Author: Dol Pheakdey

  • តួកគី បញ្ចេញដ្រូនបំពាក់ AI ហោះបាន ២ ០០០ គីឡូម៉ែត្រ ទុកប្រើក្នុងសង្គ្រាមទំនើប
  • អាមេរិក ពិចារណា ដកទណ្ឌកម្មប្រេងអ៊ីរ៉ង់
  • ចារកម្មអាមេរិក ៖ ចិន មិនមានមហិច្ឆតាវាយដណ្ដើមយកកោះតៃវ៉ាន់នៅឡើយទេ

    ចារកម្មអាមេរិក ៖ ចិន មិនមានមហិច្ឆតាវាយដណ្ដើមយកកោះតៃវ៉ាន់នៅឡើយទេ

    ប៉េកាំង ៖ ចិនមិនមានមហិច្ឆតាចង់វាយដណ្ដើមយកកោះតៃវ៉ាន់នៅឆ្នាំ ២០២៧ នោះទេ ប៉ុន្តែទីក្រុងប៉េកាំងនៅតែបន្តអភិវឌ្ឍសមត្ថភាពយោធា និងគំរាមប្រើប្រាស់កម្លាំងយោធាក្រសោបយកកោះមួយនេះ ក្នុងករណីចាំបាច់ ។ នេះបើតាមរបាយការណ៍ចារកម្មអាមេរិកចេញផ្សាយនៅថ្ងៃទី១៩ ខែមីនានេះ ។ របាយការណ៍ដដែលបញ្ជាក់ថា មេដឹកនាំចិនគ្មានគម្រោងអនុវត្តការឈ្លានពានកោះតៃវ៉ាន់នៅឆ្នាំក្រោយនោះទេ ហើយចិនក៏មិនបានកំណត់ពេលជាក់លាក់ណាមួយ ដើម្បីសម្រេចឲ្យខានតែបាន នូវការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់នោះដែរ ។ យ៉ាងណា បើទោះបីជាប្រទេសចិនមិនមានផែនការវាយដណ្ដើមយកកោះតៃវ៉ាន់ក៏ដោយ ប៉ុន្តែចិនកំពុងស្វែងរកមធ្យោបាយត្រួតត្រាលើដែនកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ដោយមិនចាំបាច់ប្រើប្រាស់កម្លាំងយោធា ។ បើតាម Fox News, ចំណែកនៅឆ្នាំ ២០២៦ នេះ ប្រទេសចិនអាចនឹងបន្តស្វែងរកការកំណត់លក្ខខណ្ឌ សម្រាប់ការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ ដោយមិនចាំបាច់មានជម្លោះ ។ ប៉ុន្តែរបាយការណ៍ចារកម្មអាមេរិកក៏បានព្រមានដែរថា ក្នុងករណីដែលចិនវាយដណ្ដើមយកកោះតៃវ៉ាន់តាមជើងទឹកនោះ ចិននឹងជួបឧបសគ្គខ្លាំង ហើយមានហានិភ័យខ្ពស់នៃការបរាជ័យ ជាពិសេសក្នុងករណីមានអន្តរាគមន៍ពីសហរដ្ឋអាមេរិក ។ បើតាម រ៉យទ័រ, សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែជាអ្នកជួយសព្វាវុធធំបំផុត និងនៅពីក្រោយខ្នងទីក្រុងតៃប៉ិ ដើម្បីប្រឈមមុខជាមួយប្រទេសចិន ។ យ៉ាងណា ចិនអះអាងថា តៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានគំរាមកំហែងប្រើប្រាស់កម្លាំងយោធា ដើម្បីនាំយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន តាមរយៈការបង្កើនសម្ពាធយោធាជាមួយនឹងការធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ…

  • អាមេរិក ទើបរកឃើញថា អ៊ីរ៉ង់ មិនបានសំងំចម្រាញ់សារធាតុនុយក្លេអ៊ែរដូចការចោទឡើយ

    អាមេរិក ទើបរកឃើញថា អ៊ីរ៉ង់ មិនបានសំងំចម្រាញ់សារធាតុនុយក្លេអ៊ែរដូចការចោទឡើយ

    វ៉ាស៊ីនតោន ៖ អ៊ីរ៉ង់មិនបានសំងំចម្រាញ់សារធាតុនុយក្លេអ៊ែរដូចការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះឡើយ ។ នេះជាការប្រកាសរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ។ ការទប់ស្កាត់ការចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដើម្បីកុំឲ្យប្រទេសនេះផលិតបានអាវុធប្រល័យលោក គឺជាដើមចមដែលនាំសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហាររួមគ្នាលើកទី ២ ទៅលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ យ៉ាងណា ការប្រកាសរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកក្នុងគ្រានេះ គឺផ្ទុយស្រឡះទៅនឹងការលើកហេតុផលវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ពីសំណាក់លោកប្រធានាធិបតី Donald Trump ។ លោកស្រី Tulsi Gabbard ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកនិយាយថា អ៊ីរ៉ង់មិនបានផលិត ឬក៏ចម្រាញ់សារធាតុនុយក្លេអ៊ែរនោះទេ ហើយការផ្ទុះសង្គ្រាមលើកទី ២ នេះក៏មិនជាប់ពាក់ព័ន្ធនឹងកម្មវិធីពង្រឹងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះដែរ ។ លោកស្រីថា កម្មវិធីពង្រឹងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានអាមេរិកកម្ទេចចោល ចាប់តាំងពីប្រតិបត្តិការវាយប្រហារ Midnight Hammer កាលពីខែមិថុនា ឆ្នាំ ២០២៥ មកម្ល៉េះ ។ លោកស្រីបញ្ជាក់ថា ចាប់តាំងពីពេលនោះ អ៊ីរ៉ង់មិនមានកិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីព្យាយាម កសាងសមត្ថភាពនុយក្លេអ៊ែរ ឡើងវិញនោះទេ ។ យ៉ាងណា ក្រុមឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ និង អ្នកសង្កេតការណ៍ភាគច្រើន មិនបានគាំទ្រ ការអះអាងនេះនោះទេ ដោយសារតែអំឡុងពេលផ្ទុះសង្គ្រាម…

  • រុស្ស៊ី ថា អឺរ៉ុបនឹងអង្វរសុំឧស្ម័នរបស់ខ្លួន ព្រោះតម្លៃនឹងកើនលើសការព្យាករណ៍ ១០០ ភាគរយ

    រុស្ស៊ី ថា អឺរ៉ុបនឹងអង្វរសុំឧស្ម័នរបស់ខ្លួន ព្រោះតម្លៃនឹងកើនលើសការព្យាករណ៍ ១០០ ភាគរយ

    លោក Kirill Dmitriev បេសកជនពិសេស របស់វិមានក្រឹមឡាំងអះអាងថា សហភាពអឺរ៉ុបនឹងអង្វរសុំឧស្ម័នរបស់រុស្ស៊ីនោះទេ ដោយសារតែតម្លៃឧស្ម័ននៅទូទាំងប្លុកមួយនេះនឹងឡើងថ្លៃ លើសពីការព្យាករណ៍ ១០០ ភាគរយ ។ ការអះអាងរបស់លោក Kirill Dmitriev កើតមានឡើង បន្ទាប់ពីតម្លៃប្រេង និងឧស្ម័នជុំវិញពិភពលោក បានកើនឡើងយ៉ាងខ្លាំង ដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាដែលផ្តើមចេញពីការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ។ លោក Kirill Dmitriev រៀបរាប់ថា តម្លៃឧស្ម័ននៅអឺរ៉ុបនឹងខ្ពស់ជាងការព្យាករណ៍ ពីមុន យ៉ាងហោចណាស់ ១០០ ភាគរយ ហើយ អឺរ៉ុបនឹងចៀសមិនរួចពីការមកទទូចសុំឧស្ម័នពីរុស្ស៊ី កាន់តែច្រើនបន្ថែមទៀតនោះឡើយ ។ បើតាម CNN, អឺរ៉ុបធ្លាប់ព្យាយាមកាច់ផ្តាច់ទំនាក់ទំនងថាមពលទាំងស្រុងពីរុស្ស៊ី ដើម្បីកាត់ផ្ដាច់ដង្ហើមសេដ្ឋកិច្ចរបស់ទីក្រុងមូស្គូ បន្ទាប់ពីអុជបញ្ឆេះសង្គ្រាមជាមួយអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ ជាមួយគ្នានេះ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់ព្រមានផងដែរថា ទីក្រុងមូស្គូ អាចបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នដល់ប្លុកអឺរ៉ុបឲ្យបានមុនពេលដែល ទីក្រុងព្រុចសែល…

  • អាមេរិក បាត់បង់ដ្រូនចារកម្មតម្លៃ ១៦ លានដុល្លារប្រហែល ១០ គ្រឿង ក្នុងសង្គ្រាមអ៊ីរ៉ង់

    អាមេរិក បាត់បង់ដ្រូនចារកម្មតម្លៃ ១៦ លានដុល្លារប្រហែល ១០ គ្រឿង ក្នុងសង្គ្រាមអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានបាត់បង់យន្តហោះដ្រូនយោធា MQ-9 Reaper ប្រហែល ១០ គ្រឿង ដោយពួកវាមានតម្លៃប្រហែល ១៦ លានដុល្លារក្នុងមួយគ្រឿង នាអំឡុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលកំពុងបន្តឆាបឆេះពាសពេញប្រទេសឈូងសមុទ្រ ។ បើតាម ABC News ចេញផ្សាយកាលពីថ្ងៃ ពុធ ផ្អែកតាមប្រភពពីមន្ត្រីអាមេរិកចំនួនពីររូប, មូលហេតុនៅពីក្រោយការបាត់បង់យន្តហោះដ្រូនយោធា MQ-9 Reaper គឺដោយសារតែរងការវាយប្រហារពីមីស៊ីលរបស់អ៊ីរ៉ង់ ឬការបាញ់ទម្លាក់ច្រលំពីសម្ព័ន្ធមិត្តឈូងសមុទ្រ ។ យោងតាម TASS, កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរាយការណ៍កាលពីសប្តាហ៍មុនថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់យន្តហោះដ្រូនចំនួន ១១២ គ្រឿង ក្នុងនោះមានដ្រូន MQ-9 ផងដែរ ចាប់តាំងពីការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើម ។ បេសសកម្មស្នូលរបស់ដ្រូន MQ-9 Reaper គឺការឈ្លបយកការណ៍ និងការវាយប្រហារគោលដៅសត្រូវច្បាស់លាស់ ។ វាមានបណ្តោយ ១០.៩៧ ម៉ែត្រ និងស្លាបប្រវែង ២០.១១ ម៉ែត្រ ។…

  • អាល្លឺម៉ង់ ជំរុញឱ្យបញ្ឈប់សង្គ្រាមប្រឆាំងនឹង អ៊ីរ៉ង់ ជាបន្ទាន់

    អាល្លឺម៉ង់ ជំរុញឱ្យបញ្ឈប់សង្គ្រាមប្រឆាំងនឹង អ៊ីរ៉ង់ ជាបន្ទាន់

    ប៊ែរឡាំង ៖ មេដឹកនាំអាល្លឺម៉ង់ បានចេញមុខជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមប្រឆាំងអ៊ីរ៉ង់ឱ្យបានឆាប់ជាបន្ទាន់ តាមរយៈមធ្យោបាយការទូត ដោយព្រមានថា ជម្លោះដែលកំពុងអូសបន្លាយនេះ នឹងធ្វើឱ្យខូចខាតដល់គ្រប់ភាគីទាំងអស់ រួមទាំងសហរដ្ឋអាមេរិក-អ៊ីស្រាអែលផងដែរ ។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រាប់អង្គប្រជុំសភាជាន់ទាប កាលពីថ្ងៃ ពុធ ថា អាល្លឺម៉ង់នៅតែមានសំណួរជាច្រើនដែលមិនទាន់មានចម្លើយទាក់ទងនឹងសង្គ្រាម ហើយថា មិនមានគំនិតគួរឱ្យជឿជាក់ អំពីរបៀបដែលប្រតិបត្តិការយោធានេះ អាចទទួលបានជោគជ័យនោះទេ ។ លោកថា អាមេរិកមិនបានពិគ្រោះជាមួយអាល្លឺម៉ង់ មុនពេលវាយប្រហារអ៊ីរ៉ង់នោះទេ ហើយថា ប្រសិនបើទីក្រុងប៊ែរឡាំង ត្រូវបានពិគ្រោះយោបល់ នោះអាល្លឺម៉ង់ នឹងបញ្ចុះបញ្ចូលមិនឱ្យសង្គ្រាមនេះ ផ្ទុះឡើងដូចសព្វថ្ងៃឡើយ ។ បើតាមស៊ីនហួរ, លោក Merz ដែលមានវ័យ៧១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីជាសង្គ្រាមនេះនៅតែអូសបន្លាយ ក៏អាល្លឺម៉ង់នឹងមិនចូលរួមតាមរយៈមធ្យោបាយយោធា ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ឡើយ និងថា អឺរ៉ុបចាប់អារម្មណ៍តែការបញ្ចប់សង្គ្រាមឱ្យបានឆាប់បំផុតតែប៉ុណ្ណោះ ៕ ប្រភព ៖ ស៊ីនហួរ

  • ហ្វាំងឡង់ ជាប្រទេស មានសុភមង្គលបំផុតក្នុងលោក ៩ឆ្នាំ ជាប់គ្នា

    ហ្វាំងឡង់ ជាប្រទេស មានសុភមង្គលបំផុតក្នុងលោក ៩ឆ្នាំ ជាប់គ្នា

    ហែលស៊ិនគី ៖ របាយការណ៍សុភមង្គល របស់អង្គការសហប្រជាជាតិ រកឃើញថា ហ្វាំងឡង់ បន្តក្លាយជាប្រទេស ដែលមានសុភមង្គលបំផុត ក្នុងពិភពលោក ប្រាំបួនឆ្នាំ ជាប់ៗ គ្នា។ ហ្វាំងឡង់ ដែលគេដឹងថា ជាប្រទេសអឺរ៉ុប ខាងជើង ជាប់ព្រំដែន ជាមួយនឹង ស៊ុយអែត ន័រវែស និង រុស្ស៊ី។ ហ្វាំងឡង់ នៅតែរក្សាតំណែងកំពូល ខណៈដែលប្រទេសនេះ ទទួលបានពិន្ទុ ៧.៧៦៤ នៅលើមាត្រដ្ឋាន ១០ពិន្ទុ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ចងក្រងដោយអង្គការសហប្រជាជាតិ ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។ ប្រជាជន នៅរដ្ឋធានី ហែលស៊ិនគី (Helsinki) ប្រាប់ AFP ថា នេះគឺអាស្រ័យលើធម្មជាតិ វប្បធម៌ និងប្រព័ន្ធអប់រំគុណភាពខ្ពស់ របស់ប្រទេសនេះ។ ជាមួយគ្នា លោក Tampere Juho Saari សាស្ត្រាចារ្យផ្នែកគោលនយោបាយសង្គម និងសុខភាព នៅសាកលវិទ្យាល័យ បានឲ្យដឹងថា លទ្ធផលដែលកើតឡើង នៅពេលដែលប្រទេសនេះ…

  • លោក Trump ប្តេជ្ញាកម្ទេចប្លុកឧស្ម័នអ៊ីរ៉ង់ បើ រោងចក្រនៅកាតា រងការវាយប្រហារម្តងទៀត

    លោក Trump ប្តេជ្ញាកម្ទេចប្លុកឧស្ម័នអ៊ីរ៉ង់ បើ រោងចក្រនៅកាតា រងការវាយប្រហារម្តងទៀត

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានគំរាម កម្ទេចទីតាំងឧស្ម័ន South Pars ដ៏សំខាន់របស់អ៊ីរ៉ង់ ប្រសិនបើមានការវាយប្រហារ បន្ថែមទៀត ប្រឆាំងនឹងរោងចក្រឧស្ម័នដ៏សំខាន់ របស់ប្រទេសកាតា។ លោក Trump បានបញ្ជាក់ នៅលើវេទិកា Truth Social របស់លោក ឲ្យដឹងថា អ៊ីស្រាអែលបានវាយលុកតំបន់ឧស្ម័ន South Pars របស់អ៊ីរ៉ង់ ប៉ុន្តែ សហរដ្ឋអាមេរិក “មិនបានដឹងអ្វីសោះ” ចំពោះការវាយប្រហារនេះ។ ការណ៍នេះ បែរជាបានជំរុញឱ្យ អ៊ីរ៉ង់ បើកការវាយប្រហារ លើរោងចក្រឧស្ម័ន Ras Laffan របស់ប្រទេសកាតា សងសឹក ទៅវិញ។ ជុំវិញចំណុចនេះ លោក ប្រធានាធិបតីអាមេរិក វ័យ៧៩ឆ្នាំ រូបនេះ សន្យាថា គ្មានការវាយប្រហារថ្មីទៀត នឹងត្រូវធ្វើឡើងដោយអ៊ីស្រាអែល ទៅលើទីតាំងឧស្ម័ន South Pars របស់អ៊ីរ៉ង់ ដ៏មានសារៈសំខាន់…

  • រុស្ស៊ី ថ្កោលទោស សហរដ្ឋអាមេរិក និងអ៊ីស្រាអែល រឿងសម្លាប់មេដឹកនាំអ៊ីរ៉ង់

    រុស្ស៊ី ថ្កោលទោស សហរដ្ឋអាមេរិក និងអ៊ីស្រាអែល រឿងសម្លាប់មេដឹកនាំអ៊ីរ៉ង់

    មូស្គូ ៖ ប្រទេសរុស្ស៊ី បានចេញមុខប្រកាសថ្កោលទោសយ៉ាងខ្លាំង នូវអ្វីដែលខ្លួនចាត់ទុកថា ជាអំពើ “ឃាតកម្ម” លើក្រុមមេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ ការថ្កោលទោសនេះ ធ្វើឡើងកាលពីថ្ងៃ ពុធ ក្រោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់រាយការណ៍ថា លោក អាលី ឡារីចានី ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់អតីតសពមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេនី ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងរដ្ឋធានីតេហេរ៉ង់ ។ បើតាម Straits Times, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ បានប្រាប់អ្នកសារព័ត៌មានថា យើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះវិធានការណាមួយ ដែលមានគោលបំណងសម្លាប់ ឬលុបបំបាត់សមាជិកថ្នាក់ដឹកនាំអ៊ីរ៉ង់ ដែលជាប្រទេសមានអធិបតេយ្យភាព និងឯករាជ្យ ក៏ដូចជាប្រទេសដទៃទៀត ។ ជាមួយគ្នានេះ លោក បេសកូវ ក៏បានច្រានចោលសេចក្តីរាយការណ៍របស់ The Wall Street Journal ដែលចោទថា រុស្ស៊ីបានពង្រីកការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ និងកិច្ចសហប្រតិបត្តិការយោធាជាមួយអ៊ីរ៉ង់ ដោយផ្តល់រូបភាពតាមផ្កាយរណប និងបច្ចេកវិទ្យាដ្រូន…