Author: Dol Pheakdey
-

ឯកឧត្តម វ៉ាង វិនពីង ៖ ចិនលើកទឹកចិត្តដល់សហគ្រិន និង ក្រុមហ៊ុនចិនវិនិយោគនៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលចិនលើកទឹកចិត្តដល់ក្រុមហ៊ុន និងសហគ្រាសចិន ឱ្យវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែច្រើនឡើង ជាពិសេសបង្កើនការនាំចូលផលិតផលកសិកម្មពីកម្ពុជាចូលទីផ្សារចិន។ ថ្លែងប្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៩ ខែមេសានេះ ឯកឧត្តម វ៉ាង វិនពីង បានគូសបញ្ជាក់ថា ការកើនឡើងការវិនិយោគរបស់ចិននៅកម្ពុជា បានឆ្លុះបញ្ចាំងពីភាពជាដៃគូសេដ្ឋកិច្ចដែលកំពុងវិវត្ត និងកាន់តែខ្លាំងឡើងរវាងចិន-កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាកត្តាចម្បងដែលលើកទឹកចិត្តដល់អ្នកវិនិយោគចិនកាន់តែច្រើនមកកម្ពុជាផងដែរ។ ៣០ឆ្នាំមកនេះ ចិនបានក្លាយទៅជាអ្នកវិនិយោគដ៏ធំ និងមានឥទ្ធិពលបំផុតមួយរបស់កម្ពុជា ដែលជំរុញឱ្យមានការរីកចម្រើនលើវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ផលិតកម្ម ថាមពល និងកសិកម្ម។ តួយ៉ាង ក្នុងឆ្នាំ ២០២៤ ការនាំចេញរបស់កម្ពុជាទៅចិន មានទំហំទឹកប្រាក់ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤% ខណៈកម្ពុជានាំចូលពីចិន មានទឹកប្រាក់ ១៣,៣៣ ពាន់លានដុល្លារ កើនឡើង ២៤,៦% បើធៀបកាលពីឆ្នាំ…
-

ឯកឧត្តម ហ៊ុន ម៉ានី សំណេះសំណាល និង ពិសាអាហារសាមគ្គី ជាមួយសមាជិក សមាជិកា នៃសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាល និង ពិសាអាហារសាមគ្គីជាមួយសមាជិក សមាជិកា នៃសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែកចំនួន ៩០នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម សែម សំណាង អគ្គនាយកសមាគម និងវិទ្យុ បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ព្រមទាំងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានាដែលសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសន្តោសប្រោសប្រណី សម្តេចពុក និងសម្តេចម៉ែ ដែលតែងតែជួយឧបត្ថម្ភដល់សមាគមណ៍ជារៀងរាល់ខែ។ លើសពីនោះថែមទៀត សម្ដេចតែងយកចិត្តទុកដាក់…
-

អ៊ុយក្រែនទទួលបានខ្មោចទាហានជាង ៩០០ នាក់
កៀវ ៖ អ៊ុយក្រែន នៅ ថ្ងៃ សុក្រ បាន ទទួល សាកសព ទាហាន អ៊ុយក្រែន ៩០៩ នាក់ ដែល បដែលបានស្លាប់ក្នុងពេលប្រយុទ្ធតស៊ូ ជាមួយ កងកម្លាំងរុស្ស៊ី ហើយនេះជាការធ្វើមាតុភូមិនិវត្តខ្មោចទាហានជាលើក ទី ពីរ ក្នុង រយៈពេល បី សប្តាហ៍។ ការដោះដូរអ្នកទោស និង ទាហានស្លាប់ក្នុងសង្រ្គាម គឺជាផ្នែកមួយក្នុងចំនោមកិច្ចសហប្រតិបត្តិការរវាងភាគីជម្លោះទាំងពីរ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងអ្នកសរសេរប្លុកយោធានិយាយថា រុស្ស៊ីក៏ទទួលបានសាកសពទាហានខ្លួនចំនួន ៤១ នាក់ត្រឡប់មកវិញផងដែរ។ ទាហានអ៊ុយក្រែន-រុស្ស៊ីរាប់ម៉ឺននាក់ ត្រូវបានគេជឿថា បានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាម ទោះបីជាប្រទេសទាំងពីរមិនផ្តល់ព័ត៌មានថ្មីៗជាប្រចាំក៏ដោយ។ តួយ៉ាង កាលពីពាក់កណ្តាលខែកុម្ភៈ លោកប្រធានាធិបតី ហ្សេលេនស្គី បានប្រាប់ទូរទស្សន៍អាមេរិក NBC News ថា ទាហានអ៊ុយក្រែនជាង ៤៦.០០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ៣៨០.០០០ នាក់រងរបួស។ ចំណែកខាងរដ្ឋាភិបាលរុស្ស៊ីមិនបានរាយការណ៍នោះទេ តែប្រភពពីខាងរុស្ស៊ីបានឲ្យដឹងថា…
-

បទបញ្ជាលោក ពូទីន ឈប់វាយលុកថាមពលអ៊ុយក្រែនផុតកំណត់ហើយ
មូស្គូ ៖ វិមានក្រឹមឡាំង នៅថ្ងៃសុក្រនិយាយាថា បទបញ្ជាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីខែមុន ឲ្យផ្អាកវាយលុកហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ៣០ ថ្ងៃនោះ បាន “ផុតកំណត់ហើយ”។ អ្អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកកាសែត AFP ថា បទឈប់បាញ់ ១ ខែពិតជាបានផុតកំណត់ហើយ ហើយឥឡូវនេះ មិនទាន់មានការណែនាំណាផ្សេងទៀត ពីអគ្គមេបញ្ជាការកំពូល លោកប្រធានាធិបតី ពូទីន នៅឡើយទេ។ រុស្ស៊ីបានទទួលយកបទឈប់បាញ់មួយកាលពីថ្ងៃទី១៨ ខែមីនា ក្រោយមានការអំពាវនាវរវាងលោក ពូទីន និង មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្តែទាំងរុស្ស៊ី និង អ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការរំលោភបំពានវាម្តងហើយម្តងទៀត។ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា រុស្ស៊ីមិនដែលគោរពម៉ឹងម៉ាត់ ចំពោះបទឈប់បាញ់នេះទេ ហើយថា រុស្ស៊ីកំពុងបន្តវាយប្រហារគោលដៅថាមពលអ៊ុយក្រែន ទោះបីជាមានបទបញ្ជាពីលោកប្រធានាធិបតី ពូទីន ក៏ដោយ៕…
-

លោក ត្រាំ គំរាមឈប់ខ្វល់ពីរឿងបញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកនឹងលែងខ្វល់ខ្វាយពីកិច្ចចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៊ីក្នុងពេលប៉ុន្មានថ្ងៃទៀត បើសិនភាគីទាំងពីរមិនចាប់អាម្មណ៍បញ្ចប់វាឲ្យបានឆាប់រហ័សទេនោះ។ លោកប្រធានាធិបតី Trump បានប្រាប់អ្នកកាសែតនៅការិយាល័យ Oval ថា បើភាគីណាមួយបន្តធ្វើរឿងដែលលំបាកខ្លាំង យើងនឹងដកខ្លួន។ អាមេរិកនឹងមិនបន្តធ្វើជាអ្នកសម្របសម្រួលទៀតទេ ប៉ុន្តែអាមេរិកនៅតែចង់ឃើញសង្គ្រាមនេះឈានដល់ទីបញ្ចប់។ ការអត្ថាធិប្បាយរបស់លោក Trump គឺស្របជាមួយនឹងសម្តីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលថ្លែងចេញពីទីក្រុងប៉ារីស ប្រទេសបារាំងថា ប៉ុន្មានថ្ងៃទៀត អាមេរិកអាចនឹងដកខ្លួន ឈប់ធ្វើជាអ្នកសម្របសម្រួលនាំសន្តិភាពឲ្យរុស្ស៊ី និង អ៊ុយក្រែនទៀត ប្រសិនបើមើលទៅរឿងនេះមិនអាចទៅរួច។ ទាហានអ៊ុយក្រែន-រុស្ស៊ីរាប់ម៉ឺននាក់ ត្រូវបានគេជឿថា បានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមជាង ៣ឆ្នាំកន្លងមកនេះ ទោះបីជាប្រទេសទាំងពីរមិនផ្តល់ព័ត៌មានថ្មីៗជាប្រចាំក៏ដោយ៕ ប្រភព ៖ AFP
-

ប្រជាពលរដ្ឋជាង ៨ម៉ឺន ៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានបងប្អូនប្រជាពលរដ្ឋជាង ៨ម៉ឺន៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ពោលគឺបានកើនឡើងប្រមាណ ២១% បើប្រៀបធៀបជាមួយនឹងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤កន្លងមក ។ នេះបើតាមការឱ្យដឹងពី លោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ មេសានេះ។ លោកស្រី បន្តថា តួលេខនេះ បើប្រៀបធៀបជាមួយនឹងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ កន្លងមក គឺមានការកើនឡើងប្រមាណ ២១% ។ លោកស្រី ដោ សម្ផស្ស ក៏បានបញ្ចាក់ដែរថា ៖ ក្នុងចំណោមទាំង ២៤ខេត្ត អ្នកធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនេះ គឺខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេ១ ដោយមានចំនួនអ្នកជិះរហូតដល់ជាង ២ម៉ឺននាក់ ខេត្តបាត់តំបងលេខ២ មានចំនួនអ្នកជិះជាង ១ម៉ឺន៣ពាន់នាក់ និង ខេត្តបន្ទាយមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ៣ ដោយមានចំនួនអ្នកជិះជាង ១ម៉ឺន ២ពាន់នាក់ ។ គួរបញ្ជាក់ថា ៖…
-

អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឲ្យកិច្ចដំណើរការសង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលលទ្ធផលល្អប្រសើរ
(ខេត្តកំពង់ចាម)៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណ និងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។ ការថ្លែងយ៉ាងដូច្នេះ នាឱកាស ឯកឧត្ដម អភិបាលខេត្ត អញ្ជើញជាអធិបតី ជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំរៀបចំកម្មវិធីបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បី ឧទ្ទិសកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្ដមទេពញ្ញាណ ហ៊ុន ណេង ដែលបានរៀបចំនៅសាលប្រជុំសាលា នាព្រឹកថ្ងៃទី១៨ មេសា ឆ្នាំ២០២៥ នេះ។ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា លទ្ធផលជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេល ៣ថ្ងៃ នេះ ដោយរាប់គិតចាប់តាំងពីថ្ងៃចាប់ផ្ដើម រហូតដល់ថ្ងៃបញ្ចប់ទៅ គឺបានមកពី កត្តាឯកភាព និងកត្តាសាមគ្គីភាព ។ យ៉ាងណាមិញ ការរៀបចំព្រឹត្តិការណ៍លៀសហាល…
-

អាមេរិកវាយលុកកំពង់ផែប្រេងយេម៉ែន អ្នកស្លាប់កើនជាង ៧០ នាក់
សាណាអា ៖ ក្រុមឧទ្ទាមហ៊ូធីនៅថ្ងៃសុក្រនិយាយថា អ្នកស្លាប់ក្រោមស្នាដៃកងកម្លាំងអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ វាយលុកកំពង់ផែប្រេងនៅយេម៉ែន បានកើនដល់ ៧៤ នាក់ និង ១៧១ នាក់រងរបួស ដែលនេះជាការវាយប្រហារដ៏សាហាវបំផុតមិនធ្លាប់មានក្នុងពេល ១៥ ខែ។ អ្នកនាំពាក្យក្រសួងសុខាភិបាលក្រុមហ៊ូទីនិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងដុតដៃដុតជើងរុករកជនរងគ្រោះដទៃទៀតនៅឯស្ថានីយប្រេងនៅសមុទ្រក្រហម ហើយរំពឹងថា អ្នកស្លាប់ និងរបួសអាចកើនឡើងបន្ថែមទៀត។ ភ្លាមៗ ខាងរដ្ឋបាលលោក ដូណាល់ ត្រាំ នៅមិនទាន់ចេញមុខឆ្លើយតបទេ តែយោធាអាមេរិកនិយាយថា ការវាយលុកកំពង់ផែប្រេង Ras Issa របស់យេម៉ែន មានគោលបំណងកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេង និង ប្រភពលុយរបស់ពួកឧទ្ទាមហ៊ូទីដែលគ្រប់គ្រងទឹកដីភាគច្រើនក្នុងប្រទេសក្រីក្របំផុតនៅឧបទ្វីបអារ៉ាប់មួយនេះ។ ការវាយប្រហាររបស់អាមេរិកចុងក្រោយនេះ ក៏នាំឲ្យផ្ទុះការតវ៉ាដ៏ធំមួយផងដែរ ដោយក្រុមបាតុករស្រែកថា “ស្លាប់ទៅអាមេរិក! ស្លាប់ទៅអ៊ីស្រាអែល!” នៅពេលពួកគេប្រមូលផ្តុំគ្នាក្នុងទីក្រុងដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅយេម៉ែន រួមទាំងរដ្ឋធានីសាណាអា កាលពីថ្ងៃសុក្រ៕ ប្រភព ៖ AFP
-

ស្ពានចិនខ្ពស់បំផុតក្នុងលោក តម្លៃ ២៨០ លានដុល្លារ ត្រៀមបើកដំណើរការ ២ ខែទៀត
ប៉េកាំង ៖ ប្រទេសចិនត្រៀមបើកដំណើរការស្ពានខ្ពស់ជាងគេនៅលើពិភពលោកក្នុងខែមិថុនាខាងមុខ ដោយវាជាសំណង់បំបែកឯតទគ្គកម្មចាយលុយច្រើនបំផុតដល់ទៅ ២៨៣ លានដុល្លារ និង មានកម្ពស់រហូតដល់ ៦២៥ ម៉ែត្រពីលើអន្លង់ Huajiang ខេត្ត Guizhou។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress។ សារព័ត៌មាន “Popular Science” បានឱ្យដឹងថា ស្ពាន Huajiang Canyon ឆ្លងកាត់ទន្លេ Beipan នេះ ចាយពេលសាងសង់ដល់ទៅ ៣ ឆ្នាំ ហើយស្ពាននេះនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរច្រើនរវាងតំបន់ភ្នំចំនួនពីរ ពោលគឺពីជាងមួយម៉ោងមកត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ប្រធានវិស្វករសាងសង់ស្ពាន លោក Li Zhao បាននិយាយថា ស្ពានខ្ពស់ជាងគេក្នុងលោកនេះ ត្រូវបានរំពឹងថា នឹងក្លាយជាគោលដៅទាក់ទាញទេសចរណ៍ដ៏មានសក្តានុពលមួយ ដោយសារទិដ្ឋភាពដ៏ធំទូលាយនៃទេសភាពជ្រលងភ្នំ ដូច្នេះលោកមានមោទនភាពចំពោះគម្រោងនេះ និងការរួមចំណែករបស់វា នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។ គួរកត់សម្គាល់ថា ប្រទេសចិនមានស្ពានខ្ពស់បំផុតចំនួន ៨ ក្នុងចំណោមស្ពានទាំង ១០ នៅលើពិភពលោករួចហើយ។ ម្ចាស់កំណត់ត្រាបច្ចុប្បន្ន គឺស្ពាន Duge ដែលមានទីតាំងនៅខេត្ត Guizhou មានកម្ពស់ដល់ទៅ…
-

ត្រាំថាអ៊ុយក្រែនចុះកុងត្រារ៉ែ នៅថ្ងៃព្រហស្បតិ៍ក្រោយ
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងរ៉ែកម្រអ៊ុយក្រែន នឹងត្រូវចុះហត្ថលេខា នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយនេះហើយ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ស្តីពីការទាញយករ៉ែជាយុទ្ធសាស្ត្រ របស់ប្រទេស ដែលរងគ្រោះដោយសារសង្រ្គាមនេះ អាចនឹងឈានដល់សប្តាហ៍ក្រោយ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ទៀតថា «យើងមានកិច្ចព្រមព្រៀងរ៉ែមួយ ដែលខ្ញុំគិតថា នឹងត្រូវចុះហត្ថលេខា នៅថ្ងៃព្រហស្បតិ៍… ថ្ងៃព្រហស្បតិ៍ខាងមុខនេះ»។ គួរបញ្ជាក់ថា រដ្ឋាភិបាលលោក Donald Trump នៅតែមានផែនការគ្រប់គ្រងរ៉ែអ៊ុយក្រែន តម្លៃរាប់ពាន់លានដុល្លារអាមេរិក ជាថ្នូរនឹងការជួយអ៊ុយក្រែន តបតនឹងប្រទេសរុស្ស៊ី និង សន្យាថា នាំមកនូវការបញ្ចប់សង្គ្រាម ដែលបានអូសបន្លាយ ជាង៣ឆ្នាំមកនេះ។ គួររម្លឹកដែរថា ទីក្រុង Kyiv និង Washington ធ្លាប់បានខិតជិតដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ នេះ ម្តងរួចមកហើយ ប៉ុន្តែ ក៏មានការប៉ះទង្គិចគ្នា…