Author: Dol Pheakdey
-

អ៊ីរ៉ង់ ថា នឹងកាន់តែរឹងមាំ អស់ពីលោក Khamenei ទៅ
តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និយាយ កាលពីថ្ងៃចន្ទ ថា សាធារណរដ្ឋអ៊ីស្លាម នឹងកាន់តែរឹងមាំ បន្ទាប់ពីការសម្លាប់លោក Khamenei។ រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi រៀបរាប់ថា «ទង់ជាតិ នៃនិកាយ Shiism ដែលស្ថិតនៅក្នុងដៃរបស់មេដឹកនាំកំពូល… នឹងទៅដល់ដៃអ្នកផ្សេង ហើយស៊ូទ្រាំ»។ ជាការលើកឡើង បន្ទាប់ពី លោក Ayatollah Ali Khamenei អតីតមេដឹកនាំកំពូល របស់អ៊ីរ៉ង់ ទើបត្រូវបានសម្លាប់ នៅក្នុងការវាយលុក របស់អាមេរិក-អ៊ីស្រាអែល លើសាធារណរដ្ឋអ៊ីស្លាម កាលពីចុងសប្តាហ៍។ ក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍រដ្ឋ នាពេលនោះដែរ លោក Abbas Araghchi បានបន្ថែមទៀតថា «ខ្មាំងសត្រូវ នឹងដួលរលំ»។ យ៉ាងណា ការលើកឡើងនេះ ចំពេលដែល រោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅទីក្រុង Natanz រដ្ឋ Isfahan ត្រូវបានបំផ្លាញជាថ្មី បន្ទាប់ពី ត្រូវបានវាយប្រហារយ៉ាងចាស់ដៃ កាលពីខែមិថុនា…
-

ឥណ្ឌូនេស៊ី ប្រកាសចូលខ្លួន ទៅសម្របសម្រួល ជម្លោះអាមេរិកនិងអ៊ីរ៉ង់
ហ្សាកាតា ៖ ប្រទេស ឥណ្ឌូនេស៊ី បានប្រកាស ចូលខ្លួនទៅសម្របសម្រួល ជម្លោះប្រដាប់អាវុធដ៏គ្រោះថ្នាក់ រវាងអាមេរិក និងអ៊ីរ៉ង់។ អ្នកជំនាញថា ជាជំហរដ៏ក្លាហាន តែ មិនប្រាកដនិយម។ ក្រសួងការបរទេស ឥណ្ឌូនេស៊ី បានប្រកាស លើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ ថា ប្រធានាធិបតី Prabowo Subianto បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដើម្បីជួយស្ដារបរិយាកាស សន្តិសុខ និង ស្ថិរភាព»។ ប៉ុន្តែ ជាការប្រកាស នៅមុនពេលលេចលឺដំណឹង អំពីមរណៈភាពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ ដែលបានរុញច្រានស្ថានការណ៍ កាន់តែក្តៅគកគុក នោះ។ បើតាម CNA, ការផ្តល់ជូន របស់ឥណ្ឌូនេស៊ី ក្នុងការសម្រុះសម្រួលជម្លោះ រវាងអាមេរិកនិងអ៊ីរ៉ង់ត្រូវបានគេមើលឃើញថា ជាសកម្មភាពដ៏ក្លាហាន ក៏ប៉ុន្តែ មិនមានភាពប្រាកដនិយម។ ថ្លែងប្រាប់ទូរទស្សន៍សិង្ហបុរី មួយនេះ លោក Akbar Kurnia Putra អ្នកជំនាញច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យ Jambi បានហៅការផ្តល់ជូន របស់លោក…
-

អ៊ីរ៉ង់ គំរាមវាយកម្ទេចនាវាទាំងអស់ ដែលហ៊ានឆ្លងកាត់ច្រកសមុទ្រ Hormuz
តេហេរ៉ង់ ៖ មន្រ្តីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ស្រែកគំរាមខ្លាំងៗថា ក្រុមខ្លួននឹងវាយកម្ទេច ឬដុតបំផ្លាញនាវាទាំងឡាយណា ដែលព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ។ បើតាមស៊ីនហួរ, ទីប្រឹក្សាយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ នឹងមិនអនុញ្ញាតឱ្យមានការនាំចេញប្រេងសូម្បីមួយតំណក់ ឆ្លងកាត់ច្រកសមុទ្រ Hormuz នោះទេ ។ លោក Ebrahim Jabbari ទីប្រឹក្សារបស់មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋ IRIB ដោយលោកបានព្រមានថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នឹងចាត់វិធានការប្រឆាំងរាល់ការប៉ុនប៉ងណាមួយរបស់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ។ លោកថា ច្រកសមុទ្រ Hormuz នឹងត្រូវបានបិទ ហើយកងទ័ពជើងទឹកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងកងទ័ពអ៊ីរ៉ង់ នឹងបាញ់កម្ទេចនាវាទាំងឡាយណា ដែលហ៊ានបំពានចង់ឆ្លងកាត់វា ។ ជាមួយគ្នានេះ លោក Jabbari បានសង្កត់ធ្ងន់ថា បំពង់បង្ហូរប្រេងនៅក្នុងតំបន់ ក៏នឹងត្រូវបានកំណត់គោលដៅដោយអ៊ីរ៉ង់ផងដែរ ហើយអ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យនាំចេញប្រេងសូម្បីតែមួយតំណក់ពីតំបន់នោះទេ ។ លោកថា សហរដ្ឋអាមេរិកពឹងផ្អែកលើប្រេងរបស់តំបន់អាស៊ីខាងលិច ប៉ុន្តែពួកគេគួរតែដឹងថា ចាប់ពីពេលនេះទៅ គ្មានប្រេងមួយដំណក់ណា នឹងត្រូវបានផ្គត់ផ្គង់ដល់ពួកគេឡើយ ៕…
-

សិង្ហបុរី ទិញយន្តហោះល្បាតដែនសមុទ្រថ្មីចំនួន ៣ គ្រឿង ទប់ទល់ការគំរាមកំហែងតាមដែនសមុទ្រ
សិង្ហបុរី ៖ កងទ័ពអាកាសសិង្ហបុរី នឹងបញ្ជាទិញយន្តហោះល្បាតដែនសមុទ្រប្រភេទ Gulfstream G550 ថ្មីចំនួន ៣គ្រឿង ស្ថិតក្នុងគោលបំណងពង្រឹងសមត្ថភាពផ្ដល់សញ្ញាព្រមានឱ្យបានទាន់ពេលវេលា ឆ្លើយតបការគំរាមកំហែងតាមដែនសមុទ្រ ។ បើតាម CNA, យន្តហោះល្បាតដែនសមុទ្រប្រភេទ Gulfstream G550 ដែលផលិតដោយក្រុមហ៊ុន Gulfstream Aerospace មានសមត្ថភាពមិនធម្មតាឡើយ ។ វាត្រូវបានបំពាក់ដោយប្រព័ន្ធរ៉ាដា, កាមេរ៉ាអេឡិចត្រូនិក និងអ៊ីនហ្វ្រារ៉េដ ព្រមទាំងប្រព័ន្ធទំនាក់ទំនង និងឧបករណ៍ចាប់សញ្ញាទំនើបៗ ដែលអាចស្វែងរកកំណត់អត្តសញ្ញាណ និងតាមដានរាល់ការគំរាមកំហែងនានាតាមដែនសមុទ្រ ។ យន្តហោះល្បាតដែនសមុទ្រ G550 មានតួខ្លួនប្រវែង ២៩,៨ម៉ែត្រ និងស្លាបសងខាងប្រវែង ២៨,៥ម៉ែត្រ ដោយអាចផ្ទុកអ្នកបើកបរបានចំនួន ២នាក់ និងក្រុមការងារបច្ចេកទេសរហូតដល់ ៦នាក់ ។ បើតាមផែនការគ្រោងទុក យន្តហោះថ្មីនេះ នឹងចូលរួមបេសកកម្មជាមួយយន្តហោះល្បាតដែនសមុទ្រ Boeing P-8A ចំនួន ៤គ្រឿងទៀត ដែលសិង្ហបុរីបានប្រកាសទិញកាលពីខែកញ្ញា ឆ្នាំមុន ។ ពាក់ព័ន្ធនឹងការបញ្ជាទិញយន្តហោះល្បាតដែនសមុទ្រ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Chan Chun…
-

អេស្ប៉ាញ ហាមអាមេរិក ប្រើមូលដ្ឋានទ័ព វាយអ៊ីរ៉ង់
ម៉ាឌ្រីដ ៖ ប្រទេស អេស្ប៉ាញ បានប្រកាសហាមឃាត់ មិនឲ្យអាមេរិក ប្រើប្រាស់មូលដ្ឋានយោធា ទៅវាយប្រហារលើប្រទេសអ៊ីរ៉ង់។ បើតាមប្រភព, លោក Jose Manuel Albares រដ្ឋមន្ត្រីការបរទេស របស់រដ្ឋនៅអឺរ៉ុបមួយនេះ បានប្រាប់ឲ្យដឹង កាលពីថ្ងៃចន្ទថា «ផ្អែកលើព័ត៌មានទាំងអស់ ដែលខ្ញុំមាន, មូលដ្ឋាននានា មិនត្រូវបានប្រើប្រាស់ សម្រាប់ប្រតិបត្តិការយោធានេះទេ»។ លោក Albares បាននិយាយ ដោយសំដៅទៅលើមូលដ្ឋានទ័ពជើងទឹក Rota និង មូលដ្ឋានទ័ពអាកាស Moron។ លោកបញ្ជាក់បន្ថែមថា រដ្ឋាភិបាលអេស្ប៉ាញ នឹងមិនអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានទ័ព លើសពីកិច្ចព្រមព្រៀង ឬ មិនស្របជាមួយអង្គការសហប្រជាជាតិ នោះទេ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានថ្កោលទោស ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ថា ដោយចាត់ទុកថា ជា រឿងអយុត្តិធម៌ និង ជាអន្តរាគមន៍យោធាដ៏គ្រោះថ្នាក់ នៅខាងក្រៅអាណាចក្រ នៃច្បាប់អន្តរជាតិ និង…
-

-

-

កាសែត The Atlantic ៖ គុយបា អាចជាគោលដៅវាយប្រហារបន្ទាប់របស់ អាមេរិក
ហាវ៉ាណា៖ ប្រទេសគុយបាអាចនឹងក្លាយជាគោលដៅបន្ទាប់នៃការវាយប្រហាររបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់ ។ នេះបើតាមការចុះផ្សាយដោយកាសែត The Atlantic នៅថ្ងៃចន្ទនេះ ។ កាសែតអាមេរិកមួយនេះ បានរាយការណ៍ដូច្នេះ ដោយយោងតាមប្រភពនានា ដែលបានប្រាប់ថា ថ្នាក់ដឹកនាំអាមេរិកកំពុងពិចារណាធ្វើ ផ្អែកលើលទ្ធផល នៃសកម្មភាពស្រដៀងគ្នា ប្រឆាំងនឹង វេណេស៊ុយអេឡា និង អ៊ីរ៉ង់។ កាសែតអាមេរិកមួយនេះសរសេរថា «លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំពុងពិចារណាធ្វើសកម្មភាពយោធាទៅលើប្រទេសគុយបា បន្ទាប់ពីជោគជ័យលើ វេណេស៊ុយអេឡា និង អ៊ីរ៉ង់ ។ កាសែតដដែលបញ្ជាក់ថា លោក Trump អាចធ្វើអ្វីបានគ្រប់យ៉ាង ដោយសារតែលោក Trump មើលឃើញខ្លួនឯងថា ជាមេដឹកនាំអាមេរិក សម័យទំនើបដំបូងគេ ដែលអាចបំពេញនូវអ្វី ដែលអ្នកផ្សេងទៀតគ្រាន់តែគិតចង់ធ្វើ តែមិនហ៊ានធ្វើ ។ បើតាមទីភ្នាក់ងារព័ត៌មាន Tass, រដ្ឋបាលរបស់ លោក Trump ជឿថា គម្រោងការផ្តួលរំលំរដ្ឋាភិបាលគុយបា ពិតជាស័ក្តសមនឹងគោលដៅរបស់ខ្លួន ព្រោះថា គម្រោងនេះនឹងពង្រឹងការគ្រប់គ្រងរបស់អាមេរិកនៅក្នុងអឌ្ឍគោលខាងលិច ។…
-

អ៊ីរ៉ង់ ច្រានចោលការចរចាជាមួយ អាមេរិក ហើយចោទលោក ត្រាំ នាំមជ្ឈិមបូព៌ាធ្លាក់ទៅក្នុងភាពវឹកវរ
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្រកាសទាត់ចោលការចរចាជាមួយអាមេរិក ហើយថែមទាំងបានចោទប្រកាន់ចំៗថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក គឺជាអ្នកធ្វើឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងស្ថានភាពចលាចល ។ បើតាម Straits Times, លោក Ali Larijani ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ បានប្រកាសបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា មន្ត្រីអ៊ីរ៉ង់បានស្វែងរកការចាប់ផ្តើមការចរចាជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ ។ របាយការណ៍នេះ កើតឡើងបន្ទាប់ពីរលកនៃការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីចុងសប្តាហ៍ ក្រោយទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានធ្វើកិច្ចចរចានុយក្លេអ៊ែរ ។ ឆ្លើយតបការផ្សព្វផ្សាយបំភ្លើសនេះ លោក Larijani បានបញ្ជាក់ច្បាស់ៗនៅលើបណ្តាញសង្គម X នៅថ្ងៃទី២ ខែមិនាថា “ការស្រមើស្រមៃគ្មានមូលដ្ឋាន” របស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឲ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងភាពវឹកវរ ។ លោកថា លោក ត្រាំ បានធ្វើឲ្យតំបន់នេះធ្លាក់ចូលទៅក្នុងភាពចលាចល ជាមួយនឹង “ការស្រមើស្រមៃគ្មានមូលដ្ឋាន” របស់ខ្លួន ហើយឥឡូវនេះ មានការភ័យខ្លាចថា កងទ័ពអាមេរិកនឹងស្លាប់បន្ថែមទៀត ។…
-

រុស្ស៊ី ថា នឹងប្រកៀកស្មា ចិន ចូលខ្លួនទៅពន្លត់ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា
បរទេស ៖ ប្រទេសរុស្ស៊ីនឹងប្រកៀកស្មាជាមួយប្រទេសចិនដើម្បីចូលខ្លួនទៅពន្លត់ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ីរ៉ង់កាលពីចុងសប្តាហ៍ ។ នេះបើតាមការបញ្ជាក់របស់លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ។ ថ្លែងក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កាលពីថ្ងៃអាទិត្យ, លោក Lavrov ប្រកាសថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានបង្ហាញពីជំហររួមគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។ ប្រទេសទាំងពីរ ក៏បង្ហាញពីការត្រៀមខ្លួន ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់ស្ថេរភាព ដោយសហការជាមួយ ទីភ្នាក់ងារបរិមាណូអន្តរជាតិ ហៅកាត់ IAEA ក៏ដូចជា អង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ SCO ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានលើកឡើងរួមគ្នាពីការចង់ឲ្យបញ្ឈប់អរិភាពភ្លាមៗ ដោយសង្កត់ធ្ងន់ លើតម្រូវការ សម្រាប់ការដោះស្រាយ ផ្នែកនយោបាយ និង ការទូត ដើម្បីធានាផលប្រយោជន៍សន្តិសុខស្របច្បាប់ នៃ ប្រទេសទាំងអស់ នៅក្នុងតំបន់ឈូងសមុទ្រ ។ បើតាមទីភ្នាក់ងារ Tass, រុស្ស៊ី និងចិន សុទ្ធតែបានប្រកាសថ្កោលទោស…