Author: Dol Pheakdey
-

ទីក្រុង Kyiv ៖ អ៊ុយក្រែន និងសហរដ្ឋអាមេរិក ចុះអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងរ៉ែ
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចទីមួយរបស់ទីក្រុង Kyiv បាននិយាយថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈមួយ ជាជំហានដំបូងឆ្ពោះទៅរកការឈានដល់កិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍន៍រ៉ែនៅក្នុងប្រទេសអ៊ុយក្រែន។ លោកស្រី យ៉ូលីយ៉ា ស្វីរីដិនកូ (Yulia Svyrydenko) បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា យើងរីករាយក្នុងការប្រកាសពីការចុះហត្ថលេខានេះ ជាមួយដៃគូអាមេរិករបស់យើង នៃអនុស្សរណៈរួមគ្នា ដែលត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច និងការបង្កើតមូលនិធិវិនិយោគសម្រាប់ការកសាងឡើងវិញក្នុងប្រទេសអ៊ុយក្រែន ។ ទីក្រុង Kyiv និងទីក្រុង Washington បានពិភាក្សាគ្នាលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការទាញយករ៉ែជាយុទ្ធសាស្ត្ររបស់អ៊ុយក្រែនកាលពីខែកុម្ភៈ ប៉ុន្តែការប៉ះទង្គិចគ្នារវាងប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបង្អាក់ការងារជាបណ្តោះអាសន្នលើកិច្ចព្រមព្រៀងនេះ។ លោក Trump និយាយថា លោកចង់បានកិច្ចព្រមព្រៀងនេះ ដែលរៀបចំឡើងដើម្បីផ្តល់ការទូទាត់ថ្លៃចំណាយរបស់សហរដ្ឋអាមេរិកលើប្រាក់ចំណេញពីការជីកយកធនធានរ៉ែ និងរ៉ែកម្រអ៊ុយក្រែនជាសំណងសម្រាប់ជំនួយដែលបានផ្តល់ឱ្យអ៊ុយក្រែន ដោយអ្នកកាន់តំណែងមុនរបស់លោក គឺលោក Joe Biden ។ ភាគីអ៊ុយក្រែន ពុំបានផ្សព្វផ្សាយព័ត៌មានលម្អិតនៃអនុស្សរណៈនេះទេ ប៉ុន្តែបាននិយាយថា ការងារនៅតែបន្តឆ្ពោះទៅរកការធានាបានកិច្ចព្រមព្រៀងចុងក្រោយ៕
-

-

ចិនមិនខ្លាចធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកទេ
ប៉េកាំង ៖ ប្រទេសចិនបានព្រមានធ្ងន់ៗថា ខ្លួនមិនភ័យខ្លាចធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកទេ និង បានអំពាវនាវជាថ្មីឱ្យមានការសន្ទនា ក្រោយប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា វាអាស្រ័យលើចិនសម្រាប់ការចរចា។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតី ត្រាំ បាននិយាយថា បាល់គឺនៅក្នុងដៃរបស់ចិន… ចិនត្រូវតែធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លេខាធិការសារព័ត៌មាន លោកស្រី Karoline Leavitt។ ប្រទេសចិនបានឆ្លើយតបកាលពីថ្ងៃពុធថា បញ្ហានេះគឺអាមេរិកផ្ទាល់ ដែលបានផ្តួចផ្តើមសង្គ្រាមពន្ធគយនេះ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ជំហររបស់ចិនមានភាពច្បាស់លាស់ណាស់… គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពន្ធ ឬសង្រ្គាមពាណិជ្ជកម្មនោះទេ… ចិនមិនចង់ប្រយុទ្ធទេ ប៉ុន្តែក៏មិនខ្លាចនឹងប្រយុទ្ធដែរ។ លោក Jian បានសង្កត់ធ្ងន់ថា ប្រសិនបើអាមេរិកពិតជាចង់ដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការចរចា ខ្លួនគួរតែបញ្ឈប់ការដាក់សម្ពាធ បញ្ឈប់ការគំរាមកំហែង និងការបង្ខូចកេរ្តិ៍ឈ្មោះ ហើយប្រើភាសាជាមួយចិនដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក។ សង្គ្រាមពន្ធដែលកំពុងដាក់គ្នារវាងសហរដ្ឋអាមេរិក និងចិន បានធ្វើឱ្យទំនិញចិនជាច្រើនជាប់របាំងពន្ធខ្ពស់ ហើយមិនអាចនាំចូលទៅអាមេរិកបានដូចពីមុន។ តាមការវិភាគ តាមការយល់ឃើញទំនិញទាំងនេះ ត្រូវបានគេរកផ្លូវចេញដូចខាងក្រោម៖ ១. បញ្ជូនទៅទីផ្សារផ្សេងៗ ចិនបានផ្លាស់ទីផ្សារនាំចេញទៅកាន់ប្រទេសដទៃ…
-

ក្រុមហ៊ុនផលិតមីស៊ីលអឺរ៉ុប Storm Shadow ប្តេជ្ញាបង្កើនផលិតកម្មទ្វេដង
ប៊ែរឡាំង ៖ ក្រុមហ៊ុនការពារជាតិអឺរ៉ុប ហៅកាត់ MBDA ដែលផលិតមីស៊ីលបញ្ជាទិស Storm Shadow មានគោលបំណងបង្កើនផលិតកម្មទ្វេដង បើធៀបនឹងឆ្នាំ ២០២៣ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិ MBDA លោក Eric Beranger ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times (FT)។ ផ្អែកតាមសេចក្តីរាយការណ៍របស់កាសែត TASS លោក Beranger បាននិយាយយ៉ាងដូច្នេះថា ក្រុមហ៊ុន MBDA បានប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីយោធា ជាពិសេសនៅបារាំង ដើម្បីពន្លឿនការផ្គត់ផ្គង់មីស៊ីលបាញ់ពីដីទៅលើអាកាស Aster។ ជាមួយគ្នានេះ ពេលវេលាផលិតមីស៊ីល Aster នឹងត្រូវកាត់បន្ថយពីជាង ៣ឆ្នាំ មកត្រឹម ២ឆ្នាំវិញ ហើយ MBDA ក៏កំពុងពិចារណាលើជម្រើសពង្រីកការគ្រប់គ្រងលើសមាសធាតុសំខាន់ៗ រួមទាំងការជ្រើសរើសអ្នកម៉ៅការបន្ថែម និង ធានាការរួមបញ្ចូលគ្នា ដើម្បីបង្កើនល្បឿនផលិតកម្ម។ យ៉ាងណា ផែនការនេះបានប្រឈមមុខនឹងការជំទាស់ពីប្រទេសបារាំង អង់គ្លេស និងអ៊ីតាលី ដែលព្រួយបារម្ភថា ការផ្លាស់ប្តូរនៅក្នុងស្ថាបត្យកម្មផលិតកម្ម អាចធ្វើឲ្យឥទ្ធិពលជាតិចុះខ្សោយនៅក្នុងការប្រតិបត្តិការរវាងប្រទេសជាច្រើន។ MBDA គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដោយក្រុមហ៊ុន Airbus…
-

កម្ពុជា និងចិន ឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សា ការងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធា រណរដ្ឋ ប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសន្តិភាព នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ។ ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍យ៉ាង កក់ក្តៅបំផុតចំពោះឯកឧត្តមប្រធានាធិបតី ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចជាថ្មីម្តងទៀត នៅកម្ពុជា។ សម្តេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យ នៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិនបានក្លាយ ជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច , ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ។ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ ជាការឆ្លើយតប, ឯកឧត្តម ស៊ី ជីនពីង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា ហើយបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចម្តងទៀតនៅកម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានអបអរសាទរ…
-

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ បង្ហាញពីចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ
(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍ក្នុងនាមសម្ដេចផ្ទាល់ និងប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមប្រធានាធិបតីចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាលើកទី២ ដែលលើកទី១កាលពីឆ្នាំ២០១៦។ សម្ដេចតេជោបានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ជាភ្ញៀវពិសេសរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៥នេះ ហើយការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមក៏មានលក្ខណៈពិសេសផងដែរ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងកិច្ចពិភាក្សានោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នៅពេលនេះ ពិតជាមានអត្ថន័យដ៏ធំធេងណាស់ ជាពិសេសនៅពេលដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមួយដែលកំពុងឈានទៅរកសង្គ្រាមពាណិជ្ជកម្មបណ្ដើរៗ ហើយសម្ដេចបានមានប្រសាសន៍ទៀតថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ បានបង្ហាញពីចំណងមិត្តភាពជាប្រពៃណី ដ៏រឹងមាំ ពង្រឹងមិត្តភាពដែកថែប លើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងរដ្ឋ រវាងបក្ស និងបក្ស ឲ្យកាន់តែជិតស្និទ្ធមួយកម្រិតថែមទៀត ។ សម្ដេចតេជោបានមានប្រសាសន៍ថា…
-

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូនឯកឧត្តម Xi Jinping និងគណៈប្រតិភូ នៅព្រះបរមរាជវាំង
(ភ្នំពេញ)៖ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីលៀងសាយភោជន៍ ជូន ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ នៅព្រះបរមរាជវាំង ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន គឺតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិន នឹងបានពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមានការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន,…
-

-

-
