Author: Dol Pheakdey

  • លោក Trump ថា អ៊ីស្រាអែល នឹងមិនប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ីរ៉ង់ទេ

    លោក Trump ថា អ៊ីស្រាអែល នឹងមិនប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ីរ៉ង់ទេ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញមុខបន្ធូរបន្ថយការព្រួយបារម្ភ ជុំវិញហានិភ័យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ក្នុងអំឡុងពេលមានជម្លោះនៅជម្ឈិមបូព៌ា ដោយលោកបានប្រកាសក្តែងៗកាលពីថ្ងៃ ចន្ទ ថា អ៊ីស្រាអែល នឹងមិនប្រើអាវុធនុយក្លេអ៊ែរវាយប្រហារអ៊ីរ៉ង់ជាដាច់ខាត ។ បើតាមស៊ីនហួរ, ការអះអាងរបស់មេដឹកនាំអាមេរិករូបនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រមានរបស់ទីប្រឹក្សាផ្ទាល់របស់លោក គឺលោក David Saks ដែលបានបង្ហាញការព្រួយបារម្ភ អំពីលទ្ធភាពអាចទៅរួច ដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ អាចឈានដល់ការប្រើអាវុធនុយក្លេអ៊ែរ ។ យ៉ាងណា លោកប្រធានាធិបតី Trump បានចេញមុខទាត់ចោលការព្រួយបារម្ភនេះ ដោយលោកបានប្រាប់អ្នកសារព័ត៌មានច្បាស់ៗថា សម្ព័ន្ធមិត្តស្លាប់រស់របស់សហរដ្ឋអាមេរិក គឺអ៊ីស្រាអែល នឹងគ្មានថ្ងៃធ្វើបែបនោះទេ ហើយលោក Saks ក៏មិនដែលបានពិភាក្សាពីរឿងនេះជាមួយលោកដែរ ។ បើតាម RT, យោធាអាមេរិក និងអ៊ីស្រាអែល បានផ្តើមបើកការវាយប្រហារ តាមអាកាស ទ្រង់ទ្រាយធំ លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និង…

  • អ៊ីរ៉ង់ ថា មេដឹកនាំកំពូល Mojtaba មានសុខភាពល្អ

    អ៊ីរ៉ង់ ថា មេដឹកនាំកំពូល Mojtaba មានសុខភាពល្អ

    តេហេរ៉ង់ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា មេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់ លោក Mojtaba Khamenei មានសុខភាពល្អ ហើយអាចនឹងថ្លែងសុន្ទរកថាថ្មី ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយ របស់ Tass នៅថ្ងៃអង្គារនេះ។ ផ្អែកតាមសារព័ត៌មានរុស្ស៊ីនេះ ដដែល, លោក Baghaei បានប្រាប់ NDTV ថា «យើងអាចប្រាប់អ្នកបានថា គាត់មានសុខភាពល្អ»។ លោក បានបន្ថែមថា «អ្នកបានឮ អំពី សុន្ទរកថា របស់គាត់រួចហើយ ហើយខ្ញុំសង្ឃឹមថា ឆាប់ៗនេះ គាត់នឹងផ្តល់សុន្ទរកថាមួយផ្សេងទៀត ដល់សាធារណជន»។ សហរដ្ឋអាមេរិក និង អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធា ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និង មេដឹកនាំអ៊ីរ៉ង់ សំខាន់ៗ មួយចំនួនទៀត ត្រូវបានសម្លាប់។…

  • អ៊ីស្រាអែល ផ្តើមវាយលុកតាមជើងគោក លើលីបង់

    អ៊ីស្រាអែល ផ្តើមវាយលុកតាមជើងគោក លើលីបង់

    បេរូត ៖ កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ IDF បានប្រកាសថា កងទ័ពរបស់ខ្លួនបានបើកការវាយលុកតាមជើងគោក ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ Hezbollah នៅភាគខាងត្បូង ប្រទេសលីបង់ កាលពីថ្ងៃចន្ទ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម X, កងកម្លាំង IDF បានពន្យល់ថា «ប្រតិបត្តិការលើដី មានការកំណត់គោលដៅ ប្រឆាំងនឹងមូលដ្ឋានរឹងមាំ សំខាន់ៗ របស់ក្រុម Hezbollah ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងការពារដ៏ទូលំទូលាយ ដើម្បីពង្រឹងជំហរ ឆ្ពោះទៅមុខ ដែលរួមបញ្ចូលទាំងការរុះរើហេដ្ឋារចនាសម្ព័ន្ធរបស់ពួកភេរវករ និង ការលុបបំបាត់ សកម្មភាពភេរវកម្ម ដែលកំពុងធ្វើប្រតិបត្តិការ នៅក្នុងតំបន់»។ បើតាម RT, ការលុកលុយតាមជើងគោកនេះ បានសម្រេចធ្វើឡើង បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាស ជាច្រើនលើក មកលើប្រទេសលីបង់ ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ កន្លងទៅនេះ ដើម្បីសងសឹកចំពោះការបាញ់គ្រាប់រ៉ុក្កែត របស់ក្រុម Hezbollah។ យ៉ាងណា ក្រុមចលនាសកម្មប្រយុទ្ធទាំងនេះ អះអាងថា ពួកគេបាននឹងកំពុងឆ្លើយតបទៅនឹងការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei…

  • ចក្រភពអង់គ្លេស កំពុងធ្វើការជាមួយសម្ព័ន្ធមិត្ត បើកច្រកសមុទ្រ Hormuz ឡើងវិញ

    ចក្រភពអង់គ្លេស កំពុងធ្វើការជាមួយសម្ព័ន្ធមិត្ត បើកច្រកសមុទ្រ Hormuz ឡើងវិញ

    ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយកាលពីថ្ងៃ ចន្ទ ថា ចក្រភពអង់គ្លេសកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តលើផែនការរួមមួយ ក្នុងគោលបំណងបើកច្រកសមុទ្រ Hormuz ឡើងវិញ និងស្តារសេរីភាពនៃការធ្វើនាវាចរណ៍នៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែលោកថា វានឹងមិនមែនជារឿងងាយស្រួលនោះទេ ។ បើតាម The Star, មេដឹកនាំអង់គ្លេសរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា ទោះបីជាវាមិនមែនជារឿងងាយស្រួលក៏ដោយ យើងត្រូវតែបើកច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីធានាបាននូវស្ថិរភាពតម្លៃទីផ្សារប្រេង និងថាមពលសកល ។ លោក Starmer ដែលមានវ័យ៦៤ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា អង់គ្លេសកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តទាំងអស់របស់យើង រួមទាំងដៃគូអឺរ៉ុបរបស់យើង ក្នុងគោលបំណងប្រមូលផ្តុំផែនការរួម ដែលអាចអនុវត្តបាន ដើម្បីអាចស្តារសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសកល ។ បើតាម AFP, ប្រហែល ២០ ភាគរយនៃការនាំចេញឧស្ម័នធម្មជាតិរាវរបស់ពិភពលោក និងចន្លោះពី ២០ ទៅ ២៥ ភាគរយនៃប្រេង និងផលិតផលប្រេង បានដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ឆ្នាំ…

  • លោក ត្រាំ មិនដឹងត្រូវចរចាជាមួយនរណា ព្រោះមិនច្បាស់ថា មេដឹកនាំអ៊ីរ៉ង់ថ្មី ស្លាប់ ឬ អត់​

    លោក ត្រាំ មិនដឹងត្រូវចរចាជាមួយនរណា ព្រោះមិនច្បាស់ថា មេដឹកនាំអ៊ីរ៉ង់ថ្មី ស្លាប់ ឬ អត់​

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃចន្ទថា លោកមិនដឹងថា តើមេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់ លោក Mojtaba Khamenei នៅមានជីវិត ឬ ក៏អត់ នោះទេ។ លោក បានបន្ថែមថា ការណ៍នេះ នាំឲ្យទីក្រុងវ៉ាស៊ីនតោន មិនច្បាស់ថា តើខ្លួនអាចចរចា ជាមួយអ្នកណា នៅក្នុងទីក្រុងតេហេរ៉ង់ អំឡុងពេលនេះ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាន ថា «យើងមិនដឹងថា តើគាត់ស្លាប់ឬអត់»។ លោក បន្តថា «មនុស្សជាច្រើន និយាយថា គាត់របួសយ៉ាងធ្ងន់ធ្ងរ..ពួកគេនិយាយថា គាត់បានបាត់បង់ជើង…អ្នកផ្សេងទៀត និយាយថា គាត់ស្លាប់។ គ្មាននរណាម្នាក់ និយាយថា គាត់មានសុខភាពល្អ ១០០ ភាគរយនោះទេ.. អ្នកដឹងហើយថា គាត់មិនបាននិយាយនោះឡើយ» ។ មេដឹកនាំ វ័យ៧៩ឆ្នាំ រូបនេះ អះអាងថា ភាពមិនច្បាស់លាស់នេះ…

  • ហាម៉ាស់ ជួបក្រុមប្រឹក្សាសន្តិភាព លើកដំបូង

    ហាម៉ាស់ ជួបក្រុមប្រឹក្សាសន្តិភាព លើកដំបូង

    បរទេស ៖ ក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅតំបន់ហ្គាហ្សា បានជួបចរចា ជាមួយក្រុមប្រឹក្សាសន្តិភាព របស់លោក ដូណាល់ ត្រាំ ជាលើកដំបូង។ សារព័ត៌មាន RT បានរាយការណ៍ ដោយបានដកស្រង់ប្រភព កាលពីថ្ងៃទី១៦ ខែមីនាថា «ក្រុមហាម៉ាស់ បានបើកកិច្ចចរចា លើកដំបូង របស់ខ្លួន ជាមួយក្រុមប្រឹក្សាសន្តិភាព ដែលដឹកនាំដោយសហរដ្ឋអាមេរិក ខណៈដែលផែនការ កសាងតំបន់ហ្គាហ្សា ក្រោយសង្គ្រាម កើតឡើង ក្រោមភាពតានតឹង ពីសង្គ្រាមអ៊ីរ៉ង់ និង បន្តការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើតំបន់នោះ»។ ប្រភព បានឲ្យដឹងថា កិច្ចប្រជុំ បានធ្វើឡើង កាលពីចុងសប្តាហ៍មុន នៅទីតាំង ដែលមិនត្រូវបានបង្ហាញ ហើយផ្តោតលើការសង្គ្រោះ ដែលជាធាតុផ្សំនៃគំនិតផ្តួចផ្តើម របស់លោក Trump រួមទាំង បទឈប់បាញ់ រយៈពេលវែង និង កម្មវិធីកសាងឡើងវិញ ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាល។ ការចរចា ត្រូវបានគេពណ៌នាថា ជាកិច្ចការបឋម ដោយមិនមានការប្រកាសឱ្យដឹង អំពីការលទ្ធផលច្បាស់លាស់ នោះឡើយ។…

  • បារាំង ជំរុញ អ៊ីរ៉ង់ ឈប់វាយប្រទេសក្នុងតំបន់ និងស្តារនាវាចរណ៍ច្រកសមុទ្រ Hormuz ឡើងវិញ

    បារាំង ជំរុញ អ៊ីរ៉ង់ ឈប់វាយប្រទេសក្នុងតំបន់ និងស្តារនាវាចរណ៍ច្រកសមុទ្រ Hormuz ឡើងវិញ

    ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យបានស្នើសុំជាបន្ទាន់ឲ្យប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បញ្ឈប់ការវាយប្រហារប្រឆាំងនឹងប្រទេសនានានៅតំបន់មជ្ឈិមបូព៌ា មិនថា ដោយផ្ទាល់ ឬតាមរយៈក្រុមតំណាង រួមទាំងនៅលីបង់ និងអ៊ីរ៉ាក់នោះទេ ។ បើតាម Straits Times, លោក Macron បានដាស់តឿនលោក Pezeshkian ថា បារាំងកំពុងធ្វើសកម្មភាព ក្នុងក្របខ័ណ្ឌការពារយ៉ាងតឹងរ៉ឹង ក្នុងគោលបំណងការពារផលប្រយោជន៍របស់ខ្លួន ដៃគូក្នុងតំបន់ និងសេរីភាពនៃការធ្វើនាវាចរណ៍ ហើយវាជារឿងមិនអាចទទួលយកបានទេ ដែលប្រទេសបារាំងក៏ក្លាយជាគោលដៅរបស់អ៊ីរ៉ង់ ។ លោកថា សេរីភាពនៃការធ្វើនាវាចរណ៍ នៅច្រកសមុទ្រ Hormuz ក៏ត្រូវតែស្ដារឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ ។ ការជំរុញរបស់លោក Macron ធ្វើឡើង បន្ទាប់ពីលោក Donald Trump ទាមទារឱ្យប្រទេសនានា បញ្ជូននាវាចម្បាំងមកចូលរួមការពារច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់មួយរបស់ពិភពលោក ។ យ៉ាងណា បារាំង ជប៉ុន អូស្ត្រាលី និងអង់គ្លេស…

  • លោក ត្រាំ ព្រមានថា អនាគតណាតូ នឹងជួបរឿងអាក្រក់បំផុត បើសិនមិនជួយបើកច្រកសមុទ្រ Hormuz

    លោក ត្រាំ ព្រមានថា អនាគតណាតូ នឹងជួបរឿងអាក្រក់បំផុត បើសិនមិនជួយបើកច្រកសមុទ្រ Hormuz

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទៅកាន់អង្គការណាតូ អំពីអនាគតដ៏អាក្រក់បំផុត ប្រសិនបើសម្ព័ន្ធមិត្តនេះ មិនព្រមលូកដៃជួយបើកច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវទឹកដ៏សំខាន់មួយរបស់ពិភពលោកនោះទេ ។ បើតាម CNA, មេដឹកនាំអាមេរិករូបនេះ បានប្រាប់កាសែត Financial Times កាលពីថ្ងៃ អាទិត្យ ថា រូបលោកគិតថា ចិនក៏គួរតែជួយរឿងដែរ ពីព្រោះទីក្រុងប៉េកាំង ទទួលបានប្រេង ៩០ភាគរយពីច្រកសមុទ្រ ហ័រមូស ។ ប្រធានាធិបតីមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសដែលទទួលបានអត្ថប្រយោជន៍ពីផ្លូវដឹកជញ្ជូននេះ គួរតែជួយការពារវា ហើយថា វាសមហេតុផលណាស់ ដែលប្រទេសជាអ្នកទទួលផលប្រយោជន៍ពីច្រកសមុទ្រនេះ នឹងជួយធានាថា គ្មានអ្វីអាក្រក់កើតឡើងនៅទីនោះទេ ។ ការព្រមានរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ នៅថ្ងៃទី១៤ ខែមីនា បានទទូចឱ្យប្រទេសនានាបញ្ជូននាវាចម្បាំងទៅជួយការពារផ្លូវទឹកដ៏តូចចង្អៀតនេះ ឱ្យនៅតែបើកចំហរ សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេសប្រេង ស្របពេលមានការគំរាមកំហែងពីអ៊ីរ៉ង់ ។ ជាមួយគ្នានោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានសង្ឃឹមផងដែរថា…

  • តៃវ៉ាន់ ថា យន្តហោះយោធាចិន ផ្តើមហោះហើរទ្រង់ទ្រាយធំសាជាថ្មី

    តៃវ៉ាន់ ថា យន្តហោះយោធាចិន ផ្តើមហោះហើរទ្រង់ទ្រាយធំសាជាថ្មី

    តៃប៉ិ ៖ កោះតៃវ៉ាន់ បានរាយការណ៍កាលពីថ្ងៃ អាទិត្យ អំពីវត្តមានយន្តហោះយោធានៃកងទ័ពអាកាសចិន បានវិលត្រឡប់ជាថ្មីក្នុងទ្រង់ទ្រាយធំនៅជុំវិញកោះនេះ បន្ទាប់ពីអវត្តមានដែលមិនអាចពន្យល់បានអស់ជាងពីរសប្តាហ៍ ដែលបង្កឱ្យមានមន្ទិលសង្ស័យក្នុងទីក្រុងតៃប៉ិ អំពីចេតនាពិតប្រាកដរបស់ទីក្រុងប៉េកាំង ។ បើតាមក្រសួងការពារជាតិតៃវ៉ាន់, ខ្លួនបានប្រទះឃើញវត្តមានយន្តហោះយោធាចិនចំនួន ២៦គ្រឿង ដែលប្រមូលផ្តុំគ្នានៅច្រកសមុទ្រតៃវ៉ាន់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ។ យោងតាម CNA, តៃវ៉ាន់បានរាយការណ៍ចុងក្រោយបំផុត អំពីយន្តហោះយោធាចិនជាច្រើនគ្រឿងនៅថ្ងៃទី២៥ ខែកុម្ភៈ នៅពេលដែលកោះនេះ បានប្រទះឃើញវត្តមានយន្តហោះយោធាដល់ទៅ ៣០គ្រឿង បន្ទាប់ពីបាននិយាយថា ទីក្រុងប៉េកាំងកំពុងអនុវត្តការល្បាតត្រៀមខ្លួនប្រយុទ្ធរួមគ្នាមួយផ្សេងទៀត ។ ប៉ុន្តែចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ តៃវ៉ាន់បានរាយការណ៍ថា មិនមានវត្តមានយន្តហោះយោធាចិនណាមួយឡើយ រហូតដល់ថ្ងៃទី៧ ខែមីនា ទើបកោះនេះបាននិយាយថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចំនួន ២គ្រឿងនៅភាគនិរតីបំផុតរបស់កោះតៃវ៉ាន់ ។ ពាក់ព័ន្ធនឹងការអវត្តមានយន្តហោះយោធាចិន មន្ត្រី និងអ្នកជំនាញនៅតៃវ៉ាន់ បាននិយាយថា ទីក្រុងប៉េកាំង ទំនងជាកំពុងកែសម្រួលយុទ្ធនាការដាក់សម្ពាធរបស់ខ្លួនឡើងវិញ មុនពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែមីនា ៕ ប្រភព…

  • ករណីអ៊ីរ៉ង់បាញ់កប៉ាល់ថៃ អ្នកបាត់ខ្លួន ៣នាក់ រកមិនទាន់ឃើញ

    ករណីអ៊ីរ៉ង់បាញ់កប៉ាល់ថៃ អ្នកបាត់ខ្លួន ៣នាក់ រកមិនទាន់ឃើញ

    បាងកក ៖ ករណី អ៊ីរ៉ង់ បាញ់ប្រហារទៅលើកប៉ាល់ ថៃ ១គ្រឿង នៅឯឈូងសមុទ្រ Hormuz កាលពី៥ថ្ងៃមុន មនុស្ស៣នាក់ ដែលបាត់ខ្លួន នៅតែរកមិនទាន់ឃើញ។ បើតាម CNA, អ្នកនាំពាក្យក្រសួងការបរទេសថៃ លោកស្រី Maratee Andamo បានប្រាប់អ្នកយកព័ត៌មាន នៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ថា ប្រទេសថៃ កំពុងស្នើសុំជំនួយ ជួយស្វែងរកនាវិកទាំង បីនាក់ ដែលជាប់គាំង ពីសំណាក់ប្រទេស ចំនួន ពីរ ផ្សេងទៀត ។ ការអះអាងនេះ ធ្វើឡើង ខណៈដែល នាវិក២០នាក់ ដែលត្រូវបានសង្គ្រោះ ត្រលប់មកដល់ថៃវិញ នៅថ្ងៃចន្ទនេះ។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ធ្លាប់បាននិយាយថា ពួកគេបានវាយប្រហារកប៉ាល់ថៃ កាលពីថ្ងៃពុធ សប្តាហ៍មុន ដោយសារតែពួកគេមិនបានអើពើ នឹងការព្រមាន ។ បើតាម ក្រុមហ៊ុននាវា Mayuree Naree ដែលអះអាង កាលពីសប្តាហ៍មុន, នាវិកទាំងបីនាក់…