Author: Dol Pheakdey
-

អង្គការ NASA គ្រោងចំណាយលុយ ២០ ពាន់លានដុល្លារ សាងសង់មូលដ្ឋាននៅលើភពព្រះចន្ទ
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក នឹងលុបចោលផែនការបញ្ជូនស្ថានីយអវកាសទៅកាន់គន្លងភពព្រះចន្ទ ហើយនឹងជំនួសមកវិញ ដោយសមាសធាតុរបស់ខ្លួន ក្នុងការសាងសង់មូលដ្ឋានមានតម្លៃ ២០ ពាន់លានដុល្លារនៅលើផ្ទៃភពព្រះចន្ទ ក្នុងរយៈពេលជាង ៧ឆ្នាំទៀត ។ បើតាម NBC News, ប្រធានថ្មីរបស់អង្គការ NASA លោក Jared Isaacman បានប្រកាសអំពីការផ្លាស់ប្តូរកម្មវិធីភពព្រះចន្ទ ដែលជាគម្រោង Artemis ក្នុងអំឡុងព្រឹត្តការណ៍មួយកាលពីថ្ងៃ អង្គារ សប្តាហ៍នេះ នៅទីស្នាក់ការកណ្តាលអង្គការ NASA ស្ថិតក្នុងទីក្រុងវ៉ាស៊ីនតោន ។ ក្នុងព្រឹត្តិការណ៍នោះ លោក Isaacman និយាយថា បើទោះបីជាមានការលំបាកលើកាលបរិច្ឆេទ និងកម្មវិធី Hardware យ៉ាងណាក្តី ពួកយើងអាចប្រើប្រាស់ឧបករណ៍ឡើងវិញ និងការប្តេជ្ញាចិត្តរបស់ដៃគូអន្តរជាតិ ដើម្បីគាំទ្រគម្រោង SURFACE ហើយគោលបំណងកម្មវិធីដទៃទៀត ។ លោក Isaacman ដែលមានវ័យ៤៣ឆ្នាំរូបនេះ បានបន្ថែមថា ពួកយើងនឹងនាំអាមេរិកត្រឡប់ទៅភពព្រះចន្ទវិញ មុនពេលបញ្ចប់អាណត្តិរបស់លោកប្រធានាធិបតី Donald Trump ។…
-

លោក Zelensky ត្អូញត្អែរថា លោក Trump ដាក់សម្ពាធ អ៊ុយក្រែន ជាថ្មីឲ្យដូរដីយកការធានាសន្តិសុខ
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានត្អូញត្អែរថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំពុងដាក់សម្ពាធសាជាថ្មីឲ្យរដ្ឋាភិបាទីក្រុងកៀវលះបង់ទឹកដីរបស់ខ្លួនប្រគល់ទៅឲ្យរុស្ស៊ី ប្រសិនបើចង់ទទួលបានការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន ។ ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Reuters កាលពីថ្ងៃពុធ, លោក Zelensky និយាយថា អាមេរិកបានអះអាងពីការត្រៀមខ្លួនរួចរាល់ ដើម្បីផ្តល់ការធានាសន្តិសុខកម្រិតខ្ពស់ដល់ទីក្រុងកៀវ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព ដរាបណាអ៊ុយក្រែនព្រមប្រគល់តំបន់ Donbas ភាគខាងកើតទាំងមូលទៅឲ្យរុស្ស៊ី ។ បើតាម Independent, សហរដ្ឋអាមេរិកបានស្នើរួចហើយឲ្យអ៊ុយក្រែនប្រគល់ដែនដីតំបន់ Donbas ដែលជាបេះដូងឧស្សាហកម្មរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ នៅក្នុងផែនការចំនួន ២៨ ចំណុចកាលពីឆ្នាំមុន ។ លោក Zelensky បញ្ជាក់ថា រុស្ស៊ីបានបង្ហាញមហិច្ឆតាជាយូរមកហើយថា ការគ្រប់គ្រងពេញលេញលើតំបន់ Donbas គឺជាគោលដៅស្នូលនៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ។ យ៉ាងណា លោក Zelensky អះអាងថា អ៊ុយក្រែននឹងមិនបោះបង់ចោលទឹកដីណាមួយ ដែលកាន់កាប់ដោយរុស្ស៊ីនោះទេ ដោយលោកសង្កត់ធ្ងន់ថា នេះជាបន្ទាត់ក្រហមនៅក្នុងការចរចាសន្តិភាពណាមួយ ។ លោកថា ការលះបង់ចោលតំបន់នេះ គឺប្រៀបដូចធ្វើឱ្យជំហរការពាររបស់អ៊ុយក្រែនចុះខ្សោយ និងជាការលើកទឹកចិត្តដល់ការលុកលុយរបស់រុស្ស៊ី…
-

លោក ត្រាំ ថា ការចរចាជាមួយអ៊ីរ៉ង់ ដំណើរការល្អណាស់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងថា កិច្ចពិភាក្សាជាមួយ អ៊ីរ៉ង់ កំពុងដំណើរការយ៉ាងល្អ។ នេះបើតាមការប្រកាស របស់លោក នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍។ មេដឹកនាំអាមេរិក វ័យ៧៩ឆ្នាំ រូបនេះ បានរៀបរាប់បន្តថា ដោយផ្អែកបើតាមសំណើ របស់រដ្ឋាភិបាលអ៊ីរ៉ង់, លោក សម្រេចចិត្ត ពន្យាពេលវេលា វាយបំផ្លាញរោងចក្រថាមពលអ៊ីរ៉ង់ ពីរយៈពេល ៥ថ្ងៃ ទៅ ១០ថ្ងៃ ពោល គឺ រហូតដល់ថ្ងៃច័ន្ទ ទី៦ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ៨ យប់។ បើតាម BBC, តម្លៃប្រេងដែលបានឡើងថ្លៃ កាលពីថ្ងៃព្រហស្បតិ៍ បានធ្លាក់ចុះភ្លាមៗ បន្ទាប់ពីការអះអាងរបស់លោក ត្រាំ ជុំវិញការពន្យាពេលវាយប្រហារនេះ។ យ៉ាងណា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃដដែលនោះ, លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងក្លាយជាសុបិន្តអាក្រក់បំផុត…
-

មេដឹកនាំ បេឡារុស ផ្តល់អំណោយកាំភ្លើង ដល់លោក គីម ជុងអ៊ុន
ប្រធានាធិបតី ប្រទេសបេឡារុស លោក Alexander Lukashenko បានជូនអំណោយកាំភ្លើងវែង ដល់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ ការផ្តល់ជូនកាដូបែបនេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ពោលគឺចំពេលដែល មេដឹកនាំប្រទេស នៅភាគខាងកើត ទ្វីបអឺរ៉ុប រូបនេះ បំពេញដំណើរទស្សនកិច្ច នៅទីក្រុងព្យុងយ៉ាង។ លោក Alexander Lukashenko បានបង្ហាញកាំភ្លើង វាយប្រហារ និងផលិតផលប្រពៃណី របស់ប្រទេសបេឡារុស ខណៈពេលដែលលោក Kim Jong Un ផ្តល់អំណោយ ជាថូផ្កាដ៏ស្រស់ស្អាត និងកាក់មាស ជូនទៅមេដឹកនាំបេឡារុសវិញ។ ថ្នាក់ដឹកនាំ ទាំងពីរ ក៏បានជួបពិភាក្សាទ្វេភាគី និងចូលរួមព្រឹត្តិការណ៍រំលឹកខួបរួមគ្នា ផងដែរ។ ប្រទេសកូរ៉េខាងជើង និងបេឡារុស បានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោក ប្រធានាធិបតី Alexander Lukashenko នៅកូរ៉េខាងជើង។ បើតាម AFP, លោក Lukashenko អាយុ ៧១…
-

លោក Zelensky ត្អូញត្អែរថា លោក Trump ដាក់សម្ពាធ អ៊ុយក្រែន ជាថ្មីឲ្យដូរដីយកការធានាសន្តិសុខ
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានត្អូញត្អែរថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំពុងដាក់សម្ពាធសាជាថ្មីឲ្យរដ្ឋាភិបាទីក្រុងកៀវលះបង់ទឹកដីរបស់ខ្លួនប្រគល់ទៅឲ្យរុស្ស៊ី ប្រសិនបើចង់ទទួលបានការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន ។ ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Reuters កាលពីថ្ងៃពុធ, លោក Zelensky និយាយថា អាមេរិកបានអះអាងពីការត្រៀមខ្លួនរួចរាល់ ដើម្បីផ្តល់ការធានាសន្តិសុខកម្រិតខ្ពស់ដល់ទីក្រុងកៀវ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព ដរាបណាអ៊ុយក្រែនព្រមប្រគល់តំបន់ Donbas ភាគខាងកើតទាំងមូលទៅឲ្យរុស្ស៊ី ។ បើតាម Independent, សហរដ្ឋអាមេរិកបានស្នើរួចហើយឲ្យអ៊ុយក្រែនប្រគល់ដែនដីតំបន់ Donbas ដែលជាបេះដូងឧស្សាហកម្មរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ នៅក្នុងផែនការចំនួន ២៨ ចំណុចកាលពីឆ្នាំមុន ។ លោក Zelensky បញ្ជាក់ថា រុស្ស៊ីបានបង្ហាញមហិច្ឆតាជាយូរមកហើយថា ការគ្រប់គ្រងពេញលេញលើតំបន់ Donbas គឺជាគោលដៅស្នូលនៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ។ យ៉ាងណា លោក Zelensky អះអាងថា អ៊ុយក្រែននឹងមិនបោះបង់ចោលទឹកដីណាមួយ ដែលកាន់កាប់ដោយរុស្ស៊ីនោះទេ ដោយលោកសង្កត់ធ្ងន់ថា នេះជាបន្ទាត់ក្រហមនៅក្នុងការចរចាសន្តិភាពណាមួយ ។ លោកថា ការលះបង់ចោលតំបន់នេះ គឺប្រៀបដូចធ្វើឱ្យជំហរការពាររបស់អ៊ុយក្រែនចុះខ្សោយ និងជាការលើកទឹកចិត្តដល់ការលុកលុយរបស់រុស្ស៊ី…
-

អ៊ីរ៉ង់ បាញ់មីស៊ីលវាយប្រហារនាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក
តេហេរ៉ង់ ៖ កងទ័ពអ៊ីរ៉ង់ បានចេញមុខអះអាងពីការបាញ់មីស៊ីលនាំផ្លូវវាយប្រហារលើនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln របស់សហរដ្ឋអាមេរិក កាលពីថ្ងៃ ពុធ ។ បើតាមសារព័ត៌មាន IRNA មីស៊ីលនាំផ្លូវដែលមានសមត្ថភាពវាយប្រហារគោលដៅឆ្នេរសមុទ្រ ត្រូវបានបាញ់ឆ្ពោះទៅនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកមួយនេះ ដោយបង្ខំឲ្យវាផ្លាស់ប្តូរទីតាំងរបស់ខ្លួនជាប្រញាប់ ។ ភ្លាមៗ មិនមានការបញ្ជាក់អះអាងពីសហរដ្ឋអាមេរិកនោះទេ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ ។ យ៉ាងណា មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោកឧត្តមនាវីទោ Shahram Irani និយាយថា ការបម្លាស់ទីនៃនាវាផ្ទុកយន្តហោះរបស់សត្រូវ គឺ Abraham Lincoln កំពុងស្ថិតក្រោមការតាមដានឥតដាច់ ហើយនឹងត្រូវបានកំណត់គោលដៅ នៅពេលដែលវាចូលទៅក្នុងរង្វង់ចម្ងាយនៃប្រព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់ ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែបន្តការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សយ៉ាងតិចជាង ១.៣៤០ នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ។ អ៊ីរ៉ង់បានសងសឹកវិញ តាមរយៈការវាយប្រហារដោយយន្តហោះដ្រូនអត្តឃាត និងមីស៊ីលដែលកំណត់គោលដៅលើមូលដ្ឋានយោធាអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលឈរជើងនៅប្រទេសហ្ស៊កដានី អ៊ីរ៉ាក់…
-

តម្លៃប្រេងពិភពលោក កើនដល់ ១០៦ ដុល្លារក្នុងមួយបារ៉ែល ខណៈវិបត្តិច្រកសមុទ្រ Hormuz កាន់តែដុនដាប
តម្លៃប្រេងពិភពលោកបានកើនឡើងលើស ១០៦ ដុល្លារក្នុងមួយបារ៉ែល ខណៈភាពតានតឹងនៅតំបន់អាស៊ីខាងលិចកើនឡើង និងការបិទច្រក Strait of Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតមួយនៅលើពិភពលោក។ បើតាម Down To Earth, វិបត្តិនេះ បានបង្កការព្រួយបារម្ភអំពីការខ្វះខាតផ្គត់ផ្គង់ប្រេងយូរអង្វែង និងធ្វើឲ្យតម្លៃប្រេងកើនឡើងជាង ៤០% ចាប់តាំងពីសង្គ្រាមចាប់ផ្តើម។ ការកើនឡើងតម្លៃប្រេង Brent crude (ស្ដង់ដារពិភពលោក) កើនដល់លើស ១០៦ ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃទី ៩ មីនា តម្លៃប្រេងបានខិតទៅជិត ១២០ដុល្លារក្នុងមួយបារ៉ែល (ខ្ពស់បំផុតចាប់តាំងពី Russia-Ukraine War) ចំណែកនៅថ្ងៃទី ១៦ ខែមីនា តម្លៃនៅប្រហែល ១០៤,៦៣ ដុល្លារក្នុងមួយបារ៉ែល។ វិបត្តិនេះកើតឡើងដោយសារតែជម្លោះពាក់ព័ន្ធនឹងការវាយប្រហារដោយអាមេរិកលើកោះ Kharg Island ដែលជាកន្លែងដំណើរការនាំចេញប្រេងប្រហែល 90% របស់អ៊ីរ៉ង់។ បច្ចុប្បន្ន ការដឹកជញ្ជូនប្រេងមានការរាំងស្ទះនៅតាមច្រក Strait of Hormuz ត្រូវបានដោយនមុនសង្គ្រាមនាវាដឹកប្រេងប្រហែល ១៣៨ នាវាក្នុងមួយថ្ងៃ បច្ចុប្បន្ននេះមាននាវាដឹកប្រេងប្រហែល ៥នាវាក្នុងមួយថ្ងៃ ហើយយ៉ាងហោចណាស់មាននាវាពាណិជ្ជកម្ម…
-

លោក គីម ជុង អ៊ុន ប្រកាសថា នុយក្លេអែររបស់កូរ៉េខាងជើង អាចគំរាមកំហែងដល់អាមេរិក
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសនេះ អាចបង្កការគំរាមកំហែងនុយក្លេអ៊ែរ ដ៏គួរឱ្យទុកចិត្ត ដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃចន្ទ។ បើតាមប្រភព, អំឡុងការថ្លែងសុន្ទរកថា ពីគោលនយោបាយ ទៅកាន់សមាជិកសភា ទើបជាប់ឆ្នោត កាលពីថ្ងៃទី២៤ ខែមីនា, លោក គីម បានសង្កត់ធ្ងន់លើតួនាទី នៃ អាវុធនុយក្លេអ៊ែរ ក្នុងការធានាសន្តិសុខជាតិ។ លោកបានចោទប្រកាន់ ទីក្រុង វ៉ាស៊ីនតោន ថា បានអនុវត្ត “ភេរវកម្មរដ្ឋ និងការឈ្លានពាន” នៅទូទាំងពិភពលោក ដោយលើកហេតុផលថា សកម្មភាពបែបនេះ បង្ហាញអំពីភាពត្រឹមត្រូវនៃការព្រួយបារម្ភរបស់ទីក្រុងព្យុងយ៉ាង អំពីវត្តមានយោធាអាមេរិកនៅក្នុងតំបន់ រួមទាំង ការដាក់ពង្រាយដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិដែលមានសមត្ថភាពនុយក្លេអ៊ែរ។ យោងតាមលោក គីម, ឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ផ្តល់ការការពារយ៉ាងរឹងមាំ ប្រឆាំងនឹងការវាយប្រហារដែលអាចកើតមាន។ លោក បានមានប្រសាសន៍ថា «ប្រជាជាតិរបស់យើង លែងជាប្រទេសដែលរងការគំរាមកំហែងទៀតហើយ…យើងមានអំណាច ក្នុងការគំរាមកំហែង ប្រសិនបើចាំបាច់»។ បើតាម RT, កូរ៉េខាងជើង…
-

កាសែត New York Times ៖ អាមេរិកបញ្ចេញផែនការ ១៥ចំណុច បញ្ចប់សង្គ្រាមអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ កាសែត New York Times បានចេញផ្សាយ ថា សហរដ្ឋអាមេរិកបានបញ្ជូន ឲ្យអ៊ីរ៉ង់ នូវផែនការ ១៥ ចំណុច ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ដែលផ្តល់តាមរយៈអន្តរការីប៉ាគីស្ថាន នេះបើយោងតាមមន្រ្តី ពីររូប ដែលបានសង្ខេប អំពីផ្នែកការទូតនេះ។ បើតាមសារព័ត៌មាន MSN, សំណើនេះ ឆ្លុះបញ្ចាំងពីភាពខ្នះខ្នែង របស់រដ្ឋបាល របស់លោក Trump ក្នុងការស្វែងរកផ្លូវចេញពីជម្លោះ ដែលឥឡូវនេះ នៅក្នុងសប្តាហ៍ទី ៤ ខណៈដែលពិភពលោក កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច កើតចេញពីសង្រ្គាមនេះ។ ផែនការនេះ ត្រូវបានគេលើកឡើង ដើម្បីដោះស្រាយកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់ អ៊ីរ៉ង់ ក៏ដូចជា ផ្លូវសមុទ្រឆ្លងកាត់ច្រក Hormuz ជាកន្លែងដែលអ៊ីរ៉ង់ បានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព លើកប៉ាល់លោកខាងលិច កាត់ផ្តាច់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិសកល ហើយតម្លៃកើនឡើង។ គេនៅតែមិនច្បាស់ថា តើអ៊ីស្រាអែល ដែលបានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ជាមួយអាមេរិកនោះ ស្ថិតនៅក្នុងសំណើនេះឬអត់។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline…
-
