Author: Dol Pheakdey

  • អាមេរិក បន្តចោទ ចិន សំងំពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរតាមផែនការ ១,០០០ គ្រាប់នៅឆ្នាំ ២០៣០

    អាមេរិក បន្តចោទ ចិន សំងំពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរតាមផែនការ ១,០០០ គ្រាប់នៅឆ្នាំ ២០៣០

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានបន្តចោទប្រកាន់ប្រទេសចិនថាកំពុងសំងំពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរយ៉ាងសម្បើមដៃ ដើម្បីឲ្យគ្រប់តាមផែនការដល់ ១,០០០ គ្រាប់នៅឆ្នាំ ២០៣០ ។ លោក Christopher Yeaw ជំនួយការរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយអាវុធនិយាយថា ការសំងំពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន គឺដោយសារតែការផុតកំណត់នៃសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ហៅកាត់ថា New START រវាងអាមេរិក និងរុស្ស៊ីកាលពីថ្ងៃទី៥ ខែកុម្ភៈ ។ លោកថា ការផុតកំណត់សន្ធិសញ្ញានេះធ្វើឲ្យមានចំណុចខ្វះខាតយ៉ាងធ្ងន់ធ្ងរ ដោយសារមិនបានរាប់បញ្ចូលការកសាងអាវុធយ៉ាងឆាប់រហ័ស និងគ្មានតម្លាភាពរបស់ចិន ។ ជាមួយគ្នានេះ លោក Christopher Yeaw ព្រមានថា ចិនអាចនឹងមានអាវុធនុយក្លេអ៊ែរស្មើអាមេរិក និងរុស្ស៊ី ក្នុងពេល ៤ ទៅ ៥ ឆ្នាំខាងមុខ ។ បើតាម Straits Times, ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង ៥,០០០ គ្រាប់ ។ ប៉ុន្តែសន្ធិសញ្ញា New START ដែលបានផុតកំណត់កាលពីថ្ងៃទី៥ ខែកុម្ភៈ…

  • អ៊ីរ៉ង់ថា កិច្ចព្រមព្រៀងជាមួយអាមេរិក អាចឈានដល់បាន «លុះត្រាតែផ្តល់អាទិភាពឱ្យការទូត»

    អ៊ីរ៉ង់ថា កិច្ចព្រមព្រៀងជាមួយអាមេរិក អាចឈានដល់បាន «លុះត្រាតែផ្តល់អាទិភាពឱ្យការទូត»

    រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃអង្គារ (២៤ កុម្ភៈ) ថា កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកគឺ «ស្ថិតនៅក្នុងការសម្រេចបាន ប៉ុន្តែលុះត្រាតែការទូតត្រូវបានផ្តល់អាទិភាពតែប៉ុណ្ណោះ» ខណៈការចរចាជុំថ្មីរវាងភាគីទាំងពីរនៅទីក្រុងហ្សឺណែវ ខិតកាន់តែកៀក។ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានបញ្ជាក់កាលពីថ្ងៃចន្ទថា កិច្ចចរចានុយក្លេអ៊ែរជុំថ្មីនេះគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ស្អែកនេះ នៅទីក្រុងហ្សឺណែវ ដោយប្រសិតអាមេរិក លោក Steve Witkoff និងលោក Jared Kushner ដែលជាមានតួនាទីជាប្រេសិត ហើយក៏ជាកូនប្រសាររបស់ប្រធានាធីបតីអាមេរិក Donald Trump ផងដែរនោះ នឹងជួបជាមួយគណៈប្រតិភូអ៊ីរ៉ង់ សម្រាប់កិច្ចពិភាក្សាជាថ្មីទៀត។ គួរឱ្យដឹងថា ប្រទេសទាំងពីរបានបន្តការចរចានៅដើមខែកុម្ភៈនេះ ខណៈដែលអាមេរិក បង្កើនសមត្ថភាពយោធារបស់ខ្លួននៅមជ្ឈិមបូព៌ា។ ចំណែកអ៊ីរ៉ង់វិញ ក៏បានគំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ ប្រសិនបើខ្លួនរងការវាយប្រហារដោយយោធា។ ក្នុងសារមួយលើបណ្ដាញសង្គម X លោក Araqchi បាននិយាយថា «ភាគីទាំងពីរមានឱកាសជាប្រវត្តិសាស្ត្រមួយ ដើម្បីទទួលបានកិច្ចព្រមព្រៀងដែលមិនធ្លាប់មានពីមុនមក ដែលដោះស្រាយកង្វល់ទៅវិញទៅមក និងសម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក»។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះបន្តថា ទីក្រុងតេអេរ៉ង់នឹងបន្តការចរចាឡើងវិញដោយ «ការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងស្មើភាពគ្នាក្នុងរយៈពេលដ៏ខ្លីបំផុត» ដោយសង្កត់ធ្ងន់លើការផ្ដល់អាទិភាពឱ្យការទូត។ អ្នកនាំពាក្យសេតវិមាន…

  • Floyd Mayweather និង Manny Pacquiao ព្រមព្រៀងឡើងសង្វៀនជាថ្មីនៅខែកញ្ញាឆ្នាំនេះ

    Floyd Mayweather និង Manny Pacquiao ព្រមព្រៀងឡើងសង្វៀនជាថ្មីនៅខែកញ្ញាឆ្នាំនេះ កីឡាករប្រដាល់កំពូលទាំងពីររូប Manny Pacquiao និង Floyd Mayweather បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​នឹង​គ្នា​ផ្លូវការ​ក្នុងការឡើងសង្វៀនតទល់គ្នាជាថ្មីនៅខែកញ្ញាឆ្នាំនេះ។ Manny Pacquiao វ័យ ៤៧ ឆ្នាំ និង Floyd Mayweather វ័យ ៤៨ ឆ្នាំ នឹង​មាន​ការ​ប្រកួត​ដ៏​អស្ចារ្យ​ម្តង​ទៀតនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក នៅថ្ងៃទី ១៩ ខែកញ្ញា និងមាន​ការ​ផ្សាយ​ផ្ទាល់​នៅលើ Netflix។ អតីតជើងឯកពិភពលោក Mayweather ទើបបានប្រកាសកាលពីសប្តាហ៍មុនថា នឹងវិលពី​ការ​ចូល​និវត្តន៍ឡើងសង្វៀនជាលើកទី ៤។ វានឹងជាការ​ប្រកួតអាជីពដំបូងសម្រាប់កីឡាករអាមេរិករូបនេះ តាំងពីឈ្នះកីឡាករកីឡាករ MMA, Conor McGregor នៅឆ្នាំ ២០១៧។ ចំណែកកីឡាករហ្វីលីពីន Manny Pacquiao បានចូលនិវត្តន៍កាលពីឆ្នាំ ២០២១ ដើម្បីផ្តោត​លើ​ការ​ធ្វើ​នយោបាយ តែក៏បានវិលឡើងសង្វៀនវិញកាលពីខែកក្កដា ស្មើពិន្ទុជាមួយជើងឯក WBC, Mario…

  • ឥណ្ឌា ចេញមុខ ថ្កោលទោសការវាយប្រហាររបស់ប៉ាគីស្ថាន លើអាហ្វហ្គានីស្ថាន

    ឥណ្ឌា ចេញមុខ ថ្កោលទោសការវាយប្រហាររបស់ប៉ាគីស្ថាន លើអាហ្វហ្គានីស្ថាន

    ញូវ ដែល្លី ៖ ប្រទេស ឥណ្ឌា បានចេញមុខ ថ្កោលទោសប៉ាគីស្ថាន ចំពោះការវាយប្រហារតាមអាកាស ទៅលើអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស យ៉ាងហោចណាស់ ១៨នាក់ និង បានធ្វើឱ្យមនុស្សជាច្រើននាក់ទៀត រងរបួស។ ការវាយប្រហារ ដែលទីក្រុង អ៊ីស្លាម៉ាបាដ ថ្លែងការពារថា ជា “ការឆ្លើយតប” ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត នាពេលថ្មីៗនេះ បានកើតឡើង កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ នៅក្នុងខេត្ត នាភាគខាងកើត អាហ្វហ្គានីស្ថាន។ ភ្លាមៗ ក្រោយកើតហេតុ, លោក Randhir Jaiswal អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានប្រកាស នៅថ្ងៃវាយប្រហារ ថា «ឥណ្ឌា ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាស របស់ប៉ាគីស្ថាន លើទឹកដីអាហ្វហ្គានីស្ថាន ដែលបានបណ្តាលឱ្យមានជនស៊ីវិល បាត់បង់ជីវិត រួមទាំង ស្ត្រី និង កុមារ ក្នុងអំឡុងខែដ៏ពិសិដ្ឋ នៃបុណ្យរ៉ាម៉ាដាន»។ បើតាម RT, រដ្ឋជិតខាងទាំងពីរនឹងគ្នា ធ្លាប់បានប៉ះទង្គិចគ្នា កាលពីខែតុលា…

  • លោក គីម ជុងអ៊ុន តែងតាំងកូនស្រី អាយុ ១៣ ឆ្នាំ ធ្វើអគ្គនាយិកាគ្រប់គ្រងមីស៊ីល

    លោក គីម ជុងអ៊ុន តែងតាំងកូនស្រី អាយុ ១៣ ឆ្នាំ ធ្វើអគ្គនាយិកាគ្រប់គ្រងមីស៊ីល

    ព្យុងយ៉ាង ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានលើកបន្តុបកូនស្រីវ័យ ១៣ ឆ្នាំឲ្យធ្វើជាអគ្គនាយិកា គ្រប់គ្រងមីស៊ីលរបស់ប្រទេសជាតិ ។ នេះបើតាមប្រភពពីកាសែត Chosun Daily ចេញផ្សាយកាលពីថ្ងៃចន្ទ ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបង្ហើបថា កូនស្រីដែលលោក គីម ជុងអ៊ុន លើកបន្តុបនេះមានឈ្មោះ គីម ជូអេ ។ កុមារី គីម ជូអេ ត្រូវបានឪពុកតែងតាំងឲ្យកាន់ការងារកំពូលមួយនេះ អំឡុងសមាជរបស់គណបក្សពលករកូរ៉េដែលកំពុងកាន់អំណាចកាលពីថ្ងៃចន្ទ ។ បើតាមប្រភពពីចារកម្មសម្ងាត់, តួនាទីជាអគ្គនាយិកាគ្រប់គ្រងរួមលើឃ្លាំងមីស៊ីលនេះ គឺតម្រូវឲ្យកុមារី គីម ជូអេ ត្រួតត្រាលើយោធា ដែលជាតួនាទីមានអំណាចធំបំផុតលំដាប់ទី ២ ក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរ បន្ទាប់ពីលោក គីម ជុងអ៊ុន ។ អ្នកវិភាគមើលឃើញថា ការផ្ដល់តួនាទីដ៏កំពូលនេះ គឺដោយសារតែលោក គីម ជុងអ៊ុន តែងតែដឹកដៃកូនស្រីវ័យ ១៣ ឆ្នាំរូបនេះទៅកាន់កន្លែងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ។ ចំណែកអង្គភាពស៊ើបការណ៍ជាតិនិយាយថា ការផ្ដល់តួនាទីនេះ ក៏ព្រោះតែកុមារី…

  • លោក ពូទីន ជួបរដ្ឋមន្ត្រីការបរទេសវៀតណាម នៅមូស្គូ

    លោក ពូទីន ជួបរដ្ឋមន្ត្រីការបរទេសវៀតណាម នៅមូស្គូ

    មូស្គូ ៖ លោក ពូទីន ប្រធានាធិបតី នៃប្រទេសរុស្ស៊ី ទទួលជួបលោក Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាម នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះ “ការសន្ទនាជាក់ស្តែង និងបើកចំហ” រវាងប្រទេសរបស់លោក និង វៀតណាម ក្នុងអំឡុងកិច្ចប្រជុំ ជាមួយលោក Le Hoai Trung នាពេលនោះ។ លោក ពូទីន បាននិយាយថា «ទំនាក់ទំនងទ្វេភាគីរបស់យើង កំពុងអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន ការផ្លាស់ប្តូរពាណិជ្ជកម្មកំពុងកើនឡើង។ យើងមានកិច្ចសន្ទនាយ៉ាងសំខាន់ និងបើកចំហលើគ្រប់វិស័យ រួមទាំងផ្នែកនយោបាយផងដែរ»។ បើតាម Vietnamnet, ក្នុងពេលទៅរុស្ស៊ីលើកនេះ លោក Le Hoai Trung ក៏បានជួបជាមួយប្រធានគណបក្ស United Russia លោក Medvedev ។ ក្នុងជំនួបនោះ លោក Le Hoai…

  • ចិន ដាក់បញ្ចូលក្រុមហ៊ុនជប៉ុនចំនួន ៤០ ក្នុងបញ្ជីខ្មៅ

    ចិន ដាក់បញ្ចូលក្រុមហ៊ុនជប៉ុនចំនួន ៤០ ក្នុងបញ្ជីខ្មៅ

    តូក្យូ ៖ ភាពតានតឹងររវាងទីក្រុងប៉េកាំង និងតូក្យូ កាន់តែពុះកញ្ជ្រោល ក្រោយក្រសួងពាណិជ្ជកម្មចិន ដាក់បញ្ចូលក្រុមហ៊ុន និងអង្គភាពជប៉ុនចំនួន ៤០ ក្នុងបញ្ជីខ្មៅ ក្រោមហេតុផលព្រួយបារម្ភអំពីសន្តិសុខជាតិ ជុំវិញការមានទំនាក់ទំនងជាមួយយោធារបស់ពួកគេ ។ វិធានការក្តៅរបស់ចិន កើតឡើងស្របពេលដែលទំនាក់ទំនងរវាងមហាយក្សនៅអាស៊ីទាំងពីរកាន់តែល្អក់កករ ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី Sanae Takaichi ព្រមានអន្តរាគមន៍យោធា ប្រសិនបើចិនហ៊ានបើកការវាយប្រហារច្បាមយកកោះតៃវ៉ាន់មកគ្រប់គ្រង ។ បើតាម Japan Today, ក្រសួងពាណិជ្ជកម្មចិន បានចាត់វិធានការរឹតត្បិតគ្រប់គ្រងលើការនាំចេញរបស់អង្គភាព ឬក្រុមហ៊ុនចំនួន ២០ របស់ជប៉ុន រួមទាំងក្រុមហ៊ុន Mitsubishi និងទីភ្នាក់ងារអវកាសជប៉ុន ដោយចោទប្រកាន់ពួកគេថា បានជួយបង្កើនសមត្ថភាពយោធា ។ ជាមួយគ្នានេះ ក្រសួងក៏បានដាក់បញ្ចូលអង្គភាពជប៉ុនចំនួន ២០ បន្ថែមទៀត រួមទាំងក្រុមហ៊ុន Subaru ទៅក្នុងបញ្ជីតាមដាន ដែលតម្រូវឱ្យមានការពិនិត្យឡើងវិញយ៉ាងតឹងរ៉ឹង ទៅលើការនាំចេញទំនិញប្រើប្រាស់បានពីរយ៉ាង ឬ “dual-use items.” ដែលអាចប្រើប្រាស់សម្រាប់គោលបំណងយោធា ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មជប៉ុន, វិធានការនេះ មានគោលបំណងទប់ស្កាត់ការពង្រីកអំណាចយោធា និងមហិច្ឆតានុយក្លេអ៊ែររបស់ជប៉ុន ហើយវាជារឿងត្រឹមត្រូវ សមហេតុផល…

  • អ៊ីរ៉ង់ចាយជិត ៦០០ លានដុល្លារ ទិញអាវុធពី រុស្ស៊ី ទុកទប់ទល់ អាមេរិក

    អ៊ីរ៉ង់ចាយជិត ៦០០ លានដុល្លារ ទិញអាវុធពី រុស្ស៊ី ទុកទប់ទល់ អាមេរិក

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានចុះកុងត្រាមានតម្លៃ ៥៨៩លានដុល្លារ ដើម្បីបញ្ជាទិញប្រព័ន្ធការពារដែនអាកាសពីរុស្ស៊ី ដែលប្រព័ន្ធនេះ ជាប្រភេទកាំភ្លើងបាញ់មីស៊ីលដាក់លើស្មាដ៏ទំនើបមានឈ្មោះថា Verba ដើម្បីទុកទប់ទល់ការគំរាមកំហែងពីអាមេរិក ។ បើតាមសារព័ត៌មាន militarnyi, កិច្ចព្រមព្រៀងនេះ ដែលចុះហត្ថលេខានៅទីក្រុងមូស្គូ កាលពីខែធ្នូឆ្នាំមុន បានកំណត់ថា រុស្ស៊ីនឹងផ្គត់ផ្គង់អង្គភាពបាញ់មីស៊ីលលើស្មា «Verba» ចំនួន ៥០០ដើម និងមីស៊ីល «9M336» ចំនួន ២.៥០០គ្រាប់ទៅឱ្យអ៊ីរ៉ង់ ក្នុងរយៈពេល ៣ឆ្នាំ ។ អង្គភាពបាញ់មីស៊ីលលើស្មា «Verba» គឺជាប្រព័ន្ធការពារដែនអាកាសចល័តកម្រិតខ្ពស់ (MANPADS) ជំនាន់ថ្មីបំផុតរបស់រុស្ស៊ី ដែលត្រូវបានរចនាឡើងដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំង, ឧទ្ធម្ភាគចក្រ, និងដ្រូន (UAVs) ក្នុងរយៈកម្ពស់ទាប ។ វាអាចបាញ់ក្នុងចម្ងាយចាប់ពី ៦ទៅ៦.៥គីឡូម៉ែត្រ និងក្នុងរយៈកម្ពស់ចាប់ពី ៤ទៅ៤.៥គីឡូម៉ែត្រ ជាមួយល្បឿនមីស៊ីលប្រហែល ៦០០ម៉ែត្រក្នុងមួយវិនាទី ។ វាក៏មានសមត្ថភាពស្វែងរកគោលដៅដោយស្វ័យប្រវត្តិ និងមានភាពធន់ខ្ពស់ ប្រឆាំងនឹងការរំខានពីប្រព័ន្ធអេឡិចត្រូនិកផងដែរ ។ អ៊ីរ៉ង់បានស្នើប្រព័ន្ធនេះជាផ្លូវការ កាលពីខែកក្កដាឆ្នាំមុន ហើយក្រោមកិច្ចព្រមព្រៀងនេះ ការដឹកជញ្ជូនត្រូវបានកំណត់ពេលជា ៣ ដំណាក់កាល…

  • សភាតៃវ៉ាន់ នឹងពិភាក្សាអំពីថវិកាការពារជាតិពិសេសដែលជាប់គាំងសប្តាហ៍ក្រោយ

    សភាតៃវ៉ាន់ នឹងពិភាក្សាអំពីថវិកាការពារជាតិពិសេសដែលជាប់គាំងសប្តាហ៍ក្រោយ

    តៃប៉ិ ៖ សភាតៃវ៉ាន់នឹងរៀបចំកិច្ចពិភាក្សាមួយនៅចុងសប្តាហ៍ក្រោយនេះ ពាក់ព័ន្ធនឹងកញ្ចប់ថវិកាការពារជាតិពិសេស ដែលស្នើឡើងដោយរដ្ឋាភិបាលកំពុងកាន់អំណាច ដែលមានតម្លៃដល់ទៅ ៤០ពាន់លានដុល្លារ ប៉ុន្តែវាកំពុងជាប់គាំងដោយសារតែមានការជំទាស់ពីគណបក្សប្រឆាំង ។ កញ្ចប់ថវិកាការពារដ៏ធំសម្បើមនេះ ត្រូវបានស្នើឡើងលោកប្រធានាធិបតី ឡាយ ឈីង តេ ក្នុងឆ្នាំ ២០២៥ ដើម្បីបង្កើនការចំណាយបន្ថែមលើវិស័យការពារជាតិ ទប់ទល់នឹងការសម្លុតគំរាមផ្នែកយោធាពីទីក្រុងប៉េកាំង ដែលបានដាក់សម្ពាធបង្ខំឱ្យកោះនេះ ចូលរួមជាផ្នែកមួយនៃប្រទេសចិនដីគោក ។ ឆ្លើយតបការគំរាមរបស់ចិន និងការជំរុញពីអាមេរិ ធ្វើឲ្យតៃវ៉ាន់បង្កើនការចំណាយផ្នែកការពារជាតិកាន់តែច្រើន ។ តួយ៉ាង កាលពីខែសីហា លោកប្រធានាធិបតី ឡាយ ឈីង តេ និយាយថា លោកចង់ឱ្យតៃវ៉ាន់បង្កើនថវិកាការពារជាតិកើនដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប នៅត្រឹមឆ្នាំ ២០៣០ ។ សម្រាប់គម្រោងចំណាយថវិកាបន្ថែមថ្មីនេះ រដ្ឋាភិបាលតៃវ៉ាន់នឹងផ្ដោតចម្បងលើការទិញសព្វាវុធថ្មីៗពីអាមេរិក និង ការពង្រឹងសមត្ថភាពការពារជាតិ សំដៅធ្វើឱ្យប្រទេសចិន មានការលំបាក និងចំណាយខ្ពស់ក្នុងការប៉ុនប៉ងវាយប្រហារកោះនេះ ។ ផ្អែកតាមការវិភាគ សេណារីយូមួយដែលអាចទៅរួច នៅក្នុងការធ្វើសង្គ្រាមច្បាមយកកោះតៃវ៉ាន់ គឺកងទ័ពចិនអាចនឹងប្រើយន្តហោះ និងនាវាចម្បាំង ឡោមព័ទ្ធបិទខ្ទប់ជុំវិញ ដើម្បីឲ្យតៃវ៉ាន់មិនអាចមានទំនាក់ទំនងជាមួយពិភពខាងក្រៅ មុននឹងបញ្ជូនទ័ពថ្មើរជើងឡើងទៅវាយសង្គ្រាប់កោះនេះតែម្តង ៕

  • វ៉េណេស៊ុយអេឡា ជំរុញឱ្យ អាមេរិក ដោះលែងលោក ម៉ាឌូរ៉ូ និងភរិយា ជាបន្ទាន់

    វ៉េណេស៊ុយអេឡា ជំរុញឱ្យ អាមេរិក ដោះលែងលោក ម៉ាឌូរ៉ូ និងភរិយា ជាបន្ទាន់

    ការ៉ាកាស ៖ ប្រមុខការទូតវ៉េណេស៊ុយអេឡា បានជំរុញឱ្យសហរដ្ឋអាមេរិក ដោះលែងមេដឹកនាំខ្លួន គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ និងជំទាវទី១ ជាបន្ទាន់ ។ យោធាអាមេរិក បានបើកការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា និងបានចាប់ខ្លួនលោក ប្រធានាធិបតី ម៉ាឌូរ៉ូ រួមជាមួយភរិយារបស់គាត់ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។ ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil នៅថ្ងៃចន្ទ បានប្រើសម័យប្រជុំលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជំរុញឱ្យអាមេរិកដោះលែងលោក ម៉ាឌូរ៉ូ និងភរិយារបស់គាត់ជាបន្ទាន់ ។ បន្ថែមលើនេះ លោក Gil ក៏បានអំពាវនាវដល់ប្រទេសពាក់ព័ន្ធ ឱ្យបញ្ចប់វិធានការបង្ខិតបង្ខំឯកតោភាគីទាំងអស់ ដែលដាក់លើវ៉េណេស៊ុយអេឡា ។ លោកថា វិធានការបែបនេះ មិនត្រឹមតែរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងរំលោភលើសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រជាជនវ៉េណេស៊ុយអេឡាផងដែរ ។ សម័យប្រជុំលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបើកនៅថ្ងៃចន្ទ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១…