Author: Dol Pheakdey

  • ទឹកជំនន់បំផ្លាញថៃ អស់ ៤.៣ពាន់លានដុល្លារ

    ទឹកជំនន់បំផ្លាញថៃ អស់ ៤.៣ពាន់លានដុល្លារ

    បាងកក ៖ សារព័ត៌មានថៃបានចេញផ្សាយពីការខាតបង់សេដ្ឋកិច្ច ជាង៤.៣ពាន់លានដុល្លារ ដោយសារទឹកជំនន់ នាភាគខាងត្បូង។ ជាការបង្ហាញ ចំពេលដែលរដ្ឋាភិបាលប្រកាសចាប់ផ្តើមគម្រោងស្តារឡើងវិញ។ យោងតាមការចេញផ្សាយ របស់កាសែត khaosod, គ្រោះមហន្តរាយទឹកជំនន់ នៅទូទាំងខេត្ត ភាគខាងត្បូង បានបង្កការខូចខាត យ៉ាងតិច ៤,៣ពាន់លានដុល្លារ នៅក្នុងខេត្តចំនួន៩ នេះបើយោងតាមសម្តី របស់នាយករដ្ឋមន្រ្តី លោក Anutin Charnvirakul បានគូសបញ្ជាក់ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ ទំហំនៃការបំផ្លិចបំផ្លាញនេះ តំណាងឱ្យ ៧០% នៃសេដ្ឋកិច្ចរបស់តំបន់ភាគខាងត្បូង និង ៨% នៃផលិតផលក្នុងស្រុកសរុប ឬ DGP របស់ប្រទេសថៃ ក្នុងឆ្នាំ២០២៣។ ទឹកជំនន់បានប៉ះពាល់ដល់មនុស្ស ជិត៣លាននាក់ ស្មើនឹង ៣២% នៃចំនួនប្រជាជនសរុប ៩.៥ លាននាក់ នាតំបន់ភាគខាងត្បូង។ ចំនួនអ្នកស្លាប់ ត្រូវបានគេប៉ាន់ស្មានថា មានលើសពី ១០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ បើទោះជាមន្ត្រី មិនបានបង្ហាញតួលេខផ្លូវការ ក៏ដោយ។ ចំពោះផែនការ…

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឧបនាយករដ្ឋ​មន្ត្រី​វៀ​ត​ណាម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធស​ភា

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឧបនាយករដ្ឋ​មន្ត្រី​វៀ​ត​ណាម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធស​ភា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃ​សា​ធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែង​ការ​គួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹក​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

  • តៃវ៉ាន់ផ្គើនចិន បន្តលួចចរចាទិញអាវុធថែមពីអាមេរិក

    តៃវ៉ាន់ផ្គើនចិន បន្តលួចចរចាទិញអាវុធថែមពីអាមេរិក

    តៃប៉ិ ៖ មិនខ្វល់ពីការសម្លុតគំរាមរបស់ចិន រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo បានអះអាងថា កោះតៃវ៉ាន់បានពិភាក្សាជំហានដំបូងរួចហើយជាមួយខាងភាគីអាមេរិក ពាក់ព័ន្ធនឹងគ្រឿងសព្វាវុធដែលខ្លួនចង់បញ្ជាទិញថែម ជាផ្នែកមួយនៃកញ្ចប់ថវិកាការពារជាតិថ្មីចំនួន ៤០ពាន់លានដុល្លារ។ កញ្ចប់ថវិកាការពារជាតិថ្មីនេះ ត្រូវបានប្រកាសដោយលោកប្រធានាធិបតីកោះតៃវ៉ាន់ ដែលធ្លាប់សន្យាថា នឹងបង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០៣០។ បើតាមប្រមុខការពារជាតិតៃវ៉ាន់, ការទិញអាវុធថែមពីអាមេរិក គឺជាផ្នែកមួយដ៏សំខាន់នៃផែនការចំណាយពង្រឹងវិស័យការពារជាតិរបស់តៃវ៉ាន់ ហើយទីក្រុងវ៉ាស៊ីនតោនក៏មានឆន្ទៈលក់អាវុធឱ្យដល់តៃវ៉ាន់ផងដែរ។ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងប្រធានាធិបតីក្នុងខែមករាដើមឆ្នាំ កិច្ចព្រមព្រៀងសព្វាវុធមានតម្លៃ ៣៣០លានដុល្លារតែមួយគត់ ដែលអាមេរិកអនុម័តលក់ជាផ្លូវការឱ្យដល់កោះតៃវ៉ាន់ សម្រាប់យន្តហោះចម្បាំង និងគ្រឿងបន្លាស់យន្តហោះផ្សេងទៀតក្នុងខែនេះ។ មូលហេតុដែលតៃវ៉ាន់សម្រុកចរចាទិញអាវុធថែមពីអាមេរិក គឺដោយសារតែប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដើម្បីយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន៕ ប្រភព ៖ The straits times

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់លោក អ៊ុ សំអាន ថាបើមិនយល់ច្បាស់រឿងផែនទី អាចមកស្តាប់អ្នកជំនាញព្រំដែនពន្យល់បាន

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់លោក អ៊ុ សំអាន ថាបើមិនយល់ច្បាស់រឿងផែនទី អាចមកស្តាប់អ្នកជំនាញព្រំដែនពន្យល់បាន

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមថា ក្នុងកាលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនូវចំណុចមួយចំនួន កុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កាលពីព្រឹកមិញនេះ លោក អ៊ុំ សំអាន បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា Pong Nam Ron នេះជាប់ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហម ដែលលោក អៀង សារី បានកាន់កាប់ហើយមានលោក អ៊ី ឈាន ជាមេទ័ព នាសម័យសង្រ្គាមស៊ីវិលនាទសវត្សទី៨០។ លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិន ធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើឱ្យបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ។ ប៉ុន្តែប៉ុន្មានមួយម៉ោងក្រោយមក ឯ.ឧ អ៊ី ឈាន បានចេញសារបញ្ជាក់ជូនបងប្អូនជនរួមជាតិថា÷ អ្វីដែល អ៊ុំ សំអាន សរសេរនេះ…

  • លោក Trump ចេញមុខដោយផ្ទាល់ បន្ធូរបន្ថយភាពតានតឹងរវាងចិន និងជប៉ុន

    លោក Trump ចេញមុខដោយផ្ទាល់ បន្ធូរបន្ថយភាពតានតឹងរវាងចិន និងជប៉ុន

    បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខដោយផ្ទាល់ក្នុងការបន្ធូរបន្ថយភាពតានតឹងរវាង ចិននិងជប៉ុន ក្រោយស្ថានការណ៍កាន់តែក្ដៅឡើងៗ ។ លោក ត្រាំ និយាយថា លោកបានណែនាំទៅដល់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi កុំឱ្យបង្ករឿងជាមួយចិន ជុំវិញអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ ។ បើតាមកាសែត Wall Street Journal ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ, ការចេញមុខបន្ថូរបន្ថយស្ថានការណ៍កំពុងក្ដៅរបស់លោក Trump កើតមានឡើង បន្ទាប់ពីមានជម្លោះការទូត រវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង នៅពេលដែលលោកស្រី Takaichi និយាយថា ជប៉ុនអាចធ្វើអន្តរាគមន៍ផ្នែកយោធា បើចិនវាយប្រហារលើកោះតៃវ៉ាន់ ។ ទាក់ទិននឹងបញ្ហានេះ លោកប្រធានាធិបតីចិន Xi Jinping បញ្ជាក់ប្រាប់លោក Trump ថា ការវិលត្រឡប់របស់កោះតៃវ៉ាន់ គឺជាផ្នែកដ៏សំខាន់ នៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ។ បន្ទាប់ពីនិយាយចប់ ជាមួយមេដឹកនាំចិន, លោក Trump ក៏បានបន្តទូរស័ព្ទ ទៅនិយាយជាមួយលោកស្រី Takaichi…

  • មន្ទីរបញ្ចកោណស្នើដាក់ក្រុមហ៊ុនយក្សចិន ៣ បន្ថែមទៀតក្នុងបញ្ជីលួចផ្តល់ជំនួយដល់យោធា ចិន

    មន្ទីរបញ្ចកោណស្នើដាក់ក្រុមហ៊ុនយក្សចិន ៣ បន្ថែមទៀតក្នុងបញ្ជីលួចផ្តល់ជំនួយដល់យោធា ចិន

    វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណបានស្នើសភាអាមេរិកដាក់បន្ថែមក្រុមហ៊ុនខ្នាតយក្សចិនចំនួន ៣ បន្ថែមទៀត ដូចជាក្រុមហ៊ុន Alibaba Group, ក្រុមហ៊ុន Baidu និងក្រុមហ៊ុន BYD ចូលទៅក្នុងបញ្ជីក្រុមហ៊ុនផ្តល់ជំនួយដល់យោធាចិន ។ បើតាមកាសែត Bloomberg ចេញផ្សាយកាលពីថ្ងៃពុធ, សំណើនេះធ្វើឡើងដោយអនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Stephen Feinberg ពោលរយៈពេល ៣ សប្តាហ៍ មុនពេលលោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping យល់ព្រមផ្អាកសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ ។ ឆ្លើយតបនឹងបញ្ហានេះ ក្រុមហ៊ុន Alibaba បញ្ជាក់ថា ការបញ្ជូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីនេះ គឺគ្មានមូលដ្ឋាន ហើយថា ខ្លួនមិនមែនជាក្រុមហ៊ុនយោធាចិន ឬជាផ្នែកនៃយុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងយោធា និងស៊ីវិលនោះទេ ។ ចំណែកក្រុមហ៊ុន Baidu និង BYD មិនទាន់ឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាប្បាយរបស់កាសែតរ៉យទ័រនៅឡើយទេ ។ ក្រៅពីក្រុមហ៊ុនធំទាំង ៣ នេះ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិកវ័យ ៦៥…

  • ក្រសួងព័ត៌មានកំណត់ឱ្យចាងហ្វាងការផ្សាយ និពន្ធ​នា​យ​ក ត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រ និង អ្នក​យក​ព័ត៌​មាន ពិធីករ ត្រូវតែមានសញ្ញាបត្របាក់ឌុបឡើង​ទៅ

    ក្រសួងព័ត៌មានកំណត់ឱ្យចាងហ្វាងការផ្សាយ និពន្ធ​នា​យ​ក ត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រ និង អ្នក​យក​ព័ត៌​មាន ពិធីករ ត្រូវតែមានសញ្ញាបត្របាក់ឌុបឡើង​ទៅ

    ក្រសួងព័ត៌មានកំណត់ឱ្យចាងហ្វាងការផ្សាយ និពន្ធ​នា​យ​ក ត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រ និង អ្នក​យក​ព័ត៌​មាន ពិធីករ ត្រូវតែមានសញ្ញាបត្របាក់ឌុបឡើង​ទៅ (ភ្នំពេញ)៖ក្រសួងព័ត៌មានបានចេញអំពីលក្ខខណ្ឌគុណ​វុឌ្ឍ និង វិជ្ជាជីវៈសារព័ត៌មានសម្រាប់ ឱ្យអនុវត្ត​សកម្មភា​ព​ក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ ក្នុងនេះចាង​ហ្វា​ង​ការផ្សាយ និង និពន្ធនាយក ត្រូវមានអាយុចាប់ពី ២៥​ឆ្នាំ មានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូល ហើយ​ចំពោះអ្នកយកព័ត៌មាន ពិធីករវិញ ចាំបាច់ត្រូវ​មាន​អាយុចាប់ពី ២០ឆ្នាំ ហើយត្រូវមានសញ្ញាបត្រ​បាក់​ឌុប ឬ សញ្ញាបត្រសមមូលឡើងទៅ។ ក្នុងសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានចំនួន ៥ជំពូក ដោយបានភ្ជាប់​ជា​មួយលក្ខខណ្ឌមួយចំនួនដូចជា៖ ការរបង្កើតអង្គភាព​កា​សែត ទស្សនាវដ្ដី ព្រឹត្តិបត្រ បោះពុម្ពផ្សាយ និងគេហ​ទំ​ព័រ​ត្រូវ​បានការកំណត់រចនាសម្ព័ន្ធដូចជា ៖ ចាងហ្វាង​កា​រ​ផ្សាយ ឬបណ្ណាធិការ ឬម្ចាស់អង្គភាព,និពន្ធនាយក​,ផ្នែ​​​ក​រដ្ឋបាល,ផ្នែកហិរញ្ញវត្ថុ,ផ្នែកទីផ្សារ,​ផ្នែកសារព័ត៌​មាន​។ ដោយឡែកចំពោះការបង្កើតស្ថានីយវិទ្យុអែហ្វអឹម ទូរទ​ស្ស​​ន៍ និងគេហទំព័រ ត្រូវមានការកំណត់រចនាសម្ព័ន្ធ ដូច​ជា៖នាយកស្ថានីយ ឬម្ចាស់អង្គភាព,នាយកការ​ផ្សាយ​,​ផ្នែក​ផលិត កម្មវិធី, ផ្នែកព័ត៌មាន ,ផ្នែកពិធីករ,​ផ្នែក​បច្ចេ​ក​ទេស,ផ្នែករដ្ឋបាល,ផ្នែកហិរញ្ញវត្ថុ និងផ្នែក​ទីផ្សារ។ ក្នុងសេចក្តីប្រកាសដដែលនេះ…

  • អេស្តូនីទទួលបានកាំភ្លើងធំបាញ់ស្វ័យប្រវត្តិចំនួន ៦ គ្រឿងពីកូរ៉េខាងត្បូង

    អេស្តូនីទទួលបានកាំភ្លើងធំបាញ់ស្វ័យប្រវត្តិចំនួន ៦ គ្រឿងពីកូរ៉េខាងត្បូង

    តាលិន ៖ ថ្មីៗនេះ ប្រទេសអេស្តូនីទើបទទួលបានកាំភ្លើងធំបាញ់ដោយស្វ័យប្រវត្តិ ឬបាញ់ដោយខ្លួនឯងឈ្មោះថា K9 Thunder ចំនួន ៦គ្រឿងផលិតដោយប្រទេសកូរ៉េខាងត្បូង ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពកងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងលើកកម្ពស់វិស័យការពារជាតិ។ បើតាមក្រសួងការពារជាតិអេស្តូនី, កាំភ្លើងធំ K9 Thunder ដែលទើបដឹកមកដល់ថ្មីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អេស្តូនី សម្រាប់ការត្រៀមខ្លួនទប់ទល់សត្រូវ ការពង្រឹងផ្នែកយោធា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគ្រាដែលអេស្តូនីកំពុងបង្កើនការវិនិយោគផ្នែកសន្តិសុខជាតិ។ កាំភ្លើងធំបាញ់ខ្លួនឯង K9 Thunder ផលិតដោយក្រុមហ៊ុន Hanwha Defence របស់កូរ៉េខាងត្បូង។ អេស្តូនីបានបញ្ជាទិញសរុបចំនួន ៣៦គ្រឿងពីកូរ៉េខាងត្បូង នៅក្នុងកិច្ចព្រមព្រៀងមានតម្លៃប្រមាណ ១៣៨លានដុល្លារ។ កាំភ្លើងធំ K9 Thunder ចំនួន ៦គ្រឿងទៀត ត្រូវបានរំពឹងថា នឹងដឹកមកដល់អេស្តូនីនៅឆ្នាំក្រោយ។ មកទល់ពេលនេះ កាំភ្លើងធំ K9 Thunder របស់កូរ៉េខាងត្បូង ត្រូវបានដាក់ដំណើរការយ៉ាងទូលំទូលាយនៅទូទាំងតំបន់អាស៊ី និងអឺរ៉ុប។ ប្រព័ន្ធកាំភ្លើងធំនេះដែរ ត្រូវបានរដ្ឋសមាជិកណាតូអនុម័តឱ្យប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធលឿនបំផុត ដោយសារតែមើលឃើញពីភាពខ្លាំងមួយចំនួនៗ ក្នុងនោះវាងាយស្រួលចល័ត គ្រប់គ្រង និងបញ្ជាជាដើម៕ ប្រភព ៖ defence…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត លើកទឹកចិត្តឲ្យស្ត្រី​មាន​តួ​នាទី ​នៅក្នុងផ្នែកបច្ចេកវិទ្យាតាមបណ្ដាក្រសួងស្ថាប័ន

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត លើកទឹកចិត្តឲ្យស្ត្រី​មាន​តួ​នាទី ​នៅក្នុងផ្នែកបច្ចេកវិទ្យាតាមបណ្ដាក្រសួងស្ថាប័ន

    (ភ្នំពេញ)៖ បច្ចុប្បន្ននេះស្ត្រីបានរួមចំណែកយ៉ាងសំខាន់​នៅក្នុងការងារបដិវត្តិកម្មឌីជីថល ។ តាមរយៈការគិត​គូរ​របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធពិសេសក្រសួងកិច្ចការនារី បានធ្វើឲ្យការលើកកម្ពស់នារីកាន់តែ​ប្រសើរ​ឡើងតាមរយៈការសិក្សា ជាក់ស្តែងនៅក្នុងផ្នែក​បច្ចេកវិទ្យា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ត្រីចំនួន៥នាក់ ទទួលបានតួនាទីជាប្រធានមន្ទីរ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាល​ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញ​បើក​សិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំរបស់ស្ត្រី​ប្រកប​ដោយបរិយាបន្នក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថល ដ៏ល្អនិងរស់រវើក នៅសណ្ឋាគារ សាន់វ៉េ នារាជធានី​ភ្នំពេញ ។ ឯកឧត្តមរដ្ឋមម្ត្រី បន្ថែមថា នៅពេលខាងមុខនឹងមាន​ចំនួន​កាន់តែច្រើនថែមទៀតជាពិសេស គឺការជំរុញ​ឲ្យ​សិស្សនារីទទួលបានការសិក្សាទៅលើបច្ចេកវិទ្យាឌីជីថល ជាពិសេសនារីដែលមកពីខេត្ត តំបន់ដាច់ស្រយ៉ាល និងទទួលបានការលើកចិត្តការតាមរយៈអាហារូបករណ៍ ក៏ដូចជាការផ្ដល់ហិរញ្ញវត្ថុសម្រាប់ការសិក្សាផងដែរ។ ហើយការសិក្សាគឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពស្ត្រី អាចចូលរួមជួយធ្វើបដិវត្តិកម្មឌីជីថល មិនត្រឹមតែ​នៅ​ក្នុងក្រសួងប្រៃសណីយ៍នោះទេ គឺនៅគ្រប់ក្រសួង​ស្ថាប័នផ្សេងៗទៀត។ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ​ក្រសួង​កិច្ចការនារី បញ្ជាក់ថា នៅក្នុងសតវត្សទី ២១នេះ បច្ចេ​ក​​វិទ្យាឌីជីថល បានយកទៅប្រើប្រាស់​នៅគ្រប់វិស័យ​ក្នុងជីវិត ដូចជាការអប់រំ សុខាភិបាល សេដ្ឋកិច្ច ការ​បរទេស និងការរស់នៅប្រចាំថ្ងៃ ។ លោកជំទាវ បន្ថែមថា…

  • ឥណ្ឌូនេស៊ីត្រៀមបញ្ជូនកងទ័ព ៥,០០០ នាក់ទៅការពារតំបន់ហ្គាហ្សា

    ឥណ្ឌូនេស៊ីត្រៀមបញ្ជូនកងទ័ព ៥,០០០ នាក់ទៅការពារតំបន់ហ្គាហ្សា

    ហ្សាកាតា ៖ ប្រទេសឥណ្ឌូនេស៊ីមានគម្រោងដាក់ពង្រាយកងទ័ពជើងទឹកប្រហែល ៥,០០០នាក់ ជាផ្នែកមួយនៃសំណើដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពប្រមាណ ២០,០០០នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប។ ប្រធានផ្នែកសេវាព័ត៌មាននៃកងទ័ពជើងទឹកឥណ្ឌូនេស៊ី លោកឧត្តមនាវីឯក Tunggul បាននិយាយក្នុងថ្ងៃអង្គារថា កងទ័ពជើងទឹកបាននឹងកំពុងត្រៀមកងទ័ពប្រហែល ២៥ភាគរយនៃកងទ័ពជើងទឹកសរុប សម្រាប់ការដាក់ពង្រាយដែលអាចកើតមានទៅកាន់តំបន់ហ្គាហ្សា ដោយរង់ចាំការអនុញ្ញាតពីអន្តរជាតិ។ លោកបន្តថា ក្នុងចំណោមកងទ័ពដែលត្រូវបានជ្រើសរើសទាំងនោះ រួមមានកងទ័ពផ្នែកវេជ្ជសាស្រ្ត កងអង្គភាពគាំទ្រ និងគ្រឿងយន្ត ព្រមទាំងកងទ័ពជំនាញផ្នែកវិស្វកម្មសំណង់ទៅជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ ជួយព្យាបាលជនរងគ្រោះក្នុងសង្គ្រាមស៊ីវិល និងការសាងសង់កន្លែងស្នាក់នៅបណ្តោះអាសន្ននៅហ្គាហ្សា។ បើតាមសារព័ត៌មាន TRT, រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Sjafrie Sjamsoeddin និយាយថា ផែនការដាក់ពង្រាយកងទ័ពនេះ គឺស្របតាមដំណាក់កាលទីមួយនៃសំណើសន្តិភាពចំនួន ២០ចំណុចរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់តំបន់ហ្គាហ្សា ដែលបទឈប់បាញ់ជាដំណាក់កាលបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែតុលា។ យ៉ាងណា បទឈប់បាញ់នេះ ស្ថិតក្នុងស្ថានភាពផុយស្រួយនៅឡើយ ដោយសារតែគូជម្លោះទាំងពីរបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកពីការរំលោភបំពានលើកិច្ចព្រមព្រៀងមួយនេះ៕ ប្រភព ៖ The Star