Author: Dol Pheakdey

  • អ៊ីរ៉ង់ ដាក់លក្ខខណ្ឌ ៣ យ៉ាង បញ្ចប់សង្គ្រាមជាមួយ អាមេរិក និងអ៊ីស្រាអែល

    អ៊ីរ៉ង់ ដាក់លក្ខខណ្ឌ ៣ យ៉ាង បញ្ចប់សង្គ្រាមជាមួយ អាមេរិក និងអ៊ីស្រាអែល

    តេហេរ៉ង់ ៖ មេដឹកនាំអ៊ីរ៉ង់ កាលពីថ្ងៃពុធ បានប្រកាសដាក់ចេញនូវលក្ខខណ្ឌធំៗចំនួន ៣ យ៉ាង មុនពេលបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបង្កឱ្យរង្គោះរង្គើតម្លៃប្រេងពិភពលោក ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្កៀន បានបង្ហោះសារលើបណ្តាញសង្គម X ថា មធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាម គឺការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់, ការបង់ប្រាក់សំណងខូចខាត និងការធានាដល់អន្តរជាតិយ៉ាងរឹងមាំ ថានឹងគ្មានការឈ្លានពាននាពេលអនាគត ។ លោកថា លក្ខខណ្ឌធំៗទាំង ៣យ៉ាងនេះ គឺជាការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ចំពោះសន្តិភាពនៅក្នុងតំបន់ ។ ការដាក់លក្ខខណ្ឌនេះ ធ្វើឡើងស្របពេលដែលកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានគំរាមធ្ងន់ៗថា ពួកគេនឹងបើកការវាយប្រហារធំបំផុតមិនធ្លាប់មាន ដើម្បីសងសឹកបើសិនអាមេរិកហ៊ានវាយកម្ទេចកំពង់ផែរបស់ប្រទេសខ្លួន ។ ការសម្លុតគំរាមរបស់អ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីទីបញ្ជាការកណ្តាលអាមេរិក តាមរយៈបណ្តាញសង្គម X បានអំពាវនាវដល់ជនស៊ីវិលនៅអ៊ីរ៉ង់ ឱ្យភៀសខ្លួននៅឱ្យឆ្ងាយពីទីតាំងកំពង់ផែ ដែលកងកម្លាំងជើងទឹកអ៊ីរ៉ង់កំពុងធ្វើប្រតិបត្តិការជាបន្ទាន់ ។ គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់…

  • សហរដ្ឋអាមេរិក ត្រៀមបញ្ចេញប្រេងជាង ១៧០ លានបារ៉ែលនៃទុនបម្រុងប្រេងយុទ្ធសាស្រ្ត

    សហរដ្ឋអាមេរិក ត្រៀមបញ្ចេញប្រេងជាង ១៧០ លានបារ៉ែលនៃទុនបម្រុងប្រេងយុទ្ធសាស្រ្ត

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ប្រកាសត្រៀមបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែលពីទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីទប់ទល់នឹងវិបត្តិប្រេងសកល បង្កឡើងពីសង្គ្រាមមជ្ឈិមបូព៌ា ជាពិសេសការបិទច្រកសមុទ្រហ័រមូស ពីសំណាក់អ៊ីរ៉ង់ ដែលជាផ្លូវទឹករ៉ាប់រង ២០%នៃការដឹកជញ្ជូនប្រេងទូទាំងពិភពលោក ។ ពាក់ព័ន្ធនឹងការត្រៀមបញ្ចេញប្រេង រដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចំនួន ៣២ នៃទីភ្នាក់ងារថាមពលអន្តរជាតិ បានយល់ព្រមជាឯកច្ឆ័ន្ទ ចំពោះសំណើរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបន្ថយតម្លៃថាមពល រួមទាំងការបញ្ចេញប្រេងប្រមាណ ៤០០លានបារ៉ែល ពីទុនបម្រុងរៀងៗខ្លួន ។ លោកថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ លោកប្រធានាធិបតី ត្រាំ បានអនុញ្ញាតឱ្យក្រសួងថាមពលអាមេរិកបញ្ចេញប្រេងចំនួន ១៧២លានបារ៉ែលពីទុនបម្រុងប្រេងយុទ្ធសាស្ត្រ ដោយចាប់ផ្តើមនៅសប្តាហ៍ក្រោយ ។ វិធានការនេះ នឹងចំណាយពេលប្រហែល ១២០ថ្ងៃ ដើម្បីចែកចាយដោយផ្អែកលើអត្រាបញ្ចេញដែលបានគ្រោងទុក ។ បើតាមលោក Wright ដែលមានវ័យ៦១ឆ្នាំរូបនេះ សហរដ្ឋអាមេរិកក៏បានរៀបចំផែនការ ដើម្បីជំនួសទុនបម្រុងយុទ្ធសាស្ត្រដែលគ្រោងបញ្ចេញទាំងនេះវិញផងដែរ ជាមួយនឹងផលិតស្តុកទុកប្រហែល ២០០លានបារ៉ែលក្នុងរយៈពេលមួយឆ្នាំក្រោយ ។ សូមរម្លឹកថា កាលពីថ្ងៃទី២…

  • វិមានក្រឹមឡាំង ថា អង់គ្លេស ជាប់ពាក់ព័ន្ធការវាយប្រហារមីស៊ីលរបស់ អ៊ុយក្រែន លើ រុស្ស៊ី

    វិមានក្រឹមឡាំង ថា អង់គ្លេស ជាប់ពាក់ព័ន្ធការវាយប្រហារមីស៊ីលរបស់ អ៊ុយក្រែន លើ រុស្ស៊ី

    មូស្គូ ៖ វិមានក្រឹមឡាំង បានចោទប្រកាន់ក្រុមអ្នកជំនាញអង់គ្លេសចំៗ កាលពីថ្ងៃពុធ ថាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារមីស៊ីលដ៏សាហាវមួយរបស់អ៊ុយក្រែន ទៅលើទីក្រុង Bryansk របស់រុស្ស៊ី ដោយប្រើប្រាស់មីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស ។ ការចោទប្រកាន់នេះ បានធ្វើឡើងបន្ទាប់ពីអភិបាលក្រុង Bryansk និយាយថា ការវាយប្រហាររបស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ បានសម្លាប់ជនស៊ីវិលចំនួន ៦នាក់ និងរបួស ៣៧នាក់ ខណៈដែលរុស្ស៊ីបានហៅវាថា ជា “ការវាយប្រហារដោយមីស៊ីលភេរវកម្ម” ។ ឆ្លើយតបការវាយប្រហារដោយមីស៊ីលរបស់អង់គ្លេសពីសំណាក់អ៊ុយក្រែន អ្នកពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីនឹងគិតគូរពីការចូលរួមរបស់ទីក្រុងឡុងដ៍ក្នុងសង្គ្រាមនៅអ៊ុយក្រែន ។ មនុស្សជំនិតរបស់លោកប្រធានាធិបតី ពូទីន រូបនេះ បានសង្កត់ធ្ងន់ថា ការបាញ់មីស៊ីលទាំងនេះ គឺមិនអាចទៅរួចទេ ប្រសិនបើគ្មានអ្នកជំនាញអង់គ្លេសនៅពីក្រោយ ។ យើងដឹងអំពីរឿងនេះ យើងដឹងច្បាស់ ហើយយើងនឹងគិតគូរអំពីវា ។ លោកបន្ថែមថា ដើម្បីទប់ស្កាត់សកម្មភាពព្រៃផ្សៃបែបនេះរបស់របបអ៊ុយក្រែន គោលដៅធំមួយនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ដែលកំពុងបន្ត នោះគឺការបំផ្លាញសមត្ថភាពយោធាអ៊ុយក្រែន ។ មកទល់ពេលនេះ…

  • The New York Times ៖ មេដឹកនាំអ៊ីរ៉ង់ថ្មី រងរបួស ទើបមិនបង្ហាញមុខសោះ

    The New York Times ៖ មេដឹកនាំអ៊ីរ៉ង់ថ្មី រងរបួស ទើបមិនបង្ហាញមុខសោះ

    បរទេស ៖ លោក Mojtaba Khamenei មេដឹកនាំថ្មី របស់អ៊ីរ៉ង់ បានរងរបួស ពីការវាយប្រហារ ទើបបានជាមិនបង្ហាញមុខ ឬ ថ្លែងសារអ្វីទាំងអស់ ចាប់តាំងពីទទួលតំណែងកំពូលមួយនេះ រយៈពេល ៤ថ្ងៃ មកហើយ។ នេះបើតាមការការចេញផ្សាយ របស់កាសែត The New York Times កាលពីថ្ងៃពុធ។ លោក Mojtaba Khamenei ក្នុងវ័យ ៥៦ឆ្នាំ ជាអ្នកស្នងតំណែង បន្តពីឪពុក គឺ លោក Ali Khamenei ដែលត្រូវបានសម្លាប់ អំឡុងការវាយប្រហារ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ផ្អែកតាមប្រភព, លោក Mojtaba Khamenei បានរងរបួស ត្រូវចំជើងទាំងសងខាង តាំងពីថ្ងៃបើកឆាកវាយប្រហារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ប៉ុន្តែ លោក មានការប្រុងប្រយ័ត្ន និង កំពុងជ្រកកោននៅទីតាំងដែលមានសុវត្ថិភាពខ្ពស់ ខណៈដែល ការទំនាក់ទំនងជាមួយមេដឹកនាំ…

  • លោក ពូទីន ថា រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ថាមពលគួរឲ្យទុកចិត្ត ចំពេលមានវិបត្តិប្រេង

    លោក ពូទីន ថា រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ថាមពលគួរឲ្យទុកចិត្ត ចំពេលមានវិបត្តិប្រេង

    មូស្គូ ៖ លោក ប្រធានាធិបតីរុស្ស៊ី ពូទីន បានប្រកាសថា រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ថាមពល ដែលអាចទុកចិត្តបាន នៅពេលដែលតម្លៃទំនិញយុទ្ធសាស្ត្រ ទាំងនេះ កើនឡើងតម្លៃ ចំពេលវឹកវរ នៅមជ្ឈិមបូព៌ា។ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី មានប្រសាសន៍ កាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូ នឹងបន្តផ្គត់ផ្គង់ប្រេង ដល់ដៃគូ ដែលអាចទុកចិត្តបាន នៅអាស៊ី ក៏ដូចជា សមាជិកសហភាពអឺរ៉ុប ដូចជា ហុងគ្រី និង ស្លូវ៉ាគី ដោយបន្ថែមថា ស្ថិរភាព គឺជាអ្វីដែលក្រុមហ៊ុនថាមពលរុស្ស៊ី តែងតែ គិតគូ។ ការអត្ថាធិប្បាយ របស់លោក ពូទីន ធ្វើឡើង នៅប៉ុន្មានម៉ោង បន្ទាប់ពី នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានជំរុញឱ្យសហភាពអឺរ៉ុប ផ្អាកការដាក់ទណ្ឌកម្មលើប្រេង និងឧស្ម័នរុស្ស៊ី ដើម្បីទប់ទល់នឹងតម្លៃដែលកើនឡើង ដោយសារសង្រ្គាម នៅមជ្ឈិមបូព៌ា។ ជាការកត់សម្គាល់ អឺរ៉ុប បានហាមប្រាមការនាំចូលប្រេងឆៅ ពីរុស្សី…

  • ប្រទេស G7 ត្រៀមខ្លួនចាត់វិធានការចាំបាច់លើទុនបម្រុងប្រេង

    ប្រទេស G7 ត្រៀមខ្លួនចាត់វិធានការចាំបាច់លើទុនបម្រុងប្រេង

    ប៉ារីស ៖ បណ្តារដ្ឋមន្ត្រីថាមពល នៃ ប្រទេស G7 បានប្រកាស ត្រៀមខ្លួន ដើម្បីចាត់វិធានការចាំបាច់ លើទុនបម្រុងប្រេង។ ក្រុមប្រទេស មានសេដ្ឋកិច្ចរីកចម្រើន ទាំង៧ នេះ មានសមាជិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អាម៉េរិក អង់គ្លេស និង កាណាដា។ រដ្ឋមន្ត្រីថាមពល នៃ G7 បានបញ្ជាក់ តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា «ជាគោលការណ៍ យើងគាំទ្រការអនុវត្តវិធានការសកម្ម ដើម្បីដោះស្រាយស្ថានការណ៍ រួមទាំង ការប្រើប្រាស់ទុនបម្រុងយុទ្ធសាស្ត្រ»។ ប្រភពបញ្ជាក់ថា ពួកគេកំពុងសម្របសម្រួល នៅក្នុងប្លុក G7 ជាមួយប្រទេសសមាជិក នៃ ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ IEA និង លើសពីនេះទៀត។ សេចក្តីថ្លែងការណ៍ រៀបរាប់ថា «យើងបានយល់ព្រមឈរត្រៀមខ្លួន ដើម្បីចាត់វិធានការចាំបាច់ទាំងអស់ ក្នុងការសម្របសម្រួល ជាមួយសមាជិក IEA ហើយ សមាជិក G7…

  • អ៊ីស្រាអែល បង្កើនលុយ ១៣ ពាន់លានដុល្លារ ធ្វើសង្គ្រាមជាមួយ អ៊ីរ៉ង់

    អ៊ីស្រាអែល បង្កើនលុយ ១៣ ពាន់លានដុល្លារ ធ្វើសង្គ្រាមជាមួយ អ៊ីរ៉ង់

    ហ៊្សេរុយសាឡិម ៖ អ៊ីស្រាអែលមានផែនការបង្កើនកញ្ចប់ថវិកាការពារជាតិប្រហែល ១៣ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ ២% នៃផលិតផលក្នុងស្រុកសរុប ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់។ យោងតាម Bloomberg, ការបង្កើនថវិកាបន្ថែមនេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាឆ្នាំ ២០២៦ ដែលត្រូវបានលើកមកពិភាក្សា និងអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នាល្ងាចថ្ងៃអង្គារ ហើយបន្ទាប់មក សភានឹងចុះហត្ថលេខានៅមុនចុងខែមីនាខាងមុខ ។ ផ្អែកតាមប្រភពពីមន្ត្រីហិរញ្ញវត្ថុមួយរូប, ថវិកាសង្គ្រាមពិសេសនេះ នឹងត្រូវបង្កើនបន្ថែមប្រមាណ ៩ពាន់លានដុល្លារទៀត ក្នុងនោះជាង ៣ពាន់លានដុល្លារ បម្រុងទុកសម្រាប់តម្រូវការផ្នែកយោធា ។ សរុបមក ការចំណាយពង្រឹងវិស័យការពារជាតិរបស់អ៊ីស្រាអែល ត្រូវបានរំពឹងថា នឹងឈានដល់ជាង ៤៥ពាន់លានដុល្លារ កើនឡើងចំនួន ១១៥% បើធៀបនឹងឆ្នាំ ២០២៣ ពោលគឺមុនសង្គ្រាមហ្គាហ្សា ខណៈដែលផែនការចំណាយសរុបឥឡូវនេះ ខិតជិតដល់ ២២៦ពាន់លានដុល្លារ ។ ការបង្កើនកញ្ចប់ថវិកាក្នុងសង្គ្រាមអ៊ីរ៉ង់ នឹងប្រើប្រាស់ជាចម្បងសម្រាប់បំពេញបន្ថែមស្តុកសព្វាវុធយោធា និងការចំណាយលើទាហានបម្រុង ។ កញ្ចប់ថវិកាពីមុន បានកំណត់ជ្រើសរើសទាហានបម្រុងត្រឹមតែ ៤ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ដើម្បីចូលបម្រើជួរកងទ័ពចំនួន ៥៥ថ្ងៃក្នុងម្នាក់ ប៉ុន្តែចាប់តាំងពីសង្គ្រាមជាមួយអ៊ីរ៉ង់បានចាប់ផ្តើមក្នុងខែកុម្ភៈ ទ័ពបម្រុងបានកើនឡើងដល់ ១០ម៉ឺននាក់…

  • ទីភ្នាក់ងារថាមពលអន្តរជាតិត្រៀមបញ្ចេញប្រេងក្នុងស្តុកជាង ១ ពាន់លានបារ៉ែល ដើម្បីបន្ថយតម្លៃប្រេងឆៅ

    ទីភ្នាក់ងារថាមពលអន្តរជាតិត្រៀមបញ្ចេញប្រេងក្នុងស្តុកជាង ១ ពាន់លានបារ៉ែល ដើម្បីបន្ថយតម្លៃប្រេងឆៅ

    បរទេស ៖ ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ IEA បានត្រៀមបញ្ចេញប្រេងពីក្នុងស្តុកសង្គ្រោះបន្ទាន់ជាង ១ ពាន់លានបារ៉ែល ដើម្បីកាត់បន្ថយតម្លៃប្រេងឆៅដែលកំពុងកើនឡើង ព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា ។ នេះបើតាមកាសែត Wall Street Journal កាលពីថ្ងៃអង្គារ ។ ការត្រៀមបញ្ចេញប្រេងនេះធ្វើឡើង ចំថ្ងៃតែមួយដែលនាយកប្រតិបត្តិរបស់ IEA លោក Fatih Birol បាននិយាយ ក្នុងកិច្ចប្រជុំបន្ទាន់មួយ ថា រដ្ឋជាសមាជិករបស់ IEA មានទុនបម្រុងប្រេងសង្គ្រោះបន្ទាន់ច្រើនជាង ១ ពាន់ ២០០ លានធុងលានបារ៉ែល និងទុនបម្រុងឧស្សាហកម្ម ចំនួន ៦០០ លានធុងផ្សេងទៀត ។ ក្នុងករណីប្រទេសជាសមាជិក IEA ចំនួន ៣២ ប្រទេស មិនជំទាស់ពីរឿងនេះទេនោះ, ការសម្រេចចិត្តលើផែនការបញ្ចេញប្រេងពីស្តុកនឹងត្រូវធ្វើឡើងភ្លាមៗតែម្តង ។ នេះគឺជាលើកទី ២ ហើយដែលទីភ្នាក់ងារថាមពលអន្តរជាតិបានបញ្ចេញប្រេងពីក្នុងស្តុក ខណៈការបញ្ចេញលើកមុនធ្វើឡើងកាលពីឆ្នាំ ២០២២ ដែលមានចំនួន ១៨២ លានបារ៉ែល ។…

  • កូរ៉េខាងត្បូង ថា អាចទប់ទល់ កូរ៉េខាងជើង បាន ទោះ អាមេរិក ដកអាវុធទៅច្បាំងនឹង អ៊ីរ៉ង់

    កូរ៉េខាងត្បូង ថា អាចទប់ទល់ កូរ៉េខាងជើង បាន ទោះ អាមេរិក ដកអាវុធទៅច្បាំងនឹង អ៊ីរ៉ង់

    សេអ៊ូល ៖ កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននៅតែមានសមត្ថភាពទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង បើទោះបីជាអាមេរិកដកអាវុធសំខាន់ៗមួយចំនួន ដែលដាក់ពង្រាយនៅលើឧបទ្វីបកូរ៉េ ទៅកាន់មជ្ឈិមបូព៌ា អំឡុងពេលមានសង្គ្រាមជាមួយអ៊ីរ៉ង់ក៏ដោយ ។ ការដកឧបករណ៍យោធារបស់អាមេរិកចេញពីកូរ៉េខាងត្បូងនេះ បានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោមសម្ព័ន្ធមិត្តអាស៊ីថា តំបន់មួយនេះអាចនឹងចុះខ្សោយឥទ្ធិពលក្នុងការទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការគំរាមកំហែងពីសំណាក់ប្រទេសចិន និងកូរ៉េខាងជើង ស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង ។ បើតាម Washington Post, អាមេរិកកំពុងដកប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប THAAD ដែលខ្លួនដំឡើងដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៧ ទៅកាន់មជ្ឈិមបូព៌ាជាបណ្ដើរៗហើយ ។ THAAD ត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លី និងមធ្យម ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា កូរ៉េខាងត្បូងបានទទួលស្គាល់អំពីការផ្លាស់ប្តូរទីតាំងឧបករណ៍យោធារបស់អាមេរិក ប៉ុន្តែទោះបីជាទីក្រុងសេអ៊ូលជំទាស់ ក៏មិនអាចប្រឆាំងនឹងការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនបាននោះដែរ ។ យ៉ាងណា លោកថា ទីក្រុងសេអ៊ូលនៅតែមានសមត្ថភាពរឹងមាំគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការសម្លុតគំរាមពីទីក្រុងព្យុងយ៉ាង ដោយសារតែការចំណាយលើវិស័យយោធារបស់កូរ៉េខាងត្បូង គឺខុសគ្នាដាច់ពីការចំណាយលើវិស័យយោធារបស់កូរ៉េខាងជើង ។ ជាមួយគ្នានេះ លោក Choi Gi-il សាស្ត្រាចារ្យផ្នែកសិក្សាយោធានៅសាកលវិទ្យាល័យ Sangji បាននិយាយថា ការដកឧបករណ៍យោធារបស់អាមេរិកចេញពីកូរ៉េខាងត្បូង…

  • [BREAKING NEWS] លោក Mojtaba ទំនងរងរបួស អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈគេចមិនបង្ហាញខ្លួនជាសាធារណៈ

    [BREAKING NEWS] លោក Mojtaba ទំនងរងរបួស អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈគេចមិនបង្ហាញខ្លួនជាសាធារណៈ

    លោកមិនបានបង្ហាញខ្លួននៅចំពោះមុខអ្នកគាំទ្រ ឬចែករំលែកសុន្ទរកថាវីដេអូឡើយ។ លោក ឬការិយាល័យរបស់លោក មិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរនៅឡើយទេ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានពឹងវីដេអូបណ្ណសារ ដើម្បីណែនាំលោក។ តាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ឲ្យដឹងថា បព្វជិតវ័យ ៥៦ឆ្នាំរូបនេះ ទំនងជារងរបួស អំឡុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់៕