Author: Dol Pheakdey
-

សម្តេចតេជោ រម្លឹកខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីសំណាក់ពួក លន់ នល់ ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុ ពីសំណាក់ពួក លន់ នល់ (១៨ មិនា ១៩៧០-១៨ មិនា ២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។ ដោយសម្តេចបានសង្កត់ធ្ងន់ថា សភាពការណ៍ពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេ យើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តានិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការសម្តេចនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា ៖ “ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួក លន់ នល់(១៨មិនា១៩៧០.១៨មិនា២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។ គាប់ជួនម្សិលមិញ ខ្ញុំបានទទូលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយលោក អេង សុធីវណ្ណ ដែលអ្នកថតរូបបរទេសបានថតកាលពីថ្ងៃ១៥ មិនា ១៩៧៩ ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រម៉ាណ៥០គីឡូក្រាម។ សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះខោដោយខោ អាវដោយអាវ ដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។ គាប់ជួនថ្ងៃនោះវ៉ែនតាខ្ញុំជ្រុះកញ្ចក់មិនអាចពាក់បានទៀត។ សភាពការពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេ យើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តានិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ”។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ៖ “ខ្ញុំនៅចាំបានថា ក្នុងរយៈពេលនោះម៉ាណែតមិនហៅខ្ញុំថាជាពុកនៅឡើយ បន្ទាប់ពីជួបគ្នាឡើងវិញថ្ងៃ២៤ កុម្ភះ…
-

លោក ត្រាំ ៖ ណាតូ បដិសេធ មិនជួយសង្គ្រោះច្រកសមុទ្រ Hormuz គឺជាកំហុសដ៏ល្ងង់ខ្លៅ
វ៉ាស៊ីនតោន ៖ លោក ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បាននិយាយថា សហរដ្ឋអាមេរិក ត្រូវបានជូនដំណឹងដោយសម្ព័ន្ធមិត្ត ណាតូ ភាគច្រើន ដែលអះអាងថា ពួកគេមិនចង់ចូលរួម ក្នុងប្រតិបត្តិការយោធា ទៅជួយសង្គ្រោះច្រកសមុទ្រ Hormuz ទប់ទល់នឹងការគំរាមកំហែង របស់អ៊ីរ៉ង់ ដោយលោកពិពណ៌នាថា គឺជា «កំហុសដ៏ល្ងង់ខ្លៅ»។ ប៉ុន្តែ លោក Trump មិនបានផ្តល់ការចង្អុលបង្ហាញថា លោកមានគម្រោងដាក់ទណ្ឌកម្មសម្ព័ន្ធមិត្ត ណាតូ ចំពោះជំហររបស់ពួកគេនោះទេ ខណៈដែលលោក ត្រូវបានសួរសំណួរ ពីអ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីអៀរឡង់ លោក Micheal Martin ។ លោក Trump បាននិយាយថា ប្រទេស ណាតូ បានគាំទ្រដល់សង្គ្រាមរួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលឥឡូវនេះ បានឈានចូលដល់សប្តាហ៍ទី ៣ របស់ខ្លួន ទោះបីជាពួកគេមិនចង់ចូលរួមក៏ដោយ។ លោក Trump…
-

អ៊ីស្រាអែល ថា ការសម្លាប់លោក Larijani នឹងបើកដៃឱ្យប្រជាជនអ៊ីរ៉ង់ផ្តួលរំលំរបបផ្តាច់ការ
ហ៊្សេរុយសាឡិម ៖ មេដឹកនាំអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃ អង្គារ ថា ការសម្លាប់ប្រធានសន្តិសុខជាតិអ៊ីរ៉ង់ លោក អាលី ឡារីចានី គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកដៃឱ្យប្រជាជនអ៊ីរ៉ង់ ដកមេដឹកនាំផ្តាច់ការរបស់ពួកគេចេញពីអំណាច ។ បើតាម AFP, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងតាមបញ្ចក់ទូរទស្សន៍រដ្ឋថា ព្រឹកនេះ យើងបានសម្លាប់លោក Ali Larijani ដែលជាចៅហ្វាយនៃកងឆ្មាំបដិវត្តន៍ ជាក្រុមចោរដែលគ្រប់គ្រងប្រទេសអ៊ីរ៉ង់ ។ លោកថា ការផ្តួលរំលំពួកផ្តាច់ការនៅអ៊ីរ៉ង់ មិនអាចកើតឡើងក្នុងពេលតែមួយទេ ហើយក៏មិនងាយស្រួលដែរ ប៉ុន្តែបើសិនអ៊ីស្រាអែលបន្តធ្វើបែបនេះ យើងនឹងផ្តល់ឱកាសឲ្យប្រជាជនអ៊ីរ៉ង់ ក្លាយជាអ្នកសម្រេចជោគវាសនារបស់ពួកគេដោយខ្លួនឯង ។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រី, លោក បេនចាមីន បានបញ្ជាឲ្យកងកម្លាំងយោធាអ៊ីស្រាអែល តាមប្រមាញ់ជីវិតមន្ត្រីជាន់ខ្ពស់នៃរបបដឹកនាំអ៊ីរ៉ង់បច្ចុប្បន្នទាំងអស់ ។ យ៉ាងណា ខាងភាគីអ៊ីរ៉ង់នៅមិនទាន់ធ្វើការឆ្លើយតបណាមួយភ្លាមៗនៅឡើយទេ ។ គួរបញ្ជាក់ថា ប្រធានសន្តិសុខជាតិអ៊ីរ៉ង់ លោក អាលី ឡារីចានី គឺជាឥស្សរជនជាន់ខ្ពស់បំផុតរបស់ប្រទេសអ៊ីរ៉ង់ ដែលត្រូវបានគេធ្វើឃាត ចាប់តាំងពីមេដឹកនាំកំពូល អាលី ខាមេនី…
-

លោក Zelensky ព្រមានប្រាប់អង់គ្លេស ថា រុស្ស៊ី-អ៊ីរ៉ង់ ស្រាក់ដៃគ្នា បង្កគ្រោះថ្នាក់ធំ
ឡុងដ៍ ៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានប្រាប់អង់គ្លេស អំពីការគំរាមកំហែង បង្កជាគ្រោះថ្នាក់ធំ ក្រោមការស្រាក់ដៃគ្នា រវាងអ៊ីរ៉ង់ និង រុស្ស៊ី។ អំឡុងការថ្លែងទៅកាន់សភាចក្រភពអង់គ្លេស ក្នុងដំណើរទស្សនកិច្ច នៅទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ , ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ថា «របបភេរវករ តែងតែស្វែងរកមធ្យោបាយ ដើម្បីទម្លុះការការពារ» ដោយលោកបានព្រមានអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីកិច្ចសហប្រតិបត្តិការ យ៉ាងជាប់លាប់ រវាងអ៊ីរ៉ង់ និងរុស្ស៊ី។ លោក Zelensky បន្ថែមថា «អ្វីដែលកំពុងកើតឡើង នៅជុំវិញ អ៊ីរ៉ង់ ថ្ងៃនេះ មិនមែនជាសង្គ្រាមឆ្ងាយ សម្រាប់ពួកយើងទេ ដោយសារតែកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអ៊ីរ៉ង់ ហើយ យើងមិនអាចព្រងើយកន្តើយឡើយ ទោះបីជាយើងមានសិទ្ធិ ព្រងើយ ក៏ដោយ»។ ការព្រមាន របស់មេដឹកនាំប្រទេសអ៊ុយក្រែន ដែលកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយរុស្ស៊ី រូបនេះ បានធ្វើឡើង បន្ទាប់ពី អង់គ្លេស ក៏ដូចជា…
-

អាមេរិក បើកដៃឲ្យ អ៊ីរ៉ង់ ដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសេរី
បរទេស ៖ សហរដ្ឋអាមេរិកបានបន្ទន់ឥរិយាបថបើកដៃឲ្យនាវាអ៊ីរ៉ង់ដឹកប្រេងបើកឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសេរី ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Scott Bessent កាលពីថ្ងៃចន្ទ ។ ការអះអាងនេះធ្វើឡើង បន្ទាប់ពីអឺរ៉ុបបដិសេធរឿងបញ្ជូនយោធាចេញទៅចូលរួមការពារច្រកសមុទ្រ Hormuz ជាពិសេសនៅក្រោយពេលដែលអ៊ីរ៉ង់គំរាមវាយប្រហារកប៉ាល់ណាក៏ដោយឲ្យតែហ៊ានបើកឆ្លងកាត់ ផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ របស់ពិភពលោកមួយនេះ ។ បើតាម cnbc, អ៊ីរ៉ង់បានបន្តនាំចេញប្រេងឆៅ ប្រហែល ១លាន ៥សែន បារ៉ែល ក្នុងមួយថ្ងៃ តាមរយៈផ្លូវសមុទ្រតូចចង្អៀតមួយនេះ បើទោះបីជាមានវត្តមានកងទ័ពជើងទឹកអាមេរិកដ៏ធំសម្បើម នៅក្នុងតំបន់ ក៏ដោយ ។ លោក Scott Bessent និយាយថា មូលហេតុ ដែលអាមេរិកឲ្យអ៊ីរ៉ង់ មានសេរីភាពពេញដៃ ក្នុងការដឹកជញ្ជូនប្រេងនេះ គឺ ដើម្បីអនុញ្ញាតឱ្យ មានកំណើន នៃ ការផ្គត់ផ្គង់ប្រេង សម្រាប់ពិភពលោក ទាំងមូល ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក រូបនេះបញ្ជាក់ថា បន្ទាប់ពីបើកដៃឲ្យអ៊ីរ៉ង់ធ្វើដូច្នេះ ក៏បានឃើញកប៉ាល់ចាប់ផ្តើមបើកឆ្លងកាត់ កាន់តែច្រើន ឡើងវិញ ដែលរួមមានទាំង នាវាដឹកប្រេង…
-

អឺរ៉ុប បដិសេធបញ្ជូនយោធាទៅការពារច្រក Hormuz ព្រោះជា សង្គ្រាម អាមេរិក និងអ៊ីរ៉ង់
បរទេស ៖ មេដឹកនាំអឺរ៉ុបបានបដិសេធមិនបញ្ជូនយោធាចេញទៅចូលរួមការពារច្រកសមុទ្រ Hormuz តាមការទាមទារ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នោះទេ ដោយចាត់ទុកថា សង្គ្រាមនៅអ៊ីរ៉ង់ មិនមែនជារឿងរបស់ខ្លួននោះឡើយ ។ ការបដិសេធនេះធ្វើឡើង ចំពេលដែលលោក Trump ដាក់សំពាធលើអង្គការ NATO និងសម្ព័ន្ធមិត្តអឺរ៉ុប ឲ្យចាត់បញ្ជូនកម្លាំងយោធាទៅចូលរួមការពារច្រកសមុទ្រ Hormuz ដោយលោកព្រមានថា អង្គការ NATO ប្រឈមមុខនឹងអនាគតដ៏អាក្រក់បំផុត ប្រសិនបើសមាជិក របស់ខ្លួនមិនព្រម មកជួយទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារច្រកដឹកជញ្ជូនដ៏សំខាន់របស់ពិភពលោកមួយនេះ ពីការយាយី ពី អ៊ីរ៉ង់ ទេនោះ ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul និយាយថា ទីក្រុងប៊ែរឡាំង គ្មានចេតនាចូលរួមប្រតិបត្តិការយោធា ក្នុងជម្លោះនៅអ៊ីរ៉ង់នោះឡើយ ។ ចំណែករដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ លោក Boris Pistorius បញ្ជាក់ បន្ថែមថា «នេះជាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា មិនមិនមែនជាសង្រ្គាម របស់អឺរ៉ុបនោះទេ» ។…
-

មហាអំណាចចំនួន ៥ របស់អឺរ៉ុប ចេញមុខព្រមាន អ៊ីស្រាអែល ឱ្យបញ្ឈប់ការឈ្លានពានជើងគោកលើ លីបង់
ព្រុចសែល ៖ មហាអំណាចចំនួន ៥ របស់អឺរ៉ុប បានរួមគ្នាជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ការឈ្លានពានជើងដីគោកចូលទៅក្នុងទឹកដីប្រទេសលីបង់ ដោយបានព្រមានធ្ងន់ៗថា ការវាយប្រហារណាមួយ អាចនឹងបង្កឱ្យមាន “គ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុត” ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃ ចន្ទ មេដឹកនាំបារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងកាណាដា បានព្រមានថា ការវាយលុកជើងគោករបស់អ៊ីស្រាអែល នឹងបង្កឲ្យមានផលវិបាកដ៏មហន្តរាយដល់មនុស្សធម៌ និងអាចពង្រីកភ្លើងសង្គ្រាមឲ្យឆាបឆេះរាលដាលពេញតំបន់ក្នុងរយៈពេលយូរ ។ បើតាម RT, មហាអំណាចទាំង ៥ បានជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពឈ្លានពានជាបន្ទាន់ ហើយធ្វើបែបណា ត្រូវបន្ធូរបន្ថយភាពតានតឹងឲ្យខានតែបាន ហើយថា ការវាយប្រហារកំណត់គោលដៅលើជនស៊ីវិល បុគ្គលិកសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងបុគ្គលិកយូអិន គឺជាទង្វើដែលមិនអាចទទួលយកបានឡើយ ។ ការព្រមានរបស់មហាអំណាចអឺរ៉ុប ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសក្តែងៗថា កងទ័ពជើងគោកបានឆ្លងដែនចូលទៅភាគខាងត្បូងប្រទេសលីបង់ហើយ ដើម្បីបើកប្រតិបត្តិការជើងគោកប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហេសបូឡា ។ មុនប្រតិបត្តិការនេះ អ៊ីស្រាអែលបានវាយប្រហារផ្លូវអាកាសលើលីបង់រួចហើយ ចាប់តាំងពីដើមខែមីនាមក ដែលបានសម្លាប់មនុស្សប្រហែល ៨៨៦ នាក់ រួមមានកុមារ និងស្រ្តី…
-

អ្នកសម្របសម្រួលប្រព័ន្ធ អ.ស.ប វាយតម្លៃខ្ពស់លើវឌ្ឍនភាពគ្រប់វិស័យនៅកម្ពុជា
ភ្នំពេញ៖ លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពគ្រប់វិស័យនៅកម្ពុជា និងបានប្តេជ្ញាចិត្តពង្រឹងសហប្រតិបត្តិការរវាង អ.ស.ប. ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ការវាយតម្លៃនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ នៅក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា ដែលបានទទួលការតែងតាំងជាអ្នកសម្របសម្រួលប្រព័ន្ធ អ.ស.ប. ថ្មី នៅកម្ពុជា។ លោកជំទាវ បានគូសបញ្ជាក់អំពីការរួមចំណែកដ៏យូរអង្វែងរបស់ អ.ស.ប. ក្នុងវិស័យសំខាន់ៗ ក្នុងការកសាងសន្តិភាព សកម្មភាពដោះមីន ការអភិវឌ្ឍដោយចីរភាព និងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។ លោកជំទាវក៏បានថ្លែងអំណរគុណដល់បណ្តាទីភ្នាក់ងារ អ.ស.ប. ដែលបានគាំទ្រសកម្មភាពដោះស្រាយបញ្ហា និងសម្រាលទុក្ខលំបាករបស់ប្រជាជនភៀសសឹកកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ផងដែរ៕ ដោយ៖ពលជ័យ រូបភាព៖ក្រសួងការបរទេសកម្ពុជា
-

ស្ថាប័នជំនាញបញ្ជាក់ពីភាពរឹងមាំនែវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ជូនសាធារណជនថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាព(Liquidity)គ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីធនាគារជាតិនៃកម្ពុជា ជាមួយនឹងសូចនាករចម្បងៗនៃភាពប្រុងប្រយ័ត្នស្ថិតនៅកម្រិតលើសពីបទប្បញ្ញត្តិដែលបានកំណត់។ នៅក្នុងសេចក្តីប្រកាសរួមមួយចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ស្ថាប័នទាំងពីរលើកឡើងថា ការចែកចាយ និងផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមួយចំនួននាពេលថ្មីៗនេះ មិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជានោះទេ។ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គូសបញ្ជាក់ថា ភាពរអាក់រអួលចំពោះប្រតិបត្តិការបណ្តោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ មិនគួរយកទៅបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនោះឡើយ។ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តទទួលបានការគាំទ្រដោយបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានាលើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ។ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានបំភាន់ដែលអាចប៉ះពាល់ដល់ជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារនៅកម្ពុជា។ សមាគមទាំងពីរ ក៏បានអំពាវនាវដល់សាធារណជន សូមកុំឆាប់ជឿតាមពាក្យចចាមអារ៉ាម ឬព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ពីបណ្តាញសង្គម។ សូមតាមដានព័ត៌មានផ្លូវការពីធនាគារជាតិនៃកម្ពុជា និងធនាគារដែលមានអាជ្ញាប័ណ្ណ ឬទាក់ទងទៅគ្រឹះស្ថានដែលខ្លួនប្រើប្រាស់សេវាដោយផ្ទាល់ ដើម្បីសាកសួរបញ្ជាក់ព័ត៌មានបន្ថែម។ សមាគមទាំងពីរបន្តរក្សាទំនុកចិត្ត និងភាពរឹងមាំនៃវិស័យធនាគារ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិកទាំងអស់ ដើម្បីធានាការទំនាក់ទំនងច្បាស់លាស់ លើកកម្ពស់បរិយាកាសប្រតិបត្តិការឱ្យមានរបៀបរៀបរយ និងរក្សាស្ថិរភាព និងទំនុកចិត្តលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា៕
-

UN ៖ ការវាយប្រហាររបស់អ៊ីស្រាអែល លើពន្ធនាគារអ៊ីរ៉ង់ គឺជា “ឧក្រិដ្ឋកម្មសង្គ្រាម”
ហ្សឺណែវ ៖ ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃ ចន្ទ ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើពន្ធនាគារមួយនៅប្រទេសអ៊ីរ៉ង់ ក្នុងឆ្នាំ ២០២៥ គឺជា “ឧក្រិដ្ឋកម្មសង្គ្រាម” និងបានព្រមានអំពីហានិភ័យនៃអំពើហិង្សាថែមទៀត បន្ទាប់ពីការទម្លាក់គ្រាប់បែករវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនាពេលបច្ចុប្បន្ន ។ បើតាម Straits Times, លោកស្រី Sara Hossain ដែលជាប្រធានបេសកកម្មស្វែងរកការពិតអ៊ីរ៉ង់ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សយូអិនថា យើងបានរកឃើញមូលដ្ឋានសមហេតុផលជាច្រើន ដែលបង្ហាញថា អ៊ីស្រាអែលបានប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាមដោយចេតនា ដែលដឹកនាំការវាយប្រហារប្រឆាំងនឹងគោលដៅជនស៊ីវិល តាមរយៈការវាយប្រហារតាមអាកាសលើពន្ធនាគារអ៊ីរ៉ង់ Evin ។ លោកស្រីថា ការវាយប្រហារនោះ បានសម្លាប់ជីវិតមនុស្សប្រមាណ ៨០នាក់ រួមទាំងកុមារម្នាក់ និងស្ត្រី ៨នាក់ ។ របាយការណ៍ចុងក្រោយបំផុតរបស់លោកស្រី ចងក្រងឡើងដោយផ្អែកលើការសម្ភាសន៍ជាមួយជនរងគ្រោះ និងសាក្សី រូបភាពផ្កាយរណប និងឯកសារផ្សេងទៀត ដែលត្រូវបានបង្ហាញដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃ ចន្ទ ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Ali Bahreini ក៏បានអំពាវនាវឱ្យមានការថ្កោលទោសផងដែរ ចំពោះការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលលោកបានអះអាងថា…