Author: Dol Pheakdey

  • យុទ្ធនាការផលិតផលជាតិ ខណៈពហិការទំនិញថៃមានប្រសិទ្ធភាព

    យុទ្ធនាការផលិតផលជាតិ ខណៈពហិការទំនិញថៃមានប្រសិទ្ធភាព

    ភ្នំពេញ៖”យុទ្ធនាការផលិតផលជាតិ #MadeInCambodia”ដែលរៀបចំ​ឡើងដោយក្រសួងពាណិជ្ជកម្មនឹងប្រព្រឹត្តទៅនៅ​ផ្សារទំនើប ជីបម៉ុង២៧១ មេហ្គាម៉ល រាជធានីភ្នំពេញរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ​ក្នុងសប្ដាហ៍នេះ។យុទ្ធនាការ​នេះ ស្របពេល​ចលនាពហិការទំនិញថៃមាន​ប្រសិទ្ធភាព។ យុទ្ធនាការផលិតផលជាតិ នឹងប្រារព្ធរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ១៤-១៥ កុម្ភៈ ២០២៦ចាប់វេលាម៉ោង ៩ព្រឹក ដល់ ១០យប់​នឹងមានការដាក់តាំង​លក់ផលិតផលខ្មែរគ្រប់ប្រភេទ ដែលកំពុង​មាន​ប្រតិបត្តិការ​នៅលើទីផ្សារ ផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំង​ប្រទេស។អមព្រឹត្តិការណ៍នេះក៏មាន​ចម្អិនម្អូបខ្មែរដោយប្រើប្រាស់គ្រឿង​ផ្សំដែលផលិតដោយសហគ្រាស​ក្នុងស្រុកផងដែរ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” រៀបចំឡើងដើម្បីចូលរួមលើកកម្ពស់ ផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលជាតិឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអតិថិជន និងអ្នកប្រើប្រាស់ ព្រមទាំងបើកឱកាសបន្ថែមទៀតជូនដល់សិប្បករ-ផលិតករក្នុងស្រុក អាចនាំយកទំនិញរបស់ខ្លួនដែលមាន​អនុលោម​ភាព និងចុះបញ្ជី “ច.ប.ផ.” ត្រឹមត្រូវ ក្នុងការបង្កើនការដាក់លក់នៅតាមបណ្តាផ្សារទំនើប​នានាផងដែរ។ ជាការកត់សម្គាល់ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីភាគីថៃបាន​បង្កការឈ្លានពានលើដែនអធិបតេយ្យកម្ពុជា ចលនាជាតិគាំទ្រ​​ផលិត​ផល​ក្នុងស្រុកមានសន្ទុះយ៉ាងផុលផុសជាមួយនឹងពហិកាទំនិញថៃបាននិងកំពុងធ្វើឱ្យទំនិញថៃធ្លាក់ដល់បាតនៅកម្ពុជា៕ ដោយ៖មុនី

  • ឆ្នាំនេះ ការលក់បន្ទះឈីបទូទាំងពិភពលោក រំពឹងកើបលុយដល់ ១ ទ្រីលានដុល្លារ

    ឆ្នាំនេះ ការលក់បន្ទះឈីបទូទាំងពិភពលោក រំពឹងកើបលុយដល់ ១ ទ្រីលានដុល្លារ

    សាន់ ហ្វ្រាន់ស៊ីស្កូ ៖ ការលក់បន្ទះឈីបនៅទូទាំងពិភពលោក ត្រូវបានគេព្យាករថា នឹងកើបលុយដល់ទៅ ១ទ្រីលានដុល្លារ នៅឆ្នាំ ២០២៦ ដោយសារតែការរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យា នេះបើតាមសមាគមឧស្សាហកម្មឧបករណ៍អេឡិចត្រូនិក (SIA) ។ យោងតាមសារព័ត៌មាន CNA, បន្ទះឈីបឈានមុខគេ និងជាផ្នែកធំបំផុតនៃកំណើននៃការលក់ គឺបន្ទះឈីបកុំព្យូទ័រទំនើបដែលផលិតដោយក្រុមហ៊ុន Nvidia, Advanced Micro Devices និង Intel ។ ការលក់ផលិតផលបន្ទាប់ឈីបរបស់ក្រុមហ៊ុនទាំងនោះ បានកើនឡើងចំនួន ៣៩,៩% ផងដែរ មានទឹកប្រាក់សរុបចំនួន ៣០១ពាន់លានដុល្លារនៅឆ្នាំ២០២៥ ។ ជាមួយគ្នានេះ បន្ទះឈីបអង្គចងចាំ ដែលតម្លៃរបស់វាកំពុងកើនឡើងយ៉ាងខ្លាំងក្នុងចំណោមកង្វះខាតបន្ទះឈីបដែលបង្កឡើងដោយ AI។ ការលក់បន្ទះឈីបអង្គចងចាំ ក៏បានកើនឡើងដល់ ៣៤,៨% ផងដែរ ជាមួយនឹងទឹកប្រាក់សរុប ២២៣ពាន់លានដុល្លារ ដោយសារតែការកើនឡើងតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។ សមាគមឧស្សាហកម្មឧបករណ៍អេឡិចត្រូនិក (SIA), ការលក់បន្ទះឈីបរកចំណូលបានដល់ទៅ ៨០០ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ តួលេខនេះកើនឡើង ២៥,៦% បើធៀបនឹងឆ្នាំ២០២៤ ។…

  • អាល្លឺម៉ង់ ចាយជាង ៦០០ លានដុល្លារ ទិញយន្តហោះដ្រូនប្រយុទ្ធ

    អាល្លឺម៉ង់ ចាយជាង ៦០០ លានដុល្លារ ទិញយន្តហោះដ្រូនប្រយុទ្ធ

    ប៊ែរឡាំង ៖ ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មយោធាឱ្យកាន់តែរឹងមាំ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង មានផែនការចំណាយលុយដល់ទៅ ៦៣៨លានដុល្លារ ដើម្បីបញ្ជាទិញយន្តហោះដ្រូនប្រយុទ្ធ ពីក្រុមហ៊ុនធុរៈកិច្ចទើបបង្កើតថ្មី Helsing និង Stark Defense របស់អាល្លឺម៉ង់ ។ បើតាមសារព័ត៌មាន arab news ចេញផ្សាយថ្ងៃអង្គារ, គម្រោងធ្វើទំនើបកម្មយោធារបស់ប្រទេសអាល្លឺម៉ង់នេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌដ៏ធំ ដែលមានតម្លៃដល់ទៅ ៥,១ ពាន់លានដុល្លារ ។ ផែនការទិញយន្តហោះដ្រូនប្រយុទ្ធនេះដែរ ត្រូវបានរំពឹងថា នឹងត្រូវបានបោះត្រាយល់ព្រមដោយគណៈកម្មាធិការថវិការបស់សភាជាន់ទាបក្នុងពេលឆាប់ៗនេះ ។ យន្តហោះដ្រូនប្រយុទ្ធដែលអាល្លឺម៉ង់បញ្ជាទិញនេះទៀតសោត គឺក្នុងគោលបំណងគាំទ្រដល់កងពលតូចរថក្រោះទី ៤៥ ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសលីទុយអានី ។ ស្ថិតក្រោមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទាំងពីរ នឹងមានរយៈពេល ៧ឆ្នាំ ខណៈដែលយន្តហោះដ្រូនប្រយុទ្ធកញ្ចប់ដំបូង ត្រូវបានរំពឹងថា នឹងដឹកជញ្ជូនមកដល់នៅដើមឆ្នាំ ២០២៧ ៕ ប្រភព ៖ Arab News

  • ប្រធានាធិបតីកូឡុំប៊ី ថា មានគេចង់ធ្វើឃាតរូបលោក

    ប្រធានាធិបតីកូឡុំប៊ី ថា មានគេចង់ធ្វើឃាតរូបលោក

    បូហ្គោតា ៖ ប្រធានាធិបតី នៃ ប្រទេសកូឡុំប៊ី បានអះអាងថា មានគេចង់ធ្វើឃាតរូបលោក ក្នុងពេលធ្វើដំណើរ កាលពីថ្ងៃអង្គារ។ យ៉ាងណា លោក Gustavo Petro បានបញ្ជាក់ថា លោកបានរួចផុតជីវិត នៅក្នុងផែនការធ្វើឃាត ដែលប៉ុនប៉ងធ្វើពេលដែលរូបលោកជិះឧទ្ធម្ភាគចក្រ ជាមួយកូនស្រី ។ ហេតុការណ៍នេះ កើតមានឡើង បន្ទាប់ពីមានការព្រមាន អស់ជាច្រើនខែ អំពីផែនការធ្វើឃាត ដែលត្រូវបានចោទប្រកាន់ ទៅលើក្រុមជួញដូរគ្រឿងញៀន។ លោក Petro បានរៀបរាប់ថា «ឧទ្ធម្ភាគចក្រ មិនអាចចុះចត នៅគោលដៅមួយ លើឆ្នេរ Caribbean របស់ប្រទេសកូឡុំប៊ី កាលពីថ្ងៃមុន ដោយសារតែការភ័យខ្លាចថា មានគេចង់បាញ់ប្រហារ…​គេជូនដំណឹងថា ពួកគេនឹងបាញ់លើឧទ្ធម្ភាគចក្រ ដែលខ្ញុំកំពុងធ្វើដំណើរ ជាមួយកូនស្រី»។ បើតាម al jazeera, លោក Petro ក៏ធ្លាប់បានរាយការណ៍ ពីការប៉ុនប៉ង សម្លាប់រូបលោកផងដែរ កាលពីឆ្នាំ២០២៤ ហើយ ធ្លាប់ បានអះអាងថា ក្រុមជួញដូរគ្រឿងញៀន បានកំណត់គោលដៅ…

  • អ៊ីរ៉ង់ ថា លោក ណេតាន់យ៉ាហ៊ូ ទៅអាមេរិក បំផ្លាញដំណើរការចរចា

    អ៊ីរ៉ង់ ថា លោក ណេតាន់យ៉ាហ៊ូ ទៅអាមេរិក បំផ្លាញដំណើរការចរចា

    តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ បានព្រមានថា ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ នៅអាមេរិក អាចបំផ្លាញការចរចា លើកម្មវិធីនុយក្លេអ៊ែរ រវាងអាមេរិក និងអ៊ីរ៉ង់។ នៅមុនពេលដែល លោក Benjamin Netanyahu ទៅដល់ទីក្រុងវ៉ាស៊ីនតោន, អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយ កាលពីថ្ងៃអង្គារ ថា «ភាគីចរចារបស់យើង គឺអាមេរិក វាអាស្រ័យលើអាមេរិក ក្នុងការសម្រេចចិត្ត ធ្វើដោយឯករាជ្យ គេចចេញពីឥទ្ធិពល ដែលបំផ្លិចបំផ្លាញ ប៉ះពាល់ដល់តំបន់»។ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ នាពេលនោះ, លោកបានអះអាងថា របប Zionist ដែលចង់សំដៅរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម ជាអ្នកបំផ្លិចបំផ្លាញ ម្តងហើយម្តងទៀត ដែលមានន័យថា របបនេះ ប្រឆាំងនឹងដំណើរការការទូតណាមួយ នៅក្នុងតំបន់ ដែលប៉ុនប៉ងនាំទៅរកសន្តិភាព។ ទីក្រុងតេអេរ៉ង់ និងក្រុងវ៉ាស៊ីនតោន បានបន្តកិច្ចចរចា នៅទីក្រុង Muscat ប្រទេសអូម៉ង់…

  • ចិន បញ្ចេញឡានហោះប្រើអគិ្គសនីធំបំផុតក្នុងលោក ហោះបានចម្ងាយ ១,៥០០ គីឡូម៉ែត្រ

    ចិន បញ្ចេញឡានហោះប្រើអគិ្គសនីធំបំផុតក្នុងលោក ហោះបានចម្ងាយ ១,៥០០ គីឡូម៉ែត្រ

    ប៉េកាំង ៖ បច្ចេកវិទ្យាឡានហោះរបស់ប្រទេសចិន កាន់តែរីកចម្រើនខ្លាំងថែមមួយកម្រិតទៀត ក្រោយមហាយក្សនៅអាស៊ីមួយនេះ បានបញ្ចេញឡានហោះចំនួន ២ ម៉ូដែល ដែលប្រើថាមពលអគ្គិសនីសុទ្ធ និងអគ្គិសនី-ហាយប្រ៊ីដ ។ បើតាមសារព័ត៌មាន VNExpress, ឡានហោះប្រើថាមពលអគ្គិសនីនេះមានឈ្មោះថា Matrix ផលិតដោយក្រុមហ៊ុនអាកាសចរណ៍ចិន AutoFlight ។ វាមានស្លាប ២០ ម៉ែត្រ តួខ្លួនប្រវែង ១៧ ម៉ែត្រ និងកម្ពស់ជាង ៣ ម៉ែត្រ ហើយត្រូវបានក្រុមហ៊ុននេះ សម្មត់ថា ជាឡានហោះប្រើថាមពលអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោក ។ ឡានហោះ Matrix ដែលបង្ហាញខ្លួនជាលើកដំបូងកាលពីថ្ងៃទី៥ ខែកុម្ភៈ នៅឯកន្លែងសាកល្បងមួយកន្លែងក្នុងទីក្រុង Kunshan អាចហោះឡើង និងចុះចតបញ្ឈរ ជាមួយសមត្ថភាពហោះបានចម្ងាយប្រហែល ១,៥០០ គីឡូម៉ែត្រ ។ ឡានហោះនេះ ត្រូវបានរចនាឡើងជាពិសេស ដើម្បីដឹកអ្នកដំណើររហូតដល់ ១០ នាក់ ឬអាចដឹកជញ្ជូនទំនិញរហូតដល់ទម្ងន់ ១,៥០០ គីឡូក្រាម ។ បើតាមក្រុមហ៊ុន AutoFlight, ឡានហោះ…

  • ឥណ្ឌូណេស៊ីត្រៀមបញ្ជូនទ័ព ៨ពាន់នាក់ ទៅហ្គាហ្សា

    ឥណ្ឌូណេស៊ីត្រៀមបញ្ជូនទ័ព ៨ពាន់នាក់ ទៅហ្គាហ្សា

    ប្រទេស ឥណ្ឌូណេស៊ី កំពុងត្រៀមដាក់ពង្រាយទាហាន ដល់ទៅ ៨ពាន់នាក់ នៅក្នុងតំបន់ហ្គាហ្សា ដើម្បីជាការអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដំណាក់កាលទី២។ បើតាម BBC, នេះគឺជាផ្នែកមួយ នៃ ផែនការសន្តិភាព ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក តាំងពីចុងឆ្នាំមុន។ នាយសេនាធិការកងទ័ពឥណ្ឌូនេស៊ី លោកឧត្តមសេនីយ Maruli Simanjuntak បាននិយាយ កាលពីថ្ងៃអង្គាំរថា «ការហ្វឹកហ្វឺនសម្រាប់ទាហាន បានចាប់ផ្តើមរួចហើយ ដោយពួកគេនឹងផ្តោតលើតួនាទី ផ្នែកវេជ្ជសាស្រ្ត និងវិស្វកម្ម នៅក្នុងតំបន់ហ្គាហ្សា»។ ប្រទេស ឥណ្ឌូនេស៊ី បានចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព របស់លោកប្រធានាធិបតី Donald Trump ដែលត្រូវបានប្រកាស កាលពីខែមុន។ ក្រុមនេះ ត្រូវបង្កើតកងកម្លាំងស្ថេរភាពអន្តរជាតិ ISF ដែលនឹងជួយធានាតំបន់ព្រំដែន នៅហ្គាហ្សា និងធានាការគ្មានយោធាក្នុងទឹកដីនេះ រួមទាំងការរំសាយអាវុធ របស់ពួកប្រដាប់អាវុធហាម៉ាស។ ក្រុមប្រឹក្សាភិបាល ដែលគ្រោងនឹងជួបប្រជុំលើកដំបូង នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី១៩ ខែកុម្ភៈ ក៏នឹងត្រួតពិនិត្យរដ្ឋាភិបាលប៉ាឡេស្ទីនបច្ចេកវិទ្យាថ្មី នៅតំបន់ហ្គាហ្សា និង ការកសាងឡើងវិញ ក្រោយចប់សង្គ្រាម។ ជុំវិញការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព, ប្រធានាធិបតីឥណ្ឌូនេស៊ី…

  • លោក ត្រាំ គំរាមបិទស្ពានតម្លៃជិត ៥ ពាន់លានដុល្លារ ដែលតភ្ជាប់ អាមេរិក និងកាណាដា

    វ៉ាស៊ីនតោន ៖ ទំនាក់ទំនងអាមេរិក និងកាណាដា បានឈានដល់របត់តានតឹងថ្មីមួយថែមទៀត ខណៈដែលលោកប្រធានាធិបតី Donald Trump បានគំរាមរារាំងបើកសម្ពោធស្ពានមានតម្លៃ ៤.៧ពាន់លានដុល្លារ ដែលសាងសង់ឡើងក្នុងគោលបំណងតភ្ជាប់រវាងប្រទេសអាមេរិកខាងជើងទាំងពីរ ។ លោកប្រធានាធិបតី Trump បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា ខ្ញុំនឹងមិនអនុញ្ញាតឱ្យស្ពាននេះដំណើរការឡើយ រហូតទាល់តែអាមេរិកទទួលបានសំណងពេញលេញ នូវរាល់អ្វីដែលយើងបានផ្តល់ឱ្យកាណាដា ។ មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ស្ពាននេះនឹងបន្តជាប់គាំង រហូតទាល់តែកាណាដាធ្វើទង្វើដាក់អាមេរិកដោយត្រឹមត្រូវ និងការគោរពដែលយើងសមនឹងទទួលបាន ដូច្នេះទើបយើងនឹងចាប់ផ្តើមការចរចាភ្លាមៗ ។ ស្ពាន Gordie Howe ដែលចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៨ នេះ ជាសំណង់យុទ្ធសាស្ត្រតភ្ជាប់រដ្ឋ Michigan របស់អាមេរិក និងខេត្ត Ontario របស់កាណាដា ដែលគ្រោងបើកសម្ពោធផ្លូវការនៅឆ្នាំ ២០២៦ ។ ស្ពានខ្សែកាបវែងជាងគេនៅអាមេរិកខាងជើងមួយនេះ មានប្រវែងសរុបជាង ៨៥៣ម៉ែត្រ ដោយរដ្ឋាភិបាលកាណាដាជាអ្នកចេញថ្លៃសាងសង់ទាំងស្រុង ។ យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Windsor, ស្ពាននេះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរដល់ទៅ ២០នាទី និងជួយសន្សំលុយអ្នកបើកបរឡានដឹកទំនិញប្រហែល…

  • UN ប្រកាសទារលុយ អាមេរិក ជំពាក់ជិត ៤ ពាន់លានដុល្លារ

    UN ប្រកាសទារលុយ អាមេរិក ជំពាក់ជិត ៤ ពាន់លានដុល្លារ

    អ.ស.ប ៖ អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទបានប្រកាសទារលុយដែលសហរដ្ឋអាមេរិកជំពាក់ជិត ៤ ពាន់លានដុល្លារដើម្បីយកទ្រទ្រង់ស្ថាប័នអន្តរជាតិមួយនេះ ។ ការប្រកាសនេះកើតមានឡើងមួយសប្ដាហ៍ បន្ទាប់ពីប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres ព្រមានថា ស្ថាប័នពិភពលោកមួយនេះប្រឈមនឹងការដួលរលំផ្នែកហិរញ្ញវត្ថុ ក្រោយពេលដែលប្រទេសសមាជិកទាំង ១៩៣ មិនព្រមបង់ថ្លៃកាតព្វកិច្ចតាមការសន្យា ។ បើតាមកាសែត Politico, នេះគឺជាជាសារមួយតម្រង់ទៅកាន់សហរដ្ឋអាមេរិក ដោយសារតែ ៩៥ ភាគរយនៃប្រាក់ជំពាក់សរុបគឺស្ថិតក្នុងដៃរបស់សហរដ្ឋអាមេរិក ។ លោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិនិយាយថា ប្រមុខអង្គការសហប្រជាជាតិ លោក Guterres បានទាក់ទងជាមួយលោក Mike Waltz ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ អស់មួយរយៈមកហើយ ដើម្បីទន្ទឹងរង់ចាំមើលថាតើនៅពេលណាទើបមានការទូទាត់ថវិកាមកកាន់អង្គការសហប្រជាជាតិ ។ បើតាមអ្នកនាំពាក្យដដែល, អាមេរិកជំពាក់ជាង ២ ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការធម្មតារបស់អង្គការសហប្រជាជាតិ និង ១,៨០០ លានដុល្លារទៀត សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព ។ ឆ្លើយតបនឹងរឿងនេះ លោក Mike Waltz ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំ អង្គការសហប្រជាជាតិ…

  • លោក ឡាវរូវ ព្រមានអឺរ៉ុបថា សង្គ្រាមនឹងផ្ទុះឡើងពេញទំហឹង បើសិនរុស្ស៊ីរងការវាយប្រហារ

    លោក ឡាវរូវ ព្រមានអឺរ៉ុបថា សង្គ្រាមនឹងផ្ទុះឡើងពេញទំហឹង បើសិនរុស្ស៊ីរងការវាយប្រហារ

    មូស្គូ ៖ ប្រមុខការទូតកំពូលរុស្ស៊ីបានប្រកាសព្រមានធ្ងន់ៗថា សង្គ្រាមនឹងផ្ទុះឡើងពេញទំហឹង ហើយរុស្ស៊ីនឹងឆ្លើយតបគ្រប់មធ្យោបាយទាំងអស់ ដែលមាននៅក្នុងដៃស្រាប់ ប្រសិនបើអឺរ៉ុបហ៊ានបើកការវាយប្រហារលើរុស្ស៊ី ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ NTV កាលពីថ្ងៃអាទិត្យថា ប្រសិនបើអឺរ៉ុបអនុវត្តការគំរាមកំហែង ដើម្បីត្រៀមខ្លួនធ្វើសង្គ្រាមប្រឆាំងនឹងទីក្រុងមូស្គូ នោះរុស្ស៊ីនឹងឆ្លើយតបដោយកម្លាំងយោធាពេញទំហឹង ដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដែលយើងមាន ។ ទោះបីជាយ៉ាងណា ជើងខ្លាំងការទូតរុស្ស៊ីរូបនេះ ធ្លាប់បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំមួយ នៅថ្ងៃទី២០ ខែមករាថា រុស្ស៊ីប្តេជ្ញាចិត្តស្វែងរកដំណោះស្រាយការទូត ចំពោះសង្គ្រាមនៅអ៊ុយក្រែន ។ ប៉ុន្តែជាមួយគ្នានោះ លោកបានចោទប្រកាន់ចំៗថា បណ្តាប្រទេសលោកខាងលិចបានចាត់វិធានការដោយចេតនា ដើម្បីបំផ្លាញកិច្ចខិតខំប្រឹងប្រែងនានា ដែលអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាព ។ លោក Lavrov ដែលមានវ័យ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា មេដឹកនាំមកពីអង់គ្លេស បារាំង និងអាល្លឺម៉ង់ ហាក់មិនចាប់អារម្មណ៍ដោះស្រាយសង្គ្រាមអ៊ុយក្រែនទេ ហើយក៏គ្មានឆន្ទៈសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពដែរ ។ លោកថា សេចក្តីថ្លែងការណ៍របស់ឥស្សរជនអឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេកំពុងត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់សម្រាប់ការធ្វើសង្គ្រាមជាមួយរុស្ស៊ីក្នុងពេលអនាគត ៕ ប្រភព ៖ ស៊ីនហួ