Author: Dol Pheakdey

  • ក្រុមហ៊ូទីថា អាមេរិកវាយលុកកំពង់ផែឥន្ធនៈយេម៉ែន ស្លាប់មនុស្ស ១៣ នាក់ទៀត

    ក្រុមហ៊ូទីថា អាមេរិកវាយលុកកំពង់ផែឥន្ធនៈយេម៉ែន ស្លាប់មនុស្ស ១៣ នាក់ទៀត

    វ៉ាស៊ីនតោន ៖ ការវាយលុកផ្លូវអាកាសរបស់អាមេរិក បានបំផ្លាញកំពង់ផែឥន្ធនៈដ៏សំខាន់មួយនៅយេម៉ែន និងបណ្តាលឲ្យមនុស្ស ១៣ នាក់បន្ថែមទៀតបាត់បង់ជីវិត នេះបើតាមការអះអាងរបស់ក្រុមហ៊ូទី កាលពីថ្ងៃព្រហស្បតិ៍។ អ្នកនាំពាក្យក្រសួងសុខាភិបាលក្រុមហ៊ូទី លោក Anees Alasbah និយាយថា កម្មករ និងនិយោជិត ១៣ នាក់នៅកំពង់ផែ Ras Issa ត្រូវបានសម្លាប់ និង ៣០ នាក់ទៀតរងរបួស នៅក្នុងការឈ្លានពានរបស់អាមេរិក។ យ៉ាងណាមិញ យោធាអាមេរិកបាននិយាយថា ការវាយប្រហារលើកំពង់ផែឥន្ធនៈ Ras Issa នេះ គឺក្នុងគោលបំណងកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ប្រេង និងលុយរបស់ក្រុមប្រដាប់អាវុធហ៊ូទី។ អាមេរិកបានវាយលុកផ្លូវអាកាសប្រឆាំងក្រុមហ៊ូទីស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ក្នុងគោលបំណងបញ្ចប់ការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូនជនស៊ីវិល និងនាវាយោធានៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden។ ចំណែកក្រុមឧទ្ទាមហ៊ូទីបានចាប់ផ្តើមការវាយប្រហាររបស់ពួកគេនៅចុងឆ្នាំ ២០២៣ ក្នុងគោលបំណងបង្ហាញពីសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ប្រឆាំងការវាយលុករបស់អ៊ីស្រាអែល៕ ប្រភព ៖ AFP

  • តើមានព្រឹត្តិការណ៍អ្វីខ្លះបានកើតឡើងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិននៅកម្ពុជា?

    តើមានព្រឹត្តិការណ៍អ្វីខ្លះបានកើតឡើងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិននៅកម្ពុជា?

    ភ្នំពេញ៖ឯកឧត្តម ស៊ី ជីនពីង( Xi Jinping ) ប្រធានាធិបតីនៃសាធារណរដ្ឋ​ប្រជាមានិត​ចិនបានអញ្ជើញនិវត្តន៍​កាលពីព្រឹក​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា(១៧ និង១៨ ខែមេសា ឆ្នាំ២០២៥)ប្រកបដោយ​លទ្ធផលយ៉ាងត្រចះត្រចង់។ លទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង គឺមានការចុះ​ហត្ថលេខាលើឯកសារ​កិច្ច​សហប្រតិបត្តិការ​ចំនួន៣៧​ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមានការលើកកម្ពស់កិច្ចសហ​ប្រតិបត្តិ​ការសន្តិសុខ​សកលការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ពន្ធគយ ចត្តា​ឡី​ស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។ ចំនួនឯកសារនេះមិនរាប់បញ្ចូលឯកសាររវាងរដ្ឋ និង​ឯកជន ព្រម​ទាំងរវាងធុរកិច្ច និងធុរកិច្ចមួយចំនួន ដែលបានចុះហត្ថលេខា​លើគម្រោងធំៗ រួមមានគម្រោងគ្រប់គ្រងធនធាន​ទឹក​ចម្រុះ​ហ្វូណនតេជោ ការសាងសង់រោងចក្រថាមពល LPG 900 MW ក្នុងខេត្តកោះកុង និង​គម្រោងភាពជាដៃ​គូយុទ្ធសាស្ត្រ​ផ្លូវដែក។ ប៉ុន្តែទន្ទឹមនេះ ក៏មានព្រឹត្តិការណ៍សំខាន់ៗពីរផ្សេងទៀតក៏បានកើតឡើងក្នុង​ដំណើរទស្សនកិច្ចជាប្រវត្តិ​សាស្រ្តនេះផងដែរ។ព្រឹត្តិការណ៍នេះ​​មាន​ទីមួយ​ការរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» និងទីពីរ ពិធីសម្ពោធបើកសប្តាហ៍ភាពយន្ត​នៅ​កម្ពុជា។ សូមជម្រាបថា ក្នុងខណៈពេលឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនកំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១៧…

  • Trumpថាមិនប្រញាប់វាយប្រហារអ៊ីរ៉ង់ពេកទេ

    Trumpថាមិនប្រញាប់វាយប្រហារអ៊ីរ៉ង់ពេកទេ

    បរទេស៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា «មិនប្រញាប់» សម្រាប់ជម្រើសយោធា វាយប្រហារប្រឆាំង ទៅលើប្រទេសអ៊ីរ៉ង់នោះទេ។ លោកប្រធានាធិបតីអាមេរិក បានអះអាងថា លោកមិនប្រញាប់ប្រញាល់ ចាត់វិធានការយោធា វាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែ លោក មិនបានបញ្ជាក់ ពីរបាយការណ៍របស់កាសែត New York Times ដែលថា លោកធ្វើអន្តរាគមន៍ ឲ្យមានការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នោះទេ។ លោកបានគូសបញ្ជាក់ នៅសេតវិមានថា «ខ្ញុំមិនប្រញាប់ប្រញាល់ធ្វើវាទេ ពីព្រោះខ្ញុំគិតថា អ៊ីរ៉ង់មានឱកាស ក្លាយជាប្រទេសដ៏អស្ចារ្យមួយ”។ “នោះជាជម្រើសទីមួយរបស់ខ្ញុំ។ ប្រសិនបើមានជម្រើសទីពីរ ខ្ញុំគិតថាវានឹងអាក្រក់ណាស់សម្រាប់អ៊ីរ៉ង់ ហើយខ្ញុំគិតថា អ៊ីរ៉ង់ចង់ចរចា ខ្ញុំសង្ឃឹមថា ពួកគេចង់ចរចា។ ការលើកឡើងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមន្ត្រីរបស់លោក Trump បានជួបមន្ត្រីអ៊ីរ៉ង់ចរចារឿងកម្មវិធីនុយក្លេអ៊ែរ កាលពីពេលថ្មីៗនេះ ហើយគ្រោងនឹងជួបគ្នា ម្តងទៀត ឆាប់ៗនេះ៕ ប្រភពពី AFP ប្រែសម្រល៖ សារ៉ាត

  • កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក

    កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក

    (ភ្នំពេញ)៖ កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី ដើម្បីរួមគ្នា រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ ។ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកល ដែលជាការចាប់អារម្មណ៍និងកង្វល់រួម ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។ ភាគីកម្ពុជា បានអះអាងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និងគំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) និងបានកោតសរសើរចំពោះការប្តេជ្ញារបស់ចិន ក្នុងការអនុវត្តតំបន់បើកចំហ លើកកម្ពស់មជ្ឈភាពអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងជំរុញភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ការកសាងសហគមន៍វាសនារួមអាស៊ាន-ចិន និងសហគមន៍ វាសនារួម នៃសន្តិភាព និងវិបុលភាព ក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង ។…

  • កម្ពុជា-ចិន បើកសប្តាហ៍ភាពយន្តចិននៅកម្ពុជា ស្របដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា

    កម្ពុជា-ចិន បើកសប្តាហ៍ភាពយន្តចិននៅកម្ពុជា ស្របដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសប្តាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ដែលកម្មវិធីនេះឧបត្ថម្ភដោយ China Union Pay ។ សប្តាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្ត ចិន និងជាប្រធានក្រុមហ៊ុន China Media Group និងលោកស្រី Zhang Xuxia នាយិការងនៃបណ្ណសារភាពយន្ត នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំងគណៈប្រតិភូភាពយន្ត សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិផងដែរ ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមាន នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងវប្បធម៌…

  • ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយផ្លែផ្កា

    ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយផ្លែផ្កា

    ភ្នំពេញ៖ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនបានអញ្ជើញដំណើរនិវត្តន៍នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពី​បំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយផ្លែផ្កា។ អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ស៊ី ជិនពីង( Xi Jinping ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈ​ពេល២ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីបំពេញទស្សនកិច្ចដូច គ្នានេះនៅ ប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ី។ ខណៈផ្តើមទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានបញ្ជាក់ថា កម្ពុជាគឺជាអាទិភាពមួយ នៅក្នុង​យុទ្ធសាស្រ្តការទូតជិតខាងរបស់ប្រទេសចិន។ ចិននឹងបន្តផ្តល់ការគាំទ្រដោយឥត ងាករេចំពោះកម្ពុជា ក្នុងការប្រកាន់ខ្ជាប់​សិទ្ធិស្វ័យភាពយុទ្ធសាស្រ្ត និងការដើរលើគន្លងផ្លូវអភិវឌ្ឍន៍ ដែលសមស្របជាមួយ ស្ថានភាពជាតិរបស់កម្ពុជា។ ឯកឧត្តមប្រធានាធិបតីចិនបានបន្ថែមថា ទំនាក់ទំនងរវាងចិននិងកម្ពុជា ត្រូវបានកសាងនិងបីបាច់ថែរក្សាយ៉ាង​យកចិត្ត​ទុកដាក់បំផុត ដោយថ្នាក់ដឹកនាំរបស់ ប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ ហើយគ្មានការប្រែប្រួលឡើយ ទោះត្រូវ​ប្រឈមមុខ ជាមួយបរិយាកាស អន្តរជាតិប្រែប្រួលបែបណាក៏ដោយ និងបានបន្តឋិតថេររឹងមាំជាប់ជានិច្ច។ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាឯកឧត្តម XI Jinping…

  • ពលករខ្មែរម្នាក់ទៀតមរណភាពបណ្តាលមកពីការរញ្ជួយដីនៅប្រទេសថៃ

    ពលករខ្មែរម្នាក់ទៀតមរណភាពបណ្តាលមកពីការរញ្ជួយដីនៅប្រទេសថៃ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា យោងតាមសេចក្តី ជូនដំណឹងពីវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ អំពីលទ្ធផលនៃការពិនិត្យ កោសល្យវិច័យ DNA ក្រសួងបានទទួលដំណឹងថា លោក ផល្លា រតនា ដែលត្រូវជាកូនរបស់ លោក សៅ ផល្លា និង លោកស្រី ឆាយ សោភ័ណ្ឌ បានទទួលមរណភាពក្នុងអាយុ ២៤ឆ្នាំ ដោយគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ។ ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានទទួលបន្ទុកចំណាយលើការរៀបចំបូជាសព និងបំពេញឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ព្រមទាំង បន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។ នេះបើយោងតាមសេចក្តីជូនដំដណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គួរបញ្ចាក់ថា ចាប់តាំងពីថ្ងៃកើតមានគ្រោះរញ្ជួយដីនៅប្រទេសថៃ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ និងសហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីកំណត់អត្តសញ្ញាណពលករដែលបាត់ខ្លួន និងបានផ្តល់ការគាំពារទាន់ ពេលវេលាដល់ក្រុមគ្រួសារបងប្អូនពលករខ្មែរដែលបានទទួលមរណភាព និងរងរបួសដោយសារគ្រោះមហន្តរាយ…

  • លោក Trump ចង់បិទស្ថានទូត និងកុងស៊ុលក្រៅប្រទេស ជិត ៣០ទីតាំង

    លោក Trump ចង់បិទស្ថានទូត និងកុងស៊ុលក្រៅប្រទេស ជិត ៣០ទីតាំង

    បរទេស៖ រដ្ឋបាលរបស់លោក Trump គ្រោងនឹងបិទទ្វារស្ថានទូតអាមេរិក និង ស្ថានកុងស៊ុលក្រៅប្រទេស ជិត៣០ទីតាំង ខណៈដែលខ្លួនកំពុងផ្លាស់ប្តូរគោលនយោបាយ តាមរយៈការកាត់បន្ថយវត្តមានអ្នកកាទូតនៅបរទេស នេះបើយោងតាមឯកសារផ្ទៃក្នុង របស់ក្រសួងការបរទេសអាមេរិក ចុះផ្សាយដោយទីភ្នាក់សារព័ត៌មាន CNN ថ្មីៗនេះ។ ផែនការនេះ ត្រូវបានស្នើឡើង ចំពេលដែល នាយកដ្ឋានជំរុញប្រសិទ្ធិភាពរដ្ឋាភិបាល ដឹកនាំដោយលោកមហាសេដ្ឋី Elon Musk ជំរុញឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាត់បន្ថយចំណាយ និង មន្ត្រីសហព័ន្ធដ៏លើសលុប រួមមានទាំង មន្ត្រីរបស់ទីភ្នាក់ងារការទូត នៅបរទេស ផងដែរ។ ស្ថានទូតចំនួន១០ និងស្ថានកុងស៊ុលចំនួន១៧ ដែលគ្រោងនឹងបិទទ្វា ភាគច្រើន គឺមានវត្តមាននៅទ្វីបអឺរ៉ុប និងអាហ្រ្វិក ហើយ ក៏មាននៅអាស៊ី ព្រមទាំង តំបន់ការាបៀនផងដែរ។ ក្រៅពីនេះ ក៏រួមបញ្ចូលទាំងស្ថានកុងស៊ុល ចំនួន៥ នៅប្រទេសបារាំង,អាឡឺម៉ង់, អង់គ្លេស និងនៅកូរ៉េខាងត្បូង ទៀតផង។ យ៉ាងណាមិញ សំណើបិទស្ថានទូត និងស្ថានកុងស៊ុលទាំងនេះ ត្រូវឆ្លងកាត់ការឯកភាព និងចុះហត្ថលេខា ពីសំណាក់រដ្ឋមន្ត្រីការទេសអាមេរិក លោក…

  • លោក Trump បន្ថយថ្លៃកំពង់ផែលើនាវាដែលសាងសង់ដោយចិន បន្ទាប់ពីឧស្សាហកម្មខឹងសម្បារ  រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) បានសម្រាលបន្ទុកដល់អ្នកនាំចេញក្នុងស្រុក និងម្ចាស់នាវា ដែលបម្រើដល់តំបន់ Great Lakes តំបន់សមុទ្រការ៉ាអ៊ីប និងទឹកដីសហរដ្ឋអាមេរិក ដោយការបន្ធូរបន្ថយថ្លៃកំពង់ផែដែលត្រូវបង់ លើនាវាសាងសង់ដោយប្រទេសចិន បន្ទាប់ពីក្រុមឧស្សាហកម្មហាក់មិនពេញនឹងវិធានការនោះ។

    លោក Trump បន្ថយថ្លៃកំពង់ផែលើនាវាដែលសាងសង់ដោយចិន បន្ទាប់ពីឧស្សាហកម្មខឹងសម្បារ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) បានសម្រាលបន្ទុកដល់អ្នកនាំចេញក្នុងស្រុក និងម្ចាស់នាវា ដែលបម្រើដល់តំបន់ Great Lakes តំបន់សមុទ្រការ៉ាអ៊ីប និងទឹកដីសហរដ្ឋអាមេរិក ដោយការបន្ធូរបន្ថយថ្លៃកំពង់ផែដែលត្រូវបង់ លើនាវាសាងសង់ដោយប្រទេសចិន បន្ទាប់ពីក្រុមឧស្សាហកម្មហាក់មិនពេញនឹងវិធានការនោះ។

    លោក Trump បន្ថយថ្លៃកំពង់ផែលើនាវាដែលសាងសង់ដោយចិន បន្ទាប់ពីឧស្សាហកម្មខឹងសម្បារ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) បានសម្រាលបន្ទុកដល់អ្នកនាំចេញក្នុងស្រុក និងម្ចាស់នាវា ដែលបម្រើដល់តំបន់ Great Lakes តំបន់សមុទ្រការ៉ាអ៊ីប និងទឹកដីសហរដ្ឋអាមេរិក ដោយការបន្ធូរបន្ថយថ្លៃកំពង់ផែដែលត្រូវបង់ លើនាវាសាងសង់ដោយប្រទេសចិន បន្ទាប់ពីក្រុមឧស្សាហកម្មហាក់មិនពេញនឹងវិធានការនោះ។ សេចក្តីជូនដំណឹងពីទីភ្នាក់ងារចុះឈ្មោះសហព័ន្ធ ដែលបង្ហោះដោយតំណាងពាណិជ្ជកម្មអាមេរិក បានដកសំណើមួយកាលពីខែកុម្ភៈ ដែលមានបំណងយកថ្លៃលើនាវាសាងសង់ដោយចិន ជាមួយនឹងតម្លៃរហូតដល់ ១,៥លានដុល្លារ ក្នុងការចូលចតម្ដងតាមកំពង់ផែ ដែលធ្វើឱ្យឧស្សាហកម្មដឹកជញ្ជូនសកលមិនស្រួលចិត្ត ខណៈវិធានការនេះធ្វើឡើងដើម្បីស្ដារតួលេខនាវាដែលផលិតដោយអាមេរិក និងបង្អាក់ឥទ្ធិពលតាមដែនសមុទ្ររបស់ចិន។ នាយកប្រតិបត្តិនៃបណ្ដាញដឹកជញ្ជូនតាមមហាសមុទ្របារម្ភថា ស្ទើរតែគ្រប់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់អាចនឹងត្រូវរ៉ាប់រងនូវថ្លៃសេវាដ៏ខ្ពស់នោះ។ ពួកគេនិយាយថា ការចំណាយបន្ថែមនឹងធ្វើឱ្យតម្លៃនាំចេញរបស់អាមេរិក មិនមានភាពទាក់ទាញ និងជំរុញការចំណាយបន្ថែមរាប់ពាន់លានដុល្លារសម្រាប់អ្នកប្រើប្រាស់អាមេរិក។ ផែនការដែលរដ្ឋបាលលោក Trump កែសម្រួលថ្មីនេះបង្ហាញថា ថ្លៃសេវានាវានឹងត្រូវអនុវត្តម្តងក្នុងមួយការធ្វើដំណើរ ទៅលើនាវាដែលរងផលប៉ះពាល់ ហើយមិនលើសពី ៦ដងក្នុងមួយឆ្នាំទេ។ ទីភ្នាក់ងារសហព័ន្ធនេះក៏បានសម្រេចចិត្តមិនយកថ្លៃសេវាដោយផ្អែកលើភាគរយនៃនាវាដែលផលិតដោយចិន ឬផ្អែកលើការបញ្ជាទិញនាពេលអនាគតរបស់នាវាចិន ដូចដែលខ្លួនបានស្នើឡើងដំបូងនោះដែរ៕

  • ក្រុមហាម៉ាស ត្រៀមដោះលែងចំណាប់ថ្នូរសេសសល់ទាំងអស់ ដើម្បីបញ្ចប់សង្គ្រាមហ្កាហ្សា

    ក្រុមហាម៉ាស ត្រៀមដោះលែងចំណាប់ថ្នូរសេសសល់ទាំងអស់ ដើម្បីបញ្ចប់សង្គ្រាមហ្កាហ្សា

    មន្ត្រីជាន់ខ្ពស់មកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បាននិយាយថា ក្រុមនេះចង់បានកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយដើម្បីបញ្ចប់សង្គ្រាមទាំងស្រុងនៅតំបន់ហ្កាហ្សា និងផ្លាស់ប្តូរចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ជាមួយនឹងជនជាតិប៉ាឡេស្ទីន ដែលជាប់ពន្ធនាគារក្នុងអ៊ីស្រាអែល ដោយបានច្រានចោលសំណើរបស់អ៊ីស្រាអែល សម្រាប់បទឈប់បាញ់បណ្តោះអាសន្ន។ ក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Khalil Al-Hayya ប្រធានក្រុមហ្កាហ្សា ដែលដឹកនាំក្រុមចរចាបទឈប់បាញ់បាននិយាយថា ក្រុមនេះនឹងលែងយល់ព្រមចំពោះកិច្ចព្រមព្រៀងបណ្តោះអាសន្នទៀតហើយ ដែលជំហាននេះជាការទទួលយកនូវគោលជំហរដែលអ៊ីស្រាអែលទំនងជាមិនចង់បាន ហើយក៏អាចនឹងពន្យារពេលបន្ថែមទៀតក្នុងការបញ្ចប់សង្រ្គាមដ៏បំផ្លិចបំផ្លាញ ដែលចាប់ផ្តើមឡើងវិញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ផ្ទុយទៅវិញ លោក Hayya បានបន្តថា ក្រុមហាម៉ាស បានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមភ្លាមៗនៅក្នុង “កិច្ចចរចាកញ្ចប់ទូលំទូលាយ” ដើម្បីដោះលែងចំណាប់ថ្នូរដែលនៅសល់ទាំងអស់ក្នុងការឃុំឃាំងរបស់ខ្លួន ជាថ្នូរនឹងការបញ្ចប់សង្រ្គាមហ្កាហ្សា ការដោះលែងជនជាតិប៉ាឡេស្ទីនដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល និងការកសាងតំបន់ហ្កាហ្សាឡើងវិញ។ គួរឱ្យដឹងថា អ៊ីស្រាអែល បានស្នើបទឈប់បាញ់បណ្ដោះអាសន្ន ៤៥ថ្ងៃនៅហ្កាហ្សា ដើម្បីអនុញ្ញាតឱ្យមានការដោះលែងចំណាប់ថ្នូរ និងអាចចាប់ផ្តើមការចរចាដោយប្រយោលដើម្បីបញ្ចប់សង្រ្គាម។ ប៉ុន្តែក្រុមហាម៉ាស បានច្រានចោលលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌរបស់កិច្ចព្រមព្រៀងរយៈពេលខ្លីនោះរួចទៅហើយ គឺការឱ្យក្រុមមួយនេះដាក់អាវុធចុះ ដែលជាចំណុចជាប់គាំងដ៏សំខាន់៕