Author: Dol Pheakdey
-

ចក្រភពអង់គ្លេស ប្រកាសកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន នៅក្នុងខួប ៤ឆ្នាំនៃសង្គ្រាម
ចក្រភពអង់គ្លេស បានប្រកាសពីកញ្ចប់ជំនួយយោធា មនុស្សធម៌ និងការកសាងឡើងវិញសម្រាប់អ៊ុយក្រែន នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ នេះ ពោលគឺជាថ្ងៃគម្រប់ខួប ៤ឆ្នាំគត់ ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន។ កញ្ចប់នេះបានបែងចែកថវិកាថ្មីចំនួន ២០លានផោន (ឬ ២៧លានដុល្លារអាមេរិក) សម្រាប់ការគាំទ្របន្ទាន់ផ្នែកថាមពល ដែលមានគោលបំណងការពារ និងស្តារបណ្តាញអគ្គិសនីរបស់អ៊ុយក្រែនឡើងវិញ ក៏ដូចជាបង្កើនសមត្ថភាពផលិតផងដែរ។ ជាមួយនឹងការចូលរួមចំណែកចុងក្រោយនេះ ការគាំទ្រសរុបរបស់ចក្រភពអង់គ្លេសសម្រាប់វិស័យថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក មានចំនួនលើសពី ៤៩០ លានផោន (ឬ ៦៦២ លានដុល្លារអាមេរិក)។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រកាសថា «នៅខួបដ៏សោកសៅនេះ សាររបស់ចក្រភពអង់គ្លេស ទៅកាន់ប្រជាជនអ៊ុយក្រែនគឺសាមញ្ញណាស់ថា៖ អង់គ្លេសឈរនៅជាមួយអ៊ុយក្រែន កាន់តែខ្លាំងក្លាជាងពេលណាៗទាំងអស់។ នោះហើយជាមូលហេតុដែលអង់គ្លេសកំពុងប្រកាសពីការគាំទ្រថ្មីនៅថ្ងៃនេះ ហើយអង់គ្លេសនឹងបន្តគាំទ្រអ៊ុយក្រែន ឱ្យបានយូរតាមដែលអាចធ្វើទៅបាន»។ គួរឱ្យដឹងថា ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គឺខួបលើកទីបួននៃសង្រ្គាមរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានផ្ទុះឡើងដំបូងនៅឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស BBC ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ លោកប្រធានាធិបតីអ៊ុយក្រែន…
-

ណាសា ដាក់មហិច្ឆតាបញ្ជូនអវកាសយានិកទៅភពព្រះចន្ទនៅខែក្រោយឲ្យខានតែបាន
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក ណាសា បានដាក់មហិច្ឆតាបញ្ជូនអវកាសយានិកចំនួន ៤ រូបនៃបេសកកម្ម Artemis 2 ដើម្បីឲ្យទៅហោះក្រឡឹងជុំវិញភពព្រះចន្ទ នៅថ្ងៃទី៦ ខែមីនាខាងមុខនេះ ។ Artemis 2 គឺជាបេសកកម្មទី ២ នៅក្នុងកម្មវិធីភពព្រះចន្ទមានតម្លៃរាប់ពាន់លានដុល្លារ បន្ទាប់ពីការហោះហើរគ្មានមនុស្សកាលពីឆ្នាំ ២០២២ ។ វាក៏ជាការហោះហើរលើកដំបូង ក្នុងការបញ្ជូនក្រុមអវកាសយានិកហោះជុំវិញភពព្រះចន្ទ ក្នុងដំណើររយៈពេល ១០ ថ្ងៃ ទៅកាន់ទីតាំងជិតបំផុតពុំធ្លាប់មាននៅទីអវកាស ។ បើតាមទីភ្នាក់ងារព័ត៌មាន AP, ដើម្បីត្រៀមលក្ខណៈឲ្យបានរួចរាល់ អវកាសយានិកអាមេរិកចំនួន ៣ រូប និងកាណាដាចំនួនមួយរូប បានចាប់ផ្តើមធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាពរយៈពេល ២ សប្តាហ៍ ។ អវកាសយានិកទាំង ៤ រូបនឹងធ្វើដំណើរតាមរ៉ុក្កែត Space Launch System ។ បេសកកម្មនេះ គឺជាការសាកល្បងហោះជុំវិញភពព្រះចន្ទរបស់អវកាសយានិកលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៧២ ។ ការប្រកាសរបស់អង្គការណាសាធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការជោគជ័យការបាញ់សាកល្បងបង្ហោះរ៉ុកកែតលើកទី ២…
-

ព្យុះព្រិលវាយលុក គំរាមអាមេរិក ៤០លាននាក់
វ៉ាស៊ីនតោន ៖ ព្យុះរដូវរងា ឬ ព្យុះព្រិលបានបោកបក់ ទៅលើភាគឦសាន សហរដ្ឋអាមេរិក គំរាមកំហែងដល់មនុស្ស ជាង៤០លាននាក់ កាលពីថ្ងៃចន្ទ។ ព្យុះនេះបានធ្វើឱ្យមានព្រិលធ្លាក់យ៉ាងខ្លាំង ហើយមន្ត្រី នៅទីក្រុងញូវយ៉ក បានអនុវត្តបំរាមធ្វើដំណើរ ទូទាំងទីក្រុង ខណៈដែលព្យុះ វាយលុកតំបន់នេះ ពេញមួយយប់ រំខានដល់ជើងហោះហើរ ព្រមទាំង ធ្វើឱ្យផ្ទះសម្បែង និង អគារអាជីវកម្ម រាប់សែនកន្លែង គ្មានថាមពលអគ្គិសនីប្រើប្រាស់ ខណៈដែលសាលារៀន ត្រូវបានបិទទ្វារ បន្តបន្ទាប់។ លោក Zohran Mamdani អភិបាលក្រុងញូវយ៉ក បានបញ្ជាឱ្យអ្នកបើកបរ ដែលមិនចាំបាច់ កុំចេញដំណើរ ខណៈដែលអាជ្ញាធរ នៅរដ្ឋ New Jersey និង រដ្ឋ Rhode Island ដែលនៅជិតខាងនឹងទីក្រុង ញូវយ៉ក ក៏បានចេញការរឹតបន្តឹង ជុំវិញបំរាមធ្វើដំណើរ ស្រដៀងគ្នានេះ ផងដែរ។ លោក Vincent Greer ជាអ្នកស្រុក នៅតំបន់ Wildwood…
-

ជប៉ុន កោតសរសើរទំនាក់ទំនងជាមួយកម្ពុជា ចំថ្ងៃចម្រើនព្រះជន្មព្រះចៅអធិរាជ
ភ្នំពេញ៖ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atsushi បាន កោតសរសើរ ការរីកចម្រើន ទំនាក់ទំនងទ្វេភាគី កម្ពុជា ជប៉ុន រយៈ ពេល ពីរឆ្នាំចុងក្រោយ នេះ។ នៅ ក្នុងសារឧទ្ទិស ដល់ ពិធីចម្រើន ព្រះជន្ម ព្រះចៅអធិរាជជប៉ុន នៅថ្ងៃចន្ទ ទី ២៣ ខែកុម្ភៈ នេះ លោកឯកអគ្គ រាជទូត លើកឡើងថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះទំនាក់ទំនងរវាងប្រទេសទាំងពីរមានការវិវត្តវិជ្ជមានជាច្រើនបានកើតឡើង រួមទាំងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមកយ៉ាងច្រើនកុះករ។ ការផ្លាស់ប្តូរទស្សនកិច្ច ដែល មន្ត្រីការទូតជាន់ខ្ពស់ រូបនេះ សំដៅដល់ ដំណើរទស្សនកិច្ច របស់ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក លោក KATO Katsunobu មកកម្ពុជា កាលពីខែមករា។ មួយខែក្រោយមាន ដំណើរទស្សនកិច្ច របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ មុននឹង…
-

កូរ៉េខាងជើង ប្រកាសអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ទប់ទល់សត្រូវឈ្លានពាន
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរឲ្យខ្លាំងថែមមួយកម្រិតទៀត ដើម្បីតៀមខ្លួនទប់ទល់នឹងការឈ្លានពានរបស់សត្រូវណាមួយ ។ ការប្រកាសរបស់លោក គីម ជុងអ៊ុន កើតមានឡើង បន្ទាប់ពីសមាជរបស់គណបក្សពលករកូរ៉េដែលកំពុងកាន់អំណាចបានសម្រេចជ្រើសរើសរូបលោកឲ្យបន្តកាន់តំណែងជាមេដឹកនាំប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ។ បើតាម KCNA, សមាជដ៏កម្រនេះបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់លោក គីម ជុងអ៊ុន ក្នុងការទប់ទល់នឹងសត្រូវ តាមរយៈការធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងក្លា នូវកម្លាំងនុយក្លេអ៊ែររបស់ប្រទេសជាតិ ។ សេចក្តីថ្លែងការណ៍របស់បក្សពលកររៀបរាប់ថា លោក គីម ជុងអ៊ុន បានដឹកនាំការងារយ៉ាងស្វាហាប់ ដើម្បីប្រែក្លាយកងទ័ពប្រជាជនកូរ៉េ ដែលជាស្នូលនៃការការពារជាតិ និងជាសសរស្តម្ភនៃការការពារសន្តិភាព ទៅជាវីរកងទ័ពដ៏មានឥទ្ធិពល ។ សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា លោក គីម ជុងអ៊ុន ថែមទាំងកសាងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ ពោរពេញទៅដោយសមត្ថភាព ដែលអាចទប់ទល់នឹងការគំរាមកំហែងនៅគ្រប់ទម្រង់នៃសង្គ្រាមឈ្លានពានណាមួយពីសំណាក់សត្រូវ ។ ជាក់ស្ដែង នៅមុខប៉ុន្មានថ្ងៃនៃសមាជបក្សចាប់ផ្ដើម កូរ៉េខាងជើងបានសម្ញែងប្រព័ន្ធជើងទម្របាញ់មីស៊ីលរយៈចម្ងាយខ្លីថ្មីចំនួន ៥០ គ្រឿង ដើម្បីបង្ហាញសាច់ដុំយោធាទៅដល់គូប្រជែងស៊ីសាច់ហុតឈាមរបស់ខ្លួនគឺ កូរ៉េខាងត្បូង ។ ចំណែកនៅក្រោយសមាជបក្សដដែលនេះ លោក គីម ជុនអ៊ុន ត្រូវបានគេរំពឹងថានឹងបង្ហាញសាច់ដុំកម្មវិធីអាវុធនុយក្លេអ៊ែរដំណាក់កាលថ្មី ដែលសម្រេចបាននៅក្រោមសម័យកាលដឹកនាំរបស់លោក…
-

រុស្ស៊ី ព្រមាន កូរ៉េខាងត្បូង រឿងផ្តល់ជំនួយទិញអាវុធដល់ អ៊ុយក្រែន
មូស្គូ ៖ រុស្ស៊ីបានចេញមុខព្រមានធ្ងន់ៗដល់កូរ៉េខាងត្បូង ដែលចូលរួមគំនិតផ្តួចផ្តើម “PURL” របស់អង្គការ NATO ដែលមានគោលបំណងកៀរគរលុយទិញអាវុធផ្គត់ផ្គង់ដល់អ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តបែបនេះ នឹងបង្កការខូចខាត ដែលមិនអាចជួសជុលបាន ចំពោះទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងត្បូង ដោយលោកស្រីព្រមានថា ទីក្រុងមូស្គូ នឹងត្រូវបង្ខំឱ្យអនុវត្តសិទ្ធិសងសឹកវិញ។ ប៉ុន្តែរុស្ស៊ីសង្ឃឹមថា កូរ៉េខាងត្បូងនឹងមិនចូលរួមផែនការបូមគ្រាប់រំសេវ និងអាវុធជួយអ៊ុយក្រែនរបស់លោកខាងលិច ដើម្បីស្តារទំនាក់ទំនងរុស្ស៉ី-កូរ៉េខាងត្បូងឡើងវិញនាពេលអនាគត។ ការព្រមានរបស់រុស្ស៊ី ធ្វើឡើងក្រោយកាសែត The Korea Times បានទម្លាយថា អង្គការ NATO បានទាក់ទងទៅអាជ្ញាធរកូរ៉េខាងត្បូង ជាមួយនឹងសំណើសុំឲ្យចូលរួមក្នុងគំនិតផ្តួចផ្តើម PURL។ អង្គការណាតូ បានចាប់ផ្តើមកម្មវិធី PURL កាលពីរដូវក្តៅឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការផ្គត់ផ្គង់អាវុធដោយសេរីដល់អ៊ុយក្រែន។ យន្តការរបស់កម្មវិធីនេះ គឺថា ទីក្រុងកៀវបានលើកឡើងនូវសំណើគ្រឿងសព្វាវុធ ហើយសមាជិកណាតូនឹងផ្តល់ហិរញ្ញប្បទានដល់ការទិញអាវុធរបស់ពួកគេពីសហរដ្ឋអាមេរិកយកទៅផ្គត់ផ្គង់ដល់អ៊ុយក្រែន៕ ប្រភព ៖ ស៊ីនហួរ
-

លោក ពូទីន ថា អភិវឌ្ឍន៍កម្លាំងនុយក្លេអ៊ែររុស្ស៊ី ជាអាទិភាពដាច់ខាត ក្នុងពេលនេះ
មូស្គូ ៖ លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និយាយថា ការអភិវឌ្ឍកម្លាំងនុយក្លេអ៊ែរ របស់ប្រទេសរុស្ស៊ី ឥឡូវនេះ គឺជារឿងអាទិភាពដាច់ខាត។ ការគូសបញ្ជាក់ របស់មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានធ្វើឡើង កាលពីថ្ងៃអាទិត្យ ហើយជាការលើកឡើង បន្ទាប់ពីផុតសុពលភាព នៃ សន្ធិសញ្ញានុយក្លេអ៊ែរ ដែលនៅសល់ចុងក្រោយរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក។ នៅក្នុងការថ្លែងសារ ជាវីដេអូ អបអរ «ទិវាអ្នកការពារមាតុភូមិ», លោក ពូទីន បាននិយាយបន្ថែម ដោយប្តេជ្ញាថា នឹងបន្តពង្រឹងកងទ័ពជើងគោក និងជើងទឹក ព្រមទាំង ទាញយកបទពិសោធន៍យោធា ពីជម្លោះ ជិត៤ឆ្នាំ នៅអ៊ុយក្រែន។ ការកត់សម្គាល់ របស់លោកពូទីន បានធ្វើឡើង នៅត្រឹមតែ ពីរថ្ងៃ មុនដល់ខួបលើកទី៤ នៃការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានបង្កឱ្យមានសង្រ្គាម មកដល់បច្ចុប្បន្ន។ ទីក្រុង មូស្គូ និង ទីក្រុង វ៉ាស៊ីនតោន ដែលជាមហាអំណាចនុយក្លេអ៊ែរ សំខាន់ពីរ របស់ពិភពលោក មិនត្រូវបានចងភ្ជាប់…
-
លោក គីម ជុងអ៊ុន ជាប់ឆ្នោតជាថ្មី ឲ្យបន្តដឹកនាំបក្សកាន់អំណាចនៅកូរ៉េខាងជើង
ព្យុងយ៉ាង ៖ លោក គីម ជុងអ៊ុន បានជាប់ឆ្នោតជាថ្មី បន្តធ្វើជាមេដឹកនាំ គណបក្សកាន់អំណាច Workers’ Party នៅប្រទេសកូរ៉េខាងជើង អំឡុងសមាជដ៏កម្រមួយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានចេញផ្សាយ នៅថ្ងៃចន្ទនេះ ថា លោក បានជាប់ឆ្នោតជាថ្មី ធ្វើជាអគ្គលេខាធិការ គណបក្សពលករ បន្ទាប់ពីមានការសម្រេចជាឯកច្ឆ័ន្ទ របស់គណៈប្រតិភូទាំងអស់ ដែលបានចូលរួមសមាជ ថ្ងៃទី៤ កាលពីថ្ងៃអាទិត្យ។ ប្រភពបញ្ជាក់ថា «ជាការស្របតាមឆន្ទៈ ដែលមិនអាចរុះរើបាន និង បំណងប្រាថ្នាទាំងអស់»។ អស់ជាច្រើនទស្សវត្សមកហើយ អាវុធនុយក្លេអ៊ែរ និងកម្លាំងយោធា គឺជារឿងអាទិភាពរបស់កូរ៉េខាងជើង ខណៈដែលស្តុកអាហារ បានរីងស្ងួត ហើយ ទុរ្ភិក្ស ក៏ជាបញ្ហាធ្ងន់ធ្ងរ។ ប៉ុន្តែ ចាប់តាំងពីឡើងកាន់អំណាច ក្នុងឆ្នាំ២០១១, លោក Kim បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការពង្រឹងសេដ្ឋកិច្ច របស់ប្រទេសក្រីក្រមួយនេះ។ អំឡុងសមាជបក្ស កាលពីឆ្នាំ២០២១ លោក Kim បានធ្វើការទទួលស្គាល់ ដ៏កម្រមួយថា កំហុសត្រូវបានធ្វើឡើង…
-

ប្រទេសអារ៉ាប់ ថ្កោលទោសសម្តីទូតអាមេរិក ជុំវិញសិទ្ធិរបស់អ៊ីស្រាអែល លើទឹកដីមជ្ឈិមបូព៌ា
បរទេស ៖ បណ្តាប្រទេសអារ៉ាប់ បានប្រកាសថ្កោលទោស សម្តីរបស់ទូតអាមេរិក ដែលអះអាងថា អ៊ីស្រាអែល មានសិទ្ធិ លើទឹកដីភាគច្រើន នៃតំបន់មជ្ឈិមបូព៌ា។ នៅថ្ងៃអាទិត្យនេះ បណ្តាប្រទេសអារ៉ាប់ និងមូស្លីម បានរួមគ្នាថ្កោលទោសការអត្ថាធិប្បាយ របស់លោក Mike Huckabee ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអ៊ីស្រាអែល ដែលបាននិយាយថា បើតាមគម្ពីរសាសនា អ៊ីស្រាអែលមានសិទ្ធិលើទឹកដីភាគច្រើន នៃតំបន់មជ្ឈិមបូព៌ា។ លោក Huckabee បានលើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសមួយចេញផ្សាយ កាលពីសុក្រសប្តាហ៍នេះ។ យ៉ាងណា លោក បានថា អ៊ីស្រាអែល មិនទាមទារចង់បានទឹកដីធំសម្បើមនេះទេ ក្រោយពេលជជីកសួរបន្ថែម។ បន្ទាប់ពីបានដឹងពីរឿងនេះ បណ្តារដ្ឋាភិបាល នៃប្រទេសអារ៉ាប់និងមូស្លីម រួមជាមួយអង្គការធំៗប្រចាំតំបន់ បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសការអត្ថាធិប្បាយនោះ ថា មានគ្រោះថ្នាក់ និង ដុតបញ្ឆេះភាពតានតឹង។ ពួកគេបានរិះគន់ថា សម្តីនេះ ផ្ទុយពីរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ និងកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយសង្រ្គាមហ្កាហ្សា ក៏ដូចជា ដើម្បីជំរុញឱកាសស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ។ អារ៉ាប៊ី សាអូឌីត ប្រកាសចាត់ទុកសម្តី លោក Huckabee…
-

ព្រលានយន្តហោះរវល់បំផុត មានអ្នកដំណើរជាង ៩៥លាននាក់ ឆ្នាំមុន
អាប៊ុយដាប៊ី ៖ អាកាសយានដ្ឋានមមាញឹកបំផុត ក្នុងពិភពលោក គឺ ព្រលានយន្តហោះអន្តរជាតិឌូបៃ ដោយបានបំបែកកំណត់ត្រាមានអ្នកដំណើរឆ្លងកាត់ ជាង៩៥លាននាក់ កាលពីឆ្នាំមុន។ «អាកាសយានដ្ឋានអន្តរជាតិឌូបៃ» បានរក្សាតំណែង ជាព្រលាន្តដែលមមាញឹកបំផុត សម្រាប់ការធ្វើដំណើរអន្តរជាតិ ក្នុងឆ្នាំ២០២៥ ខណៈដែលមន្ត្រី អះអាងពីកំណត់ត្រាអ្នកដំណើរ ចំនួន ៩៥លាន២សែននាក់ ដែលបានឆ្លងកាត់ ជាផ្នែកមួយ នៃការបន្តរីកចម្រើនសេដ្ឋកិច្ច របស់ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម។ បើតាម AP, ប្រទេសឥណ្ឌា នៅតែជាគោលដៅកំពូល សម្រាប់អ្នកដំណើរដែលហោះហើរចេញពីទីក្រុងឌូបៃ ដោយមាន ចំនួន១១លាន៩សែននាក់ កាលពីឆ្នាំមុន។ បន្ទាប់មក គឺ អារ៉ាប៊ី សាអូឌីត មាន៧លាន៥សែននាក់ និង អង់គ្លេស មាន៦លាន៣សែននាក់។ នៅឆ្នាំ២០២៥ ព្រលាននេះ បានបម្រើសេវាកម្ម សហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ចំនួន ១០៨ ដែលហោះហើរ ទៅកាន់ទីក្រុងចំនួន ២៩១ នៅក្នុងប្រទេស ចំនួន ១១០។ ជាមួយគ្នានេះ ទីក្រុងឌូបៃ បានរាយការណ៍ពីការកើនឡើង…