Author: Dol Pheakdey

  • គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅរដ្ឋសភា ដើម្បីពិនិត្យ

    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅរដ្ឋសភា ដើម្បីពិនិត្យ

    (ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា នៅព្រឹកមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា ដើម្បី ពិនិត្យ និងសម្រេច៖ ១-សំណើរបស់គណៈកម្មការពិសេសលើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។ ២-ផ្សេងៗ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេច បញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តតាមការគួរ ៕

  • កងទ័ពជើងទឹកកម្ពុជាបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោក លើកទី៥៤

    កងទ័ពជើងទឹកកម្ពុជាបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោក លើកទី៥៤

    (ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនីកងទ័ពជើងទឹក នៃកងយុទ្ធពលខេមរភូមិន្ទកម្ពុជា ដែលដឹកនាំដោយ ឧត្តមនាវីទោ ចាយ ស៊ីជឿន បានវិលត្រឡប់មកដល់ប្រទេសកំណើតវិញហើយ ដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មចូលរួមក្នុង ព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោកលើកទី៥៤ ដែលប្រព្រឹត្តទៅរយៈពេលជាង ១០ ថ្ងៃ នៅខេត្តហូប៉ី សាធារណរដ្ឋប្រជាមានិតចិន។ បេសកម្មចូលរួមតំណាងជាតិ ក្រុមកម្ពុជាបានចេញដំណើរទៅកាលពីថ្ងៃទី ១៧ ខែតុលា និងត្រឡប់មកវិញនារាត្រីថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ តាមច្រកអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឧត្តមនាវីទោ ចាយ ស៊ីជឿន បានរំលេចថា ព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោក លើកទី៥៤ ដែលរៀបចំដោយប្រទេសចិននេះ មានប្រទេសចូលរួមសរុប៩ ដោយប្រកួតលើប្រភេទកីឡាមានដូចជា៖បុរសរត់ប្រដាប់អាវុធ, នារីរត់អត់អាវុធ, និងបាញ់កាំភ្លើង។ ឧត្តមនាវីទោខាងលើ បានគូសបញ្ជាក់ថា ក្នុងចំណោមប្រទេសអាស៊ានទាំង១១ប្រទេស គឺមានតែកម្ពុជា១ប៉ុណ្ណោះដែលចូលរួមប្រកួត ខណៈប្រមីយ៉ាន់ម៉ា ចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។ ហើយសម្រាប់ការប្រកួតប្រជែងវិញគឺកម្រិតខ្ពស់ ព្រោះភាគច្រើនជាប្រទេសមានសមត្ថភាពខ្លាំងក្នុងតំបន់អាស៊ី។ សម្រាប់បេសកម្មចូលរួមលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោកនេះ ទោះជាអត្តពលិកកម្ពុជាមិនទាន់អាចទទួលបានមេដាយដូចគោលដៅរំពឹងទុកនូវឡើយក្តី ប៉ុន្តែ ក្រុមអត្តពលិកកម្ពុជា បានបង្ហាញពីភាពថ្លៃថ្នូរ វិន័យ និងអត្តចរិកល្អប្រពៃ ក្នុងនាមជាប្រជាជាតិកម្ពុជា ដែលធ្វើឲ្យកម្ពុជាទទួលបាន ពានកិត្តិយស…

  • ម៉ាឡេស៊ីចង់ចូលរួមបេសសកម្មរក្សាសន្តិភាពយូអិននៅហ្គាហ្សា

    ម៉ាឡេស៊ីចង់ចូលរួមបេសសកម្មរក្សាសន្តិភាពយូអិននៅហ្គាហ្សា

    គូឡាឡាំពួរ ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និយាយថា ម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមបេសសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សា រួមជាមួយប្រទេសមានចិត្តគំនិតដូចគ្នា និងសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC)។ លោកនាយករដ្ឋមន្រ្តី អ៊ីប្រាហ៊ីម បានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីនៅតែរក្សាគោលជំហររបស់ខ្លួន នៅក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះការតស៊ូរបស់ប៉ាឡេស្ទីន ហើយក៏គាំទ្រគោលជំហររបស់អង្គការសហប្រជាជាតិ ព្រមទាំងការសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលចោទប្រកាន់ថា ការរារាំងជំនួយមនុស្សធម៌ពីសំណាក់របបដឹកនាំអ៊ីស្រាអែល ចូលទៅកាន់តំបន់ហ្គាហ្សា គឺជាការរំលោភបំពានច្បាប់អន្តរជាតិ។ មេដឹកនាំម៉ាឡេស៊ីមានវ័យ ៧៨ឆ្នាំរូបនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្រ្តី (PMO) ថា ប្រទេសម៉ាឡេស៊ីនឹងនៅតែបន្តធ្វើការយ៉ាងជិតស្និតបំផុតជាមួយអង្គការសហប្រជាជាតិ ក្នុងគោលបំណងថែរក្សាសន្តិភាពសកល យុត្តិធម៌ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី អ៊ីប្រាហ៊ីម បានថ្លែងបែបនេះនៅពេលជួបជាមួយអង្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឯមជ្ឈមណ្ឌលសន្និបាតអន្តរជាតិគូឡាឡាំពួរ កាលពីថ្ងៃអាទិត្យ៕ ប្រភព ៖ The Stars

  • ឆ្លៀតជួបពិភាក្សាការងារក្រៅផ្លូវការជាមួយ ឯកឧត្ដម Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ី និង ឯកឧត្ដម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។   ទីក្រុងគូឡាឡាំពួ ព្រឹកថ្ងៃចន្ទ ទី២៧ តុលា ២០២៥
  • Zelensky ថា រុស្ស៊ីបាញ់ដ្រូន ជិត១,២០០គ្រឿង ក្នុងពេល១សប្តាហ៍

    Zelensky ថា រុស្ស៊ីបាញ់ដ្រូន ជិត១,២០០គ្រឿង ក្នុងពេល១សប្តាហ៍

    កៀវ ៖ លោក ហ្សេលែនស្គី អះអាងថា រុស្ស៊ីបានបាញ់ដ្រូន ជិត១,២០០គ្រឿង ចូលដីអ៊ុយក្រែន ក្នុងរយៈពេល១សប្តាហ៍។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ កាលពីថ្ងៃអាទិត្យថា ទីក្រុងមូស្គូបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ជិត ១.២០០ គ្រឿង និងកាំជ្រួច ៥០គ្រឿង ប្រឆាំងនឹងអ៊ុយក្រែន ក្នុងរយៈពេល ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ លោកបាននិយាយថា មនុស្ស ប្រមាណ១០នាក់ រួមទាំងកុមារ បានស្លាប់ និង ៣១នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារចុងក្រោយបង្អស់ របស់រុស្ស៊ី លើទីក្រុង កៀវ។ លោក Zelensky ជំរុញឱ្យមានការខិតខំប្រឹងប្រែងជាអន្តរជាតិ កាន់តែខ្លាំងឡើង ដើម្បីប្រឆាំងនឹងការគំរាមកំហែងនេះ។ លោក Zelensky បានសង្កត់ធ្ងន់ថា រាល់ការវាយប្រហាររបស់រុស្ស៊ី គឺសំដៅបង្កផលប៉ះពាល់ ជាអតិបរមាដល់ប្រជាជនស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធ។ លោកប្រធានាធិបតី បានគូសបញ្ជាក់ថា អ៊ុយក្រែននៅតែបន្តការពារខ្លួនយ៉ាងសកម្ម មិនត្រឹមតែនៅលើសមរភូមិ…

  • ទីម័រខាងកើត ចូលជាសមាជិកអាស៊ាន ក្រោយចាយពេល ១៤ឆ្នាំ

    ទីម័រខាងកើត ចូលជាសមាជិកអាស៊ាន ក្រោយចាយពេល ១៤ឆ្នាំ

    គូឡាឡាំពួ ៖ ទីម័រខាងកើតបានចូលរួមជាមួយប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន ដែលជារដ្ឋសមាជិកទី១១ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីចំណាយពេលតស៊ូ អស់រយៈពេល ១៤ឆ្នាំ។ នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmao ដែលបានចូលរួមជាមួយមេដឹកនាំអាស៊ាន សម្រាប់កិច្ចប្រជុំកំពូល និងពិធីចុះហត្ថលេខា នៅរដ្ឋធានី គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បាននិយាយថា «នេះមិនត្រឹមតែជាសុបិន ដែលសម្រេចបាននោះទេ ប៉ុន្តែ ជាការបញ្ជាក់ដ៏មានអានុភាព នៃដំណើររបស់យើង ដែលជាការសម្គាល់ ដោយភាពធន់ ការប្តេជ្ញាចិត្ត និង ក្តីសង្ឃឹម»។ លោកបានបន្ថែមថា «នេះមិនមែនជាទីបញ្ចប់នៃដំណើររបស់យើងទេ។ នេះគឺជាការចាប់ផ្តើមនៃជំពូកថ្មី ប្រកបដោយការបំផុសគំនិត»។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានបាននិយាយថា «ការចូលជាសមាជិករបស់ទីម័រខាងកើត របស់អាស៊ាន ដោយបញ្ជាក់ជាថ្មី អំពីជោគវាសនារួមរបស់យើង និងការយល់ដឹងដ៏ជ្រាលជ្រៅ នៃញាតិមិត្ត ក្នុងតំបន់»។ លោក អាន់វ៉ា បាននិយាយថា «នៅក្នុងសហគមន៍នេះ ការអភិវឌ្ឍន៍របស់ទីម័រខាងកើត និងស្វ័យភាពជាយុទ្ធសាស្រ្ត នឹងស្វែងរកការគាំទ្រយ៉ាងរឹងមាំ និងយូរអង្វែង»៕…

  • កម្ពុជា និងកូរ៉េ ពិភាក្សាគ្នាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈកិច្ចសហប្រតិបត្តិការកន្លងមក សម្រេចបានលទ្ធផលល្អច្រើន

    កម្ពុជា និងកូរ៉េ ពិភាក្សាគ្នាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈកិច្ចសហប្រតិបត្តិការកន្លងមក សម្រេចបានលទ្ធផលល្អច្រើន

    (គូឡាឡាំពួ)៖ កម្ពុជា និងកូរ៉េ បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ ។ នេះជាការលើកឡើងក្នុងជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Lee Jae Myung ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ តារយៈបណ្ដាញសង្គមសម្ដេចធិបតី នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង កម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិត ដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ ហើយកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។ ក្នុងពេលជាមួយគ្នា កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ…

  • រុស្ស៊ីជោគជ័យធ្វើតេស្តមីស៊ីលនុយក្លេអ៊ែរថ្មីហោះក្នុងចម្ងាយជាង ១ម៉ឺនគីឡូម៉ែត្រ

    រុស្ស៊ីជោគជ័យធ្វើតេស្តមីស៊ីលនុយក្លេអ៊ែរថ្មីហោះក្នុងចម្ងាយជាង ១ម៉ឺនគីឡូម៉ែត្រ

    មូស្គូល ៖ រុស្ស៊ីបានប្រកាសអួតក្តែងៗទៅកាន់ពិភពលោកថា មីស៊ីលបញ្ជាទិសដើរដោយថាមពលនុយក្លេអ៊ែរថ្មីរបស់ខ្លួន ឈ្មោះថា Burevestnik អាចមានសមត្ថភាពហោះហើរក្នុងរយៈពេល១៥ម៉ោង និងវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយដល់ទៅ ១៤,០០០គីឡូម៉ែត្រ បន្ទាប់ពីការធ្វើតេស្តចុងក្រោយបានជោគជ័យទាំងស្រុង។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរថ្មីនេះថា ជាមីស៊ីលដ៏ពិសេស ហើយគ្មានប្រទេសណាមួយលើពិភពលោកមានសមត្ថភាពផលិតបានទេ ពីព្រោះសមត្ថភាពរបស់មីស៊ីល Burevestnik គឺខ្លាំងគ្មានដែនកំណត់ទេ។ លោកប្រធានាធិបតី ពូទីន អះអាងថា ការធ្វើតេស្តដ៏ម៉ឺងម៉ាត់ ឥឡូវនេះបានបញ្ចប់ហើយ ដោយលោកបានបញ្ជាឱ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដាក់ឱ្យប្រើប្រាស់មីស៊ីលដ៏កំណាចនេះក្នុងជួរកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ ជាមួយគ្នានេះ ប្រធានសេនាធិការយោធារុស្ស៊ី លោក Valery Gerasimov ក៏បានលើកឡើងដែរថា សមត្ថភាពមីស៊ីលដ៏កំណាចនេះ គឺគ្មានដែនកំណត់ទេ ដោយសារតែបច្ចេកវិទ្យាបំពាក់ក្នុងមីស៊ីល Burevestnik អនុញ្ញាតឱ្យវាមានសមត្ថភាពវាយប្រហារកាន់តែមានភាពជាកលាក់ និងអាចកម្ទេចគ្រប់ទីតាំងសត្រូវ ទោះបីមានការការពារខ្ពស់ក៏ដោយ។ គួរបញ្ជាក់ថា រុស្ស៊ីទំនងជាបានចំណាយពេលដល់ទៅ ៧ឆ្នាំ ក្នុងការផលិតមីស៊ីល Burevestnik ពោលគឺបន្ទាប់ពីលោកប្រធានាធិបតី ពូទីន បានប្រកាសអំពីការអភិវឌ្ឍមីស៊ីលបំពាក់ដល់យោធារុស្ស៊ីកាលពីឆ្នាំ ២០១៨ ដោយលោកបាននិយាយអួតថា វាអាចគេចផុតពីប្រព័ន្ធប្រឆាំងមីស៊ីលទាំងអស់ ដែលនេះជាការត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងមើលមិនឃើញពីសំណាក់សហរដ្ឋអាមេរិក៕ ប្រភព ៖ AFP

  • កម្ពុជា និង ហ្វីលីពីន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

    កម្ពុជា និង ហ្វីលីពីន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

    (គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានជួបពិភាក្សាការងារទ្វេភាគី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានរំលឹកឡើងវិញនូវលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា របស់ឯកឧត្តមប្រធានាធិបតី Marcos កាលពីខែកញ្ញាកន្លងទៅនេះ។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណជូនហ្វីលីពីន ដែលបានគាំទ្រឱ្យមានដំណោះស្រាយដោយសន្តិវិធី លើជម្លោះព្រំដែនរវាង កម្ពុជា និងថៃ និងបានចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ, សម្ដេចបវរធិបតីបានជម្រាបជូនថា ឯកសារលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ត្រូវបានចុះហត្ថលេខារួចហើយ។ ក្នុងន័យនេះ, សម្ដេចបវរធិបតីសង្ឃឹមថា ហ្វីលីពីននឹងបន្តគាំទ្រ និងចូលរួមក្នុងយន្តការ AOT នេះ។ សម្ដេចបវរធិបតីបានជម្រាបជូនបន្ថែមថា កម្ពុជា…

  • លោក ត្រាំ សង្ឃឹមចិនជួយជំរុញរុស្ស៊ីឱ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន

    លោក ត្រាំ សង្ឃឹមចិនជួយជំរុញរុស្ស៊ីឱ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សង្ឃឹមថា ចិននឹងជួយជំរុញឱ្យរុស្ស៊ីយល់ព្រមធ្វើកិច្ចព្រមព្រៀង ខណៈរូបលោកកំពុងស្វះស្វែងនាំយកសង្គ្រាមអ៊ុយក្រែនឈានដល់ទីបញ្ចប់។ ខ្ញុំចង់ឱ្យចិនជួយយើងបញ្ចុះបញ្ចូលរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ពីព្រោះចិនគឺជាសម្ព័ន្ធមិត្តធំបំផុតរបស់រុស្ស៊ី និងជាការគាំទ្រដ៏សំខាន់ដល់ទីក្រុងមូស្គូចាប់តាំងពីលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៊ី ជុំវិញការលុកលុយប្រឆាំងអ៊ុយក្រែន។ នេះជាការបញ្ជាក់របស់លោកប្រធានាធិបតី ត្រាំ នៅលើយន្តហោះ Air Force One ក្នុងដំណើរឆ្ពោះទៅកាន់តំបន់អាស៊ី ជាកន្លែងដែលលោកត្រូវបានគេរំពឹងថា នឹងជួបតទល់ជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង នៅថ្ងៃទី៣០ ខែតុលានេះ។ មេដឹកនាំអាមេរិករូបនេះបានគូសបញ្ជាក់ថា ខ្ញុំចង់ឃើញចិនជួយយើងធ្វើឱ្យរុស្ស៊ីបញ្ឈប់ការប្រយុទ្ធ ព្រោះខ្ញុំមានទំនាក់ទំនងដ៏ល្អជាមួយលោកប្រធានាធិបតី ស៊ី ហើយលោក ស៊ី ក៏ចង់ឃើញសន្តិភាពដែរ។ លោក ត្រាំ ក៏បាននិយាយកាលពីដើមសប្តាហ៍នេះដែរថា លោក ស៊ី អាចមានឥទ្ធិពលខ្លាំងលើលោក ពូទីន។ ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ត្រាំ កើតឡើងចំពេលដែលអ៊ុយក្រែនជួបរឿងបរាជ័យផ្ទួនៗចំនួនពីរ ក្នុងនោះទី១. លោកប្រធានាធិបតី ដូណាល់ ត្រាំ បានច្រានចោលការផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk និងទី២. មេដឹកនាំអឺរ៉ុបក៏មិនបានបញ្ចេញសាច់ប្រាក់របស់រុស្ស៊ី ដែលបានបង្កក ធ្វើជាមូលនិធិជួយពង្រឹងវិស័យការពារជាតិរបស់អ៊ុយក្រែន៕ ប្រភព…