Author: Dol Pheakdey

  • អាមេរិក អនុម័តគម្រោងលក់អាវុធតម្លៃ ១១ ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់

    អាមេរិក អនុម័តគម្រោងលក់អាវុធតម្លៃ ១១ ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់

    វ៉ាស៊ីនតោន ៖ ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់កាន់តែពុះកញ្ជ្រោល នៅពេលដែលអាមេរិកបានបើកភ្លើងបៃតងលក់អាវុធមានតម្លៃរហូតដល់ ១១,១ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់។ ការអនុម័តកញ្ចប់លក់អាវុធក្នុងតម្លៃសន្ធឹកសន្ធាប់នេះ ជាការជួញដូរធំបំផុតមិនធ្លាប់មាន ខណៈទីក្រុងតៃប៉ិកំពុងស្ថិតក្រោមសម្ពាធយោធាកាន់តែខ្លាំងឡើងពីមហាយក្សចិន ។ សារព័ត៌មាន CNA រាយការណ៍ថា នេះគឺជាការលក់សព្វាវុធឱ្យកោះតៃវ៉ាន់លើកទី២ហើយ ក្រោមរដ្ឋបាលបច្ចុប្បន្នរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ហើយបានកើតឡើងនៅពេលចិនកំពុងបង្កើនសម្ពាធយោធា និងការទូតលើតៃវ៉ាន់ ដែលទីក្រុងប៉េកាំងតែងតែអះអាងថា កោះនេះជាផ្នែកមួយនៃប្រទេសរបស់ខ្លួន ។ ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា កញ្ចប់អាវុធនេះ គ្របដណ្តប់លើគ្រឿងសព្វាវុធចំនួន៨មុខ រួមមានប្រព័ន្ធរ៉ុកែ្កត HIMARS, កាំភ្លើងធំ, មីស៊ីលប្រឆាំងរថក្រោះ Javelin, យានដ្រូនរាវរកគោលដៅ Altius និងគ្រឿងបន្លាស់សម្រាប់ឧបករណ៍យោធាដទៃទៀត ។ រីឯ មន្ទីរបញ្ចកោណក៏បានគូសបញ្ជាក់ផងដែរថា ការលក់អាវុធទាំងនេះ បម្រើផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខរបស់អាមេរិក ដោយគាំទ្រដល់កិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់កោះតៃវ៉ាន់ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងរក្សាសមត្ថភាពការពារដ៏គួរឱ្យទុកចិត្តបាន ។ ដោយសារមានការគាំទ្រពីអាមេរិក កោះតៃវ៉ាន់កំពុងប្រឹងប្រែងពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីអាចមានលទ្ធភាពទប់ទល់ជាមួយកម្លាំងយោធាដ៏មានឥទ្ធិពលរបស់មហាយក្សចិន ដែលមានទំហំធំជាងខ្លួនឆ្ងាយខ្លាំង ។ ក្រៅពីការលក់អាវុធ យុទ្ធសាស្ត្រសន្តិសុខជាតិរបស់រដ្ឋបាលលោក Trump ដែលបានបង្ហាញកាលពីដើមខែនេះ បានសង្កត់ធ្ងន់ថា អាមេរិកមានគោលបំណងទប់ស្កាត់ជម្លោះកើតលើកោះតៃវ៉ាន់…

  • លោក ពូទីន គំរាមវាយយកទឹកដី អ៊ុយក្រែន បន្ថែម បើអឺរ៉ុបរារាំងផ្លូវសន្តិភាព

    លោក ពូទីន គំរាមវាយយកទឹកដី អ៊ុយក្រែន បន្ថែម បើអឺរ៉ុបរារាំងផ្លូវសន្តិភាព

    មូស្គូ ៖ លោកប្រធានាធិបតី Vladimir Putin គំរាមថា រុស្ស៊ីនឹងបន្តវាយដណ្តើមយកទឹកដីអ៊ុយក្រែនបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលទីក្រុងកៀវ និងអ្នកនយោបាយអឺរ៉ុប ហាក់មិនអើពើ ឬបង្កជាឧបសគ្គដល់កិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិក ។ បើតាមសារព័ត៌មាន The Star, បច្ចុប្បន្ន អាមេរិកកំពុងបើកកិច្ចចរចាជាមួយរុស្ស៉ី និងកិច្ចចរចាដាច់ដោយឡែកជាមួយអ៊ុយក្រែន និងក្រុមមេដឹកនាំអឺរ៉ុប ទាក់ទិនទៅនឹងសំណើបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមិនទាន់ឈានដល់ការឯកភាពគ្នាណាមួយនៅឡើយទេ ។ ការមិនទាន់ឈានដល់ការឯកភាពគ្នានេះ គឺដោយសារតែទាំងទីក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុប សុទ្ធតែព្រួយបារម្ភជាខ្លាំង ចំពោះការទាមទារឲ្យអ៊ុយក្រែនលះបង់ទឹកដី ជាថ្នូរនឹងការធានាសន្តិសុខរយៈពេលវែង ។ លោក Putin លើកឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងការពារជាតិរុស្ស៉ីកាលពីថ្ងៃពុធថា បច្ចុប្បន្នរុស្ស៉ីកំពុងរីកចម្រើននៅគ្រប់សមរភូមិទាំងអស់ ហើយនឹងសម្រេចគោលដៅរបស់ខ្លួន ទាំងតាមមធ្យោបាយយោធា ឬការទូត ។ លោក Putin ក៏បានព្រមានដែរថា បើសិនអ៊ុយក្រែន និងមិត្តភក្តិបរទេសរបស់ពួកគេ បដិសេធមិនចូលរួមកិច្ចចរចាសន្តិភាព នោះរុស្ស៉ីនឹងសម្រេចឱ្យបាននូវការរំដោះទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួនដោយកម្លាំងយោធា ។ បើតាម RT, គិតត្រឹមពេលនេះ រុស្ស៉ីថែមទាំងកំពុងគ្រប់គ្រង ១៩ ភាគរយនៃទឹកដីអ៊ុយក្រែន ក្នុងនោះរួមមានទាំងតំបន់ Crimea ដែលទីក្រុងមូស្គូបានក្រសោបយកកាលពីឆ្នាំ ២០១៤…

  • កម្ពុជាគាំទ្រការពង្រឹងភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃ

    កម្ពុជាគាំទ្រការពង្រឹងភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃ

    នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមកិច្ចពិភាក្សាបើកចំហសម្រាប់ខែធ្នូ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី “ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។ កិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខគឺជាកិច្ចប្រជុំដែលរៀបចំឡើងជារៀងរាល់ខែ ដើម្បីអនុញ្ញាតឱ្យរដ្ឋសមាជិក អ.ស.ប. ចូលរួមបញ្ចេញមតិយោបល់ ទៅតាមប្រធានបទ ដែលកំណត់ដោយប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែនីមួយៗ។ នៅក្នុងសេចក្ដីថ្លែងការណ៍ ឯកឧត្តមបានជម្រាបជូនកិច្ចពិភាក្សាបើកចំហនេះអំពីការបាត់បង់ជីវិតរបស់ជនស៊ីវិល និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីអំពើឈ្លានពានរបស់យោធាថៃ និងបានគូសបញ្ជាក់ថា ការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសរបស់ប្រទេសថៃកាន់តែខ្លាំងឡើងរហូតដល់៩០គីឡូម៉ែត្រមកក្នុងតំបន់ដែលជនស៊ីវិលកម្ពុជារស់នៅ គឺជាទង្វើឈ្លានពានយ៉ាងជាក់ច្បាស់ មិនមែនជាជម្លោះព្រំដែន ហើយក៏មិនមែនជាការការពារខ្លួននោះដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រទេសថៃតែងតែតំាងខ្លួនឯងថាជាប្រទេសស្រឡាញ់សន្តិភាព ប៉ុន្តែបែរជាបដិសេធនូវរាល់ដំណោះស្រាយដោយសន្តិវិធីទៅវិញ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ថៃបានបដិសេធការដោះស្រាយជម្លោះតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរដោយឯកតោភាគី ប្រកាសបិទការចរចា បដិសេធរាល់បទឈប់បាញ់ និងបញ្ជាក់ពីចេតនារបស់ខ្លួនកាច់បំបាក់សមត្ថភាពយោធារបស់កម្ពុជា។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរថា វិបត្តិនេះ គូសបញ្ជាក់ពីតម្រូវការសម្រាប់ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ដែលផ្អែកលើច្បាប់អន្តរជាតិ, អំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. និងសហគមន៍អន្តរជាតិ ឱ្យការពារធម្មនុញ្ញអ.ស.ប. និងរម្លឹកថា ភាពស្ងៀមស្ងាត់ អាចនឹងធ្វើឱ្យមានប្រក្រតីកម្មនៃការឈ្លានពាន ហើយធ្វើឱ្យប៉ះពាល់ដល់ពហុភាគីនិយម៕ ដោយ៖ពលជ័យ

  • អ៊ីរ៉ង់គំរាមវ៉ៃមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា

    អ៊ីរ៉ង់គំរាមវ៉ៃមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា

    តេហេរ៉ង់ ៖ ប្រមុខការទូតកំពូលអ៊ីរ៉ង់បានស្រែកគំរាមខ្លាំងៗថា បើសិនទីក្រុងវ៉ាស៊ីនតោនបើកការវាយប្រហារប្រឆាំងនឹងទីក្រុងតេហេរ៉ង់ម្តងទៀត នោះមូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា នឹងក្លាយជាគោលដៅរងការវាយលុករបស់អ៊ីរ៉ង់ ។ ការព្រមានបែបនេះរបស់អ៊ីរ៉ង់ ធ្វើឡើងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Al Jazeera ក្នុងថ្ងៃអង្គារ ក្រោយទីក្រុងតេហេរ៉ង់បានបាញ់ស្រោចមីស៊ីលកម្ទេចមូលដ្ឋានយោធាអាមេរិកនៅកាតា កាលពីខែមិថុនា ជាការសងសឹកទីក្រុងវ៉ាស៊ីនតោនដែលបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយយ៉ាងដូច្នេះថា យើងវាយប្រហារមូលដ្ឋានអាមេរិកនៅកាតា ប៉ុន្តែមិនមែនវាយប្រហារកាតាទេ ។ បើសិនសង្គ្រាមផ្ទុះឡើងរវាងយើង និងអាមេរិក ហើយអាមេរិកវាយប្រហារទីតាំងនុយក្លេអ៊ែររបស់យើងម្តងទៀត នោះប្រាកដណាស់ យើងនឹងវាយប្រហារមូលដ្ឋានយោធារបស់ពួកគេ មិនថា មូលដ្ឋានទាំងនោះនៅទីតាំងផ្សេងគ្នាក៏ដោយ ។ ទោះបីជាយ៉ាងណា ប្រមុខការទូតមានវ័យ៦៣ឆ្នាំរូបនេះ បានបញ្ជាក់ជាថ្មីថា ដំណោះស្រាយដោយសន្តិវិធី ចំពោះបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺអាចសម្រេចបានទាំងស្រុង ដរាបណាភាគីទាំងពីរគោរពសិទ្ធិគ្នាទៅវិញទៅមក ហើយអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចបានកិច្ចព្រមព្រៀងដោយផ្អែកលើផលប្រយោជន៍គ្នាទៅវិញទៅមក ។ សូមរម្លឹកថា នៅថ្ងៃទី២២ ខែមិថុនា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចូលរួមជាមួយអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ តាមរយៈការបញ្ជាឱ្យយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ទៅទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣ទីតាំង ដែលបង្កឱ្យមានជម្លោះរយៈពេល ១២ថ្ងៃ…

  • ជប៉ុនផ្អាកបាញ់បង្ហោះរ៉ុក្កែត H3 ទៅក្រៅផែនដី

    ជប៉ុនផ្អាកបាញ់បង្ហោះរ៉ុក្កែត H3 ទៅក្រៅផែនដី

    តូក្យូ ៖ ប្រទេសជប៉ុនបានប្រកាសបញ្ឈប់ភ្លាមៗ ផែនការបាញ់បង្ហោះរ៉ុក្កែត H3 កាលពីថ្ងៃពុធ ដើម្បីបញ្ជូនផ្កាយរណប “Michibiki លេខ 5” ឡើងទៅកាន់ទីអវកាស ដោយសារតែមានបញ្ហាបច្ចេកទេស ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ។ ដំបូងឡើយ ផ្កាយរណបរុករក Michibiki របស់ជប៉ុន គ្រោងនឹងបាញ់បង្ហោះទៅក្រៅផែនដី នៅម៉ោងប្រមាណ ១១និង១១នាទីព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុន ។ ប៉ុន្តែការបាញ់បង្ហោះនៅពេលនោះ ត្រូវបានលុបចោលភ្លាមៗ ដោយសារតែមានភាពមិនប្រក្រតីមួយ ត្រូវបានរកឃើញនៅក្នុងប្រព័ន្ធ នេះបើតាមសេចក្តីប្រកាសចេញពីទីតាំងបាញ់បង្ហោះ ។ បច្ចុប្បន្ន ទីភ្នាក់ងាររុករកអវកាសជប៉ុន និងភាគីផ្សេងទៀតកំពុងស៊ើបអង្កេតរកមូលហេតុ ។ Michibiki គឺជាផ្កាយរណបផលិតក្នុងស្រុករបស់ជប៉ុន ដែលបង្កើតឡើងមានគោលបំណងបង្កើនភាពត្រឹមត្រូវ នៃប្រព័ន្ធកំណត់ទីតាំងសកល ហៅកាត់ GPS សម្រាប់ស្មាតហ្វូន, ប្រព័ន្ធរុករកក្នុងរថយន្ត និងសេវាកម្មផ្អែកលើទីតាំងផ្សេងទៀត ។ ប្រព័ន្ធបច្ចុប្បន្នមានផ្កាយរណបចំនួន ៥គ្រឿង ដែលកំពុងគោចរជុំវិញប្រទេសជប៉ុន ដែលមិនត្រឹមតែជួយដល់ប្រតិបត្តិការរុករកប៉ុណ្ណោះទេ ប៉ុន្តែក៏មានការជូនដំណឹងអំពីគ្រោះរញ្ជួយដីជាបន្ទាន់នៅក្នុងតំបន់ដែលគ្មានសញ្ញាទំនាក់ទំនងផងដែរ ។…

  • ចិនព្រមានថា របបយោធានិយមជប៉ុន នឹងធ្វើឱ្យប្រទេសក្នុងតំបន់ប្រឈមហានិភ័យ

    ចិនព្រមានថា របបយោធានិយមជប៉ុន នឹងធ្វើឱ្យប្រទេសក្នុងតំបន់ប្រឈមហានិភ័យ

    ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ព្រមានថា និន្នាការដ៏គ្រោះថ្នាក់នៃការបង្កើតរបបយោធានិយមរបស់ជប៉ុនឡើងវិញ នឹងធ្វើឱ្យប្រទេស និងប្រជាជនក្នុងតំបន់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ឬប្រឈមមុខនូវហានិភ័យនៃជម្លោះ ។ នេះបើតាមស៊ីនហួរចុះផ្សាយថ្ងៃពុធ ។ ការអត្ថាធិប្បាយរបស់លោក Guo ធ្វើឡើងខណៈដែលប្រទេសជប៉ុនគ្រោងបញ្ចេញកញ្ចប់ថវិកាដ៏ធំមិនធ្លាប់មានដល់ទៅ ៥៨.១២ ពាន់លានដុល្លារ ដើម្បីពង្រឹងវិស័យការពារជាតិនៅឆ្នាំក្រោយ ខណៈដែលជម្លោះការទូតរវាងគូរសត្រូវចាស់ទាំងពីរកាន់តែឡើងកំដៅ ។ ឆ្លើយតបការលើកឡើងរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ លោក Guo បានគូសបញ្ជាក់ថា គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានមូលដ្ឋានដែលទទួលស្គាល់ជាសកល នៅក្នុងទំនាក់ទំនងអន្តរជាតិ និងជាការឯកភាពគ្នាជាសកលរបស់សហគមន៍អន្តរជាតិ រួមទាំងប្រទេសអាស៊ីអាគ្នេយ៍ផងដែរ ។ លោក Guo បានសង្កត់ធ្ងន់ថា ការកត់សម្គាល់ខុសឆ្គងលើបញ្ហាតៃវ៉ាន់របស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ។ បើតាមអ្នកនាំពាក្យរូបនេះ ភាគីជប៉ុនត្រូវយកចិត្តទុកដាក់ចំពោះការអំពាវនាវ និងកែតម្រូវកំហុសឆ្គងរបស់ខ្លួន ជំនួសឱ្យការបង្កើតភាពចលាចល និងបញ្ហា ។ លោកថា ការការពារសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម និងការថែរក្សាមនសិការ និងយុត្តិធម៌របស់មនុស្សជាតិ…

  • លោក ពូទីន ថា ប្រតិបត្តិការយោធាពិសេសប្រឆាំងអ៊ុយក្រែន នឹងជោគជ័យ

    លោក ពូទីន ថា ប្រតិបត្តិការយោធាពិសេសប្រឆាំងអ៊ុយក្រែន នឹងជោគជ័យ

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសក្តែងៗថា គោលដៅ នៃប្រតិបត្តិការយោធាពិសេស ហៅកាត់ (SMO) របស់រុស្ស៊ី នឹងទទួលជោគជ័យ ខណៈកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននៅមិនទាន់ឈានដល់ ។ បើតាមសារព័ត៌មានស៊ីនហួរ, កំឡុងកិច្ចប្រជុំក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធ លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា ឆ្នាំមុន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់បំពេញប្រតិបត្តិការយោធាពិសេស ។ តួយ៉ាង គិតត្រឹមឆ្នាំនេះ ទីតាំងជាង ៣០០ ត្រូវបានរំដោះ រួមទាំងទីក្រុងធំៗដែលសត្រូវបានប្រែក្លាយទៅជាបន្ទាយ ដែលមានកំពែងរឹងមាំ បំពាក់ដោយរចនាសម្ព័ន្ធការពាររយៈពេលវែង ។ មេដឹកនាំរុស្ស៊ីរូបនេះ ក៏បានប្រកាសដែរថា នាវាមុជទឹក និងនាវាចម្បាំងជាច្រើនគ្រឿង ត្រូវបានដាក់បម្រើសេវាទៅក្នុងជួរកងទ័ពជើងទឹករុស្ស៊ីនៅឆ្នាំនេះ ខណៈដែលមីស៊ីលរយៈចម្ងាយឆ្ងាយ Oreshnik ក៏នឹងបញ្ជូនទៅបំពេញកាតព្វកិច្ចប្រយុទ្ធនៅចុងឆ្នាំ ២០២៥ ផងដែរ ។ បើតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក អាន់ឌ្រី បេឡូសូវ ប្រាប់កិច្ចប្រជុំមន្ត្រីការពារជាតិ, នៅឆ្នាំ២០២៥នេះ រុស្ស៊ីវាយដណ្តើមយកទឹកដីអ៊ុយក្រែនបានច្រើនជាងឆ្នាំ២០២៤ ដល់ទៅមួយភាគបី ៕ ប្រភព…

  • អ៊ីរ៉ង់ប្រកាសពីក្រុងមូស្គូថា ខ្លួនសិទ្ធិស្របច្បាប់លើនុយក្លេអ៊ែរ

    អ៊ីរ៉ង់ប្រកាសពីក្រុងមូស្គូថា ខ្លួនសិទ្ធិស្របច្បាប់លើនុយក្លេអ៊ែរ

    តេហេរ៉ង់ ៖ អំឡុងបំពេញទស្សនកិច្ចនៅរុស្ស៊ី, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ជាថ្មី នូវសិទ្ធិស្របច្បាប់របស់ខ្លួន ចំពោះកម្មវិធីនុយក្លេអ៊ែរ។ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Tass, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ប្រទេសអ៊ីរ៉ង់នឹងមិនបោះបង់សិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ដោយគ្មានគោលដៅបម្រើដល់យោធា រួមទាំង ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ផងដែរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីមានកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅទីក្រុងមូស្គូ កាលពីថ្ងៃពុធ, លោក Abbas Araghchi បានរៀបរាប់ថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ជាសមាជិក នៃ សន្ធិសញ្ញា NPT ដែលប្តេជ្ញាចិត្តចំពោះ របបមិនរីកសាយភាយ នៃអាវុធនុយក្លេអ៊ែរ។ យើងបំពេញកាតព្វកិច្ចនេះ ប៉ុន្តែ យើងនឹងមិនបោះបង់សិទ្ធិ ក្រោមសន្ធិសញ្ញានេះ រួមទាំងសិទ្ធិប្រើប្រាស់ថាមពលនុយក្លេអ៊ែរ និងការពង្រឹង តាមរបៀបសន្តិភាព»។ យោងតាមលោក Araghchi, ការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែល ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងខែមិថុនា…

  • អ៊ីតាលី ព្រមានអឺរ៉ុប ជុំវិញផែនការរឹបអូសទ្រព្យរុស្ស៊ី

    អ៊ីតាលី ព្រមានអឺរ៉ុប ជុំវិញផែនការរឹបអូសទ្រព្យរុស្ស៊ី

    រ៉ូម ៖ អ៊ីតាលី ព្រមានថា ផែនការរបស់សហភាពអឺរ៉ុប លើទ្រព្យសកម្មរបស់រុស្ស៊ី មិនអាចធ្វើទាំងបង្ខំបានទេ។ លោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលី កាលពីថ្ងៃពុធ បាននិយាយថា ផែនការរបស់សហភាពអឺរ៉ុបសម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់អ៊ុយក្រែន ដោយប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក គឺជាការសម្រេចចិត្តដ៏ស្មុគស្មាញ មិនអាចធ្វើទាំងបង្ខំបានទេ។ លោកស្រីបញ្ជាក់ថា «ប្រទេស អ៊ីតាលី ច្បាស់ណាស់ ពិចារណាលើគោលការណ៍ ដែលថា រុស្ស៊ីគួរតែជាប្រទេសដំបូង ដែលចំណាយសម្រាប់ការកសាងប្រទេសអ៊ុយក្រែន ឡើងវិញ ប៉ុន្តែ ត្រូវតែសម្រេចបាន នៅលើមូលដ្ឋានច្បាប់ដ៏រឹងមាំ»។ លោកស្រី Meloni បានអំពាវនាវឱ្យមាន “ភាពច្បាស់លាស់ ទាក់ទងនឹងហានិភ័យ ដែលអាចកើតឡើង ជុំវិញការប្រើប្រាស់សាច់ប្រាក់ ជាពិសេស ទាក់ទងនឹងកេរ្តិ៍ឈ្មោះ, ការសងសឹក ឬ បន្ទុកថ្មី និង ធ្ងន់លើថវិកាជាតិ ជាដើម។ មេដឹកនាំ អ៊ីតាលី រូបនេះ បានលើកឡើង ដូច្នេះ នៅមុនពេលកិច្ចប្រជុំកំពូល នៅក្នុងទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍ និង ថ្ងៃសុក្រនេះ…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបន្តជួយវេចខ្ចប់ស្បៀង និងសម្ភារៈផ្សេងៗ សំរាប់បញ្ជូនទៅជួយប្រជាជនភៀសសឹក

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបន្តជួយវេចខ្ចប់ស្បៀង និងសម្ភារៈផ្សេងៗ សំរាប់បញ្ជូនទៅជួយប្រជាជនភៀសសឹក

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំមួយចំនួនទៀត នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានបន្តអញ្ជើញចូលរួមសកម្មភាពវេចខ្ចប់ស្បៀង និងសម្ភារៈផ្សេងៗ សម្រាប់បញ្ជូន ទៅជួយដល់ប្រជាជនភៀសសឹក ដែលបាននិងកំពុងជម្លៀសខ្លួនមកកាន់ជំរុំសុវត្ថិភាពនានាតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថែ ។ វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាការលើកទឹកចិត្តដ៍ធំធេង ចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ-ចិត្ត ក្នុងការបំពេញការងារដ៍មានតម្លៃបំផុត ក្នុងសកម្មភាពមនុស្សធម៌ជួយប្រជាជនភៀសសឹក។ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន ៥ពាន់កញ្ចប់ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានក្រុមការងារវេចខ្ចប់រួច និងបញ្ជូនទៅកាន់ជំរុំសុវត្ថិភាព ជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ធ្នូ ដើម្បីចែកជូនប្រជាពលរដ្ឋភៀសសឹក។ ដោយឡែក ថ្ងៃទី១៥ និងទី១៦ ខែធ្នូ ឆ្នាំ២០២៥ អំណោយ ៨ពាន់កញ្ចប់ទៀត…