Author: Dol Pheakdey

  • អារ៉ាប់រួម ត្រៀមដាក់ដំណើរការតាក់ស៊ីហោះពាណិជ្ជកម្មនៅចុងឆ្នាំ ២០២៦

    អារ៉ាប់រួម ត្រៀមដាក់ដំណើរការតាក់ស៊ីហោះពាណិជ្ជកម្មនៅចុងឆ្នាំ ២០២៦

    ឌូបៃ ៖ ទីក្រុងឌូបៃ របស់ប្រទេសអារ៉ាប់រួម ត្រូវបានគេរំពឹងថា នឹងក្លាយជាទីក្រុងនាំមុខគេដំបូងនាពេលអនាគត ក្នុងការដាក់ដំណើរការសេវាកម្មតាក់ស៊ីហោះអគ្គិសនីពាណិជ្ជកម្មនៅត្រឹមចុងឆ្នាំ ២០២៦នេះ ។ ការព្យាករនេះ ធ្វើឡើងស្របពេលដែលលោក Mattar Al Tayer ប្រធានអាជ្ញាធរដឹកជញ្ជូន និងផ្លូវថ្នល់របស់ទីក្រុងឌូបៃ បាននិយាយថា សេវាកម្មតាក់ស៊ីហោះអគ្គិសនី ដែលអភិវឌ្ឍដោយក្រុមហ៊ុន Joby Aviation គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅចុងឆ្នាំ ២០២៦ ។ មុនការប្រកាសនេះ ក្រុមហ៊ុន Joby Aviation បានធ្វើការហោះហើរសាកល្បងតាក់ស៊ីហោះអគ្គិសនីលើកដំបូង នៅលើផ្ទៃមេឃប្រទេសអារ៉ាប់រួម កាលពីខែមិថុនា ឆ្នាំ២០២៥ ដែលនេះជាការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីមួយ ដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុងឌូបៃ ។ នៅដើមឆ្នាំ២០២៤ ក្រុមហ៊ុន Joby បានចុះកិច្ចសន្យាជាមួយអាជ្ញាធរដឹកជញ្ជូន និងផ្លូវថ្នល់របស់ទីក្រុងឌូបៃ ដែលបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន ដើម្បីផ្តល់សេវាកម្មតាក់ស៊ីហោះក្នុងទីក្រុង សម្រាប់រយៈពេល ៦ឆ្នាំខាងមុខ ។ Joby Aerial Taxi ដែលជាយន្តហោះតាក់ស៊ីអគ្គិសនីបញ្ឈរហោះឡើង និងចុះចត ហើយត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាមួយនេះ អាចហោះហើរបានចម្ងាយរហូតដល់ ១៦០គីឡូម៉ែត្រ ក្នុងល្បឿនរហូតដល់ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង…

  • ប្រធានាធិបតីអ៊ីរ៉ង់ ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បរាជ័យក្នុងការបង្កភាពចលាចលនៅ អ៊ីរ៉ង់

    ប្រធានាធិបតីអ៊ីរ៉ង់ ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បរាជ័យក្នុងការបង្កភាពចលាចលនៅ អ៊ីរ៉ង់

    តេហេរ៉ង់ ៖ មេដឹកនាំអ៊ីរ៉ង់និយាយថា ភាពចលាចលដែលបានកើតឡើងទូទាំងប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក គឺជាការញុះញង់ដែលបរាជ័យបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នេះបើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ ។ បើតាមសារព័ត៌មានស៊ីនហួរ, ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងបែបនេះ ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif កាលពីថ្ងៃចន្ទ ។ លោកប្រធានាធិបតី Pezeshkian បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលអ៊ីរ៉ង់ប្តេជ្ញាលើកកម្ពស់ការបង្រួបបង្រួមជាតិ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ក្នុងចំណោមក្រុមនយោបាយ គណបក្ស ជាតិសាសន៍ និងសាសនាអ៊ីរ៉ង់ទាំងអស់ ព្រមទាំងទំនាក់ទំនងជាមួយរដ្ឋជិតខាង និងរដ្ឋមូស្លីមនានា ។ នាឱកាសនោះ មេដឹកនាំអ៊ីរ៉ង់មានវ័យ៧២ឆ្នាំរូបនេះ ក៏បានកោតសរសើរផងដែរចំពោះកិច្ចប្រឹងប្រែងរបស់ប៉ាគីស្ថាន ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់ ។ ហើយជាការឆ្លើយតបនោះ លោកនាយករដ្ឋមន្រ្តី Sharif បាននិយាយថា អ៊ីរ៉ង់គឺជា “ប្រទេសដ៏សំខាន់ និងមានឥទ្ធិពលនៅក្នុងតំបន់” ហើយបានសង្កត់ធ្ងន់ថា ប៉ាគីស្ថានបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដើរតួនាទីជួយកាត់បន្ថយភាពតានតឹង និងដោះស្រាយបញ្ហានៅក្នុងតំបន់ ។ ប្រភព ៖ ស៊ីនហួរ

  • រដ្ឋមន្ត្រីរុស្ស៊ីទៅដល់គុយបា ចំពេលរងសំពាធខ្លាំងពីលោក ត្រាំ

    រដ្ឋមន្ត្រីរុស្ស៊ីទៅដល់គុយបា ចំពេលរងសំពាធខ្លាំងពីលោក ត្រាំ

    ឡាហាវ៉ាន់ ៖ រដ្ឋមន្ត្រីរុស្ស៊ី បានធ្វើទស្សនកិច្ចនៅប្រទេសគុយបា ខណៈដែលលោក ត្រាំ បង្កើនសម្ពាធ លើទីក្រុង ឡាហាវ៉ាន់។ រដ្ឋមន្ត្រីមហាផ្ទៃរុស្ស៊ី លោក Vladimir Kolokoltsev បានចាប់ផ្តើមដំណើរទស្សនកិច្ច ទៅកាន់សម្ព័ន្ធមិត្ត គុយបា កាលពីថ្ងៃអង្គារ ដែលជាការបង្ហាញអំពីសាមគ្គីភាព បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា រដ្ឋាភិបាលប្រទេស ជាកោះមួយនេះ “ត្រៀមខ្លួនជាស្រេច ដើម្បីដួលរលំ”។ ក្នុងខែនេះ លោក Trump បានព្រមានទីក្រុង ឡាហាវ៉ាន់ ឱ្យ “ធ្វើកិច្ចព្រមព្រៀង” ឈប់ទិញប្រេងវេណេស៊ុយអេឡា បើមិនដូច្នេះទេ នឹងមានវាសនាស្រដៀងនឹងប្រទេស វេណេស៊ុយអេឡា ដែលមេដឹកនាំ លោក Nicolas Maduro ត្រូវបានបណ្តេញចេញ ដោយកងកម្លាំងសហរដ្ឋអាមេរិក ក្នុងការវាយឆ្មក់ កាលពីថ្ងៃទី៣ ខែមករា ដែលបានសម្លាប់មនុស្ស រាប់សិបនាក់។ វេណេស៊ុយអេឡា គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់គុយបា និងជាអ្នកផ្គត់ផ្គង់ប្រេង និងប្រាក់ដ៏សំខាន់ ដែលលោក Trump…

  • មេដឹកនាំ ម៉ិកស៊ិក ចេញមុខបន្ធូរក្តីបារម្ភដល់ពលរដ្ឋ ខណៈ អាមេរិក បង្កើនការគំរាមផ្នែកយោធា

    មេដឹកនាំ ម៉ិកស៊ិក ចេញមុខបន្ធូរក្តីបារម្ភដល់ពលរដ្ឋ ខណៈ អាមេរិក បង្កើនការគំរាមផ្នែកយោធា

    ម៉ិចស៊ីកូ ៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានចេញមុខបន្ធូរបន្ថយទុក្ខកង្វល់ទៅដល់ប្រជាពលរដ្ឋ បន្ទាប់ពីយោធាអាមេរិកចេញចំណាត់ការចំនួន ២ មកលើតំបន់នៅជិតខាងប្រទេសម៉ិកស៊ិក ចាប់តាំងពីមានការវាយប្រហារលើវេណេស៊ុយអេឡា ។ បើតាមលោកស្រី Sheinbaum រដ្ឋាភិបាលអាមេរិកបានផ្តល់ការធានាជាលាយលក្ខណ៍អក្សរមកកាន់ប្រទេសម៉ិកស៊ិកមកថា នឹងគ្មានជើងហោះហើរយោធាអាមេរិកណាមួយហោះហើរពីលើទឹកដីនៃប្រទេសម៉ិកស៊ិកនោះទេ ។ លោកស្រីថា គិតមកទល់ពេលនេះ រដ្ឋាភិបាលអាមេរិកមិនបានផ្តល់ឱ្យប្រទេសម៉ិកស៊ិក នូវការជូនដំណឹងជាមុន អំពីប្រតិបត្តិការយោធាណាមួយឡើយ ដូច្នេះពលរដ្ឋមិនគួរមានការព្រួយបារម្ភនោះទេ ។ បើតាមសារព័ត៌មាន CNA, រដ្ឋាភិបាលអាមេរិកបានផ្តល់ភាពច្បាស់លាស់ សម្រាប់ទីតាំងដែលខ្លួនធ្វើប្រតិបត្តិការ ហើយអាជ្ញាធរម៉ិកស៊ិកក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដោយនិយាយថា ការណែនាំរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ពុំមានផលប៉ះពាល់ដល់ប្រទេសម៉ិកស៊ិកនោះឡើយ ។ ក្តីបារម្ភរបស់ប្រជាជនម៉ិកស៊ិកបានផុសផុលឡើង ក្រោយអាមេរិកជំរុញឱ្យប្រតិបត្តិករយន្តហោះអាមេរិកមានការប្រុងប្រយ័ត្ន នៅពេលហោះហើរលើមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត នៅជិតប្រទេសម៉ិកស៊ិក អាមេរិកកណ្តាល និងផ្នែកមួយចំនួននៅអាមេរិកខាងត្បូង ដោយលើកឡើងពីសកម្មភាពយោធា ។ លោកប្រធានាធិបតី Donald Trump ប្រកាសកាលពីថ្ងៃទី៨ ខែមករាថា អាមេរិកកំពុងត្រៀមលក្ខណៈបើកការវាយប្រហារយោធាតាមជើងគោក ប្រឆាំងនឹងក្រុមបណ្តាញជួញដូរគ្រឿងញៀន ដោយក្នុងនោះ លោកបានបញ្ជាក់ចំៗថា ប្រទេសម៉ិកស៊ិកគឺជាគោលដៅចម្បង ។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រតិបត្តិការ «Absolute Resolve»…

  • អាមេរិក អញ្ជើញ ចិន ចូលរួមក្រុមប្រឹក្សាសន្តិភាព

    អាមេរិក អញ្ជើញ ចិន ចូលរួមក្រុមប្រឹក្សាសន្តិភាព

    ប៉េកាំង ៖ ប្រទេស ចិន បានបញ្ជាក់អំពីការអញ្ជើញ ឲ្យចូលរួមនៅក្នុង ‘ក្រុមប្រឹក្សាសន្តិភាព’ របស់ លោក Donald Trump។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន RT។ ក្រសួងការបរទេស របស់រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានអញ្ជើញប្រទេសចិន ឱ្យក្លាយជាសមាជិក នៃ “ក្រុមប្រឹក្សាសន្តិភាព” ដែលស្នើឡើងដោយប្រធានាធិបតី Donald Trump ដើម្បីត្រួតពិនិត្យអភិបាលកិច្ចក្រោយសង្គ្រាម និងការកសាងឡើងវិញ នូវតំបន់ហ្គាហ្សា។ អ្នកនាំពាក្យក្រសួង លោក Guo Jiakun បានបញ្ជាក់ ក្នុងអំឡុងសន្និសីទខ្លីមួយថា «ទីក្រុងប៉េកាំងបានទទួលការអញ្ជើញ របស់សហរដ្ឋអាមេរិកហើយ»។ ប៉ុន្តែ លោកមិនបានបញ្ជាក់ថា តើក្រុងប៉េកាំងនឹងទទួលយកសមាជិកភាពនេះ ឬ អត់នោះទេ ដោយគ្រាន់តែនិយាយថា «កិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិកផ្តល់ប្រយោជន៍ដល់ភាគីទាំងសងខាង ខណៈការប្រឈមមុខដាក់គ្នាធ្វើឲ្យប៉ះពាល់ទាំងសងខាង»។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា «ក្នុងរយៈពេល មួយឆ្នាំកន្លងទៅ ទំនាក់ទំនងចិន-អាមេរិកបានជួបប្រទះនឹងការធ្លាក់ចុះ ប៉ុន្តែ បានរក្សាស្ថិរភាពជារួម»។ បើតាម​ RT, លោក…

  • លោក ត្រាំ គំរាមដាក់ពន្ធស្រាបារាំង ២០០% បង្ខំឱ្យ លោក ម៉ាក្រុង ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព

    លោក ត្រាំ គំរាមដាក់ពន្ធស្រាបារាំង ២០០% បង្ខំឱ្យ លោក ម៉ាក្រុង ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព

    បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមតំឡើងពន្ធ លើស្រាក្រហម និងស្រាសំប៉ាញ របស់បារាំង ២០០ភាគរយ បន្ទាប់ពីបានដឹងដំណឹងដែលថា លោកប្រធានាធិបតី ម៉ាក្រុង បានទាត់ចោល ការអញ្ជើញឲ្យចូលរួម នៅក្នុងក្រុមប្រឹក្សាសន្តិភាព។ លោកថា វិធានការដាក់គំនាបពន្ធនេះ នឹងជំរុញឱ្យ លោក Emmanuel Macron ព្រមចូលរួម នៅក្នុងគំនិតផ្តួចផ្តើម “ក្រុមប្រឹក្សាសន្តិភាព” ដែលលោកគូសបញ្ជាក់ថា បង្កើតឡើង ក្នុងគោលបំណងដោះស្រាយជម្លោះពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃអង្គារនេះ។ នៅពេលដែលត្រូវបានសាកសួរ ដោយអ្នកយកព័ត៌មាន អំពីលោក Macron ថា មិនចូលរួម ក្នុងក្រុមប្រឹក្សាភិបាលមួយនេះ, លោក Trump បានឆ្លើយតប ទាំងកំហឹងវិញថា «តើគាត់និយាយអញ្ចឹង មែនទេ? បើបែបនេះមែន នោះនឹងគ្មាននរណាម្នាក់ចង់បានគាត់ទេ ព្រោះគាត់នឹងចេញពីតំណែង ឆាប់ៗនេះ»។ លោក Trump បាននិយាយថា «ខ្ញុំនឹងដាក់ពន្ធ ២០០ ភាគរយ…

  • ប្រជាជនយេម៉ែនជាង ១៨លាននាក់ ប្រឈមមុខនឹងភាពអត់ឃ្លានខ្លាំង នៅដើមឆ្នាំនេះ

    ប្រជាជនយេម៉ែនជាង ១៨លាននាក់ ប្រឈមមុខនឹងភាពអត់ឃ្លានខ្លាំង នៅដើមឆ្នាំនេះ

    សាណាអា ៖ យេម៉ែន ដែលជាប្រទេសក្រីក្របំផុតមួយ របស់ពិភពលោក កំពុងឈានចូលដំណាក់កាលថ្មី ដ៏គ្រោះថ្នាក់ នៃការខ្វះខាតស្បៀងអាហារ ជាមួយនឹងប្រជាជនជាងពាក់កណ្តាល ឬ ប្រហែល ១៨លាននាក់ ត្រូវបានគេដឹងថា ប្រឈមមុខនឹងភាពអត់ឃ្លាន កាន់តែអាក្រក់ នៅដើមឆ្នាំ២០២៦ នេះបើយោងតាមគណៈកម្មាធិការសង្គ្រោះអន្តរជាតិ ហៅកាត់ IRC ចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារនេះ។ ការព្រមាននេះ ធ្វើឡើង បន្ទាប់ពីការព្យាករណ៍ថ្មី នៅក្រោមប្រព័ន្ធត្រួតពិនិត្យភាពអត់ឃ្លាន រួមបញ្ចូលគ្នា នូវដំណាក់កាលសុវត្ថិភាពស្បៀងអាហារ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទ និង បង្ហាញពីមនុស្សមួយលាននាក់បន្ថែមទៀតជួបហានិភ័យ នៃភាពអត់ឃ្លាន ដែលគំរាមកំហែងដល់អាយុជីវិត។ របាយការណ៍នេះត្រូវបានបញ្ចេញ ស្របពេលដែលប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ កំពុងជួបប្រទះជម្លោះផ្ទៃក្នុង ចុងក្រោយបង្អស់របស់ខ្លួន ជាមួយនឹងតួអង្គក្នុងតំបន់ ខាងក្រៅ ដែលពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា នៅភាគខាងត្បូង របស់ប្រទេស។ សង្គ្រាមជាច្រើនឆ្នាំ និងការផ្លាស់ទីលំនៅយ៉ាងច្រើន បានធ្វើឱ្យខូចជីវភាព ហើយ ការទទួលបានសេវាសុខភាព និងអាហារូបត្ថម្ភមូលដ្ឋាន មានកម្រិត។ សម្ពាធទាំងនោះ ឥឡូវ ត្រួតលើគ្នាជាមួយនឹងការដួលរលំសេដ្ឋកិច្ចទូទាំងប្រទេស ដែលបានកាត់បន្ថយអំណាចទិញ…

  • ចិន ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រដល់កម្ពុជា ដើម្បីសម្រេចគោលដៅបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ចិន ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រដល់កម្ពុជា ដើម្បីសម្រេចគោលដៅបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិនលើគ្រប់វិស័យនិយាយជារួម និងដោយឡែកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មានភាពជិតស្និទ្ធ និងទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ។ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តនីតិវិធីលើមេក្លោង និងគូកន។ ទន្ទឹមនេះ កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ជាដៃគូ ដើម្បីបន្តធ្វើការរួមគ្នាអនុវត្តប្រតិបត្តិការបង្ក្រាបប្រកបដោយសង្គតិភាព សំដៅធ្វើយ៉ាងណាកាត់ក្បាល និងបំបែកសម្បុកក្រុមឧក្រិដ្ឋជនឱ្យដល់ឬសគល់។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន និងបញ្ជូនមេខ្លោងជនជាតិចិន និងគូកន ត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះជាសក្ខីកម្ម សបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលជាក់ស្តែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់សហគមន៍អន្តរជាតិ…

  • អ៊ីស្រាអែលគំរាមសងសឹកយ៉ាងចាស់ដៃ បើសិនអ៊ីរ៉ង់ហ៊ានវាយប្រហារខ្លួន

    អ៊ីស្រាអែលគំរាមសងសឹកយ៉ាងចាស់ដៃ បើសិនអ៊ីរ៉ង់ហ៊ានវាយប្រហារខ្លួន

    ហ្សេរុយសាឡឹម ៖ មេដឹកនាំអ៊ីស្រាអែលបានប្រកាសគំរាមធ្ងន់ៗកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនឹងសងសឹកដោយកម្លាំងយោធាធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន បើសិនអ៊ីរ៉ង់ហ៊ានបើកការវាយប្រហារលើប្រទេសខ្លួន ។ ការព្រមាននេះ ធ្វើឡើងឆ្លើយតបការសម្លុតគំរាមរបស់អ៊ីរ៉ង់ ដែលថា បើសិនប្រទេសខ្លួនរងការវាយប្រហារពីអាមេរិក នោះទីក្រុងតេហេរ៉ង់នឹងវាយប្រហារលើអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់អង្គប្រជុំសភាថា បើសិនអ៊ីរ៉ង់ហ៊ានធ្វើខុស ហើយវាយប្រហារយើង នោះយើងនឹងធ្វើសកម្មភាពជាមួយកម្លាំងដែលមិនធ្លាប់មានពីមុនមក ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ក៏បានអះអាងដែរថា អ៊ីស្រាអែលកំពុងតាមដានអ៊ីរ៉ង់យ៉ាងដិតដល់ និងបានព្រមានទុកមុនថា នឹងគ្មាននរណាម្នាក់អាចទស្សន៍ទាយពីអនាគតអ៊ីរ៉ង់បានទេ ប៉ុន្តែអ្វីដែលច្បាស់នោះ គឺអ៊ីរ៉ង់នឹងមិនអាចវិលទៅដូចដើមវិញបានទេ បើសិនមានជម្លោះណាមួយកើតឡើង ។ ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ ធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងផ្លាស់ទីកងនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ដែលដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកើនឡើងខ្លាំងជាមួយអ៊ីរ៉ង់ ៕ ប្រភព ៖ ស៊ីនហួរ

  • វៀតណាមព្រមធ្វើសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាពនៅហ្គាហ្សា តាមការអញ្ជើញរបស់លោក ត្រាំ

    វៀតណាមព្រមធ្វើសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាពនៅហ្គាហ្សា តាមការអញ្ជើញរបស់លោក ត្រាំ

    ហាណូយ ៖ ប្រទេស វៀតណាម គ្រោងនឹងក្លាយជារដ្ឋសមាជិកស្ថាបនិក ក្រុមប្រឹក្សាសន្តិភាព នៅតំបន់ហ្គាហ្សា បន្ទាប់ពីរដ្ឋាភិបាលទីក្រុងហាណូយ បានយល់ព្រមទទួលយកការអញ្ជើញ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ឲ្យចូលរួម នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress កាលពីថ្ងៃចន្ទ។ បើតាមប្រភព, លោក To Lam អគ្គលេខាបក្សកម្មុយនីស្តវៀតណាម បានសង្កត់ធ្ងន់ លើគោលជំហរដ៏ខ្ជាប់ខ្ជួន របស់វៀតណាម ក្នុងការគាំទ្រ និងរួមចំណែកយ៉ាងសកម្ម ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់សហគមន៍អន្តរជាតិ ក្នុងការដោះស្រាយជម្លោះ និង វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាមួយនឹងការគោរពសិទ្ធិជាមូលដ្ឋាន របស់ភាគីពាក់ព័ន្ធ។ លោក Trump បានផ្ញើលិខិតអញ្ជើញ ទៅជូនលោក To Lam នៅថ្ងៃទី ១៦ ខែមករា ដោយស្នើសុំប្រធានបក្សរូបនេះ និង ប្រទេសវៀតណាម ឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព Gaza ក្នុងនាមជារដ្ឋសមាជិកស្ថាបនិក រួមជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់ដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្តិភាពចំពោះជម្លោះរវាងអ៊ីស្រាអែល…