Author: Dol Pheakdey

  • បារាំង-កូរ៉េខាងត្បូង ពង្រឹងដៃគូថាមពលនុយក្លេអ៊ែរ

    បារាំង-កូរ៉េខាងត្បូង ពង្រឹងដៃគូថាមពលនុយក្លេអ៊ែរ

    សេអ៊ូល ៖ បារាំង និងកូរ៉េខាងត្បូង ពង្រីកកិច្ចសហប្រតិបត្តិការ លើថាមពលនុយក្លេអ៊ែរ ព្រមទាំង ថាមពលខ្យល់ ។ ប្រធានាធិបតី កូរ៉េខាងត្បូង លោក Lee Jae Myung និយាយ កាលពីថ្ងៃសុក្រ ថា កូរ៉េខាងត្បូង និងបារាំង កំពុង “ពង្រីកកិច្ចសហប្រតិបត្តិការ” លើថាមពលនុយក្លេអ៊ែរ និងថាមពលខ្យល់ នៅឯនាយសមុទ្រ ខណៈដែលប្រទេសនានាកំពុងធ្វើការ លើការធានាសន្តិសុខ នៅច្រកសមុទ្រ Hormuz ។ លោក Lee បានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីរៀបចំកិច្ចប្រជុំកំពូលទ្វេភាគី ជាមួយសមភាគីបារាំង លោក អេមម៉ានូអែល ម៉ាក្រុង នៅទីក្រុងសេអ៊ូល ចំពេលប្រឈមមុខនឹងវិបត្តិថាមពល ដែលកំពុងកើនឡើង ជុំវិញសង្គ្រាមនៅអ៊ីរ៉ង់។ លោក Macron គឺជាប្រធានាធិបតីបារាំងដំបូងគេ ដែលបានទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង ក្នុងរយៈពេល ១៥ឆ្នាំ ហើយដំណើររបស់លោក ស្របគ្នានឹងទំនាក់ទំនងការទូតទ្វេភាគី រយៈពេល ១៤០ ឆ្នាំ។ ដូចប្រទេសអាស៊ី…

  • អាជ្ញាធរព្រមានពីអាកាសធាតុក្ដៅអំឡុងពេលចូលឆ្នាំខ្មែរ អាចប៉ះពាល់សុខភាព

    អាជ្ញាធរព្រមានពីអាកាសធាតុក្ដៅអំឡុងពេលចូលឆ្នាំខ្មែរ អាចប៉ះពាល់សុខភាព

    អាជ្ញាធរកម្ពុជាបានព្រមានពីអាកាសធាតុក្ដៅនៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ហើយបានក្រើនរំលឹកប្រជាពលរដ្ឋឱ្យថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ អាន៖ កាលថ្ងៃទី២មេសា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយស្ដីពីការព្យាករណ៍អាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំនេះ ជាពិសេសនានៅក្នុងអំឡុងពេលនៃការអបអរសារទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ បន្ទាប់ពីធ្វើការតាមដាន និងវិភាគបាតុភូតធម្មជាតិផ្សេងៗ ក្រសួងធនធានទឹកបានព្យាករថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ធាតុអាកាសនៅតំបន់វាលទំនាប ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ ព្រៃវែង កណ្ដាល និងរាជធានីភ្នំពេញ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងអតិបរមា ៤០អង្សាសេ ហើយពុំមានភ្លៀងធ្លាក់ទេ។ ដោយឡែក នៅតំបន់ខ្ពង់រាប ដូចជាខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ប៉ៃលិន រតនគិរី ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អង្សាសេ និងមធ្យមអតិបរមា ៤០អង្សាសេ ហើយក៏ពុំមានភ្លៀងធ្លាក់ដែរ ។ ចំពោះតំបន់មាត់សមុទ្រវិញ…

  • មេធំ UN ព្រមានថា ពិភពលោកស្ថិតនៅលើគែមនៃសង្គ្រាមដ៏ធំបំផុតមួយ

    មេធំ UN ព្រមានថា ពិភពលោកស្ថិតនៅលើគែមនៃសង្គ្រាមដ៏ធំបំផុតមួយ

    អ.ស.ប ៖ ប្រមុខអង្គការសហប្រជាជាតិ បានព្រមានធ្ងន់ៗ កាលពីថ្ងៃ ព្រហស្បតិ៍ ថា ជម្លោះនៅមជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងការវិវត្តទៅជាសង្គ្រាមដ៏ធំកាន់តែទូលំទូលាយ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កថា យើងកំពុងស្ថិតនៅលើគែមនៃសង្គ្រាមដ៏ធំកាន់តែទូលំទូលាយ ដែលនឹងលេបត្របាក់តំបន់មជ្ឈិមបូព៌ា ជាមួយផលប៉ះពាល់យ៉ាងខ្លាំងនៅជុំវិញពិភពលោក ។ ទន្ទឹមនេះ លោកអគ្គលេខាធិការបានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ រួមទាំងការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសជិតខាងរបស់ខ្លួនជាបន្ទាន់ ។ បើតាមស៊ីនហួរ, អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបើកការវាយប្រហាររួមគ្នាលើទីក្រុងជាច្រើនរបស់ប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិលរាប់ពាន់នាក់ ។ អ៊ីរ៉ង់បានសងសឹកវិញ ដោយប្រើរលកនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន សំដៅលើមូលដ្ឋានយោធារបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា ៕ ប្រភព ៖ ស៊ីនហួរ

  • រុស្ស៊ី ប្រកាសត្រៀមធ្វើអ្វីគ្រប់យ៉ាង ជួយស្តារសន្តិភាពមជ្ឈិមបូព៌ាឡើងវិញ

    រុស្ស៊ី ប្រកាសត្រៀមធ្វើអ្វីគ្រប់យ៉ាង ជួយស្តារសន្តិភាពមជ្ឈិមបូព៌ាឡើងវិញ

    មូស្គូ ៖ សារព័ត៌មាន Interfax បានដកស្រង់សម្តីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ថា ប្រទេសរបស់លោកសង្ឃឹមថា ជម្លោះមជ្ឈិមបូព៌ានឹងបញ្ចប់យ៉ាងឆាប់រហ័ស ហើយរុស្ស៊ីត្រៀមខ្លួនធ្វើអ្វីចាំបាច់គ្រប់យ៉ាង ដើម្បីជួយស្តារសន្តិភាពនៅក្នុងតំបន់នេះឡើងវិញ ។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងស្របពេលដែលលោក ពូទីន មានផែនការពិភាក្សាជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman កាលពីថ្ងៃ ព្រហស្បតិ៍ តាមរយៈជំនួបតាមទូរស័ព្ទចុងក្រោយបង្អស់ ជាអ្វីដែលលោកបានធ្វើជាបន្តបន្ទាប់ជាមួយបណ្ដាមេដឹកនាំក្នុងតំបន់មជ្ឈិមបូព៌ា ។ បើតាមស៊ីនហួរ, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានអះអាងប្រាប់អ្នកសារព័ត៌មានដែរថា លោកប្រធានាធិបតី ពូទីន កំពុងបន្តទំនាក់ទំនងជាមួយមេដឹកនាំក្នុងតំបន់ នេះ ។ លោកថា ប្រសិនបើរុស្ស៊ីត្រូវបានស្នើឲ្យជួយ នោះរុស្ស៊ីពិតជាត្រៀមខ្លួនចូលរួមចំណែក ដើម្បីធានាឲ្យបានថា ការប្រើកម្លាំងយោធា នឹងផ្លាស់ប្តូរទៅជាទិសដៅចរចាសន្តិភាពឲ្យបានឆាប់តាមដែលអាចធ្វើបាន ។ លោក Peskov បានសង្កត់ធ្ងន់ទៀតថា កិច្ចប្រជុំកំពូលរុស្ស៊ី-អារ៉ាប់នាពេលអនាគត នឹងបម្រើជាវេទិកាដ៏មានប្រយោជន៍មួយសម្រាប់បន្ធូរបន្ថយភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា ៕ ប្រភព ៖ ស៊ីនហួរ

  • បារាំង ថា ការប្រើកម្លាំងបង្ខំបើកច្រកសមុទ្រ Hormuz ជារឿងមិនសមហេតុផល

    បារាំង ថា ការប្រើកម្លាំងបង្ខំបើកច្រកសមុទ្រ Hormuz ជារឿងមិនសមហេតុផល

    ប៉ារីស ៖ មេដឹកនាំបារាំងនិយាយថា វាមិនសមហេតុផលទេ ក្នុងការប្រើប្រាស់ប្រតិបត្តិការយោធា ដើម្បីបង្ខំឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឲ្យសម្ព័ន្ធមិត្តរួមគ្នាឆ្ពោះទៅទីនោះធ្វើបែបនេះ ។ ការអះអាងរបស់បារាំង កើតឡើងស្របពេលដែលមនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់នៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ។ ការស្លាប់ទាំងនោះ គឺដោយសារសហរដ្ឋអាមរិក និងអ៊ីស្រាអែល រួមគ្នាវាយប្រហារអ៊ីរ៉ង់ ដែលបង្កឲ្យមានការសងសឹករបស់អ៊ីរ៉ង់វិញ ទៅលើអ៊ីស្រាអែល មូលដ្ឋានទ័ពអាមេរិក និងបណ្តារដ្ឋក្នុងតំបន់ឈូងសមុទ្រ ព្រមទាំងនៅលីបង់ ។ បើតាម Straits Times, ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃ ព្រហស្បតិ៍ បានប្រាប់អ្នកសារព័ត៌មាន អំឡុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងថា មានអ្នកខ្លះនិយាយការពារគំនិតបើកច្រកសមុទ្រ Hormuz ដោយកម្លាំង តាមរយៈប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ។ ប៉ុន្តែលោកថា រឿងនេះមិនធ្លាប់ជាជម្រើសដែលយើងគាំទ្រនោះទេ ព្រោះវាមិនអាចប្រាកដនិយមបាន និងមិនសមហេតុផលទេ ។ វានឹងចំណាយពេលយូរ ហើយមានតែធ្វើឱ្យអ្នកដែលឆ្លងកាត់ច្រកសមុទ្រ ប្រឈមនឹងហានិភ័យពីអ៊ីរ៉ង់ ហើយក៏ប្រឈមមុខនឹងមីស៊ីលផ្លោងផងដែរ…

  • រដ្ឋឈូងសមុទ្រស្នើ UN រៀបចំកងកម្លាំងការពារច្រក Hormuz

    រដ្ឋឈូងសមុទ្រស្នើ UN រៀបចំកងកម្លាំងការពារច្រក Hormuz

    អ.ស.ប ៖ ប្រធានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ហៅកាត់ GCC កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវ សម្រាប់ការអនុម័ត របស់អង្គការសហប្រជាជាតិ លើការរៀបចំកងកម្លាំង បញ្ជូនទៅការពារច្រកសមុទ្រ Hormuz ពីការវាយប្រហាររបស់អ៊ីរ៉ង់។ អ៊ីរ៉ង់ បានដាក់ការច្របាច់ក នៅលើផ្លូវដឹកជញ្ជូនដ៏សំខាន់មួយនេះ ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និង ធ្វើឱ្យសេដ្ឋកិច្ចពិភពលោក កាន់តែក្តៅគគុក ក្នុងការសងសឹកចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមមជ្ឈិមបូព៌ា មានរយៈពេល ជាងមួយខែ មកនេះ។ អគ្គលេខាធិការ GCC លោក Jasem Mohamed AlBudaiwi បាននិយាយថា «អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz រារាំងនាវាពាណិជ្ជកម្ម និងនាវាដឹកប្រេង មិនឱ្យឆ្លងកាត់ និងបានដាក់លក្ខខណ្ឌមួយចំនួនឱ្យឆ្លងកាត់ច្រកសមុទ្រ» ។ លោកបានអះអាងបែបនេះ នៅទីក្រុងញូវយ៉ក អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខលើកដំបូង ស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយនឹង GCC ដែលមានសមាជិក ដូចជា ប្រទេស អារ៉ាប៊ី សាអូឌីត, អេមីរ៉ាត អារ៉ាប់រួម, បារ៉ែន, កាតា,…

  • លោក ត្រាំ ថា សង្គ្រាមលើអ៊ីរ៉ង់ ជាការវិនិយោគលើអនាគតរបស់កុមារ

    លោក ត្រាំ ថា សង្គ្រាមលើអ៊ីរ៉ង់ ជាការវិនិយោគលើអនាគតរបស់កុមារ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានប្រកាសចាត់ទុកសង្រ្គាម លើប្រទេសអ៊ីរ៉ង់ គឺជាការបណ្តាក់ទុន លើអនាគតរបស់កុមារអាមេរិក ។ អំឡុងការថ្លែងសុន្ទរកថា លើកដំបូង ទៅកាន់ប្រទេសជាតិ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ កាលពីមួយខែមុន, លោក ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន មិនដែលស្វែងរកការផ្លាស់ប្តូររបប ក្នុងទីក្រុង Tehran នោះឡើយ ដោយគោលដៅរបស់សង្គ្រាម គឺការបំផ្លាញកងទ័ពជើងទឹក និងទ័ពអាកាសរបស់អ៊ីរ៉ង់ ហើយបដិសេធ មិនឲ្យអ៊ីរ៉ង់ មានសមត្ថភាពបង្កើតអាវុធនុយក្លេអ៊ែរ។ លោកបានទទូចថា «គោលបំណងយុទ្ធសាស្ត្រស្នូលទាំងនេះ ជិតនឹងបញ្ចប់ហើយ»។ លោក ត្រាំ បាននិយាយថា «ក្នុងអំឡុងពេល ៣២ថ្ងៃ អ៊ីរ៉ង់ មិនមែនជាការគំរាមកំហែងទៀតទេ… នេះជាការវិនិយោគពិតប្រាកដ ចំពោះអនាគត កូនៗ និង ចៅៗ របស់អ្នក»។ យោងតាមលោកប្រធានាធិបតី, បន្ទាប់ពីជម្លោះបានបញ្ចប់ សហរដ្ឋអាមេរិក នឹងមានសុវត្ថិភាព កាន់តែរឹងមាំ កាន់តែរីកចម្រើន និង អស្ចារ្យជាងអ្វីដែលធ្លាប់មាន…

  • ពួក ហ៊ូធី វាយប្រហារជាលើកទី៤ លើអ៊ីស្រាអែល

    ពួក ហ៊ូធី វាយប្រហារជាលើកទី៤ លើអ៊ីស្រាអែល

    សាណា ៖ ជាការចូលរួមជួយអ៊ីរ៉ង់ ធ្វើសង្គ្រាម, ក្រុម Houthi នៅប្រទេសយេម៉ែន កាលពីថ្ងៃពុធ បានប្រកាសពីការវាយប្រហារ ដោយមីស៊ីល ជាលើកទីបួន ទៅលើអ៊ីស្រាអែល។ អ្នកនាំពាក្យក្រុមឧទ្ទាម Houthi លោក Yahya Saree បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ តាមវីដេអូមួយថា ក្រុមនេះបានបាញ់កាំជ្រួចផ្លោង សំដៅទៅលើគោលដៅសំខាន់ៗ នៅក្នុងតំបន់ Tel Aviv របស់អ៊ីស្រាអែល។ ការប្រកាស បានធ្វើឡើង បន្ទាប់ពីក្រុមនេះ ចូលទៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តរបស់ពួកគេ គឺ អ៊ីរ៉ង់ កាលពីសប្តាហ៍មុន។ បើតាម AFP, ក្រុម Houthi អាចរំខានដល់ការដឹកជញ្ជូន ឆ្លងកាត់សមុទ្រក្រហម ដូចដែលពួកគេបានធ្វើ នៅកម្រិតខ្ពស់ កាលពីសង្រ្គាម របស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សា។ ក្រុម Houthi ធ្លាប់បានគំរាមកំហែងការដឹកជញ្ជូន តាមសមុទ្រក្រហម និង ព្រែកជីក ស៊ុយអេ (Suez) ដែលតម្រូវឱ្យនាវាធ្វើដំណើរឆ្លងកាត់ច្រកតូចចង្អៀតមួយ ចេញពីឆ្នេរសមុទ្រ…

  • កូរ៉េខាងត្បូង ពង្រាយឧទ្ធម្ភាគចក្រស្ទាំងសមុទ្រ តាមប្រមាញ់នាវាមុជទឹក កូរ៉េខាងជើង

    កូរ៉េខាងត្បូង ពង្រាយឧទ្ធម្ភាគចក្រស្ទាំងសមុទ្រ តាមប្រមាញ់នាវាមុជទឹក កូរ៉េខាងជើង

    សេអ៊ូល ៖ យោធាកូរ៉េខាងត្បូងបានដាក់ពង្រាយឧទ្ធម្ភាគចក្រដ៏ទំនើប មានរហស្សនាមថា ស្ទាំងសមុទ្រ ឬ MH-60R ចំនួន ២ គ្រឿង ដែលបានទិញពីសហរដ្ឋអាមេរិក ក្នុងចំណោម ១២ គ្រឿង មានតម្លៃសរុបប្រហែល ៦៣៧ លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពតាមប្រមាញ់ និងវាយប្រហារប្រឆាំងនាវាពិឃាត រួមនាវាមុជទឹករបស់កូរ៉េខាងជើង ។ វិធានការរបស់កូរ៉េខាងត្បូង ធ្វើឡើងស្របពេលដែលកូរ៉េខាងជើងបានដាក់មហិច្ឆតាបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹករបស់ខ្លួន ជំរុញសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងដុតដៃដុតជើងអភិវឌ្ឍមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ។ ឧទ្ធម្ភាគចក្រ MH-60R ដែលផលិតដោយក្រុមហ៊ុន Lockheed Martin មានជំនាញពិសេសខាងតាមប្រមាញ់នាវាចម្បាំង និងនាវាមុជទឹក ហើយក៏ជាប្រភេទឧទ្ធម្ភាគចក្រប្រើបាន ក្នុងបេសកកម្មជាច្រើន រួមមានទាំងបេសកកម្មប្រឆាំងស្វែងរក និងជួយសង្រ្គោះជាដើម ។ វាមានសមត្ថភាពសំកាំងខ្លួនលើផ្ទៃមេឃដល់ទៅ ៤ ម៉ោង ហើយថែមទាំងមានធុងសាំងសាគួរផងដែរ ។ វាអាចហោះហើរក្នុងល្បឿនប្រហែល ៣៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកពីឡុត និងក្រុមការងារពី ៣ ទៅ ៤ នាក់ ។ បើតាម Korea…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យស្រាវជ្រាវរកឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់លួចនាំប្រេងខុសច្បាប់ពីថៃចូលមកលក់នៅកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យស្រាវជ្រាវរកឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់លួចនាំប្រេងខុសច្បាប់ពីថៃចូលមកលក់នៅកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅកម្ពុជាឱ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹងបំផុត។ នេះបើយោងតាមហ្វេសប៊ុកសម្តេចធិបតីនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ ការបញ្ជានេះបន្ទាប់ពីបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។ សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ៕