Author: Dol Pheakdey

  • ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ៖ ជឿជាក់ថា ម៉ោងនេះបងប្អូនជនរួមជាតិទាំងអស់ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរ របស់ថៃ មកលើកម្ពុជា

    ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ៖ ជឿជាក់ថា ម៉ោងនេះបងប្អូនជនរួមជាតិទាំងអស់ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរ របស់ថៃ មកលើកម្ពុជា

    (ភ្នំពេញ)៖ យោងតាមផេកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះខ្លឹមសារថា នៅពេលនេះ ម៉ោងនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិទាំងអស់ កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរមកលើកម្ពុជាជាទីស្រឡាញ់នៃយើងទាំងអស់គ្នា ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៃការលួចចូលវាយឆ្មក់បាញ់ប្រហារ ដែលបណ្ដាលឱ្យបងប្រុស សួន រោន បានស្លាប់ចោលក្រុមគ្រួសាររបស់គាត់ដោយមិនមានថ្ងៃវិលត្រឡប់វិញ។ ខ្ញុំសូមចូលរួមរំលែកទុក្ខសារជាថ្មីម្ដងទៀត ហើយក៏សូមបង្ហាញនូវការគោរពចំពោះវីរៈភាពរបស់ បងប្រុស សួន រោន ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិរបស់យើង។ ចាប់តាំងពីហេតុការណ៍ថ្ងៃនោះ និងជាបន្តបន្ទាប់ ការគំរាម និងការមើលស្រាលមកលើកម្ពុជា តាមរយៈការគំរាមផ្តាច់អ៊ីនធឺណែត និងការផ្គត់ផ្គង់ប្រេងឥន្ទនៈ ជាពិសេសការសម្រេចចិត្តជាឯកតោភាគីក្នុងការបិទច្រកព្រំដែនជាបន្តបន្ទាប់ដែលបានបង្កឱ្យមានផលប៉ះពាល់ទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទាំងខ្មែរ និងថៃ ដែលរស់នៅតាមបន្ទាត់ព្រំដែន ។ លើសពីនេះ នៅដំណាក់កាលចុងក្រោយនេះ ក៏មានការបង្កើតសេនារីយោយុទ្ធសាស្ត្រប្រឌិតដោយប្រើបច្ចេកវិទ្យា (Simulation) ក្នុងការបង្ហាញកម្លាំងនិងសព្វាវុធ ដែលជាការចង់បង្ហាញចេតនាមើលស្រាលមកលើសមត្ថភាពរបស់កងយុទ្ធពលខេមរភូមិន្ទរបស់យើង ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា។ ទោះបីជាការគំរាម និងការមើលស្រាល ទាំងអស់នេះ អាចចេញមកពីប្រភពផ្សេងៗគ្នា ប៉ុន្ដែក្នុងនាមយើងជាពលរដ្ឋខ្មែរដែលបានតាមដានដោយការយកចិត្តទុកដាក់ពីសកម្មភាព និងការវិវត្តជាបន្តបន្ទាប់ទាំងនេះ យើងអាចសង្កេតឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជួរមុខ ក៏ដូចជាប្រជាជាតិខ្មែរយើងទាំងមូលមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី និងប្រកបដោយភាពចាស់ទុំ ផ្អែកលើមូលដ្ឋានបច្ចេកទេស…

  • អតីតប្រធានាធិបតីរុស្ស៊ីលួងលោក Trump ថា ទីក្រុងមូស្គូមិនផ្ដល់អាវុធនុយក្លេអ៊ែរឲ្យអ៊ីរ៉ង់ឡើយ

    អតីតប្រធានាធិបតីរុស្ស៊ីលួងលោក Trump ថា ទីក្រុងមូស្គូមិនផ្ដល់អាវុធនុយក្លេអ៊ែរឲ្យអ៊ីរ៉ង់ឡើយ

    បរទេស៖ លោក Dmitry Medvedev នាយករដ្ឋមន្ត្រី នៃប្រទេសរុស្ស៊ី បានផ្ញើសារ លួងចិត្តលោក Donald Trump វិញ ថា រដ្ឋាភិបាលវិមានក្រឹមឡាំង នឹងមិនផ្តល់អាវុធនុយក្លេអ៊ែរ ជួយអ៊ីរ៉ង់ ដែលកំពុងធ្វើសង្គ្រាម ជាមួយអ៊ីស្រាអែល និងអាមេរិកនោះទេ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Yahoo នៅថ្ងៃអង្គារ ទី២៤ ខែមិថុនានេះ។ ការលើកឡើងនេះ បានធ្វើឡើង នៅក្រោយមួយថ្ងៃ បន្ទាប់ពីលោក នាយករដ្ឋមន្ត្រី Medvedev ហើយក៏ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី រូបនេះ ទើបបានអះអាង កាលពីថ្ងៃអាទិត្យថា មានប្រទេសមួយចំនួន កំពុងត្រៀមបញ្ជូនគ្រាប់ក្បាលនុយក្លេអ៊ែរ ឲ្យទៅអ៊ីរ៉ង់ ហើយថែមទាំងបានរិះគន់ខ្លាំង លើការទម្លាប់គ្រាប់បែករបស់អាមេរិកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយអះអាងថា លោក Trump កំពុងទាញទម្លាក់ពិភពលោក ចូលក្នុងសង្គ្រាមនុយក្លេអ៊ែរ។ ប៉ុន្តែ ក្រោយមក លោក Trump បានប្រតិកម្មនឹងពាក្យសម្តីនេះ ដោយព្រមាន ទៅលោក Medvedev វិញថា កុំឲ្យចេះតែប្រើពាក្យ «នុយក្លេអ៊ែរ»…

  • ពលរដ្ឋរាប់សិបលាននាក់ក្នុងទីក្រុងធំៗ នៅសហរដ្ឋអាមេរិក ប្រឈមថ្ងៃដ៏អាក្រក់បំផុតនៃរលកកម្ដៅ

    ពលរដ្ឋរាប់សិបលាននាក់ក្នុងទីក្រុងធំៗ នៅសហរដ្ឋអាមេរិក ប្រឈមថ្ងៃដ៏អាក្រក់បំផុតនៃរលកកម្ដៅ

    មនុស្សរាប់សិបលាននាក់នៅក្នុងទីក្រុងធំៗនៅទូទាំងភាគឦសាននៃសហរដ្ឋអាមេរិក កំពុងប្រឈមមុននឹងសីតុណ្ហភាពខ្ពស់ខ្លាំងបំផុតកាលពីថ្ងៃអង្គារ (២៤ មិថុនា) នៅក្នុងអ្វីដែលត្រូវបានរំពឹងថាជាថ្ងៃដ៏អាក្រក់បំផុតនៃរលកកម្ដៅ ដែលបានគ្របដណ្ដប់យ៉ាងក្ដៅគគុកលើផ្នែកជាច្រើនរបស់ប្រទេសនេះចាប់តាំងពីចុងសប្តាហ៍មុនមក។ សេវាអាកាសធាតុជាតិបានឱ្យដឹងថា សីតុណ្ហភាពនៅទីក្រុងវ៉ាស៊ីនតោន និងក្រុងបូស្តុន នឹងកើនឡើងដល់ ៣៨អង្សាសេ លើសពីកំណត់ត្រាពីមុនរហូតដល់ ៦អង្សាសេ។ នៅតំបន់ Central Park នៃទីក្រុងញូវយ៉ក សីតុណ្ហភាពអាចឡើងដល់ ៣៧អង្សាសេ លើសពីកម្រិតខ្ពស់បំផុតនៃ ៣៥អង្សាសេពីមុន។ សេវាអាកាសធាតុជាតិបន្តថា កម្ដៅខ្ពស់បែបនេះក៏អាចបង្កើនសីតុណ្ហភាពដល់កម្រិតកំណត់ត្រានៅទូទាំងផ្នែកផ្សេងទៀតនៃភាគខាងកើតសហរដ្ឋអាមេរិក រួមទាំងភាគខាងជើងរដ្ឋ Georgia, រដ្ឋ Carolina ទាំងពីរ, រដ្ឋ Virginia រដ្ឋ Maryland និងរដ្ឋ Pennsylvania ផងដែរ។ លោក Bob Oravec អ្នកដឹកនាំការព្យាករនៅសេវាកម្មអាកាសធាតុជាតិបាននិយាយថា “នេះមើលទៅប្រហែលជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់កំណត់ត្រាកម្ដៅដ៏រីករាលដាល” ដោយបន្ថែមថា កម្ដៅខ្លាំងបំផុតគឺប្រមូលផ្តុំនៅភាគឦសាន។ កម្ដៅដ៏គ្រោះថ្នាក់កំពុងបង្កការរំខានជាច្រើនដល់ការដឹកជញ្ជូនសាធារណៈទូទាំងភាគឦសាន ដោយបណ្ដាញរថភ្លើង Amtrak និយាយថា ខ្លួនត្រូវបង្ខំឱ្យរថភ្លើងបន្ថយល្បឿននៅចន្លោះម៉ោង ១២ថ្ងៃត្រង់ និង ៨យប់ នៅថ្ងៃអង្គារ។ តំបន់ទេសចរណ៍មួយចំនួនរងផលប៉ះពាល់ ខណៈក្រុមហ៊ុនសំណង់ត្រូវបង្ខំឱ្យទូទាត់សងសម្រាប់អាកាសធាតុក្ដៅគគុកនេះ ដើម្បីធានាថាកម្មកររបស់ពួកគេមានសុវត្ថិភាព៕

  • ចក្រភពអង់គ្លេស គ្រោងទិញយន្តហោះចម្បាំងជាច្រើនគ្រឿង ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរតាកទិក

    ចក្រភពអង់គ្លេស គ្រោងទិញយន្តហោះចម្បាំងជាច្រើនគ្រឿង ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរតាកទិក

    រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារ (២៤ មិថុនា) ថា ខ្លួននឹងទិញយន្តហោះចម្បាំងប្រភេទ F-35A ចំនួន ១២គ្រឿង ដែលមានសមត្ថភាពបាញ់អាវុធនុយក្លេអ៊ែរតាកទិក នៅក្នុងអ្វីដែលខ្លួនពិពណ៌នាថាជាការពង្រីកដ៏ធំបំផុតនៃប្រព័ន្ធរារាំងនុយក្លេអ៊ែររបស់ខ្លួនក្នុងមួយជំនាន់។ វិមាននាយករដ្ឋមន្រ្តីអង់គ្លេស Downing Street បានឱ្យដឹងថា ការទិញយន្តហោះចម្បាំងពីក្រុមហ៊ុន Lockheed Martin នេះនឹងអនុញ្ញាតឱ្យកងកម្លាំងអាកាសរបស់ចក្រភពអង់គ្លេស អាចផ្ទុកអាវុធនុយក្លេអ៊ែរបានជាលើកដំបូង ចាប់តាំងពីការបញ្ចប់នៃសង្គ្រាមត្រជាក់មក។ លោកនាយករដ្ឋមន្ត្រី Keir Starmer បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងយុគសម័យនៃភាពមិនប្រាកដប្រជាជ្រុលនិយមបែបនេះ អង់គ្លេសមិនអាចព្រងើយកន្តើយនឹងសន្តិភាពបានទៀតទេ ហើយនេះជាមូលហេតុដែលរដ្ឋាភិបាលអង់គ្លេស កំពុងវិនិយោគលើសន្តិសុខជាតិរបស់ខ្លួន”។ គួរឱ្យដឹងថា ចក្រភពអង់គ្លេស កំពុងតែបង្កើនការចំណាយយ៉ាងច្រើនលើវិស័យការពារជាតិ និងធ្វើឱ្យប្រសើរឡើងនូវកងកម្លាំងយោធារបស់ខ្លួន រួមទាំងកងនាវាមុជទឹកផងដែរ ដោយសារប្រទេសនេះប្រឈមមុខនឹងអរិភាពកើនឡើងពីរុស្ស៊ី និងនៅពេលដែលសហរដ្ឋអាមេរិក ដកថយពីតួនាទីជាប្រពៃណីរបស់ខ្លួនក្នុងនាមជាអ្នកការពារសន្តិសុខទ្វីបអឺរ៉ុប។ រដ្ឋាភិបាលអង់គ្លេសនិយាយថា ការទិញយន្តហោះចម្បាំងនេះនឹងអនុញ្ញាតឱ្យខ្លួនរួមចំណែកនូវអ្វីដែលគេហៅថា យន្តហោះដែលមានសមត្ថភាពទ្វេមុខងារដល់អង្គការណាតូ ដើម្បីផ្ទុកអាវុធនុយក្លេអ៊ែរក្នុងករណីមានជម្លោះ។ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និយាយថា “នេះគឺជាការរួមចំណែកដ៏រឹងមាំមួយទៀតរបស់អង់គ្លេសចំពោះសម្ព័ន្ធយោធាណាតូ”៕

  • ប្រភពបាននិយាយថា ការវាយប្រហាររបស់អាមេរិកបរាជ័យក្នុងការបំផ្លាញទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់

    ប្រភពបាននិយាយថា ការវាយប្រហាររបស់អាមេរិកបរាជ័យក្នុងការបំផ្លាញទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់

    ការវាយតម្លៃបឋមរបស់ភ្នាក់ងារចារកម្មបានរកឃើញថា ការវាយប្រហារតាមអាកាសរបស់អាមេរិកកាលពីថ្ងៃសៅរ៍ទី២១មិថុនាចុងសប្តាហ៍កន្លងទៅលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីបានបរាជ័យក្នុងការបំផ្លាញសមាសធាតុសំខាន់ៗរបស់កម្មវិធី ដែលទំនងជាពន្យឺតការវិលត្រឡប់មកវិញនៃកម្មវិធីរបស់ទីក្រុងតេអេរ៉ង់ក្នុងពេលតែប៉ុន្មានខែប៉ុណ្ណោះ នេះបើយោងតាមប្រភពបីដែលបានដឹងពីបញ្ហានេះ។ ប្រភពពីរដែលបានសុំមិនបញ្ចេញឈ្មោះ បាននិយាយថា របាយការណ៍បឋមនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារចារកម្មការពារជាតិ ដែលជាអង្គភាពស៊ើបការណ៍សំខាន់របស់មន្ទីរបញ្ចកោណ និងទីភ្នាក់ងារចារកម្មអាមេរិកមួយក្នុងចំណោមទីភ្នាក់ងារចារកម្មចំនួន ១៨។ ការវាយតម្លៃដែលបានចាត់ថ្នាក់នេះ គឺផ្ទុយគ្នាទៅនឹងសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Donald Trump និងមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ផងដែរ។ ពួកគេបាននិយាយថា ការវាយប្រហារកាលពីចុងសប្តាហ៍ ដែលប្រើការរួមបញ្ចូលគ្នានៃគ្រាប់បែកខួងចូលដល់គោលដៅរួចបំផ្ទុះកម្ទេច និងអាវុធសាមញ្ញជាច្រើនទៀត បានលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដ៏សំខាន់។ លោក Trump បាននិយាយថា ការវាយប្រហារនេះគឺចាំបាច់ដើម្បីរារាំងអ៊ីរ៉ង់កុំឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់បានបដិសេធថាខ្លួនមិនបានស្វែងរកអាវុធបែបនេះទេ ហើយនិយាយថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ។ លោក Hegseth បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារបានលុបបំបាត់ មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ចំណែកលោក Trump បាននិយាយថា ទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ត្រូវបាន បំផ្លាញចោលទាំងស្រុង។ មន្ត្រីអាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា អាមេរិកពុំទាន់ដឹងពីទំហំនៃការខូចខាតពិតប្រាកដនៅឡើយទេ៕

  • ក្រសួងបរិស្ថានអនុវត្តវិធានការច្បាប់ឈានដល់បិទផ្នែកផលិតកម្មរោងចក្រចំនួន២នៅក្នុងខេត្តព្រះសីហនុ

    ក្រសួងបរិស្ថានអនុវត្តវិធានការច្បាប់ឈានដល់បិទផ្នែកផលិតកម្មរោងចក្រចំនួន២នៅក្នុងខេត្តព្រះសីហនុ

    ទំព័រដើម One-Minute កិច្ចការបរទេស ព័ត៌មានទូទៅ កម្ពុជាមាតុភូមិខ្ញុំ វីដេអូ Politico 360 សច្ចធម៌ប្រវត្តិសាស្ត្រ ក្រសួងបរិស្ថានអនុវត្តវិធានការច្បាប់ឈានដល់បិទផ្នែកផលិតកម្មរោងចក្រចំនួន២នៅក្នុងខេត្តព្រះសីហនុ នយោបាយ ព័ត៌មាន 2 នាទីមុន អត្ថបទដោយ៖ ង៉ាន់ ទិត្យ (ព្រះសីហនុ)៖ ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់និងបន្តបញ្ចេញ សំណល់ រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់លិ​ខិត​ស្តីពីការផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនទាំង២ រហូតដល់មានការកែ​តម្រូវ​តាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ជូនទៅម្ចាស់និងតំណាងក្រុម​ហ៊ុន ដោយមានការចូលរួមពីអភិបាលរងស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោក មេឃុំ ទឹកថ្លា…

  • ក្រុមអ្នជំនាញធ្វើសម្រង់ប្លង់បង្កាន់ដៃនាគជុំវិញប្រាសាទអង្គរវត្ត

    ក្រុមអ្នជំនាញធ្វើសម្រង់ប្លង់បង្កាន់ដៃនាគជុំវិញប្រាសាទអង្គរវត្ត

    (ភ្នំពេញ)៖ ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា ធ្វើការងារសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត ដើម្បីសិក្សានូវចំណុចហានិភ័យនៃរចនាសម្ពន្ធបង្កាន់ដៃនាគ មុននឹងឈានទៅដល់ការជួសជុលឱ្យរឹងមាំឡើងវិញ។ ទាក់ទិនក្នុងរឿងនេះ លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសផ្នែកអភិរក្សថ្ម ឱ្យដឹងថា ការធ្វើសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១នេះ មានប្រវែងសរុប៩៥០ម៉ែត្រ។ ការបំពេញការងាររយៈពេល១២ខែមកនេះ សម្រេចលទ្ធផលបានប្រវែងជាង៤៥០ម៉ែត្រ។ កិច្ចការសម្រង់ប្លង់នេះ មានសារសំខាន់ដើម្បីសិក្សាពីស្ថានភាពហានិភ័យនៃរចនាសម្ពន្ធសំណង់បង្កាន់ដៃនាគ ចំណុចដែលមានហានិភ័យខ្ពស់ ចំណុចធ្លាប់ជួសជុលសម័យមុនជាដើម។ ជាលទ្ធផលនៃការសិក្សាឃើញថា បង្កាន់ដៃនាគ និងខឿនជាន់ទី១ជុំវិញប្រាសាទ​អង្គរ​វត្ត មានចំណុចមួយចំនួនទទួលរងនូវហានិភ័យខ្ពស់ ដោយថ្មបង្កាន់​ដៃនាគ​មិនមានលំនឹង និងខឿនស្រុតជាដើម។ ដោយសារតែកត្តាអាយុកាលនៃសំណង់ កត្តាធម្មជាតិ ទឹកហូរច្រោះ និងសត្វល្អិតជាដើម។ បន្ទាប់ពីធ្វើសម្រង់ប្លង់រួចរាល់ អាជ្ញាធរជាតិអប្សរា មានគម្រោងជួសជុលពង្រឹង​បង្កាន់ដៃនាគនេះទៅតាមដំណាក់កាលជាបន្តទៀត។ អ្នកជំនាញរូបនេះ បញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២២-២០២៣ អាជ្ញាធរជាតិអប្សរា បានជួសជុល​ពង្រឹងបង្កាន់​ដៃនាគ និងខឿនជណ្ដើរ នៅទិសខាងត្បូងរបស់ប្រាសាទអង្គរវត្ត បានជោគជ័យរួច​មកហើយ៕

  • រដ្ឋមន្ត្រីសុខាភិបាល  ជំរុញមន្រ្តីឆ្លុះបញ្ចាំង និងធ្វើខ្លួនឱ្យក្លាយជាបុគ្គលិកសុខាភិបាលប្រកបដោយគុណភាពពិតប្រាកដ

    រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្រ្តីឆ្លុះបញ្ចាំង និងធ្វើខ្លួនឱ្យក្លាយជាបុគ្គលិកសុខាភិបាលប្រកបដោយគុណភាពពិតប្រាកដ

    នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៥៨៥នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតជូនមន្រ្តីសុខាភិបាលនៅមូលដ្ឋានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួន និងបាននាំយកការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលជូនដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានរួមគ្នាជាមហាសាមគ្គីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី។ ជាការឆ្លើយតបនឹងការកោតសរសើររបស់រាជរដ្ឋាភិបាលនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់ ខិតខំប្រឹងប្រែងបន្តទៀតដោយប្រកាន់យកគោលការណ៍បម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យអស់ពីកំលាំងកាយចិត្ត សំដៅកសាងខ្លួនឱ្យក្លាយជាកំលាំងពិត គុណភាពពិតប្រាកដរបស់វិស័យសុខាភិបាល។ ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីក៏បានលើកយកអត្ថន័យនៃភាពជាអ្នកដឹកនាំចំនួន២គឺ៖ ១) អ្នកដឹកនាំត្រូវផ្តោតទៅលើគោលដៅរួមដែលនឹងនាំយកនូវផលប្រយោជន៍ ជូនដល់ក្រុមការងារ និងសង្គមទាំងមូល និង ២)អ្នកដឹកនាំជាអ្នកសម្រេចចិត្ត និងជាអ្នកគូរផ្លូវសមស្របដើម្បីសម្រេចគោលដៅរួមនោះ។ ឯកឧត្តមសាស្រ្តាចារ្យក៏បានរំលឹកឡើងវិញ អំពីខ្លឹមសារសំខាន់ៗនៃបដិសំយោគរូបធាតុ រួមមាន សម្ព័ន្ធភាពជាសកល និងការវិវត្តនៃវិចារវិជ្ជា សម្ភារៈនិយម ដែលគោលគំនិតនេះមានភាពចាំបាច់សម្រាប់ការសិក្សាបន្ថែមក្នុងទ្រឹស្តីទស្សនវិជ្ជា សម្រាប់ការអភិវឌ្ឍនៃការពិចារណារបស់មនុស្ស។ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញចែករំលែកពីអំពី សមិទ្ធផលការងាររបស់មន្ទីរពេទ្យបង្អែកអូរាំងឪ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ៕ អត្ថបទ រដ្ឋា

  • លោក JD Vance ថា អ៊ីរ៉ង់អស់លទ្ធភាពផលិតអាវុធនុយក្លេអ៊ែរទៀតហើយ

    លោក JD Vance ថា អ៊ីរ៉ង់អស់លទ្ធភាពផលិតអាវុធនុយក្លេអ៊ែរទៀតហើយ

    វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយថា អ៊ីរ៉ង់លែងមានលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរបានតទៅទៀតហើយ បន្ទាប់ពីអាមេរិកបានវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរដ៏សំខាន់របស់ទីក្រុងតេហេរ៉ង់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន TRT Global។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News នៅថ្ងៃទី២៣ ខែមិថុនា លោកអនុប្រធានាធិបតី Vance បានគូសបញ្ជាក់ថា អ៊ីរ៉ង់គឺជិតមានអាវុធនុយក្លេអ៊ែរហើយ តែឥឡូវនេះ អ៊ីរ៉ង់មិនអាចមានសមត្ថភាពបង្កើតអាវុធនុយក្លេអ៊ែរជាមួយឧបករណ៍ដែលពួកគេមានទៀតទេ ពីព្រោះយើងបានបំផ្លាញវាអស់ហើយ។ លោកអនុប្រធានាធិបតី Vance បានអះអាងថា ថ្ងៃស្អែកពិតជាថ្ងៃថ្មី ជាថ្ងៃបញ្ចប់សង្រ្គាមរយៈពេល១២ថ្ងៃ ការបញ្ចប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងការចាប់ផ្តើមអ្វីមួយដ៏ធំសម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា។ យ៉ាងណា លោកអនុប្រធានាធិបតី Vance ក៏បានព្រមានផងដែរថា ប្រសិនបើអ៊ីរ៉ង់ព្យាយាមចាប់ផ្តើមកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ នោះនឹងត្រូវប្រឈមជាមួយនឹងយោធាអាមេរិកដ៏ខ្លាំងមួយទៀត។ ការអត្ថាធិប្បាយរបស់លោក Vance ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានចូលជាធរមាននៅក្នុងថ្ងៃអង្គារនេះ ហើយថែមទាំងបានព្រមានភាគីជម្លោះទាំងពីរកុំឱ្យបំពានវា។ គួរកត់សម្គាល់ អាមេរិកកបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ កាលពីចុងសប្ដាហ៍ មានឈ្មោះថា “Operation Midnight Hammer”។ លោកឧត្តមសេនីយ៍ Dan…

  • រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ ការិយាល័យក្រុមហ៊ុន Plug and Play Cambodia ជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង

    រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ ការិយាល័យក្រុមហ៊ុន Plug and Play Cambodia ជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ពិធីសម្ពោធជាផ្លូវការការិយាល័យក្រុមហ៊ុន Plug and Play Cambodia នាពេលនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ក្នុងការជំរុញសហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងបង្កើនភាពទាក់ទាញរបស់កម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលធុរកិច្ចថ្មីឌីជីថលឈានមុខមួយក្នុងតំបន់។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការការិយាល័យក្រុមហ៊ុន Plug and Play Cambodia នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការចូលរួមពីលោក Jupe Tan នាយកផ្នែកកិច្ចសហប្រតិបត្តិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Plug and Play LLC ថ្នាក់ដឹកនាំក្រសួង សាកលវិទ្យាធិការ តំណាងស្ថាប័នអប់រំ និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល សរុបប្រមាណ ២២០រូប។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់លទ្ធភាពឱ្យធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជាអាចទាក់ទាញទុនវិនិយោគពីក្រៅប្រទេស បង្កើតការងារ ព្រមទាំងការពង្រីកបណ្ដាញទំនាក់ទំនងជាមួយដៃគូអាជីវកម្ម គ្រឹះស្ថានសិក្សា និងអ្នកជំនាញរបស់ក្រុមហ៊ុន Plug and Play…