Author: Dol Pheakdey
-

លោក ត្រាំ គំរាមផ្តាច់ជំនួយដល់ អ៊ុយក្រែន បើ អឺរ៉ុប មិនជួយអាមេរិក ធ្វើសង្គ្រាម ប្រឆាំងអ៊ីរ៉ង់
វ៉ាស៊ីងតោន ៖ ប្រធានាធិបតីសហរដឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានគំរាមផ្តាច់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ប្រសិនបើអឺរ៉ុបមិនព្រមបញ្ជូនកម្លាំងយោធាទៅជួយធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ។ ការទាញទីក្រុងកៀវមកពាក់ព័ន្ធនឹងជម្លោះនេះបានកើតមានឡើង បន្ទាប់ពីប្រទេសនានានៅអឺរ៉ុប ក៏ដូចជា អង្គការណាតូបដិសេធមិនបញ្ជូនកម្លាំងយោធា ឲ្យទៅជួយបើកច្រកសមុទ្រ Hormuz ដែលកំពុងរងការគំរាមកំហែង ពីការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ។ យោងតាមកាសែត Financial Times, អ្វីដែលលោក ត្រាំ គំរាមកាត់ផ្តាច់ជំនួយ ដល់ទីក្រុងកៀវ គឺ សំដៅលើការផ្គត់ផ្គង់សម្ភារៈយោធារបស់អង្គការណាតូ ដែលតែងតែទិញអាវុធ សម្រាប់អ៊ុយក្រែន ធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី និងត្រូវបានផ្តល់មូលនិធិ ដោយបណ្តាប្រទេសអឺរ៉ុប ។ លោក Trump បាននិយាយម្តងហើយម្តងទៀត នូវការខកចិត្ត ជាមួយសម្ព័ន្ធមិត្ត អឺរ៉ុប ចំពោះការមិនធ្វើអ្វី បន្ថែមទៀត ដើម្បីជួយដល់សង្រ្គាម អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ។ ជាក់ស្តែង ប្រធានាធិបតីវ័យ ៧៩ ឆ្នាំរូបនេះ បានប្រាប់គណៈរដ្ឋមន្ត្រី កាលពីសប្តាហ៍មុនថា អាមេរិក ជួយការពារ ណាតូ ពីការគំរាមកំហែង…
-

រុស្ស៊ី ធ្វើសមយុទ្ធបាញ់មីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រ ចំពេលតានតឹងនៅមជ្ឈិមបូព៌ា
មូស្គូ ៖ ស្របពេលតំបន់មជ្ឈិមបូព៌ានៅតែស្ថិតក្នុងភាពតានតឹង រុស្ស៊ីបានចាប់ផ្ដើមធ្វើសមយុទ្ធបាញ់មីស៊ីលផ្លោងអន្តរទ្វីប Yars ដែលមានសមត្ថភាពបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរនៅតំបន់ស៊ីបេរី ។ ការធ្វើសមយុទ្ធមីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រ របស់រុស្ស៊ីកើតមានឡើង ចំពេលដែលសង្គ្រាមអ៊ុយក្រែន មិនទាន់មានសញ្ញា បិទបញ្ចប់ ដោយបានអូសបន្លាយពេល ជាង ៤ ឆ្នាំមកហើយ ។ សមយុទ្ធនេះក៏ធ្វើឡើង ចំពេលដែលផ្ទុះសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ដែលផ្តើមចេញពីការវាយប្រហាររួមគ្នា របស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា ក្រុមកងកម្លាំងជំនាញមីស៊ីលនុយក្លេអ៊ែរ បានអនុវត្តសកម្មភាពជាច្រើន រួមទាំងការហាត់សម ឆ្លើយតបទៅនឹងការក្លែងបន្លំនៃការវាយប្រហាររបស់សត្រូវ ព្រមទាំង ការប្រឆាំងនឹងអាវុធ វាយប្រហារតាមអាកាសផងដែរ ។ បើតាម Straitstimes, រុស្ស៊ី តែងតែធ្វើសមយុទ្ធ ជាទៀងទាត់ សម្រាប់កងកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីសាកល្បង ការត្រៀមខ្លួនប្រយុទ្ធរបស់ពួកគេ និង បញ្ជូនសញ្ញាព្រមាន ទៅកាន់លោកខាងលិច ចំពេលដែលទីក្រុងមូស្គូមានភាពតានតឹងខ្លាំង ជាមួយសត្រូវ អង្គការ ណាតូ ជុំវិញសង្គ្រាម នៅអ៊ុយក្រែន ៕…
-

លោក ត្រាំ ថា អង្គការណាតូជា “ខ្លាក្រដាស”
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុងបានហៅអង្គការណាតូថាជា “ខ្លាក្រដាស” ដោយសារតែសម្ព័ន្ធភាពយោធាមួយនេះមិនហ៊ានចូលខ្លួនពាក់ព័ន្ធនឹងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ។ ការហៅរបស់លោក ត្រាំ កើតមានឡើង បន្ទាប់ពីសម្ព័ន្ធមិត្តអាមេរិកនៅក្នុងអង្គការណាតូមានភាពស្ទាក់ស្ទើរក្នុងការគាំទ្រឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្រោយពេលអ៊ីរ៉ង់ប្រកាសបិទច្រកដឹកជញ្ជូនប្រេងដ៏សំខាន់មួយនេះស្ទើរតែពេញទំហឹង ចាប់តាំងពីផ្ទុះជម្លោះកាលពីថ្ងៃទី២៨ ខែកុម្ភៈមក ។ លោក ត្រាំ និយាយថា អង្គការណាតូលែងមានអ្នកស្គាល់ទៀតហើយ ហើយពួកគេគ្រាន់តែជាខ្លាក្រដាសមួយប៉ុណ្ណោះ ។ លោកថា អាមេរិកក៏កំពុងពិចារណាយ៉ាងម៉ត់ចត់អំពីការដកខ្លួនចេញពីសម្ព័ន្ធភាពយោធាមួយនេះផងដែរ ។ នេះជាលើកទី ២ ហើយដែលលោក ត្រាំ រិះគន់អង្គការណាតូយ៉ាងចាស់ដៃបែបនេះ ។ នៅថ្ងៃទី២០ ខែមីនា លោក ត្រាំ បានហៅអង្គការណាតូថាជា «អង្គការកំសាក» ក្រោយពេលដែលសម្ព័ន្ធយោធាមួយនេះមិនចង់ជួយសហរដ្ឋអាមេរិកបើកច្រកសមុទ្រ Hormuz ឡើងវិញ ។ ក្រៅពីមិនចូលរួមក្នុងការគាំទ្រទីក្រុងវ៉ាស៊ីនតោនឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញហើយនោះ ប្រទេសអឺរ៉ុបមួយចំនួនក៏បានរឹតត្បិតកងទ័ពអាមេរិកមិនឲ្យប្រើប្រាស់មូលដ្ឋាននៅលើទឹកដីរបស់ពួកគេដើម្បីធ្វើប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ ។ បើតាម Straits Times, កាលពីថ្ងៃទី៣១ ខែមីនា ប្រទេសអ៊ីតាលីបានបដិសេធមិនអនុញ្ញាតឲ្យយន្តហោះអាមេរិកចុះចតលើមូលដ្ឋានយោធារបស់ខ្លួននោះទេ…
-

ប្រមុខណាតូ នឹងទៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ខណៈលោក Trump គំរាមដកខ្លួនពីសម្ព័ន្ធយោធា
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយនេះ សម្រាប់អ្វីដែលអ្នកនាំពាក្យនៃសម្ព័ន្ធយោធាមួយនេះហៅថាជា «ទស្សនកិច្ចដែលបានគ្រោងទុកជាយូរមកហើយ» ប៉ុន្តែបានប្រកាសភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump រិះគន់យ៉ាងខ្លាំងលើសម្ព័ន្ធមិត្តអឺរ៉ុប និងគំរាមដកអាមេរិកចេញពីសម្ព័ន្ធយោធាមួយនេះ ជុំវិញការខ្វែងគំនិតគ្នាលើបញ្ហាសង្រ្គាមអ៊ីរ៉ង់។ អ្នកនាំពាក្យអង្គការណាតូ លោកស្រី Allison Hart បានបញ្ជាក់ថា «អគ្គលេខាធិការណាតូនឹងមានវត្តមាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅសប្តាហ៍ក្រោយ សម្រាប់ទស្សនកិច្ចដែលបានគ្រោងទុកជាយូរមកហើយ»។ មន្ត្រីសេតវិមានមួយរូបក៏បានបញ្ជាក់ពីទស្សនកិច្ចនេះផងដែរ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតបន្ថែមទៀតអំពីដំណើរនេះនៅឡើយទេ។ លោក Trump បាននិយាយថា លោកកំពុងពិចារណាដកសហរដ្ឋអាមេរិក ចេញពីសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ដោយសារការបដិសេធរបស់សមាជិកអឺរ៉ុប ក្នុងការបញ្ជូននាវាទៅបើកច្រកសមុទ្រហ័រមូសឡើងវិញ។ ក្នុងសុន្ទរកថាកាលពីថ្ងៃពុធ ទៅកាន់ក្រុមសម្ព័ន្ធមិត្តដែលបានជួបជុំគ្នាសម្រាប់អាហារថ្ងៃត្រង់បុណ្យអ៊ីស្ទើរនៅសេតវិមាន លោក Trump បានរិះគន់បារាំង និងចក្រភពអង់គ្លេស រួមទាំងសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀតថាជា «ខ្លាក្រដាស»។ អង្គការណាតូ ដែលរួមមានបណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៩ ក្រោមគោលបំណងប្រឆាំងនឹងហានិភ័យនៃការវាយប្រហារពីសូវៀត ហើយបានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិសុខរបស់លោកខាងលិច ចាប់តាំងពីពេលនោះមក៕
-

លោក ពូទីន ថា អាមេនី មិនអាចនៅអឺរ៉ុប និង ប្លុកសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងពេលតែមួយ
មូស្គូ ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និយាយថា ប្រទេស អាមេនី មិនអាចស្ថិតនៅក្នុង ទាំងសហភាពអឺរ៉ុប និង ប្លុកសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងពេលតែមួយ បានទេ។ ថ្លែងអំឡុងកិច្ចប្រជុំដ៏តានតឹង ជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan នៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃពុធ លោក ពូទីន បានប្រាប់ត្រង់ៗថា «យើងឃើញថា អាមេនី កំពុងពិភាក្សាអំពីការអភិវឌ្ឍ ទំនាក់ទំនង ជាមួយនឹងសហភាពអឺរ៉ុប… វាមិនអាចទៅរួចទេ ការណ៍ដែលស្ថិតនៅក្នុងសហភាព ទាំងពីរ ព្រមគ្នា» ។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអាមេនី បាននិយាយថា លោកដឹងថា ការនៅក្នុងសហភាពទាំងពីរ គឺមិនស៊ីគ្នា ប៉ុន្តែ លោកអះអាងថា ការបន្តផ្លូវទាំងពីរ គឺអាចធ្វើទៅបាន សម្រាប់ពេលនេះ ។ លោក Nikol Pashinyan បានបន្ថែមថា «នៅពេលដំណើរការរីកចម្រើន ដល់ចំណុច ដែលត្រូវការ ការសម្រេចចិត្ត…
-

លោក ត្រាំ ថា អ៊ីរ៉ង់ស្នើសុំបទឈប់បាញ់ តែ អ៊ីរ៉ង់ ថា មិនពិត
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា ប្រធានាធិបតីអ៊ីរ៉ង់ ស្នើសុំបទឈប់បាញ់ ប៉ុន្តែ ទីក្រុងតេហេរ៉ង់ និយាយថា មិនមែនជាការពិត។ តាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធ លោក ត្រាំ បានរៀបរាប់ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានស្នើសុំបទឈប់បាញ់មួយ ប៉ុន្តែ បានទទូចថា សាធារណៈរដ្ឋអ៊ីស្លាម ត្រូវតែបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាមុនសិន។ យ៉ាងណាក៏ដោយ ទីក្រុង តេហេរ៉ង់ បានបដិសេធថា ប្រធានាធិបតី Masoud Pezeshkian មិនបានស្វែងរកបទឈប់បាញ់ ជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបានប្រកាស កាលពីល្ងាចថ្ងៃពុធថា អ៊ីរ៉ង់បានបន្តវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក សំដៅទៅលើមូលដ្ឋានអ៊ីស្រាអែល និង សហរដ្ឋអាមេរិក នៅឈូងសមុទ្រ។ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Al Jazeera ដែលចាក់ផ្សាយ កាលពីថ្ងៃពុធ…
-

ឆ្នាំ២០២៥ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់ជាង២០លានម៉ែត្រគូប ខណៈដើមឆ្នាំ២០២៦ ទប់ស្កាត់បានជាង៦លានម៉ែត្រគូប
ភ្នំពេញ៖ គិតចាប់ពីខែមករាដល់ខែមីនាឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានជួយទប់ស្កាត់ទឹកកខ្វក់ចំនួនជាង ៦,៣លានម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ ខណៈពេញមួយឆ្នាំ២០២៥ កន្លងទៅទប់ស្កាត់បានជា២០លានម៉ែត្រគូប។ ក្រសួងបរិស្ថានបានឱ្យដឹងថ្ងៃពុធទី១ ខែមេសា ថាក្នុងឆ្នាំ២០២៥កន្លងទៅ ក្រសួងបានធ្វើការទប់ស្កាត់ទឹកកខ្វក់មិនឱ្យមានការបំពុលតំបន់ទឹកសាធារណៈ ឬតំបន់ទឹកស្អាតនៅក្នុងប្រទេសបានជាង២០លានម៉ែត្រគូប។ដោយឡែកត្រីមាសទី១ឆ្នាំ២០២៦ទប់ស្កាត់ទឹកកខ្វក់ជាង៦,៣លានម៉ែត្រគូប ។ ទឹកកខ្វក់ត្រូវបានអ្នកជំនាញអះអាងថា ប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋប្រសិនជាពុំមានការទប់ស្កាត់ទេ។ ដោយឡែកបើគិតត្រឹមខែមីនាកន្លងទៅថ្មីៗនេះ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន៥៧កន្លែង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹកក្នុងចំណោមរោងចក្រ សហគ្រាស និងក្រុមហ៊ុនចុះកិច្ចសន្យាដំឡើងឧបករណ៍ស្វ័យត្រួតពិនិត្យចំនួន ៦៨ ទីតាំង។ ក្រសួងបរិស្ថានបញ្ជាក់ថា ដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ រោងចក្រ និងសហគ្រាសដែលមានហានិភ័យខ្ពស់ត្រូវបានតម្រូវឱ្យបំពាក់ឧបករណ៍តាមដានការបញ្ចេញសំណល់រាវ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យដើម្បីបញ្ជូនព័ត៌មានមកក្រសួងដោយផ្ទាល់។ ក្រសួងបានកំពុងជំរុញដល់រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចូលរួមចំណែកប្រតិបត្តិមេត្រីបរិស្ថាន ជាពិសេសជួយទប់ស្កាត់ការបំពុលបរិស្ថាន បញ្ហាបរិស្ថានសុខភាពអនាម័យនិងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយភាពរុងរឿង ប្រែក្លាយទៅជាប្រទេសមានបរិស្ថានស្អាត ក្នុងទឹកស្អាតលើដីនិងស្អាត ក្នុងខ្យល់ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ ដោយ៖ម៉ាដេប៉ូ
-

រុស្ស៊ី ផ្លែផ្កាឲ្យ អាមេរិក ថា ចង់លេបយកប្រេងអ្នកដទៃ តែប្រើលេសប្តូរការដឹកនាំនៅ អ៊ីរ៉ង់ និងវេណេស៊ុយអេឡា
មូស្គូ ៖ ប្រមុខការទូតរុស្ស៊ីកាលពីថ្ងៃអង្គារបានផ្លែផ្កាពាក្យសម្ដីទៅកាន់សហរដ្ឋអាមេរិកថា មានចេតនាលេបយកធនធានប្រេង និងឧស្ម័នរបស់ប្រទេសដទៃ ប៉ុន្តែយកលេសបង្កើតផែនការផ្លាស់ប្តូរការដឹកនាំនៅអ៊ីរ៉ង់ និងវេណេស៊ុយអេឡា ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និយាយថា ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្តូរការដឹកនាំនៅប្រទេសអ៊ីរ៉ង់ និងវេណេស៊ុយអេឡា គឺមានគោលបំណងធំតែម្យ៉ាងគត់ គឺដើម្បីគ្រប់គ្រងបន្ថែមទៀតលើធនធានប្រេង និងឧស្ម័ន ។ ប្រមុខការទូតរុស្ស៊ីវ័យ ៧៦ ឆ្នាំរូបនេះសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួន មិនចង់បានទំនាក់ទំនងប្រក្រតីភាពឡើងវិញជាមួយអ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួននោះទេ ។ លោកព្រមានថា ការគិតបែបនេះ នឹងធ្វើឱ្យសង្គ្រាមនៅមជ្ឈិមបូព៌ា អាចវិវត្តទៅជាជម្លោះកាន់តែទូលំទូលាយហួសពីការគ្រប់គ្រង ។ ការចោទប្រកាន់របស់រុស្ស៊ី កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានអះអាងដោយគ្មានការលាក់លៀម នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Financial Times ដែលចេញផ្សាយកាលពីថ្ងៃ អាទិត្យ ថា រូបលោកចង់លេបយកប្រេងពីអ៊ីរ៉ង់ ហើយថែមទាំងបានបង្ហើបពីលទ្ធភាពដណ្តើមយកមជ្ឈមណ្ឌលនាំចេញប្រេងដ៏ធំរបស់អ៊ីរ៉ង់ គឺកោះ Kharg ផងដែរ ។ បើតាមរ៉យទ័រ, វេណេស៊ុយអេឡា និងអ៊ីរ៉ង់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាប្រទេសឈានមុខគេ…
-

អ៊ីរ៉ង់ បន្ទន់ឥរិយាបថព្រមបញ្ចប់សង្គ្រាម ប៉ុន្តែត្រូវមានលក្ខខណ្ឌចាំបាច់មួយចំនួន
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់មានឆន្ទៈចាំបាច់ដើម្បីបិទបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប៉ុន្តែត្រូវមានលក្ខខណ្ឌចាំបាច់មួយចំនួន ។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ ។ លោក Pezeshkian បញ្ជាក់ថា លក្ខខណ្ឌចាំបាច់ទាំងនោះគឺ អ៊ីរ៉ង់ត្រូវតែមានការធានាសន្តិសុខច្បាស់លាស់ពីសំណាក់អន្តរជាតិ ជាពិសេសត្រូវបង្កើតយន្តការមួយចំនួនដើម្បីធានាថា ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នឹងមិនវិលទៅរកសង្គ្រាមជាមួយអ៊ីរ៉ង់ម្ដងទៀតនោះទេ ។ បើតាមសារព័ត៌មាន Dailymirror, ជំហរបន្ទន់ឥរិយាបទបែបនេះបានធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បានឆ្លើយតបទៅនឹងផែនការ ១៥ ចំណុចរបស់អាមេរិកជាមួយនឹង ការដាក់ចេញនូវសំណើសន្តិភាពចំនួន ៥ ចំណុចទៅកាន់សហរដ្ឋអាមេរិកវិញផងដែរ ។ លោក Pezeshkian រៀបរាប់ថា ដំណោះស្រាយ ដើម្បីធ្វើឱ្យស្ថានការណ៍ មានលក្ខណៈធម្មតាវិញ គឺ ជាការបញ្ឈប់សកម្មភាពវាយប្រហារដ៏ខ្លាំងក្លារបស់ប្រទេសទាំងពីរមកលើអ៊ីរ៉ង់ ។ ប៉ុន្តែលោកប្រធានាធិបតីព្រមានថា ក្នុងករណីមានការអន្តរាគមន៍ពីប្រទេសខាងក្រៅណាមួយនៅក្នុងសង្រ្គាមមួយនេះ វានឹងបង្កផលវិបាករឹងតែធ្ងន់ធ្ងរ ។ បើតាមរបាយការណ៍របស់អាជ្ញាធរអ៊ីរ៉ង់, ចាប់តាំងផ្ទុះសង្គ្រាម ដែលផ្តើមចេញពីការស្រាក់ដៃគ្នាវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈមក , មានមនុស្សរាប់ពាន់នាក់ បានស្លាប់ និង រងរបួស…
-

ចិន សង្ស័យ ជប៉ុន ផលិតក្បាលគ្រាប់នុយក្លេអ៊ែរ បានច្រើនជាង រុស្ស៊ី និង អាមេរិក ទៅទៀត
បរទេស ៖ ចិន ដាក់ការសង្ស័យថា ប្រទេសក្បែរខាង ជប៉ុន កំពុងសំងំផលិតក្បាលគ្រាប់នុយក្លេអ៊ែរ បានរហូតដល់ ចំនួន៥ពាន់៥០០គ្រាប់ ដោយខ្លួនចាត់ទុកថា ជារឿងគួរឲ្យភ្ញាក់ផ្អើល និង ប្រកបដោយគ្រោះថ្នាក់ ដល់សន្តិសុខ នៅក្នុងតំបន់ទាំងមូល។ នេះបើតាមសេចក្តីរាយការណ៍ របស់កាសែតកងទ័ពរំដោះប្រជាជនចិន PLA Daily។ បើជាការពិតមែន ជប៉ុន នឹងក្លាយជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេ លើពិភពលោក។ ក្នុងនោះ គិតត្រឹមឆ្នាំ ២០២៥ ប្រទេស រុស្ស៊ី ត្រូវបានគេប៉ាន់ប្រមាណថា មានក្បាលគ្រាប់នុយក្លេអ៊ែរ ត្រឹមប្រមាណ ៥,៤៦០ គ្រាប់, អាមេរិក មាន ៥,១៨០គ្រាប់ ខណៈដែល ប្រទេស ចិន មានចំនួន ៦០០គ្រាប់ នេះបើតាមគេហទំព័រ Statista ។ របាយការណ៍ដ៏កម្រ របស់កាសែតកងទ័ពរំដោះប្រជាជនចិន ដែលចេញផ្សាយ កាលពីថ្ងៃអង្គារ បានចោទប្រកាន់ ជប៉ុន ថា កំពុងពង្រីកឧស្សាហកម្មការពារជាតិ ឆ្លងហួសបន្ទាត់ក្រហមហើយ។ ប្រភពបញ្ជាក់ថា ជប៉ុន…