Author: Dol Pheakdey

  • ជន់លិចកាន់តែអាក្រក់ រហូតអាជ្ញាធរថៃ គ្រោងយកនាវាផ្ទុកយន្តហោះទៅសង្គ្រោះ

    ជន់លិចកាន់តែអាក្រក់ រហូតអាជ្ញាធរថៃ គ្រោងយកនាវាផ្ទុកយន្តហោះទៅសង្គ្រោះ

    បាងកក ៖ ប្រទេសថៃ នៅថ្ងៃអង្គារនេះ បានរៀបចំបញ្ជូននាវាផ្ទុកយន្តហោះ ជាមួយនឹងការផ្គត់ផ្គង់ជំនួយ និងក្រុមគ្រូពេទ្យ ទៅកាន់ភាគខាងត្បូង ជាកន្លែងដែលមានភ្លៀងធ្លាក់ខ្លាំង កាន់តែច្រើនឡើង បង្កជាទឹកជំនន់ដ៏អាក្រក់បំផុត ដែលបានសម្លាប់មនុស្ស ចំនួន១៣នាក់ហើយ។ យោងតាមសារព័ត៌មាន CNA, ទឹកជំនន់ដែលហក់ឡើងដល់កម្ពស់ ២ម៉ែត្រ នៅក្នុងតំបន់មួយចំនួន បានវាយប្រហារខេត្តភាគខាងត្បូង ចំនួន៩ របស់ប្រទេសថៃ។ កងទ័ពជើងទឹកថៃ បាននិយាយថា ខ្លួនបានត្រៀមបញ្ជូនកងនាវាចំនួន ១៤ គ្រឿង និងនាវាផ្ទុកយន្តហោះ Chakri Naruebet អមដោយឧទ្ធម្ភាគចក្រ ដឹកក្រុមវេជ្ជបណ្ឌិត, សម្ភារៈចាំបាច់ និង ផ្ទះបាយចល័ត ដែលអាចផ្គត់ផ្គង់អាហារបាន ៣,០០០កញ្ចប់ ក្នុងមួយថ្ងៃ។ ប្រភពបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កងនាវាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនកងកម្លាំង និងអនុវត្តសកម្មភាព ដូចតាមការបញ្ជារបស់កងទ័ពជើងទឹក» ដោយបន្ថែមថា នាវាផ្ទុកយន្តហោះក៏អាចបម្រើ ជាមន្ទីរពេទ្យបណ្តែត ផងដែរ។ នៅភាគខាងត្បូង ប្រទេសថៃ មានមនុស្សប្រមាណ ១.៩លាននាក់ បានរងផលប៉ះពាល់ ដោយសារទឹកជំនន់។ ទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំង…

  • ចិន ព្រមាន ជប៉ុន ថា ទីក្រុងប៉េកាំងត្រៀមខ្លួនធ្វើសង្គ្រាមរួចរាល់អស់ហើយ

    ចិន ព្រមាន ជប៉ុន ថា ទីក្រុងប៉េកាំងត្រៀមខ្លួនធ្វើសង្គ្រាមរួចរាល់អស់ហើយ

    ប៉េកាំង ៖ យោធាចិនបានប្រកាសប្រាប់ប្រទេសជប៉ុន និងពិភពលោកថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសង្គ្រាមប្រឆាំងសត្រូវ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រទេសជប៉ុន ។ នេះបើតាមសារព័ត៌មាន The Telegraph ចេញផ្សាយកាលពីថ្ងៃចន្ទ ។ ការប្រើសម្ដីធ្ងន់ៗនេះកើតមានឡើងនៅក្នុងឃ្លីបវីដេអូចម្រៀងជាតិនិយមដែលបញ្ចេញដោយកងទ័ពរំដោះប្រជាជនចិន ។ ក្នុងវីដេអូនោះបានបង្ហាញពីគ្រាប់រ៉ុកកែត មីស៊ីលផ្លោងអន្តរទ្វីប យន្តហោះចម្បាំង នាវាពិឃាដ និងអមដោយចំណងជើងថា «បើថ្ងៃនេះសង្គ្រាមផ្ទុះឡើង នេះជាការឆ្លើយតបរបស់ចិន» ។ ទន្ទឹមនោះ ការបញ្ចេញឃ្លីបវីដេអូដ៏រសើបនេះ ត្រូវបានផ្សព្វផ្សាយ ២ សប្តាហ៍ប៉ុណ្ណោះ ក្រោយលោកស្រីនាយករដ្ឋមន្រ្តីជប៉ុន Sanae Takaichi បានប្រើពាក្យសម្តីថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចជំរុញឲ្យមានការឆ្លើយតបផ្នែកយោធាពីសំណាក់ជប៉ុន ។ ភ្លាមៗក្រោយវោហាសាស្ត្ររបស់លោកស្រី Sanae Takaichi, អ្នកការទូតចិនម្នាក់បានគំរាមតបទៅវិញថា លោកស្រីគួរតែទទួលទោសទណ្ឌ ដោយសារតែពាក្យសម្តីទាំងនេះ គឺជាការដុតបញ្ឆេះភាពតានតឹងដ៏អាក្រក់បំផុតរវាងប្រទេសទាំងពីរក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ។ ស្របពេលជាមួយគ្នានេះ ក្រុមមន្រ្តីចិនក៏បានធ្វើការទទូចឱ្យលោកស្រីនាយករដ្ឋមន្រ្តី Takaichi កែតម្រួវពាក្យសម្តីរបស់ខ្លួនឡើងវិញ ប៉ុន្តែត្រូវបានលោកស្រីបដិសេធ ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi ថែមទាំងគំរាម…

  • រុស្ស៊ី និងអ៊ុយក្រែនផ្លោងគ្រាប់ដាក់គ្នា អំឡុងចរចាសន្តិភាព

    រុស្ស៊ី និងអ៊ុយក្រែនផ្លោងគ្រាប់ដាក់គ្នា អំឡុងចរចាសន្តិភាព

    មូស្គូ, កៀវ៖ ក្នុងពេលដែលផែនការសន្តិភាពរបស់អាមេរិក ស្ថិតក្នុងដំណើរទៅមុខ ស្រាប់តែរុស្ស៊ី និងអ៊ុយក្រែនបានផ្លោងគ្រាប់ដាក់គ្នាទៅវិញទៅមក កាលពីយប់ថ្ងៃអង្គារ។ រុស្សីបានបាញ់​ កាំជ្រួច និងយន្តហោះគ្មានមនុស្សបើក ពេញមួយយប់ លើទីក្រុង កៀវ របស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ៧នាក់។ យ៉ាងណា មានមនុស្ស ៣ នាក់បានស្លាប់ នៅក្នុងតំបន់ Rostov របស់រុស្ស៊ី អំឡុងការវាយប្រហារដ៏ធំ របស់អ៊ុយក្រែន។ ការវាយប្រហារ កាន់តែខ្លាំងឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានទុកពេលឲ្យអ៊ុយក្រែន ត្រឹមថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២៥ ឲ្យទទួលយកផែនការសន្តិភាពរបស់អាមេរិក ពោលគឺចំថ្ងៃបុណ្យ Thanksgiving របស់អាមេរិក។ ផែនការសន្តិភាពនេះ កំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់សហភាពអឺរ៉ុប។ នៅចំពោះមុខសភា កាលពីថ្ងៃអង្គារ មេដឹកនាំអង់គ្លេសលោក Keir Starmer បានព្រមានថា មានផ្លូវដ៏លំបាកមួយ នៅពេលខាងមុខ ដើម្បីទទួលបានសន្តិភាពយូរអង្វែង ក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann…

  • ជប៉ុនច្រានចោលការរិះគន់របស់ចិនរឿងទីក្រុងតូក្យូយកមីស៊ីលទៅដាក់ក្បែរកោះតៃវ៉ាន់

    ជប៉ុនច្រានចោលការរិះគន់របស់ចិនរឿងទីក្រុងតូក្យូយកមីស៊ីលទៅដាក់ក្បែរកោះតៃវ៉ាន់

    តូក្យូ ៖ ប្រមុខការពារជាតិជប៉ុនបានចេញមុខច្រានចោលការរិះគន់របស់ប្រទេសចិន ពាក់ព័ន្ធនឹងការបង្កើតអង្គភាពមីស៊ីលថ្មី ដើម្បីដាក់ពង្រាយនៅលើកោះ Yonagunijima ខេត្ត Okinawa ក្បែរកោះតៃវ៉ាន់។ ការបញ្ចេញប្រតិកម្មរបស់ប្រមុខការពារជាតិជប៉ុន ធ្វើឡើងក្រោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា ផែនការនេះ គឺជាចេតនារបស់ជប៉ុន ដើម្បីបង្កើតភាពតានតឹងក្នុងតំបន់ និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា។ ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា គោលបំណងនៃការដាក់ពង្រាយអង្គភាពមីស៊ីលរយៈចម្ងាយមធ្យមបាញ់ពីដីទៅអាកាសនៅលើកោះ Yonagunijima គឺស្ថិតក្នុងគោលបំណងការពារប្រទេសជប៉ុនពីការឈ្លានពានដោយយន្តហោះចម្បាំង និងមីស៊ីល។ លោក Koizumi បានសង្កត់ធ្ងន់ថា អង្គភាពមីស៊ីលនេះនឹងមិនប្រើដើម្បីវាយប្រហារលើប្រទេសណាមួយឡើយ ហើយថា ផែនការនេះមិនមែនមានន័យថា ជប៉ុនចង់បង្កើនភាពតានតឹងក្នុងតំបន់នោះទេ ពីព្រោះអង្គភាពមីស៊ីលត្រូវបានដាក់ពង្រាយពាសពេញប្រទេសជប៉ុនរួចហើយ។ បើតាមប្រមុខការពារជាតិជប៉ុនរូបនេះ, រូបលោកនឹងបន្តព្យាយាមពន្យល់ឱ្យច្បាស់ដល់ប្រទេសដទៃទៀតថា ការបង្កើនសមត្ថភាពការពារជាតិរបស់ប្រទេសជប៉ុន នឹងផ្អែកលើគោលនយោបាយការពារខ្លួនតែម្យ៉ាងគត់ ហើយជប៉ុននឹងមិនផ្លាស់ប្តូរគោលជំហរ ក្នុងនាមជារដ្ឋសន្តិភាពនោះទេ។ គួរបញ្ជាក់ថា ជម្លោះការទូតដ៏តានតឹងបំផុតរបស់ប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលបង្កឡើងដោយការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចជំរុញឲ្យមានការឆ្លើយតបផ្នែកយោធាពីសំណាក់ជប៉ុន៕ ប្រភព…

  • ស្ថានទូតកម្ពុជាប្រចាំនៅប៊ុលហ្គារី នឹងរៀបចំវេទិកាផ្សព្វផ្សាយសក្តានុពលកម្ពុជា

    ស្ថានទូតកម្ពុជាប្រចាំនៅប៊ុលហ្គារី នឹងរៀបចំវេទិកាផ្សព្វផ្សាយសក្តានុពលកម្ពុជា

    ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារីគ្រោងនឹងរៀបចំ “វេទិកាផ្សព្វផ្សាយមួយដែលបង្ហាញ​ពីសក្តា​នុពល​កម្ពុជានៅស្ថានទូតកម្ពុជានាទីក្រុងសូហ្វៀ សាធារណរដ្ឋប៊ុលហ្គារី នៅចុងសប្តាហ៍នេះ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ បានបញ្ជាក់ថា វេទិកាដែលនឹងរៀបចំ​នៅថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខ។វេទិកានេះ​មានគោលបំណងដើម្បីទាក់ទាញការចូលរួម​ពីតំណាងសាធារណៈឯកជន អ្នកជំនាញសេដ្ឋកិច្ច និងតំណាងអង្គការអន្តរជាតិផងដែរ ។កម្មវិធីនេះ ក៏នឹងទាក់ទាញឱ្យ​មានការចូលរួមពីអង្គភាព​សារព័ត៌មានចំនួន ១៣អង្គភាព រួមទាំងទូរទស្សន៍ វិទ្យុ និងសារព័ត៌មានឌីជីថល ដែលនឹងមកគាំទ្រការផ្សព្វផ្សាយ​ព័ត៌មានអំពីសក្តានុពលប្រទេសកម្ពុជា ទៅបណ្ដាប្រទេសអឺរ៉ុបទាំងមូល។ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ បានបញ្ជាក់ថា “វេទិកាផ្សព្វផ្សាយសក្តានុពលកម្ពុជា” មិនត្រឹមតែជាវេទិកា​ពិភាក្សា​ប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដែលបង្កើនភាពលេចធ្លោក្នុងឆាកអន្តរជាតិ ហើយការចូលរួមរបស់តំណាងអាជីវកម្ម អ្នកជំនាញ និងជាពិសេស សារព័ត៌មានអន្តរជាតិទាំងនោះ បានបង្ហាញថា កម្ពុជាកំពុងកើនឡើងជាប្រទេស​មាន​អនាគតភ្លឺពន្លឺក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ឯកឧត្តមឯកអគ្គរាជទូត បានបន្ថែមថា វេទិកានេះ គឺមានអត្ថន័យសំខាន់ណាស់ ក៏ព្រោះតែការរៀបចំ បានធ្វើឡើង​បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Maxim Behar ជាអ្នកជំនួញជនជាតិប៊ុលហ្គារី ដែលមានឥទ្ធិពលខ្លាំងលើវិស័យ Public Relations និង Public Affairs ដោយជាប្រធាន M3 Communications Group,…

  • មន្ទីរបញ្ចកោណ ពន្លឿនការសាងសង់ខែលមីស៊ីល Golden Dome ដ៏ធំរបស់សហរដ្ឋអាមេរិក

    មន្ទីរបញ្ចកោណ ពន្លឿនការសាងសង់ខែលមីស៊ីល Golden Dome ដ៏ធំរបស់សហរដ្ឋអាមេរិក

    ប្រភពមួយចំនួនបានប្រាប់សារព័ត៌មានរ៉យទ័រថា កងកម្លាំងអវកាសអាមេរិក បានបែងចែកកិច្ចសន្យានៃការសាងសង់ខែលដែនអាកាស Golden Dome ដ៏មានមហិច្ឆិតារបស់ខ្លួន ជាផ្នែកតូចៗប្រហែល ៦កិច្ចសន្យា ដើម្បីបង្កើតគំរូប្រព័ន្ធការពារមីស៊ីលមួយនេះ ដែលជាការចាប់ផ្តើមប្រកួតប្រជែងសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ។ ប្រភពលើកឡើងថា កិច្ចសន្យាទាំងនោះបានទៅក្រុមហ៊ុនជាច្រើន រួមទាំងស្ថាប័នវិស័យការពារជាតិ Northrop Grumman ក្រុមហ៊ុនបច្ចេកវិទ្យា True Anomaly ក្រុមហ៊ុនផលិតយុទ្ធោបករណ៍លំដាប់ពិភពលោក Lockheed Martin ព្រមទាំងឧស្សាហកម្ម Anduril ។ កិច្ចសន្យានេះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់នៃកិច្ចប្រឹងប្រែងរបស់មន្ទីរបញ្ចកោណ ក្នុងការតាមដាន និងបំផ្លាញមីស៊ីលរបស់សត្រូវ ហើយរួមបញ្ចូលគំរូដើមនៃឧបករណ៍ស្ទាក់ចាប់ ដែលមានមូលដ្ឋានលើលំហ និងប្រព័ន្ធពាក់ព័ន្ធ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមិនអាចកំណត់ទំហំនៃកិច្ចសន្យាបានទេ។ ប៉ុន្តែប្រភពនិយាយថា កងកម្លាំងអវកាសផ្តល់កិច្ចសន្យាទៅឱ្យ Northrop Grumman និង Anduril ក្នុងតម្លៃ ១០លានដុល្លារ យោងតាមតារាងតម្លៃដែលចេញផ្សាយក្នុងបទបង្ហាញរបស់មន្ទីរបញ្ចកោណ កាលពីខែកក្កដា។ កាលពីខែឧសភា លោកប្រធានាធិបតី Donald Trump បានប្រកាសជាផ្លូវការនូវផែនការសាងសង់ខែលមីស៊ីលមួយនេះ។ លក្ខណៈពិសេសរបស់ Golden Dome នឹងរួមបញ្ចូលសមត្ថភាពលើដីគោក និងលំហ ដែលអាចពិនិត្យឃើញ និងស្ទាក់មីស៊ីល នៅគ្រប់ដំណាក់កាលសំខាន់ៗទាំង៤…

  • សាធារណជនជាង ១៦ ០០០នាក់បានចូលទស្សនាពិព័រណ៍ផលិតផលបារាំង

    សាធារណជនជាង ១៦ ០០០នាក់បានចូលទស្សនាពិព័រណ៍ផលិតផលបារាំង

    ភ្នំពេញ៖កាលពីថ្ងៃសៅរ៍ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥មនុស្សជាង ១៦ ០០០ នាក់បានចូលទៅទស្សនា និងទិញផលិត​ផលបារាំង ដែលបានដាក់តាំងនៅក្នុងពិព័រណ៍ “ផ្សារបារាំង” លើកទី៤។ នេះជាចំនួនដ៏ច្រើនមិនធ្លាប់មាននៅ​ក្នុងការ​តាំងពិព័រណ៍៣លើកកន្លងមក ខណៈកាលពីឆ្នាំ២០២៤មានមនុស្សជាងមួយម៉ឺននាក់ចូលរួម។​ក្នុងឆ្នាំ២០២៥នេះដែរ​អ្នកចូលរួមទស្សនាភាគច្រើនគឺជាប្រជាពលរដ្ឋខ្មែរ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវ​បានរៀបចំ​នៅក្នុងបរិវេណស្ថានទូតបារាំងនៅភ្នំពេញដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អូលីវ្យេ រីឆាដ (Olivier RICHARD) ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា បានចូលរួមជាកិត្តិយសនៅក្នុងពិធីបើកពិព័រណ៍នេះ។ ស្តង់ពិព័រណ៍ជាច្រើន​បានដាក់តាំងបង្ហាញផលិតផល និងសេវាកម្មផ្សេងៗរបស់បារាំង ជាពិសេសផលិតផលម្ហូបអាហារ ស្នាដៃហត្ថកម្ម ព្រមទាំងផលិតផលថែរក្សាសុខភាព និងសម្រស់។ ជាងនេះទៅទៀត អ្នកចូលទស្សនាក៏​ទទួលបាន​អារម្មណ៍ស្រស់ថ្លាជាមួយឧទ្យានបៃតង ដែលមានដើមឈើត្រឈឹងត្រឈៃ និងជីវៈចម្រុះជាច្រើនប្រភេទ។ យោងតាមសេចក្តីប្រកាសព័ត៌មាននៃស្ថានទូតបារាំងប្រចាំកម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍ផ្សារបារាំង​ឆ្នាំ២០២៥​អ្នកចូលរួមតាំងពិព័រណ៍ជាង ៧០ នឹងមានវត្តមានដើម្បីបង្ហាញនូវផលិតផល និងសេវាកម្មជាច្រើនប្រភេទ រាប់ចាប់ពីមុខ‍ម្ហូបពិសេសៗរបស់បារាំង និងការភ្លក់រសជាតិមុខម្ហូបឆ្ងាញ់ៗជាច្រើន។លើសពីនេះក៏ មានសកម្មភាពកីឡាផ្សេងៗ​ដែលរៀបចំដោយ Decathlon និងទីលានវាយកូនបាល់ដែលរៀបចំដោយ KhmerPadelផងដែរ៕

  • ក្រុមហាម៉ាស់ច្រានចោល ក្រោយអ៊ីស្រាអែលចោទខ្លួនចង់បញ្ចប់បទឈប់បាញ់នៅហ្គាហ្សា

    ក្រុមហាម៉ាស់ច្រានចោល ក្រោយអ៊ីស្រាអែលចោទខ្លួនចង់បញ្ចប់បទឈប់បាញ់នៅហ្គាហ្សា

    ហ្គាហ្សា ៖ សមាជិកមួយរូបនៃការិយាល័យនយោបាយក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃសៅរ៍ថា របាយការណ៍ដែលចោទប្រកាន់ថា ក្រុមហាម៉ាស់ចង់បញ្ចប់បទឈប់បាញ់ និងត្រៀមខ្លួនបន្តប្រតិបត្តិការយោធាឡើងវិញនៅតំបន់ហ្គាហ្សា នោះគឺជារឿងមិនពិត ហើយបានចោទអ៊ីស្រាអែលថា ជាអ្នកនៅពីក្រោយការប្រឌិតព័ត៌មាននេះឡើង។ ការអះអាងរបស់ក្រុមហ៊ុនហាម៉ាស់ កើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថ្មីៗនេះរបស់ប្រព័ន្ធផ្សព្វផ្សាយ ថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់បានប្រាប់បេសសកជនពិសេសអាមេរិក លោក Steve Witkoff និង លោក Jared Kushner ថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សាបានបញ្ចប់ហើយ ដោយសារអ៊ីស្រាអែលបានរំលោភបំពានជាច្រើនលើកច្រើនសារ។ ជាការឆ្លើយតប សមាជិកក្រុមហាម៉ាស់ដដែលបានសង្កត់ធ្ងន់ថា ព័ត៌មាននេះគឺជារឿងមិនពិត បង្កើតឡើងដោយអ៊ីស្រាអែល ក្នុងគោលបំណងជាលេសដើរចេញពីបទឈប់បាញ់ រួចវិលទៅបន្តយុទ្ធនាការបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សាស្ទើររាល់ថ្ងៃសាជាថ្មី។ គួរកត់សម្គាល់ កិច្ចព្រមព្រៀងបទឈប់បាញ់ហ្គាហ្សាត្រូវបានចុះហត្ថលេខានៅទីក្រុង Sharm el-Sheikh ដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអ្នកសម្របសម្រួលមកពីអេហ្ស៊ីប កាតា និងតួកគី ក្នុងគោលបំណងបញ្ឈប់អរិភាពនៅតំបន់ហ្គាហ្សា។ ក្រោមកិច្ចព្រមព្រៀងសន្តិភាពនេះ បានអំពាវនាវឱ្យអ៊ីស្រាអែលដកទ័ពចេញពីហ្គាហ្សា និងទាមទារឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំង ២០នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រមាណ ២,០០០នាក់។ បើតាមប្រភពពីមន្រ្តីក្នុងតំបន់, ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៤២នាក់ត្រូវបានសម្លាប់ ដោយសារការវាយលុកផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន៕ ប្រភព ៖ RT

  • មេធំអ៊ីស្រាអែលប្តេជ្ញាបន្តកម្ចាត់ហាម៉ាស់ និងហេសបូឡា

    មេធំអ៊ីស្រាអែលប្តេជ្ញាបន្តកម្ចាត់ហាម៉ាស់ និងហេសបូឡា

    ហ្ស៊េរុយសាឡិម ៖ មេធំរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានប្តេជ្ញាបន្តតាមកម្ចាត់ក្រុមហាម៉ាស់ និង ហេសបូឡា។ ថ្លែងនៅពេលបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) បានទទូចថា អ៊ីស្រាអែលនឹងបន្តធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបញ្ឈប់ក្រុម ហេសបូឡា (Hezbollah) នៅក្នុងប្រទេសលីបង់ និងក្រុម ហាម៉ាស់ (Hamas) នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប (Gaza Strip)។ ក្នុងរយៈពេលមួយសប្តាហ៍ កន្លងមកនេះ អ៊ីស្រាអែលបានវាយប្រហារលើគោលដៅជាច្រើន នៅក្នុងប្រទេសលីបង់ ដែលនៅជិតខាង។ យោធាអ៊ីស្រាអែលបាននិយាយ កាលពីថ្ងៃសៅរ៍ថា ខ្លួនបានវាយប្រហារទៅលើទីតាំងបាញ់គ្រាប់ផ្លោង របស់ក្រុមហេសបូឡា និង ទីតាំងយោធាផ្សេងៗទៀត។ រីឯ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ហ្គាហ្សា បាននិយាយថា មនុស្ស ២១នាក់ត្រូវបានសម្លាប់ និង រាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ តាមអាកាសជាច្រើនលើក របស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ខណៈដែលក្រុមហាម៉ាស់ និង អ៊ីស្រាអែលបានចោទប្រកាន់គ្នា ទៅវិញទៅមក អំពីការរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយ…

  • VinFast ខាតបង់សុទ្ធជាង ៩០០លានដុល្លារក្នុងត្រីមាសទី៣

    VinFast ខាតបង់សុទ្ធជាង ៩០០លានដុល្លារក្នុងត្រីមាសទី៣

    ហាណូយ ៖ VinFast ដែលជាក្រុមហ៊ុនផលិតឡានអគ្គីសនីដ៏ធំរបស់វៀតណាម ជួបការខាតបង់សុទ្ធយ៉ាងធ្ងន់ធ្ងរនៅក្នុងត្រីមាសទី៣នៃឆ្នាំនេះ រហូតដល់ជាង ៩១០លានដុល្លារ បើធៀបនឹងឆ្នាំមុនមានត្រឹមតែជាង ៥០០លានដុល្លារប៉ុណ្ណោះ។ ក្រុមហ៊ុន VinFast បានលើកឡើងថា ប្រាក់ចំណេញសរុបប្រចាំត្រីមាសរបស់ខ្លួន ជួបលទ្ធផលអវិជ្ជមានខ្លាំង ពោលគឺដាំក្បាលចុះរហូតដល់ ៥៦.២% បើធៀបនឹងលទ្ធផលអវិជ្ជមានកាលពីឆ្នាំមុន មានត្រឹមតែ ២៤%ប៉ុណ្ណោះ។ ទន្ទឹមគ្នា ភាគហ៊ុនរបស់ VinFast ក៏បានធ្លាក់ចុះជាង ៥% ផងដែរ។ ទោះបីជាយ៉ាងណា យោងតាមកិច្ចព្រមព្រៀងកាលពីដើមខែនេះ ប្រធានក្រុមហ៊ុន VinGroup លោក Pham Nhat Vuong បានប្តេជ្ញាផ្តល់ជំនួយឥតសំណងរហូតដល់ ១,៨ពាន់លានដុល្លារដល់ក្រុមហ៊ុន VinFast និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដើម្បីទប់ទល់វិបត្តិហិរញ្ញវត្ថុ។ គួរកត់សម្គាល់ថា ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០១៧មក ក្រុមហ៊ុន VinFast បានពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថាបនិក និងជាបុគ្គលដែលមានជាងគេបំផុតក្នុងប្រទេសវៀតណាម គឺលោក Pham Nhat Vuong។ ចំណែកការបន្តខាតបង់ធ្ងន់ធ្ងរបែបនេះ កើតឡើងចំពេលដែលក្រុមហ៊ុន VinFast ព្យាយាមប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតឡានអគ្គិសនីយក្សពិភពលោក មានដូចជា Tesla…