Author: Dol Pheakdey
-

សម្តេចតេជោ៖ កម្ពុជាពុំមានជនជនជាតិរុស្សុី ឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះថា ប៉ុន្មានថ្ងៃមកនេះ មានការចុះផ្សាយដោយសាព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថា មានទាហានរស្សុី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។ សម្តេចតេជោបន្តថា ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជារបស់រុស្សុី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។ ខ្ញុំសូមបញ្ជាក់ជូនថា កម្ពុជាពុំមានជនជនជាតិរុស្សុីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។ យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្ល៉េះ។ យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀត ធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ច សហការក្នុងវិស័យការពារជាតិ។ សម្តេចតេជោបន្តទៀតថា យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជាដែលជាទេសចរ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឱ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។ តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ៕
-

ឯកឧត្តម កែវ ឈា ជម្រាបជូនកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ អំពីការឈ្លានពានទ្រង់ទ្រាយធំដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ មកលើកម្ពុជា
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអ.ស.ប. ស្តីពី “ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនៅអាស៊ីកណ្តាល” នៅទីស្នាក់ការអ.ស.ប. នៅទីក្រុងញូវយ៉ក។ នាឱកាសនៃកិច្ចប្រជុំខាងលើ ឯកឧត្តម បានជម្រាបជូនគណៈកម្មការកសាងសន្តិភាពអ.ស.ប.ថា កម្ពុជាបាននិងកំពុងរងការឈ្លានពានទ្រង់ទ្រាយធំដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាជនស៊ីវីលស្លូតត្រង់បាត់បង់ជីវិត រងរបួស និងភៀសសឹក ហើយបានបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលទង្វើទាំងនេះផ្ទុយពីគោលការណ៍នៃភាពជាអ្នកជិតខាងល្អ មានចែងក្នុងធម្មនុញ្ញអ.ស.ប.។ ទន្ទឹមនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី អាចធ្វើទៅបានតាមរយៈការជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែការដោះស្រាយជម្លោះដោយសន្តិវិធី ពុំអាចកើតឡើងបានទេ នៅពេលដែលប្រទេសមួយទាត់ចោលកិច្ចសន្ទនា ងាកទៅប្រើប្រាស់កម្លាំងយោធា ហើយពុំអើពើនឹងយន្តការសន្តិភាពនានា ក្នុងការដោះស្រាយជម្លោះ៕
-

លោក Zelensky ថា លុយបង្កករុស្ស៊ី ត្រូវយកប្រើទុកការពារអ៊ុយក្រែន
ប៊ែរឡាំង ៖ លោក Zelensky បាននិយាយថា ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលរឹបអូសបាន ត្រូវតែប្រើប្រាស់ពេញលេញ សម្រាប់ការការពារប្រទេសអ៊ុយក្រែន។ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃច័ន្ទ បានអំពាវនាវឱ្យ យកទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី មកប្រើប្រាស់ “សម្រាប់ការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី” ខណៈដែលសហភាពអឺរ៉ុប បានព្យាយាមយល់ព្រមលើផែនការ ប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះ ដើម្បីជួយទីក្រុង Kyiv ។ ថ្លែងប្រាប់វេទិកាធុរកិច្ចមួយ ពេលកំពុងបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងប៊ែរឡាំង លោក Zelensky បាននិយាយថា «មូលនិធិទាំងនេះ ត្រូវតែដំណើរការ យ៉ាងពិតប្រាកដ និងពេញលេញ សម្រាប់ការការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ វាយុត្តិធម៌, វាសមហេតុផល ហើយ វាត្រូវតែអាចសម្រេចបាន»។ ថ្លែងជាមួយលោក Zelensky នាពេលនោះដែរ, អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា ការបញ្ចប់ផែនការនេះគឺជា “បញ្ហាសំខាន់” ដែលត្រូវដោះស្រាយភ្លាមៗ។ លោក Merz បាននិយាយថា «ប្រសិនបើយើងមិនជោគជ័យ ក្នុងរឿងនេះទេ…
-

ទីក្រុងញូវដែលីឥណ្ឌាគ្របដណ្តប់ដោយខ្យល់ពុល ប៉ះពាល់ដល់ផ្លូវដង្ហើមប្រជាជន និងជើងហោះហើរ
ញូវដែលី ៖ ទីក្រុងញូវដែលី ដែលមានចំនួនប្រជាជនរស់នៅច្រើនជាង ៣៤លានាក់ ត្រូវបានគ្របដណ្តប់ដោយខ្យល់ពុល និងផ្សែងអ័ព្ទយ៉ាងក្រាស់ កាលពីថ្ងៃចន្ទ ធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព និងប៉ះពាល់ដល់ប្រតិបត្តិការជើងហោះហើរនៅឯព្រលានយន្តហោះអន្តរជាតិ Indira Gandhi ។ នេះបើតាម The straits times ។ សន្ទស្សន៍គុណភាពខ្យល់ ហៅកាត់ AQI នៃទីក្រុងញូវដែលី បានកើនឡើងដល់កម្រិត ៤៥៧ នៅម៉ោង ៦ព្រឹកថ្ងៃចន្ទ។ នេះបើយោងតាមទិន្នន័យពីប្រព័ន្ធព្រមានជាមុន អំពីគុណភាពខ្យល់នៃទីក្រុងញូវដែលី ។ គុណភាពខ្យល់កម្រិតក្រោម ១០១ ត្រូវបានចាត់ទុកថា អាចទទួលយកបាន ហើយបើគុណភាពខ្យល់កម្រិតលើសពី ៣០០ ត្រូវបានចាត់ថ្នាក់ថា មានគ្រោះថ្នាក់ខ្លាំង ។ ឆ្លើយតបបញ្ហានេះ អាជ្ញាធរជំរុញឱ្យកុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ឬជំងឺសរសៃឈាមបេះដូង គួរតែជៀសវាងការធ្វើដំណើរចេញក្រៅផ្ទះ និងស្នាក់នៅក្នុងផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ យោងតាម China Daily, មូលហេតុដែលទីក្រុងញូវដែលី និងជាយក្រុងជុំវិញនោះ ជាប់ចំណាត់ថ្នាក់ជាកន្លែងបំពុលខ្លាំងបំផុតរបស់ពិភពលោក គឺដោយសារតែការដុតដំណាំ ដុតផាវ ឬក្រាំជ្រូច…
-

រុស្ស៊ី ផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរទំនើបបំផុតដល់ វៀតណាម
ហាណូយ ៖ ប្រទេសរុស្ស៊ីបានអះអាងពីការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរទំនើបបំផុត នៅលើពិភពលោក ដល់ប្រទេសវៀតណាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃអាទិត្យ។ លោក Alexey Likhachev នាយកប្រតិបត្តិ ក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom បានទូរស័ព្ទប្រាប់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថា គោលបំណងនៃការផ្តល់បច្ចេកវិទ្យានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបំពេញកិច្ចព្រមព្រៀងកម្រិតខ្ពស់ រវាងប្រទេសទាំងពីរ ។ លោកថា ក្រុមហ៊ុន Rosatom ចង់បញ្ជូនក្រុមការងារ ទៅវៀតណាម ដើម្បីពិភាក្សាអំពីការផ្ទេរ និងការអភិវឌ្ឍ បច្ចេកវិទ្យានុយក្លេអ៊ែរ ទាំងនេះ ។ ឆ្លើយតបនឹងបញ្ហានេះ លោក Pham Minh Chinh ក៏បានស្នើឲ្យក្រុមហ៊ុន Rosatom បណ្តុះបណ្តាលធនធានមនុស្សវៀតណាម និងជួយពង្រឹងការគ្រប់គ្រងឧស្សាហកម្ម និង កម្មវិធីថាមពលនុយក្លេអ៊ែរសំខាន់ៗផ្សេងទៀត ដូចជា ឱសថនុយក្លេអ៊ែរ និងវិទ្យុសកម្មផងដែរ ។ លោកថា វៀតណាមតែងតែវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ…
-

ថៃ គ្រោងរៀបចំការបោះឆ្នោតនៅខែកុម្ភៈឆ្នាំក្រោយ
បាងកក ៖ ប្រទេសថៃ គ្រោងនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Anutin Charnvirakul ទទួលការយល់ព្រមពីព្រះមហាក្សត្រ ដើម្បីរំលាយសភា កាលពីសប្តាហ៍មុន ។ តាមច្បាប់ ការបោះឆ្នោត ត្រូវតែធ្វើឡើង ក្នុងរយៈពេល ៤៥ ទៅ ៦០ ថ្ងៃ បន្ទាប់ពីសភាត្រូវបានរំលាយ ។ បើតាមការស្ទង់ របស់វិទ្យាស្ថានជាតិអភិវឌ្ឍន៍ជាតិនៅខែធ្នូនេះបានឲ្យដឹងថា នៅមុនការបោះឆ្នោតមកដល់ ប្រជាប្រិយភាព របស់នាយករដ្ឋមន្ត្រីចាំផ្ទះថៃ Anutin Charnvirakul បានស្រុតចុះជាគំហុក ដោយបានចាញ់ប្រជាប្រិយភាពរបស់មេដឹកនាំបក្សប្រឆាំងលោក Natthaphong ទៅទៀត ។ ការស្ទង់មតិបង្ហាញថា លោក Anutin ទទួលបានសំឡេងគាំទ្រឲ្យឈ្នះឆ្នោតចំនួន ២០.៤៤ ភាគរយប៉ុណ្ណោះ ខណៈលោក Natthaphong មានសំឡេងគាំទ្ររហូតដល់ ២២.៨ ភាគរយឯណោះ ។ សារព័ត៌មាន straits times រាយការណ៍ថា ការធ្លាក់ចុះប្រជាប្រិយភាពនេះ គឺដោយសារតែលោក Anutin…
-

អតីតមេដឹកនាំកូរ៉េខាងត្បូងប៉ុនប៉ងបញ្ឆេះសង្គ្រាមជាមួយកូរ៉េខាងជើង តែបរាជ័យ
សេអ៊ូល ៖ ភ្លើងសង្គ្រាមនៅលើឧបទ្វីកូរ៉េហៀបនឹងផ្ទុះឡើង ដោយសារតែថ្វីដៃរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលបានព្យាយាមដុតបញ្ឆេះជម្លោះជាមួយកូរ៉េខាងជើង ដើម្បីបង្ហាញពីភាពត្រឹមត្រូវជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤ និងការកម្ចាត់គូប្រជែងនយោបាយរបស់លោក ។ នេះបើតាមការចោទប្រកាន់របស់រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង ។ រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង លោក Cho Eun-seok និយាយថា ក្រុមការងាររបស់លោកបានចោទប្រកាន់មនុស្សចំនួន ២៤នាក់ ក្នុងនោះរួមមានលោក Yoon និងមន្ត្រីចំនួន ៥រូបនៃអតីតគណៈរដ្ឋមន្ត្រីរបស់លោក ពីបទជាប់ពាក់ព័ន្ធ អំឡុងពេលនៃការស៊ើបអង្កេតរយៈពេល ៦ខែ ជុំវិញការចោទប្រកាន់ពីបទបះបោរ ។ បើតាមការលើកឡើងរបស់លោករដ្ឋអាជ្ញា Cho, ក្រុមការងាររបស់គាត់បានបញ្ជាក់ពីគម្រោងធំមួយ ដែលត្រូវបានចោទប្រកាន់ថា លោកអតីតប្រធានាធិបតី Yoon ជាមេក្លោង បង្កើតលេសឱ្យសមស្របតាមការប្រកាសច្បាប់អាជ្ញាសឹក ដោយពួកគេបានព្យាយាមជំរុញឱ្យកូរ៉េខាងជើងបង្កការឈ្លានពានដោយអាវុធ ប៉ុន្តែត្រូវបរាជ័យ ខណៈទីក្រុងព្យុងយ៉ាងមិនបានឆ្លើយតបផ្នែកយោធាណាមួយឡើយ ។ យោងតាម The Straits Times, បច្ចុប្បន្ន លោក Yoon កំពុងជាប់ទោសពីបទបះបោរ ដែលបទចោទនេះ អាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ឬអាចមានទោសប្រហារជីវិត ។…
-

អូស្រ្តាលី ពិនិត្យច្បាប់កាន់អាវុធឡើងវិញ ក្រោយមានករណីបាញ់សម្លាប់រង្គាល
កង់បេរ៉ា ៖ ចាប់ពីពេលនេះតទៅ មានតែពលរដ្ឋសញ្ជាតិអូស្រ្តាលីប៉ុណ្ណោះ ទើបអាចមានសិទ្ធិទទួលបានអាជ្ញាប័ណ្ណកាន់កាប់អាវុធបាន នេះបើតាមយោងច្បាប់គ្រប់គ្រងអាវុធដ៏រឹងតឹង ដែលកំពុងលើកមកពិចារណា ដើម្បីអនុម័តដោយរដ្ឋ និងដែនដីនានារបស់ប្រទេសអូស្រ្តាលី ក្រោយមានករណីបាញ់សម្លាប់មនុស្សកើនឡើងដល់ ១៦នាក់ និងមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៩៦ ។ ឆ្លើយតបសោកនាដកម្មនេះ លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese បានកោះប្រជុំគណៈរដ្ឋមន្ត្រីរបស់គាត់ជាបន្ទាន់ នៅរសៀលថ្ងៃចន្ទនេះ ដោយលោកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីបានឯកភាពគ្នា ក្នុងការជំរុញពិនិត្យឡើងវិញនូវច្បាប់កាន់កាប់អាវុធរបស់ប្រទេស ។ បើតាម abc news, ការពន្លឿនការចុះបញ្ជីអាវុធជាតិ ការកំណត់ចំនួនកាំភ្លើងដែលមនុស្សម្នាក់អាចមាន និងការកំណត់អំពីប្រភេទអាវុធស្របច្បាប់ គឺជាជម្រើសដែលកំពុងត្រូវបានលើកមកពិចារណា ។ ផ្អែកតាមលោកនាយករដ្ឋមន្ត្រី Anthony, រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការចាំបាច់ មុនពេលយកសំណើច្បាប់កាន់កាប់អាវុធដ៏តឹងរ៉ឹង ដាក់ទៅកាន់គណៈរដ្ឋមន្ត្រីជាតិដើម្បីអនុម័ត ។ គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦នាក់ ក្នុងនោះមានកុមារីអាយុ ១០ឆ្នាំម្នាក់ បន្ទាប់ពីខ្មាន់កាំភ្លើងពីរនាក់ ដែលជាឪពុក និងកូនប្រុស បានបើកការបាញ់ប្រហារទៅលើសមាជិកសហគមន៍ជ្វីហ្វរបស់ប្រទេសអូស្ត្រាលី ដែលកំពុងប្រមូលផ្តុំគ្នានៅឆ្នេរ Bondi នៃទីក្រុងស៊ីដនី ។ ខ្មាន់កាំភ្លើងម្នាក់ក្នុងចំណោមពីរនាក់ គឺលោក Sajid…
-

ស្ថានទូតចិនប្រចាំកម្ពុជា៖ «អាទិភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមកម្ពុជា-ថៃឲ្យបានឆាប់បំផុត និងការពារប្រជាពលរដ្ឋស៊ីវិល»
ស្ថានទូតចិនប្រចាំកម្ពុជា៖ «អាទិភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមកម្ពុជា-ថៃឲ្យបានឆាប់បំផុត និងការពារប្រជាពលរដ្ឋស៊ីវិល» (ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជាលោក Wang Wenbin បានបង្ហាញសារពិសេសមួយនៅរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសឲ្យដឹងថា អាទិភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាម និងការពារពលរដ្ឋស៊ីវិល។ យើងសង្ឃឹមថា ភាគីទាំងពីរ [កម្ពុជា-ថៃ] នឹងអត់ធ្មត់ជាអតិប្បរមា ចាត់គ្រប់វិធានការដើម្បីឈានទៅបទឈប់បាញ់ឱ្យបានកាន់តែឆាប់បំផុត ដើម្បីកសាងសន្តិភាពនិងស្ថេរភាពនៅតាមព្រំដែន និងដើម្បីផលប្រយោជន៍ប្រជាជន។ ប្រទេសចិន គឺនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ដើម្បីលើកកម្ពស់ការសន្ទនារ ឈានទៅកសាងសន្តិភាព ហើយចិន នឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួន ក្នុងការនាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ដើម្បីកសាងសន្តិភាព។ អ្នកនាំពាក្យក្រសួងការបទេសចិន លោក Guo Jiakun នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥ បានប្រកាសថា មហាអំណាចចិន ប្រកាសប្តេជ្ញាជំរុញឲ្យមានបទឈប់បាញ់រវាង កម្ពុជានិងថៃ ហើយចូលតុចរចាដើម្បីសន្តិភាព ហើយសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Guo Jiakun បានបន្ថែមថា ចិននឹងបន្ត ដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរ…
-

ហេសបូឡា ថា មិនទម្លាក់អាវុធ ទោះត្រូវពិភពលោកធ្វើសង្គ្រាមប្រឆាំងនឹងលីបង់
បេរូត ៖ ក្រុម ហេសបូឡា បាននិយាយថា នឹងមិនទម្លាក់អាវុធនោះទេ បើទោះបីជាត្រូវពិភពលោកទាំងមូលចូលរួមកម្លាំងតែមួយ មកធ្វើសង្រ្គាមប្រឆាំងនឹងប្រទេសលីបង់ ក៏ដោយ។ អំឡុងពិធីបុណ្យ Lady Fatimah កាលពីថ្ងៃអាទិត្យ ប្រធានក្រុម Hezbollah លោក Naim Qasem បានអះអាង បន្ថែមថា ខ្លួននឹងការពារខ្លួន ប្រសិនបើអ៊ីស្រាអែលធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសនេះ។ លោក Naim Qasem បាននិយាយទៀតថា «អនុញ្ញាតឱ្យសហរដ្ឋអាមេរិកបានដឹង! យើងនឹងការពារខ្លួន ទោះបីជាមេឃរលំ មកលើផែនដី ក៏ដោយ»។ លោកបានសង្កត់ធ្ងន់ថា ដី អាវុធ និងស្មារតីជាតិ បង្កើតបានជាសមីការតែមួយ មិនអាចបំបែកបាន។ ទោះបីជាមានបទឈប់បាញ់ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ដែលត្រូវបានគេសន្មត់ថា នឹងបញ្ចប់អរិភាពជាងមួយឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ មួយនេះ ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តការវាយប្រហារលើប្រទេសលីបង់។ យ៉ាងណា អ៊ីស្រាអែល បានអះអាងថា ជាការបន្តវាយប្រហារ កំណត់គោលដៅ កម្ទេចសមាជិកក្រុមហេសបូឡា និង ហេដ្ឋារចនាសម្ព័ន្ធ…