Author: Dol Pheakdey

  • កូរ៉េខាងជើង អះអាងថា ខ្លួនបានសាកល្បងអាវុធល្បឿនលឿនជាងសំឡេង ២ គ្រាប់ដោយជោគជ័យ

    កូរ៉េខាងជើង អះអាងថា ខ្លួនបានសាកល្បងអាវុធល្បឿនលឿនជាងសំឡេង ២ គ្រាប់ដោយជោគជ័យ

    ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បាននិយាយថា អាវុធលឿនជាងសំឡេងពីរគ្រាប់ ដែលបាញ់ចេញពីស្រុក Ryokpho ក្រុង Pyongyang ឆ្ពោះទៅភាគឦសាន បានវាយប្រហារចំណុចគោលដៅនៅលើកំពូលភ្នំ Kwesang ក្នុងតំបន់ Orang ខេត្ត North Hamgyong។ KCNA បានរាយការណ៍ថា ការសាកល្បងដែលបានធ្វើឡើងកាលពីថ្ងៃមុន ដោយរដ្ឋបាលមីស៊ីល គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពការពារជាតិ ក្នុងគោលបំណងលើកកម្ពស់និរន្តរភាព និងប្រសិទ្ធភាពនៃការទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់ខ្លួនប្រឆាំងនឹងសត្រូវសំខាន់ៗ។ កាលពីមួយថ្ងៃមុន យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅភាគឦសាននៅម៉ោងប្រហែល ៨ និង១០នាទីព្រឹក ដែលហោះបានចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រ។ ប្រភពយោធាបាននិយាយថា អាវុធនេះអាចជាមីស៊ីលផ្លោងតាកទិក ដែលត្រូវបានគេស្គាល់ថា Hwasongpho-11-Da-4.5 ដែលត្រូវបានសាកល្បងដោយកូរ៉េខាងជើងកាលពីខែកញ្ញាឆ្នាំមុន ដោយបន្ថែមថា មីស៊ីលទាំងនោះបានធ្លាក់នៅលើដី មិនមែននៅក្នុងសមុទ្រខាងកើតនោះទេ៕

  • រាជរដ្ឋាភិបាលកម្ពុជា ចេញបទបញ្ជាហាមឃាត់ការនាំចូល ការលក់ ការប្រើប្រាស់ ការស្តុកទុក និងការផ្សាយពាណិជ្ជកម្មឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងស៊ីស្សា

    រាជរដ្ឋាភិបាលកម្ពុជា ចេញបទបញ្ជាហាមឃាត់ការនាំចូល ការលក់ ការប្រើប្រាស់ ការស្តុកទុក និងការផ្សាយពាណិជ្ជកម្មឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងស៊ីស្សា

    ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ចេញបទបញ្ជាស្តីពី ការដាក់ ចេញ វិធាន ការ ហាម ឃាត់ ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការ ប្រើប្រាស់ ការកាន់កាប់ ការផលិត និងការ ស្តុក ទុក ឧបករណ៍ អេឡិច ត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ។ នេះបើតាមបទបញ្ជា ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។ អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់ បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និង ជវភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ។ ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ…

  • UN យកវៀតណាម ធ្វើជាទីតាំងចុះកិច្ចព្រមព្រៀងស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

    UN យកវៀតណាម ធ្វើជាទីតាំងចុះកិច្ចព្រមព្រៀងស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

    អ.ស.ប ៖ អង្គការសហប្រជាជាតិ ឬ UN បានជ្រើសរើសយក វៀតណាម ធ្វើជាទីតាំង សម្រាប់ការចុះកិច្ចព្រមព្រៀងស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត នៅថ្ងៃទី២៥ ខែតុលា ចុងសប្តាហ៍នេះ បើទោះបីជាមានការរិះគន់ អំពីហានិភ័យសិទ្ធិមនុស្ស នៅក្នុងប្រទេស មួយនេះ ក៏ដោយ។ ទីភ្នាក់ងារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃទី២២ ខែតុលានេះ ថា អនុសញ្ញា Cybersecurity Tech Accord ដែលត្រូវបានផ្តល់សច្ចាប័ន ដោយ៤០ប្រទេស រៀបចំឡើង ក្នុងគោលបំណងទប់ស្កាត់បទល្មើស ដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ខាតបង់ អស់រាប់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ តំណាងមកពីរាប់សិបប្រទេស នឹងចូលរួមបង្កើតឲ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាន ហើយ អង្គការសហប្រជាជាតិរំពឹងថា នឹងឆ្លើយតបចំពោះបញ្ហាឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត កាន់តែលឿន និង មានប្រសិទ្ធភាពជាងមុន។ បញ្ជីឈ្មោះប្រទេសហត្ថលេខី មិនត្រូវបានបញ្ចេញនោះទេ តែ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres , សហភាពអឺរ៉ុប…

  • OpenAI ដំណើរការកម្មវិធី ChatGPT Atlas ប្រជែង Google Chrome

    OpenAI ដំណើរការកម្មវិធី ChatGPT Atlas ប្រជែង Google Chrome

    បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក OpenAI កាលពីថ្ងៃអង្គារ បានបើកដំណើរការ កម្មវិធីរុកររក គេហទំព័រថ្មី ChatGPT Atlas ដំណើរការដោយបញ្ញាសិប្បនិម្មិត ដែលត្រូវបានរចនាឡើង ជាមួយនឹង AI chatbot ដ៏ពេញនិយមរបស់ខ្លួន ដើម្បីប្រកួតប្រជែង ជាមួយនឹង Google Chrome នៅលើទីផ្សារកម្មវិធី រុករក សកលលោក។ ជាការកត់សម្គាល់ បន្ទាប់ពីការប្រកាសឲ្យដំណើរការ ChatGPT Atlas ភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេ របស់ Google និង ជាម្ចាស់របស់ Chrome បានធ្លាក់ចុះ ១.៦ភាគរយ នៅក្នុងការជួញដូរ ពេលរសៀល។ ទីភ្នាក់ងារព័ត៌មាន CNA បានចេញ នៅថ្ងៃទី២២ ខែតុលានេះថា ChatGPT Atlas ចូលរួមនឹងភាពរីកចម្រើន នៃ កម្មវិធីរុករកតាមអ៊ីនធឺណិត ឬ web browser ដែលពង្រឹងដោយ AI រួមមាន…

  • លោក Trump ថា នឹងហោះទៅចិនជួបលោក Xi ដើមឆ្នាំក្រោយ

    លោក Trump ថា នឹងហោះទៅចិនជួបលោក Xi ដើមឆ្នាំក្រោយ

    វ៉ាស៊ីនតោន ៖ បន្ទាប់ពីទើបប្រកាសទទួលស្គាល់ថា អាមេរិក-ចិនស្ថិតក្នុងសង្គ្រាមពាណិជ្ជកម្មនោះ ឥឡូវនេះលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា លោកនឹងធ្វើដំណើរដោយផ្ទាល់ទៅកាន់ប្រទេសចិន នាដើមឆ្នាំក្រោយ ក្រោយទទួលបានការអញ្ជើញពីទីក្រុងប៉េកាំង។ មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំរូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃចន្ទថា ខ្ញុំត្រូវបានអញ្ជើញឱ្យទៅប្រទេសចិន ហើយខ្ញុំនឹងធ្វើវានៅដើមឆ្នាំក្រោយ។ ហើយលោកក៏រំពឹងផងដែរថា លោកនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅកូរ៉េខាងត្បូង ដើម្បីដោះស្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយ “យុត្តិធម៌” នៅចុងខែតុលាខាងមុខ បើទោះបីជាមានជម្លោះលើបញ្ហាពន្ធនាពេលថ្មីៗនេះក៏ដោយ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ កើតឡើងបន្ទាប់ពីកាលពីសប្តាហ៍មុន ភ្លើងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនហាក់កើនឡើងកំដៅសាជាថ្មី ដោយទីក្រុងប៉េកាំងបានប្រកាសរឹតត្បិតការនាំចេញរ៉ែកម្រ និងឈប់ទិញសណ្តែកសៀងពីអាមេរិក ហើយលោក ត្រាំ បានសងសឹកវិញ ដោយគំរាមដំឡើងពន្ធលើទំនិញចិនដល់ទៅ ១០០ភាគរយ និងឈប់ទិញប្រេងចម្អិនអាហារផងដែរ។ ជាការឆ្លើយតប ប្រទេសចិនបានចោទអាមេរិកថា បានប្រើប្រាស់ស្តង់ដាពីរ ក្នុងជម្លោះពាណិជ្ជកម្ម ហើយចិនក៏បានអះអាងដែរថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីកំដរប្រយុទ្ធដល់ទីបញ្ចប់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក៕ ប្រភព ៖ Aljazeera

  • បារាំងបាញ់ទូករត់ពន្ធគ្រឿងញៀន ក្នុងមហាសមុទ្រអាត្លង់ទិក

    បារាំងបាញ់ទូករត់ពន្ធគ្រឿងញៀន ក្នុងមហាសមុទ្រអាត្លង់ទិក

    ប៉ារីស ៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃអង្គារថា កងទ័ពជើងទឹកបារាំងបានបើកការបាញ់ប្រហារ លើទូកល្បឿនលឿន រត់ពន្ធគ្រឿងញៀន នៅក្នុងមហាសមុទ្រអាត្លង់ទិក។ ប្រភពបញ្ជាក់ថា ប្រតិបត្តិការនេះ បានចាប់ខ្លួននាវិក និង រឹបអូសបាន កូកាអ៊ីន ចំនួន ២.៤ តោន នៅលើទូក ដែលមានតម្លៃ ១៥០លានដុល្លារ។ ការស្ទាក់ចាប់ ដោយបង្ខំ បានកើតឡើង កាលពីយប់ថ្ងៃសុក្រ សប្តាហ៍មុន នៅខាងក្រៅប្រជុំកោះ រវាង ប្រទេស ព័រទុយហ្គាល់ និង ម៉ារ៉ុក នេះបើយោងតាមអាជ្ញាធរ ដែនសមុទ្រ របស់ប្រទេសបារាំង ទទួលបន្ទុក នៅមហាសមុទ្រអាត្លង់ទិក។ ប្រភពបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដោយមានការសម្របសម្រួល ជាមួយប៉ូលីសសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយក្នុងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរ ព័រទុយហ្គាល់ និងអេស្ប៉ាញ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា «ការប្រើប្រាស់កម្លាំង គឺជាការចាំបាច់ដើម្បីរារាំង ព្រោះ ទូកបដិសេធ មិនគោរព តាមការណែនាំ ឲ្យឈប់»។…

  • កូរ៉េខាងជើងបាញ់មីស៊ីលផ្លោង មុនពេលលោកត្រាំទៅកូរ៉េខាងត្បូង

    កូរ៉េខាងជើងបាញ់មីស៊ីលផ្លោង មុនពេលលោកត្រាំទៅកូរ៉េខាងត្បូង

    ព្យុងយ៉ាង ៖ នៅថ្ងៃទី២២ ខែតុលានេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ជាបាញ់លើកដំបូង មិនធ្លាប់មាន ក្នុងរយៈពេលប៉ុន្មានខែ ហើយធ្វើឡើង នៅមុនប៉ុន្មានថ្ងៃ ដែលលោក ត្រាំ គ្រោងមានវត្តមាន នៅកូរ៉េខាងត្បូង។ ជាការបាញ់ នៅត្រឹមតែមួយសប្តាហ៍ មុនពេលមេដឹកនាំពិភពលោក រួមទាំង ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំកំពូលមួយ។ អគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល បាននិយាយថា ខ្លួនបាន “រកឃើញកាំជ្រួចជាច្រើនគ្រាប់ ដែលជឿថា ជាមីស៊ីលផ្លោង រយៈចម្ងាយខ្លី”។ យោធាបានបន្ថែមថា កាំជ្រួចត្រូវបានបាញ់ចេញពីតំបន់ Junghwa ក្នុងខេត្ត North Hwanghae។ ការបាញ់បង្ហោះនេះ គឺជាលើកដំបូង ចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae-myung ចូលកាន់តំណែង កាលពីខែមិថុនា។ ប្រទេសកូរ៉េខាងជើង ក្នុងខែនេះ បានបង្ហាញនូវអ្វីដែលខ្លួនហៅថា កាំជ្រួចអន្តរទ្វីប “ដ៏មានឥទ្ធិពលបំផុត” របស់ខ្លួន នៅឯព្យុហយាត្រាយោធា។ កាលពីខែកញ្ញា លោក Kim បានត្រួតពិនិត្យការសាកល្បងម៉ាស៊ីនឥន្ធនៈរឹង ដែលប្រើសម្រាប់មីស៊ីលនុយក្លេអ៊ែរ រយៈចម្ងាយឆ្ងាយ។…

  • តួកគីចែចូវទិញយន្តហោះចម្បាំង Eurofighter ពីកាតា

    តួកគីចែចូវទិញយន្តហោះចម្បាំង Eurofighter ពីកាតា

    អ៊ីស្តង់ប៊ុល ៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ នឹងធ្វើដំណើរទៅដល់ទីក្រុងដូហ្កា នៅល្ងាចថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ខណៈតួកគីមានបំណងចែចូវចង់ទិញយន្តហោះចម្បាំង Eurofighter Typhoon របស់ប្រទេសកាតាមួយចំនួន។ នេះបើយោងតាមការបញ្ជាក់ពីប្រភពសន្តិសុខតួកគី។ ប្រភពមិនបញ្ចេញឈ្មោះបានឱ្យដឹងថា តួកគីកំពុងព្យាយាមចរចារ ដើម្បីទទួលបានយន្តហោះចម្បាំង Eurofighters មួយចំនួនរបស់ប្រទេសកាតា ជាថ្នូរនឹងការដោះដូរជាមួយយន្តហោះចម្បាំងជំនាន់ថ្មី Kaan របស់តួកគី។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ ការចរចានៅតែបន្ត ហើយមិនទាន់មានលទ្ធផលជាផ្លែផ្កានៅឡើយទេ។ តួកគីចង់ធ្វើទំនើបកម្មកម្លាំងទ័ពអាកាសរបស់ខ្លួន ហើយក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានស្វែងរកទិញយន្តហោះចម្បាំង Eurofighter Typhoons ថ្មីចំនួន ៤០ គ្រឿង ដែលផលិតដោយសម្ព័ន្ធប្រទេសចំនួន៤ រួមមានអាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី។ ហើយគោលបំណងដោះដូរយន្តហោះចម្បាំងគ្នារវាងតួកគី-កាតា កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដកតួកគីចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងបំបាំងកាយ F-35 របស់ខ្លួនក្នុងឆ្នាំ ២០១៩ ជុំវិញការបញ្ជាទិញប្រព័ន្ធខែលការពារមីស៊ីលបាញ់ចេញពីដីទៅអាកាស S-400 របស់រុស្ស៊ី។ សូមបញ្ជាក់ថា Eurofighter Typhoon គឺជាយន្តហោះចម្បាំងដ៏ទំនើបជំនាន់ទី៤ និងត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Airbus, ក្រុមហ៊ុន BAE…

  • លោក ត្រាំ លុបចោលជំនួប ជាមួយលោកពូទីន

    លោក ត្រាំ លុបចោលជំនួប ជាមួយលោកពូទីន

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា លោកបានលុបចោលផែនការជួបលោក ពូទីន នៅប្រទេសហុងគ្រី។ មេដឹកនាំអាមេរិករូបនេះ ដំបូងឡើយ គ្រោងថា ជួបប្រធានាធិបតីរុស្ស៊ី ម្តងទៀត នៅទីក្រុង budapest ដើម្បីជជែកពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន តែ លោកបានសម្រេចលុបចោលវិញ ហើយអះអាងថា លោកចង់មានកិច្ចប្រជុំ “ខ្ជះខ្ជាយ” ពេល។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យរាងពងក្រពើថា “ខ្ញុំមិនចង់ឱ្យមានកិច្ចប្រជុំដែលខ្ជះខ្ជាយទេ”។ នៅពេលសួរដោយអ្នកកាសែត AFP ពីអ្វីដែលបានផ្លាស់ប្តូរគំនិតរបស់គាត់ លោក Trump បាននិយាយថា “មានរឿងជាច្រើនកំពុងកើតឡើង នៅជួរមុខសង្រ្គាម ហើយយើងនឹងជូនដំណឹងដល់អ្នកក្នុងរយៈពេលពីរថ្ងៃ បន្ទាប់អំពីអ្វីដែលយើងកំពុងធ្វើ” ។ សេតវិមានបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានបិទកិច្ចប្រជុំដែលរំពឹងទុក ដែលថាប៉ុនប៉ងរៀបចំកិច្ចប្រជុំកំពូល នៅទីក្រុង Budapest បន្ទាប់ពីបាននិយាយតាមទូរស័ព្ទ កាលពីថ្ងៃចន្ទ។ ជុំវិញការចរចាបញ្ចប់សង្គ្រាម…

  • លោកស្រី Paetongtarn លាលែងពីតំណែងជាមេដឹកនាំបក្សភឿថៃផ្លូវការ

    លោកស្រី Paetongtarn លាលែងពីតំណែងជាមេដឹកនាំបក្សភឿថៃផ្លូវការ

    បាងកក ៖ ទីបំផុត អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានប្រកាសជាផ្លូវការ អំពីការលាលែងពីតំណែងជាមេដឹកនាំគណបក្សភឿថៃ នៅព្រឹកថ្ងៃពុធនេះ។ ការលាលែងពីតំណែងនេះ កើតឡើងក្រោយតុលាការធម្មនុញ្ញថៃបានរកឃើញកំហុសថា លោកស្រីបានបំពានក្រមសីលធម៌ធ្ងន់ធ្ងរកាលពីថ្ងៃទី២៩ ខែសីហាឆ្នាំនេះ ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ទើបឈានដល់ការដកលោកស្រីពីតំណែងនាយករដ្ឋមន្រ្តីថៃ។ ជាមួយគ្នានេះ លោកស្រី Paetongtarn និយាយថា ថ្ងៃនេះ លោកស្រីបានសម្រេចចិត្តលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ ដោយមានបំណងថា នេះជាការចាប់ផ្តើមនៃការផ្លាស់ប្តូរគណបក្សភឿថៃ។ លោកស្រីថា ការសម្រេចចិត្តនេះដែរ ក៏ជាចក្ខុវិស័យថ្មី និងភាពក្លាហានក្នុងការផ្លាស់ប្តូរ ដើម្បីប្រជាជន។ ទោះបីជាលោកស្រី Paetongtarn លាលែងពីតំណែងក៏ដោយ ក៏លោកស្រីនៅតែជាសមាជិកនៃគណបក្សភឿថៃ ដែលជាប្រធាននៃគ្រួសារភឿថៃ ហើយនឹងចូលរួមជាមួយគ្នា ក្នុងការបង្កើតគណបក្សភឿថៃសម័យថ្មី ដែលត្រៀមខ្លួនជាស្រេចដើម្បីឈរជាមួយប្រជាជន និងធ្វើការយ៉ាងរឹងមាំសម្រាប់ប្រទេសថៃ៕ ប្រភព ៖ The straits times