Author: Dol Pheakdey
-

សហភាពសហព័ន្ធយុវជនកម្ពុជាទទួលពានរង្វាន់អាស៊ាន (ASEAN Prize)សម្រាប់ឆ្នាំ២០២៥
ភ្នំពេញ៖ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេននៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានប្រគល់ពានរង្វាន់អាស៊ាន (ASEAN Prize) សម្រាប់ឆ្នាំ២០២៥ដល់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)។ពានរង្វាន់នេះបានបញ្ជាក់ពីការរួមចំណែកកសាងសហគមន៍សុខដុមអាស៊ាន ។ អញ្ជើញទទួលពានរង្វាន់នេះគណៈប្រតិភូ ស.ស.យ.ក. ដឹកនាំដោយ លោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ពានរង្វាន់អាស៊ានត្រូវបានផ្តល់ជូនដោយផ្ទាល់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ លើបណ្ដាញសង្គមរបស់ស.យ.យ.ក.នៅថ្ងៃនេះដែរបានបង្ហោះសារថា សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសមានមោទនភាពក្រៃលែង ដែល ស.ស.យ.ក. ទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផលនានា ដែលខ្លួនសម្រេចបាន ជាពិសេសចំពោះការលះបង់របស់សមាជិក សមាជិកាគ្រប់រូបនៃស្ថាប័ននេះ។ សូមជម្រាបថា គណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជាសម្រាប់ឆ្នាំ២០២៥ ។ ការផ្តល់ពានរង្វាន់នេះ…
-

ជប៉ុនថា ការពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិក គឺជា “អាទិភាពកំពូល”
តូក្យូ ៖ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi និយាយថា លោកស្រីបានប្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump តាមប្រព័ន្ធទូរស័ព្ទកាលពីថ្ងៃសៅរ៍ថា ការពង្រឹងសម្ព័ន្ធភាពរវាងជប៉ុន-អាមេរិក គឺជា “អាទិភាពកំពូល” របស់លោកស្រី។ លោកស្រីនាយករដ្ឋមន្រ្តី Takaichi បានប្រាប់អ្នកយកព័ត៌មានថា លោកស្រី និងលោក Trump បានយល់ស្របថា ពួកយើងនឹងចាប់ដៃធ្វើការរួមគ្នាឆ្ពោះទៅពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិកក្នុងកម្រិតខ្ពស់ថ្មីមួយ។ មេដឹកនាំជាស្រ្តីដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តប្រទេសជប៉ុនរូបនេះបន្ថែមថា លោកស្រីបានប្រាប់លោក Trump ទៀតថា ការលើកកម្ពស់សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ គឺជាអាទិភាពកំពូលនៃរដ្ឋបាលរបស់លោកស្រី ទាំងផ្នែកកាទូត និងសន្តិសុខ។ លោកស្រីថា ការសន្ទនានេះ គឺល្អ និងស្មោះត្រង់។ បើតាមការគ្រោងទុកនោះ ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃចន្ទស្អែកនេះ មុនពេលបន្តដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួបចរចាពាណិជ្ជកម្មជាមួយមេដឹកនាំចិន លោក Xi Jin ping។ កន្លងមក លោក Donald Trump ចង់ឱ្យជប៉ុន និងសម្ព័ន្ធមិត្តដទៃទៀតបង្កើនការចំណាយលើវិស័យយោធារបស់ប្រទេសពួកគេ។…
-

លោក ដូណាល់ ត្រាំ និងម៉ាឡេស៊ីស៊ីញ៉េកិច្ចព្រមព្រៀងរ៉ែកម្រ
គូឡាឡាំពួរ ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ រួមមានរ៉ែកម្រ ដើម្បីកំណត់អត្រាពន្ធត្រឹម ១៩ភាគរយប៉ុណ្ណោះលើទំនិញម៉ាឡេស៊ីនាំចេញទៅកាន់អាមេរិក ដែលពិធីនេះរៀបចំឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅថ្ងៃអាទិត្យនេះ ក្នុងទីក្រុងគូឡាឡាំពួរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ រួមមានការធ្វើសម្បទានជាច្រើនដែលស្នើឡើងដោយរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម រួមទាំងការផ្គត់ផ្គង់រ៉ែកម្រសំខាន់ៗដល់អាមេរិក ខណៈដែលរ៉ែកម្ររបស់ផែនដីគឺជាកូនសោដ៏សំខាន់ក្នុងល្បែងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន។ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និយាយថា កិច្ចព្រមព្រៀងនេះនឹងធានាថា ការវិនិយោគពាណិជ្ជកម្មក្នុងវិស័យរ៉ែកម្រសំខាន់ៗរវាងភាគីទាំងពីរ នឹងអាចដំណើរការបានយ៉ាងរលូន និងមានភាពធន់យូរអង្វែងតាមដែលអាចធ្វើបាន។ ជាមួយនឹងអត្រាពន្ធ ១៩ភាគរយ ប្រទេសម៉ាឡេស៊ីនឹងអាចសន្សំថវិកាដល់ទៅជាង ៤៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ពីការនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិក រាប់ចាប់ពីបន្ទះឈីប Semiconductors និងថ្នាំពេទ្យជាដើម។ គួរបញ្ជាក់ថា ម៉ាឡេស៊ីមានរ៉ែកម្រជាង ១៦លានតោន ដែលមានតម្លៃប្រមាណជាង ២៣៦ពាន់លានដុល្លារ។ បច្ចុប្បន្នម៉ាឡេស៊ីផ្គត់ផ្គង់ប្រហែល ១៣ភាគរយនៃតម្រូវការរ៉ែសំខាន់ៗទូទាំងពិភពលោក ដែលតួលេខនេះរួមបញ្ចូលទាំងរ៉ែកម្ររបស់ផែនដីផងដែរ។ រ៉ែកម្រនៅម៉ាឡេស៊ីបច្ចុប្បន្ន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដោយសារម៉ាឡេស៊ីខ្វះបច្ចេកវិទ្យាចាំបាច់ដើម្បីកែច្នៃវា។ រ៉ែដ៏កម្រត្រូវបានប្រើប្រាស់ទូលំទូលាយនៅក្នុងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទ រាប់ចាប់ពីទូរស័ព្ទចល័ត និងម៉ាស៊ីនភ្លើងរហូតដល់បច្ចេកវិទ្យាការពារជាតិ៕ ប្រភព…
-

សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
ក្នុងន័យបង្ហាញពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលមាន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កម្ពុជានិងថៃបានឯកភាពគ្នាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូប ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង ០៩:០០នាទីយប់ ភាគីទាំងពីរបានធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមាននេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ព្រមទាំងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរជាច្រើនជំនាន់តទៅមុខទៀត។ Press Release Unofficial Translation Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National…
-

អាមេរិក រំពឹងថាការពន្យារពេលជើងហោះហើរ នឹងកាន់តែអាក្រក់ទៅៗ ខណៈអ្នកត្រួតពិនិត្យ ខកខានការទទួលបានប្រាក់ខែ
រដ្ឋមន្ត្រីដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក លោក Sean Duffy បាននិយាយកាលពីថ្ងៃសុក្រ ទី២៤ ខែតុលាថា លោករំពឹងថានឹងមានការពន្យារពេលជើងហោះហើរបន្ថែមទៀត ខណៈអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសនឹងខកខានការទទួលបានប្រាក់ខែដំបូងរបស់ខ្លួន ដោយសារតែការបិទរដ្ឋាភិបាល ដែលពេលនេះបានអូសបន្លាយពេលដល់២៤ថ្ងៃ។ អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសប្រហែល ១៣.០០០នាក់ និងមន្ត្រីរដ្ឋបាលសន្តិសុខដឹកជញ្ជូនប្រហែល៥០.០០០នាក់ កំពុងធ្វើការដោយគ្មានប្រាក់ឈ្នួលក្នុងអំឡុងការបិទរដ្ឋាភិបាល។ អ្នកត្រួតពិនិត្យ នឹងខកខានការទទួលបានប្រាក់ខែពេញលេញលើកដំបូងរបស់ខ្លួននៅថ្ងៃអង្គារ សប្តាហ៍ក្រោយ។ លោក Duffy បានប្រាប់សារព័ត៌មាន Fox News ថា «ខ្ញុំគិតថា ខណៈយើងកាន់តែខិតជិតដល់ថ្ងៃអង្គារនិងពេលបន្ទាប់ នោះអ្នកនឹងមើលឃើញការរំខានកាន់តែច្រើនទៀត»។ លោកបាននិយាយបន្ថែមថា សាលាគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធនឹងអស់ប្រាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដោយសិស្សមួយចំនួន បានដកខ្លួនចេញរួចហើយ។ ក្រុមហ៊ុនអាកាសចរណ៍កំពុងត្រៀមទប់ទល់ទៅនឹងការរំខានកាន់តែទូលំទូលាយបន្ទាប់ពីអវត្តមានបុគ្គលិកបណ្តាលឱ្យមានការពន្យារពេលជើងហោះហើរចំនួន៦,៦ភាគរយកាលពីថ្ងៃព្រហស្បតិ៍។
-

លោក Anutin លុបចោលគម្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្រោយមាតាស្តេចថៃសោយទិវង្គតក្នុងព្រះជន្ម ៩៣វស្សា
បាងកក ៖ ម្ចាស់ក្សត្រី Sirikit ដែលជាព្រះមាតាស្តេចថៃបច្ចុប្បន្ន Vajiralongkorn បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៩៣ព្រះវស្សា នៅម៉ោង ៩និង២១នាទីថ្ងៃសុក្រម្សិលមិញ នៅឯមន្ទីរពេទ្យ King Chulalongkorn Memorial ដោយសារជំងឺឆ្លងមេរោគចូលក្នុងចរន្តឈាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សារព័ត៌មាន The Nation បានចេញផ្សាយថា ភ្លាមៗក្រោយទទួលបានដំណឹងនេះ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បានសម្រេចចិត្តលុបចោលគម្រោងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃសៅរ៍នេះ ក្នុងគោលបំណងធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ ដើម្បីកាន់ទុក្ខម្ចាស់ក្សត្រី Sirikit។ ប៉ុន្តែប្រភពពីវិមានរដ្ឋាភិបាលថៃនិយាយថា លោកនាយករដ្ឋមន្រ្តី Anutin ទំនងជានឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីនៅថ្ងៃអាទិត្យស្អែកវិញ ជាកន្លែងដែលលោកត្រូវបានរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន និងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាអ្នកសង្កេតការណ៍។ បើតាមកាសែត Khaosod, ម្ចាស់ក្សត្រី Sirikit មានជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទ Ischemic កាលពីឆ្នាំ២០១២។ ព្រះបរមសពម្ចាស់ក្សត្រីនឹងតម្កល់នៅឯព្រះទីនាំងទុសិតមហាប្រាសាទ ក្នុងព្រះបរមរាជវាំង ហើយព្រះមហាក្សត្រប្រកាសឲ្យព្រះរាជវង្សានុវង្ស…
-

-

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤តុលាបណ្តាលឱ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល ៨នាក់
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤តុលាបណ្តាលឱ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល ៨នាក់ ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែតុលាដល់ម៉ោង ១៤៖០០ ថ្ងៃទី២៤ ខែតុលា) បានកើតឡើងចំនួន ៩លើក (យប់ ៤លើក) បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ (ស្រី ២នាក់),រងរបួសសរុប៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់៧នាក់ (ស្រី ១នាក់) រងរបួសស្រាល១នាក់ និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ៤នាក់)។នេះយោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ប្រភពដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្បឿន ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៣នាក់), មិនគោរពសិទ្ឋិ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៣នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់,…
-

លោក ពូទីន ប្តេជ្ញាសងសឹក បើសិនមីស៊ីល Tomahawk បាញ់ចំរុស្ស៊ី
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានធ្ងន់ៗនៅថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងសងសឹកវិញយ៉ាងចាស់ដៃបំផុត បើសិនអ៊ុយក្រែនទទួលបាន និងហ៊ានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk របស់អាមេរិកវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី។ ក្រៅពីបោះពាក្យសម្តីគំរាមខ្លាំងៗ លោកប្រធានាធិបតី ពូទីន ក៏បានសន្យាដែរថា លោកនឹងបន្តការចចារដើម្បីស្វែងរកដំណោះស្រាយឈានដល់ការបញ្ចប់សង្គ្រាមអ៊ុយក្រែន បើទោះបីជាមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលជំនួបកំពូលជាមួយលោកនៅហុងគ្រីក៏ដោយ។ បុរសខ្លាំងរុស្ស៊ីមានវ័យ៧៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការសន្ទនាគ្នានៅតែជាមធ្យោបាយល្អបំផុត ប្រសើរជាងការប្រឈមមុខដាក់គ្នា ឬបង្កជម្លោះណាមួយ ជាពិសេសការធ្វើសង្គ្រាម។ លោកថា រុស្ស៊ីក៏តែងតែឱ្យតម្លៃ និងគាំទ្រការបន្តសន្ទនាគ្នាដោយសន្តិវិធីផងដែរ។ ប៉ុន្តែ… បើសិនរុស្ស៊ីរងការវាយប្រហារណាមួយពីមីស៊ីលអាមេរិក Tomahawk ដែលអ៊ុយក្រែនកំពុងទទូចចង់បានជាខ្លាំង នោះនឹងមានការសងសឹកវិញធំបំផុតមិននឹកស្មានដល់។ គួរកត់សម្គាល់ មីស៊ីល Tomahawk គឺជាប្រភេទកាំជ្រួចរយៈចម្ងាយឆ្ងាយដ៏មានសក្តានុពល អាចមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ។ មីស៊ីល Tomahawk ត្រូវបានគេប៉ាន់ស្មានថា ក្នុងមួយគ្រាប់ៗអាចមានតម្លៃរហូតដល់ ១.៣លានដុល្លារ និងមានសតម្ថភាពបាញ់ក្នុងចម្ងាយប្រហែល ២,៥០០គីឡូម៉ែត្រ៕ ប្រភព ៖ AFP
-

លោក ហ្សេលេនស្គី ទទូចសុំអាវុធចម្ងាយឆ្ងាយពីមេដឹកនាំអឺរ៉ុប
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍ ជំរុញឲ្យសម្ព័ន្ធមិត្តអឺរ៉ុបយល់ព្រមផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយដល់ប្រទេសរបស់គាត់ ក្រោយមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការផ្តល់មីស៊ីលដ៏កំណាច Tomahawk ឱ្យអ៊ុយក្រែនទប់ទល់នឹងរុស្ស៊ី។ ថ្លែងនៅចំពោះមុខមេដឹកនាំអឺរ៉ុបនៅទីក្រុងព្រុចសែល លោកប្រធានាធិបតី ហ្សេលេនស្គី បានទទូចឲ្យពួកគេយល់ព្រមផ្គត់ផ្គង់អាវុធរយៈចម្ងាយឲ្យបានឆាប់តាមដែលអាច និងផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក លោកថា អ៊ុយក្រែននឹងប្រើប្រាស់ផ្នែកដ៏ធំ នៃមូលនិធិណាមួយដែលមាន យកទៅទិញអាវុធផលិតនៅអឺរ៉ុប។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា លោកប្រធានាធិបិបតី ពូទីន ភ័យតក់ស្លុតប៉ុណ្ណា នៅពេលដែលអ៊ុយក្រែនទទូចសុំជំនួយមីស៊ីលរយៈចម្ងាយឆ្ងាយលេចឡើង។ ដោយសារតែលោក ពូទីន យល់ថា អាវុធរយៈចម្ងាយឆ្ងាយ ពិតជាអាចផ្លាស់ប្តូរទិសដៅរបស់សង្រ្គាមបាន។ លោកប្រធានាធិបតី ហ្សេលេនស្គី ក៏បានទទួលស្គាល់ដែរថា គាត់បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទទួលបានមីស៊ីល Tomahawk ពីអាមេរិក តែលោកប្រធានាធិបតី ត្រាំ បានច្រានចោលអំឡុងជំនួបនៅសេតវិមាន។ យ៉ាងណា អាវុធចម្ងាយឆ្ងាយមិនមែនមានតែនៅក្នុងដៃអាមេរិកមួយនោះទេ បណ្តារដ្ឋសមាជិកអឺរ៉ុបមួយចំនួនក៏មានពួកវាដែរ ក្នុងនោះរួមមានមីស៊ីល Tomahawk ដូច្នេះយើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាស្នើសុំឱ្យរដ្ឋទាំងនោះអាចជួយរឿងនេះ។ គួរកត់សម្គាល់ មេដឹកនាំអឺរ៉ុបកំពុងជួបប្រជុំគ្នាពិភាក្សាអំពីផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក មានទំហំ…