Author: Dol Pheakdey
-

អ៊ុយក្រែន ថានឹងលះបង់មហិច្ឆតាចូលណាតូ ជាថ្នូរនឹងសន្តិភាព
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ទីក្រុងកៀវត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបោះបង់មហិច្ឆតាជាយូរយាមកនេះ ក្នុងការចូលជាសមាជិកអង្គការណាតូ ជាថ្នូរនឹងការធានាសន្តិសុខរបស់លោកខាងលិច ឬសន្តិភាព ។ ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅពេលលោកបើកកិច្ចប្រជុំជាមួយបេសកជនពិសេសអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបនៅទីក្រុងប៊ែរឡាំង កាលពីចុងសប្តាហ៍មុន ចំពេលមានសម្ពាធពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីអាចឈានដល់ដំណោះស្រាយមួយ ឆ្ពោះទៅពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ។ បើតាមលោកប្រធានាធិបតី ហ្សេលេនស្គី, រូបលោកកំពុងស្វែងរកសន្តិភាពប្រកបដោយភាពថ្លៃថ្នូរ និងការធានាដ៏រឹងមាំថា រុស្ស៊ីនឹងមិនវាយប្រហារប្រឆាំងអ៊ុយក្រែនម្តងទៀតជាដាច់ខាត ។ គិតមកទល់ពេលនេះ មន្រ្តីជើងខ្លាំងការទូតជាច្រើនបានប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលអាចក្លាយជាជម្លោះដ៏សាហាវបំផុតក្នុងតំបន់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ៕ ប្រភព ៖ aljazeera
-

វិមានក្រឹមឡាំង រិះគន់មេធំណាតូ ដែលប្រើសម្តីចង់បំផ្ទុះសង្គ្រាមនឹងរុស្ស៊ី
មូស្គូ ៖ វិមានក្រឹមឡាំង នៅថ្ងៃអាទិត្យ បានរិះគន់ចំៗថា ពាក្យសម្តីរបស់ប្រមុខដឹកនាំណាតូ ដែលថា ប្លុកយោធាដ៏មានឥទ្ធិពលនេះ កំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយរុស្ស៊ី នោះគឺជាវោហាសាស្រ្តខ្វះទំនួលខុសត្រូវ ហើយបង្ហាញយ៉ាងច្បាស់ថា មេដឹកនាំរូបនេះ ហាក់មិនអើពើអំពីវិនាសកម្ម ដែលធ្លាប់បង្កឡើងដោយសារសង្គ្រាមលោកទី២ ។ ការទិតៀនរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូត បាននិយាយនៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ប្លុកយោធាដឹកនាំដោយអាមេរិកមួយនេះ គួរតែត្រៀមខ្លួនធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយនឹងប្រទេសរុស្ស៊ី ។ ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ និយាយថា វោហាសាស្រ្តរបស់លោក រូត បង្ហាញពីការខ្វះទំនួលខុសត្រូវ និងមិនបានយល់ច្បាស់ពីប្រវត្តិសាស្រ្ត ដោយសារគាត់បានភ្លេចនូវវិនាសកម្មបង្កឡើងពីសង្គ្រាមលោកលើកទី ២ ។ ទោះបីជាយ៉ាងណា វិមានក្រឹមឡាំងនៅតែច្រានចោលម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់របស់អង្គការណាតូ និងមេដឹកនាំអឺរ៉ុបមួយចំនួន ដែលថា រុស្ស៊ីមានគំរោងវាយប្រហារដ្ឋសមាជិកណាតូ គឺជារឿងមិនអាចទៅរួច និងគ្រាន់តែជាលេសបង្កការស្លាន់ស្លោប្រឆាំងនឹងរុស្ស៊ីប៉ុណ្ណោះ ៕ ប្រភព ៖ the straits times
-

ឯកឧត្តម នេត្រ ភក្ត្រា ៖ យើងរួមគ្នាដើម្បីការពារកម្ពុជាប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ! តើបងប្អូនទាំងអស់គ្នាអាចចូលរួមអ្វីបាន?
ភាគីថៃបានប្រើប្រាស់យុទ្ធសាស្ត្រក្នុង «សង្គ្រាមព័ត៌មាននិងសតិអារម្មណ៍» របស់គេ គឺយុទ្ធសាស្ត្រ«បំភ្លៃបំផ្លើស មួលបង្កាច់បង្កហេតុដើម្បីបង្កើតលេសឈ្លានពានកម្ពុជា» ឬ«Provocative Information Warfare Strategy»។ ថៃបានបង្កហេតុដើម្បីបង្វែរស្ថានការណ៍ពីការបែកបាក់ជាតិដ៏ជ្រាលជ្រៅរបស់គេមកព្រំដែន, ពួកគេបានចោទប្រឌិតរឿង និងចោទប្រកាន់ មួលបង្កាច់គ្រប់រឿងដើម្បីបង្កហេតុជាមួយកម្ពុជា។ ដូច្នេះហើយ ព័ត៌មានដែលថៃបានផ្សព្វផ្សាយគឺមានចរិតញុះញង់ បញ្ឆេះកំហឹង ឌឺដង និងមួលបង្កាច់រករឿងសព្វគ្រប់មកលើកម្ពុជា។ ពួកគេបង្ករឿងគ្រប់ទម្រង់ដើម្បីបង្កើតលេស និងញុះញង់ឱ្យយើងតតាំង។ ពួកគេបានបំពានម្តងហើយម្តងទៀត និងមួលបង្កាច់កម្ពុជាគ្រប់រឿងទាំងអស់។ ប៉ុន្តែពិភពលោកកាន់តែដឹងច្បាស់ពីល្បិចកលនេះ និងភាគច្រើនមិនជឿលើការភូតកុហករបស់ពួកគេទេ។ នៅចំពោះមុខនៃយុទ្ធសាស្ត្របង្កហេតុមួលបង្កាច់នេះ និងដើម្បីរួមសាមគ្គីគ្នាទប់ស្កាត់និងបន្សាបការបំភ្លៃ បំផ្លើសនិងការមួលបង្កាច់របស់ភាគីថៃ ខ្ញុំសូមអំពាវនាវនិងស្នើសុំបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្ណាញសង្គមសូមចូលរួមដូចតទៅ៖ ១-បន្តតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការរបស់កម្ពុជា។ មុននឹងជឿលើការផ្សព្វផ្សាយរបស់ថៃ គឺត្រូវផ្ទៀងផ្ទាត់ជាមុន ឬសាកសួរប្រភពដែលមានការពាក់ព័ន្ធនឹងរឿងនេះ។ កុំចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ព័ត៌មានក្លែងក្លាយ និងកុំយកប្រភពព័ត៌មានពីសារព័ត៌មានថៃមកផ្សព្វផ្សាយបន្តដោយមិនបានផ្ទៀងផ្ទាត់ ព្រោះព័ត៌មានដែលភាគីថៃផ្សព្វផ្សាយជាព័ត៌មានឃោសនា និងជាព័ត៌មានសតិអារម្មណ៍។ ការពិតគឺនៅលើប្រភពព័ត៌មានផ្លូវការរបស់កម្ពុជា និងការពិតនៅកម្ពុជា ២-បន្តចូលរួមនិយាយការពិតនៃការរងគ្រោះរបស់កម្ពុជាពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា តាមរយៈការចែករំលែកផ្សព្វផ្សាយព័ត៌មានពីប្រភពផ្លូវការ និងផលិតព័ត៌មាន និងមាតាដែលបង្ហាញដល់ពិភពលោកពីការពិត និងសូមចូលរួមអំពាវនាវដល់ សហគមន៍អន្តរជាតិជួយអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា។ ៣-សូមបងប្អូនសាធារណជន សិល្បករសិល្បការិនី អ្នកបង្កើតមាតិកាចូលរួមបង្កើតមាតិកា បន្តចូលរួមកាន់តែខ្លាំងបង្កើតមាតិកាលើកទឹកចិត្តកងទ័ព សាមគ្គីភាពជាតិខ្មែរ និងប្រឆាំងដាច់ខាតលើការឈ្លានពានរបស់ថៃ និងអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានយោធាថៃនេះ ៤-ព័ត៌មានក្លែងក្លាយច្រើន…
-

អ៊ីស្រាអែលព្រមានពលរដ្ឋឱ្យប្រុងប្រយ័ត្ន ក្រោយអូស្ត្រាលីជួបការបាញ់ប្រហារអ្នកស្លាប់កើនដល់ ១៦នាក់
អ៊ីស្រាអែល ៖ អ៊ីស្រាអែលចេញការព្រមានសន្តិសុខមួយ កាលពីថ្ងៃអាទិត្យ សម្រាប់ពលរដ្ឋខ្លួននៅបរទេសមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីអូស្រ្តាលីទើបជួបប្រទះករណីបាញ់ប្រហារយ៉ាងសាហាវ បណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់១៦នាក់ និងជំរុញឱ្យចៀសវាងការជួបជុំទ្រង់ទ្រាយធំ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែលបានជំរុញឱ្យជនជាតិខ្លួននៅក្រៅប្រទេស “ប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង” នូវវិធានការណ៍ប្រុងប្រយ័ត្ន រួមទាំងជៀសវាងការជួបជុំទ្រង់ទ្រាយធំ ដែលគ្មានកងកម្លាំងសន្តិសុខការពារ ។ ក្រុមប្រឹក្សានេះក៏បានអំពាវនាវដល់ពលរដ្ឋអ៊ីស្រាអែលឱ្យ “រក្សាការប្រុងប្រយ័ត្ននៅសហគមន៍របស់ជនជាតិជ្វីហ្វ និងអ៊ីស្រាអែលនៅបរទេស ហើយរាយការណ៍ទៅអាជ្ញាធរសន្តិសុខភ្លាមៗ បើសិនមានមនុស្ស ឬវត្ថុគួរឱ្យសង្ស័យ ។ ការព្រមាននេះ កើតឡើងក្រោយមានករណីបាញ់សម្លាប់រង្គាលនៅឆ្នេរដ៏ល្បីល្បាញក្នុងទីក្រុងស៊ីដនី របស់ប្រទេសអូស្រ្តាលី អំឡុងពេលប្រារព្ធពិធីបុណ្យ Hanukkah របស់ជនជាតិជ្វីហ្វ ។ បើតាមប៉ូលិសអូស្រ្តាលី, នេះគឺជា «ឧបទ្ទវហេតុភេរវកម្ម» ខណៈជនដៃដល់ម្នាក់ត្រូវបានបាញ់សម្លាប់ និងម្នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ សូមរម្លឹកថា អូស្រ្តាលីជួបប្រទះករណីបាញ់ប្រហារដ៏សាហាវបំផុត ក្នុងឆ្នាំ ១៩៩៦ បណ្តាលឱ្យស្លាប់មនុស្សចំនួន ៣៥នាក់ នៅតំបន់ Port Arthur ក្នុងរដ្ឋដីកោះ Tasmania ហើយហេតុការណ៍បង្ខំឱ្យអូស្រ្តាលីកែប្រែច្បាប់កាន់កាប់កាំភ្លើងរបស់ប្រទេស ៕ ប្រភព ៖ ស៊ីនហួរ
-

សម្តេចតេជោ៖ យើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា ឬប្រជាជនថៃនោះឡើយ, អ្វីដែលយើងសូមឱ្យផ្អាក គឺការធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន, សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនៅតែអាចធ្វើដំណើរបានធម្មតា
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះថា ម្សិលមិញខ្ញុំបានបង្ហោះសារមួយជូនយោបល់ចំពោះរាជរដ្ឋាភិបាលចំពោះករណីប្រជាជនកម្ពុជា និងប្រជាជនថៃធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោក គួរត្រូវបានផ្អាកដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជា និងទាំងប្រជាជនថៃ។ សម្តេចតេជោ បានបន្តថា អាចមានការភាន់ច្រឡំ ឬចង់បង្ករឿងពីភាគីម្ខាងទៀតដែលគិតថាយើងមិនអនុញ្ញាតឱ្យប្រជាជនថៃវិលត្រឡប់ទៅប្រទេសវិញ។ ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា ការផ្អាកការធ្វើដំណើរ គឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះ ព្រោះការប្រយុទ្ធ និងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយ បន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនៅតែអាចធ្វើដំណើរបានធម្មតា ព្រោះគ្មានការប្រយុទ្ធនៅព្រលានយន្តហោះទេ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាអាចចាកចេញពីកម្ពុជាតាមផ្លូវអាកាសនៅភ្នំពេញឬនៅសៀមរាប។ សម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាមអាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅកាន់ប្រទេសថៃវិញ។ ឯប្រជាជនកម្ពុជា ប្រសិនចង់មកកម្ពុជាក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញតាមផ្លូវអាកាសនៅទីកន្លែងដែលមានជើងហោះហើរមកកម្ពុជា។ សម្តេចតេជោបញ្ជាក់ថា ខ្ញុំសូមបញ្ជាក់សារជាថ្មីថា យើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាឬប្រជាជនថៃនោះឡើយ អ្វីដែលយើងសូមឱ្យផ្អាកគឺការធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន។ សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ!និងសូមកុំយកបំណងល្អរបស់ខ្ញុំដើម្បីការពារជីវិតមនុស្សទាំងជនជាតិខ្មែរ ទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ៕
-

ខ្មាន់កាំភ្លើងបាញ់រះសម្លាប់មនុស្ស ១១នាក់ នៅឆ្នេរ Bondi ប្រទេសអូស្ត្រាលី
ស៊ីដនី ៖ ខ្មាន់កាំភ្លើងចូលទៅបាញ់រះសម្លាប់មនុស្ស ១១នាក់ និង របួសជិត៣០នាក់ អំឡុងពិធីបុណ្យរបស់ជនជាតិជ្វីហ្វ រៀបចំឡើងនៅឯឆ្នេរ Bondi ប្រទេសអូស្ត្រាលី នាថ្ងៃអាទិត្យនេះ។ ប៉ូលិស និយាយថា ព្រឹត្តិការណ៍នេះ មានមនុស្សចូលរួមប្រារព្ធ ជាង១០០០នាក់។ លោក នាយករដ្ឋមន្ត្រី Anthony Albanese បានពិពណ៌នា ការវាយប្រហារនេះថា ជា «ទង្វើនៃការប្រឆាំងសាសនាដ៏អាក្រក់ និង ជាអំពើភេរវកម្ម ដែលបានវាយប្រហារបេះដូង នៃប្រទេសរបស់យើង»។ ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសម្លាប់ ហើយជនសង្ស័យ ទីពីរ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕ ប្រភពពី BBC
-

អាឡឺម៉ង់ ថា រដ្ឋអ៊ីស្លាមរៀបផែនការវាយប្រហារលើផ្សារណូអែល
ប៊ែរឡាំង ៖ ប្រទេសអាឡឺម៉ង់ បានអះអាងថា ខ្លួនរារាំងការប៉ុនប៉ង របស់ក្រុមរដ្ឋអ៊ីស្លាម ដែលចង់វាយប្រហារ នៅលើផ្សារបុណ្យណូអែល។ អាជ្ញាធរអាឡឺម៉ង់ បាននិយាយ កាលពីថ្ងៃសៅរ៍ថា ពួកគេបានចាប់ខ្លួនបុរស ចំនួន៨នាក់ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធ ក្នុងផែនការ របស់ពួកអ៊ិស្លាមនិយម។ ក្រុមមន្ត្រីមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងរដូវបុណ្យនេះ បន្ទាប់ពីធ្លាប់មានការវាយប្រហារ «រថយន្តបុករះ សម្លាប់មនុស្ស» នៅផ្សារមួយកន្លែង ស្ថិតក្នុងទីក្រុង Magdeburg កាលពីបុណ្យណូអែល ឆ្នាំមុន ដែលធ្វើឲ្យប្រទេសជាតិ ភ្ញាក់ផ្អើល។ យ៉ាងណា អាជ្ញាធរមិនបានបញ្ជាក់ថា ជនសង្ស័យ ត្រូវបានចាប់ខ្លួន នៅទីណានោះទេ ហើយ ក៏មិនបង្ហាញច្បាស់ថា ការវាយប្រហារ អាចកំណត់នៅពេល ខណៈដែល ទីផ្សារណាមួយ ដែលត្រូវកំណត់គោលដៅ ក៏មិនលម្អិតច្បាស់ដែរ។ ប៉ូលីស និង រដ្ឋអាជ្ញា គ្រាន់តែបាននិយាយថា ពួកគេបានឃុំខ្លួនជនជាតិ អេហ្ស៊ីប ម្នាក់ ជនជាតិ ម៉ារ៉ុក ៣នាក់ និង ជនជាតិស៊ីរីម្នាក់ កាលពីថ្ងៃសុក្រ…
-

មិនតម្រូវឱ្យបង់ប្រាក់សម្រាប់ឡានដឹកអំណោយទៅជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង តាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
មិនតម្រូវឱ្យបង់ប្រាក់សម្រាប់ឡានដឹកអំណោយទៅជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង តាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងស្តីពីការលើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគនិងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដើម្បីផ្ដល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង។ ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានជូនដំណឹងដល់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនអង្គការមហាជន និងសប្បុរសជនទូទៅទាំងអស់ ដែលមានបំណងដឹកជញ្ចូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់យកទៅផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង និងត្រូវធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ថា ដើម្បីសម្រួលបន្ទុកចំណាយ និងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ងាយស្រួល និងរហ័ស ក្រសួងបានសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងន័យមនុស្សធម៌ ក្រុមហ៊ុនបានឯកភាពមិនយកកម្រៃសេវាចំពោះរថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ឧបត្ថម្ភតាមតំបន់ភៀសសឹកនានា។ ប៉ុន្តែដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទាំងអស់នេះ ក្រសួងសាធារណការបានប្រាប់ថា សូមក្រសួង ស្ថាប័នរដ្ឋ និងឯកជនអង្គការមហាជន និងសប្បុរសជនទូទៅធ្វើការទំនាក់ទំនងមកក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈលេខទូរសព្ទ ០១២ ៩៧២ ០២៧ ដើម្បីក្រសួងសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន។ការលើកលែងកម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះ អនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
-

អ៊ីស្រាអែល ថា បានសម្លាប់មេផលិតអាវុធហាម៉ាសនៅហ្គាហ្សា
ហ្គាហ្សា ៖ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់ប្រធានផ្នែកផលិតសព្វាវុធ នៅស្លាបយោធា របស់ក្រុមហាម៉ាស អំឡុងការវាយប្រហារ នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសៅរ៍។ ទីភ្នាក់ងារការពារជនស៊ីវិល និង ប្រភពវេជ្ជសាស្រ្ត នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប្រាប់ AFP ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៨នាក់ នៅក្នុងស្រុក Tel al-Hawa ភាគនិរតី នៃ ទីក្រុង Gaza។ តែ កងទ័ពអ៊ីស្រាអែលបានប្រាប់ AFP វិញដែរថា បានសម្លាប់ឥស្សរជនកំពូល តែម្នាក់គត់ របស់ក្រុមហាម៉ាស់ គឺ លោក Raad Saad។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និង រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍រួមថា «ជាការឆ្លើយតបទៅនឹងការបំផ្ទុះ គ្រឿងផ្ទុះ របស់ក្រុមហាម៉ាស ដែលបានធ្វើឱ្យកងកម្លាំង របស់យើងរងរបួស នៅថ្ងៃនេះ…
-

លោក ត្រាំ ថា ISIS សម្លាប់កងទ័ពអាមេរិកនៅស៊ីរី, ប្តេជ្ញាសងសឹក
ដាម៉ាស ៖ លោក ត្រាំ បានអះអាងថា ទាហានអាមេរិកត្រូវបានពួក ISIS សម្លាប់ អំឡុងការវាយឆ្មក់មួយ នៅប្រទេសស៊ីរី ដោយលោកប្តេជ្ញាថានឹងសងសឹក។ បើតាមក្រុមមន្ត្រី, ទាហានអាមេរិក ពីរនាក់ និងអ្នកបកប្រែ ជាជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់ នៅភាគកណ្តាលប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមរដ្ឋឥស្លាម បានបើកការបាញ់ប្រហារ លើសកម្មភាពល្បាតរួមគ្នា រវាងសហរដ្ឋអាមេរិក និង ស៊ីរី។ ភ្លាមៗ តាមរយៈវេទិកាសង្គម Truth Social, ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា «យើងកាន់ទុក្ខ ចំពោះការបាត់បង់អ្នកស្នេហាជាតិអាមេរិកដ៏អស្ចារ្យ បីនាក់ នៅក្នុងប្រទេសស៊ីរី»។ លោក បានប្រាប់អ្នកសារព័ត៌មានបន្ថែម នៅក្រៅសេតវិមានថា សហរដ្ឋអាមេរិក នឹងសងសឹក។ លោក បានហៅថា ជាការវាយប្រហាររបស់ ISIS ប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយនឹងប្រទេសស៊ីរី ដោយចាត់ទុកថា ជារឿងដ៏គ្រោះថ្នាក់បំផុត។ លោកបន្ថែមថា ទាហានអាមេរិកបីនាក់ ផ្សេងទៀត រងរបួស។…