Author: Dol Pheakdey
-

អ៊ុយក្រែនពឹងលុយដែលបានពីបរទេសបង្កកពីរុស្ស៊ី មកធ្វើសង្គ្រាមបន្ត
កៀវ ៖ អ៊ុយក្រែនទើបបានអនុម័តថវិកាសង្គ្រាម ចំនួន ៧.៨ពាន់លានដុល្លារ ដោយរំពឹងថា មូលនិធិភាគច្រើន បានមកពីទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលត្រូវបានបង្កក នៅក្រៅប្រទេស នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃពុធ។ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានចុះហត្ថលេខា លើការសម្រេចនេះ កាលពីថ្ងៃអង្គារ ចំពេលដែលទីក្រុងគៀវ បន្តប្រឈមមុខនឹងឱនភាពថវិកា ដ៏ខ្លាំងមួយ ហើយ ពឹងផ្អែកលើការផ្តល់មូលនិធិ របស់លោកខាងលិច ដើម្បីទ្រទ្រង់ប្រតិបត្តិការ ធ្វើសង្គ្រាម។ កាសែតអេស្ប៉ាញ El Pais បានរាយការណ៍ថា បច្ចុប្បន្ន អ៊ុយក្រែនមានលុយសម្រាប់ប្រតិបត្តិការ ត្រឹមខែមេសា ឆ្នាំ ២០២៦ ដែលជំរុញឱ្យសហភាពអឺរ៉ុប ពិចារណាលើ “ប្រាក់កម្ចី” ចំនួន ១៦៣ ពាន់លានដុល្លារ ភាគច្រើនយកមកពីទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលរឹបអូស នៅបរទេស។ ជាមួយគ្នានេះ សមាជិកសភាអ៊ុយក្រែនបាននិយាយថា ភាគច្រើន នៃការកើនឡើង ថវិការសង្គ្រាម ចុងក្រោយនេះ ត្រូវបានគេរំពឹងថា…
-

មេធំ UN ព្រមានថា ប្រព័ន្ធពាណិជ្ជកម្មសកលប្រឈមហានិភ័យដួលរលំ
ហ្សឺណែវ ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានធ្ងន់ៗកាលពីថ្ងៃពុធថា ប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកតាមច្បាប់អន្តរជាតិកំពុងស្ថិតក្នុងគ្រោះថ្នាក់ ឬប្រឈមមុខនឹងហានិភ័យដួលរលំ ចំពេលបំណុលកើនឡើង ការដំឡើងពន្ធគយខ្ពស់កប់ពពក និងអសន្តិសុខហិរញ្ញវត្ថុសម្រាប់ប្រទេសកំពុងរីកចម្រើន។ លោក Guterres បានថ្លែងនៅឯសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍នៅទីក្រុងហ្សឺណែវថា ប្រទេសជាច្រើនបានជាប់ក្នុងវិបត្តិបំណុល ហើយការចំណាយប្រាក់យ៉ាងច្រើនធ្លាក់ក្នុងដៃម្ចាស់បំណុល ជាជាងបង្វែរលើការផ្តល់មូលនិធិបម្រើដល់វិស័យសុខាភិបាល និងការអប់រំ។ លោក Guterres និយាយថា មនុស្ស៣.៤ពាន់លាននាក់កំពុងរស់នៅក្នុងប្រទេសដែលចំណាយប្រាក់ច្រើនលើសេវាបំណុល ជាជាងលើផ្នែកសុខភាព ឬការអប់រំ។ ដូច្នេះលោកអំពាវនាវឱ្យមានការបន្ធូរបន្ថយអត្រាការប្រាក់ ពិសេសជួយដល់ប្រទេសដែលប្រឈមនឹងវិបត្តិបំណុលធ្ងន់ធ្ងរ។ ប្រមុខ UN រូបនេះ បានសង្កត់ធ្ងន់ថា យើងបានមើលឃើញការកើនឡើងហានិភ័យនៃសង្គ្រាមពាណិជ្ជកម្ម ស្របពេលនិន្នាការចំណាយផ្នែកយោធាបង្ហាញថា ពិភពលោកកំពុងវិនិយោគកាន់តែច្រើនទៅលើការសម្លាប់មនុស្ស ជាជាងភាពរុងរឿង និងសុខុមាលភាពរបស់មនុស្ស។ ឆ្លើយតបនឹងបញ្ហានេះ លោក Guterres បានលើកឡើងអំពីអាទិភាពចំនួនបួនសម្រាប់សកម្មភាពអន្តរជាតិ មានដូចជា៖ ការបង្កើតប្រព័ន្ធពាណិជ្ជកម្ម និងការវិនិយោគសកលប្រកបដោយយុត្តិធម៌; ការផ្តល់ហិរញ្ញប្បទានសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍; ជំរុញបច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីបង្កើនសន្ទុះសេដ្ឋកិច្ច និងការតម្រឹមគោលនយោបាយពាណិជ្ជកម្មគិតគូរពីអាកាសធាតុ៕
-

ប្រជាជនក្រុងញូវយ៉ក តវ៉ាចំពោះសកម្មភាពរបស់ ICE ក្រោយការឆ្មក់បង្ក្រាបដាក់គោលដៅលើអាជីវករ
ដោយមានពាក់ស្លាក និងកាន់ស្គរ អ្នកក្រុងញូវយ៉ក បានចេញតវ៉ាចំពោះសកម្មភាពរបស់កងកម្លាំងអនុវត្តច្បាប់អន្តោប្រវេសន៍និងគយសហរដ្ឋអាមេរិក(ICE) កាលពីពេលថ្មីៗនេះ មួយថ្ងៃបន្ទាប់ពីការឆ្មក់បង្ក្រាបដ៏កក្រើកមួយដាក់គោលដៅលើអាជីវករលក់តាមដងផ្លូវទីក្រុង Manhattan ។ លោក Chris Cochrane អ្នកស្រុក Brooklyn បាននិយាយថា «វាគួរឱ្យព្រួយបារម្ភ» ហើយវាមានសារៈសំខាន់ក្នុងការតវ៉ាដើម្បី «បង្កើតសន្ទុះកម្លាំងមួយចំនួន» ។ អ្នកតវ៉ា លោក Jacob Adler បានកាន់ស្លាកមានអំណានថា បំណងប្រាថ្នាថ្ងៃខួបកំណើតតែមួយគត់របស់លោកគឺដើម្បីឲ្យកងកម្លាំងអនុវត្តច្បាប់អន្តោប្រវេសន៍និងគយសហរដ្ឋអាមេរិក(ICE) ចេញពីទីក្រុងញូវយ៉ក។ ការឆ្មក់បង្ក្រាតាមដងផ្លូវ Canal បានកើតឡើងបន្ទាប់ពីយ៉ាងហោចណាស់អ្នកមានឥទ្ធិពលដែលគាំទ្រលោក Trump ដ៏លេចធ្លោពីរនាក់បានបង្ហោះវីដេអូក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដាក់គោលដៅលើជនអន្តោប្រវេសន៍អាហ្វ្រិក ដែលលក់ទំនិញនៅតាមដងផ្លូវដ៏មមាញឹក។ អ្នកមានឥទ្ធិពលម្នាក់ឈ្មោះ Savanah Hernandez បាននិយាយនៅក្នុងការបង្ហោះកាលពីថ្ងៃទី១៩ ខែតុលានៅលើបណ្តាញ X ថាជនអន្តោប្រវេសន៍អាហ្វ្រិកគ្មានស្ថានភាពផ្លូវច្បាប់កំពុងធ្វើប្រតិបត្តិការនៅទីផ្សារងងឹតនៅទីនោះ និងបានជំរុញឱ្យកងកម្លាំងអនុវត្តច្បាប់អន្តោប្រវេសន៍និងគយសហរដ្ឋអាមេរិក(ICE) ចុះពិនិត្យនៅតំបន់នោះនិងចាប់ខ្លួនអាជីវករ។ លោកប្រធានាធិបតី Donald Trump មកពីគណបក្សសាធារណរដ្ឋ បានបើកការបង្ក្រាបជនអន្តោប្រវេសន៍នៅក្នុងទីក្រុងធំៗរបស់សហរដ្ឋអាមេរិក រួមមាន ទីក្រុង Los Angeles, Chicago និងទីក្រុង Washington, D.C. ។
-

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថ្មីថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាណាមួយ ទៅឱ្យប្រទេសណាមួយ នោះទេ
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថ្មីថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាណាមួយ ទៅឱ្យប្រទេសណាមួយ នោះទេ (ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់សាជាថ្មីថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យ ស្របច្បាប់របស់កម្ពុជាណាមួយទៅឱ្យប្រទេសណាមួយ ដើម្បីដោះដូរ ជាមួយនឹងការចរចាបទឈប់បាញ់ឬការចរចាសន្តិភាពនោះទេ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី នារសៀលថ្ងៃទី២៣ តុលា ឆ្នាំ២០២៥ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបបងប្អូនជនរួមជាតិជាទីស្រលាញ់ថា ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនខ្លះៗអំពីការខិតខំដោះស្រាយបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសារស្ថានការបានបោះមួយជំហ៊ានទៅមុខ ប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរអាចយកគោលការណ៍បច្ចេកទេស និងច្បាប់មកជជែកគ្នាដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។ បញ្ហាដែលកើតមានឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលចាប់ផ្ដើមឡើងពីការប្រើប្រាស់លួសបន្លានិងកង់ឡានរបស់យោធាថៃ ធ្វើការហ៊ុមព័ទ្ធផ្ទះ និងដីអាស្រ័យផលមួយចំនួនរបស់ប្រជាពលរដ្ឋនៅទីនោះ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ បានបង្កនូវការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ដែលកំពុងរស់នៅក្នុងភូមិទាំងពីរ។ បញ្ហានេះ ក៏បានបង្កនូវភាពតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេសដែលតាមដានបញ្ហានេះ។ គោលដៅរបស់រាជរដ្ឋាភិបាលតាំងពីដំបូង គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍ដែលកើតមានកុំឱ្យរីករាលដាល ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើននិងកាន់តែមានកម្រិតធ្ងន់ធំធ្ងរ ក៏ដូចជារកគ្រប់វិធីដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងឱ្យបានឆាប់ជាទីបំផុត។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានប្រកាន់យកនូវអភិក្រម ក្នុងការខិតខំការដោះស្រាយដោយភាពអត់ធ្មត់ និងការប្រើប្រាស់មធ្យោបាយសន្តិវិធី…
-

យ៉ាងហោចណាស់មាន ៦៨៨គណនី កំពុងបង្ហោះផ្សព្វផ្សាយ និងលក់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី តាមបណ្តាញព័ត៌មានសង្គម
យ៉ាងហោចណាស់មាន ៦៨៨គណនី កំពុងបង្ហោះផ្សព្វផ្សាយ និងលក់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី តាមបណ្តាញព័ត៌មានសង្គម (ភ្នំពេញ)៖ តាមការអង្កេតរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា យ៉ាងហោចណាស់ក៏មានគេហទំព័រហ្វេសប៊ុក ក្រុមហ្វេសប៊ុក ក្រុមតេឡេក្រាម ក្រុមទិកទុក ក្រុមអ៊ីនស្តាក្រាម ៦៨៨ ដែលកំពុងចែកចាយ ផ្សព្វផ្សាយលក់យ៉ាងសកម្មនូវបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី(HTPs) គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៥នេះ ដែលក្រុមមួយចំនួន ជាក្រុមចាស់ដែលបានផ្អាកប្រើមួយរយៈ ហើយក៏ប្រើប្រាស់ឡើងវិញ និងមួយចំនួនទៀតជាក្រុមដែលទើបតែបង្កើតថ្មី។ លើសពី៨០%នៃអ្នកប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី(HTPs) ដែលភាគច្រើនលើសលប់គឺជាកុមារនិងយុវជន បានបញ្ជាទិញផលិតផលទាំងនេះ តាមបណ្តាញព័ត៌មានសង្គម យោងតាមការស្រាវជ្រាវរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០២៤។ នៅលើបណ្តាញសង្គមក្រុមគ្រួសារហ្វេសបុក ដែលមានបងប្រុសម្នាក់បានស្លាប់ដោយសារជម្ងឺសួត ដោយសារការប្រើប្រាស់បារីអេឡិចត្រូវនិច។ ជាមួយនិងការបង្ហាញការឈឺចាប់ សោកស្តាយចំពោះការបាត់បង់សមាជិកគ្រួសារ ម្ចាស់គណនេយ្យរូបនេះក៏បានអំពាវនាវដូច្នេះថា «គត់ស្លាប់ដោយសារជម្ងឺសួតសូមបងប្អូនទាំងអស់គ្នាឈប់ជក់អា Yooz (បារីអេឡិចត្រូនិច)អីនិងទៅប៉ះពាល់ណាស់យូរៗទៅសួតអស់ហើយ ឈប់ទៅណាបងប្អូនកុំអោយមានវិប្បដិសារីថ្ងៃក្រោយ»។ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានយល់ឃើញថា “បើគ្មានវត្តមានបារីអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ក៏គ្មានអ្នកផ្សព្វផ្សាយលក់…
-

ចូលរួមដោយសេរី៖ ក្រុមហ៊ុន Smart Axiata អបអរសមិទ្ធផលចីរភាពជាង 10 ឆ្នាំ ក្នុង ពិព័រណ៍សិល្បៈភពផែនដី ជាមួយ ReMade
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata នឹងរៀបចំពិធីសម្ពោធជាផ្លូវការនៃរបាយការណ៍ចីរភាព លើក ទី10 ដោយរួមផ្សំចីរភាពជាមួយនឹងសិល្បៈក្នុងកម្មវិធី ពិព័រណ៍សិល្បៈភពផែនដីឆ្នាំ 2025 (Earth Arts Festival 2025) ដែលនឹងរៀបចំឡើងក្រោមកិច្ចសហការរវាង Smart និង ReMade in Cambodia។ កម្មវិធីនេះនឹងប្រព្រឹត្តិឡើងចាប់ពីល្ងាចថ្ងៃទី 24 ខែតុលា រហូតដល់ ថ្ងៃទី 25 ខែតុលា 2025 នៅ សាល បុរី កោះពេជ្រ (Koh Pich City Hall)។ សាធារណជនអាចចូលរួមក្នុងកម្មវិធីនេះដោយសេរី មិនថាគ្រួសារ សិស្ស និស្សិត សិល្បករ ឬអ្នកស្រឡាញ់ការរស់នៅបែបបៃតងឡើយ។ ការអបអរសមិទ្ធផលចីរភាពនេះ ជាការបង្ហាញឱ្យ ឃើញថា ចីរភាពក៏អាចជាសកម្មភាពដែលរាល់គ្នាអាចសិក្សាស្វែងយល់ បំផុសគំនិត និងចូលរួមចំណែកផងដែរ។ ពិព័រណ៍នេះពោរពេញទៅដោយសកម្មភាពកម្សាន្តសប្បាយជាច្រើន តាំងពីការដាក់តាំងផលិតផលបៃតង កិច្ចពិភាក្សា និងហត្ថកម្មបែបច្នៃប្រឌិត ព្រមទាំងការដើរបង្ហាញម៉ូដ ដែលមានការរចនាបែបចីរភាពផងដែរ។ អ្នកទស្សនានឹងអាចស្វែងយល់បន្ថែមអំពីផលិតផល…
-

កិច្ចប្រជុំពិសេសលើកទី២ GBC កម្ពុជា-ថៃ បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុ និងសេចក្តីថ្លែងការណ៍រួម
ម៉ាឡេស៊ី៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី២នេះ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិក្រកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា អំពីលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១៖៣០នាទី នៅទីក្រុងកូឡាឡាំពួរ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី២នេះ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព៕
-

-

លោក Trump បញ្ជាក់ថា អាមេរិកមិនបានព្រមឱ្យអ៊ុយក្រែន ប្រើមីស៊ីលចម្ងាយឆ្ងាយវាយចូលទឹកដីរុស្ស៊ីទេ
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (២២ តុលា) បានបញ្ជាក់ថា របាយការណ៍ព័ត៌មាននានាដែលនិយាយថា សហរដ្ឋអាមេរិក កំពុងផ្តល់ការយល់ព្រមដល់អ៊ុយក្រែន ក្នុងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី គឺជារឿងមិនពិតនោះឡើយ ដោយបន្ថែមថា សហរដ្ឋអាមេរិក “មិនពាក់ព័ន្ធអ្វីជាមួយមីស៊ីលទាំងនោះទេ”។ កាសែត Wall Street Journal ដែលដកស្រង់សម្តីពីប្រភពមន្ត្រីអាមេរិក បានរាយការណ៍កាលពីថ្ងៃពុធដដែលនោះថា រដ្ឋបាលលោក Trump បានដកការរឹតត្បិតលើអ៊ុយក្រែនហើយ ចំពោះការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយមួយចំនួនដែលផ្តល់ដោយសម្ព័ន្ធមិត្តលោកខាងលិច។ ក្នុងសារបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បាននិយាយថា៖ អត្ថបទរបស់ Journal នោះ (ដោយសំដៅលើសារព័ត៌មាន Wall Street Journal) ស្តីពី “ការយល់ព្រមរបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន ក្នុងការអនុញ្ញាតឱ្យប្រើមីស៊ីលរយៈចម្ងាយឆ្ងាយវាយជ្រៅក្នុងប្រទេសរុស្ស៊ី” គឺជារឿងមិនពិតនោះទេ។ លោកបន្ថែមថា “សហរដ្ឋអាមេរិក មិនមានអ្វីពាក់ព័ន្ធជាមួយមីស៊ីលនោះសោះឡើយ ទាំងប្រភពដើមរបស់មីស៊ីល ឬអ្វីដែលអ៊ុយក្រែនធ្វើជាមួយអាវុធទាំងនោះ!”។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា “សមត្ថភាពរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនកាន់តែធំ…
-

អ៊ុយក្រែន ស្នើប្លុកអឺរ៉ុប កុំឱ្យដាក់ដែនកំណត់លើការប្រើឥណទានពីទ្រព្យបង្កករុស្ស៊ី
អ៊ុយក្រែន ជំរុញឱ្យបណ្តាប្រទេសអ៊ឺរ៉ុប កុំដាក់ដែនកំណត់លើការប្រើប្រាស់ប្រាក់កម្ចី ១៦៣ពាន់លានដុល្លារ ដែលបានស្នើឡើង ដោយផ្អែកលើទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ីដែលត្រូវបង្កក ដោយលើកហេតុផលថា ខ្លួនត្រូវការលទ្ធភាពទិញសព្វាវុធដែលមិនមែនជារបស់អឺរ៉ុប ជួសជុលការខូចខាតសង្គ្រាមពីការវាយប្រហាររបស់រុស្ស៊ី និងផ្តល់សំណងដល់ជនរងគ្រោះ នេះបើតាមការលើកឡើងរបស់មន្រ្តីទីក្រុងគីវ។ មេដឹកនាំសហភាពអឺរ៉ុបត្រៀមពិភាក្សាពី “ឥណទានគ្មានការប្រាក់” ដល់ទីក្រុងគីវ នៅថ្ងៃព្រហស្បតិ៍ (២៣ តុលា) នេះ ក្នុងកិច្ចពិភាក្សាមួយ ដែលចូលរួមដោយប្រធានាធិបតីអ៊ុយក្រែនផ្ទាល់ ហើយរដ្ឋមួយចំនួនបានណែនាំថា មូលនិធិនេះគួរតែចំណាយជាចម្បងលើអាវុធផលិតដោយអឺរ៉ុប ដើម្បីបង្កើនឧស្សាហកម្មការពារជាតិរបស់ពួកគេ ខណៈការគំរាមកំហែងពីរុស្ស៊ី កើនឡើង។ ប៉ុន្តែអ៊ុយក្រែននិយាយថា ខ្លួនត្រូវការសេរីភាពក្នុងការទិញយុទ្ធោបករណ៍ពីរដ្ឋដទៃ ប្រសិនបើអាវុធអឺរ៉ុបមិនមានគ្រប់គ្រាន់។ មន្ត្រីជាន់ខ្ពស់មួយរូបក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ុយក្រែនត្រូវការថវិកាពីឥណទាននោះនៅចុងឆ្នាំ២០២៥នេះ និងស្វ័យភាពលើរបៀបចំណាយ ជាពិសេសលើការទិញសព្វាវុធ។ ជាឧទាហរណ៍ ប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិក មានសារសំខាន់ណាស់ចំពោះសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការបាញ់ទម្លាក់មីស៊ីលបាលីស្ទិករបស់រុស្ស៊ី។ គួរឱ្យដឹងថា មេដឹកនាំអឺរ៉ុបបានសម្តែងការគាំទ្រយ៉ាងទូលំទូលាយនៅដើមខែនេះ សម្រាប់គំនិតនៃការប្រើទ្រព្យរុស្ស៊ី ដែលត្រូវបង្កកនៅលោកខាងលិច ដើម្បីផ្តល់ប្រាក់កម្ចី ១៤០ពាន់លានអឺរ៉ូ (១៦៣ ពាន់លានដុល្លារ) ដល់អ៊ុយក្រែន។ វិមានក្រឹមឡាំងបានហៅផែនការនេះថាជាការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដោយខុសច្បាប់ ហើយព្រមានថានឹងមានការសងសឹក៕