Author: Dol Pheakdey
-

អាមេរិក សំងំធ្វើតេស្តយន្តហោះចម្បាំងគ្មានមនុស្សបើក
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កំពុងសំងំធ្វើតេស្តយន្តហោះចម្បាំងគ្មានមនុស្សបើកថ្មីមួយ នៅពេលទទួលបានជោគជ័យ វាត្រូវបានគេរំពឹងថា នឹងចូលបម្រើសេវាកម្មដល់កងទ័ពអាកាសអាមេរិកនៅពេលអនាគត ។ យន្តហោះនេះមានឈ្មោះថា YFQ-42A Dark Merlin អភិវឌ្ឍឡើងដោយក្រុមហ៊ុន General Atomics Aeronautical Systems ហៅកាត់ថា (GA-ASI) ។ វាបានបញ្ចប់ការហោះហើរលើកដំបូងរួចហើយ កាលពីពេលថ្មីៗនេះ និងបានបង្ហាញពីរបៀបហោះហើរដោយស្វ័យប្រវត្តិ ។ យោងតាមកងកម្លាំងអាកាស និងអវកាស, យន្តហោះចម្បាំងគ្មានមនុស្សបើកនេះកំពុងស្ថិតក្រោមដំណាក់ការសាកល្បងហោះហើរនៅឡើយ ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍយន្តហោះប្រយុទ្ធសហការ ហៅកាត់ CCA ។ ក្រុមហ៊ុនផលិតនិយាយថា ការដាក់ឈ្មោះថា “Dark Merlin” ត្រូវបានបំផុសគំនិតពីសត្វស្ទាំងតូចមួយ ប៉ុន្តែសាហាវ ដែលល្បីល្បាញដោយសារតែល្បឿន និងការប្រមាញ់ចំណីដ៏ខ្លាំងក្លារបស់វា ។ ដូច្នេះហើយ ក្រុមហ៊ុនផលិតបានរចនាវាឡើង ដោយផ្សារភ្ជាប់ផ្នត់គំនិតចេញពីសមត្ថភាពសត្វស្ទាំង រួមមានល្បឿន ភាពបត់បែន និងយុទ្ធសាស្ត្រវាយប្រហារសត្រូវដែលមិននឹកស្មានដល់ ។ ប្រធានក្រុមហ៊ុន GA-ASI លោក David R. Alexander និយាយថា ឈ្មោះដែលបានជ្រើសរើសនេះ…
-

អារ៉ាប៊ីសាអ៊ូឌីត និងកាតា កំពុងព្យាយាមបន្ធូរបន្ថយជម្លោះរវាង អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន
ប្រភពព័ត៌មានដែលដឹងពីកិច្ចចរចាបាននិយាយកាលពីថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកាតា កំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមរវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។ ការជំរុញផ្នែកការទូតធ្វើឡើង ខណៈការព្រួយបារម្ភពីជម្លោះកំពុងកើនឡើង បន្ទាប់ពីប៉ាគីស្ថាន បានទម្លាក់គ្រាប់បែកលើទីក្រុងធំៗនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយប្រកាសថាខ្លួនស្ថិតក្នុង «សង្គ្រាមបើកចំហ» ជាមួយក្រុមតាលីបង់។ ប្រតិបត្តិការពេញមួយយប់ គឺជាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំបំផុតរបស់ប្រទេសប៉ាគីស្ថានទៅលើរដ្ឋធានីរបស់ប្រទេសអាហ្វហ្គានីស្ថាន និងជាការវាយប្រហារតាមអាកាសលើកដំបូងរបស់ខ្លួនទៅលើមូលដ្ឋានភាគខាងត្បូងរបស់អាជ្ញាធរតាលីបង់ ចាប់តាំងពីក្រុមនេះបានវិលត្រឡប់ទៅកាន់អំណាចវិញក្នុងឆ្នាំ ២០២១។ ប្រភពដដែលបាននិយាយថា «ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងការសហការជាមួយប្រទេសកាតា កំពុងខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន» ។ គោលដៅគឺដើម្បី «បន្ធូរបន្ថយស្ថានភាព និងទប់ស្កាត់ការរាលដាលហួសពីការគ្រប់គ្រង»។ ប្រភពដដែលបាននិយាយថា «ទីក្រុងរីយ៉ាដ និងទីក្រុងដូហា បានជួបសន្ទនាគ្នាក្នុងកម្រិតខ្ពស់បំផុតជាមួយភាគីជម្លោះទាំងពីរ ហើយសង្ឃឹមថាការប្រឈមមុខដាក់គ្នានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ»។ ប្រតិបត្តិការចុងក្រោយរបស់ប្រទេសប៉ាគីស្ថាន បានធ្វើឡើងបន្ទាប់ពីកងកម្លាំងអាហ្វហ្គានីស្ថាន បានវាយប្រហារកងទ័ពនៅព្រំដែនប៉ាគីស្ថានកាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីសងសឹកចំពោះការវាយប្រហារតាមអាកាសកាលពីពេលមុនធ្វើឡើងដោយទីក្រុងអ៊ីស្លាម៉ាបាដ។
-

ឆ្នាំមុន មនុស្សជិត ៨,០០០នាក់ស្លាប់ ដោយសារប្រថុយជីវិតធ្វើចំណាកស្រុកទូទាំងពិភពលោក
បរទេស ៖ មនុស្សជិត ៨,០០០នាក់បានស្លាប់ចោលឆ្អឹង ឬបាត់ខ្លួនឈឹងតែម្តង ដោយសារតែការប្រថុយជីវិតធ្វើចំណាកស្រុកនៅទូទាំងពិភពលោកកាលពីឆ្នាំមុន ខណៈដែលចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះ ។ នេះបើតាមទីភ្នាក់ងារអន្តោប្រវេសន៍អង្គការសហប្រជាជាតិ ។ បើតាម AFP ចេញផ្សាយថ្ងៃព្រហស្បតិ៍, ការស្លាប់ ឬបាត់ខ្លួនរបស់មនុស្សប្រហែល ៧,៦៦៧នាក់ នៅលើផ្លូវធ្វើអន្តោប្រវេសន៍ដ៏គ្រោះថ្នាក់ ដូចជាការឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ និងតំបន់អាហ្រ្វិក បានកើនឡើងយ៉ាងខ្លាំងនៅដើមឆ្នាំ ២០២៦នេះ បើទោះបីជាចំនួនអ្នកស្លាប់បានថយចុះក្នុងឆ្នាំ ២០២៥ ក៏ដោយ ។ យោងតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM, មូលហេតុនៅពីក្រោយបញ្ហានេះ ដោយសារតែផ្លូវស្របច្បាប់សម្រាប់ការធ្វើអន្តោប្រវេសន៍កំពុងតែរួមតូច ដែលរុញច្រានមនុស្សកាន់តែច្រើនឱ្យធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់អ្នករត់ពន្ធមនុស្ស ។ ម្យ៉ាងវិញ ទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងតំបន់ផ្សេងទៀត បានបង្កើនការអនុវត្តច្បាប់ និងវិនិយោគយ៉ាងច្រើនលើការទប់ស្កាត់លំហូរអន្តោប្រវេសន៍ ។ ជាមួយគ្នានេះ ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM លោកស្រី Amy Pope និយាយថា ការបាត់បង់ជីវិតជាបន្តបន្ទាប់នៅលើផ្លូវធ្វើអន្តោប្រវេសន៍ គឺជាការបរាជ័យជាសកល ដែលមិនអាចទទួលយកបានឡើយ ។ លោកស្រីថា ការស្លាប់ទាំងនេះ មិនមែនជារឿងដែលបញ្ចៀសមិនរួចនោះទេ ប៉ុន្តែ នៅពេលដែលផ្លូវសុវត្ថិភាពមិនអាចឆ្លងកាត់បាន មនុស្សក៏ត្រូវបង្ខំចិត្តធ្វើដំណើរតាមផ្លូវដ៏គ្រោះថ្នាក់…
-

លោក គីម ជុងអ៊ុន គំរាមលុប កូរ៉េខាងត្បូង ចេញពីផែនដី បើ កូរ៉េខាងជើង រងការគំរាមកំហែង
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកនឹងលុបកូរ៉េខាងត្បូងចេញពីផែនដី ប្រសិនបើសន្តិសុខរបស់ទីក្រុងព្យុងយ៉ាងត្រូវបានគំរាមកំហែង ។ បើតាមទីភ្នាក់ងារសារព័ត៌មាន KCNA, ការព្រមានរបស់លោក គីម ជុងអ៊ុន ធ្វើឡើងនៅចំពោះមុខមន្រ្តីជាន់ខ្ពស់របស់កូរ៉េខាងជើង អំឡុងសមាជលើកទី ៩ នៅទីក្រុងព្យុងយ៉ាង ។ លោក គីម ជុងអ៊ុន និយាយថា ប្រទេសកូរ៉េខាងត្បូងគឺជា “សត្រូវដ៏ធំបំផុត” របស់កូរ៉េខាងជើង ដោយសារតែអាកប្បកិរិយាចង់ផ្សះផ្សាទំនាក់ទំនងទ្វេភាគី ដែលរដ្ឋាភិបាលបច្ចុប្បន្នរបស់កូរ៉េខាងត្បូងកំពុងតែបង្ហាញនោះ គឺជាគ្រាន់តែជាទង្វើ “បោកប្រាស់ និងបន្លំភ្នែក “ ប៉ុណ្ណោះ ។ មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះសង្កត់ធ្ងន់ថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់លោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានពង្រឹងជាអចិន្ត្រៃយ៍នូវឋានៈរបស់ប្រទេសកូរ៉េខាងជើង ជារដ្ឋអាវុធនុយក្លេអ៊ែរ ។ ជាមួយគ្នានេះ លោក គីម ជុងអ៊ុន ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបោះបង់ចោលនូវអ្វីដែលលោកយល់ថា ជាគោលនយោបាយ «អរិភាព» ចំពោះកូរ៉េខាងជើង ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចង់បន្តការសន្ទនាដែលជាប់គាំងជាយូរមកហើយនោះ ។ យោងតាមការប៉ាន់ស្មានកាលពីឆ្នាំមុន របស់វិទ្យាស្ថានអន្តរជាតិស្រាវជ្រាវសន្តិភាពស្តុកខុល (Stockholm), ប្រទេសកូរ៉េខាងជើងទំនងជាមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន…
-

ឥណ្ឌូណេស៊ីថា ការទិញនាវាផ្ទុកយន្តហោះចម្បាំង មិនមែនទុកធ្វើសង្គ្រាមទេ
ហ្សាការតា ៖ ការទិញនាវាផ្ទុកយន្តហោះចម្បាំង ផលិតដោយអ៊ីតាលី Giuseppe Garibaldi នឹងត្រូវប្រើប្រាស់សម្រាប់ការងារជួយសង្រ្គោះគ្រោះមហន្តរាយ មិនមែនទុកធ្វើសង្រ្គាមទេ ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីការពារជាតិឥណ្ឌូណេស៊ី ។ បើតាម CNA ចេញផ្សាយថ្ងៃព្រហស្បតិ៍, នាវាផ្ទុកយន្តហោះចម្បាំងនេះ មានប្រវែង ១៨០ម៉ែត្រ មានបំពាក់ប្រព័ន្ធរ៉ាដា និងអាវុធ ដូចជាមីស៊ីលប្រឆាំងយន្តហោះចម្បាំង ជាមួយនឹងល្បឿនអតិបរមា ៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចធ្វើដំណើរបានរហូតដល់ ១២,៩៦៤គីឡូម៉ែត្រ ។ ប្រធានការិយាល័យព័ត៌មាននៃក្រសួងការពារជាតិឥណ្ឌូណេស៊ី លោក Rico Ricardo Sirat បាននិយាយថា ឥណ្ឌូណេស៊ីគ្មានចេតនាទិញទិញនាវាផ្ទុកយន្តហោះ ដើម្បីទៅឈ្លានពានប្រទេសណាឡើយ ។ លោកថា ផែនការទិញនាវាផ្ទុកយន្តហោះចម្បាំងដំបូង គឺដើម្បីគាំទ្រដល់ប្រតិបត្តិការយោធា មិនមែនប្រយុទ្ធ ។ នាវាផ្ទុកយន្តហោះចម្បាំងនេះ គឺជាផ្នែកមួយនៃការជំរុញរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងពង្រីកសមត្ថភាពកងទ័ពឥណ្ឌូណេស៊ី ។ វាក៏ជាគំនិតផ្តួចផ្តើមដែលមានតាំងពីលោកនៅកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិ ចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤ ផងដែរ ។ យោងតាមផែនការ នាវាដែលអ៊ីតាលីឈប់ធ្វើប្រតិបត្តិការ…
-

កូរ៉េខាងជើង ប្រកាសអភិវឌ្ឍន៍អាវុធសម្ងាត់ថ្មីៗ
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោក នឹងអភិវឌ្ឍន៍ ព្រមទាំង ដាក់ពង្រាយអាវុធសម្ងាត់ ថ្មីៗ ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។ នេះបើតាមការចេញផ្សាយរបស់ Tass។ បើតាមសារព័ត៌មានរុស្ស៊ីមួយនេះ, លោក គីម ជុងអ៊ុន អះអាង អំឡុងសមាជលើកទី៩ របស់ គណបក្សពលករកូរ៉េ កាលពីថ្ងៃព្រហស្បតិ៍ថា «គណៈកម្មាធិការមជ្ឈិមយោធា របស់បក្ស បានកំណត់គោលដៅសំខាន់ៗ សម្រាប់ការផ្តល់ឱ្យកងទ័ព នូវអាវុធយុទ្ធសាស្ត្រ និង សម្ងាត់ ថ្មីៗ, ពិនិត្យដោយប្រុងប្រយ័ត្ន នូវផែនការការពារជាតិថ្មី ដែលបានធ្វើឡើង នៅក្នុងតំបន់ផ្សេងៗគ្នា និង បានអនុម័ត ដោយការទទួលខុសត្រូវ ចំពោះកម្មវិធី រយៈពេលវែង»។ លោក បញ្ជាក់ថា ការងារនឹងចាប់ផ្តើម លើប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប, នាវាមុជទឹក, ប្រព័ន្ធវាយប្រហារគ្មានមនុស្សបើក ដំណើរការដោយ AI , អាវុធពិសេស សម្រាប់វាយប្រហារផ្កាយរណបសត្រូវ ក្នុងពេលមានសង្គ្រាម,…
-

ដើមឆ្នាំ Toyota លក់ឡានទូទាំងពិភពលោកដាច់អស់ ៨២ ម៉ឺនគ្រឿង ភាគច្រើនឡាន Hybrid
តូក្យូ ៖ ការលក់រថយន្តទូទាំងពិភពលោករបស់ក្រុមហ៊ុន Toyota Motor Corp កើនឡើងចំនួន ៤.៧ភាគរយ ដល់ទៅ ៨២២.៥៧៧ គ្រឿង ក្នុងខែមករាដើមឆ្នាំ ។ តួលេខនេះ បានបំបែកកំណត់ត្រាប្រចាំខែ ក្នុងនោះរថយន្តផ្ទុះការគាំទ្រខ្លាំងនៅអាមេរិកខាងជើង គឺជាប្រភេទឡាន Hybrid ដែលប្រើប្រាស់សាំង និងអាគុយ ។ បើតាម Japan Today ចេញផ្សាយថ្ងៃព្រហស្បតិ៍, ការលក់រថយន្តកូនកាត់របស់ Toyota ទូទាំងពិភពលោក ក្នុងខែមករា បានកើនឡើងចំនួន ៦ភាគរយ ដល់ទៅ ៣៦៥.៤៩៩គ្រឿង ។ រីឯការលក់រថយន្តអគ្គិសនី បានកើនឡើងចំនួន ៨,៣ភាគរយ ដល់ទៅ ៤១៤,៣៨៦គ្រឿង ។ ទោះបីជាការលក់កើនឡើងក៏ដោយ ផលិតកម្មរថយន្តទូទាំងពិភពលោករបស់ក្រុមហ៊ុន Toyota បែរជាធ្លាក់ចុះ ៦ភាគរយ មានត្រឹមតែ ៧៣៥,០៩៧គ្រឿងប៉ុណ្ណោះ តួលេខនេះថយចុះខ្លាំងក្នុងពេល ៣ខែជាប់ៗគ្នា បើធៀបនឹងឆ្នាំមុន ខណៈក្រុមហ៊ុនផលិតឡានខ្នាតយក្សរបស់ជប៉ុនមួយនេះ ត្រៀមបញ្ចេញរថយន្តម៉ូដែលថ្មីៗវាយលុកទីផ្សារ ។ ដោយបង្កើតឡើងក្នុងឆ្នាំ ១៩៣៧…
-

ឥណ្ឌូណេស៊ីថា ការទិញនាវាផ្ទុកយន្តហោះចម្បាំង មិនមែនទុកធ្វើសង្គ្រាមទេ
ហ្សាការតា ៖ ការទិញនាវាផ្ទុកយន្តហោះចម្បាំង ផលិតដោយអ៊ីតាលី Giuseppe Garibaldi នឹងត្រូវប្រើប្រាស់សម្រាប់ការងារជួយសង្រ្គោះគ្រោះមហន្តរាយ មិនមែនទុកធ្វើសង្រ្គាមទេ ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីការពារជាតិឥណ្ឌូណេស៊ី ។ បើតាម CNA ចេញផ្សាយថ្ងៃព្រហស្បតិ៍, នាវាផ្ទុកយន្តហោះចម្បាំងនេះ មានប្រវែង ១៨០ម៉ែត្រ មានបំពាក់ប្រព័ន្ធរ៉ាដា និងអាវុធ ដូចជាមីស៊ីលប្រឆាំងយន្តហោះចម្បាំង ជាមួយនឹងល្បឿនអតិបរមា ៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចធ្វើដំណើរបានរហូតដល់ ១២,៩៦៤គីឡូម៉ែត្រ ។ ប្រធានការិយាល័យព័ត៌មាននៃក្រសួងការពារជាតិឥណ្ឌូណេស៊ី លោក Rico Ricardo Sirat បាននិយាយថា ឥណ្ឌូណេស៊ីគ្មានចេតនាទិញទិញនាវាផ្ទុកយន្តហោះ ដើម្បីទៅឈ្លានពានប្រទេសណាឡើយ ។ លោកថា ផែនការទិញនាវាផ្ទុកយន្តហោះចម្បាំងដំបូង គឺដើម្បីគាំទ្រដល់ប្រតិបត្តិការយោធា មិនមែនប្រយុទ្ធ ។ នាវាផ្ទុកយន្តហោះចម្បាំងនេះ គឺជាផ្នែកមួយនៃការជំរុញរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងពង្រីកសមត្ថភាពកងទ័ពឥណ្ឌូណេស៊ី ។ វាក៏ជាគំនិតផ្តួចផ្តើមដែលមានតាំងពីលោកនៅកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិ ចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤ ផងដែរ ។ យោងតាមផែនការ នាវាដែលអ៊ីតាលីឈប់ធ្វើប្រតិបត្តិការ…
-

ភ្នំភ្លើងហ្វីលីពីនផ្ទុះព្រួសផេះកម្ពស់ ២.៥ គីឡូម៉ែត្រទៅលើមេឃ
ម៉ានីល ៖ ភ្នំភ្លើងសកម្មមួយនៅភាគកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយវាបានព្រួសផេះក្នុងកម្ពស់ដល់ទៅ ២.៥គីឡូម៉ែត្រឡើងទៅលើមេឃ ។ ភ្នំភ្លើង Kanlaon គឺជាភ្នំភ្លើងសកម្មមួយ ក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ២៤ របស់ប្រទេសប្រជុំកោះមួយនេះ ដែលធ្លាប់ផ្ទុះឡើងទ្រង់ទ្រាយធំជាច្រើនលើកក្នុងសតវត្សរ៍កន្លងមក រួមទាំងការផ្ទុះនៅឆ្នាំ ១៩៩៦ ដោយបានសម្លាប់អ្នកដើរលេងចំនួន ៣នាក់ដែលនៅជិតកំពូលភ្នំនៅពេលនោះ ។ បើតាម AFP, នាយកទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូណេស៊ី លោក Teresito Bacolcol និយាយថា បន្ទាប់ពីការផ្ទុះឡើងដំបូងក្នុងរយៈពេល ២នាទី ភ្នំភ្លើង Kanlaon ត្រូវបានរំពឹងថា អាចនឹងផ្ទុះសាជាថ្មីកាន់តែខ្លាំងក្លាជាងនេះក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ។ លោកថា ភ្នាក់ងាររបស់គាត់ នឹងបន្តតាមដានសកម្មភាពភ្នំភ្លើងនេះ២៤ម៉ោងទៀត មុនពេលសម្រេចចិត្តថាតើគួរ ឬមិនគួរបង្កើនកម្រិតប្រកាសអាសន្នចាប់ពីកម្រិត២ទៅ៣ ក្នុងចំណោម ៥កម្រិត ដែរឬយ៉ាងណា ។ គួរបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសហ្វីលីពីន ដែលមានទីតាំងភូមិសាស្ត្រនៅតាមបណ្ដោយខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ជាកន្លែងដែលភ្នំភ្លើងជាងពាក់កណ្តាលរបស់ពិភពលោកស្ថិតនៅ ។ ហើយហេតុការណ៍ផ្ទុះភ្នំភ្លើងខ្លាំងក្លាបំផុតនៅហ្វីលីពីនក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺការផ្ទុះភ្នំភ្លើង Pinatubo ក្នុងឆ្នាំ ១៩៩១ ដែលមានចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីរដ្ឋធានីម៉ានីល ដែលបានសម្លាប់មនុស្សដល់ទៅជាង…
-

អាមេរិក ថា មិនជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅឆ្នេរគុយបា
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបដិសេធ ចំពោះការជាប់ពាក់ព័ន្ធ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅក្នុងការបាញ់ប្រហារដ៏សាហាវ រវាងឆ្មាំឆ្នេរនៅព្រំដែនគុយបា និងទូកល្បឿនលឿន ដែលមានទង់ជាតិអាមេរិក ដោយលោកពណ៌នា ឧបទ្ទវហេតុនេះថា ជាបញ្ហាមិនធម្មតានោះទេ។ បើតាម RT, អាជ្ញាធរគុយបា បានប្រកាស កាលពីថ្ងៃពុធថា កងកម្លាំងការពារព្រំដែន បានសម្លាប់បុរសប្រដាប់អាវុធ បួននាក់ នៅលើទូកល្បឿនលឿន ដែលមានទង់ជាតិសហរដ្ឋអាមេរិក។ ជាការបាញ់សម្លាប់ បន្ទាប់ពីរងការចោទប្រកាន់ថា មនុស្សនៅលើទូកនោះ បានបើកការបាញ់ប្រហារ អំឡុងពេលត្រួតពិនិត្យអត្តសញ្ញាណ នៅក្នុងដែនទឹក របស់ប្រទេសជាកោះមួយនេះ នៅជិតតំបន់ Villa Clara។ «នាវានេះ មិនមែនជាកម្មសិទ្ធិ របស់កងទ័ពជើងទឹកអាមេរិក ឬ ឆ្មាំឆ្នេរសមុទ្រអាមេរិកនោះទេ» នេះគឺជាអ្វីដែល លោក Rubio បានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចការទូត ទៅកាន់កោះ Saint Kitts និង Nevis នៅតំបន់ការ៉ាបៀន ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្រមូលព័ត៌មាន…