Author: Dol Pheakdey
-

លោក គីម ជុង អ៊ុន ប្រកាសថា នុយក្លេអែររបស់កូរ៉េខាងជើង អាចគំរាមកំហែងដល់អាមេរិក
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសនេះ អាចបង្កការគំរាមកំហែងនុយក្លេអ៊ែរ ដ៏គួរឱ្យទុកចិត្ត ដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃចន្ទ។ បើតាមប្រភព, អំឡុងការថ្លែងសុន្ទរកថា ពីគោលនយោបាយ ទៅកាន់សមាជិកសភា ទើបជាប់ឆ្នោត កាលពីថ្ងៃទី២៤ ខែមីនា, លោក គីម បានសង្កត់ធ្ងន់លើតួនាទី នៃ អាវុធនុយក្លេអ៊ែរ ក្នុងការធានាសន្តិសុខជាតិ។ លោកបានចោទប្រកាន់ ទីក្រុង វ៉ាស៊ីនតោន ថា បានអនុវត្ត “ភេរវកម្មរដ្ឋ និងការឈ្លានពាន” នៅទូទាំងពិភពលោក ដោយលើកហេតុផលថា សកម្មភាពបែបនេះ បង្ហាញអំពីភាពត្រឹមត្រូវនៃការព្រួយបារម្ភរបស់ទីក្រុងព្យុងយ៉ាង អំពីវត្តមានយោធាអាមេរិកនៅក្នុងតំបន់ រួមទាំង ការដាក់ពង្រាយដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិដែលមានសមត្ថភាពនុយក្លេអ៊ែរ។ យោងតាមលោក គីម, ឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ផ្តល់ការការពារយ៉ាងរឹងមាំ ប្រឆាំងនឹងការវាយប្រហារដែលអាចកើតមាន។ លោក បានមានប្រសាសន៍ថា «ប្រជាជាតិរបស់យើង លែងជាប្រទេសដែលរងការគំរាមកំហែងទៀតហើយ…យើងមានអំណាច ក្នុងការគំរាមកំហែង ប្រសិនបើចាំបាច់»។ បើតាម RT, កូរ៉េខាងជើង…
-

កាសែត New York Times ៖ អាមេរិកបញ្ចេញផែនការ ១៥ចំណុច បញ្ចប់សង្គ្រាមអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ កាសែត New York Times បានចេញផ្សាយ ថា សហរដ្ឋអាមេរិកបានបញ្ជូន ឲ្យអ៊ីរ៉ង់ នូវផែនការ ១៥ ចំណុច ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ដែលផ្តល់តាមរយៈអន្តរការីប៉ាគីស្ថាន នេះបើយោងតាមមន្រ្តី ពីររូប ដែលបានសង្ខេប អំពីផ្នែកការទូតនេះ។ បើតាមសារព័ត៌មាន MSN, សំណើនេះ ឆ្លុះបញ្ចាំងពីភាពខ្នះខ្នែង របស់រដ្ឋបាល របស់លោក Trump ក្នុងការស្វែងរកផ្លូវចេញពីជម្លោះ ដែលឥឡូវនេះ នៅក្នុងសប្តាហ៍ទី ៤ ខណៈដែលពិភពលោក កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច កើតចេញពីសង្រ្គាមនេះ។ ផែនការនេះ ត្រូវបានគេលើកឡើង ដើម្បីដោះស្រាយកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់ អ៊ីរ៉ង់ ក៏ដូចជា ផ្លូវសមុទ្រឆ្លងកាត់ច្រក Hormuz ជាកន្លែងដែលអ៊ីរ៉ង់ បានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព លើកប៉ាល់លោកខាងលិច កាត់ផ្តាច់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិសកល ហើយតម្លៃកើនឡើង។ គេនៅតែមិនច្បាស់ថា តើអ៊ីស្រាអែល ដែលបានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ជាមួយអាមេរិកនោះ ស្ថិតនៅក្នុងសំណើនេះឬអត់។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline…
-

-

អ៊ីរ៉ង់ ទារលុយនាវាមួយគ្រឿង ២ លានដុល្លារ បើចង់ឆ្លងកាត់ច្រកសមុទ្រ Hormuz
តេហេរ៉ង់ ៖ អ៊ីរ៉ង់បានប្រកាសទារលុយចំនួន ២ លានដុល្លារ ក្នុងនាវាមួយគ្រឿង ជាថ្នូរនឹងការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលនេះបង្ហាញពីគោលបំណងគ្រប់គ្រងផ្តាច់មុខរបស់ទីក្រុងតេហេរ៉ង់ លើផ្លូវទឹកដ៏សំខាន់របស់ពិភពលោកមួយនេះ ។ បើតាម The Guardian, សមាជិកសភាអ៊ីរ៉ង់ លោក Alaeddin Boroujerdi នៅថ្ងៃទី២២ ខែមីនា បាននិយាយដោយឥតលាក់លៀមថា អ៊ីរ៉ង់ យកថ្លៃក្នុងនាវាមួយគ្រឿងចំនួន ២ លានដុល្លារ សម្រាប់ការឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ហើយថា ការធ្វើបែបនេះ គឺដើម្បីបង្ហាញពីភាពខ្លាំងរបស់អ៊ីរ៉ង់ ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានគំរាមនៅលើបណ្តាញសង្គម Truth Social កាលពីយប់ថ្ងៃសៅរ៍ ថា ប្រសិនបើអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ឱ្យបានពេញលេញ និងបញ្ឈប់ការគំរាមកំហែងក្នុងរយៈពេល ៤៨ម៉ោងទេ នោះកងទ័ពអាមេរិកនឹងចាប់ផ្តើមវាយប្រហារបំផ្លាញរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ ដោយចាប់ផ្តើមពីរោងចក្រ ដែលមានទំហំធំជាងគេបំផុតមុនគេ ។ ឆ្លើយតបការគំរាមរបស់លោក Trump ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក…
-

អាមេរិក និង អ៊ីរ៉ង់ អាចជួបចរចាគ្នា នៅប៉ាគីស្ថាន
អ៊ីស្លាម៉ាបាដ ៖ ខណៈដែលសង្គ្រាមអូសបន្លាយ ឈានចូលដល់សប្តាហ៍ទី៤ , អាមេរិក និង អ៊ីរ៉ង់ ត្រូវបានរាយការណ៍ថា អាចនឹងជួបគ្នាចរចា ប៉ុនប៉ងបញ្ចប់អរិភាព នៅក្នុងសប្តាហ៍នេះ ដោយទីតាំងរៀបចំជំនួប ធ្វើឡើងនៅក្នុងទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន នេះបើតាមសារព័ត៌មាន MSN។ បើតាម MSN, ប៉ាគីស្ថាន តួកគី និង អេហ្ស៊ីប បាននិងកំពុងធ្វើការ នៅពីក្រោយឆាក ដើម្បីនាំភាគីទាំងពីរ មកកាន់តុចរចា។ ប្រភពក៏បានបង្ហាញថា អនុប្រធានាធិបតីអាមេរិក លោក JD Vance អាចតំណាងឲ្យ ទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចពិភាក្សា។ ប្រភពដែលដឹងអំពីការពិភាក្សាគ្នានេះ បានប្រាប់សារព័ត៌មាន Axios ថា «ការសម្រុះសម្រួល កំពុងបន្ត និង ធ្វើឱ្យមានវឌ្ឍនភាព ដោយផ្តោតលើការបញ្ចប់សង្រ្គាម និងការដោះស្រាយបញ្ហា ដែលជាប់គាំងខ្លាំង»។ ការលើកឡើងពីផែនការណាត់ជួបគ្នានេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានប្រកាសបញ្ឈប់ការវាយប្រហារ…
-

តួកគី សំងំផលិតទូកអត្តឃាតគ្មានមនុស្សបើក ដាក់ឈ្មោះតាមត្រីស៊ីមនុស្សនៅព្រៃអាម៉ាហ្សូន
អង់ការ៉ា ៖ ប្រទេសតួកគីកំពុងសំងំផលិតទូកអត្តឃាតគ្មានមនុស្សបើក Kamikaze ដែលមានតម្លៃថោក តែសមត្ថភាពប្រយុទ្ធខ្ពស់ ដោយដាក់ឈ្មោះ PIRANA ជាត្រីស៊ីមនុស្សមួយប្រភេទនៅព្រៃអាម៉ាហ្សូន ។ ទូកអត្តឃាតគ្មានមនុស្សបើកនេះផលិតដោយក្រុមហ៊ុនរដ្ឋតួកគី MKE ដោយមានសមត្ថភាពបើកបុកបំផ្ទុះកម្ទេចនាវាចម្បាំង និងហេដ្ឋារចនាសម្ព័ន្ធជាប់ឆ្នេរសមុទ្ររបស់សត្រូវ ក្នុងចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រ ។ បើតាម Interesting engineering, ទូកអត្តឃាតគ្មានមនុស្សបើក PIRANA មានប្រវែង ៤ ម៉ែត្រកន្លះ កម្ពស់ ១ ម៉ែត្រ និង ៦ សង់ទីម៉ែត្រ និងមានទទឹងប្រវែង ៣៥ សង់ទីម៉ែត្រ ។ វាដំណើរការដោយប្រេងម៉ាស៊ូត និងមានសមត្ថភាពរត់លើទឹកក្នុងល្បឿនជាង ៩៣ គីឡូម៉ែត្រក្នុងមួយម៉ោង ។ រចនាឡើងបំពាក់ដោយបច្ចេកវិទ្យាសម្របខ្លួននឹងលក្ខខណ្ឌផ្ទៃសមុទ្រក្នុងកម្រិត Sea State 4, ទូកអត្តឃាតគ្មានមនុស្សបើក PIRANA មានសមត្ថភាពធ្វើប្រតិបត្តិការក្នុងចម្ងាយរហូតដល់ ៣៥៤ គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់ផ្ទុះកម្រិតខ្ពស់ក្នុងទម្ងន់ដល់ទៅ ១០០ គីឡូក្រាម ។ ទូកអត្តឃាតគ្មានមនុស្សបើក…
-

លោក គីម ជុង អ៊ុន ថា អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង រារាំងមិនឲ្យកើតមានសង្គ្រាមក្នុងប្រទេស
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន បានប្រាប់សភាជាតិនៅអង្គារនេះថា អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបាននិងកំពុងរារាំងមិនឲ្យកើតមានសង្គ្រាមនៅក្នុងប្រទេស ហើយកូរ៉េខាងជើងនឹងបន្តផលិតអាវុធប្រល័យលោកទាំងនេះ ដោយគ្មានដែនកំណត់ ដើម្បីទុកការពារខ្លួន ។ បើតាម KCNA, លោក គីម ជុង អ៊ុន រៀបរាប់ថា ការពង្រឹងកម្លាំងអាវុធនុយក្លេអ៊ែរ មានសារៈសំខាន់ ចំពោះសន្តិសុខជាតិ, ស្ថិរភាពក្នុងតំបន់ និង ការអភិវឌ្ឍសេដ្ឋកិច្ច ។ លោកថា ការរក្សាកម្លាំងនុយក្លេអ៊ែរ ជាមួយនឹងការបន្តអភិវឌ្ឍន៍អាវុធប្រភេទនេះ គឺជាជម្រើសយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ។ លោក គីម ជុងអ៊ុន បញ្ជាក់ថា ការមានអាវុធនុយក្លេអ៊ែរអាចទប់ស្កាត់ការរំលោភបំពានដោយកម្លាំងឯកតោភាគី និងអំពើហឹង្សា ជាពិសេសវាអាចទប់ស្កាត់សង្គ្រាមបានផងដែរ ។ លោកបញ្ជាក់ថា ការណ៍នេះអនុញ្ញាតឱ្យប្រទេសជាតិ មានពេលវេលា ផ្តោតលើកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ស្តង់ដាររស់នៅ ។ យ៉ាងណា អ្នកវិភាគនៅក្នុងប្រទេសកូរ៉េខាងត្បូងមើលឃើញការអត្ថាធិប្បាយនេះថា ជាការរិះគន់ដោយប្រយោល ចំពោះសកម្មភាពយោធា របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ទៅវិញទេ ៕…
-

លោក ត្រាំ ថា អាមេរិកបានកាដូពីអ៊ីរ៉ង់ ជុំវិញច្រក Hormuz
វ៉ាស៊ីនតោន ៖ លោក Donald Trump ប្រធានាធិបតីអាមេរិក បាននិយាយ ថា អ៊ីរ៉ង់បានផ្តល់ កាដូ ដល់សហរដ្ឋអាមេរិក ដែលភ្ជាប់ទៅនឹងច្រកសមុទ្រ Hormuz។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាង កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានផ្តល់ឱ្យលោកនូវ “អំណោយដ៏ធំ” ទាក់ទងនឹងច្រកសមុទ្រ Hormuz ដោយផ្តល់ឱ្យលោកនូវជំនឿថា លោកកំពុងនិយាយ ទៅកាន់មនុស្សចំគោលដៅត្រឹមត្រូវ នៅក្នុងទីក្រុង Tehran ដើម្បីបញ្ចប់សង្រ្គាម។ លោក និយាយថា អនុប្រធានាធិបតី លោក JD Vance, រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio, លោក បេសកជន Steve Witkoff ព្រមទាំង កូនប្រសាររបស់លោក គឺលោក Jared Kushner បានចូលរួមចំណែកក្នុងការចរចានេះ។ លោកបញ្ជាក់ថា «វាទាក់ទងទៅនឹងលំហូរ ទៅកាន់ច្រកសមុទ្រ» ដោយសំដៅលើប្រេង និងឧស្ម័ន តែ…
-

អឺរ៉ុប ថា បេសកកម្មការពារច្រក ហ័រមូស អាចធ្វើ ក្រោយចប់សង្គ្រាម
កង់បេរ៉ា ៖ សហភាពអឺរ៉ុប បានឲ្យដឹងថា ខ្លួន អាចនឹងដាក់ពង្រាយបេសកកម្ម ទៅការពារ ច្រកសមុទ្រ ហ័រមូស បន្ទាប់ពីសង្គ្រាម បានបិទបញ្ចប់ ។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានបញ្ជាក់បែបនេះ បន្ទាប់ពីកិច្ចពិភាក្សា នៅទីក្រុងកង់បេរ៉ា ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese កាលពីថ្ងៃចន្ទ។ លោកស្រី អះអាង ថា អឺរ៉ុបអាចបញ្ជូនបេសកកម្ម ទៅកាន់ច្រកសមុទ្រ Hormuz បន្ទាប់ពីសង្គ្រាមអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ បានបញ្ចប់។ លោកស្រី រៀបរាប់ថា «មេដឹកនាំនៅក្នុងសហភាពអឺរ៉ុប ច្បាស់លាស់លើរឿងនេះ លុះត្រាតែអរិភាពបញ្ចប់ នោះ ពួកគេ អាចលៃលក ធ្វើប្រតិបត្តិការ ឬ បេសកកម្ម ណាមួយ»។ បើតាម Tass, កាលពីថ្ងៃទី១៩ ខែមីនា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់…
-

លោក Starmer ៖ អ៊ីរ៉ង់ មិនបានតម្រង់មីស៊ីលចម្ងាយឆ្ងាយសំដៅលើ អង់គ្លេស ទេ
ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានចេញមុខថ្លែងបន្ធូរបន្ថយការព្រួយបារម្ភថា ប្រទេសអ៊ីរ៉ង់មិនបានកំណត់គោលដៅបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយតម្រង់មកកាន់ទឹកដីចក្រភពអង់គ្លេសទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់លើតម្រូវការការការពារផលប្រយោជន៍របស់ទីក្រុងឡុងដ៍ និងជៀសវាងដុតបញ្ឆេះភាពតានតឹងថែមទៀតក្នុងសង្គ្រាមមជ្ឈិមបូព៌ា ។ ការអះអាងបែបនេះរបស់លោក Starmer ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍កាលពីចុងសប្ដាហ៍ថា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលិស្ទីករយៈចម្ងាយឆ្ងាយចំនួន ២ គ្រាប់លើមូលដ្ឋានយោធាអាមេរិក-អង់គ្លេស Diego Garcia ក្នុងតំបន់ Chagos Archipelago ។ បើតាម The Guardian, លោកនាយករដ្ឋមន្រ្តី Starmer បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃ ចន្ទ ថា អង់គ្លេសបានធ្វើការវាយតម្លៃគ្រប់ពេល ដើម្បីរក្សាសុវត្ថិភាព ហើយមិនមានការចង្អុលបង្ហាញថា អង់គ្លេសត្រូវបានកំណត់គោលដៅនៃការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់នោះទេ ។ យោងតាមស៊ីនហួរ, មេដឹកនាំអង់គ្លេសរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ការប៉ុនប៉ងណាមួយដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ តម្រូវឱ្យមានការពិចារណាយ៉ាងប្រុងប្រយ័ត្ន ទើបអាចឈានដល់ផែនការដែលអាចសម្រេចបាន ។ លោកថា អាទិភាពដំបូងរបស់លោក គឺការពារផលប្រយោជន៍របស់អង់គ្លេស និងកាត់បន្ថយភាពតានតឹង ហើយរដ្ឋាភិបាលនឹងពិភាក្សារាល់លទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយសម្ពាធថ្លៃដើមដែលកើតឡើងពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ៕ ប្រភព ៖ ស៊ីនហួរ