលាភីលេខ ១ នឹងទទួលបានថវិកាចំនួន ២,០០០,០០០ រៀល ជ័យលាភីលេខ ២ នឹងទទួលបានថវិកាចំនួន ១,៥០០,០០០ រៀល ជ័យលាភីលេខ ៣ នឹងទទួលបានថវិកាចំនួន ១,០០,០០០ រៀល ជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានថវិកាក្នុងម្នាក់ចំនួន ៥០០,០០០ រៀល។ ក.ប.ទ. នឹងធ្វើការជ្រើសរើសបេក្ខជន បេក្ខនារីចំនួន ១៥រូប បន្ថែមពីលើបេក្ខជនជ័យលាភីចំនួន ៥រូប ខាងលើ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៤ខែ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតវគ្គបន្ទាប់។ បេក្ខជន បេក្ខនារីឆ្នើមចំនួន…