Author: Dol Pheakdey

  • ជប៉ុន និងអាមេរិក ចោទ ចិន បំផ្លាញសន្តិភាពក្នុងតំបន់

    ជប៉ុន និងអាមេរិក ចោទ ចិន បំផ្លាញសន្តិភាពក្នុងតំបន់

    តូក្យូ ៖ ប្រមុខការពារជាតិជប៉ុន និងអាមេរិក បាននាំគ្នាចោទប្រកាន់ដោយបើកចំហរថា ទង្វើរបស់ប្រទេសចិនកំពុងបង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ ។ នេះបើតាម Arab News កាលពីថ្ងៃព្រហស្បតិ៍ ។ ការចោទប្រកាន់របស់សម្ព័ន្ធមិត្តចាក់ទឹកមិនលិចទាំងពីរធ្វើឡើង ក្រោយយន្តហោះចម្បាំងចិនតម្រង់រ៉ាដាដាក់យន្តហោះយោធាជប៉ុន នៅក្បែរកោះតៃវ៉ាន់ ។ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi បានប្រាប់រដ្ឋមន្ត្រីការពារអាមេរិកលោក Pete Hegseth ថា សកម្មភាពរបស់ទីក្រុងប៉េកាំងមិនអំណោយផលដល់សន្តិភាពក្នុងតំបន់នោះទេ ជាពិសេសប្រទេសចិនកំពុងផ្សព្វផ្សាយព័ត៌មានដែលផ្ទុយទាំងស្រុងពីការពិតនៃឧប្បត្តិយន្តហោះចម្បាំងចិនតម្រង់រ៉ាដាដាក់យន្តហោះយោធាជប៉ុន នៅក្បែរកោះតៃវ៉ាន់ ។ លោក Koizumi បន្ថែមថា “ប្រទេសជប៉ុនមិនស្វែងរកការបង្កើនភាពតានតឹងនោះទេ ហើយជប៉ុនកំពុងឆ្លើយតបដោយស្ងប់ស្ងាត់ និងរក្សាទ្វារបើកចំហសម្រាប់ការសន្ទនាផងដែរ” ។ ការិយាល័យរបស់លោក Hegseth និយាយថា ប្រទេសទាំងពីរកំពុងពិភាក្សាពីសកម្មភាពយោធារបស់ប្រទេសចិន ដោយក្នុងនោះរួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុនក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ និងពង្រឹងសមត្ថភាពរបស់ខ្លួន” ។ ទំនាក់ទំនងចិន និងជប៉ុន បានចាប់ផ្ដើមល្អក់កករ កាលពីខែមុន បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ព្រមានថា ប្រទេសជប៉ុនអាចឆ្លើយតបទៅនឹងសកម្មភាពយោធារបស់ចិន ប្រឆាំងនឹងតៃវ៉ាន់ ប្រសិនបើប្រទេសនេះ គំរាមកំហែងដល់សន្តិសុខ…

  • សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ (ចាប់ពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៩:០០នាទី)

    សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ (ចាប់ពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៩:០០នាទី)

    ម៉ោង ១៥:១៩នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលមកភូមិសាស្ត្រភូមិព្រៃចាន់។ ម៉ោង ១៥:៥១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានព្យាយាមធ្វើសកម្មភាពឈ្លានពានរុលចូលរំលោភបំពានមកភូមិសាស្ត្រភូមិជោគជ័យ។ ម៉ោង ១៧:១៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាង ក្រោយភូមិសាស្ត្រភូមិព្រៃចាន់។ ម៉ោង ១៧:៥៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាង ក្រោយភូមិសាស្ត្រភូមិជោគជ័យ។ ម៉ោង ១៧:៥៤នាទី យោធាថៃនៅតែបន្តការប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមក ភូមិសាស្ត្រភូមិព្រៃចាន់។ ក្រសួងការពារជាតិ ទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅ ការប្រើប្រាស់ យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជា ដែលមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតលើ អធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លោង និងទំលាក់គ្រាប់បែក ដោយមិនរើសអើង និងមិនសមមាត្រ ហើយបានធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា និងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបុរាណជាទីសក្ការៈ ដែលជាមរតកមនុស្សជាតិ ដូចជា៖ សាលារៀន មន្ទីពេទ្យ វត្តអារ៉ាម ផ្ទះសម្បែង ផ្សារ ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងទីតាំងសាធារណៈជាច្រើនរាប់មិនអស់។ សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ គិតរហូត ដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើន ឡើងរហូតដល់ចំនួន ១១នាក់…

  • លោក ត្រាំ ថា អ៊ុយក្រែន មួយប្រទេសពេញចិត្តផែនការសន្តិភាព ខុសតែលោក ហ្សេលេនស្គី ម្នាក់ឯង

    លោក ត្រាំ ថា អ៊ុយក្រែន មួយប្រទេសពេញចិត្តផែនការសន្តិភាព ខុសតែលោក ហ្សេលេនស្គី ម្នាក់ឯង

    វ៉ាស៊ីនតោន, កៀវ ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកអះអាងថា ប្រជាជនអ៊ុយក្រែនពេញមួយប្រទេសពេញចិត្តផែនការសន្តិភាពរបស់លោក ខុសតែលោកប្រធានាធិបតី Volodymyr Zelensky ម្នាក់ឯងប៉ុណ្ណោះ ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ លោក Trump និយាយថា សហរដ្ឋអាមេរិកកាន់តែខិតជិតសម្រេចបានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនទៅហើយ ប៉ុន្តែមានតែលោក Zelensky មួយប៉ុណ្ណោះដែលចង់ច្រានចោលកិច្ចព្រមព្រៀងមួយនេះ ។ លោក Trump បញ្ជាក់ថា ប្រជាជនអ៊ុយក្រែនទាំងមូល ចូលចិត្តគំនិត នៃកិច្ចព្រមព្រៀងមួយនេះ ព្រោះជាកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងបញ្ឈប់ការសម្លាប់មនុស្ស រាប់ពាន់នាក់ ជារៀងរាល់ខែ» ។ បើតាម RT, ការច្រានចោលកិច្ចព្រមព្រៀងសន្តិភាពរបស់លោក Zelensky គឺទាក់ទងទៅនឹងលក្ខខណ្ឌកាត់ដីទៅឲ្យរុស្ស៊ី ជាថ្នូរនឹងការធានាសន្តិភាពរយៈពេលយូរសម្រាប់អ៊ុយក្រែន ។ យ៉ាងណា លោក Zelensky បញ្ជាក់ពីគោលជំហររបស់ខ្លួនថា អ៊ុយក្រែនមិនមានឆន្ទៈក្នុងការបោះបង់ចោលទឹកដីណាមួយដោយគ្មានការច្បាំងបង្ហូរឈាមនោះទេ ជាពិសេសបញ្ហានេះ អាចត្រូវបានសម្រេចចិត្ត តាមរយៈការបោះឆ្នោត ឬធ្វើប្រជាមតិ ។ ក្រៅពីលក្ខខណ្ឌកាត់ដីទៅឲ្យរុស្ស៊ី, សំណើសន្តិភាពមួយនេះ ក៏ស្នើឲ្យអ៊ុយក្រែនបន្ថយកម្លាំងទ័ពមិនឲ្យលើសពី ៦០…

  • ក្រសួងអប់រំអនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ចុះឈ្មោះចូលរៀនបណ្តោះអាសន្ននៅតាមសាលារៀននៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅតាមការស្ម័គ្រចិត្ត

    ក្រសួងអប់រំអនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ចុះឈ្មោះចូលរៀនបណ្តោះអាសន្ននៅតាមសាលារៀននៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅតាមការស្ម័គ្រចិត្ត

    ភ្នំពេញ៖ក្រសួងអប់រំយុវជន និងកីឡានឹងអនុញ្ញាតដល់កូនសិស្សដែលជាជនភៀសសឹកដោយសារសង្រ្គាមឈ្លានពានរបស់ថៃទាំងអស់ អាចចុះឈ្មោះចូលរៀនបណ្តោះអាសន្ននៅតាមសាលារៀននៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅតាមការស្ម័គ្រចិត្ត។ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥បានឱ្យដឹងថាដើម្បីសម្រួល និង ធានាដំណើរការរៀនសូត្ររបស់សិស្សភៀសសឹក ក្រសួងនឹងអនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ ចុះឈ្មោះចូលរៀនជាបណ្តោះអាសន្ននៅតាមសាលារៀន ដែលនៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅ តាមការស្ម័គ្រចិត្តគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវចាត់ចែង និងរៀបចំក្រុមការងារជួយគាំទ្រ ទទួល និងសម្របសម្រួលការចុះឈ្មោះ តាមកម្រិតថ្នាក់ ,រៀបចំថ្នាក់រៀន និងកាលវិភាគសម្រាប់សិស្សភៀសសឹក ,ផ្តល់ការប្រឹក្សា និងលើកទឹកចិត្តជាប្រចាំដល់សិស្សភៀសសឹក ,រៀបចំក្លឹបសិក្សាតាមមុខវិជ្ជា ដើម្បីជួយគាំទ្រ ជាពិសេសសិស្សថ្នាក់ទី៩ និងទី១២ ,រៀបចំរបាយការណ៍អំពី ការទទួលសិស្ស និងស្ថានភាពរៀនសូត្ររបស់សិស្សភៀសសឹក ។ ជាមួយគ្នានេះក្រសួងបានឱ្យ មាតាបិតា និងអ្នកអាណាព្យាបាល ត្រូវនាំកូនចៅ ទៅចុះឈ្មោះចូលរៀននៅតាមសាលារៀន ដែលនៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅលើកទឹកចិត្ត និងអប់រំកូនៗ ឱ្យមានស្មារតីរឹងមាំ និងផ្តោតលើការសិក្សារៀនសូត្រ។មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការ និងគាំទ្រដល់សាលារៀន នៅក្នុងអំឡុងពេលទទួលចុះឈ្មោះសិស្សភៀសសឹក…

  • ស្តេចថៃ ចេញព្រះរាជក្រឹត្យរំលាយសភា

    ស្តេចថៃ ចេញព្រះរាជក្រឹត្យរំលាយសភា

    ស្តេចថៃ ចេញព្រះរាជក្រឹត្យរំលាយសភា បាងកក ៖ ព្រះមហាក្សត្រថៃ បានចេញព្រះរាជក្រឹត្យរំលាយសភាចោល ដោយបានបើកផ្លូវ សម្រាប់ការរៀបចំបោះឆ្នោត មុនអាណត្តិ។ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃសុក្រនេះ, គេហទំព័ររាជកិច្ចព្រះមហាក្សត្រថៃ Royal Gazette បានជូនដំណឹងថា ព្រះបាទ Maha Vajiralongkorn បានឡាយព្រហស្ថលេខា លើព្រះរាជក្រឹត្យរំលាយសភា ដោយបើកផ្លូវសម្រាប់ការបោះឆ្នោត មុនកាលកំណត់ ក្នុងរយៈពេល ពី៤៥ថ្ងៃ ទៅ ៦០ថ្ងៃ ខាងមុខនេះ។ ដំណឹងនេះ ត្រូវបានប្រកាស បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ថា លោកនឹងផ្តល់អំណាចឲ្យប្រជាជនវិញ តាមរយៈការឈានទៅរំលាយសភា និងជម្រះផ្លូវ សម្រាប់ការបោះឆ្នោត លឿនជាងការរំពឹងទុក ពីមុន។ កាលពីខែកញ្ញា លោក Anutin ធ្លាប់បាននិយាយថា លោកគ្រោងនឹងរំលាយសភា នៅចុងខែមករា ឆ្នាំ២០២៦ ហើយ ការបោះឆ្នោតសកល…

  • ក្រសួងការពារជាតិទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវរាល់ការវាយទីតាំងប្រវត្តិសាស្រ្តដ៏មានតម្លៃរបស់ខ្មែរ និងបញ្ឈប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់

    ក្រសួងការពារជាតិទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវរាល់ការវាយទីតាំងប្រវត្តិសាស្រ្តដ៏មានតម្លៃរបស់ខ្មែរ និងបញ្ឈប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់

    ភ្នំពេញ៖ក្រសួងការពារជាតិបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់វេលាម៉ោង ១២ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥​នេះមានពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់សរុបចំនួន១១នាក់ក្នុងនោះមានទារកម្នាក់ផងព្រមទាំងអ្នករងរបួសកើនដល់៧៤នាក់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានទាមទារឱ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួន បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បញ្ឈប់ការវាយប្រហារដោយមិនរើសគោលដៅ ជាពិសេសទៅលើប្រជាជនសេវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បញ្ឈប់ការវាយប្រហារទីតាំងប្រវត្តិសាស្រ្ត ដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ​របស់កម្ពុជាប៉ុណ្ណោះទេ តែជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូល ,បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតស ប្លែក្លាយជាខ្មៅបន្ទាន់។ អ្នកនាំពាក្យដដែលបញ្ជាក់ថា៖ យោធាថៃ ត្រូវតែបង្ហាញពីភាពស្មោះត្រង់ និងសុឆន្ទៈ ប្រសិនថៃពិតជាស្រឡាញ់សន្តិភាព ពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃ អាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ ជាច្រើនលើដែនអធិបតេយ្យភាពកម្ពុជា។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាន់សេចក្តីថ្លែងការណ៍រួមសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មខុសច្បាប់របស់ថៃ ម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃ ទទួលខុសត្រូវ​ទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ ទន្ទឹមនេះកម្ពុជាសូមអំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិយភាពទាំងឡាយ ដោយដកកងកម្លាំងចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន និងការគំរាមកំហែង​ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើតាមអ្នកនាំពាក្យបញ្ជាក់។ លោកជំទាវ ម៉ាលី សុជាតា បន្តដោយអំពាវនាវឱ្យថៃ ងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍​រួមស្តីពីសន្តិភាព និងកាតព្វកិច្ចទាំងឡាយស្ថិតក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់…

  • អនុប្រមុខការទូត តៃវ៉ាន់ លួចទៅ អ៊ីស្រាអែល ខណៈ ចិន ដាក់សម្ពាធខ្លាំង

    អនុប្រមុខការទូត តៃវ៉ាន់ លួចទៅ អ៊ីស្រាអែល ខណៈ ចិន ដាក់សម្ពាធខ្លាំង

    តៃប៉ិ ៖ អនុរដ្ឋមន្រ្តីការបរទេសកោះតៃវ៉ាន់ លោក Francois Wu បានលួចហោះទៅអ៊ីស្រាអែលស្ងាត់ៗ ក្នុងគ្រាដែលកោះមួយនេះ កំពុងស្វែងរកកិច្ចសហប្រតិបត្តិការវិស័យការពារជាមួយប្រទេសដទៃ ។ នេះបើតាមប្រភពពី Reuters ។ ប្រភពដដែលបញ្ជាក់ថា លោក Wu បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ក្នុងអំឡុងខែធ្នូនេះ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មាន ថាតើអនុរដ្ឋមន្រ្តីការបរទេសកោះតៃវ៉ាន់ បានជួបជាមួយនរណា ឬរបៀបវារៈអ្វីដែលត្រូវបានពិភាក្សានោះទេ ។ យ៉ាងណា អ្នកវិភាគជឿថា ប្រធានបទសំខាន់សម្រាប់ការពិភាក្សាគ្នានេះ ទំនងជាផ្ដោតលើប្រព័ន្ធមីស៊ីលការពារដែនអាកាសពហុស្រទាប់ថ្មី T-Dome ដែលកោះតៃវ៉ាន់យកគំរូតាមប្រព័ន្ធប្រឆាំងមីស៊ីលរបស់អ៊ីស្រាអែល ។ ព័ត៌មាននេះកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីកោះតៃវ៉ាន់ Lai Ching-te បង្ហើបថា រដ្ឋាភិបាលនឹងផលិតប្រព័ន្ធការពារដែនអាកាស “T-Dome” ដើម្បីធ្វើជារបាំងការពារ និងប្រឆាំងទៅនឹងការគំរាមកំហែងរបស់សត្រូវ ជាមួយនឹងការអំពាវនាវឱ្យចិនបោះបង់ចោលនូវបំណងប្រើប្រាស់កងកម្លាំងយោធា ដើម្បីដណ្តើមកាន់កាប់កោះតៃវ៉ាន់ ។ បច្ចុប្បន្ន ប្រព័ន្ធការពារដែនអាកាសដែលកោះតៃវ៉ាន់មានស្រាប់ គឺប្រព័ន្ធមីស៊ីល Patriot ដែលផលិតដោយអាមេរិក និងប្រព័ន្ធមីស៊ីល Sky Bow ផលិតដោយតៃវ៉ាន់ខ្លួនឯងផ្ទាល់តែម្ដង ៕ ប្រភព ៖ The…

  • ដ្រូនមិនស្គាល់មុខឆ្វែល ពេលយន្តហោះ លោក Zelensky ចុះចតនៅអៀរឡង់

    ដ្រូនមិនស្គាល់មុខឆ្វែល ពេលយន្តហោះ លោក Zelensky ចុះចតនៅអៀរឡង់

    ឌុយប្លាំង ៖ ដ្រូនដែលមិនស្គាល់អត្តសញ្ញាណ ជាច្រើនគ្រឿង ត្រូវបានឃើញហោះឆ្វែល ក្នុងពេលដែលយន្តហោះ របស់លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចុះចត នៅប្រទេសអៀរឡង់។ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC កាលពីថ្ងៃពុធ, លោក Volodymyr Zelensky បានហោះហើរ ទៅកាន់ទីក្រុង Dublin កាលពីសប្តាហ៍មុន សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ រយៈពេលមួយថ្ងៃ ជាមួយ ភរិយាគឺលោកស្រី Olena Zelenska។ នៅថ្ងៃនៃដំណើរទស្សនកិច្ចនេះ នាវិកនៅលើកប៉ាល់កងទ័ពជើងទឹកអៀរឡង់ LÉ William Butler Yeats បានប្រទះឃើញយន្តហោះគ្មានមនុស្សបើក ជាច្រើនគ្រឿង ដែលមិនស្គាល់អត្តសញ្ញាណហោះហើរ នៅលើសមុទ្រអៀឡង់ ចំពេលល្បាត។ លោក Martin នាយករដ្ឋមន្ត្រីអៀឡង់ បាននិយាយថា ករណីយន្តហោះគ្មានមនុស្សបើក គឺជាផ្នែកមួយនៃយុទ្ធនាការកូនកាត់ ដែលបំផុសគំនិត ដោយរុស្ស៊ី ហើយ កំពុងបន្តប្រឆាំងនឹងផលប្រយោជន៍អឺរ៉ុប និងអ៊ុយក្រែន។ លោកបានបន្ថែមថា «វាជាឧប្បត្តិហេតុ ដែលគួរឲ្យបារម្ភខ្លាំងណាស់។ ឧប្បត្តិហេតុស្រដៀងគ្នានេះ ក៏បានកើតមាន…

  • អ៊ីស្រាអែលបាញ់រះលើកម្លាំងមួកខៀវនៅលីបង់

    អ៊ីស្រាអែលបាញ់រះលើកម្លាំងមួកខៀវនៅលីបង់

    បេរូត ៖ ទាហានអ៊ីស្រាអែលបានបាញ់រះ ទៅលើកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូង ប្រទេសលីបង់ នេះបើតាមការបញ្ជាក់ផ្ទាល់ របស់មន្ត្រីមួកខៀវទាំងនេះ កាលពីថ្ងៃពុធ។ ប្រភពបាននិយាយថា អ៊ីស្រាអែលបានបាញ់ប្រហារ កាលពីថ្ងៃអង្គារ តែ គ្មានអ្នករងរបួស នោះទេ។ កងរក្សាសន្តិភាព ហៅកាត់ UNIFIL កំពុងដើរតួ ជារបាំងការពារ រវាងអ៊ីស្រាអែល និងលីបង់ ហើយបាននិងកំពុងធ្វើការ ជាមួយកងទ័ពរបស់ប្រទេសមួយនេះ ដើម្បីគាំទ្របទឈប់បាញ់ រយៈពេលមួយឆ្នាំ រវាងអ៊ីស្រាអែល និង ក្រុមសកម្មប្រយុទ្ធ Hezbollah ។ សេចក្តីថ្លែងការណ៍របស់ UNIFIL កាលពីថ្ងៃទី១០ ខែធ្នូ បានរៀបរាប់ថា «កាលពីម្សិលមិញ កងរក្សាសន្តិភាពបានជិះក្នុងរថយន្តដើរល្បាត តាមខ្សែបន្ទាត់ពណ៌ខៀវ ក៏ត្រូវបានបណ្តេញចេញដោយទាហាន IDF ឬ កងទ័ពអ៊ីស្រាអែល ដែលជិះនៅក្នុងរថក្រោះ»។ សេចក្តីថ្លែងការណ៍ បាននិយាយទៀតថា «ការផ្ទុះកាំភ្លើងយន្ត ១០គ្រាប់ ត្រូវបានបាញ់ ពីលើក្បួនរថយន្ត ហើយការផ្ទុះ១០គ្រាប់ទៀត ត្រូវបានបាញ់ នៅក្បែរនោះ សំណាងល្អ…

  • វេណេស៊ុយអេឡាហៅអាមេរិក “ចោរសមុទ្រ”

    វេណេស៊ុយអេឡាហៅអាមេរិក “ចោរសមុទ្រ”

    ការ៉ាកាស់ ៖ វេណេស៊ុយអេឡាចោទប្រកាន់សហរដ្ឋអាមេរិកចំៗថា ធ្វើខ្លួនដូច “ចោរសមុទ្រ” បន្ទាប់ពីកងឆ្មាំសមុទ្រ និងទីភ្នាក់ងារអនុវត្តច្បាប់អាមេរិក បានធ្វើប្រតិបត្តិការឡោមព័ទ្ធរឹបអូសកប៉ាល់ដឹកប្រេង ដែលចោទថា ជាប់ទណ្ឌកម្ម នៅឯសមុទ្រការ៉ាប៊ីន ។ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោកស្រី Pam Bondi និយាយថា ទីភ្នាក់ងារ FBI ក្រសួងការពារជាតិ ក្រសួងសន្តិសុខមាតុភូមិ ឆ្មាំល្បាតឆ្នេរអាមេរិក និងមានការគាំទ្រពីយោធាអាមេរិក បានអនុវត្តដីការឹបអូសកប៉ាល់ដឹកប្រេងឆៅមួយគ្រឿង ដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រេង ដែលជាប់ទណ្ឌកម្មពីវេណេស៊ុយអេឡា និងអ៊ីរ៉ង់ ។ នេះបើតាម BBC។ ជាការឆ្លើយតប វេណេស៊ុយអេឡាបានប្រកាសថ្កោលទោសអាមេរិក និងបានចោទប្រកាន់ចំៗថា នេះជាប្រតិបត្តិការមានគោលបំណងលួចធនធានទ្រព្យសម្បត្តិប្រទេសដទៃ ។ ការរឹបអូសកប៉ាល់ដឹកប្រេងនេះដែរ គឺប្រៀបដូចជាអំពើចោរកម្មយ៉ាងសាហាវ និងជាសកម្មភាពក្រុមចោរសមុទ្រអន្តរជាតិ ។ យោងតាមប្រមុខការទូតវេណេស៊ុយអេឡា លោក Yvan Gil Pinto, គោលបំណងធំរបស់អាមេរិក គឺចង់លេបយកធនធានប្រេងវេណេស៊ុយអេឡា ដូច្នេះទីក្រុងការ៉ាកាស់ប្តេជ្ញាចិត្តដាច់ខាត ដើម្បីការពារអធិបតេយ្យភាព ធនធានធម្មជាតិ និងសេចក្តីថ្លៃថ្នូររបស់ជាតិ ។ បើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន, កប៉ាល់ដឹកប្រេងខ្នាតយក្ស The Skipper…