Author: Dol Pheakdey

  • ចិន បញ្ចេញយន្តហោះដ្រូន ប្រើគ្រឿងបង្គុំពីឬស្ស៊ីដំបូងបង្អស់ក្នុងលោក

    ចិន បញ្ចេញយន្តហោះដ្រូន ប្រើគ្រឿងបង្គុំពីឬស្ស៊ីដំបូងបង្អស់ក្នុងលោក

    ប៉េកាំង ៖ ប្រទេសចិន បានបញ្ចេញយន្តហោះគ្មានមនុស្សបើក (UAV) ឬ ដ្រូន ដែលប្រើគ្រឿងបង្គុំពីដើមឬស្ស៊ីដំបូងបង្អស់នៅលើពិភពលោក ។ យន្តហោះដ្រូននេះ បានបញ្ចប់ការហោះហើរសាកល្បងដោយជោគជ័យ កាលពីខែមុន នៅទីក្រុង Tianjin ។ នេះជាការបោះជំហានថ្មីមួយរបស់មហាយក្សនៅអាស៊ី ឆ្ពោះទៅរកការផលិតគ្រឿងសម្ភារៈដ្រូន មិនប៉ះពាល់ដល់បរិស្ថាន មានតម្លៃទាប តែសមត្ថភាពខ្ពស់ ។ ក្រៅពីចិន ប្រទេសជប៉ុន ថ្មីៗនេះក៏បានប្រកាសអំពីការផលិតផ្កាយរណបបង្កើតឡើងពីឈើដំបូងបង្អស់នៅលើពិភពលោកផងដែរ ។ បើតាម interesting engineering, យន្តហោះដ្រូនថ្មីនេះ បង្កើតឡើងរួមគ្នាដោយមជ្ឈមណ្ឌលអន្តរជាតិអភិរក្សដើមឫស្សី និងផ្តៅ វិទ្យាស្ថានស្រាវជ្រាវនវានុវត្តន៍ Ningbo នៃសាកលវិទ្យាល័យ Beihang និងក្រុមហ៊ុន Long Bamboo Technology Group ។ ដ្រូនថ្មីនេះ មានបំណែក ២៥ភាគរយនៃរូបរាងទាំងមូលរបស់វា ផលិតពីដើមឬស្ស៊ី ក្នុងនោះស្លាបមានប្រវែង ២,៥ម៉ែត្រ និងទម្ងន់ប្រហែល ៧គីឡូក្រាម វាអាចហោះឡើង និងចុះចតបញ្ឈរ ។ ចំណុចពិសេស គឺវាមានសមត្ថភាពហោះហើរក្នុងល្បឿនលើសពី ១០០គីឡូម៉ែត្រក្នុងមួយម៉ោង…

  • អ៊ុយក្រែន ព្រមលូកដៃជួយ អាមេរិក និងសម្ព័ន្ធមិត្តទប់ទល់ដ្រូនអត្តឃាត អ៊ីរ៉ង់

    អ៊ុយក្រែន ព្រមលូកដៃជួយ អាមេរិក និងសម្ព័ន្ធមិត្តទប់ទល់ដ្រូនអត្តឃាត អ៊ីរ៉ង់

    កៀវ ៖ ប្រទេសអ៊ុយក្រែនបានប្រកាសលូកដៃជួយគាំទ្រដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការប្រយុទ្ធប្រឆាំងជាមួយយន្តហោះដ្រូនអត្តឃាត Shahed របស់អ៊ីរ៉ង់ ដែលកំពុងអុកឡុកពាសពេញតំបន់មជ្ឈិមបូព៌ា ។ នេះបើតាមសារព័ត៌មាន the guardian ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់តាមបណ្តាញសង្គម X ថា អ៊ុយក្រែនទទួលបានសំណើពីអាមេរិក សម្រាប់ការជួយគាំទ្រដល់ការការពារប្រឆាំងយន្តហោះដ្រូនអត្តឃាត Shahed របស់អ៊ីរ៉ង់ ហើយថា រូបលោកបានបង្គាប់ឱ្យផ្តល់សម្ភារ និងបញ្ជូនអ្នកជំនាញការ ដើម្បីជួយក្នុងរឿងនេះផងដែរ ។ ប្រធានាធីបតីវ័យ ៤៨ ឆ្នាំរូបនេះអះអាងថា មូលហេតុដែលអាមេរិកសុំជំនួយពីអ៊ុយក្រែន ក៏ព្រោះតែទីក្រុងកៀវ មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការប្រឆាំងនឹងយន្តហោះដ្រូនអត្តឃាតអ៊ីរ៉ង់ ដែលរុស្ស៊ីយកទៅប្រើប្រាស់ក្នុងសង្គ្រាមជាង ៤ឆ្នាំមកនេះ ។ លោកថា អ្នកជំនាញអ៊ុយក្រែនបានអភិវឌ្ឍមធ្យោបាយមានប្រសិទ្ធភាពខ្ពស់ ដើម្បីបាញ់ស្ទាក់ដ្រូន Shahed ផលិតដោយអ៊ីរ៉ង់ ដែលរុស្ស៊ីបានប្រើប្រាស់ ប៉ុន្តែលោកក៏បានព្រមានដែរថា ជំនួយណាមួយអាចធ្វើទៅបាន លុះត្រាតែមិនធ្វើឲ្យការការពារខ្លួនរបស់អ៊ុយក្រែនចុះខ្សោយ ។ ដ្រូនអត្តឃាតដែលអ៊ីរ៉ង់ប្រើប្រាស់វាយប្រហារអាមេរិក និងអ៊ីស្រាអែលមិនសំចៃដៃក្នុងសង្គ្រាម ៧ ថ្ងៃមកនេះ ភាគីច្រើនជាប្រភេទដ្រូន Shahed-131…

  • អ៊ីស្រាអែល ថា ការសម្លាប់លោក Khamenei គោរពតាមច្បាប់សង្រ្គាម

    អ៊ីស្រាអែល ថា ការសម្លាប់លោក Khamenei គោរពតាមច្បាប់សង្រ្គាម

    ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែល បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា ការសម្លាប់ លោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ បានអនុវត្តតាមច្បាប់សង្គ្រាម ដែលគ្រប់គ្រងជម្លោះប្រដាប់អាវុធ ហើយពណ៌នា លោក Ali Khamenei ថា ជាអគ្គមេបញ្ជាការ នៃ យោធាអ៊ីរ៉ង់ ដែលជាគោលដៅវាយប្រហារ ស្របច្បាប់។ អ៊ីស្រាអែលតែអះអាងថា ការវាយប្រហារលើអ៊ីរ៉ង់ មានសារៈសំខាន់ ក្នុងការការពារសន្តិសុខជាតិរបស់ខ្លួនមួយផ្នែក ដោយចោទប្រកាន់ប្រទេសនេះថា កំពុងបង្កើតកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញ នៅក្នុងទីតាំងក្រោមដីថ្មី។ តាមរយៈបណ្តាញសង្គម X អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Nadav Shoshani បាននិយាយថា «នៅក្រោមច្បាប់អន្តរជាតិនៃជម្លោះប្រដាប់អាវុធ មេបញ្ជាការយោធាដែលដឹកនាំកងកម្លាំងប្រដាប់អាវុធ ក្នុងអំឡុងពេលសង្រ្គាម អាចបង្កើតបានជាគោលដៅយោធាស្របច្បាប់»។ លោកបានបន្ថែមថា «ក្នុងនាមជាមេដឹកនាំកំពូល របស់អ៊ីរ៉ង់ លោក Ali Khamenei បានបម្រើការជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់»។ លោកបានបន្ថែមថា ayatollah ជា «អ្នកសម្រេចចិត្តចុងក្រោយ លើប្រតិបត្តិការយោធារបស់អ៊ីរ៉ង់»។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់…

  • លោក គីម ជុងអ៊ុន គ្រោងបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹក

    លោក គីម ជុងអ៊ុន គ្រោងបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹក

    ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រកាសកាលពីថ្ងៃពុធថា ទីក្រុងព្យុងយ៉ាងកំពុងស្ថិតក្នុងដំណើរការបំពាក់អាវុធនុយក្លេអ៊ែរឲ្យកងទ័ពជើងទឹក ចំពេលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពវឹកវរ ។ ការអះអាងនេះធ្វើឡើង នៅពេលលោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលនាំផ្លូវចេញពីនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥ ពាន់តោន មុនពេលដាក់ឲ្យចូលបម្រើការក្នុងជួរកងទ័ពជើងទឹកជាផ្លូវការ ។ បើតាម Al Jazeera, លោក គីម ជុងអ៊ុន បានវាយតម្លៃការបាញ់សាកល្បងនេះថា ជាធាតុផ្សំស្នូលនៃការពង្រឹងសមត្ថភាពនាវាចម្បាំងថ្មី ។ លោកថា វាជានិមិត្តរូបថ្មីនៃការការពារដែនសមុទ្ររបស់កូរ៉េខាងជើង ។ ជាមួយគ្នានេះ លោក គីម ជុងអ៊ុន ថែមទាំងបានជំរុញឲ្យមន្រ្តីបង្កើនការផលិតនាវាចម្បាំងស្រដៀងគ្នានេះបន្ថែមទៀត ឬឲ្យកាន់តែខ្លាំងក្លាជាងនេះ ដើម្បីធ្វើឲ្យសាច់ដុំកងទ័ពជើងទឹកកូរ៉េខាងជើងកាន់តែរឹងមាំ ។ លោក គីម ជុងអ៊ុន សង្កត់ធ្ងន់ថា កូរ៉េខាងជើង នឹងកសាងកងទ័ពជើងទឹកដ៏មានឥទ្ធិពលបំផុតក្នុងលោក ខណៈដែលទីព្យុងយ៉ាងបាននឹងកំពុងពន្លឿនការបង្កើនសមត្ថភាពវាយប្រហារនុយក្លេអ៊ែរទៅក្នុងកងនាវាចម្បាំង និងនាវាមុជទឹកឲ្យឡើងដល់កំពូល ទើបអាចទប់ទល់នឹងសម្ពាធពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។ តួយ៉ាង ចាប់តាំងពីឡើងកាន់អំណាចនៅចុងឆ្នាំ ២០១១…

  • លោក Putin សន្យាជួយពលរដ្ឋរុស្ស៊ី ជាប់ក្នុងសង្គ្រាមអ៊ីរ៉ង់

    លោក Putin សន្យាជួយពលរដ្ឋរុស្ស៊ី ជាប់ក្នុងសង្គ្រាមអ៊ីរ៉ង់

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Putin កាលពីថ្ងៃពុធ បានប្រកាសសន្យា រិះរកគ្រប់វិធី ជួយប្រជាពលរដ្ឋរុស្ស៊ី ដែលជាប់គាំង ក្នុងសង្គ្រាមអ៊ីរ៉ង់។ ថ្លែងទៅកាន់ក្រុមជំនួយ សម្រាប់ជនជាតិរុស្ស៊ី ដែលជាប់នៅក្នុងតំបន់ មជ្ឈិមបូព៌ា ចំពេលមានសង្រ្គាមអ៊ីរ៉ង់, លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា «យើងនឹងធ្វើអ្វីគ្រប់យ៉ាង តាមអំណាចរបស់យើង ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋរបស់យើង ដែលជាប់ នៅក្នុងតំបន់ជម្លោះ»។ លោកបានស្នើឱ្យរដ្ឋាភិបាល ផ្តោតលើការផ្តល់ជំនួយ ដល់ភ្ញៀវទេសចររុស្ស៊ី នៅមជ្ឈិមបូព៌ា បន្ទាប់ពីការចាប់ផ្តើម នៃសង្រ្គាម ដែលបង្កឡើងដោយការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។ ទីក្រុងមូស្គូ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់ទីក្រុងតេហេរ៉ង់ មិនបានប្រកាស ជាសាធារណៈនូវការគាំទ្រផ្នែកយោធាណាមួយ ដល់ប្រទេសអ៊ីរ៉ង់នោះទេ ប៉ុន្តែ បានជំរុញឱ្យមានការថយចុះកម្តៅ នៅក្នុងតំបន់ និង ថ្កោលទោស ចំពោះការសម្លាប់ មេដឹកនាំកំពូល របស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ៕ ប្រភពពី…

  • កម្ពុជានឹងមានរោងចក្រស្តុក និងចម្រាញ់ប្រេងក្នុងស្រុក នៅឆ្នាំ ២០២៩

    កម្ពុជានឹងមានរោងចក្រស្តុក និងចម្រាញ់ប្រេងក្នុងស្រុក នៅឆ្នាំ ២០២៩

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានប្រកាសឱ្យដឹងថា កម្ពុជា កំពុងជំរុញផែនការបង្កើតរោងចក្រចម្រាញ់​ប្រេងឱ្យលេចចេញជា​រូបរាងក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងកាលពីថ្ងៃពុធក្នុងពិធីបើក “កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦” ក្នុងទីក្រុងភ្នំពេញថា រដ្ឋាភិបាលកំពុងចរចាជាមួយដៃគូវិនិយោគ ដើម្បីជម្នះបញ្ហាប្រឈមនៃទំហំទីផ្សារ ហើយ​បញ្ហាទំហំទីផ្សារតូច គឺជាកត្តាចម្បងដែលនាំឱ្យមានការយឺតយ៉ាវក្នុងការទាក់ទាញទុនវិនិយោគពីបរទេស។ ប៉ុន្តែបច្ចុប្បន្ន កម្ពុជាកំពុងស្វែងរកដំណោះស្រាយ ដើម្បីធានាឱ្យមានការស្តុក និងចម្រាញ់ប្រេងដោយផ្ទាល់នៅក្នុងស្រុក។ បើតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ននេះ កម្ពុជា នៅពឹងផ្អែកទាំងស្រុង លើការនាំចូលថាមពលពីក្រៅប្រទេស ដើម្បី​បំពេញតម្រូវការទីផ្សារក្នុងស្រុក តាមរយៈក្រុមហ៊ុន Chevron របស់អាម៉េរិក ផ្គត់ផ្គង់ឱ្យស្ថានីយកាល់តិច, ក្រុមហ៊ុនតូតាល់​របស់បារាំង និងក្រុមហ៊ុនដៃគូផ្សេងៗទៀត។ អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ញិល រដ្ឋា លើកឡើងថា ការបង្កើតរោងចក្រចម្រាញ់ប្រេងក្នុងស្រុក អាចជួយឱ្យតម្លៃប្រេង​នៅកម្ពុជាធ្លាក់ចុះចន្លោះពី ៥% ទៅ ១៥%។ អ្នកជំនាញដដែលយល់ឃើញថា ទោះបីតម្លៃប្រេងឆៅត្រូវពឹងផ្អែកលើទីផ្សារសកល ប៉ុន្តែការមានរោងចក្រផ្ទាល់ខ្លួននឹង​ផ្តល់​អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រចំនួន ៣ គឺការកាត់បន្ថយថ្លៃដឹកជញ្ជូន និងសេវាធានារ៉ាប់រង, កាត់បន្ថយពន្ធនាំចូល និងការបង្កើនការប្រកួតប្រជែង។ ចំណែកលោកបណ្ឌិត…

  • ឆ្នាំនេះ ចិន ត្រៀមចាយ ២៧៦ ពាន់លានដុល្លារពង្រឹងវិស័យការពារជាតិ

    ឆ្នាំនេះ ចិន ត្រៀមចាយ ២៧៦ ពាន់លានដុល្លារពង្រឹងវិស័យការពារជាតិ

    ប៉េកាំង ៖ ប្រទេសចិន ត្រៀមបញ្ចេញកញ្ចប់ថវិកាច្រើនជាង ២៧៦ ពាន់លានដុល្លារ ឬស្មើនឹង ៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដើម្បីពង្រឹងវិស័យការពារជាតិសម្រាប់ឆ្នាំ ២០២៦ ជាពិសេសផ្តោតសំខាន់លើការធ្វើទំនើបកម្មយោធា ។ កញ្ចប់ថវិកាការពារជាតិនេះ ត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្រ្តីចិន Li Qiang ក្នុងអំឡុងសម័យប្រជុំសភាប្រចាំឆ្នាំ នៅថ្ងៃទី៥ ខែមីនានេះ ។ នេះគឺជាឆ្នាំទី ១១ ហើយ ដែលមហាយក្សនៅអាស៊ីមួយនេះ បានបង្កើនកញ្ចប់ថវិកាការពារជាតិប្រចាំឆ្នាំ ក្នុងរង្វង់ ៧.២ ភាគរយ ។ បើតាមសារព័ត៌មាន CNA, ការបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ចិន ធ្វើឡើង ចំពេលដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា និងការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ស្រួចស្រាវរបស់សហរដ្ឋអាមេរិក, ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាពិសេសសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលកំពុងរីករាលដាលកាន់តែខ្លាំងឡើង ។ មិនត្រឹមតែប៉ុណ្ណោះ ការបង្កើនកញ្ចប់ថវិកាយោធាថ្មីនេះទៀតសោត ក៏កើតឡើងស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ ចាប់ផ្ដើមអនុវត្តផែនការ ៥ ឆ្នាំលើកទី១៥ ដែលជាផែនការយុទ្ធសាស្ត្រសម្រួចវិស័យសេដ្ឋកិច្ច និងយោធារហូតដល់ឆ្នាំ ២០៣០ ។ ជាមួយគ្នា អ្នកវិភាគសន្តិសុខ និងមន្ត្រីយោធាក្នុងតំបន់…

  • ព្រឹទ្ធសភាអាមេរិក គាំទ្រលោក Trump ឱ្យវាយប្រហារអ៊ីរ៉ង់ ដោយរារាំងកិច្ចប្រឹងប្រែងកម្រិតអំណាចសង្រ្គាម

    ព្រឹទ្ធសភាអាមេរិក គាំទ្រលោក Trump ឱ្យវាយប្រហារអ៊ីរ៉ង់ ដោយរារាំងកិច្ចប្រឹងប្រែងកម្រិតអំណាចសង្រ្គាម

    ព្រឹទ្ធសភាអាមេរិក គាំទ្រលោក Trump ឱ្យវាយប្រហារអ៊ីរ៉ង់ ដោយរារាំងកិច្ចប្រឹងប្រែងកម្រិតអំណាចសង្រ្គាម ព្រឹទ្ធសមាជិកអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានបង្ហាញការគាំទ្រចំពោះយុទ្ធនាការយោធារបស់លោកប្រធានាធិបតី Donald Trump ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ (៤ មីនា) ដោយបានបោះឆ្នោតទម្លាក់ចោលនូវសេចក្តីព្រាងច្បាប់មួយ ដែលមានបំណងបញ្ឈប់សង្រ្គាមតាមផ្លូវអាកាស និងតម្រូវឱ្យរាល់អរិភាពប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវតែមានការអនុញ្ញាតជាមុនពីសភា។ ព្រឹទ្ធសភាបានបោះឆ្នោតក្នុងការគាំទ្រ ៥៣សំឡេង ទល់នឹងការប្រឆាំង ៤៧សំឡេង ដើម្បីរារាំងសេចក្តីព្រាងច្បាប់លើអំណាចសង្រ្គាម មិនឱ្យបន្តទៅមុខបាន។ កិច្ចប្រឹងប្រែងចុងក្រោយនេះ របស់សមាជិកបក្សប្រជាធិបតេយ្យ និងសមាជិកបក្សសាធារណរដ្ឋមួយចំនួនតូច គឺដើម្បីទប់ស្កាត់ការដាក់ពង្រាយកងទ័ពនៅបរទេសម្ដងហើយម្ដងទៀតរបស់លោក Trump ហើយត្រូវបានអ្នកចងក្រងពិពណ៌នាថា ជាការព្យាយាមដណ្តើមយកមកវិញនូវការទទួលខុសត្រូវរបស់សភាក្នុងការប្រកាសសង្រ្គាម ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ អ្នកជំទាស់នឹងសេចក្តីព្រាងច្បាប់ បានច្រានចោលចំណុចទាំងនេះ ដោយទទូចថា សកម្មភាពរបស់លោក Trump គឺស្របច្បាប់ និងស្ថិតក្នុងសិទ្ធិរបស់លោកក្នុងនាមជាមេបញ្ជាការកំពូល ដើម្បីការពារសហរដ្ឋអាមេរិក តាមរយៈការបញ្ជាឱ្យមានការវាយប្រហារក្នុងកម្រិតកំណត់។ ពួកគេបានចោទអ្នកគាំទ្រសេចក្តីព្រាងនេះថា កំពុងបង្កគ្រោះថ្នាក់ដល់កងកម្លាំងអាមេរិក។ គួរឱ្យដឹងថា វិធានការនេះត្រូវបានគេរំពឹងទុកជាមុនរួចមកហើយថា នឹងមិនទទួលបានជោគជ័យនោះទេ។ អ្នកគាំទ្រសេចក្តីព្រាងច្បាប់នោះបានលើកឡើងថា ពួកគេនឹងមិនបោះបង់ចោលឡើយ ហើយសូម្បីតែសមាជិកបក្សសាធារណរដ្ឋមួយចំនួនដែលបោះឆ្នោតរារាំងសេចក្តីព្រាងនេះ ក៏បាននិយាយដែរថា ពួកគេនឹងជំរុញឱ្យមានសក្ខីកម្មជាសាធារណៈពីក្រុមជំនួយការរបស់លោក Trump អំពីយុទ្ធសាស្ត្រអ៊ីរ៉ង់របស់រដ្ឋបាលលោក ជាពិសេស ប្រសិនបើជម្លោះនេះអូសបន្លាយពេលរាប់សប្តាហ៍…

  • កាណាដា ថា ស្តាយក្រោយ ដែលគាំទ្រអាមេរិក ​វាយអ៊ីរ៉ង់

    កាណាដា ថា ស្តាយក្រោយ ដែលគាំទ្រអាមេរិក ​វាយអ៊ីរ៉ង់

    អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney អះអាងថា លោកស្តាយក្រោយ ដែលបាននិយាយគាំទ្រ ឲ្យអាមេរិក វាយប្រហារលើប្រទេសអ៊ីរ៉ង់ ។ លោក Carney បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងស៊ីដនី អំឡុងពេលបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអូស្ត្រាលី កាលពីថ្ងៃពុធថា «យើងទទួលយកជំហរនេះ ដោយការសោកស្តាយ ពីព្រោះ ជម្លោះបច្ចុប្បន្ន គឺជាឧទាហរណ៍មួយទៀត នៃការបរាជ័យ នៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិ» ។ លោក Carney បន្ថែម ដោយចោទប្រកាន់ចំៗ ថា សហរដ្ឋអាមេរិក និង អ៊ីស្រាអែល បានធ្វើសកម្មភាពទាំងនេះ ដោយមិនចូលរួមសហការ ជាមួយអង្គការសហប្រជាជាតិ ឬ មិនពិគ្រោះយោបល់ ជាមួយបណ្តាសម្ព័ន្ធមិត្ត រួមទាំង កាណាដា ផងដែរ»។ បើតាម BBC , សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍។ អ៊ីរ៉ង់បានឆ្លើយតបវិញ ដោយការបាញ់មីស៊ីល និងបញ្ជាយន្តហោះគ្មានមនុស្សបើក បើកការវាយប្រហារ…

  • អាមេរិក ថា អេស្ប៉ាញ ប្តូរចិត្ត មកសហការវិញ ក្នុងសង្គ្រាមអ៊ីរ៉ង់

    អាមេរិក ថា អេស្ប៉ាញ ប្តូរចិត្ត មកសហការវិញ ក្នុងសង្គ្រាមអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ អាមេរិក អះអាងថា ប្រទេសអេស្ប៉ាញ បានប្តូរចិត្ត មកសហការជាមួយខ្លួនវិញ នៅក្នុងប្រតិបត្តិការសង្គ្រាម ប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើតាមអ្នកនាំពាក្យសេតវិមាន។ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន បាននិយាយថា ប្រទេសអេស្ប៉ាញបានយល់ព្រម សហការ ជាមួយយោធាអាមេរិក ក្នុងសង្គ្រាមរបស់ខ្លួន លើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងម៉ាឌ្រីដ បានបដិសេធ មិនអនុញ្ញាតឱ្យយន្តហោះចម្បាំងអាមេរិក ប្រើប្រាស់មូលដ្ឋានរបស់ខ្លួន សម្រាប់ធ្វើប្រតិបត្តិការ។ ដោយមិនបានផ្តល់ព័ត៌មានលម្អិត អំពីកិច្ចសហប្រតិបត្តិការ របៀបណានោះ, លោកស្រី Karoline Leavitt និយាយរៀបរាប់ថា «វាជាការយល់ដឹងរបស់ខ្ញុំ ក្នុងរយៈពេលជាច្រើនម៉ោង កន្លងមកនេះ ពួកគេបានយល់ព្រម សហការ ជាមួយយោធាអាមេរិក»។ ការអះអាងនេះ បានធ្វើឡើង នៅ២ថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ ប្រកាសថា រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ មិនអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានទ័ព លើសពីកិច្ចព្រមព្រៀង ឬ មិនស្របជាមួយអង្គការសហប្រជាជាតិ នោះទេ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez…