Author: Dol Pheakdey

  • អាឡឺម៉ង់ ថា រដ្ឋអ៊ីស្លាមរៀបផែនការវាយប្រហារលើផ្សារណូអែល

    អាឡឺម៉ង់ ថា រដ្ឋអ៊ីស្លាមរៀបផែនការវាយប្រហារលើផ្សារណូអែល

    ប៊ែរឡាំង ៖ ប្រទេសអាឡឺម៉ង់ បានអះអាងថា ខ្លួនរារាំងការប៉ុនប៉ង របស់ក្រុមរដ្ឋអ៊ីស្លាម ដែលចង់វាយប្រហារ នៅលើផ្សារបុណ្យណូអែល។ អាជ្ញាធរអាឡឺម៉ង់ បាននិយាយ កាលពីថ្ងៃសៅរ៍ថា ពួកគេបានចាប់ខ្លួនបុរស ចំនួន៨នាក់ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធ ក្នុងផែនការ របស់ពួកអ៊ិស្លាមនិយម។ ក្រុមមន្ត្រីមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងរដូវបុណ្យនេះ បន្ទាប់ពីធ្លាប់មានការវាយប្រហារ «រថយន្តបុករះ សម្លាប់មនុស្ស» នៅផ្សារមួយកន្លែង ស្ថិតក្នុងទីក្រុង Magdeburg កាលពីបុណ្យណូអែល ឆ្នាំមុន ដែលធ្វើឲ្យប្រទេសជាតិ ភ្ញាក់ផ្អើល។ យ៉ាងណា អាជ្ញាធរមិនបានបញ្ជាក់ថា ជនសង្ស័យ ត្រូវបានចាប់ខ្លួន នៅទីណានោះទេ ហើយ ក៏មិនបង្ហាញច្បាស់ថា ការវាយប្រហារ អាចកំណត់នៅពេល ខណៈដែល ទីផ្សារណាមួយ ដែលត្រូវកំណត់គោលដៅ ក៏មិនលម្អិតច្បាស់ដែរ។ ប៉ូលីស និង រដ្ឋអាជ្ញា គ្រាន់តែបាននិយាយថា ពួកគេបានឃុំខ្លួនជនជាតិ អេហ្ស៊ីប ម្នាក់ ជនជាតិ ម៉ារ៉ុក ៣នាក់ និង ជនជាតិស៊ីរីម្នាក់ កាលពីថ្ងៃសុក្រ…

  • មិនតម្រូវឱ្យបង់ប្រាក់សម្រាប់ឡានដឹកអំណោយទៅជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង តាមផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ

    មិនតម្រូវឱ្យបង់ប្រាក់សម្រាប់ឡានដឹកអំណោយទៅជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង តាមផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ

    មិនតម្រូវឱ្យបង់ប្រាក់សម្រាប់ឡានដឹកអំណោយទៅជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង តាមផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងស្តីពីការលើកលែងកម្រៃសេវា​រថយន្ត​ដឹកជញ្ជូន​គ្រឿងឧបភោគ បរិភោគនិងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាម​ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដើម្បីផ្ដល់​ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង។ ក្រសួងសាធារណការនិងដឹកជញ្ជូន​នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានជូនដំណឹងដល់ក្រសួង ស្ថាប័នរដ្ឋ និងឯកជន​អង្គការមហាជន និងសប្បុរសជនទូទៅទាំងអស់ ដែលមានបំណងដឹកជញ្ចូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់​ចាំបាច់​យកទៅផ្តល់ជូនពលរដ្ឋភៀសសឹកនៅ​ខេត្ត​កោះកុង និងត្រូវធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ថា ដើម្បី​សម្រួលបន្ទុកចំណាយ និងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ងាយស្រួល និងរហ័ស ក្រសួងបានសម្របសម្រួល​ជាមួយ​ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះ​សីហនុ ដោយក្នុងន័យមនុស្សធម៌ ក្រុមហ៊ុនបានឯកភាពមិនយកកម្រៃសេវាចំពោះ​រថយន្ត​ដឹកជញ្ជូនគ្រឿងឧបភោគ​បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ឧបត្ថម្ភតាមតំបន់ភៀសសឹកនានា។ ប៉ុន្តែដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទាំងអស់នេះ ក្រសួងសាធារណការបានប្រាប់ថា សូមក្រសួង ស្ថាប័នរដ្ឋ និងឯកជន​អង្គការមហាជន និងសប្បុរសជនទូទៅធ្វើការទំនាក់ទំនងមកក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈ​​លេខ​ទូរសព្ទ ០១២ ៩៧២ ០២៧ ដើម្បីក្រសួងសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន។ការលើកលែង​កម្រៃសេវា​ប្រើប្រាស់​ផ្លូវល្បឿនលឿននេះ អនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

  • អ៊ីស្រាអែល ថា បានសម្លាប់មេផលិតអាវុធហាម៉ាសនៅហ្គាហ្សា

    អ៊ីស្រាអែល ថា បានសម្លាប់មេផលិតអាវុធហាម៉ាសនៅហ្គាហ្សា

    ហ្គាហ្សា ៖ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់ប្រធានផ្នែកផលិតសព្វាវុធ នៅស្លាបយោធា របស់ក្រុមហាម៉ាស អំឡុងការវាយប្រហារ នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសៅរ៍។ ទីភ្នាក់ងារការពារជនស៊ីវិល និង ប្រភពវេជ្ជសាស្រ្ត នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប្រាប់ AFP ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៨នាក់ នៅក្នុងស្រុក Tel al-Hawa ភាគនិរតី នៃ ទីក្រុង Gaza។ តែ កងទ័ពអ៊ីស្រាអែលបានប្រាប់ AFP វិញដែរថា បានសម្លាប់ឥស្សរជនកំពូល តែម្នាក់គត់ របស់ក្រុមហាម៉ាស់ គឺ លោក Raad Saad។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និង រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍រួមថា «ជាការឆ្លើយតបទៅនឹងការបំផ្ទុះ គ្រឿងផ្ទុះ របស់ក្រុមហាម៉ាស ដែលបានធ្វើឱ្យកងកម្លាំង របស់យើងរងរបួស នៅថ្ងៃនេះ…

  • លោក ត្រាំ ថា ISIS សម្លាប់កងទ័ពអាមេរិកនៅស៊ីរី, ប្តេជ្ញាសងសឹក

    លោក ត្រាំ ថា ISIS សម្លាប់កងទ័ពអាមេរិកនៅស៊ីរី, ប្តេជ្ញាសងសឹក

    ដាម៉ាស ៖ លោក ត្រាំ បានអះអាងថា ទាហានអាមេរិកត្រូវបានពួក ISIS សម្លាប់ អំឡុងការវាយឆ្មក់មួយ នៅប្រទេសស៊ីរី ដោយលោកប្តេជ្ញាថានឹងសងសឹក។ បើតាមក្រុមមន្ត្រី, ទាហានអាមេរិក ពីរនាក់ និងអ្នកបកប្រែ ជាជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់ នៅភាគកណ្តាលប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមរដ្ឋឥស្លាម បានបើកការបាញ់ប្រហារ លើសកម្មភាពល្បាតរួមគ្នា រវាងសហរដ្ឋអាមេរិក និង ស៊ីរី។ ភ្លាមៗ តាមរយៈវេទិកាសង្គម Truth Social, ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា «យើងកាន់ទុក្ខ ចំពោះការបាត់បង់អ្នកស្នេហាជាតិអាមេរិកដ៏អស្ចារ្យ បីនាក់ នៅក្នុងប្រទេសស៊ីរី»។ លោក បានប្រាប់អ្នកសារព័ត៌មានបន្ថែម នៅក្រៅសេតវិមានថា សហរដ្ឋអាមេរិក នឹងសងសឹក។ លោក បានហៅថា ជាការវាយប្រហាររបស់ ISIS ប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយនឹងប្រទេសស៊ីរី ដោយចាត់ទុកថា ជារឿងដ៏គ្រោះថ្នាក់បំផុត។ លោកបន្ថែមថា ទាហានអាមេរិកបីនាក់ ផ្សេងទៀត រងរបួស។…

  • លោក ត្រាំ ព្រមានចាត់ការលើអ្នកបំពានបទឈប់បាញ់កម្ពុជា-ថៃ

    លោក ត្រាំ ព្រមានចាត់ការលើអ្នកបំពានបទឈប់បាញ់កម្ពុជា-ថៃ

    លោក ត្រាំ ព្រមានចាត់ការលើអ្នកបំពានបទឈប់បាញ់កម្ពុជា-ថៃ ​វ៉ាស៊ីនតោន ៖ សេតវិមានបានប្រកាសថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ព្រមានចាត់ការលើអ្នកណា ដែលហ៊ានបំពានបទឈប់បាញ់ នៅក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន រយធឺ។ ប្រព័ន្ធផ្សព្វផ្សាយ របស់អង់គ្លេស មួយនេះ បានចេញផ្សាយ នៅថ្ងៃអាទិត្យនេះ ដោយបានដកស្រង់សម្តី អ្នកនាំពាក្យ របស់សេតវិមាន ដាក់ចំណងជើងអត្ថបទធំៗថា «ថៃប្តេជ្ញាបន្តប្រយុទ្ធជាមួយកម្ពុជា បន្ទាប់ពីការទាមទារឲ្យមានបទឈប់បាញ់ របស់លោក Trump»។ ផ្អែកតាមប្រភព, «អ្នកនាំពាក្យសេតវិមាន បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតី រំពឹងឲ្យភាគីទាំងអស់ នឹងគោរពយ៉ាងពេញលេញ នូវការប្តេជ្ញាចិត្ត ដែលពួកគេបានធ្វើ ក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងទាំងនេះ ហើយ លោកនឹងចាត់វិធានការចាំបាច់នានា លើអ្នកបំពាន ដើម្បីបញ្ឈប់ការសម្លាប់ជិវិតមនុស្ស និង ធានាសន្តិភាព យូរអង្វែង»។ នៅក្នុងអត្ថបទ របស់កាសែត មួយនេះ បានរៀបរាប់ថា មេដឹកនាំកម្ពុជា គោរពបទឈប់បាញ់ តាមការសម្របសម្រួល…

  • លោក អាន់វ៉ា ទូរស័ព្ទទៅមេដឹកនាំវៀតណាម បារម្ភពីសន្តិភាពក្នុងតំបន់

    លោក អាន់វ៉ា ទូរស័ព្ទទៅមេដឹកនាំវៀតណាម បារម្ភពីសន្តិភាពក្នុងតំបន់

    គូឡា ឡាំពួ ៖ លោក អាន់វ៉ាន់ ប្រធានអាស៊ាន និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានហៅទូរស័ព្ទទៅនាយករដ្ឋមន្ត្រីវៀតណាម ជជែកអំពីការប្រឹងប្រែងរួមគ្នា ធានាសន្តិភាព និងស្ថរិភាព នៅក្នុងតំបន់ ដែលគួរឲ្យព្រួយបារម្ភ។ តាមរយៈបណ្តាញសង្គមហ្វេសបុកផ្លូវការ នៅថ្ងៃទី១៣ ខែធ្នូ នេះ, លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានរៀបរាប់ថា «ខ្ញុំបានទាក់ទង ទៅសហសេវិក របស់ខ្ញុំ គឺ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chính ដើម្បីពិភាក្សាអំពីការវិភិវឌ្ឍន៍ នាពេលបច្ចុប្បន្ន នៅក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាការថែរក្សាបាន នូវសន្តិភាព និង ស្ថិរភាព។ ក្នុងនាមខ្ញុំ ជាប្រធានអាស៊ាន ខ្ញុំសូមជម្រាបថា ម៉ាឡេស៊ីនឹងរៀបចំកិច្ចប្រជុំពិសេស នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នាពេលខាងមុខ ដើម្បីវាយតម្លៃស្ថានភាព គាំទ្រវិធានការកាត់បន្ថយភាពតានតឹង និងពង្រឹងតួនាទីរួមរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព ក្នុងតំបន់»។ ក្រៅពីនេះ លោក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រូបនេះ ក៏បានអះអាង ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយវៀតណាម…

  • កាសែតអន្តរជាតិបារាំង AFP ផ្សាយពីខូចស្ពានមេទឹកកម្ពុជាព្រោះថៃវាយប្រហារ

    កាសែតអន្តរជាតិបារាំង AFP ផ្សាយពីខូចស្ពានមេទឹកកម្ពុជាព្រោះថៃវាយប្រហារ

    ប៉ារីស, ភ្នំពេញ ៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិបារាំង AFP នៅថ្ងៃសៅរ៍នេះ បានផ្សាយអំពីការខូចខាតយ៉ាងខ្លាំង នៃស្ពានមេទឹករបស់កម្ពុជា ព្រោះតែស្នាដៃវាយប្រហារ របស់ភាគីថៃ។ ប្រភពបានរៀបរាប់ថា «វីដេអូឯកសារ ដែលចេញផ្សាយដោយក្រសួងការពារជាតិរបស់កម្ពុជា បង្ហាញពីកំទេចកំទី នៅលើស្ពានដែលរងការខូចខាត បន្ទាប់ពីការវាយប្រហារដោយយោធាថៃ។ កម្ពុជាអះអាងថា ថៃបានបន្តទម្លាក់គ្រាប់បែកលើទឹកដីខ្លួន ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបញ្ឈប់អរិភាព»។ ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា នៅព្រឹកព្រលឹមថ្ងៃទី១៣ ធ្នូ នេះ ទាហានថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ២គ្រឿងទម្លាក់គ្រាប់បែកកម្ទេចគោលដៅអគារសណ្ឋាគារ និងស្ពានជ័យជំនះ ឬ ស្ពានមេទឹកទាំងថ្មី ទាំងចាស់ នៅភូមិសាស្រ្តថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាលពីប៉ុន្មានថ្ងៃមុន ទាហាថៃបានប្រកាសកម្ទេចស្ពានមួយនេះ ដោយយកលេសថា កម្ពុជាប្រើប្រាស់វាដើម្បីដឹកជញ្ជូនអាវុធ និងកងទ័ព៕

  • លោក ត្រាំ ៖ កម្ពុជា-ថៃត្រលប់ទៅរកសន្តិភាពវិញ ហើយអាមេរិកបន្តធ្វើពាណិជ្ជកម្មជាមួយ

    លោក ត្រាំ ៖ កម្ពុជា-ថៃត្រលប់ទៅរកសន្តិភាពវិញ ហើយអាមេរិកបន្តធ្វើពាណិជ្ជកម្មជាមួយ

    វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បាននិយាយថា កម្ពុជានិងថៃព្រមវិលត្រលប់ទៅរកសន្តិភាពវិញ ហើយបន្តធ្វើពាណិជ្ជកម្ម ជាមួយអាមេរិក។ ជាការថ្លែង បន្ទាប់ពីបញ្ចប់ការជួបតាមទូរស័ព្ទ កាលពីយប់ថ្ងៃសុក្រ។ នៅលើវេទិកាបណ្តាញសង្គម Truth Social, លោក Trump បាននិយាយថា លោកបានមានការសន្ទនាដ៏ល្អមួយ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និង ថៃ ទាក់ទងនឹងការរលឹកឡើងវិញ ជាអកុសល នៃសង្រ្គាមដ៏យូរអង្វែង រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន AFP។ ផ្អែកតាមប្រភពដដែល, លោក ត្រាំ បាននិយាយថា ប្រទេសទាំងពីរបានយល់ព្រម បញ្ឈប់ការបាញ់ប្រហារទាំងអស់ ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃសៅរ៍នេះ ហើយត្រឡប់ទៅ កិច្ចព្រមព្រៀងសន្តិភាពដើម ដែលបានធ្វើឡើងជាមួយរូបលោក, មេដឹកនាំទាំងពីរ និង ដោយមានជំនួយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ លោក Trump បញ្ជាក់ថា «ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេច សម្រាប់សន្តិភាព និង បន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក»។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់បន្ថែមថា ពិតជាបានជជែកជាមួយលោក…

  • អាល្លឺម៉ង់ គ្រោងផលិតមីស៊ីល Taurus សាហាវជាងមុន ដើម្បីទប់ទល់រុស្ស៊ី

    អាល្លឺម៉ង់ គ្រោងផលិតមីស៊ីល Taurus សាហាវជាងមុន ដើម្បីទប់ទល់រុស្ស៊ី

    ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់មានគម្រោងចាប់ផ្តើមផលិតមីស៊ីលបញ្ជាទិសរយៈចម្ងាយឆ្ងាយបាញ់ពីអាកាស Taurus ជំនាន់ថ្មីនៅឆ្នាំ ២០២៩ ។ នេះបើតាមកាសែតរ៉យទ័រ ។ មីស៊ីល Taurus ថ្មីនេះ មានឈ្មោះថា Taurus NEO ។ មីស៊ីលនេះកើតចេញពីសំណើកញ្ចប់ថវិកាប្រហែល ៤៨៣ លានដុល្លារ ហើយគ្រោងនឹងផលិតឡើងក្រុមហ៊ុនផលិតសព្វាវុធការពារជាតិ Saab របស់ស៊ុយអែត និងក្រុមហ៊ុន Williams International មានមូលដ្ឋាននៅអាមេរិក ។ បើតាមរ៉យទ័រដដែល, ការចង់បានមីស៊ីលជំនាន់ថ្មីនេះ គឺដោយសារតែអាល្លឺម៉ង់ចង់ពង្រីកការវាយប្រហារផ្លូវអាកាស និងពង្រឹងការការពារប្រឆាំងសត្រូវ ជាពិសេសជំរុញបច្ចេកវិទ្យារុករក និងចាប់គោលដៅសត្រូវឱ្យកាន់តែទំនើបជាងមុន ។ ក្រៅពីផលិត, អាល្លឺម៉ង់ក៏មានបំណងចំណាយលុយប្រហែល ២,៣០០ លានដុល្លារ ទិញមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus NEO ដល់ទៅ ៦០០ គ្រាប់ផងដែរ ។ បច្ចុប្បន្ន កងកម្លាំងអាល្លឺម៉ង់មានមីស៊ីល Taurus ដែលអាចមានសមត្ថភាពបាញ់បានចម្ងាយជាង ៥០០ គីឡូម៉ែត្រមួយនេះ ចំនួន ៦០០ គ្រាប់ ហើយមីស៊ីលទាំងនេះនឹងត្រូវបំពាក់នៅក្នុងយន្តហោះចម្បាំងមួយចំនួន…

  • ជប៉ុន និងអាមេរិក ចោទ ចិន បំផ្លាញសន្តិភាពក្នុងតំបន់

    ជប៉ុន និងអាមេរិក ចោទ ចិន បំផ្លាញសន្តិភាពក្នុងតំបន់

    តូក្យូ ៖ ប្រមុខការពារជាតិជប៉ុន និងអាមេរិក បាននាំគ្នាចោទប្រកាន់ដោយបើកចំហរថា ទង្វើរបស់ប្រទេសចិនកំពុងបង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ ។ នេះបើតាម Arab News កាលពីថ្ងៃព្រហស្បតិ៍ ។ ការចោទប្រកាន់របស់សម្ព័ន្ធមិត្តចាក់ទឹកមិនលិចទាំងពីរធ្វើឡើង ក្រោយយន្តហោះចម្បាំងចិនតម្រង់រ៉ាដាដាក់យន្តហោះយោធាជប៉ុន នៅក្បែរកោះតៃវ៉ាន់ ។ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi បានប្រាប់រដ្ឋមន្ត្រីការពារអាមេរិកលោក Pete Hegseth ថា សកម្មភាពរបស់ទីក្រុងប៉េកាំងមិនអំណោយផលដល់សន្តិភាពក្នុងតំបន់នោះទេ ជាពិសេសប្រទេសចិនកំពុងផ្សព្វផ្សាយព័ត៌មានដែលផ្ទុយទាំងស្រុងពីការពិតនៃឧប្បត្តិយន្តហោះចម្បាំងចិនតម្រង់រ៉ាដាដាក់យន្តហោះយោធាជប៉ុន នៅក្បែរកោះតៃវ៉ាន់ ។ លោក Koizumi បន្ថែមថា “ប្រទេសជប៉ុនមិនស្វែងរកការបង្កើនភាពតានតឹងនោះទេ ហើយជប៉ុនកំពុងឆ្លើយតបដោយស្ងប់ស្ងាត់ និងរក្សាទ្វារបើកចំហសម្រាប់ការសន្ទនាផងដែរ” ។ ការិយាល័យរបស់លោក Hegseth និយាយថា ប្រទេសទាំងពីរកំពុងពិភាក្សាពីសកម្មភាពយោធារបស់ប្រទេសចិន ដោយក្នុងនោះរួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុនក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ និងពង្រឹងសមត្ថភាពរបស់ខ្លួន” ។ ទំនាក់ទំនងចិន និងជប៉ុន បានចាប់ផ្ដើមល្អក់កករ កាលពីខែមុន បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ព្រមានថា ប្រទេសជប៉ុនអាចឆ្លើយតបទៅនឹងសកម្មភាពយោធារបស់ចិន ប្រឆាំងនឹងតៃវ៉ាន់ ប្រសិនបើប្រទេសនេះ គំរាមកំហែងដល់សន្តិសុខ…