Author: Dol Pheakdey
-

ប្តីកំសត់អូនអើយ តើបងបាត់ទៅណា? MC: បូរ៉ា & ម៉ានិត
ម៉ានីល ៖ ស្ថានីយ៍ចាក់សាំងជាង ៤០០ កន្លែងនៅទូទាំងប្រទេសហ្វីលីពីន បានបង្ខំចិត្តបញ្ឈប់ប្រតិបត្តិការជាបណ្តោះអាសន្ន ដោយសារតែការកើនឡើងតម្លៃប្រេងឥន្ធនៈ នេះបើតាមការអះអាងពីប៉ូលីសជាតិហ្វីលីពីន (PNP) កាលពីថ្ងៃ ចន្ទ ។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យប៉ូលីសជាតិហ្វីលីពីន (PNP) លោក Randulf Tuano បានប្រាប់សន្និសីទសារព័ត៌មានថា ចំនួនស្ថានីយ៍ចាក់សាំងដែលបិទទ្វារនៅទូទាំងប្រទេសហ្វីលីពីន បានកើនឡើងរហូតដល់ ៤០៣ កន្លែង បើធៀបនឹងកាលពីថ្ងៃ ពុធ សប្តាហ៍មុន មានត្រឹមតែ ២៧៣ កន្លែងប៉ុណ្ណោះ ។ លោកថា ជាការឆ្លើយតប ប៉ូលីសជាតិហ្វីលីពីនបានចុះត្រួតពិនិត្យនៅតាមស្ថានីយប្រេងសាំងសរុបចំនួន ១៤,៣១៣ កន្លែងទូទាំងប្រទេស ហើយការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានស្រាប់ ត្រូវបានរំពឹងថា នឹងអាចទប់ទល់បានរហូតដល់ពាក់កណ្តាលខែមេសាខាងមុខ ។ ជាមួយគ្នានេះ ប៉ូលីសជាតិហ្វីលីពីន ក៏បានកសាងសំណុំរឿងរួចហើយដែរ ទាក់ទងនឹងការលក់ប្រេងឥន្ធនៈខុសច្បាប់ ការស្តុកទុក និងការកេងចំណេញនៅតាមតំបន់មួយចំនួន ។ បន្ថែមលើនេះ ប៉ូលីសជាតិហ្វីលីពីន ក៏កំពុងសម្របសម្រួលជាមួយនាយកដ្ឋានថាមពល ដើម្បីដំណើរការស៊ើបអង្កេត ហើយក៏បានបង្កើនការត្រួតពិនិត្យនៅតាមស្ថានីយប្រេងសាំងដែលបិទទ្វារ ព្រោះសង្ស័យថា ការបិទទ្វារមួយចំនួន អាចមានជាប់ពាក់ព័ន្ធនឹងការឡើងថ្លៃប្រេងខុសច្បាប់ ។…
-

លោក Bessent និយាយថា សហរដ្ឋអាមេរិកមានថវិកា «យ៉ាងច្រើន» សម្រាប់ធ្វើសង្គ្រាមនៅអ៊ីរ៉ង់
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយកាលពីថ្ងៃអាទិត្យ (២២ មីនា) ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមាន «ថវិកាយ៉ាងច្រើន» ដើម្បីផ្តល់មូលនិធិដល់សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែលោកកំពុងស្នើកញ្ចប់ថវិកាបន្ថែមពីសភាដើម្បីធានាថា វិស័យយោធាត្រូវបានផ្គត់ផ្គង់យ៉ាងល្អសម្រាប់ពេលអនាគត។ នៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ NBC លោក Bessent ក៏បានច្រានចោលថា ពុំមានផែនការដំឡើងពន្ធក្នុងស្រុកណាមួយដើម្បីយកមកបង្គ្រប់មូលនិធិសង្គ្រាមនោះឡើយ។ ការអត្ថាធិប្បាយនេះ កើតឡើងបន្ទាប់ពីមានរបាយការណ៍ថា យោធាអាមេរិកកំពុងស្នើថវិកាបន្ថែមចំនួន ២០០ពាន់លានដុល្លារ សម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់ ហើយសំណើនេះកំពុងប្រឈមនឹងការជំទាស់យ៉ាងខ្លាំងនៅក្នុងសភា។ សមាជិកបក្សប្រជាធិបតេយ្យ និងសូម្បីតែសមាជិកបក្សសាធារណរដ្ឋមួយចំនួន ក៏បានចោទសួរអំពីតម្រូវការនេះ បន្ទាប់ពីមានការបែងចែកកញ្ចប់ថវិកាការពារជាតិដ៏ច្រើនរួចទៅហើយកាលពីឆ្នាំមុន។ លោក Bessent មិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ពិតប្រាកដនោះទេ ប៉ុន្តែលោកបានថ្លែងការពារសំណើនេះថា៖ «អាមេរិកមានថវិកាច្រើនណាស់ដើម្បីផ្តល់មូលនិធិដល់សង្គ្រាម ហើយសំណើនេះគ្រាន់តែជាកញ្ចប់ថវិកាបន្ថែមប៉ុណ្ណោះ។ លោកប្រធានាធិបតី Donald Trump បានកសាងកម្លាំងយោធា ដូចដែលលោកធ្លាប់បានធ្វើក្នុងអាណត្តិដំបូង និងដូចដែលលោកកំពុងធ្វើក្នុងអាណត្តិទីពីរនេះដែរ ហើយលោកចង់ធានាថា យោធានឹងត្រូវបានផ្គត់ផ្គង់យ៉ាងពេញលេញសម្រាប់ពេលខាងមុខ»។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បាននិយាយកាលពីសប្តាហ៍មុនថា ថវិកាបន្ថែមនេះគឺចាំបាច់ «ដើម្បីធានាថា យោធាទទួលបានមូលនិធិត្រឹមត្រូវសម្រាប់អ្វីដែលបានធ្វើរួចរាល់ និងសម្រាប់អ្វីដែលប្រហែលជាត្រូវធ្វើក្នុងពេលអនាគត»។ គួរឱ្យដឹងថា លោក Trump…
-

លោក Netanyahu ទទូចឲ្យពិភពលោក ធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់
ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Netanyahu បានអំពាវនាវឲ្យមេដឹកនាំពិភពលោក ចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ ក្នុងពេលចុះទៅមើលទីតាំង ដែលរងការវាយប្រហាររបស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មានប្រសាសន៍ថា «ដល់ពេលហើយ ដើម្បីមើលមេដឹកនាំនៃប្រទេសផ្សេងទៀតចូលរួម»។ លោក Netanyahu បានបន្តដោយប្តេជ្ញា តាមកំចាត់ក្រុម IRGC ជាក្រុមដែល លោក ហៅថា ជាឧក្រិដ្ឋជន។ លោក រៀបរាប់ថា «យើងនឹងតាមរកអ្នកដឹកនាំ ទ្រព្យសម្បត្តិសេដ្ឋកិច្ច របស់ពួកគេ យើងនឹងតាមដាន ដោយផ្ទាល់»។ ទីក្រុង Dimona បានរងការវាយប្រហារ ដោយកាំជ្រួចរបស់អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ដែលត្រូវបានគេជឿថា ជាកន្លែងផ្ទុកអាវុធនុយក្លេអ៊ែរ ដែលមិនបានប្រកាស របស់អ៊ីស្រាអែល។ ដោយស្ថិតនៅវាលខ្សាច់ Negev , តំបន់មួយនេះ បានទទួលរងការខូចខាតយ៉ាងខ្លាំង ពីការវាយប្រហារ។ ពេលទៅដល់ទីនោះ លោក Netanyahu ក៏បានជំរុញឱ្យអ្នកស្រុក គោរពតាមការណែនាំពីទីបញ្ជាការជួរមុខ Home Front…
-

អ៊ីរ៉ង់ គំរាមបិទច្រកសមុទ្រ ហ័រមូស ទាំងស្រុង
តេហេរ៉ង់ ៖ អ៊ីរ៉ង់ គំរាមថា នឹងបិទច្រកសមុទ្រ ហ័រមូស ទាំងស្រុង ប្រសិនបើសហរដ្ឋអាមេរិក ហ៊ានតែវាយប្រហារ លើរោងចក្រថាមពលរបស់ខ្លួន។ ជាការព្រមាន បន្ទាប់ពីលោក ត្រាំ បានប្រកាសទុកពេល ៤៨ម៉ោង ឲ្យអ៊ីរ៉ង់ ឈប់រំខានដល់ការដឹកជញ្ជូន តាមច្រកមួយនេះ។ ក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោទូរទស្សន៍រដ្ឋ កាលពីថ្ងៃអាទិត្យ, មេបញ្ជាការប្រតិបត្តិការយោធា លោក Khatam Al-Anbiya និយាយថា «ប្រសិនបើការគំរាមកំហែង របស់សហរដ្ឋអាមេរិក ទាក់ទងនឹងរោងចក្រថាមពលរបស់អ៊ីរ៉ង់ ត្រូវបានអនុវត្ត… ច្រកសមុទ្រ Hormuz នឹងត្រូវបិទទាំងស្រុង ហើយវានឹងមិនត្រូវបានបើកឡើងវិញទេ រហូតដល់រោងចក្រថាមពលដែលត្រូវបានបំផ្លាញរបស់យើង ត្រូវបានសាងសង់ឡើងវិញ»។ តាមរយៈការបង្ហោះ នៅលើវេទិកាសង្គម Truth កាលពីថ្ងៃសៅរ៍, ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់ឱ្យប្រទេសអ៊ីរ៉ង់ នូវពេលវេលាកំណត់ រយៈពេល ៤៨ ម៉ោង ឲ្យបើកច្រកសមុទ្រ Hormuz ដើម្បីការដឹកជញ្ជូន អាចចរាចរបាន ឬ បើមិនធ្វើដូច្នេះទេនោះ…
-

មេធំអ៊ីរ៉ង់ ប្រកាសថា សត្រូវបានចាញ់ នៅក្នុងសង្គ្រាម
តេហេរ៉ង់៖ មេដឹកនាំកំពូលថ្មីថ្មោងរបស់អ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បានអះអាងថា សត្រូវ បានចាញ់ នៅក្នុងសង្គ្រាម។ ជាការអួតអាង តាមរយៈសារដែលត្រូវបានគេបង្ហាញ នៅក្នុងវីដេអូជាសំឡេង។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បាននិយាយថា ប្រជាជនអ៊ីរ៉ង់បានបង្ក “ការវិលមុខ” ដល់សត្រូវ អ៊ីស្រាអែល និង សហរដ្ឋអាមេរិក។ ការអានជាសំឡេង របស់មេដឹកនាំកំពូល ត្រូវបានចាក់ នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ អ៊ីរ៉ង់ សម្រាប់ពិធីបុណ្យចូលឆ្នាំ Nowruz កាលពីថ្ងៃសុក្រ។ លោក Mojtaba បានមានប្រសាសន៍ថា «នៅពេលនេះ ដោយសារការរួបរួមពិសេស ដែលត្រូវបានបង្កើតឡើង រវាងអ្នករួបរួមជាតិ របស់យើង ទោះបីជាមានភាពខុសគ្នា នៅក្នុងសាសនា បញ្ញា វប្បធម៌ និង នយោបាយក៏ដោយ សត្រូវ ត្រូវបានកម្ចាត់»។ លោកបានពណ៌នាអំពីសង្រ្គាម បច្ចុប្បន្ន ប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកថា ជាសង្រ្គាមទីបី ដែលសាធារណរដ្ឋអ៊ីស្លាម…
-

ប្រេងហក់ឡើង មាសដាំក្បាលចុះមកនៅត្រឹមជាង ៥ ៥០០ដុល្លារមួយតម្លឹង
ស្របពេលដែលតម្លៃប្រេងនិងទំនិញផ្សេងៗឡើងថ្លៃយ៉ាងគំហុក តម្លៃមាសបានធ្លាក់ចុះយ៉ាងខ្លាំងពីជាង ៦ ០០០ដុល្លារក្នុងមួយតម្លឹង កាលពីសប្តាហ៍មុន មកត្រឹម ៥ ៥០០ដុល្លារ នៅថ្ងៃសុក្រនេះ។ តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានបង្ហាញសញ្ញាធ្លាក់ចុះយ៉ាងគំហុក ខណៈអ្នកជំនាញផ្នែកហិរញ្ញវត្ថុបានគូសបញ្ជាក់ថា កត្តាសេដ្ឋកិច្ចអាមេរិក និងវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា គឺជាសម្ពាធចម្បង ដែលរុញច្រានឱ្យតម្លៃលោហធាតុមានតម្លៃមួយនេះបន្តធ្លាក់ចុះ។ លោក អឿន សុខន អ្នកតាមដានទីផ្សារមាស និងជាអ្នកជំនាញហិរញ្ញវត្ថុ បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះថា មូលហេតុគន្លឹះដែលធ្វើឱ្យមាសធ្លាក់ថ្លៃខ្លាំង គឺដោយសារឥទ្ធិពលនៃប្រាក់ដុល្លារ និងសេដ្ឋកិច្ចអាមេរិក។ ការងើបឡើងថ្លៃនៃលុយដុល្លារអាមេរិក រួមជាមួយរបាយការណ៍សេដ្ឋកិច្ចមួយចំនួនដែលមានភាពរឹងមាំខ្លាំង បានធ្វើឱ្យអ្នកវិនិយោគងាកទៅរកប្រាក់ដុល្លារជំនួសមាសវិញ។ ជាមួយគ្នានេះ ធនាគារកណ្ដាលអាមេរិកនៅតែបន្តរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់ ចន្លោះ ៣.៥០% ទៅ ៣.៧៥% ដែលជាសម្ពាធយ៉ាងខ្លាំងដល់តម្លៃមាស។ បើតាមអ្នកជំនាញដដែល ការហក់ឡើងនៃតម្លៃប្រេងឆៅសកល ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈឹមបូព៌ា បានបង្កើតឱ្យមានក្ដីបារម្ភកាន់តែខ្លាំងអំពីអតិផរណា។ នៅពេលតម្លៃប្រេងឡើងខ្ពស់ ប្រទេសជាច្រើនជួបវិបត្តិអតិផរណា ដែលជាកត្តាជះឥទ្ធិពលអវិជ្ជមាន និងបន្ទាបតម្លៃមាសឱ្យធ្លាក់ចុះ។ បើទោះបីជានៅព្រឹកថ្ងៃសុក្រនេះ តម្លៃមាសកំពុងមានសញ្ញាចាប់ផ្តើមងើបឡើងវិញបន្តិច បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងកាលពីយប់មិញក៏ដោយ ប៉ុន្តែលោក អឿន សុខន នៅតែផ្តល់ព្រមានថា មាសអាចនឹងមានទំនោរបន្តធ្លាក់ចុះបន្ថែមទៀត ប្រសិនបើតម្លៃលុយដុល្លារនៅតែមានសន្ទុះល្អ ហើយសេដ្ឋកិច្ចអាមេរិកនៅតែបន្តបង្ហាញភាពរឹងមាំខ្លាំងដូចពេលបច្ចុប្បន្ន។ ដោយឡែក…
-

មេធំ UN ជំរុញឲ្យ អាមេរិក និង អ៊ីស្រាអែល ឆាប់បញ្ចប់សង្គ្រាមអ៊ីរ៉ង់
ព្រុចសែល ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យអាមេរិក និងអ៊ីស្រាអែលឆាប់បញ្ចប់សង្គ្រាមអ៊ីរ៉ង់ ហើយងាកមករកសកម្មភាពការទូត ជំនួសឲ្យសកម្មភាពយោធា ។ បើតាមស៊ីនហួរ, លោក Guterres បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែល ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ថា ដល់ពេលបញ្ចប់សង្គ្រាមនេះហើយ ។ លោកថា ជម្លោះដែលចាប់ផ្តើមដោយអាមេរិក និងអ៊ីស្រាអែល រួមគ្នាវាយប្រហារអ៊ីរ៉ង់ កំពុងប្រឈមមុខនឹងហានិភ័យបាត់បង់ការគ្រប់គ្រងទាំងស្រុង និងបង្កការឈឺចាប់យ៉ាងខ្លាំងដល់ជនស៊ីវិល ។ ប្រមុខយូអ៊ិនរូបនេះ បានសង្កត់ធ្ងន់ថា ផលវិបាកនៃសង្គ្រាមនេះ កំពុងរីករាលដាលហួសពីសមរភូមិ រហូតបង្កជាវិបត្តសេដ្ឋកិច្ចពិភពលោក ប៉ះពាល់ដល់បណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុត ។ ដូច្នេះ ដល់ពេលហើយសម្រាប់ការចរចាការទូត ដើម្បីយកឈ្នះលើសង្គ្រាមដ៏អាក្រក់មួយនេះ ។ សូមបញ្ជាក់ផងដែរថា មេដឹកនាំមកពីរដ្ឋជាសមាជិកសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងព្រុចសែល ក្នុងថ្ងៃព្រហស្បតិ៍ ដើម្បីបើកកិច្ចពិភាក្សាអំពីការកើនឡើងជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសផលប៉ះពាល់របស់វា ទៅលើតម្លៃថាមពលអឺរ៉ុប សន្តិសុខថាមពល និងស្ថិរភាពក្នុងតំបន់ ។ ផលវិបាកនៃសង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឲ្យតម្លៃឧស្ម័ន និងប្រេងរបស់អឺរ៉ុប កើនឡើងយ៉ាងខ្លាំងនៅក្នុងការជួញដូរដំបូងកាលពីថ្ងៃ ព្រហស្បតិ៍ ។ តម្លៃ…
-

បារាំង ជំរុញឱ្យ អាមេរិក និងអ៊ីរ៉ង់ ចរចាបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា
ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃ ព្រហស្បតិ៍ បានទទូចឲ្យអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើមចរចាដោយផ្ទាល់ ហើយជំរុញឱ្យគ្រប់ភាគីទាំងអស់វិលត្រឡប់ទៅរកការសន្ទនាវិញ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ។ លោកប្រធានាធិបតី Macron បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងព្រុចសែល មុនកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបថា រោងចក្រថាមពលនៅក្នុងប្រទេសឈូងសមុទ្រជាច្រើន បានរងការវាយប្រហារជាលើកដំបូងនៅក្នុងជម្លោះ ដែលលោកចាត់ទុកថា “មិនប្រុងប្រយ័ត្ន” ។ លោកថា ស្ថានភាពនៅមជ្ឈិមបូព៌ា អាចមានផលប៉ះពាល់យូរអង្វែង លើសមត្ថភាពផលិតថាមពល ។ លោកថា ជាក់ស្តែង វានឹងជំរុញឱ្យតម្លៃប្រេង និងឧស្ម័នធម្មជាតិកើនឡើងរួចទៅហើយ ។ លោក Macron ដែលមានវ័យ៤៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ជនស៊ីវិល និងតម្រូវការចាំបាច់របស់ពួកគេ ក៏ដូចជាសន្តិសុខនៃការផ្គត់ផ្គង់ថាមពល ត្រូវតែការពារ ពីការកើនឡើងនៃជម្លោះយោធា ។ ការអំពាវនាវរបស់លោកប្រធានាធិបតី Macron ធ្វើឡើងក្រោយកងទ័ពអាកាសអ៊ីស្រាអែល នៅថ្ងៃពុធ បានវាយប្រហាររោងចក្រឧស្ម័នធម្មជាតិដ៏សំខាន់របស់អ៊ីរ៉ង់ ដែលមានទីតាំងនៅទីក្រុង Bushehr ។ ជាការឆ្លើយតប លោក Macron បានប្រកាសថ្កោលទោសការវាយប្រហារលើទីតាំងថាមពល…
-

លោក ត្រាំ សរសើរ ជប៉ុន ដែលឈឺឆ្អាលក្នុងសង្រ្គាមអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ លោក Donald Trump ប្រធានាធិបតីអាមេរិក បានសរសើរ ជប៉ុន ដែលចូលខ្លួនមកឈឺឆ្អាល ក្នុងសង្គ្រាមអ៊ីរ៉ង់។ ក្នុងពេលទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ដោយផ្អែកលើសេចក្តីថ្លែងការណ៍ ដែលត្រូវបានផ្តល់ឱ្យយើង កាលពីម្សិលមិញ មួយថ្ងៃមុន ទាក់ទងនឹងប្រទេសជប៉ុន …ពួកគេពិតជាកំពុងចាត់វិធានការ ដើម្បីឆ្លើយតបទៅនឹងវិបត្តិ មិនដូច ណាតូ ទេ»។ លោក Donald Trump ចាត់ទុក កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសជប៉ុន ទាក់ទងនឹងសង្រ្គាមអ៊ីរ៉ង់ ធ្វើឲ្យរូបលោក ទទួលការធានា ពីការគាំទ្រ។ លោក Trump បានផ្តល់ព័ត៌មានលម្អិតមួយចំនួន អំពីអ្វីដែលជំនួយជប៉ុន អាចផ្តល់ ក្នុងការធានាផ្លូវទឹកដ៏សំខាន់។ ការអះអាងនេះ ធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានប្រកាសរិះគន់ ទៅលើសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក រួមទាំង ប្រទេសជប៉ុន ចំពោះការខកខាន មិនបានស្តាប់ការអំពាវនាវរបស់លោក ក្នុងការបញ្ជូនកម្លាំងយោធា…
-

អ៊ីស្រាអែល ថា ខ្លួនមិនបានអូសដៃអាមេរិក ចូលក្នុងសង្គ្រាមអ៊ីរ៉ង់ ដោយការចោទ
ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែល បានថ្លែងបដិសេធ ការចោទប្រកាន់ដែលថា ខ្លួនជាអ្នកអូសដៃសហរដ្ឋអាមេរិក ឲ្យទៅធ្វើសង្គ្រាម ជាមួយអ៊ីរ៉ង់។ ថ្លែងប្រាប់អ្នកកាសែត អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចាត់ទុក ជាព័ត៌មានក្លែងក្លាយ ដែលថា អ៊ីស្រាអែល បានអូសទាញ ប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យចូលទៅក្នុងសង្រ្គាមមួយនេះ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu នាពេលនោះ បានសាទរចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលហៅថា គ្មានគូប្រៀប រវាង លោក Donald Trump និង រូបលោក លើសង្គ្រាមនៅអ៊ីរ៉ង់។ លោក Benjamin Netanyahu រៀបរាប់ថា «ខ្ញុំមិនគិតថា មានមេដឹកនាំពីររូបណា ដែលបានសម្របសម្រួល ដូចប្រធានាធិបតី Trump និង រូបខ្ញុំនោះទេ»។ ជុំវិញសង្គ្រាម នៅអ៊ីរ៉ង់…