Author: Dol Pheakdey

  • អាមេរិកថ្កោលទោស ការសម្រេចរបស់តុលាការ ICJ លើអ៊ីស្រាអែល

    អាមេរិកថ្កោលទោស ការសម្រេចរបស់តុលាការ ICJ លើអ៊ីស្រាអែល

    អ.ស.ប ៖ បេសកជនអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោស ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ ICJ លើអ៊ីស្រាអែលថា ជា «នយោបាយអាក្រាតកាយ»។ លោក Mike Waltz ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោសដូច្នេះ បន្ទាប់ពីតុលាការកំពូល របស់អង្គការសហប្រជាជាតិ មួយនេះ បាននិយាយថា អ៊ីស្រាអែល ត្រូវតែបន្ធូរបន្ថយការអនុម័ត ការផ្តល់ជំនួយ ទៅកាន់តំបន់ហ្គាហ្សា និង ធានាឱ្យប្រជាជនប៉ាឡេស្ទីន ទទួលបានតម្រូវការ ជាមូលដ្ឋាន។ លោក Mike Waltz បានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រសហ្បតិ៍ ថា «ICJ ទើបតែបានចេញនូវនយោបាយអាក្រាតកាយ ប្រមាថអ៊ីស្រាអែល ដោយអយុត្តិធម៌ និង នាំឲ្យទីភ្នាក់ងារជំនួយអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ UNRWA ជាប់ពាក់ព័ន្ធយ៉ាងជ្រាលជ្រៅ ជាមួយអំពើភេរវកម្ម របស់ក្រុមហាម៉ាស»។ យ៉ាងណា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយ កាលពីថ្ងៃពុធថា…

  • មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ ផ្តល់បទឧទ្ទេសនាមក្នុងកម្មវិធីវគ្គអប់រំនយោបាយ របស់គណបក្សកម្រិត២ ជំនាន់ទី២២

    មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ ផ្តល់បទឧទ្ទេសនាមក្នុងកម្មវិធីវគ្គអប់រំនយោបាយ របស់គណបក្សកម្រិត២ ជំនាន់ទី២២

    (ភ្នំពេញ)៖ ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញផ្តល់បទឧទ្ទេសនាមស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងកម្មវិធីវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២២ ជូនដល់សមាជិក សមាជិកា ចំនួន ១៤៧នាក់ នៅទីស្តីការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ។ ក្នុងបទឧទ្ទេសនាម ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកពីភាពជាអ្នកដឹកនាំក្នុងសម័យកាលអតីតកាល (សម័យដូនតា) និងភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាព។ ឯកឧត្តម ក៏បានរំលេចពីការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដឹកនាំអនុវត្តដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដែលជាកិច្ចការងារអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ៕

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នៅវិមានសន្តិភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នៅវិមានសន្តិភាព

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ។ របៀបវារៈមានដូចខាងក្រោម៖ ១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ -ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃ សាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។ ៤-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ៕

  • កូឡុំប៊ីចោទអាមេរិក ពីបទប្រហារជិវិតមនុស្ស នៅការីប៊ីន និង ប៉ាស៊ីហ្វិក

    កូឡុំប៊ីចោទអាមេរិក ពីបទប្រហារជិវិតមនុស្ស នៅការីប៊ីន និង ប៉ាស៊ីហ្វិក

    បូហ្គោតា ៖ ប្រធានាធិបតី នៃប្រទេស កូឡុំប៊ី កាលពីថ្ងៃព្រហស្បតិ៍ បានចោទអាមេរិក ពីការប្រហារជីវិតមនុស្ស នៅតំបន់ ការីប៊ីន និង ប៉ាស៊ីហ្វិក។ លោក Gustavo Petro ប្រធានាធិបតីឆ្វេងនិយម បានបង្កើនការបរិហារ លើការវាយប្រហារ តាមផ្លូវអាកាស ប្រឆាំងគ្រឿងញៀន របស់លោក ដូណាល់ ត្រាំ និង បានបដិសេធការគំរាមកំហែង របស់សហរដ្ឋអាមេរិក ក្នុងការបង្កកជំនួយ រាប់រយលានដុល្លារ។ ដោយជំរុញឱ្យមានការប្រេះឆា ដែលបានបំផ្លាញទំនាក់ទំនង រវាងប្រទេសសម្ព័ន្ធមិត្ត យូរមកហើយ លោក Gustavo Petro និយាយថា «លោក Trump បានបង្កាច់បង្ខូចខ្ញុំ និងប្រមាថប្រទេសកូឡុំប៊ី»។ លោក Petro បានចោទប្រកាន់ លោក Trump ពីបទ «អនុវត្តការកាត់ទោស ក្រៅប្រព័ន្ធតុលាការ» ដែល “រំលោភលើច្បាប់អន្តរជាតិ” តាមរយៈសកម្មភាពវាយប្រហារ ទៅលើទូកជួញដូរគ្រឿងញៀន ដែលត្រូវបានចោទប្រកាន់។ អាមេរិកបានបំផ្លាញទូក ៩គ្រឿង…

  • ថៃស្លាប់ជិត ៥០នាក់ ក្នុងសង្គ្រាមនៅហ្គាហ្សា

    ថៃស្លាប់ជិត ៥០នាក់ ក្នុងសង្គ្រាមនៅហ្គាហ្សា

    បាងកក ៖ ជនជាតិថៃ ជិត ៥០នាក់បានស្លាប់ អំឡុងសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា។ ក្រសួងការបរទេសថៃ បានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិថៃចំនួន ៤៧នាក់ ត្រូវបានសម្លាប់ នៅក្នុងជម្លោះ រយៈពេលពីរឆ្នាំ។ ជាការបញ្ជាក់ ធ្វើឡើង ស្របពេលដែលសាកសពជនជាតិថៃ ម្នាក់ទៀត ត្រូវបានរកឃើញ ដោយស្ថិតក្នុងចំណោម ចំណាប់ខ្មាំងដែលបានស្លាប់ ហើយ ហាម៉ាស់ព្រមប្រគល់សព តាមកិច្ចព្រមព្រៀង ជាមួយអ៊ីស្រាអែល ក្រោមផែនការ របស់លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ។ ក្រុមមន្ត្រី បាននិយាយថា សាកសពកម្មករកសិដ្ឋានថៃម្នាក់នេះ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ កាលពីថ្ងៃព្រហស្បតិ៍។ អដ្ឋិធាតុ របស់បុរស ឈ្មោះ Sonthaya Oakkharasri បានមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកក ដោយបានបញ្ជូនចេញពីទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។ យោងតាមក្រសួងការងារ របស់ប្រទេសថៃ បានឲ្យដឹងថា ប្រជាជនថៃជិត ៣ម៉ឺននាក់…

  • លោក ត្រាំ ព្រមានធ្ងន់ៗថា អាមេរិកនឹងឈប់គាំទ្រ បើសិនអ៊ីស្រាអែលលេបយកតំបន់ West Bank

    លោក ត្រាំ ព្រមានធ្ងន់ៗថា អាមេរិកនឹងឈប់គាំទ្រ បើសិនអ៊ីស្រាអែលលេបយកតំបន់ West Bank

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមខ្លាំងៗថា អ៊ីស្រាអែលនឹងបាត់បង់ការគាំទ្រដ៏សំខាន់ពីសហរដ្ឋអាមេរិក បើសិនទីក្រុងយេរុយសាឡឹមមានបំណងចង់លេបយកតំបន់ West Bank។ ការព្រមានបែបនេះរបស់លោកប្រធានាធិបតី ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទស្សនាវដ្តី Time កាលពីថ្ងៃទី១៥ ខែតុលាមកម្ល៉េះ ហើយទើបត្រូវបានផ្សព្វផ្សាយចំពេលដែលអនុប្រធានាធិបតីអាមេរិក លោក ជេឌី វេន និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ាកូ រ៉ាប់បាយអូ ក៏បានធ្វើការព្រមានធ្ងន់ៗស្រដៀងគ្នាប្រឆាំងនឹងប៉ុនប៉ងណាមួយរបស់អ៊ីស្រាអែល ក្នុងការលេបយកតំបន់ West Bank ផងដែរ។ នៅពេលត្រូវបានសាកសួរថាតើអាមេរិកដាក់ទោសធ្ងន់ធ្ងរដែរឬទេ បើសិនអ៊ីស្រាអែលមានបំណងលេបយកតំបន់ West Bank? លោកប្រធានាធិបតី ត្រាំ ឆ្លើយតបភ្លាមៗថា រឿងនឹងមិនកើតឡើងទេ ពីព្រោះខ្ញុំបានប្រាប់ទៅកាន់បណ្តាប្រទេសអារ៉ាប់រួចហើយ ហើយយើងបានទទួលការគាំទ្រដ៏អស្ចារ្យពីអារ៉ាប់។ ប៉ុន្តែក្នុងករណីអ៊ីស្រាអែលនៅតែគឃ្លើនចង់ឱ្យរឿងនេះកើតឡើង នោះអាមេរិកនឹងគ្មានជម្រើសអ្វីក្រៅតែពីដកការគាំទ្រទាំងអស់របស់ខ្លួននោះទេ។ ជុំវិញជម្លោះនៅមជ្ឈិមបូព៌ានេះដែរ លោកប្រធានាធិបតី ត្រាំ បានបញ្ជូនមន្ត្រីកំពូលមួយរូបទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីដោះស្រាយបទឈប់បាញ់នៅតំបន់ Gaza ដ៏ផុយស្រួយ ដែលខ្លួនលោកផ្ទាល់បានចូលរួមកាលពីដើមខែតុលានេះ៕ ប្រភព ៖ AFP

  • Tesla ប្រមូលឡានអគ្គិសនី Cybertrucks ជាង ៦ម៉ឺនគ្រឿង មកជួសជុលបញ្ហា Software

    Tesla ប្រមូលឡានអគ្គិសនី Cybertrucks ជាង ៦ម៉ឺនគ្រឿង មកជួសជុលបញ្ហា Software

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បាននឹងកំពុងប្រមូលឡានអគ្គិសនី Cybertrucks ចំនួន ៦៣,៦១៩គ្រឿងមកជួសជុល ក្រោយរកឃើញកំហូចពាក់ព័ន្ធនឹងបញ្ហា Software ដែលធ្វើឱ្យភ្លើងបំភ្លឺផ្លូវខាងមុខភ្លឺខ្លាំងលើសកម្រិតអនុញ្ញាត ប៉ះពាល់ដល់ភ្នែកអ្នកបើកបរដទៃ។ នេះបើតាមការបញ្ជាក់របស់និយតករយានយន្តអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Star, រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ បានលើកឡើងកាលពីថ្ងៃសុក្រថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រុមហ៊ុន Tesla ទើបតែបានចេញផ្សាយការធ្វើបច្ចុប្បន្នភាព ឬUpdate software ថ្មី ក្នុងគោលបំណងកែលម្អកំហូចដល់ម្ចាស់រថយន្តទាំងអស់ដោយឥតគិតថ្លៃ។ ក្រៅពីឡានអគ្គិសនី Cybertrucks, កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមហ៊ុន Telsa ក៏បានប្រមូលមកវិញនូវឡាន Model 3 និង Model Y ចំនួន ១២,៩៦៣គ្រឿង មកជួសជុលទាក់ទងនឹងបញ្ហាអាគុយផងដែរ។ គួរកត់សម្គាល់ ក្រុមហ៊ុន Tesla រកចំណូលបានត្រឹមតែ ១.៤ពាន់លានដុល្លារប៉ុណ្ណោះ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ តួលេខនេះបានដាំក្បាលចុះរហូតដល់ ៣៧ភាគរយឯណោះ ទោះបីជាការលក់រថយន្តកើនឡើងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយកាសែតរ៉យទ័រ៕ ប្រភព…

  • សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យកាសែតថៃ ផ្តោតលើសភាពការណ៍ផ្ទៃក្នុងថៃល្អជាង គិតពីនយោបាយកម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យកាសែតថៃ ផ្តោតលើសភាពការណ៍ផ្ទៃក្នុងថៃល្អជាង គិតពីនយោបាយកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ណែនាំទៅក្រុមកាសែតថៃ គួរផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍ផ្ទៃក្នុងថៃល្អជាង មកគិតពីអនាគតនយោបាយផ្ទៃក្នុងកម្ពុជា ។ តាមរយៈបណ្ដាញសង្គមនាព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រោយពេលអានកាសែតថៃ The Nation ចុះផ្សាយពីកម្ពុជា ខ្ញុំមានការចាំបាច់ធ្វើការណែនាំពួកគេឲ្យមានវិជ្ជាជីវៈក្នុងការសរសេរ។ អ្វីដែលខ្ញុំគួរណែនាំទៅក្រុមកាសែតអស់លោកនោះគឺថា អស់លោកគួរផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍ផ្ទៃក្នុងថៃល្អជាង មកគិតពីអនាគតនយោបាយផ្ទៃក្នុងកម្ពុជា។ ខ្ញុំកាន់អំណាចតាំងពីអ្នកកាសែតថៃខ្លះមិនទាន់ចាប់កំណើត ឬនៅដើរស្រាតនៅឡើយ។ ខ្ញុំស្គាល់នូវអ្វីដែលហៅថានយោបាយផ្ទៃក្នុងកម្ពុជា ក្នុងពេលដែលអ្នកកាសែតថៃមួយចំនួនមិនទាំងស្គាល់សភាពការណ៍ថៃខ្លួនឯងផង មកខំសរសេរវាយតម្លៃសភាពការណ៍កម្ពុជា។ ខ្ញុំចង់ប្រាប់លោកអ្នកតាមដានឲ្យបានដិតដល់នូវអ្វីដែលនឹងកើតឡើងក្រោយរដ្ឋាភិបាលអាយុ៤ខែ? ក្រោយរំលាយសភានិងក្រោយការបោះឆ្នោតនាដើមឆ្នាំ២០២៦។ រឿងនៅកម្ពុជាពួកយើងចេះចាត់ចែងកិច្ចការខ្លួនឯងហើយ មិនចាំបាច់សរសេរបង្វែរសាច់រឿងពីថៃ មកកម្ពុជាទេ។ (បើលេងកុំខឹង បើខឹងកុំលេង)៕

  • មេ UN អំពាវនាវឲ្យប្រឆាំងនឹងព័ត៌មានមិនពិត អំពីអាកាសធាតុ

    មេ UN អំពាវនាវឲ្យប្រឆាំងនឹងព័ត៌មានមិនពិត អំពីអាកាសធាតុ

    អ.ស.ប ៖ ប្រមុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យ “ប្រយុទ្ធ” ប្រឆាំងនឹងព័ត៌មានមិនពិត អំពីបញ្ហាអាកាសធាតុ។ ថ្លែងនៅឯទីភ្នាក់ងារអាកាសធាតុ របស់អង្គការសហប្រជាជាតិ ហៅកាត់ WMO នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃពុធ លោក Guterres បានបញ្ជាក់ថា «យើងត្រូវតែប្រយុទ្ធប្រឆាំងនឹងព័ត៌មានខុស និង ព័ត៌មានមិនពិត ការយាយី តាមអ៊ីនធឺណិត និងបំភ្លៃជុំវិញភាពភាពបៃតង»។ លោកបន្តថា «អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ មិនគួរភ័យខ្លាច ការនិយាយការពិតទេ»។ យ៉ាងណា ការកត់សម្គាល់របស់លោក Guterres ត្រូវបានគេមើលឃើញថា ហាក់បានឆ្លើយតប ចំពោះសុន្ទរកថា របស់លោក Trump នៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីខែមុន ដោយពេលនោះ ប្រធានាធិបតី កូតា បក្សសាធារណរដ្ឋ រូបនេះ បានចំអក ពីបច្ចេកវិទ្យាបៃតង។ លោក Trump បាននិយាយថា «ការប្រែប្រួលអាកាសធាតុ – វាជាការងារដ៏អស្ចារ្យបំផុត ដែលមិនធ្លាប់មាននៅលើពិភពលោក តាមគំនិតរបស់ខ្ញុំ»។ លោកបានមានប្រសាសន៍ថា «ការបោះត្រាកាបូន…

  • បំណុល អាមេរិក កើនដល់ ៣៨ ទ្រីលានដុល្លារ ស្មើនឹងពលរដ្ឋអាមេរិកម្នាក់ជំពាក់គេ ១១១,០០០ ដុល្លារ

    បំណុល អាមេរិក កើនដល់ ៣៨ ទ្រីលានដុល្លារ ស្មើនឹងពលរដ្ឋអាមេរិកម្នាក់ជំពាក់គេ ១១១,០០០ ដុល្លារ

    វ៉ាស៊ីនតោន ៖ បំណុលជាតិរបស់សហរដ្ឋអាមេរិកបានហក់ឡើងទៅដល់ជាង ៣៨ ទ្រីលានដុល្លារ ។ នេះជាកម្រិតដ៏ច្រើនសន្ធឹកសន្ធាប់បំបែកកំណត់ត្រាថ្មីនៅសហរដ្ឋអាមេរិក ។ បើតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក, បំណុលជាង ៣៨ ពាន់ពាន់លានដុល្លារនេះ គឺស្មើនឹងពលរដ្ឋអាមេរិកម្នាក់ ជំពាក់គេ ប្រហែល ១១ ម៉ឺន ១ ពាន់ដុល្លារអាមេរិក ។ មូលនិធិ Peter G Peterson ដែលមានមូលដ្ឋាននៅទីក្រុង Washington, DC អះអាងថា កម្រិតបំណុលរបស់អាមេរិក នាពេលបច្ចុប្បន្ននេះ ស្មើនឹងតម្លៃសេដ្ឋកិច្ចរួមបញ្ចូលគ្នានៃប្រទេសចិន ឥណ្ឌា ជប៉ុន អាល្លឺម៉ង់ និង ចក្រភពអង់គ្លេស ។ លោក Michael A Peterson នាយកប្រតិបត្តិនៃមូលនិធិ Peter G Peterson និយាយថា មូលហេតុនៃការហក់ឡើងបំណុលជាតិនាពេលនេះ គឺដោយសារតែសមាជិកសភាអាមេរិកបរាជ័យ ក្នុងការធ្វើតាម “កាតព្វកិច្ចសារពើពន្ធជាមូលដ្ឋាន” របស់ពួកគេ ។ លោកថា “ការកើនឡើងបំណុលពី ១…