Author: Dol Pheakdey
-

ឥណ្ឌា ចាយជិត៤០ពាន់លានដុល្លារទិញយន្តហោះចម្បាំង និងយន្តហោះឈ្លបយកការណ៍សមុទ្រ
ញូវដែលី ៖ ដោយចាត់ទុកការរក្សាអំណាចផ្លូវអាកាស គឺជាអាទិភាពយុទ្ធសាស្ត្ររបស់ខ្លួន ប្រទេសឥណ្ឌាបានជះលុយរាប់ពាន់លានដុល្លារមិនញញើតដៃ ដើម្បីសម្រុកទិញយន្តហោះចម្បាំង និងយន្តហោះល្បាតឈ្លបយកការណ៍ដែនសមុទ្រ ។ តួយ៉ាង គណៈកម្មាធិការរដ្ឋាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទើបតែបានអនុម័តបឋម សម្រាប់ការបញ្ជាទិញយន្តហោះចម្បាំង Rafale របស់បារាំងបន្ថែមទៀត និងយន្តហោះល្បាតឈ្លបយកការណ៍ដែនសមុទ្ររបស់អាមេរិក នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិឥណ្ឌា ។ ការទិញយន្តហោះចម្បាំង និងយន្តហោះល្បាតដែនសមុទ្រ គឺជាផ្នែកនៃកិច្ចព្រមព្រៀងមួយ ដែលត្រូវបានអនុម័ត សម្រាប់កញ្ចប់បញ្ជាទិញគ្រឿងសព្វាវុធការពារជាតិ ដែលមានតម្លៃប្រហែល ៣៩,៧ពាន់លានដុល្លារ ។ មន្ត្រីឥណ្ឌាម្នាក់បានទម្លាយប្រាប់សារព័ត៌មាន AP ថា ក្រុមប្រឹក្សាទិញឧបករណ៍យោធា ដែលដឹកនាំដោយលោករដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានអនុម័តលើការបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី Rafale ចំនួន ១១៤គ្រឿង ពីបារាំង និងយន្តហោះល្បាតឈ្លបយកការណ៍ដែនសមុទ្រ P-8I ចំនួន ៦គ្រឿង ពីសហរដ្ឋអាមេរិក។ មកទល់ពេលនេះ ប្រទេសឥណ្ឌាមានកងអនុសេនាធំនៃយន្តហោះចម្បាំង Rafale ចំនួនពីររួចហើយ និងកំពុងដំណើរការយន្តហោះល្បាតប៊ូអ៊ីង P-8I សម្រាប់ឈ្លបយកការណ៍នៅតំបន់មហាសមុទ្រឥណ្ឌាផងដែរ ។ ប៉ុន្តែកាលពីឆ្នាំមុន ឥណ្ឌាក៏បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីទិញយន្តហោះចម្បាំងបំបាំងកាយចំនួន ២៦គ្រឿង សម្រាប់កងទ័ពជើងទឹកផងដែរ ។…
-

UN ថា ទ័ពមួកខៀវ រុស្ស៊ី ប្រឹងប្រែងធ្វើការខ្លាំងលើបេសកកម្មរក្សាសន្តិភាព
នីកូស៊ី ៖ ប្រេសិតអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីបលោក Khassim Diagne និយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពមួកខៀវរបស់រុស្ស៊ីបានខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំងលើបេសកកម្មរក្សាសន្តិភាព ។ ការលលើកឡើងពីសំណាក់តំណាង UN រូបនេះធ្វើឡើង ក្នុងពីធីប្រគល់មេដាយ ជូនដល់ទាហាន មកពី ១២ ប្រទេស រួមមាន រុស្ស៊ី អូទ្រីស អាហ្សង់ទីន បង់ក្លាដែស ប្រេស៊ីល ចក្រភពអង់គ្លេស ហុងគ្រី កាណាដា ម៉ុងហ្គោលី ប៉ារ៉ាហ្គាយ ស៊ែប៊ី និង ស្លូវ៉ាគី ។ លោក Diagne និយាយថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ទ័ពមួកខៀវរុស្ស៊ីនៅក្នុងកងកម្លាំងអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីប ហៅកាត់ UNFICYP បានបំពេញមុខងារផ្សេងៗ ប្រកបដោយការប្តេជ្ញាចិត្ត, ការលះបង់ ជាមួយនឹង ការរួមចំណែកដ៏ខ្លាំងក្លារបស់ពួកគេ ។ បើតាមទីភ្នាក់ងារព័ត៌មាន TASS, បេសកកម្មទាំងនេះ មានដូចជា ការតាមដានបទឈប់បាញ់, គ្រប់គ្រងតំបន់ការពារ ដែលបំបែកដោយតួកគី និងស៊ីប, ក្រិក និង ស៊ីប…
-

BMW ប្រកាសប្រមូលឡានជាង ៥០ ម៉ឺនគ្រឿងទូទាំងពិភពលោក មកជួសជុលវិញ បារម្ភពីហានិភ័យឆាបឆេះ
ប៊ែរឡាំង ៖ ក្រុមហ៊ុនផលិតឡានខ្នាតយក្សអាល្លឺម៉ង់ BMW កំពុងប្រមូលឡានប្រមាណជាង ៥០០,០០០គ្រឿងចូលក្នុងឃ្លាំងមកជួសជុលឡើងវិញ ដោយសារព្រួយបារម្ភពីហានិភ័យឆាបឆេះដែលអាចកើតមានជាយថាហេតុ ។ បើតាមសារព័ត៌មានពាណិជ្ជកម្មរថយន្តអាល្លឺម៉ង់ kfz-betrieb, ក្រុមហ៊ុន BMW កំពុងប្រមូលឡានសរុបចំនួន ៥៧៥.០០០គ្រឿង នៅទូទាំងពិភពលោកមកជួសជុលឡើងវិញ ក្នុងនោះមានឡានជិត ២៥.០០០គ្រឿងនៅចក្រភពអង់គ្លេស និងអៀរឡង់ ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន BMW បាននិយាយថា ការប្រមូលមកវិញនេះ ប៉ះពាល់ដល់រថយន្តម៉ូដែលផ្សេងៗជាច្រើន ដែលផលិតឡើងនៅចន្លោះខែកក្កដា ឆ្នាំ២០២០ និងខែកក្កដា ឆ្នាំ២០២២ ។ មូលហេតុនៅពីក្រោយការប្រមូលមកវិញនេះ គឺដោយសារតែបញ្ហាដំណើរការខុសប្រក្រតីនៅក្នុងប្រព័ន្ធម៉ូទ័របញ្ឆេះម៉ាស៊ីន ដែលធ្វើឲ្យវាពិបាក ឬមិនអាចដំណើរការរថយន្តបាន ហើយអាចបណ្តាលឲ្យមានភ្លើងឆាបឆេះនៅក្នុងករណីដ៏អាក្រក់បំផុត ។ សូមរម្លឹកថា នៅឆ្នាំ២០២៤ ក្រុមហ៊ុនផលិតឡានខ្នាតយក្សរបស់អាល្លឺម៉ង់មួយនេះ បានកត់ត្រាការខាតបង់ទឹកប្រាក់អស់រាប់រយលានអឺរ៉ូ ខណៈដែល BMW បានប្រមូលឡានសរុបចំនួន ១,៥លានគ្រឿងមកជួសជុលឡើងវិញ ដោយសារបញ្ហាហ្វ្រាំងដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Continental ៕ ប្រភព ៖ AFP និង The Standard
-

ចារកម្មកូរ៉េខាងត្បូង ៖ លោក គីម ជុងអ៊ុន ជ្រើសរើសកូនស្រីបង្កើតជាអ្នកស្នងតំណែងបន្ទាប់
ព្យុងយ៉ាង ៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចចិត្តជ្រើសរើសយកកញ្ញា គីម ជូអេ ដែលជាកូនស្រីបង្កើតរបស់លោក និងត្រូវបានគេឃើញតែងតែងបង្ហាញមុខនៅក្បែរខ្លួនលោកនោះ ជាអ្នកស្នងតំណែងបន្ទាប់ នេះបើតាមការអះអាងរបស់ចារកម្មកូរ៉េខាងត្បូង ។ សេវាចារកម្មជាតិ (NIS) របស់កូរ៉េខាងត្បូង បានរាយការណ៍ទៅកាន់សមាជិកសភា ក្នុងអំឡុងសម័យប្រជុំបិទទ្វារនៃរដ្ឋសភាកូរ៉េថា ខ្លួនឈានដល់ការវាយតម្លៃបែបនេះ បន្ទាប់ពីមានការពិចារណាលើកត្តាមួយចំនួន រួមទាំងវត្តមានដ៏លេចធ្លោកាន់តែខ្លាំងឡើងរបស់កញ្ញា គីម ជូអេ នៅក្នុងព្រឹត្តិការណ៍ផ្លូវការនានា ។ ជាមួយគ្នានេះ សមាជិកសភាកូរ៉េខាងត្បូង លោក Lee Seong-Kwen ក៏បានអះអាងដែរថា កញ្ញា ជូអេ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ជាច្រើន រួមទាំងខួបនៃការបង្កើតកងទ័ពកូរ៉េខាងជើង និងដំណើរទស្សនកិច្ចទៅកាន់រោងចក្រថាមពលព្រះអាទិត្យ Kumsusan ។ ក្នុងនោះ សេវាចារកម្ម NIS ក៏បានកត់សម្គាល់ឃើញថា កញ្ញា គីម ជូអេ ក៏បានផ្តល់យោបល់លើគោលនយោបាយរដ្ឋមួយចំនួនផងដែរ ។ បើតាមសេវាចារកម្មជាតិកូរ៉េខាងត្បូង, ខ្លួននឹងបន្តតាមដានយ៉ាងដិតដល់ ថាតើកញ្ញា ជូអេ នឹងចូលរួមសមាជគណបក្សពលករកូរ៉េខាងជើងនៅចុងខែនេះដែរឬអត់ ? ពីព្រោះវាគឺជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតរបស់កូរ៉េខាងជើង…
-

លោក ម៉ាក្រុង ថា គ្មានការជួបលោក ពូទីន ប៉ុន្មានថ្ងៃខាងមុខទេ
ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Macron បានអះអាងថា លោកគ្មានគម្រោង ជួបនិយាយជាមួយ លោក ពូទីន មេដឹកនាំរុស្ស៊ី នៅប៉ុន្មានថ្ងៃខាងមុខនេះទេ។ ការលើកឡើងនេះ បន្ទាប់ពីមេដឹកនាំបារាំង ធ្លាប់បានលើកឡើងពីការរំពឹងទុក នៃការសន្ទនាឡើងវិញ ជាមួយលោកពូទីន នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយ ដោយកាសែតជាច្រើន កាលពីថ្ងៃអង្គារ ជាមួយនឹងការរំលេចចំណងជើងថា «គួរតែត្រូវបានរៀបចំបានល្អ ជាមួយដៃគូអឺរ៉ុប។ លោក Emmanuel Macron បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មិនមានការប្រញាប់ប្រញាល់ ក្នុងការបើកការសន្ទនា ជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់អឺរ៉ុប ក្នុងការរៀបចំគោលបំណង នៃ ជំនួបឲ្យច្បាស់លាស់ជាមុនសិន។ បន្ទាប់ពីចូលរួមកិច្ចពិភាក្សា របស់មេដឹកនាំសហភាពអឺរ៉ុប ក្នុងប្រទេសបែលហ្ស៊ិក លោក Macron បានប្រាប់អ្នកយកព័ត៌មាន ថា «យើងត្រូវរៀបចំរឿងនេះ ក្នុងនាមជាជនជាតិអឺរ៉ុប ដើម្បីត្រៀមខ្លួន នៅពេលដែលពេលវេលាសមស្រប សម្រាប់ការពិភាក្សាជាមួយរុស្ស៊ី»។ លោកបានបន្ថែមថា «តើយើងចង់បានអ្វី? យើងចង់បានការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន…
-

ឆ្នាំនេះ សម្ព័ន្ធមិត្តលោកខាងលិចសន្យាផ្តល់ជំនួយចំនួន ៣៥ ពាន់លានដុល្លារដល់អ៊ុយក្រែន
ឡុងដ៍ ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey និយាយថា សម្ព័ន្ធមិត្តលោកខាងលិច បានសន្យាផ្តល់ជំនួយយោធាប្រមាណ ៣៥ពាន់លានដុល្លារដល់អ៊ុយក្រែននៅឆ្នាំ ២០២៦នេះ ។ កញ្ចប់ថវិការនេះ បូកបន្ថែមពីលើការសន្យាពីមុនរបស់សម្ព័ន្ធមិត្តអ៊ុយក្រែនមានចំនួន ១៣,៦ ពាន់លានដុល្លារ ដែលបានប្រកាសរួចហើយដោយប្រទេសអាល្លឺម៉ង់ នេះបើតាមសម្តីពីអ្នកការទូតម្នាក់នៅអង្គការណាតូ ។ លោក Healey បាននិយាយនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចប្រជុំសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនថា យើងនឹងបង្កើនជំនួយយោធាដល់អ៊ុយក្រែន ហើយយើងក៏នឹងបង្កើនសម្ពាធលើរុស្ស៊ីផងដែរ ។ នៅឆ្នាំ ២០២៥ សម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន រៃអង្គាសប្រាក់សរុបបានប្រហែល ៤៥ ពាន់លានដុល្លារជាជំនួយយោធាសម្រាប់អ៊ុយក្រែន ។ សូមរម្លឹកថា ឆ្នាំមុន រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ស្ទើរតែមិនបានដកលុយចេញពីហោប៉ៅ សូម្បីមួយកាក់មួយសេនយកទៅជួយដល់អ៊ុយក្រែននោះឡើយ ពោលជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ទីក្រុងកៀវបានធ្លាក់ចុះដល់ទៅ ៩៩ ភាគរយ ។ ចំណែកការកើនឡើងជំនួយយោធាអឺរ៉ុប បានជួយជាកម្លាំងដល់អ៊ុយក្រែន បន្តប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ី ខណៈដែលសង្គ្រាមស៊ីសាច់ហុតឈាមរវាងគូជម្លោះទាំងពីរជិតឈានដល់ខួប ៤ ឆ្នាំទៅហើយ ។ យ៉ាងណា ជំនួយគាំទ្រផ្នែកយោធាសរុបសម្រាប់អ៊ុយក្រែន បានធ្លាក់ចុះដល់ទៅ ១៣%…
-

សិង្ហបុរី នឹងទទួលបានយន្តហោះចម្បាំង F-35B ចំនួន ៤គ្រឿងដំបូងចុងឆ្នាំនេះ
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីរំពឹងថា ខ្លួននឹងទទួលបានយន្តហោះចម្បាំងបំបាំងកាយ F-35B កញ្ចប់ដំបូងចំនួន ៤គ្រឿង នៅត្រឹមចុងឆ្នាំ២០២៦ ដែលធ្វើឱ្យសិង្ហបុរីក្លាយជាប្រទេសអាស៊ីប៉ាស៊ីហ្វិកទី៤ មានយន្តហោះចម្បាំងជំនាន់ទី៥នេះ នៅក្នុងជួរកងទ័ពជើងអាកាស ។ បើតាមសារព័ត៌មាន CNA, សិង្ហបុរីបានបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35B សរុបចំនួន ៨គ្រឿង ពីក្រុមហ៊ុន Lockheed Martin របស់អាមេរិក នៅក្នុងកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៩ ដែលមានតម្លៃសរុបប្រហែល ២.៧៥ពាន់លានដុល្លារ ។ រីឯយន្តហោះចម្បាំងដែលនៅសេសសល់ ត្រូវបានរំពឹងថា នឹងដឹកជញ្ជូនមកដល់សិង្ហបុរីនៅក្នុងឆ្នាំ ២០២៨ខាងមុខ ។ ដោយឡែក ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ សិង្ហបុរីក៏បានបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ៨គ្រឿងថែមទៀតផងដែរ ខណៈការដឹកជញ្ជូនមកដល់នៅឆ្នាំ ២០៣០ ។ បើសរុបបញ្ចូលគ្នា សិង្ហបុរីនឹងមានយន្តហោះចម្បាំងបំបាំងកាយ F-35 ទាំងពីរម៉ូដែលទាំងអស់ចំនួន ២០គ្រឿងនាពេលអនាគត ។ ស្របពេលជាមួយគ្នានេះ លោក Steve Sheehy អនុប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មអន្តរជាតិអាកាសចរណ៍របស់ក្រុមហ៊ុន Lockheed Martin បានព្យាករណ៍ថា…
-

ជំនួយយោធា អាមេរិក ជួយ អ៊ុយក្រែន ទប់ទល់សង្គ្រាម រុស្ស៊ី ធ្លាក់ចុះស្ទើរ ១០០ ភាគរយ
វ៉ាស៊ីនតោន ៖ ឆ្នាំមុន រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ស្ទើរតែមិនបានដកលុយចេញពីហោប៉ៅ សូម្បីមួយកាក់មួយសេនយកទៅជួយដល់អ៊ុយក្រែននោះឡើយ ពោលជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ទីក្រុងកៀវបានធ្លាក់ចុះដល់ទៅ ៩៩ ភាគរយ ។ ចាប់តាំងពីលោក Trump ចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៥ មេដឹកនាំអាមេរិករូបនេះ មិនបានបែងចែកកញ្ចប់ជំនួយការពារជាតិថ្មីណាមួយ ទៅឱ្យអ៊ុយក្រែន ឬអនុវត្តតាមគោលនយោបាយរបស់អ្នកកាន់តំណែងមុន គឺអតីតប្រធានាធិបតីលោក Joe Biden នោះទេ ។ ផ្ទុយទៅវិញ រដ្ឋបាលលោក Trump បែរជាជ្រើសរើសការលក់អាវុធទៅឱ្យអ៊ុយក្រែនតាមរយៈដៃគូអង្គការណាតូទៅវិញ ។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២៥ ម្ចាស់ជំនួយណាតូបានទិញសព្វាវុធរបស់អាមេរិកចំនួន ៤,៣៩០ លានដុល្លារដើម្បីជួយដល់អ៊ុយក្រែន ។ អាវុធដែលទិញទាំងនោះ រួមមានប្រព័ន្ធបាញ់រ៉ុកែ្តតចល័តដ៏ទំនើប (HIMARS) និងប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ជាដើម ។ បើតាមរបាយការណ៍របស់វិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក Kiel បានឲ្យដឹងថា បើទោះជំនួយរបស់អាមេរិកធ្លាក់ចុះក៏ពិតមែន ប៉ុន្តែជំនួយយោធារបស់អឺរ៉ុបទៅកាន់អ៊ុយក្រែនក្នុងឆ្នាំ២០២៥ បានកើនឡើងរហូតដល់ ៦៧% ខណៈជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុក៏បានកើនឡើងដល់ ៥៩% ផងដែរ…
-

WHO ដាក់សម្ពាធ អាមេរិក ឲ្យសើរើរកប្រភពដើមជំងឺកូវីដ
បរទេស ៖ ប្រមុខអង្គការសុខភាពពិភពលោក WHO បានដាក់សម្ពាធដល់សហរដ្ឋអាមេរិក ឲ្យតាមស្វែងរកប្រភពដើមនៃជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានដឹកដៃមហាអំណាចពិភពលោកមួយនេះដើរចាកចេញពី WHO ។ ថ្លែងប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ, ប្រធាន WHO លោក Tedros Adhanom Ghebreyesus និយាយថា WHO សង្ឃឹមថា អាមេរិក ឬប្រទេសផ្សេងៗទៀត នឹងចែករំលែកព័ត៌មានសម្ងាត់ទាំងនោះជាមុនសិន ទើបអាចសន្និដ្ឋាន អំពីប្រភពដើមនៃជំងឺកូវីដ ដើម្បីជួយបន្ថែមការទប់ស្កាត់ កុំឲ្យជំងឺប្រភេទនេះ រាតត្បាត សារជាថ្មី ។ ការដាក់សំពាធឲ្យ អាមេរិក ផ្តល់កិច្ចសហការ រកប្រភពដើម នៃជំងឺរាតត្បាតដែលបានសម្លាប់មនុស្សប្រហែល ២០ លាននាក់ ទូទាំងពិភពលោក មួយនេះ កើតមានឡើង ស្របពេលដែលទីក្រុង វ៉ាស៊ីនតោន នៅតែមិនទាន់ បង់ថ្លៃកាតព្វកិច្ចដែលខ្លួនជំពាក់ WHO ប្រហែល ២៦០ លានដុល្លារអាមេរិក ។ បើតាម Straits Times,…
-

ឆ្នាំ ២០៣០ អាមេរិកដាក់មហិច្ឆតាសង់រោងចក្រថាមពលនុយក្លេអ៊ែរ លើឋានព្រះចន្ទ
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានគំរោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីទំហំ ៥០០គីឡូវ៉ាត់ លើផ្ទៃឋានព្រះចន្ទ នៅត្រឹមដំណាច់ឆ្នាំ ២០៣០ ។ យោងតាមសារព័ត៌មាន interesting engineering, គម្រោងដែលអភិវឌ្ឍឡើងក្រោមគំនិតផ្ដួចផ្ដើមបង្កើតថាមពលលើផ្ទៃព្រះចន្ទ ហៅកាត់ (FSPI) របស់អង្គការ NASA នេះ នឹងតំណាងឱ្យការលោតផ្លោះដ៏សំខាន់មួយ បន្ថែមពីលើបេសកកម្មនៅទីអវកាសពីមុន មានដូចជាយាន Voyager 1 និងយាន Voyager 2 និងយាន Mars Rovers ដែលដំណើរការជាច្រើនទសវត្សរ៍មកហើយ ។ អង្គការ NASA បានលើកឡើងថា បើប្រៀបធៀបទៅនឹងប្រព័ន្ធតូចៗ ម៉ាស៊ីនរ៉េអាក់ទ័រទំហំ ៥០០គីឡូវ៉ាត់ អាចផ្គត់ផ្គង់ថាមពលបន្តបន្ទាប់នៅលើឋានព្រះចន្ទ មិនថា ការតាំងទីជម្រក ឧបករណ៍ឧស្សាហកម្ម អារេទំនាក់ទំនង និងសូម្បីតែប្រតិបត្តិការទាញយកធនធាននៅទីនោះក៏ដោយ ។ បើតាមសារព័ត៌មាន BBC, ផែនការប្រកបដោយមហិច្ឆតារបស់ NASA នេះ ជាផ្នែកមួយនៃមហិច្ឆតារបស់សហរដ្ឋអាមេរិក ក្នុងការកសាងមូលដ្ឋានអចិន្ត្រៃយ៍មួយ សម្រាប់បញ្ជូនមនុស្សទៅរស់នៅលើផ្ទៃឋានព្រះចន្ទ ។…