Author: Dol Pheakdey
-

នាយករដ្ឋមន្ត្រីឥណ្ឌា ថ្លែងការពារសង្គ្រាមអ៊ីស្រាអែល នៅហ្គាហ្សា
ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសថ្លែងការពារសង្រ្គាម របស់អ៊ីស្រាអែល នៅតំបន់ Gaza បើទោះបីជាមានការចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ក៏ដោយ។ នេះបើតាមការចេញផ្សាយ របស់ Al Jazeera។ លោក Modi អះអាងបែបនេះ អំឡុងពេលថ្លែងសុន្ទរកថា ទៅកាន់សភាជាតិ អ៊ីសាអែល កាលពីថ្ងៃពុធ ជាថ្ងៃដំបូង នៃ ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ របស់លោក ទៅកាន់ទីក្រុង ហ្ស៊េរុយសាឡិម។ លោក Modi បានសង្កត់ធ្ងន់ លើការគាំទ្រដ៏យូរអង្វែង របស់ឥណ្ឌា សម្រាប់អ៊ីស្រាអែល។ លោកប្រកាសថ្កោលទោស ការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយ ចាត់ទុកទង្វើរបស់ក្រុមហាម៉ាសបែបនេះ ថា គឺជាអំពើព្រៃផ្សៃ ដោយបន្ថែមថា គ្មានហេតុផលណាមួយ អាចបង្ហាញអំពីភាពត្រឹមត្រូវ នៃ ការសម្លាប់ជនស៊ីវិលបានទេ។ លោកបន្តថា ឥណ្ឌាឈរនៅជាមួយអ៊ីស្រាអែល យ៉ាងរឹងមាំ…
-
អាមេរិក ពន្លឿនការផលិតយន្តហោះទម្លាក់គ្រាប់បែកបំបាំយកាយ B-21 Raider ឲ្យទាន់ឆ្នាំ ២០២៧
វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិក និងក្រុមហ៊ុន Northrop Grumman បានព្រមព្រៀងបង្កើនសមត្ថភាពផលិតផលិតយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider បន្ថែមចំនួន ២៥ ភាគរយទៀត ដើម្បីឲ្យទាន់ពេលវេលាចូលបម្រើសេវាកម្មនៅឆ្នាំ ២០២៧ ។ ការព្រមព្រៀងបង្កើនសមត្ថភាពផលិតនេះកើតមានឡើង បន្ទាប់ពីយន្តហោះគ្រាប់បែកជំនាន់ទី ៦ B-21 Raider ដែលផលិតដោយក្រុមហ៊ុន Northrop Grumman កំពុងស្ថិតក្រោមការផលិតក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ ក្រោយការចុះកិច្ចសន្យាតម្លៃ ៤,៥០០ លានដុល្លារកាលពីខែមករា ឆ្នាំ២០២៤ ។ B-21 Raider គឺជាយន្តហោះដែលមានសមត្ថភាពទាំងផ្ទុកអាវុធធម្មតា និងអាវុធនុយក្លេអ៊ែរ ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាបំបាំងកាយជំនាន់ចុងក្រោយ ដែលធ្វើឱ្យសត្រូវពិបាកចាប់សញ្ញា ។ វាមានតម្លៃជិត ៧០០ លានដុល្លារក្នុងមួយគ្រឿង ។ B-21 Raider នឹងក្លាយជាយន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយបែបយុទ្ធសាស្ត្រ ដែលខ្លាំងក្លា និងមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ខណៈអាមេរិកមានទំនុកចិត្តថា វាគឺជាអាវុធយុទ្ធសាស្ត្រសំខាន់ សម្រាប់ទ័ពអាកាសនាពេលអនាគត ។ យោងតាមសេចក្តីថ្លែងការណ៍, ការចែកចាយយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider ដំបូង នឹងដឹកជញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាស…
-

ថៃសោកស្តាយចំពោះការខូចខាតប្រាសាទព្រះវិហារ តែចោទកម្ពុជាថាប្រើប្រាស់ជាមូលដ្ឋានយោធា
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានបង្ហាញការសោកស្តាយចំពោះការធ្វើឱ្យប៉ះទង្គិចដោយគ្រាប់ធន់ធ្ងន់មកលើប្រាសាទព្រះវិហាររបស់ខ្មែរក្នុងសង្គ្រាមកាលពីឆ្នាំ ២០២៥។ ប៉ុន្តែលោកបានអះអាងថា កម្ពុជា បានប្រើប្រាស់ប្រាសាទបេតិកភណ្ឌពិភពលោកចំណាស់ជាង ១ពាន់ឆ្នាំនេះជាមូលដ្ឋានទ័ព។ លោក ស៊ីហាសាក់ ភួងកេតកែវ ត្រូវស្រង់សម្តីដោយកាសែត Thai Enquirer នៅថ្ងៃអង្គារនេះថា ស្ថានភាពខូចខាតនឹងមិនកើតឡើងទេ ប្រសិនបើកម្ពុជាមិនប្រើប្រាស់ប្រាសាទព្រះវិហារ ក្នុងគោលបំណងយោធា។ លោក បានថ្លែងបែបនេះបន្ទាប់ពីជំនួបពិភាក្សាជាមួយលោក Khaled Ahmed El-Enany Ali Ezz អគ្គនាយកអង្គការយូណេស្កូ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ប្រាសាទព្រះវិហារ បានរងការខូចខាតយ៉ាងដំណំ បង្កឱ្យរចនាសម្ព័ន្ធបុរាណមួយចំនួនបាក់បែក ខូចខាតជញ្ជាំង ថ្មបុរាណ និងស្នាដៃសិល្បៈដែលមានអាយុកាលជាង១០សតវត្ស។ ការខូតខាតនេះបណ្តាលមកពីការប្រើប្រាស់អាវុធធ្ងន់ និងការទម្លាក់គ្រាប់បែកក្នុងតំបន់ជុំវិញប្រាសាទពីសំណាក់យោធាថៃក្នុងសង្គ្រាមចំនួន២លើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ តំបន់ប្រាសាទព្រះវិហារ ត្រូវបានទាហានថៃបាញ់កម្ទេចដងស្ទូចសម្រាប់ជួសជុលប្រាសាទព្រះវិហារដួលរាបដល់ដី និងបន្សល់ទុកនូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទ៕
-

FBI៖ សហរដ្ឋអាម៉េរិកកំពុងដឹកនាំការប្រយុទ្ធប្រឆាំងបណ្តាញឆបោកនៅអាស៊ីអាគ្នេយ៍
ភ្នំពេញ៖ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានប្រកាសប្រឆាំងនឹងបណ្តាញឆបោកខ្នាតធំ នៅអាស៊ីអាគ្នេយ៍ ដោយអះអាងថា នឹងតាមកម្ទេចឱ្យដល់សំបុក ទោះបីជាក្រុមឧក្រិដ្ឋជនទាំងនោះព្យាយាមប្រើប្រាស់ព្រំដែន សម្រាប់ជ្រកកោនក៏ដោយ។ យោងតាមសារព័ត៌មាន TRT World លោក Scott Schelble អនុប្រធានផ្នែកប្រតិបត្តិការអន្តរជាតិរបស់ FBI បានបង្ហាញជំហរម៉ឺងម៉ាត់បំផុត បន្ទាប់ពីលោកបានចុះពិនិត្យមជ្ឈមណ្ឌលឆបោកដោយផ្ទាល់នៅក្នុងប្រទេសថៃ កម្ពុជា និងវៀតណាម។ លោកបានបញ្ជាក់ថា សហរដ្ឋអាម៉េរិកបានប្តេជ្ញាចិត្តដឹកនាំការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជនចិន ដែលបង្កើតការចំណេញរាប់ពាន់លានដុល្លារពីការបោកប្រាស់ជនជាតិអាម៉េរិកជារៀងរាល់ថ្ងៃ។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារនេះ លោក Schelble លើកឡើងថា ក្រុមឧក្រិដ្ឋជនទាំងនេះប្រតិបត្តិការយ៉ាងទំនើប ដោយឆ្លៀតឱកាសពីចន្លោះប្រហោងនៃច្បាប់បច្ចេកវិទ្យា ដើម្បីកេងប្រវ័ញ្ចលើមនុស្សងាយរងគ្រោះ និងបង្កឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រួមមានការធ្វើទារុណកម្ម និងការបង្ខំឱ្យធ្វើពលកម្មជាដើម។ ប្រភពដដែលបានគូសបញ្ជាក់ថា បច្ចុប្បន្ន FBI បានដាក់ពង្រាយភ្នាក់ងារឱ្យធ្វើការជាមួយប៉ូលីសថៃ លើក្រុមការងាររួមប្រឆាំងនឹងការឆបោក ដែលបានបង្អាក់បណ្តាញជាច្រើន កំណត់អត្តសញ្ញាណជនរងគ្រោះ និងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលគាំទ្រសកម្មភាពទាំងនេះ។ លោកបានលើកឡើងថា FBI ក៏ធ្លាប់បានសហការជាមួយប៉ូលីសកម្ពុជានាពេលកន្លងមក ដើម្បីសហការបោសសម្អាតសំបុកឆបោកនៅក្នុងស្រុក ហើយសង្ឃឹមថា នឹងមានកិច្ចពិភាក្សា ដើម្បីពង្រឹងកិច្ចសហការជាមួយប្រទេសវៀតណាមផងដែរ។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កម្រិតនៃការរំលោភបំពានក្នុងសំបុកឆបោកទាំងនោះ គឺមានភាពរន្ធត់ខ្លាំង រួមមានទាំងការរំលោភផ្លូវភេទ និងការជួញដូរមនុស្ស ដែលទាមទារឱ្យមានការអន្តរាគមន៍តាមផ្លូវច្បាប់ជាបន្ទាន់ និងម៉ឺងម៉ាត់បំផុត៕
-

អ៊ីរ៉ង់ ទិញមីស៊ីលលឿនជាងសំលេងប្រឆាំងនាវាចម្បាំងពី ចិន ទុកកម្លា អាមេរិក
តេហេរ៉ង់ ៖ អ៊ីរ៉ង់ ជិតឈានដល់កិច្ចព្រមព្រៀងមួយជាមួយចិនហើយ ដើម្បីទិញមីស៊ីលលឿនជាងសំលេងប្រឆាំងនាវាចម្បាំង ក្នុងគ្រាដែលអាមេរិកបានដាក់ពង្រាយកងកម្លាំងជើងទឹកដ៏ធំសម្បើមនៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់ មុនពេលមានការវាយប្រហារណាមួយលើទីក្រុងតេហេរ៉ង់ ។ ប្រភពចំនួន ៦ បានទម្លាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កិច្ចព្រមព្រៀងទិញមីស៊ីល CM 302 ដែលផលិតនៅប្រទេសចិននេះ ជិតបញ្ចប់ហើយ ទោះបីជាមិនទាន់មានការព្រមព្រៀងគ្នាអំពីកាលបរិច្ឆេទដឹកជញ្ជូនក៏ដោយ ។ មីស៊ីលលឿនជាងសំឡេងទាំងនេះ មិនត្រូវបានប្រភពបង្ហើបឈ្មោះទេ ប៉ុន្តែវាអាចបាញ់ក្នុងចម្ងាយប្រហែល ២៩០គីឡូម៉ែត្រ ហើយត្រូវបានរចនាឡើងដើម្បីគេចពីប្រព័ន្ធការពាររបស់នាវា ដោយហោះហើរក្នុងកម្ពស់ទាប និងមានល្បឿនលឿន ។ អ្នកជំនាញផ្នែកសព្វាវុធពីររូបនិយាយថា ការដាក់ពង្រាយរបស់មីស៊ីលទាំងនោះនឹងបង្កើនសមត្ថភាពវាយប្រហាររបស់អ៊ីរ៉ង់យ៉ាងខ្លាំង និងបង្កការគំរាមកំហែងដល់កងកម្លាំងជើងទឹកអាមេរិកនៅក្នុងតំបន់ ។ គួរបញ្ជាក់ថា មីស៊ីលទាំងនេះ នឹងក្លាយជាគ្រឿងសព្វាវុធយោធាទំនើបបំផុតមួយ ដែលត្រូវផ្ទេរទៅឱ្យអ៊ីរ៉ង់ដោយប្រទេសចិន ហើយវាក៏ជាការប្រឆាំងនឹងបម្រាមនាំចេញអាវុធរបស់អង្គការសហប្រជាជាតិ ដាក់លើទីក្រុងតេហេរ៉ង់ ដែលត្រូវបានអនុម័តលើកដំបូងក្នុងឆ្នាំ ២០០៦ ។ ទាក់ទងនឹងរឿងនេះដែរ ក្រសួងការបរទេសចិនបានប្រកាសច្រានចោល និងថា ខ្លួនមិនបានដឹងពីកិច្ចចរចា ជុំវិញលទ្ធភាពលក់មីស៊ីល ដូចដែលប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នោះទេ ៕ ប្រភព ៖ CNA
-

ប្រទះឃើញ ថៃរាប់សិបនាក់ ចូលរួមជាមួយអ៊ីស្រាអែល ធ្វើសង្គ្រាមនៅហ្គាហ្សា
បាងកក ៖ ជនជាតិថៃ ចំនួន ៧១នាក់ ត្រូវបានប្រទះឃើញ ស្ថិតនៅក្នុងចំណោម ជួរទាហានអ៊ីស្រាអែល ដែលបានធ្វើសង្គ្រាម នៅតំបន់ហ្គាហ្សា។ នេះបើតាមរបាយការណ៍ថ្មីមួយ របស់អង្គការក្រៅរដ្ឋាភិបាល នៅអ៊ីស្រាអែល។ ទិន្នន័យ របស់អង្គការ Hatzlacha កាលពីសប្តាហ៍មុន បានលាតត្រដាងថា ថៃទាំងនោះ គឺស្ថិតក្នុងចំណោមទាហាន ជាង៥ម៉ឺននាក់ ក្នុងជួរកងទ័ព អ៊ីស្រាអែល ដែលកាន់លិខិតឆ្លងដែន លើសពីមួយ។ នៅចុងឆ្នាំ២០២៣ អាជ្ញាធរថៃ ក៏ធ្លាប់បានដោះស្រាយកង្វល់ ជុំវីញពលករចំណាកស្រុក ក្នុងប្រទេសអ៊ីស្រាអែល ដែលបានចូលរួមចំណែក ជាទាហានសកម្ម សម្រាប់អ៊ីស្រាអែល ក្នុងសង្គ្រាម។ នៅពេលនោះ ថៃ បានបញ្ជាក់ថា អ្នកដែលស្ថិតក្នុងកងកម្លាំងបម្រុងយោធារបស់អ៊ីស្រាអែល ខុសពីពលករចំណាកស្រុកថៃ ដែលធ្វើការ នៅតាមតំបន់នានារបស់អ៊ីស្រាអែល។ យ៉ាងណា មានស្ត្រីថៃ ប្រហែលពី ៤០០ ទៅ ៥០០ នាក់បានរៀបការ ជាមួយជនជាតិអ៊ីស្រាអែល ជាហេតុនាំឲ្យកូនៗ របស់ពួកគេ តែងតែមានសញ្ជាតិ ពីរ។ យោងតាម CNA,…
-

មេដឹកនាំឥណ្ឌាផ្តើមទស្សនកិច្ចនៅអ៊ីស្រាអែល
ញូវ ដែល្លី ៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នៅថ្ងៃពុធនេះ បានធ្វើដំណើរ ទៅកាន់ប្រទេសអ៊ីស្រាអែល ដែលជាការចាប់ផ្តើម ដំណើរទស្សនកិច្ច រយៈពេល ២ថ្ងៃ។ បើតាម AFP, គោលដៅសំខាន់ នៃជើងនេះ គឺដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ក្នុងភាពជាដៃគូពាណិជ្ជកម្ម និង ការពារជាតិ ដ៏សំខាន់។ លោក Modi បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រជាជាតិរបស់យើងចែករំលែកភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និង ពហុភាគី» ដោយនិយាយទៀតថា លោកនឹងជួប លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និង ថ្លែងទៅកាន់សភា Knesset របស់អ៊ីស្រាអែល។ លោកបន្តថា «ទំនាក់ទំនង បានពង្រឹងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះ ទីក្រុង ញូវដែល្លី បានពង្រីកជាលំដាប់នូវកិច្ចសហប្រតិបត្តិការ ជាមួយអ៊ីស្រាអែល លើវិស័យការពារជាតិ កសិកម្ម បច្ចេកវិទ្យា និង សន្តិសុខតាមអ៊ីនធឺណិត ខណៈពេលដែលមានតុល្យភាពផលប្រយោជន៍ការទូត…
-

លោក ត្រាំ ថា អ៊ីរ៉ង់កំពុងសំងំផលិតមីស៊ីល បាញ់ដល់ដីអាមេរិក
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់កំពុងសំងំ ផលិតមីស៊ីល ដែលអាចបាញ់ដល់ដីសហរដ្ឋអាមេរិក។ អំឡុងពេលថ្លែងសុន្ទរកថា «រដ្ឋសហភាព» កាលពីថ្ងៃទីអង្គារ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់កំពុងស្វែងរកការអភិវឌ្ឍមីស៊ីល អាចវាយប្រហារសហរដ្ឋអាមេរិក ដែលជាបច្ចេកវិទ្យាអាវុធ រយៈចម្ងាយឆ្ងាយ ហើយ មានតែប្រទេសមួយចំនួន ប៉ុណ្ណោះ ដែលមានសមត្ថភាពផលិតបាន។ លោក Trump បានរៀបាប់ថា «ពួកគេបានអភិវឌ្ឍន៍មីស៊ីល ដែលអាចគំរាមកំហែងដល់អឺរ៉ុប និងមូលដ្ឋានរបស់យើង នៅក្រៅប្រទេស ហើយពួកគេកំពុងធ្វើការ ដើម្បីបង្កើតមីស៊ីល ដែលនឹងអាចបាញ់ ទៅដល់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ»។ ការព្រមាននេះ ធ្វើឡើង នៅ២ថ្ងៃបន្ទាប់ ពី លោក Steve Witkoff បេសកកជនពិសេស របស់លោក ត្រាំ បានអះអាងប្រាប់ Fox News ថា បច្ចុប្បន្ន អ៊ីរ៉ង់ បានពង្រឹងការចម្រាញ់ អ៊ុយរ៉ាញ៉ូម…
-

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សរសើរអ្នកចូលរួមបេសកកម្មជួយពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលីនៅព្រំដែនកម្ពុជា-ថៃ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សរសើរអ្នកចូលរួមបេសកកម្មជួយពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលីនៅព្រំដែនកម្ពុជា-ថៃ ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជននៃសាខាកាកបាទក្រហមកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី ។ ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៦កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានដូចជា ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប និងក្រុមប្រតិបត្តិនៅថ្នាក់កណ្តាល ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី រួមជាមួយការអនុវត្តផែនការក្រៅអាទិភាពជួយផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលកសាងសមត្ថភាព អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងតំបន់ប្រឈមខ្ពស់ និងតាមមណ្ឌលសុវត្ថិភាព។ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះសាខានៃបណ្តាខេត្តផ្សេងៗទៀត ដែលបានកៀរគរមូលនិធិ…
-

ជប៉ុន គ្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលលើកោះក្បែរតៃវ៉ាន់ នៅឆ្នាំ ២០៣១
តូក្យូ ៖ ជប៉ុនមានផែនការដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាស នៅលើកោះដាច់ស្រយាលមួយ នៅភាគខាងលិចនៃប្រទេសរបស់ខ្លួន នៅជិតកោះតៃវ៉ាន់ យ៉ាងយូរត្រឹមខែមីនា ឆ្នាំ២០៣១ ។ កោះនេះ មានទីតាំងស្ថិតនៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រ នៅភាគខាងកើតនៃកោះតៃវ៉ាន់ និង ១.៩០០គីឡូម៉ែត្រនៅភាគនិរតីនៃទីក្រុងតូក្យូ ។ បើតាមរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi, ការដាក់ពង្រាយពង្រាយមីស៊ីល នឹងធ្វើឡើងនៅលើកោះ Yonaguni ក្នុងឆ្នាំសារពើពន្ធ២០៣០ ដែលបញ្ចប់នៅខែមីនានៃប្រតិទិនឆ្នាំបន្ទាប់ ពោលគឺនៅឆ្នាំ ២០៣១ ។ ពាក់ព័ន្ធនឹងផែនការនេះ លោក Wang Yi ដែលជាប្រមុខការទូតកំពូលរបស់ប្រទេសចិន បាននិយាយនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich នៅដើមខែនេះថា កងកម្លាំងជប៉ុន កំពុងស្វែងរកការរស់ឡើងវិញនៃរបបយោធានិយម ។ យ៉ាងណាមិញ លោកស្រីនាយករដ្ឋមន្ត្រី Takaichi បានចោទប្រកាន់ចិនវិញថា កំពុងបង្កើនការប៉ុនប៉ង ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ដោយប្រើកម្លាំង ឬការបង្ខិតបង្ខំ នៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ហើយថា ជប៉ុនត្រូវតែពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនជាបន្ទាន់ ៕ ប្រភព ៖ AFP