Author: Dol Pheakdey
-

អូស្ត្រាលី គ្រោងបញ្ចេញប្រេងឥន្ធនៈជាង ៧៦០ លានលីត្រ
កង់បេរ៉ា ៖ ប្រទេសអូស្រ្តាលី មានផែនការបញ្ចេញប្រេងសាំង និងប្រេងម៉ាស៊ូតដល់ទៅ ៧៦២លានលីត្រនៃទុនបម្រុងប្រេងឥន្ធនៈក្នុងស្រុករបស់ខ្លួន ចំពេលមានជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។ រដ្ឋមន្ត្រីថាមពលអូស្ត្រាលី លោក Chris Bowen បាននិយាយនៅថ្ងៃ សុក្រ នេះថា ការបញ្ចេញដល់ទៅ ២០ភាគរយនៃកាតព្វកិច្ចស្តុកអប្បបរមាមូលដ្ឋាន សម្រាប់ប្រេងសាំង និងប្រេងម៉ាស៊ូតនេះ នឹងជួយដោះស្រាយការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងប្រទេស ។ លោកថា រដ្ឋាភិបាលនឹងកាត់បន្ថយកាតព្វកិច្ចស្តុកជាតិអប្បបរមា សម្រាប់ប្រេងម៉ាស៊ូតពី ២,៧ពាន់លានលីត្រ មកត្រឹម ២,២ពាន់លានលីត្រ ហើយសម្រាប់ប្រេងសាំងពី ១ពាន់លានលីត្រ មកត្រឹម ៧០០លានលីត្រ ។ វិធានការនេះគឺជាការឆ្លើយតបរបស់ប្រទេសអូស្ត្រាលី ចំពោះសំណើរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ ដើម្បីបញ្ចេញទុនបម្រុងប្រេងឥន្ធនៈ ។ យ៉ាងណា លោក Bowen បានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់អូស្ត្រាលី មានសុវត្ថិភាព ហើយកប៉ាល់កំពុងបន្តមកដល់ ទោះបីជាមានជម្លោះនៅមជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែអូស្ត្រាលីអាចនឹងមានការគំរាមកំហែងនាពេលអនាគត ចំពោះការផ្គត់ផ្គង់ប្រេង ប្រសិនបើជម្លោះនៅតែបន្ត ៕ ប្រភព ៖ ស៊ីនហួរ
-

គណៈរដ្ឋមន្ត្រី បើកកិច្ចកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងឆ្លងលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី វិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី១៣ មីនា ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តការងារក្នុងការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពិភាក្សា ហើយឆ្លងសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរបៀបវារៈមួយចំនួនទៀត រួមមាន៖ ១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។ ២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។ ៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា កាលពីថ្ងៃទី១២ មីនា មិនបានបញ្ជាក់លម្អិតពីសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រាប់បណ្តាញព័ត៌មាន AMS ទេថា សេចក្ដីព្រាងច្បាប់នេះ មានអ្វីខ្លះ និងមានប៉ុន្មានមាត្រា ដោយសារឯកឧត្តមថា សេចក្ដីព្រាងច្បាប់នេះ មានភាពស្មុគស្មាញច្រើន ទាមទារការត្រួតពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន ។…
-

អាមេរិក កម្ទេចនាវាដាក់មីន អ៊ីរ៉ង់ ចំនួន ២៨ គ្រឿង
វ៉ាស៊ីនតោន ៖ យោធាអាមេរិកបានវាយប្រហារកម្ទេចនាវាដាក់មីនចំនួន ២៨គ្រឿងរបស់អ៊ីរ៉ង់ ដែលប៉ុនប៉ងដាក់ពង្រាយគ្រាប់មីននៅជិតច្រកសមុទ្រ Hormuz ដើម្បីបង្កការរំខានដល់ច្រកដឹកជញ្ជូនប្រេងដ៏មមាញឹកបំផុតរបស់ពិភពលោកមួយនេះ ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងទស្សនកិច្ចក្រុមហ៊ុនឱសថមួយ នៅរដ្ឋ អូហៃយ៉ូ ថា នាវាទាំងនោះ បានចាប់ផ្តើមដាក់ពង្រាយគ្រាប់មីន ដូច្នេះយើងបានកម្ទេចនាវាដាក់មីនអស់ចំនួន ២៨គ្រឿងហើយ គិតមកទល់ពេលនេះ ។ លោកថា ការវាយប្រហារទាំងនោះ បានប្រើប្រាស់អាវុធដូចគ្នា ដូចដែលអាមេរិកបានប្រើប្រាស់ពីមុន ក្នុងប្រតិបត្តិការយោធាតាមដែនសមុទ្រប្រឆាំងនឹងការជួញដូរគ្រឿងញៀន ។ បើតាមការលើកឡើងរបស់មេដឹកនាំអាមេរិករូបនេះ តម្លៃប្រេងសកល នឹងធ្លាក់ចុះវិញឆាប់ៗនេះ បើទោះបីជាមានជម្លោះក៏ដោយ លោកថា ការរំខានទីផ្សារប្រេងសកល មានតិចតួចជាងអ្វីដែលលោកគិតប៉ុណ្ណោះ ។ បើតាម Anadolu Agency, យោធាអាមេរិកបាននិយាយកាលពីដើមសប្តាហ៍នេះថា ខ្លួនបានបំផ្លាញនាវាអ៊ីរ៉ង់អស់ជាច្រើនគ្រឿងនៅជិតច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រមួយ ដែលការផ្គត់ផ្គង់ប្រេងសកលប្រហែល១ភាគ៥ឆ្លងកាត់ បន្ទាប់ពីមានរបាយការណ៍ថា អ៊ីរ៉ង់បានចាប់ផ្តើមដាក់ពង្រាយមីនអណ្តែតទឹកនៅតំបន់នោះ ។ គួរបញ្ជាក់ថា ភាពតានតឹងនៅមជ្ឈិមបូព៌ា បានកើនឡើង បន្ទាប់ពីអ៊ីស្រាអែល និងអាមេរិកបានរួមដៃគ្នាបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សច្រើនជាង…
-

លោក ត្រាំ អះអាងពីការឈ្នះសង្គ្រាមលើអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយអះអាងពីការឈ្នះសង្គ្រាម លើប្រទេសអ៊ីរ៉ង់។ ពេលកំពុងចូលរួមក្នុងព្រឹត្តិការណ៍ «ខែប្រវត្តិសាស្ត្រស្ត្រី» ជាមួយភរិយា លោកស្រី Melania Trump, មេដឹកនាំអាមេរិក វ័យ៧៩ឆ្នាំ រូបនេះ បានលើកឡើង ពីវឌ្ឍនភាពសង្គ្រាម ដំណើរការលឿន នាប៉ុន្មានថ្ងៃនេះ ដោយបានអះអាងថា «យើងបានឈ្នះ ប្រឆាំងនឹងអ៊ីរ៉ង់ ហើយ វាអាចនឹងបញ្ចប់ ក្នុងពេលឆាប់ៗនេះ» ប៉ុន្តែ លោក ក៏ទទូចផងដែរ អំពីតម្រូវការ ក្នុងការប្រយុទ្ធ។ លោក បញ្ជាក់ បន្ថែមថា «ពួកគេពិតជាប្រទេសនៃភេរវកម្ម និង គួរឲ្យស្អប់ ហើយពួកគេកំពុងចំណាយប្រាក់ដ៏ធំមួយ នៅពេលនេះ» ។ យ៉ាងណា លោកមិនបានឆ្លើយតប ដោយផ្ទាល់ទៅនឹងការអត្ថាធិប្បាយ របស់មេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់ លោក Mojtaba Khamenei នៅក្នុងសារដំបូងរបស់លោក ចាប់តាំងពីការឡើងកាន់តំណែង នោះឡើយ។ កូនប្រុស របស់លោក…
-

អ៊ីរ៉ង់ គំរាមនឹងធ្វើឲ្យតម្លៃប្រេងឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ គំរាមទៅដល់ពិភពលោក ឲ្យត្រៀមខ្លួន ទទួលយកតម្លៃប្រេង ដែលនឹងហក់ឡើង ដល់តម្លៃ ២០០ ដុល្លារ នៅក្នុង១បារ៉ែល ដោយសារតែការធ្វើព្យុះភ្លៀង របស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ។ លោក Ebrahim Zolfaqari អ្នកនាំពាក្យនៃទីបញ្ជាការយោធាអ៊ីរ៉ង់ ប្រកាសកាលពីថ្ងៃពុធ ការឡើងចុះតម្លៃប្រេងអាស្រ័យ លើសន្តិសុខនៅមជ្ឈិមបូព៌ា ជាពិសេសអាស្រ័យលើអាមេរិក និងអ៊ីស្រាអែលដែលកំពុងបង្កឱ្យមានអស្ថិរក្នុងតំបន់ ។ បើតាម CNA, តម្លៃប្រេងធ្លាប់ហក់ឡើងដល់ជិត ១២០ ដុល្លារ ក្នុង១បារ៉ែល កាលពីថ្ងៃចន្ទ ប៉ុន្តែ បានធ្លាក់ចុះមកវិញនៅសល់ប្រមាណ ៩០ ដុល្លារ កាលពីថ្ងៃពុធ ។ យ៉ាងណា តម្លៃប្រេងអន្តរជាតិ បានកើនឡើងដល់ ១០០ ដុល្លារ ក្នុងបារ៉ែល សារជាថ្មី សម្រាប់ការជួញដូរ នៅថ្ងៃព្រហស្បតិ៍នេះ ។ ការហក់ឡើងថ្លៃដល់កម្រិតនេះវិញ បានកើតមានឡើង ចំពេលដែល នាវាចំនួន ៣ គ្រឿង ទើបរងការវាយប្រហារ នៅក្នុងដែនទឹកឈូងសមុទ្រ…
-

អាល្លឺម៉ង់ វ៉ាដាច់ ចិន ក្លាយជាប្រទេសនាំចេញអាវុធធំជាងគេទី ៤ របស់ពិភពលោក
ប៊ែរឡាំង ៖ អាល្លឺម៉ង់បានវ៉ាដាច់ចិន ក្លាយជាប្រទេសនាំចេញអាវុធធំជាងគេទី ៤ របស់ពិភពលោក បើគិតពីបរិមាណនាំចេញសរុបក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ពោលគឺពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ។ បើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ថា (SIPRI), ប្រទេសនាំចេញអាវុធធំជាងគេបំផុតទាំង ៥ របស់ពិភពលោក ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ទី១ គឺសហរដ្ឋអាមេរិក ខណៈប្រទេសដែលតាមពីក្រោយអាមេរិក គឺបារាំង រុស្ស៊ី អាល្លឺម៉ង់ និងចិន ។ ប្រទេសនាំចេញអាវុធខ្នាតយក្សទាំង ៥ នេះ រួមបញ្ចូលគ្នាមានចំណែកប្រហែល ៧០% នៃការនាំចេញអាវុធទូទាំងពិភពលោក ក្នុងអំឡុងពេល ៥ឆ្នាំចុងក្រោយនេះ ។ បើតាម Defence Blog, មូលហេតុដែលអាល្លឺម៉ង់ដណ្តើមតំណែងពីចិនបាន ក៏ព្រោះតែការផ្លាស់ប្តូរតម្រូវការសព្វាវុធ បន្ទាប់ពីកើតមានជម្លោះថ្មីៗ និងនិន្នាការផ្គត់ផ្គង់អាវុធសកលដែលកំពុងវិវត្ត ។ ម្យ៉ាងវិញទៀត ការចំណាយលើវិស័យការពារជាតិរបស់អឺរ៉ុបកើនឡើង គួបផ្សំនឹងជំនួយយោធាដល់អ៊ុយក្រែន និងការធ្លាក់ចុះការនាំចេញអាវុធរបស់រុស្ស៊ី គឺជាហេតុផលនៅពីក្រោយការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារអាវុធអន្តរជាតិ ក្នុងអំឡុងពេល…
-

វាយ អ៊ីរ៉ង់ ៦ ថ្ងៃដំបូង អាមេរិក ចាយលុយអស់ជាង ១១ ពាន់លានដុល្លារ
វ៉ាស៊ីនតោន ៖ ចាយពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ សហរដ្ឋអាមេរិក បានចំណាយលុយដល់ទៅ ១១ ពាន់ ៣០០ លានដុល្លារ ក្នុងការធ្វើសង្គ្រាមវាយបំបាក់អំណាចយោធារបស់អ៊ីរ៉ង់ នៅតំបន់មជ្ឈិមបូព៌ា ខណៈមន្រ្តីព្រមានថា ការចំណាយសរុប នឹងកើនឡើងថែមទៀត ប្រសិនបើភ្លើងជម្លោះនៅតែបន្តឆាបឆេះគ្មានទីបញ្ចប់ ។ បើតាម India Express, ក្នុងរយៈពេល ២ ថ្ងៃដំបូងនៃសង្គ្រាមមួយនេះ អាមេរិកប្រើប្រាស់សព្វាវុធអស់តម្លៃ ៥ ពាន់ ៦០០ លានដុល្លារ ។ ចំណែករយៈពេល ១០០ ម៉ោងដំបូងនៃប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ អាមេរិកបានចំណាយលុយដល់ទៅ ៣ ពាន់ ៧០០ លានដុល្លារ ពោលគឺជាង ៨៩០ លានដុល្លារក្នុងមួយថ្ងៃ ។ នេះបើតាមកាសែត New York Times ។ ដើម្បីអាចបន្តសង្គ្រាមអ៊ីរ៉ង់តទៅមុខទៀត សេតវិមានមានផែនការដាក់សំណើទៅកាន់សភាអាមេរិកឆាប់ៗនេះ ដើម្បីស្នើសុំកញ្ចប់ថវិកាបន្ថែម ដោយក្រុមមន្ត្រីអាមេរិកមួយចំនួន បានអះអាងថា សេតវិមានអាចនឹងស្នើសុំកញ្ចប់ថវិការហូតដល់ ៥០ ពាន់លានដុល្លារ…
-

អ៊ីរ៉ង់ ដកខ្លួនពី World Cup ទោះបីលោក ត្រាំ ធានាសុវត្ថិភាព
តេហេរ៉ង់ ៖ អ៊ីរ៉ង់ ប្រកាសដកខ្លួនពីបាត់ទាត់ពិភពលោក ទោះបីជា លោក ដូណាល់ ត្រាំ ធានាសុវត្ថិភាពកីឡាករក៏ដោយ។ បើតាម BBC, ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ បានប្រកាសដកខ្លួនពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដែលត្រូវរៀបចំរួមគ្នា នៅទឹកដី សហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា បើទោះបីជាលោក Donald Trump ធានាអះអាងពីសុវត្ថិភាពកីឡាករ យ៉ាងណាក៏ដោយ។ លោក Ahmad Donyamali រដ្ឋមន្រ្តីកីឡាអ៊ីរ៉ង់ បានឱ្យដឹងថា ប្រទេសលោកនឹងមិនចូលរួម World Cup ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឡើយ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ IRIB Sports Network កាលពីថ្ងៃអង្គារ, លោក Donyamali លើកឡើងថា «ស្ថិតក្នុងស្ថានភាពសង្រ្គាម ដែលបានបាត់បង់មេដឹកនាំរដ្ឋាភិបាលផងនោះ ពួកយើងបានសម្រេចចិត្តបោះបង់មិនចូលរួម World Cup ឡើយ។ ក្រុមកីឡាកររបស់ពួកយើង…
-

អាមេរិក ថា មិនសប្បាយចិត្ត បើ រុស្ស៊ីឲ្យព័ត៌មានសម្ងាត់ទៅអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ អាមេរិក និយាយថា ខ្លួននឹងមិនសប្បាយចិត្តទេ ប្រសិនបើរុស្ស៊ី ផ្តល់ព័ត៌មានសម្ងាត់ ដល់អ៊ីរ៉ង់ នេះបើតាមអ្នកនាំពាក្យ សេតវិមាន។ លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន លោកស្រី Karoline Leavitt និយាយ កាលពីថ្ងៃអង្គារ ថា ប្រធានាធិបតី Donald Trump នឹងមិនសប្បាយចិត្ត ប្រសិនបើរុស្ស៊ី កំពុងចែករំលែកព័ត៌មានសម្ងាត់ ជាមួយអ៊ីរ៉ង់ ក្នុងអំឡុងសង្គ្រាមមជ្ឈិមបូព៌ា ប៉ុន្តែ ខ្លួនទប់ទល់នឹងការរិះគន់ខ្លាំងៗ ចំពោះទីក្រុងម៉ូស្គូ។ អំឡុងពេលថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Karoline Leavitt និយាយផងដែរថា ការសម្រេចចិត្ត របស់លោក Trump ក្នុងការលើកលែងទណ្ឌកម្ម លើការលក់ប្រេងរុស្ស៊ី ទៅឱ្យប្រទេសឥណ្ឌា ជាពិសេស គឺ ដោយសារតែទីក្រុង New Delhi ធ្លាប់បានគោរពតាមទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ លោកស្រី Karoline Leavitt និយាយថា «នៅពេលដែលយើងធ្វើការដើម្បីបន្ធូរបន្ថយគម្លាតបណ្តោះអាសន្ន នៃការផ្គត់ផ្គង់ប្រេង នៅជុំវិញពិភពលោក…
-

អ៊ុយក្រែន ប្រឈមកង្វះមីស៊ីលការពារដែនអាកាសទប់ទល់ រុស្ស៊ី
កៀវ ៖ អ៊ុយក្រែន កំពុងប្រឈមមុខនឹងការចុះខ្សោយការការពារដែនអាកាស ក្នុងគ្រាដែលសង្គ្រាមដឹកនាំដោយអាមេរិកជាមួយអ៊ីរ៉ង់ កំពុងបំផ្លាញឃ្លាំងស្តុកមីស៊ីលសម្រាប់ប្រព័ន្ធ Patriot នៅទូទាំងពិភពលោក ។ ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot របស់អាមេរិក គឺជាអាវុធដ៏មានតម្លៃបំផុត និងមានសារៈសំខាន់ខ្លាំង ដែលអ៊ុយក្រែនមាននៅក្នុងឃ្លាំងសព្វាវុធរបស់ខ្លួន ដើម្បីការពារដែនអាកាស និងប្រឆាំងរាល់ការវាយប្រហារដោយមីស៊ីលឥតឈប់ឈររបស់រុស្ស៊ី អំឡុងសង្គ្រាមអូសបន្លាយជាង ៤ឆ្នាំកន្លងមកនេះ ។ យោងតាមការវិភាគរបស់ Bloomberg, អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងបាលិស្ទីគយ៉ាងហោចណាស់ ៦៨៨គ្រាប់ និងប្រើប្រាស់យន្តហោះដ្រូនអត្តឃាតច្រើនជាង ២,១០០គ្រឿង វាយលុកទីតាំងនានារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់តាំងពីភ្លើងសង្គ្រាមបានឆាបឆេះឡើងទូទាំងតំបន់មជ្ឈិមបូព៌ា នៅថ្ងៃទី២៨ ខែកុម្ភៈ ។ ដើម្បីអាចទប់ទល់នឹងការវាយប្រហាររបស់អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបង្ខំចិត្តបាញ់មីស៊ីលចេញពីប្រព័ន្ធខែលការពារដែនអាកាស Patriot ជាង ១,០០០គ្រាប់ ដោយមួយគ្រាប់មានតម្លៃចន្លោះពី ៣ ទៅ ១០លានដុល្លារ ជាហេតុធ្វើឱ្យមានការព្រួយបារម្ភ ចំពោះការផ្គត់ផ្គង់មីស៊ីលដល់ប្រព័ន្ធ Patriot នៅទូទាំងពិភពលោក ។ បើតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី, ទីក្រុងកៀវបានទទួលមីស៊ីលសម្រាប់ប្រព័ន្ធ Patriot សរុបចំនួន…