Author: Dol Pheakdey

  • អាមេរិក ត្រៀមបញ្ចេញយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី ៦ ទំនើបបំផុតក្នុងលោក

    អាមេរិក ត្រៀមបញ្ចេញយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី ៦ ទំនើបបំផុតក្នុងលោក

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិករំពឹងនឹងបង្អួតយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី ៦ ដែលទំនើបបំផុតក្នុងពិភពលោកនាឆ្នាំ ២០២៨ បន្ទាប់ពីសំងំផលិតអស់រយៈពេលជាច្រើនឆ្នាំ ។ បើតាម interesting engineering, យន្តហោះចម្បាំងបំបាំងកាយនេះមានឈ្មោះថា F-47 ។ យន្តហោះនេះកំពុងផលិតឡើងដោយដៃក្រុមហ៊ុន Boeing ជាមួយកិច្ចសន្យាតម្លៃ ២០ ពាន់លានដុល្លារ ។ យន្តហោះចម្បាំងបំបាំងកាយ F-47 មានល្បឿនលឿនជាងសំលេងដល់ទៅ ២ ដង ជាមួយនឹងសមត្ថភាពហោះហើរក្នុងចម្ងាយជាង ១,៨០០ គីឡូម៉ែត្រ ។ បើធៀបនឹងរយៈចម្ងាយហោះហើរនៃយន្តហោះចម្បាំងបំបាំងកាយ F-22 របស់ក្រុមហ៊ុន Lockheed martin, យន្តហោះជំទាន់ទី៦ របស់ Boeing នេះ អាចហោះហើរបានឆ្ងាយជាងជិត ២ ដង ធ្វើឱ្យវាសាកសមសម្រាប់ប្រតិបត្តិការនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយមិនចាំបាច់ពឹងផ្អែកលើយន្តហោះចាក់សាំងពីលើអាកាស ។ បើតាម The War Zone, យន្តហោះ F-47 នឹងក្លាយទៅជាយន្តហោះចម្បាំងដែលទំនើបបំផុត មានសមត្ថភាពបំផុត និងសាហាវបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ ហើយនឹងមិនមានបច្ចេកវិទ្យាណា…

  • អ៊ីរ៉ង់ ថា ការសងសឹករបស់ខ្លួនលើប្រទេសនានា ជាសិទ្ធិការពារខ្លួនស្របតាមច្បាប់អន្តរជាតិ

    អ៊ីរ៉ង់ ថា ការសងសឹករបស់ខ្លួនលើប្រទេសនានា ជាសិទ្ធិការពារខ្លួនស្របតាមច្បាប់អន្តរជាតិ

    មូស្គូ ៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសរុស្ស៊ីលោក Kazem Jalali អះអាងថា ការវាយប្រហារទៅលើបណ្តាប្រទេសនានា ដើម្បីទុកជាការសងសឹកនឹងទង្វើឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាសិទ្ធិការពារខ្លួន ស្របតាមច្បាប់អន្តរជាតិ ។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃពុធនេះ, លោក Kazem Jalali និយាយថា យោងតាមធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ត្រង់មាត្រា ៥១, អ៊ីរ៉ង់ត្រូវបានផ្តល់សិទ្ធិការពារខ្លួន ដូច្នេះ សកម្មភាពរបស់អ៊ីរ៉ង់ មិនមែនជាទង្វើឈ្លានពាននោះទេ ប៉ុន្តែ ជាការឆ្លើយតប ជាប្រព័ន្ធ ទៅនឹងក្រុមប្រទេស ដែលបានបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ ។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗ របស់អ៊ីរ៉ង់ រួមទាំង រដ្ឋធានី តេហេរ៉ង់ ផងដែរ ត្រូវបានវាយកម្ទេច ។ សេតវិមាន បានបង្ហាញពីភាពត្រឹមត្រូវ នៃការវាយប្រហារនេះ ដោយលើកឡើងពីការគម្រាមកំហែង មីស៊ីល និង…

  • លោក Trump គំរាមឈប់រកស៊ីជាមួយ អេស្ប៉ាញ ក្រោយមិនឱ្យ អាមេរិក ប្រើមូលដ្ឋានទ័ពវាយ អ៊ីរ៉ង់

    លោក Trump គំរាមឈប់រកស៊ីជាមួយ អេស្ប៉ាញ ក្រោយមិនឱ្យ អាមេរិក ប្រើមូលដ្ឋានទ័ពវាយ អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ លោក Donald Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានគំរាមធ្ងន់ៗថា ប្រទេសរបស់លោកនឹងកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ បន្ទាប់ពីទីក្រុងម៉ាឌ្រីដបដិសេធមិនអនុញ្ញាតឱ្យយោធាអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន សម្រាប់បេសកកម្មវាយប្រហារលើអ៊ីរ៉ង់ ។ ក្រៅពីមិនអនុញ្ញាតឱ្យប្រើមូលដ្ឋានទ័ពហើយនោះ លោកនាយករដ្ឋមន្រ្តីអេស្ប៉ាញ Pedro Sanchez ថែមទាំងបានចេញមុខថ្កោលទោស ចំពោះការអន្តរាគមន៍យោធា “មិនសមហេតុផល និងគ្រោះថ្នាក់” របស់លោកប្រធានាធិបតី Trump ប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ ។ បើតាម BBC, សង្គ្រាមនៅអ៊ីរ៉ង់ បានបង្ហាញពីការបែកបាក់សាមគ្គី ក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិក ។ តួយ៉ាង លោក Sanchez គឺជាមេដឹកនាំអឺរ៉ុបតែម្នាក់គត់ ដែលហ៊ានចេញមុខថ្កោលទោសដោយបើកចំហរ ចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ។ ជាងនេះទៅទៀត មេដឹកនាំអេស្ប៉ាញរូបនេះ ថែមទាំងបានរិះគន់ចំៗចំពោះ ‘ប្រតិបត្តិការ Epic Fury’ របស់សហរដ្ឋអាមេរិកថា ជា “អន្តរាគមន៍យោធាដែលមិនសមហេតុផល និងគ្រោះថ្នាក់ ដែលស្ថិតនៅក្រៅប្រព័ន្ធច្បាប់អន្តរជាតិ” ។ ឆ្លើយតបការរិះគន់របស់មេដឹកនាំអេស្ប៉ាញ លោកប្រធានាធិបតី Trump បានប្រាប់អ្នកយកព័ត៌មាន អំឡុងជំនួបជាមួយលោកអធិការបតីអាល្លឺម៉ង់…

  • បារាំង ចាប់ដៃ ចិន ពន្លត់ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា

    បារាំង ចាប់ដៃ ចិន ពន្លត់ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា

    ប៉ារីស ៖ អ្នកការទូតកំពូល របស់បារាំង និយាយថា ប្រទេសរបស់ខ្លួនបានយល់ព្រមធ្វើការសហការជាមួយប្រទេសចិន ចូលទៅពន្លត់ភ្លើងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។ លោក Jean-Noel Barrot រដ្ឋមន្ត្រីការបរទេសបារាំង បាននិយាយបែបនេះ បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីចិន លោក Wang Yi។ លោក Jean-Noel Barrot បានប្រាប់ រដ្ឋមន្ត្រីការបរទេសចិនថា ប្រទេសបារាំងបានយល់ព្រមធ្វើការ ជាមួយទីក្រុងប៉េកាំង ដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា។ លោក Barrot បញ្ជាក់ដែរថា ប្រតិបត្តិការយោធាអាមេរិក និងអ៊ីស្រាអែល គឺ គ្មានការចូលរួមពីប្រទេសបារាំងនោះទេ ហើយលោក អះអាងថា ជាទំនួលខុសត្រូវរបស់ប្រទេសនីមួយៗ ក្នុងការផ្តល់អាទិភាព ដល់ស្ថាប័នអន្តរជាតិ សម្រាប់ការដោះស្រាយជម្លោះ។ បើតាម Anadolu, ភាពតានតឹងកំពុងឡើងកម្តៅ ពាសពេញតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃសៅរ៍ ចុងសប្តាហ៍ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមការវាយប្រហារតាមអាកាស ទៅលើប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់សាធារណរដ្ឋឥស្លាមមួយនេះ គឺ លោក Ali Khamenei ខណៈដែលមនុស្ស…

  • លោក ត្រាំ ថា អាមេរិកមានអាវុធធ្វើសង្គ្រាម បានជារៀងរហូត

    លោក ត្រាំ ថា អាមេរិកមានអាវុធធ្វើសង្គ្រាម បានជារៀងរហូត

    វ៉ាស៊ីនតោន ៖ លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាង កាលពីថ្ងៃអង្គារ ថា សហរដ្ឋអាមេរិក មានអាវុធ ទុកធ្វើសង្គ្រាម បានជារៀងរហូត។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass។ សារព័ត៌មានរុស្ស៊ីមួយនេះ បានដកស្រង់ការបង្ហោះតាមរយៈបណ្តាញសង្គម Truth Social របស់ លោក Donald Trump ដោយបានរៀបរាប់ថា «សហរដ្ឋអាមេរិក មានអាវុធបម្រុង ស្ទើរតែគ្មានដែនកំណត់ ដែលអាចធ្វើសង្គ្រាម ជារៀងរហូត»។ លោក បន្ថែមទៀតថា ឃ្លាំងស្តុកអាវុធ របស់សហរដ្ឋអាមេរិក មានទាំងខ្នាតមធ្យម និង មធ្យមកម្រិតខ្ពស់ សម្រាប់ប្រយុទ្ធ រហូតទទួលបានជោគជ័យយ៉ាងធំធេង។ លោក បញ្ជាក់ថា «ឃ្លាំងអាវុធរបស់អាមេរិក ប្រសើរខ្លាំងជាងប្រទេសណា ទាំងអស់»។ ការអួតអាង របស់មេដឹកនាំអាមេរិក វ័យ៧៩ឆ្នាំ រូបនេះ បានធ្វើឡើង ចំពេលដែល រដ្ឋបាលរបស់លោក កំពុងប្រកៀកស្មា ជាមួយអ៊ីស្រាអែល ធ្វើសង្គ្រាម ជាមួយនឹងប្រទេសអ៊ីរ៉ង់…

  • រុស្ស៊ី ព្រមានថា លោក Trump កំពុងបង្កើតសង្គ្រាមលោកលើកទី៣

    រុស្ស៊ី ព្រមានថា លោក Trump កំពុងបង្កើតសង្គ្រាមលោកលើកទី៣

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងតែបង្កាត់ភ្លើងសង្គ្រាមលោកលើកទី ៣ តាមរយៈប្រតិបត្តិការយោធាផ្លាស់ប្តូរការដឹកនាំនៅអ៊ីរ៉ង់ ។ នេះជាការព្រមានរបស់លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី ។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃចន្ទ, លោក Medvedev លើកឡើងថា បើទោះសង្គ្រាមលោកលើកទី ៣ មិនទាន់កើតឡើងក៏ពិតមែន ប៉ុន្តែប្រសិនបើលោក ត្រាំ នៅតែបន្តសកម្មភាពបែបនេះទៀតនោះ ច្បាស់ណាស់ វានឹងផ្ទុះឡើង ហើយគ្មានអ្វីត្រូវសង្ស័យនោះទេ ។ លោកថា ការវាយប្រហារលើអ៊ីរ៉ង់ គឺជាផ្នែកមួយនៃសង្រ្គាមទ្រង់ទ្រាយធំរបស់អាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីរក្សាឧត្តមភាពគ្របដណ្តប់លើពិភពលោក ។ យោងតាមការលើកឡើងរបស់លោក Medvedev, លោក ត្រាំ បានបង្ក “កំហុសធ្ងន់ធ្ងរមួយ” ដោយការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដែលនាំឱ្យជនជាតិអាមេរិកទាំងអស់ប្រឈមមុខនឹងហានិភ័យ ។ លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីសង្កត់ធ្ងន់ថា លោក Ali Khamanei ត្រូវបានគេចាត់ទុកជាបិតាខាងវិញ្ញាណរបស់ប្រជាជនមូស្លីមនិកាយស៊ីអ៊ីតជិត…

  • លោក Zelensky ភ័យខ្លាចថា អ៊ុយក្រែនបាត់ជំនួយយោធា ព្រោះតែសង្គ្រាមអ៊ីរ៉ង់

    លោក Zelensky ភ័យខ្លាចថា អ៊ុយក្រែនបាត់ជំនួយយោធា ព្រោះតែសង្គ្រាមអ៊ីរ៉ង់

    កៀវ ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានព្រមាន ដោយបង្ហាញពីការភ័យខ្លាចថា ប្រសិនបើ សង្គ្រាមអ៊ីរ៉ង់ កាន់តែអូសបន្លាយ នឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ ប្រព័ន្ធការពារដែនអាកាស ពីសំណាក់សម្ព័ន្ធមិត្ត ដល់ប្រទេសរបស់ខ្លួន។ លោក Zelensky បានប្រាប់អ្នកយកព័ត៌មាន តាមរយៈបណ្តាញសង្គម WhatsApp កាលពីថ្ងៃចន្ទថា «រហូតមកដល់ពេលនេះ អ្វីៗ ដំណើរការដូចដើម… ស្តុកមិនទាន់អស់នោះទេ ប៉ុន្តែ បើសង្រ្គាមនៅមជ្ឈិមបូព៌ា អូសបន្លាយដ៏យូរ វានឹងប៉ះពាល់ដល់ ការផ្គត់ផ្គង់ ប្រព័ន្ធការពារដែនអាកាស សម្រាប់យើង»។ លោក គូសបញ្ជាក់ថា «មនុស្សគ្រប់គ្នា ដឹងច្បាស់ហើយថា ប្រព័ន្ធកាំជ្រួចការពារអាកាស គឺជាអាយុជីវិត របស់អ៊ុយក្រែន»។ បើតាម politico, ប្រព័ន្ធមីស៊ីលស្ទាក់ចាប់ Patriot ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ ក្នុងការបាញ់ទម្លាក់ ការវាយប្រហារដោយគ្រាប់រ៉ុក្កែត របស់រុស្ស៊ី ហើយត្រូវបានផ្តល់យ៉ាងច្រើន សម្រាប់អ៊ុយក្រែន ក្នុងការការពារ រយៈពេល៤ឆ្នាំ ប្រឆាំងនឹងកងកម្លាំងឈ្លានពាន…

  • បារាំង ចង់ក្លាយជារដ្ឋនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមត្រជាក់

    បារាំង ចង់ក្លាយជារដ្ឋនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមត្រជាក់

    ប៉ារីស ៖ ប្រទេសបារាំងគ្រោងប្រែក្លាយខ្លួនជារដ្ឋនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ចាប់តាំងពីចុងបញ្ចប់នៃសម័យសង្គ្រាមត្រជាក់ ដើម្បីពង្រឹងតួនាទីរបស់បារាំង នៅក្នុងការការពារសន្តិសុខសហភាពអឺរ៉ុប ។ ថ្លែងនៅឯមូលដ្ឋានកងទ័ពជើងទឹក Ile Longue ដែលជាទីតាំងផ្ទុកនាវាមុជទឹកនុយក្លេអ៊ែរចំនួន ៤គ្រឿងរបស់បារាំងកាលពីថ្ងៃចន្ទ, លោកប្រធានាធិបតី Emmanuel Macron និយាយថា ការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ គឺជារឿងមិនអាចខ្វះបាន ហើយវាក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តនុយក្លេអ៊ែរថ្មីរបស់ប្រទេសបារាំងផងដែរ ។ លោកថា បារាំងនឹងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ហើយក៏អនុញ្ញាតឱ្យមានការដាក់ពង្រាយយន្តហោះបំពាក់នុយក្លេអ៊ែររបស់ខ្លួនជាបណ្តោះអាសន្ន ទៅកាន់ប្រទេសអឺរ៉ុបចំនួន ៨ ដើម្បីជំរុញសន្តិសុខនៅទ្វីបនេះផងដែរ ។ បើតាម Politico, មូលហេតុដែលបារាំងសម្រេចចិត្តបែបនេះ គឺដើម្បីឆ្លើយតបការអភិវឌ្ឍសព្វាវុធទំនើបៗរបស់រុស្ស៊ី និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ជាពិសេសគឺដើម្បីតាមឱ្យទាន់មហាអំណាចយោធារបស់សហរដ្ឋអាមេរិក ។ ផ្អែកតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ (SIPRI), ប្រទេសបារាំងប្រហែលជាក្តាប់ជាប់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៣០០ គ្រាប់នៅក្នុងដៃ ពោលតិចជាង ១៣ ដង បើធៀបនឹងចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី និងសហរដ្ឋអាមេរិក ៕ ប្រភព ៖ Politico និង RT

  • UN ជំរុញជាថ្មីឱ្យ អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បញ្ឈប់ការប្រយុទ្ធគ្នា

    UN ជំរុញជាថ្មីឱ្យ អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បញ្ឈប់ការប្រយុទ្ធគ្នា

    អ.ស.ប ៖ អង្គការសហប្រជាជាតិ បានចេញមុខអំពាវនាវសាជាថ្មីទៅកាន់អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ឱ្យបញ្ឈប់ការប្រយុទ្ធគ្នាឆ្លងព្រំដែន ហើយទទូចឱ្យភាគីទាំងពីរគោរពតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីការពារជនស៊ីវិល ។ បើតាមស៊ីនហួរចេញផ្សាយថ្ងៃទី៣ ខែមិនា, អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់សន្និសិទសារព័ត៌មានថា ការរឹតបន្តឹងលើចលនានៅតំបន់ព្រំដែនដោយសារតែជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរ បានកាត់បន្ថយសមត្ថភាពរបស់ភ្នាក់ងារមនុស្សធម៌ និងដៃគូ ក្នុងការផ្តល់ជំនួយសង្គ្រោះជីវិត និងជំនួយផ្សេងទៀតក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការប្រយុទ្ធគ្នា ។ លោក Dujarric បានសង្កត់ធ្ងន់ថា បេសកកម្មយូអិន ដែលអនុវត្តតាមអាណត្តិក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួន បានកត់ត្រាជនស៊ីវិលចំនួន ១២៣នាក់បានស្លាប់ និងរងរបួសនៅអាហ្វហ្គានីស្ថាន ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ក្នុងនោះមនុស្ស ៣៤នាក់ស្លាប់ និង ៨៩នាក់របួស ។ សូមរម្លឹកថា ជម្លោះរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានផ្ទុះឡើងបន្ទាប់ពីមានអរិភាពអស់រយៈពេលជាច្រើនខែរវាងប្រទេសទាំងពីរ ។ ការប៉ះទង្គិចគ្នាធ្ងន់ធ្ងរចុងក្រោយ គឺនៅក្នុងខែតុលាឆ្នាំមុន ក្រោយមានបទឈប់បាញ់ដ៏ផុយស្រួយមួយដែលសម្របសម្រួលដោយតួកគី និងកាតា ។ ប៉ាគីស្ថានចោទប្រកាន់រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថានថា បានគាំទ្រ “ភេរវករប្រឆាំងប៉ាគីស្ថាន” ៕ ប្រភព…

  • CIA អាមេរិក បោះដៃឲ្យចារកម្ម អ៊ីស្រាអែល ទើបដៅសម្លាប់មេដឹកនាំ អ៊ីរ៉ង់ គ្មានខុស

    CIA អាមេរិក បោះដៃឲ្យចារកម្ម អ៊ីស្រាអែល ទើបដៅសម្លាប់មេដឹកនាំ អ៊ីរ៉ង់ គ្មានខុស

    ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានបង្ហើបអំពីការបោះដៃឲ្យគ្នាទៅវិញទៅមកជាមួយនឹងចារកម្មរបស់អ៊ីស្រាអែល រហូតឈានដល់ការវាយប្រហារសម្លាប់លោក Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់នៅនឹងកន្លែង ។ មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារទៅលើអ៊ីរ៉ង់, CIA ក្ដាប់បានព័ត៌មានដ៏សំខាន់មួយចំនួនពីលោក Ali Khamenei ជាពិសេសគឺព័ត៌មានអំពីកិច្ចប្រជុំបន្ទាន់ដែលដឹកនាំដោយលោក Ali Khamenei កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅឯអគាររដ្ឋាភិបាលមួយកន្លែងនៅកណ្តាលទីក្រុងតេហេរ៉ង់ ។ CIA និយាយថា ដើមឡើយ យោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលគ្រោងនឹងវាយប្រហារលើអ៊ីរ៉ង់នៅពេលយប់ប៉ុណ្ណោះ ដើម្បីបិទបាំងពីបច្ចេកវិទ្យាអាវុធរបស់ខ្លួន ។ ប៉ុន្តែបន្ទាប់ពីដឹងអំពីកិច្ចប្រជុំនេះ អាមេរិក និងអ៊ីស្រាអែល បានប្រែក្រឡាស់ចិត្តកែសម្រួលពេលវេលាវាយប្រហារទៅពេលព្រឹកព្រលឹម ដើម្បីចាប់យកឱកាស និងធ្វើឲ្យអ៊ីរ៉ង់ភ្ញាក់ផ្អើល ។ ជាក់ស្ដែងក្រោយក្ដោបបានព័ត៌មាននេះ CIA បានបោះដៃអំពីកាលបរិច្ឆេទនៃកិច្ចប្រជុំរបស់លោក Ali Khamenei ទៅឲ្យចារកម្មអ៊ីស្រាអែល ។ ទ្រនិចនាឡិកាវាយប្រហារបានរំកិលដល់ពេលកំណត់ ពោលនៅម៉ោងប្រហែល ៦ ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែលបានចាប់ផ្ដើមដាក់ចេញប្រតិបត្តិការមានឈ្មោះថា “តោគ្រហឹម” ដើម្បីត្រៀមវាយប្រហារទៅលើទីតាំងប្រជុំរបស់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ ។ រយៈពេល ២ ម៉ោងក្រោយមក…