Author: Dol Pheakdey
-

អ៊ីស្រាអែល បើកការវាយប្រហារ លើលីបង់
អ៊ីស្រាអែល បើកការវាយប្រហារ លើលីបង់ បេរូត ៖ យោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារ កំណត់គោលដៅយ៉ាងជាក់លាក់ ប្រឆាំងនឹងសមាជិកជាន់ខ្ពស់ របស់ក្រុមហេសបូឡាហ៍ នៅក្នុងរដ្ឋធានីបេរូត នៃ ប្រទេសលីបង់ នៅថ្ងៃទី២ ខែមីនានេះ។ បើតាម CNA, ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ទាំងនេះ បានបាញ់រ៉ុក្កែត ទៅលើអ៊ីស្រាអែល ក្នុងការសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូល របស់អ៊ីរ៉ង់។ មន្ត្រីរដ្ឋាភិបាលលីបង់ បានជំរុញឱ្យក្រុមហេសបូឡាហ៍ មិនឱ្យចូលប្រឡូក ក្នុងការគាំទ្រអ៊ីរ៉ង់ ដោយខ្លាចមានសង្គ្រាមមួយទៀត។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលបានជំរុញឱ្យមានការវាយបកសងសឹកវិញ ពីសំណាក់អ៊ីរ៉ង់៕ ប្រភពពី CNA
-

អង់គ្លេស បើកដៃឱ្យ អាមេរិក ប្រើមូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារ អ៊ីរ៉ង់
អង់គ្លេស បើកដៃឱ្យ អាមេរិក ប្រើមូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារ អ៊ីរ៉ង់ ឡុងដ៍ ៖ លោក Keir Starmer នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស បានប្រកាសថា ប្រទេសរបស់លោកបានយល់ព្រមបើកដៃឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស ធ្វើការវាយប្រហារក្នុងគោលបំណងការពារខ្លួន ដើម្បីកម្ទេចឃ្លាំងស្តុកគ្រាប់មីស៊ីល និងឧបករណ៍បាញ់មីស៊ីលរបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ។ នៅក្នុងសន្ទរកថាជាវីដេអូបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី Starmer បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះ គឺដើម្បីគាំទ្រដល់ការការពារខ្លួនជារួមរបស់សម្ព័ន្ធមិត្ត និងការការពារអាយុជីវិតជនជាតិអង់គ្លេស ស្របតាមច្បាប់អន្តរជាតិ ។ មេដឹកនាំអង់គ្លេសរូបនេះ បានសង្កត់ធ្ងន់ថា ការគំរាមកំហែងពីអ៊ីរ៉ង់កំពុងបង្កគ្រោះថ្នាក់ដល់កងកម្លាំងប្រដាប់អាវុធអង់គ្លេស បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពមួយក្នុងប្រទេសបារ៉ែនកាលពីថ្ងៃសៅរ៍ ។ លោកថា មធ្យោបាយតែមួយគត់ ដើម្បីបញ្ឈប់ការគំរាមកំហែងរបស់អ៊ីរ៉ង់ គឺត្រូវតែកម្ទេចមីស៊ីលនៅកន្លែងផ្ទុក ឬឧបករណ៍បាញ់បង្ហោះមីស៊ីលផ្ទាល់តែម្តង ។ ប៉ុន្តែលោកបានអះអាងថា អង់គ្លេសមិនបានចូលរួមក្នុងការវាយប្រហារដំបូងលើអ៊ីរ៉ង់ឡើយ ហើយក៏នឹងមិនចូលរួមក្នុងសកម្មភាពវាយលុកណាមួយនៅពេលនេះដែរ ។ ជាមួយគ្នានោះ ប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស ក៏បានចេញសេចក្តីថ្លែងការណ៍រួមគ្នា បង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការចាត់វិធានការការពារផលប្រយោជន៍របស់ពួកគេ និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ឈូងសមុទ្រ ប្រសិនបើចាំបាច់ ៕ ប្រភព ៖…
-
![[UPDATE] ចំនួនអ្នកស្លាប់ក្នុងការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលលើសាលាបឋមសិក្សាសិស្សស្រីនៅអ៊ីរ៉ង់ឡើងដល់ជាង១៦០នាក់](http://165.232.167.198/wp-content/uploads/2026/03/photo_2026-03-02_09-31-30.jpg)
[UPDATE] ចំនួនអ្នកស្លាប់ក្នុងការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលលើសាលាបឋមសិក្សាសិស្សស្រីនៅអ៊ីរ៉ង់ឡើងដល់ជាង១៦០នាក់
កាលពីយប់ថ្ងៃអាទិត្យ ១មីនាចុងសប្ដាហ៍នេះ បានប្រកាសបញ្ចប់ប្រតិបត្តិការស្វែងរកជនរងគ្រោះនៃការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល លើសាលាបឋមសិក្សាសិស្សស្រីមួយកន្លែងនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដោយរាយការណ៍ថាមានមនុស្សស្លាប់ឡើងដល់១៦៥ នាក់។ សាលា Shajareh Tayyebeh មានទីតាំងនៅទីក្រុង Minab ដែលជាមូលដ្ឋានយោធារបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមមួយនេះ។ សាររៀននេះ ត្រូវបានវាយប្រហារកាលពីថ្ងៃសៅរ៍ទី២៨ខែកុម្ភៈ ក្នុងអំឡុងពេលវាយលុកទ្រង់ទ្រាយធំធ្វើឡើងរួមគ្នាដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Tel Aviv។ អឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បាននិយាយថា ចំនួនអ្នកស្លាប់សរុបពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល -អាមេរិក ក្នុងប្រទេសអ៊ីរ៉ង់ បានកើនឡងដល់២០១នាក់ និង៧៤៧នាក់របួសចាប់តាំងពីថ្ងៃសៅរ៍មក។ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងអ្នកស្រុក Minab។ លោកបានថ្កោលទោសការវាយប្រហារតាមអាកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយហៅការវាយប្រហារទាំងនោះថា “អមនុស្សធម៌” និងជាទង្វើព្រៃផ្សៃដែល “បន្ថែមទំព័រដ៏ខ្មៅងងឹតមួយទៀតទៅក្នុងប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មរាប់មិនអស់ដែលប្រព្រឹត្តដោយពួកឈ្លានពាន” ប្រឆាំងនឹងអ៊ីរ៉ង់។ លោក Pezeshkian បានជំរុញឱ្យមជ្ឈមណ្ឌលសង្គ្រោះ និងមណ្ឌលសុខភាពទាំងអស់ និងមន្ត្រីពាក់ព័ន្ធនៅក្នុងតំបន់ផ្តល់អាទិភាពដល់ “ការថែទាំភ្លាមៗ និងមិនមានការរំខាន” ដល់អ្នករងរបួស និងក្រុមគ្រួសាររបស់ពួកគេ ដោយការកៀរគរធនធានទាំងអស់៕
-
![[UPDATE] អ្នកស្លាប់ក្នុងការប៉ះទង្គិចគ្នាពេលក្រុមបាតុករព្យាយាមសម្រុកចូលស្ថានកុងស៊ុលអាមេរិកនៅប៉ាគីស្ថានជុំវិញបញ្ហាអ៊ីរ៉ង់ឡើងដល់ជាង២០នាក់](http://165.232.167.198/wp-content/uploads/2026/03/photo_2026-03-02_09-30-25.jpg)
[UPDATE] អ្នកស្លាប់ក្នុងការប៉ះទង្គិចគ្នាពេលក្រុមបាតុករព្យាយាមសម្រុកចូលស្ថានកុងស៊ុលអាមេរិកនៅប៉ាគីស្ថានជុំវិញបញ្ហាអ៊ីរ៉ង់ឡើងដល់ជាង២០នាក់
ក្រុមអាជ្ញាធរបាននិយាយថា ការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខនៅក្នុងទីក្រុងកំពង់ផែការ៉ាជី (Karachi) ភាគខាងត្បូងប្រទេសប៉ាគីស្ថាន និងនៅភាគខាងជើងនៃប្រទេសនេះ បានបណ្តាលឱ្យអ្នកស្លាប់ឡើងដល់២២នាក់ និងជាង១២០នាក់ផ្សេងទៀតរងរបួស ខណៈក្រុមបាតុករគាំទ្ររដ្ឋាភិបាលអ៊ីរ៉ង់បានព្យាយាមវាយលុកស្ថានកុងស៊ុលសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ។នៅភាគខាងជើងនៃប្រទេសនេះ ក្រុមបាតុករបានវាយប្រហារការិយាល័យអង្គការសហប្រជាជាតិ និងរដ្ឋាភិបាល។ អំពើហិង្សានេះបានកើតឡើងបន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួនគឺលោក Ayatollah Ali Khamenei។នគរបាល និងមន្ត្រីនៅមន្ទីរពេទ្យមួយក្នុងទីក្រុងការ៉ាជី បាននិយាយថា មនុស្សយ៉ាងហោចណាស់៥០នាក់ក៏បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះដែរ ហើយពួកគេមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកនាំពាក្យរដ្ឋាភិបាល លោក Shabir Mir បាននិយាយថា បុគ្គលិកទាំងអស់ដែលធ្វើការឱ្យអង្គការទាំងនោះមានសុវត្ថិភាព។លោកថា ក្រុមបាតុករបានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតជាមួយនគរបាលនៅកន្លែងផ្សេងៗគ្នានៅក្នុងតំបន់ បំផ្លាញការិយាល័យរបស់អង្គការសប្បុរសធម៌ក្នុងស្រុក និងដុតបំផ្លាញការិយាល័យនគរបាល។ ទោះយ៉ាងណាក៏ដោយ លោកថា ក្រុមអាជ្ញាធរបានដាក់ពង្រាយកងទ័ព និងបានគ្រប់គ្រងស្ថានការណ៍បានហើយ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសប៉ាគីស្ថាន បាននិយាយក្នុងសារមួយនៅលើបណ្ដាញសង្គម X ថា ខ្លួនកំពុងតាមដានរបាយការណ៍នៃការធ្វើបាតុកម្មដែលកំពុងបន្តនៅឯស្ថានកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុង Karachi និង Lahore ខណៈក្រុមបាតុករអំពាវនាវឱ្យមានការតវ៉ាបន្ថែមទៀតនៅឯស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុង Islamabad និងស្ថានកុងស៊ុលនៅទីក្រុង Peshawar៕
-

សម្តេចប៉ាប អំពាវនាវឱ្យបញ្ចប់ អំពើហិង្សា នៅមជ្ឈិមបូព៌ា
បុរីវ៉ាទីកង់ ៖ សម្តេចប៉ាប លីអូ ទី១៤ (Leo XIV) កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យបញ្ចប់ អំពើហិង្សាកាន់តែរាលដាលខ្លាំង នៅតំបន់មជ្ឈិមបូព៌ា។ ជាការអំពាវនាវ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលបានជំរុញឱ្យមានការវាយបកសងសឹក។ សម្តេច ប៉ាប បានប្រាប់ហ្វូងមនុស្ស នៅទីលាន St Peter’s Square ថា «ប្រឈមមុខនឹងលទ្ធភាពនៃសោកនាដកម្ម ដែលមានសមាមាត្រដ៏ធំសម្បើមមួយ ខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធឱ្យទទួលខុសត្រូវ ខាងសីលធម៌ ដើម្បីបញ្ឈប់ការរីករាលដាល នៃអំពើហឹង្សា មុនពេលវាក្លាយជាភាពច្របូកច្របល់ ដែលមិនអាចជួសជុលបាន»។ សម្តេចប៉ាប លីអូ ទី១៤ បន្តថា «ស្ថិរភាព និងសន្តិភាព មិនត្រូវបានស្ថាបនាឡើងដោយការគំរាមកំហែងគ្នាទៅវិញទៅមក ឬ ដោយអាវុធ ដែលសាបព្រោះការបំផ្លិចបំផ្លាញ ការឈឺចាប់ និងការស្លាប់នោះទេ ប៉ុន្តែ មានតែតាមរយៈកិច្ចសន្ទនា សមហេតុផល ពិតប្រាកដ និង ប្រកបដោយការទទួលខុសត្រូវប៉ុណ្ណោះ»។ សម្តេចប៉ាប បានបន្ថែមថា «សូមឲ្យការទូត ស្ដារតួនាទីរបស់ខ្លួនឡើងវិញ ហើយសូមឲ្យប្រយោជន៍ប្រជាជន ត្រូវបានលើកតម្កើង»។…
-

ប្រធានាធិបតីអ៊ីរ៉ង់ ហៅការសម្លាប់លោក ខាមេនី ជា “ការប្រកាសង្គ្រាមប្រឆាំងនឹងប្រជាជនមូស្លីម” ទូទាំងពិភពលោក
តេហេរ៉ង់ ៖ លោក ម៉ាស៊ូត បេហ្សេស្កៀន ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី១ ខែមិនា បានអះអាងថា ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេនី ដោយសារថ្វីដៃរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល គឺជា “ការប្រកាសសង្គ្រាមប្រឆាំងនឹងប្រជាជនមូស្លីម” ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ការធ្វើឃាតអ្នកនយោបាយខ្ពស់បំផុតរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងជាមេដឹកនាំដ៏លេចធ្លោម្នាក់ នៃសាសនានិកាយស៊ីអ៊ីតទូទាំងពិភពលោក គឺប្រៀបដូចជាការប្រកាសសង្គ្រាមដោយបើកចំហប្រឆាំងនឹងប្រជាជនមូស្លីម ជាពិសេសប្រឆាំងនឹងពួកនិកាយស៊ីអ៊ីតនៅគ្រប់ទីកន្លែងទូទាំងពិភពលោក ។ លោក បេហ្សេស្កៀន ដែលមានវ័យ៧២ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាថ្នាក់ដឹកនាំបណ្ដោះអាសន្នមួយ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក ខាមេនី បានចាប់ផ្តើមការងាររបស់ខ្លួនហើយ ដើម្បីឆ្លើយតបអរិភាពរបស់អាមេរិក និងអ៊ីស្រាអែល ។ បើតាមការលើកឡើងរបស់លោក បេហ្សេស្កៀន, ក្រុមប្រឹក្សាថ្នាក់ដឹកនាំបណ្ដោះអាសន្ន បានចាប់ផ្តើមការងាររបស់ខ្លួនហើយ ហើយយើងនឹងបន្តប្រើប្រាស់កម្លាំងដ៏រឹងមាំទាំងអស់របស់យើង ស្ថិតក្រោមមាគ៌ាដឹកនាំដោយលោក អ៊ីម៉ាម ខូមេនី ដែលជាស្ថាបនិកនៃសាធារណរដ្ឋអ៊ីស្លាម ។ លោកថា យោធាអ៊ីរ៉ង នឹងកំទេចមូលដ្ឋានយោធាសត្រូវឱ្យរលាយសាបសូន្យតែម្តង ៕ ប្រភព ៖…
-

-

-

ចិន ជំរុញឱ្យមានបទឈប់បាញ់បន្ទាន់ ក្រោយ អាមេរិក ប្រកៀកស្មារ អ៊ីស្រាអែល វាយ អ៊ីរ៉ង់
ប៉េកាំង ៖ ប្រទេសចិនបានសម្តែងការព្រួយបារម្ភ អំពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានទទូចឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងជំរុញឱ្យគ្រប់ភាគីទាំងអស់ ជៀសវាងបង្កើនភាពតានតឹង ក៏ដូចជាបន្តការសន្ទនា និងការចរចាឡើងវិញ ។ បន្ថែមពីលើការអំពាវនាវ ប្រទេសចិន តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍ថា អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ គួរតែត្រូវបានគោរព ។ ចំណែកនៅថ្ងៃអាទិត្យនេះ ស្ថានទូតចិនប្រចាំប្រទេសអ៊ីស្រាអែល ក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយណែនាំពលរដ្ឋចិននៅទីនោះ ឱ្យភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឬចាកចេញទៅកាន់ប្រទេសអេហ្ស៊ីប តាមរយៈច្រកព្រំដែនតាបា ។ ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ ក្នុងថ្ងៃសៅរ៍ ដោយកំណត់គោលដៅកម្ទេចទីតាំងយោធារបស់ប្រទេសមួយនេះ ។ បើតាមស៊ីនហួរ, ការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល បានធ្លាក់ចំសាលាបង្រៀនក្មេងស្រីមួយកន្លែង ក្នុងទីក្រុង Minab ខេត្ត Hormozgan ភាគខាងត្បូងនៃប្រទេសអ៉ីរ៉ង់ បណ្តាលអោយអ្នកស្លាប់កើនដល់ ១៤៨នាក់ និងរបួស ៩៥នាក់។ ចំណែកមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ៤០រូប ក្នុងនោះរួមមានមន្រ្តីសន្តិសុខ និងថ្នាក់ដឹកនាំរដ្ឋាភិបាលពី ៥ទៅ១០នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា…
-

អ៊ីរ៉ង់ យកប្រេង, ឧស្ម័ន និងរ៉ែ ដាក់លើតុចរចា បន្ទន់ចិត្ត អាមេរិក កុំឲ្យផ្ទុះសង្គ្រាម
បរទេស ៖ អ៊ីរ៉ង់បានយកធនធានប្រេង, ឧស្ម័ន និងរ៉ែកម្ររបស់ខ្លួនមកដាក់លើតុចរចា ដើម្បីបន្ទន់ចិត្តសហរដ្ឋអាមេរិកកុំឲ្យផ្ទុះសង្គ្រាម ។ នេះបើតាមការចេញផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃព្រហស្បតិ៍ ។ កាសែតដដែលបញ្ជាក់ថា អ៊ីរ៉ង់កំពុងផ្តល់ជូននូវការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុជាពិសេសបែបនេះទៅដល់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាពិសេសគឺដើម្បីបញ្ចៀសការវាយប្រហាររបស់អាមេរិកមកលើអ៊ីរ៉ង់ ។ ការផ្ដល់ជូនយ៉ាងពិសេសនេះទៀតសោតធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ថា អាមេរិកត្រូវបានជំរុញ ឲ្យចូលទៅវិនិយោគ នៅក្នុងឧស្សាហកម្ម ប្រេង និង ឧស្ម័នដ៏ធំ ព្រមទំាំង មានសិទ្ធិរុករករ៉ែ សំខាន់ៗ របស់អ៊ីរ៉ង់ ។ យ៉ាងណា មន្ត្រីអាមេរិកម្នាក់បានប្រាប់កាសែត Financial Times ថា ទីក្រុងវ៉ាស៊ីនតោនមិនទាន់ទទួលបានសំណើសេដ្ឋកិច្ចពីប្រទេសអ៊ីរ៉ង់នៅឡើយទេ ។ យោងតាមទិន្នន័យរបស់អាមេរិក, អ៊ីរ៉ង់កាន់កាប់ស្តុកប្រេងដ៏ធំបំផុតលំដាប់ទី ៣ របស់ពិភពលោក និង មានទុនបម្រុងឧស្ម័នធំជាងគេលំដាប់ទី ២ កាលពីឆ្នាំ ២០២៣ ។ របាយការណ៍ចុងក្រោយនេះត្រូវបានបង្ហាញនៅចំថ្ងៃដែលក្រុមអ្នកចរចារអាមេរិក និងអ៊ីរ៉ង់ បានជួបចរចាគ្នាជុំទី ៣ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីអ៊ីរ៉ង់នៅទីក្រុងហ្សឺណែវប្រទេសស្វីស…