Author: Dol Pheakdey

  • លោក Trump ប្តេជ្ញាកម្ទេចប្លុកឧស្ម័នអ៊ីរ៉ង់ បើ រោងចក្រនៅកាតា រងការវាយប្រហារម្តងទៀត

    លោក Trump ប្តេជ្ញាកម្ទេចប្លុកឧស្ម័នអ៊ីរ៉ង់ បើ រោងចក្រនៅកាតា រងការវាយប្រហារម្តងទៀត

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានគំរាម កម្ទេចទីតាំងឧស្ម័ន South Pars ដ៏សំខាន់របស់អ៊ីរ៉ង់ ប្រសិនបើមានការវាយប្រហារ បន្ថែមទៀត ប្រឆាំងនឹងរោងចក្រឧស្ម័នដ៏សំខាន់ របស់ប្រទេសកាតា។ លោក Trump បានបញ្ជាក់ នៅលើវេទិកា Truth Social របស់លោក ឲ្យដឹងថា អ៊ីស្រាអែលបានវាយលុកតំបន់ឧស្ម័ន South Pars របស់អ៊ីរ៉ង់ ប៉ុន្តែ សហរដ្ឋអាមេរិក “មិនបានដឹងអ្វីសោះ” ចំពោះការវាយប្រហារនេះ។ ការណ៍នេះ បែរជាបានជំរុញឱ្យ អ៊ីរ៉ង់ បើកការវាយប្រហារ លើរោងចក្រឧស្ម័ន Ras Laffan របស់ប្រទេសកាតា សងសឹក ទៅវិញ។ ជុំវិញចំណុចនេះ លោក ប្រធានាធិបតីអាមេរិក វ័យ៧៩ឆ្នាំ រូបនេះ សន្យាថា គ្មានការវាយប្រហារថ្មីទៀត នឹងត្រូវធ្វើឡើងដោយអ៊ីស្រាអែល ទៅលើទីតាំងឧស្ម័ន South Pars របស់អ៊ីរ៉ង់ ដ៏មានសារៈសំខាន់…

  • រុស្ស៊ី ថ្កោលទោស សហរដ្ឋអាមេរិក និងអ៊ីស្រាអែល រឿងសម្លាប់មេដឹកនាំអ៊ីរ៉ង់

    រុស្ស៊ី ថ្កោលទោស សហរដ្ឋអាមេរិក និងអ៊ីស្រាអែល រឿងសម្លាប់មេដឹកនាំអ៊ីរ៉ង់

    មូស្គូ ៖ ប្រទេសរុស្ស៊ី បានចេញមុខប្រកាសថ្កោលទោសយ៉ាងខ្លាំង នូវអ្វីដែលខ្លួនចាត់ទុកថា ជាអំពើ “ឃាតកម្ម” លើក្រុមមេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ ការថ្កោលទោសនេះ ធ្វើឡើងកាលពីថ្ងៃ ពុធ ក្រោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់រាយការណ៍ថា លោក អាលី ឡារីចានី ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់អតីតសពមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេនី ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងរដ្ឋធានីតេហេរ៉ង់ ។ បើតាម Straits Times, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ បានប្រាប់អ្នកសារព័ត៌មានថា យើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះវិធានការណាមួយ ដែលមានគោលបំណងសម្លាប់ ឬលុបបំបាត់សមាជិកថ្នាក់ដឹកនាំអ៊ីរ៉ង់ ដែលជាប្រទេសមានអធិបតេយ្យភាព និងឯករាជ្យ ក៏ដូចជាប្រទេសដទៃទៀត ។ ជាមួយគ្នានេះ លោក បេសកូវ ក៏បានច្រានចោលសេចក្តីរាយការណ៍របស់ The Wall Street Journal ដែលចោទថា រុស្ស៊ីបានពង្រីកការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ និងកិច្ចសហប្រតិបត្តិការយោធាជាមួយអ៊ីរ៉ង់ ដោយផ្តល់រូបភាពតាមផ្កាយរណប និងបច្ចេកវិទ្យាដ្រូន…

  • អ៊ីរ៉ង់ ត្រូវបានថ្កោលទោស ខណៈស្ថាប័នដែនសមុទ្ររបស់ UN ជួបពិភាក្សាបន្ទាន់ ស្តីពីការដឹកជញ្ជូននៅមជ្ឈិមបូព៌ា

    អ៊ីរ៉ង់ ត្រូវបានថ្កោលទោស ខណៈស្ថាប័នដែនសមុទ្ររបស់ UN ជួបពិភាក្សាបន្ទាន់ ស្តីពីការដឹកជញ្ជូននៅមជ្ឈិមបូព៌ា

    រដ្ឋឈូងសមុទ្រ និងប្រទេសលោកខាងលិច បានរិះគន់ប្រទេសអ៊ីរ៉ង់យ៉ាងខ្លាំង នៅក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃពុធ ទី១៨ ខែមីនា របស់ស្ថាប័នដែនសមុទ្ររបស់អង្គការសហប្រជាជាតិ ដែលបានកោះប្រជុំក្នុងពេលមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះនាវា និងនាវិករាប់ពាន់នាក់ដែលជាប់គាំង។ ប្រទេសជាច្រើនបានប្រើប្រាស់សេចក្តីថ្លែងការណ៍ដែលបើកចំហនៅក្នុងកិច្ចប្រជុំរបស់អង្គការសដែនមុទ្រអន្តរជាតិ(IMO) ដើម្បីរិះគន់ការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលបានឃើញអ៊ីរ៉ង់កំណត់គោលដៅលើប្រទេសឈូងសមុទ្រ និងការដឹកជញ្ជូនពាណិជ្ជកម្ម។ នោះបានធ្វើឱ្យជាប់គាំងដល់ពាណិជ្ជកម្មនៅសមុទ្រនៅក្នុង ឬនៅក្បែរច្រកសមុទ្រ Hormuz ដោយបន្សល់ទុកនាវិកប្រហែល ២០.០០០នាក់ជាប់គាំងនៅលើនាវាប្រហែល៣.២០០គ្រឿងនៅភាគខាងលិចច្រកយុទ្ធសាស្ត្រតូចង្អៀតមួយនេះ។ អ្នកតំណាងអង្គការដែនសមុទ្រអន្តរជាតិ(IMO) របស់រដ្ឋឈូងសមុទ្រ ដោយបាននិយាយទៅកាន់កិច្ចប្រជុំថា «ប្រទេសកាតាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារ និងការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ដែលបានប្រព្រឹត្តប្រឆាំងនឹងនាវាពាណិជ្ជកម្ម និងនាវិក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងតំបន់» ។ ប្រទេសអារ៉ាប់រួម បានហៅសកម្មភាពរបស់អ៊ីរ៉ង់ថា «គ្មានសុភវិនិច្ឆ័យ មិនសមហេតុផល មិនរើសអើង និងខុសច្បាប់ទាំងស្រុង»។ ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា «មិនអាចទទួលយកបានទាំងស្រុង និងមិនសមហេតុផល ក្នុងកាលៈទេសៈណាក៏ដោយ»។ សហរដ្ឋអាមេរិកបានជំរុញឱ្យប្រទេសនានា «ទប់ទល់នឹងសកម្មភាពដ៏គួរឱ្យសង្ស័យរបស់របបមួយដែលស្វែងរកការសាបព្រោះអស្ថិរភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ជាយុទ្ធសាស្ត្រសម្រាប់ការអភិរក្សខ្លួនឯងខាងនយោបាយ»។

  • អាមេរិក កំពុងពិចារណាលើការពង្រឹងយោធា ខណៈសង្គ្រាមអ៊ីរ៉ង់អាចឈានចូលដល់ដំណាក់កាលថ្មី

    អាមេរិក កំពុងពិចារណាលើការពង្រឹងយោធា ខណៈសង្គ្រាមអ៊ីរ៉ង់អាចឈានចូលដល់ដំណាក់កាលថ្មី

    មន្ត្រីអាមេរិកម្នាក់ និងមនុស្សបីនាក់ដែលដឹងបញ្ហាបនេះ បានឲ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងពិចារណាដាក់ពង្រាយកងទ័ពអាមេរិករាប់ពាន់នាក់ ដើម្បីពង្រឹងប្រតិបត្តិការរបស់ខ្លួននៅមជ្ឈិមបូព៌ា ខណៈយោធាអាមេរិក កំពុងរៀបចំសម្រាប់ជំហានបន្ទាប់ដែលអាចធ្វើទៅបាននៅក្នុងយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ។ ការដាក់ពង្រាយនេះអាចជួយផ្តល់ឱ្យលោកTrump នូវជម្រើសបន្ថែម ខណៈលោកកំពុងពិចារណាពង្រីកប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ស្របពេលសង្គ្រាមអ៊ីរ៉ង់បានចូលដល់សប្តាហ៍ទីបីរួចទៅហើយ។ ប្រភពចំនួនបួន រួមទាំងមន្ត្រីអាមេរិកពីររូប បានឲ្យដឹងថា ជម្រើសទាំងនោះរួមមានការធានាសុវត្ថិភាពសម្រាប់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ (Hormuz) ជាបេសកកម្មមួយដែលនឹងត្រូវសម្រេចជាចម្បងតាមរយៈកងកម្លាំងអាកាស និងកងទ័ពជើងទឹក។ ប៉ុន្តែការធានាសុវត្ថិភាពច្រកសមុទ្រក៏អាចមានន័យថាការដាក់ពង្រាយកងទ័ពអាមេរិកទៅកាន់ឆ្នេរសមុទ្រអ៊ីរ៉ង់ផងដែរ ។ មនុស្សបីនាក់ដែលបានដឹងបញ្ហានេះ និងក្រុមមន្ត្រីអាមេរិកបីនាក់ទៀត បាននិយាយថារដ្ឋបាលលោកTrump ក៏បានពិភាក្សាអំពីជម្រើសក្នុងការបញ្ជូនកងកម្លាំងជើងគោកទៅកាន់កោះ Kharg របស់អ៊ីរ៉ង់ ដែលជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញប្រេង៩០% របស់អ៊ីរ៉ង់ ផងដែរ។ ប្រតិបត្តិការបែបនេះនឹងមានហានិភ័យខ្ពស់។ អ៊ីរ៉ង់មានសមត្ថភាពទៅដល់កោះនេះដោយមីស៊ីល និងយានដ្រូន។ ការប្រើប្រាស់កងទ័ពជើងគោករបស់សហរដ្ឋអាមេរិកណាមួយ សូម្បីតែសម្រាប់បេសកកម្មមានកំណត់ក៏ដោយ ក៏អាចបង្កហានិភ័យនយោបាយយ៉ាងធ្ងន់ធ្ងរសម្រាប់លោក Trump ផងដែរដោយសារតែការគាំទ្រតិចតួចក្នុងចំណោមសាធារណជនអាមេរិកចំពោះយុទ្ធនាការលើអ៊ីរ៉ង់ ៕

  • សេតវិមាន ៖ ចិន យល់ស្របការពន្យារពេលដំណើរទស្សនកិច្ចរបស់លោក Trump

    សេតវិមាន ៖ ចិន យល់ស្របការពន្យារពេលដំណើរទស្សនកិច្ចរបស់លោក Trump

    វ៉ាស៊ីនតោន ៖ សេតវិមាន បាននិយាយនៅថ្ងៃ ពុធ ថា ប្រទេសចិនបានយល់ស្រប ចំពោះការពន្យារពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់រដ្ឋធានី ប៉េកាំង ដើម្បីជួបពិភាក្សាជាមួយប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង ដែលដើមឡើយគ្រោងធ្វើឡើងនៅចុងខែមីនានេះ និងដើមខែមេសាខាងមុខ ។ បើតាម AFP, ពាក់ព័ន្ធនឹងការពន្យារពេលនេះ ត្រូវបានអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ចេញមុខបកស្រាយថា មូលហេតុដែលលោកប្រធានាធិបតី ត្រាំ ខកខានមិនអាចបំពេញតាមពេលវេលាដំណើរទស្សននៅប្រទេសចិន គឺដោយសារតែរូបលោកជាប់ដៃដោះស្រាយបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យ៉ាងណា លោកស្រី Karoline បានអះអាងថា សេតវិមានកំពុងធ្វើការ ដើម្បីធានាកាលបរិច្ឆេទថ្មី សម្រាប់ដំណើរទស្សនកិច្ចនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ម្យ៉ាងវិញទៀត ខាងភាគីចិន ក៏យល់ស្របចំពោះរឿងនេះផងដែរ ។ យោងតាម Straits Times, ប្រទេសចិនក៏បានប្រកាសដែរថា ការពន្យារពេលនៃដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងប៉េកាំង នៅចុងខែនេះ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ…

  • Washington Post ៖ អាមេរិកចង់ថែមលុយ ២០០ពាន់លានដុល្លារទៀត ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង

    Washington Post ៖ អាមេរិកចង់ថែមលុយ ២០០ពាន់លានដុល្លារទៀត ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង

    វ៉ាស៊ីនតោន ៖ អាមេរិកចង់ចំណាយ ២០០ពាន់លានដុល្លារ បន្ថែមទៀត ទុកប្រើប្រាស់ ធ្វើសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ នេះបើតាមការចេញផ្សាយ របស់កាសែត Washington Post។ នៅថ្ងៃព្រហស្បតិ៍នេះ, ទីភ្នាក់ងារព័ត៌មាន Tass របស់រុស្ស៊ី បានដកស្រង់សារព័ត៌មានអាមេរិកមួយនេះ ដើម្បីចុះផ្សាយបន្ត ដោយរៀបរាប់ថា «មន្ទីរបញ្ចកោណ មានបំណងបន្ថែមលុយ ២០០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការយោធា ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់»។ ប្រភពបានរាយការណ៍ អំពីដំណឹងនេះ ដោយដកស្រង់បន្ត ពីយោធាអាមេរិក ។ យោងតាមរបាយការណ៍, ក្រសួងសង្រ្គាមអាមេរិក បានស្នើឱ្យសេតវិមាន យល់ព្រមលើសំណើជាង ២០០ ពាន់លានដុល្លារនេះ ដើម្បីបញ្ជូនទៅឆ្លងសភា យកមកផ្តល់មូលនិធិ ដល់សង្រ្គាម នៅក្នុងប្រទេសអ៊ីរ៉ង់។ អត្ថបទ អះអាងថា នេះគឺជាការស្នើសុំថ្មី ដ៏ធំសម្បើម ដែលពិបាកនឹងទទួលបានការឯភាព ពីសភា ខណៈដែលសមាជិកសភា ក៏ហាក់បានប្រឆាំងនឹងជម្លោះនេះ មិនចង់ឲ្យកើតមាននោះឡើយ។ សារព័ត៌មាន Time បានចេញផ្សាយថា ក្នុងរយៈពេលត្រឹមតែ ២សប្តាហ៍ដំបូង នៃ សង្គ្រាម សហរដ្ឋអាមេរិកបានចំណាយប្រាក់…

  • អ៊ុយក្រែន ដាក់ពង្រាយអ្នកជំនាញប្រឆាំងដ្រូនជាង ២០០ នាក់ទៅកាន់មជ្ឈិមបូព៌ា

    អ៊ុយក្រែន ដាក់ពង្រាយអ្នកជំនាញប្រឆាំងដ្រូនជាង ២០០ នាក់ទៅកាន់មជ្ឈិមបូព៌ា

    កៀវ ៖ មេដឹកនាំអ៊ុយក្រែន បាននិយាយកាលពីថ្ងៃ អង្គារ ថា ប្រទេសរបស់ខ្លួនបានដាក់ពង្រាយអ្នកជំនាញយោធាប្រឆាំងយន្តហោះគ្មានមនុស្សបើកចំនួន ២០១ នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយទប់ទល់នឹងយន្តហោះដ្រូនពិឃាត Shahed របស់អ៊ីរ៉ង់ ។ បើតាមស៊ីនហួរ, អំឡុងទស្សនកិច្ចក្នុងទីក្រុងឡុងដ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់សមាជិកសភាអង់គ្លេស ថា អ្នកទាំងនោះ គឺជាអ្នកជំនាញយោធា ដែលដឹងពីរបៀបជួយទប់ទល់ និងការពារប្រឆាំងជាមួយយន្តហោះដ្រូន Shahed ។ លោកថា ក្រុមអ្នកជំនាញយោធារបស់អ៊ុយក្រែន ដាក់ពង្រាយរួចរាល់ហើយ នៅក្នុងប្រទេសអារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអូឌីត ហើយពួកគេក៏កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសគុយវ៉ែតផងដែរ ខណៈអ្នកឯកទេសបន្ថែមចំនួន ៣៤ នាក់ទៀត បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការដាក់ពង្រាយ ។ លោកប្រធានាធិបតី ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នអ៊ុយក្រែនមានសមត្ថភាពផលិតយន្តហោះដ្រូនស្ទាក់ចាប់ប្រហែល ២,០០០ គ្រឿងក្នុងមួយថ្ងៃ ហើយអាចផ្គត់ផ្គង់រហូតដល់ពាក់កណ្តាលនៃទិន្នផលនោះ ដល់សម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីជួយពង្រឹងការការពារដែនអាកាសរបស់ពួកគេ ។ លោកថា លើសពីនេះ អ៊ុយក្រែនក៏កំពុងអភិវឌ្ឍយានដ្រូនក្រោមទឹក និងយន្តហោះគ្មានមនុស្សបើក ដែលមានសមត្ថភាពធ្វើប្រតិបត្តិការនៅក្នុងបរិស្ថានមហាសមុទ្រ…

  • អូស្ត្រាលី ថា អ៊ីរ៉ង់វាយប្រហារជិតទីស្នាក់ការយោធារបស់ខ្លួន

    អូស្ត្រាលី ថា អ៊ីរ៉ង់វាយប្រហារជិតទីស្នាក់ការយោធារបស់ខ្លួន

    កង់បេរ៉ា ៖ អូស្ត្រាលី បានអះអាងថា កាំជ្រួចអ៊ីរ៉ង់ វាយប្រហារជិតទីស្នាក់ការយោធារបស់ខ្លួន នៅប្រទេស អេមីរ៉ាត់ អារ៉ាប់រួម នាថ្ងៃពុធនេះ ប៉ុន្តែ ពុំមិនមានអ្នករងរបួសនោះទេ។ នេះបើតាមការអះអាងផ្ទាល់ របស់លោក នាយករដ្ឋមន្ត្រី Anthony Albanese។ លោក Albanese បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំអាចបញ្ជាក់បានថា មិនមានបុគ្គលិកអូស្ត្រាលីណាម្នាក់ រងរបួសទេ ហើយគ្រប់គ្នា សុទ្ធតែមានសុវត្ថិភាព»។ មេដឹកនាំ អូស្ត្រាលី រូបនេះ បាននិយាយថា គ្រាប់ផ្លោងបានបណ្តាលឲ្យមានការខូចខាតតិចតួច ដល់ប្លុកកន្លែងស្នាក់នៅ និង កន្លែងព្យាបាល។ មូលដ្ឋានទ័ពអាកាសអូស្ត្រាលី Al Minhad ដែលមានចម្ងាយត្រឹមតែ ២៤គីឡូម៉ែត្រ ភាគខាងត្បូង នៃទីក្រុងឌូបៃ បានទទួលស្វាគមន៍កងកម្លាំងអូស្ត្រាលី តាំងពីឆ្នាំ ២០០៣ ហើយបម្រើជាមជ្ឈមណ្ឌលចម្បង សម្រាប់ប្រតិបត្តិការ របស់ប្រទេស នៅមជ្ឈិមបូព៌ា មួយនេះ។ មូលដ្ឋាននេះ ធ្លាប់រងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី២៨ ខែកុម្ភៈ រវាងសហរដ្ឋអាមេរិក…

  • សង្គ្រាមអ៊ីរ៉ង់ បង្ខំឱ្យមនុស្ស ៤៥ លាននាក់ ធ្លាក់ក្នុងភាពស្រែកឃ្លានធ្ងន់ធ្ងរ

    សង្គ្រាមអ៊ីរ៉ង់ បង្ខំឱ្យមនុស្ស ៤៥ លាននាក់ ធ្លាក់ក្នុងភាពស្រែកឃ្លានធ្ងន់ធ្ងរ

    ហ្សឺណែវ ៖ អង្គការសហប្រជាជាតិ ព្រមានថា មនុស្សប្រមាណ ៤៥ លាននាក់បន្ថែមទៀត នឹងប្រឈមមុននូវភាពស្រែកឃ្លានធ្ងន់ធ្ងរ បើសិនជាសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បន្តអូសបន្លាយរហូតដល់ខែមិថុនាខាងមុខ ។ អនុប្រធានប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោករបស់ UN លោក Carl Skau បាននិយាយនៅថ្ងៃ អង្គារ ថា បើសិនជាជម្លោះមជ្ឈិមបូព៌ា បន្តអូសបន្លាយរហូតដល់ខែមិថុនា នោះមនុស្សប្រមាណ ៤៥ លាននាក់ថែមទៀត អាចនឹងធ្លាក់ចូលក្នុងភាពស្រែកឃ្លានធ្ងន់ធ្ងរ ដោយសារការកើនឡើងតម្លៃនៃការស់នៅ ។ លោកថា សង្គ្រាមនេះ នឹងធ្វើឲ្យកម្រិតនៃភាពស្រែកឃ្លានជាប់កំណត់ត្រា ហើយវាគឺជាទស្សនីយភាពដ៏អាក្រក់បំផុតមួយ ខណៈដែលបច្ចុប្បន្ន មនុស្ស ៣១៩ លាននាក់ បានជួបអសន្តិសុខស្បៀងធ្ងន់ធ្ងររួចទៅហើយ ។ បើតាម AFP, ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ បានបិទផ្លូវជំនួយមនុស្សធម៌សំខាន់ៗ ដោយពន្យារពេលការដឹកជញ្ជូនជំនួយសង្គ្រោះជីវិត ហើយបង្កទៅជាវិបត្តិដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ៕ ប្រភព ៖ AFP

  • អង់គ្លេស ប្រាប់ លោក Zelenskyy ថា អ៊ុយក្រែននៅតែសំខាន់ ទោះមានសង្គ្រាមអ៊ីរ៉ង់

    អង់គ្លេស ប្រាប់ លោក Zelenskyy ថា អ៊ុយក្រែននៅតែសំខាន់ ទោះមានសង្គ្រាមអ៊ីរ៉ង់

    ឡុងដ៍ ៖ លោក Keir Starmer នាយករដ្ឋមន្ត្រី អង់គ្លេស បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ ថា ការយកចិត្តទុកដាក់ លើបញ្ហាអ៊ុយក្រែន នៅតែផ្តោតជាសំខាន់ ទោះបីជា អាមេរិក និង អ៊ីស្រាអែល កំពុងធ្វើសង្គ្រាម ជាមួយ អ៊ីរ៉ង់ ក៏ដោយ។ ការបញ្ជាក់ជំហរនេះ ធ្វើឡើង ក្នុងពេលដែល លោក Starmer បានស្វាគមន៍ លោក Zelenskyy នៅការិយាល័យ Downing Street ចំពេលមេដឹកនាំអ៊ុយក្រែន រូបនេះ បំពេញទស្សនកិច្ច នៅអង់គ្លេស។ បើតាម CNA, ការបង្ហាញភាពកក់ក្តៅ ពីអង់គ្លេស ដល់ អ៊ុយក្រែន នេះ ធ្វើឡើង ចំពេលដែល ទីក្រុងវ៉ាស៊ីនតោន លុបចោលទណ្ឌកម្មខ្លះៗ លើទីក្រុងមូស្គូ ដើម្បីធ្វើឱ្យតម្លៃប្រេង ចុះថ្លៃ វិញ។…