Author: Dol Pheakdey
-

ចិន ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រដល់កម្ពុជា ដើម្បីសម្រេចគោលដៅបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិនលើគ្រប់វិស័យនិយាយជារួម និងដោយឡែកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មានភាពជិតស្និទ្ធ និងទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ។ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តនីតិវិធីលើមេក្លោង និងគូកន។ ទន្ទឹមនេះ កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ជាដៃគូ ដើម្បីបន្តធ្វើការរួមគ្នាអនុវត្តប្រតិបត្តិការបង្ក្រាបប្រកបដោយសង្គតិភាព សំដៅធ្វើយ៉ាងណាកាត់ក្បាល និងបំបែកសម្បុកក្រុមឧក្រិដ្ឋជនឱ្យដល់ឬសគល់។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន និងបញ្ជូនមេខ្លោងជនជាតិចិន និងគូកន ត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះជាសក្ខីកម្ម សបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលជាក់ស្តែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់សហគមន៍អន្តរជាតិ…
-

អ៊ីស្រាអែលគំរាមសងសឹកយ៉ាងចាស់ដៃ បើសិនអ៊ីរ៉ង់ហ៊ានវាយប្រហារខ្លួន
ហ្សេរុយសាឡឹម ៖ មេដឹកនាំអ៊ីស្រាអែលបានប្រកាសគំរាមធ្ងន់ៗកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនឹងសងសឹកដោយកម្លាំងយោធាធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន បើសិនអ៊ីរ៉ង់ហ៊ានបើកការវាយប្រហារលើប្រទេសខ្លួន ។ ការព្រមាននេះ ធ្វើឡើងឆ្លើយតបការសម្លុតគំរាមរបស់អ៊ីរ៉ង់ ដែលថា បើសិនប្រទេសខ្លួនរងការវាយប្រហារពីអាមេរិក នោះទីក្រុងតេហេរ៉ង់នឹងវាយប្រហារលើអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់អង្គប្រជុំសភាថា បើសិនអ៊ីរ៉ង់ហ៊ានធ្វើខុស ហើយវាយប្រហារយើង នោះយើងនឹងធ្វើសកម្មភាពជាមួយកម្លាំងដែលមិនធ្លាប់មានពីមុនមក ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ក៏បានអះអាងដែរថា អ៊ីស្រាអែលកំពុងតាមដានអ៊ីរ៉ង់យ៉ាងដិតដល់ និងបានព្រមានទុកមុនថា នឹងគ្មាននរណាម្នាក់អាចទស្សន៍ទាយពីអនាគតអ៊ីរ៉ង់បានទេ ប៉ុន្តែអ្វីដែលច្បាស់នោះ គឺអ៊ីរ៉ង់នឹងមិនអាចវិលទៅដូចដើមវិញបានទេ បើសិនមានជម្លោះណាមួយកើតឡើង ។ ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ ធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងផ្លាស់ទីកងនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ដែលដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកើនឡើងខ្លាំងជាមួយអ៊ីរ៉ង់ ៕ ប្រភព ៖ ស៊ីនហួរ
-

វៀតណាមព្រមធ្វើសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាពនៅហ្គាហ្សា តាមការអញ្ជើញរបស់លោក ត្រាំ
ហាណូយ ៖ ប្រទេស វៀតណាម គ្រោងនឹងក្លាយជារដ្ឋសមាជិកស្ថាបនិក ក្រុមប្រឹក្សាសន្តិភាព នៅតំបន់ហ្គាហ្សា បន្ទាប់ពីរដ្ឋាភិបាលទីក្រុងហាណូយ បានយល់ព្រមទទួលយកការអញ្ជើញ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ឲ្យចូលរួម នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress កាលពីថ្ងៃចន្ទ។ បើតាមប្រភព, លោក To Lam អគ្គលេខាបក្សកម្មុយនីស្តវៀតណាម បានសង្កត់ធ្ងន់ លើគោលជំហរដ៏ខ្ជាប់ខ្ជួន របស់វៀតណាម ក្នុងការគាំទ្រ និងរួមចំណែកយ៉ាងសកម្ម ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់សហគមន៍អន្តរជាតិ ក្នុងការដោះស្រាយជម្លោះ និង វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាមួយនឹងការគោរពសិទ្ធិជាមូលដ្ឋាន របស់ភាគីពាក់ព័ន្ធ។ លោក Trump បានផ្ញើលិខិតអញ្ជើញ ទៅជូនលោក To Lam នៅថ្ងៃទី ១៦ ខែមករា ដោយស្នើសុំប្រធានបក្សរូបនេះ និង ប្រទេសវៀតណាម ឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព Gaza ក្នុងនាមជារដ្ឋសមាជិកស្ថាបនិក រួមជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់ដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្តិភាពចំពោះជម្លោះរវាងអ៊ីស្រាអែល…
-

អូស្ត្រាលីបិទឆ្នេរសមុទ្រ ខណៈត្រីឆ្លាមខាំមនុស្សចំនួន ៣លើក របួសធ្ងន់ ២នាក់
ស៊ីដនី ៖ អាជ្ញាធរអូស្ត្រាលីបង្ខំចិត្តបិទឆ្នេរសមុទ្រទាំងអស់នៅភាគខាងជើងទីក្រុងស៊ីដនី ក្រោយមានហេតុការណ៍ត្រីឆ្លាមខាំមនុស្សចំនួន ៣លើកក្នុងរយៈពេលត្រឹមតែពីរថ្ងៃ ដែលបណ្តាលឱ្យមនុស្សចំនួន ២នាក់រងរបួសធ្ងន់ធ្ងរ ។ ឆ្នេរទាំង ២០ នៅតំបន់ឆ្នេរភាគខាងជើងទីក្រុងស៊ីដនី នឹងត្រូវបិទជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងបន្ថែម ចាប់ពីថ្ងៃអង្គារនេះ ។ ក្នុងចំណោម ៣លើក មានបុរសម្នាក់អាយុ ២០ឆ្នាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ កាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីគាត់ត្រូវបានត្រីឆ្លាមខាំជើង ខណៈពេលកំពុងលេងកម្សាន្តនៅឆ្នេរមួយកន្លែងក្នុងទីក្រុង Manly មានចម្ងាយ ១០គីឡូម៉ែត្រ ពីឆ្នេរភាគខាងជើងទីក្រុងស៊ីដនី ។ នៅព្រឹកថ្ងៃដដែល ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ទៀតបានរត់គេចខ្លួនដោយគ្មានរបួស នៅពេលដែលក្តារហែលទឹករបស់គាត់ត្រូវបានត្រីឆ្លាមខាំនៅឆ្នេរ Dee Why មានចម្ងាយ ៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងនៃទីក្រុង Manly ។ ការវាយប្រហារទាំងនោះ បានកើតឡើងបន្ទាប់ពីក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់បានរងរបួសធ្ងន់ធ្ងរនៅត្រង់ជើងទាំងពីរ ដោយសារត្រីឆ្លាមខាំនៅឆ្នេរភាគខាងត្បូងនៃកំពង់ផែក្រុងស៊ីដនី កាលពីរសៀលថ្ងៃអាទិត្យ ។ ជាការឆ្លើយតប អាជ្ញាធរអូស្ត្រាលីបានចាត់វិធានការកែលម្អប្រព័ន្ធព្រមាន ខណៈពេលដែលបច្ចុប្បន្ន នៅមិនទាន់មានឧបករណ៍ការពារការវាយប្រហារពីត្រីឆ្លាមនៅឡើយ ៕ ប្រភព ៖ ស៊ីនហួរ
-

រុស្ស៊ីថា លោក ត្រាំ នឹងត្រូវចារឈ្មោះក្នុងប្រវត្តិសាស្ត្រពិភពលោក បើសិនអាមេរិកឈ្លានពានកោះ Greenland
មូស្គូ ៖ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ស្របស្រដៀងគ្នានឹងអ្នកជំនាញថា មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវចារឈ្មោះក្នុងប្រវត្តិសាស្ត្រ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងពិភពលោក បើសិនរូបលោកចេញបញ្ជាឱ្យដណ្តើមយកកោះ Greenland មកគ្រប់គ្រង ។ ការអះអាងបែបនេះរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ត្រាំ បានទទូចម្តងហើយម្តងទៀតថា លោកនឹងដោះស្រាយដោយមិនខ្វល់ពីអ្វីទាំងអស់ ឱ្យតែអាចគ្រប់គ្រងលើកោះ Greenland ដែលជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ។ លោកថា កោះយុទ្ធសាស្រ្តនេះមានសារសំខាន់ខ្លាំងចំពោះសន្តិសុខជាតិអាមេរិក ហើយបើសិនទីក្រុងវ៉ាស៊ីនតោនមិនគ្រប់គ្រង Greenland ទេ នោះរុស្ស៊ី ឬចិននឹងធ្វើរឿងនេះនាពេលអនាគត ។ ឆ្លើយតបការសម្លុតគំរាមរបស់លោក ត្រាំ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា មានអ្នកជំនាញអន្តរជាតិដែលជឿថា បើសិនលោក ត្រាំ បញ្ជាក្រសោបយកកោះ Greenland នោះ ឈ្មោះរបស់គាត់ ពិតជានឹងត្រូវចារក្នុងប្រវត្តិសាស្ត្រ ។ ហើយមិនត្រឹមតែនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រវត្តិសាស្ត្រពិភពលោកផងដែរ ។ ទោះបីជាយ៉ាងណា…
-

លោក ត្រាំ អញ្ជើញលោក ពូទីន ចូលរួមក្រុមប្រឹក្សាសន្តិភាព ទោះបីសង្គ្រាមអ៊ុយក្រែនមិនទាន់បញ្ចប់ក៏ដោយ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឲ្យចូលរួមជាមួយ «ក្រុមប្រឹក្សាសន្តិភាព» របស់លោក ដែលបង្កើតឡើងមានគោលដោះស្រាយជម្លោះនានានៅលើពិភពលោក ក៏ដូចជាការត្រួតពិនិត្យអភិបាលកិច្ច និងការកសាងតំបន់ហ្គាហ្សាឡើងវិញក្រោយសង្គ្រាម ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី ពូទីន ក៏ទទួលបានការអញ្ជើញឱ្យចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពនេះដែរ ហើយយើងកំពុងសិក្សាព័ត៌មានលម្អិតទាំងអស់នៃសំណើនេះ ។ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបន្ថែមថា បច្ចុប្បន្ន រុស្ស៊ីកំពុងស្វែងរកការបកស្រាយលម្អិតបន្ថែមទៀតពីសហរដ្ឋអាមេរិក អំពីសំណើនេះ មុននឹងសម្រេចចិត្តថាតើលោក ពូទីន នឹងចូលរួមឬអត់ ។ ក្រៅពីលោក ពូទីន មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ក៏បានអញ្ជើញប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូ ជាអ្នកគាំទ្រសង្គ្រាមរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ រួមទាំងបណ្តាមេដឹកនាំពិភពលោកដទៃទៀតផងដែរ ។ សូមបញ្ជាក់ថា សេតវិមានបានប្រកាសពីការបង្កើតក្រុមប្រឹក្សាសន្តិភាពនេះ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងទៅ ក្នុងគោលបំណងដើរតួនាទីយ៉ាងសំខាន់ ដើម្បីបំពេញផែនការទាំង ២០ចំណុច…
-

លោក Netanyahu ហាមតួកគី និងកាតា មិនឲ្យចូលរួមកងកម្លាំងអន្តរជាតិនៅហ្គាហ្សា
ហ្ស៊េរុយសាឡិម ៖ លោក Netanyahu នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល បានប្រកាសហាមឃាត់ ទាហានតួកគី និងកាតា មិនឲ្យចូលរួមកងកម្លាំងអន្តរជាតិ នៅតំបន់ហ្គាហ្សា។ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu ប្តេជ្ញាថា នឹងគ្មានកន្លែង សម្រាប់ទាហានតួកគី ឬ កាតា នៅក្នុងតំបន់ហ្គាហ្សា ក្រោយចប់សង្គ្រាមនោះទេ ហើយ បញ្ជាក់ជាថ្មីពីការជំទាស់របស់អ៊ីស្រាអែល ចំពោះសមាសភាពនៃក្រុមប្រឹក្សាសន្តិភាព នៅហ្គាហ្សា ដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់ទឹកដីប៉ាឡេស្ទីន មួយនេះ។ លោក Netanyahu បាននិយាយ នៅក្នុងសភា កាលពីថ្ងៃចន្ទ ថា «នឹងមិនមានទាហានតួកគី ឬ កាតា នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបទេ»។ លោកសំដៅលើកងកម្លាំងស្ថេរភាពអន្តរជាតិ ហៅកាត់ ISF ក្រោមផែនការ របស់ លោក Trump ។ លោក Netanyahu បាននិយាយបន្តថា «យើងមានការខ្វែងគំនិតគ្នាជាក់លាក់មួយ ជាមួយមិត្តរបស់យើង នៅសហរដ្ឋអាមេរិក ទាក់ទងនឹងសមាសភាព…
-

អឺរ៉ុប គំរាមយកពន្ធពី អាមេរិក ជិត ១០៨ ពាន់លានដុល្លារ ជុំវិញមហិច្ឆតាចង់លេបយកកោះ Greenland
បរទេស ៖ សហភាពអឺរ៉ុបបានចេញការគំរាមយកពន្ធពីសហរដ្ឋអាមេរិកក្នុងតម្លៃជិត ១០៨ ពាន់លានដុល្លារ ជុំវិញមហិច្ឆតារបស់លោកប្រធានាធិបតី Donald Trump ដែលអន្ទះសារចង់លេបយកកោះ Greenland ។ បើតាមកាសែត Financial Times, ការគំរាមយកពន្ធអាមេរិកពីសំណាក់សហភាពអឺរ៉ុប នឹងធ្វើឡើងតាមរយៈការរឹតបន្តឹងទីផ្សារលើក្រុមហ៊ុនអាមេរិកនានា ក្នុងគោលបំណងឆ្លើយតបទៅនឹងការគំរាមកំហែង របស់លោក Donald Trump ដែលធ្វើដាក់សម្ព័ន្ធមិត្តណាតូ ចំពោះការប្រឆាំងនឹងមហិច្ឆតារបស់លោក ក្នុងការចង់កាន់កាប់តំបន់ស្វ័យត Greenland ទាំងបង្ខំ ។ បើតាម រយធឺ, វិធានការគិតពន្ធសងសឹកលើអាមេរិកដ៏ច្រើនសន្ធឹកសន្ធាប់នេះ គ្រោងនឹងឲ្យមេដឹកនាំដែលមានឥទ្ធិពលនៅអឺរ៉ុប យកទៅប្រកាសជាផ្លូវការនៅចំពោះមុខលោក Trump ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្ថិតក្នុងទីក្រុង Davos នាសប្តាហ៍នេះ ។ ការគំរាមនេះកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Trump ប្តេជ្ញាអនុវត្តរលកនៃការដំឡើងពន្ធ លើប្រទេសដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់ ។ លោក ត្រាំ ប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសទាំង ៨…
-

កូរ៉េខាងត្បូង ពង្រាយមីស៊ីលលឿនជាងសំឡេង ១០ ដង នៅមូលដ្ឋានយោធាជួរមុខ កម្លា កូរ៉េខាងជើង
សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យចាប់ផ្តើមដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីបមានល្បឿនលឿនជាងសំឡេងជិត ១០ ដង នៅឯមូលដ្ឋានយោធាជួរមុខ ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់ និងប្រឆាំងរាល់ការគំរាមកំហែងនានារបស់យោធាកូរ៉េខាងជើង ។ បើតាមសារព័ត៌មាន Korea Times, មីស៊ីលនេះមានឈ្មោះ Hyunmoo-5 និងត្រូវគេដាក់រហស្សនាមថា មីស៊ីលបិសាច ដោយសារតែវាមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់មានទម្ងន់សរុបពី ៨ តោនដល់ ៣៦ តោន ។ បើសិនផ្ទុកក្បាលគ្រាប់ទម្ងន់ ៨ តោន មីស៊ីល Hyunmoo-5 អាចហោះក្នុងចម្ងាយពី ៦០០ ទៅ ៨០០គីឡូម៉ែត្រ ប៉ុន្តែបើបំពាក់ក្បាលគ្រាប់ស្រាលជាងនេះ វាអាចហោះក្នុងចម្ងាយចន្លោះពី ៣ ពាន់ទៅ៥ ពាន់គីឡូម៉ែត្រ ។ មីស៊ីល Hyunmoo-5 មានកម្លាំងកម្ទេចស្មើនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រខ្នាតតូច ជាពិសេសវាមានសមត្ថភាពជ្រាបចូល និងបំផ្លាញលេណដ្ឋានសត្រូវនៅក្រោមដីក្នុងជម្រៅជាង ១០០ ម៉ែត្រ ។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back និយាយថា ដោយសារតែកូរ៉េខាងត្បូងជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ដូច្នេះហើយ ទីក្រុងសេអ៊ូលត្រូវតែពឹងផ្អែកលើអាវុធដែលមានឥទ្ធិពលខ្លាំងក្លា ដូចជាមីស៊ីល Hyunmoo-5…
-

អ៊ុយក្រែន ចោទ រុស្ស៊ី មិនចង់បញ្ចប់សង្គ្រាម និងកំពុងសំងំផលិតដ្រូនទ្រង់ទ្រាយធំមួយថ្ងៃ ១ ពាន់គ្រឿង
កៀវ ៖ ប្រទេសរុស្ស៊ីមិនចាប់អារម្មណ៍ការចរចាបញ្ចប់ជម្លោះដែលនាំទៅដល់កិច្ចព្រមព្រៀងសន្តិភាពនោះទេ ជាពិសេសរុស្ស៊ីបែរជាកំពុងសំងំផលិតយន្តហោះដ្រូនឲ្យបាន ១ ពាន់គ្រឿងក្នុងមួយថ្ងៃទៅវិញ ។ នេះបើតាមការបញ្ជាក់ពីមេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ។ លោក Oleksander Syskyi មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែននិយាយថា រុស្ស៊ីកំពុងបង្កើនសកម្មភាពយោធា និងចំនួនទាហានវាយលុក ជាពិសេសរុស្ស៊ីក៏កំពុងសម្រុកផលិតវុធវាយប្រហារ ដូចជា មីស៊ីល និងយន្តហោះដ្រូនជាដើម ។ លោក Syskyi បញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ីកំពុងជំរុញផលិតយន្តហោះដ្រូន Shahed ដែលជាដ្រូនបង្កើតដោយអ៊ីរ៉ង់ក្នុងចំនួនរាប់រយគ្រឿងជារៀងរាល់ថ្ងៃ ជាមួយនឹងផែនការបង្កើនការផលិតចំនួនដ្រូនអត្តឃាតទាំងនោះ រហូតដល់ ១ ពាន់គ្រឿងក្នុងមួយថ្ងៃផងដែរ ។ លោកថា យោធាអ៊ុយក្រែនត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីរំខានដល់ផែនការទាំងនេះដើម្បីឲ្យសត្រូវបោះបង់ចោលមហិច្ឆតាផលិតរបស់ខ្លួន ។ ឆ្លើយតបនឹងការផលិតយន្តហោះដ្រូនរបស់រុស្ស៊ីនេះដែរ បណ្ដាមេដឹកនាំយោធាអ៊ុយក្រែនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍឧបករណ៍ស្ទាក់ចាប់ដ្រូនថា ជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងសន្សំសំចៃបំផុត ដើម្បីតតាំងនឹងការវាយប្រហារដោយយន្តហោះដ្រូនឥតឈប់ឈររបស់រុស្ស៊ី ជាជាងការប្រើមីស៊ីលដែលមានតម្លៃថ្លៃ ។ ជាក់ស្ដែង ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក អ៊ុយក្រែនក៏បានអភិវឌ្ឍសមត្ថភាពក្នុងការផលិតយន្តហោះដ្រូនដោយខ្លួនឯងយ៉ាងឆាប់រហ័សផងដែរ ៕ ប្រភព ៖ The Straits Times