Author: Dol Pheakdey
-

សម្តេចធិបតី៖ កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។ រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ច និងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ។ តមរយៈបណ្តាញសង្គមសម្តចធិបតីបានសរសរថា ខ្ញុំបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា៖ កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំអោយមានការបាញ់គ្នាឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។ ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដី ឬព្រំដែន ក៏មិនមែនបានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។ ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា–ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ។ សរុបដោយខ្លី ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា: ១.កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨…
-

លោក Trump ទទួលស្គាល់ថា អាមេរិក-ចិនស្ថិតក្នុងសង្គ្រាមពាណិជ្ជកម្ម
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ដោយបើកចំហរថា សហរដ្ឋអាមេរិក និងចិនកំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមពាណិជ្ជកម្ម ខណៈដែលលោកបានការពារការដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិនថា ជារឿងសំខាន់សម្រាប់សន្តិសុខជាតិ។ នៅពេលត្រូវបានសាកសួរថាតើក្នុងករណីបរាជ័យធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង តើសង្គ្រាមពាណិជ្ជកម្មនឹងអូសបន្លាយពេលតទៅមុខទៀតដែរឬទេ។ លោកប្រធានាធិបតី ត្រាំ បានឆ្លើយតបយ៉ាងដូច្នេះថា ជាការពិតណាស់ យើងនឹងបន្ថែមពន្ធ ១០០ភាគរយ ហើយបើសិនយើងមិនធ្វើវាទេ នោះយើងនឹងគ្មានទទួលបានអ្វីសោះ ដូច្នេះការដំឡើងពន្ធ គឺជាអាវុធដ៏សំខាន់សម្រាប់ការពារប្រទេសជាតិ និងសន្តិសុខជាតិយើង។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន បានបញ្ជាក់ឡើងវិញថា សង្គ្រាមពន្ធ ឬសង្គ្រាមពាណិជ្ជកម្មនឹងគ្មានអ្នកឈ្នះឡើយ ហើយបានទទូចឱ្យភាគីទាំងពីរដោះស្រាយបញ្ហានានា តាមរយៈការចចារឈរលើមូលដ្ឋានស្មើភាពគ្នា ពិសសគោរព និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ ទោះបីមានសញ្ញាបង្ហាញពីភាពតានតឹងខ្លាំងក្នុងទំនាក់ទំនងអាមេរិក-ចិនក៏ដោយ រដ្ឋមន្រ្តីក្រសួងរតនាគារជាតិអាមេរិក លោក ស្កុត ប៊ីសេន នៅតែអះអាងកាលពីដើមសប្តាហ៍នេះថា លោក ត្រាំ និងលោក ស៊ី នៅតែត្រូវបានគេរំពឹងថា នឹងជួបគ្នាអំឡុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ (APEC) នៅប្រទេសកូរ៉េខាងត្បូង នាចុងខែតុលាខាងមុខនេះ។…
-

អ៊ុយក្រែនចោទកូរ៉េខាងជើងជួយបញ្ជាដ្រូនស៊ើបការណ៍ឱ្យរុស្ស៊ី
កៀវ ៖ យោធាអ៊ុយក្រែនបានចោទប្រកាន់ចំៗថា មូលដ្ឋានកងទ័ពកូរ៉េខាងជើងនៅរុស្ស៊ី គឺជាអ្នកនៅពីក្រោយការបញ្ជាដ្រូនហោះឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីអ៊ុយក្រែន សម្រាប់បេសសកម្មស៊ើបការណ៍។ អគ្គសេនាធិការអ៊ុយក្រែនបានបង្ហោះសារលើបណ្តាញសង្គម Facebook ថា អង្គភាពកូរ៉េខាងជើង ឥឡូវនេះកំពុងបំពេញបេសសកម្មបញ្ជាដ្រូនចេញពីតំបន់ ursk ដើម្បីស្វែងរកទីតាំងមូលដ្ឋានយោធា និងជួយកំណត់គោលដៅវាយប្រហារដោយគ្រាប់រ៉ុក្តែតលើតំបន់ Sumy ដែលនៅជាប់នឹងអ៊ុយក្រែន។ ប៉ុន្តែកងកម្លាំងការពារជាតិអ៊ុយក្រែនចាប់បានការទាក់ទងគ្នារវាងអ្នកបញ្ជាយន្តហោះដ្រូនរបស់កូរ៉េខាងជើង និងកងទ័ពរុស្ស៊ី។ នេះជាលើកដំបូងហើយ ដែលអ៊ុយក្រែនរាយការណ៍ពីតួនាទីនៅលើសមរភូមិរបស់កងទ័ពកូរ៉េខាងជើងក្នុងរយៈពេលជាច្រើនខែមកនេះ។ កិច្ចសហការរវាងកងទ័ពរុស្ស៊ី-កូរ៉េខាងជើង ធ្វើឡើងស្របតាមការចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការធ្វើទំនើបកម្មយោធាកាលពី២ឆ្នាំមុន។ អ៊ុយក្រែន និងកូរ៉េខាងត្បូងបានប៉ាន់ស្មានថា កូរ៉េខាងជើងបានដាក់ពង្រាយកងទ័ពខ្លួនប្រមាណជាង ១០,០០០នាក់ ដើម្បីជួយប្រយុទ្ធរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ជាថ្នូរនឹងជំនួយផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា។ បើតាមការអះអាងរបស់ប្រមុខការពារជាតិកូរ៉េខាងត្បូង, ក្រៅពីជំនួយសំខាន់ៗទាំងពីរនេះ កូរ៉េខាងជើងក៏ទំនងជាទទួលបានជំនួយបច្ចេកទេសពីរុស្ស៊ី នៅក្នុងការពន្លឿនអភិវឌ្ឍន៍នាវាមុជចម្បាំងផងដែរ៕ ប្រភព ៖ The Strait Times
-

ម៉ាឡេស៊ីបិទសាលារៀន ក្រោយសិស្ស ៦ ពាន់នាក់ឆ្លងជំងឺគ្រុនផ្តាសាយ
គូឡាឡាំពួរ ៖ ប្រទេសម៉ាឡេស៊ីបង្ខំចិត្តបិទសាលារៀនមួយចំនួនជាបណ្តោះអាសន្ន បន្ទាប់ពីសិស្សសាលារហូតដល់ ៦.០០០នាក់បានឆ្លងជំងឺគ្រុនផ្តាសាយ ដែលនេះជាវិធានការការពារកុំឱ្យឆ្លងរាលដាលកាន់តែច្រើន និងធានាសុវត្ថិភាពដល់សិស្ស និងបុគ្គលិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្រ្តីក្រសួងអប់រំម៉ាឡេស៊ី។ អគ្គនាយកក្រសួងអប់រំម៉ាឡេស៊ី លោក Mohd Azam Ahmad និយាយថា យើងមានបទពិសោធន៍ដោះស្រាយ ទាក់ទិននឹងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ហេតុដូច្នេះហើយ យើងបានក្រើនរំលឹកឱ្យសាលារៀននីមួយៗ អនុវត្តតាមការណែនាំអំពីសុខភាពអនាម័យយ៉ាងតឹងរ៉ឹង ដោយជំរុញឱ្យរួមគ្នាពាក់ម៉ាស់ និងកំណត់ការជួបជុំទ្រង់ទ្រាយធំ ក្នុងចំណោមសិស្សានុសិស្ស។ យ៉ាងណា អគ្គនាយកក្រសួងអប់រំម៉ាឡេស៊ីរូបនេះ មិនបានបញ្ជាក់អំពីចំនួនសាលារៀន ដែលត្រូវបានបិទទ្វារឈប់បង្រៀនបណ្ដោះអាសន្ននោះទេ ប៉ុន្ដែបានបង្ហើបឱ្យដឹងថា ការឆ្លងជំងឺគ្រុនផ្តាសាយត្រូវបានរកឃើញនៅក្នុងតំបន់មួយចំនួនទូទាំងប្រទេសម៉ាឡេស៊ី។ ក្រសួងសុខាភិបាលម៉ាឡេស៊ី កាលពីសប្ដាហ៍មុន ក៏បានរាយការណ៍អំពីការផ្ទុះជាចង្កោមជុំវិញករណីឆ្លងជំងឺគ្រុនផ្ដាសាយរហូតដល់ ៩៧ករណីនៅទូទាំងប្រទេស ដែលនេះជាការកើនឡើងខ្ពស់ខ្លាំង បើប្រៀបធៀបនឹង១៤សប្តាហ៍មុន ភាគច្រើនត្រូវបានគេរកឃើញនៅក្នុងសាលារៀន និងមត្តេយ្យសិក្សា៕ ប្រភព ៖ VNExpress និង Reuters
-

សម្ដេចតេជោ ហ៊ុន សែន មិនបានបន្ទន់ជំហរទៅអង្វរថៃឱ្យបើកព្រំដែនជាមួយថៃនៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយឡើយ
អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធិរិទ្ធ បានច្រានចោលការលើកឡើងរបស់លោក Surasan Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលបានថ្លែងនៅថ្ងៃនេះថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពាធឱ្យប្រទេសថៃបើកច្រកព្រំដែននៅថ្ងៃទី២០ តុលា ខាងមុខនេះ។ សូមបញ្ជាក់ ផងដែរថា កន្លងទៅ សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ពីជំហររបស់សម្ដេច ជាបន្តបន្ទាប់ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច កាលពីថ្ងៃទី២៣ កញ្ញា ២០២៥ កន្លងទៅថ្មីៗនេះទៀតថា “ ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង ) “ ។ ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំឱ្យបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ ដែរ “ ៕
-

អ្នកនាំពាក្យ៖ សម្ដេចតេជោ ហ៊ុន សែន មិនបានបន្ទន់ជំហរទៅអង្វរថៃឱ្យបើកព្រំដែនជាមួយថៃនៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយឡើយ
អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ បានច្រានចោលការលើកឡើងរបស់លោក Surasan Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលបានថ្លែងនៅថ្ងៃនេះថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពាធឱ្យប្រទេសថៃបើកច្រកព្រំដែននៅថ្ងៃទី២០ តុលា ខាងមុខនេះ។ សូមបញ្ជាក់ ផងដែរថា កន្លងទៅ សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ពីជំហររបស់សម្ដេច ជាបន្តបន្ទាប់ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច កាលពីថ្ងៃទី២៣ កញ្ញា ២០២៥ កន្លងទៅថ្មីៗនេះទៀតថា “ ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង ) “ ។ ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំឱ្យបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ ដែរ “ ៕
-

ប៉ូឡូញព្រមានថា អឺរ៉ុបត្រូវប្រុងជើងការខ្ពស់ទប់ទល់ការវាយប្រហាររបស់រុស្ស៊ី
ឡុងដ៍ ៖ ប្រមុខការទូតប៉ូឡូញបានព្រមានថា អឺរ៉ុបត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ការវាយប្រហាររបស់រុស្ស៊ីចូលជ្រៅទៅក្នុងតំបន់ និងបាននិយាយថា វាជារឿងខ្វះទំនួលខុសត្រូវ បើសិនអឺរ៉ុបមិនចាត់វិធានការពង្រឹងការការពារ ដូចជាការសាងសង់ជញ្ជាំងការពារយន្តហោះដ្រូននៅតំបន់ភាគខាងកើត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Strait Times កាលពីថ្ងៃអង្គារ។ នៅពេលបង្ហាញយន្តហោះដ្រូន Shahed-136 ផលិតដោយអ៊ីរ៉ង់នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលត្រូវបានបាញ់ធ្លាក់នៅអ៊ុយក្រែន, រដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានជំរុញឱ្យរដ្ឋសមាជិកអឺរ៉ុបបន្តការគាំទ្ររបស់ពួកគេដល់អ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ ហើយលោកក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តផ្គត់ផ្គង់មីស៊ីល Tomahawk ដែលជាកាំជ្រួចបញ្ជាទិសមានសមត្ថភាពបាញ់ក្នុងចម្ងាយប្រហែល ២.៥០០គីឡូម៉ែត្រ ទៅឱ្យអ៊ុយក្រែនឆាប់ៗនេះ ដើម្បីបង្កើនលទ្ធភាពវាយលុកប្រឆាំងហេដ្ឋារចនាសម្ព័ន្ធយោធារុស្ស៊ី។ ប្រមុខការទូតប៉ូឡូញរូបនេះ ក៏បានជំរុញឱ្យអឺរ៉ុបបន្តការគាំទ្រដល់អ៊ុយក្រែន៣ឆ្នាំថែមទៀត ពិសេសបញ្ជូនបន្ថែមឲ្យអ៊ុយក្រែននូវគ្រាប់រំសេវ រួមមានអាវុធប្រឆាំងយន្តហោះ មីស៊ីលរយៈចម្ងាយខ្លី និងមធ្យម ពីព្រោះនេះគឺជារឿងចាំបាច់ បៀបដូចជួយការពារអឺរ៉ុបដែរ។ ទោះបីជាយ៉ាងណា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា ការព្រួយបារម្ភរបស់អឺរ៉ុប គឺជាគំនិតមិនសមហេតុផល ដែលថា ប្រទេសរបស់លោកអាចនឹងកំណត់គោលដៅវាយប្រហារលើរដ្ឋសមាជិកណាតូ៕ ប្រភព ៖…
-

លោក Donald Trump គំរាមឈប់ទិញប្រេងចម្អិនអាហារពីចិន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសការសម្រេចចិត្តឈប់ទិញសណ្តែកសៀងពីសំណាក់ប្រទេសចិនថា ជា “ទង្វើអរិភាពសេដ្ឋកិច្ច” ហើយថែមទាំងបានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកក៏គួរតែឈប់ទិញប្រេងចម្អិនអាហារពីប្រទេសចិនវិញ។ លោកប្រធានាធិបតី ត្រាំ បានសរសេរសារបង្ហោះលើវេទិកា Truth Social នៅថ្ងៃអង្គារថា យើងកំពុងពិចារណាបញ្ឈប់ការធ្វើពាណិជ្ជកម្មមួយចំនួនជាមួយចិន ក្នុងនោះរួមមានទាំងប្រេងចម្អិនអាហារ និងមុខទំនិញពាណិជ្ជកម្មផ្សេងៗទៀត ដើម្បីជាការសងសឹក។ ភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ និងទី២របស់ពិភពលោក បានឆាបឆេះខ្លាំងឡើងវិញបន្ទាប់ពីចិនបានចាត់វិធានការរឹតត្បិតការនាំចេញរ៉ែកម្រ ខណៈដែលលោកប្រធានាធិបតី ត្រាំ គំរាមដាក់បន្ថែមពន្ធ ១០០ភាគរយលើទំនិញចិនគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ។ ទន្ទឹមគ្នា លោកប្រធានាធិបតី ត្រាំ ថែមទាំងបានគំរាមលុបចោលគម្រោងជួបជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង អំឡុងកិច្ចប្រជុំកំពូល APEC នៅចុងខែនេះផងដែរ។ ជាការឆ្លើយតប ប្រទេសចិនបានចោទអាមេរិកប្រើប្រាស់ស្តង់ដាពីរ ក្នុងជម្លោះពាណិជ្ជកម្ម ហើយចិនក៏បានអះអាងដែរថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីកំដរប្រយុទ្ធដល់ទីបញ្ចប់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕ ប្រភព ៖ AFP
-

អាមេរិកសម្លាប់មនុស្ស ៦នាក់ទៀត ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននៅវេណេស៊ុយអេឡា
វ៉ាស៊ីនតោន ៖ អាមេរិកបានសម្លាប់ក្រុមរត់ពន្ធគ្រឿងញៀនចំនួន៦នាក់ទៀត អំឡុងការវាយប្រហារថ្មីមួយលើទូកសង្ស័យដឹកគ្រឿងញៀនចេញពីវេណេស៊ុយអេឡា ដែលនេះជាប្រតិបត្តិការចុងក្រោយបំផុតក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយកម្លាំងយោធាក្នុងតំបន់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះលើបណ្តាញសង្គម Truth Social ថា ការវាយប្រហារថ្មីនេះ ធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ហើយមានគោលបំណងប្រឆាំងនឹងអង្គការភេរវករ។ លោកថា យោងតាមការស៊ើបអង្កេតបានបញ្ជាក់ថា ទូកនេះកំពុងដឹកគ្រឿងញៀន ដែលមានជាប់ពាក់ព័ន្ធនឹងបណ្តាញភេរវករខុសច្បាប់ ប៉ុន្តែមេដឹកនាំអាមេរិករូបនេះមិនបានផ្តល់ភស្តុតាងលំអិតណាមួយ ដើម្បីគាំទ្រការអះអាងរបស់គាត់ទេ។ គិតមកទល់ពេលនេះ មនុស្សយ៉ាងហោច ២៧នាក់ត្រូវបានសម្លាប់ ជាអ្វីដែលរដ្ឋបាលលោកប្រធានាធិបតី ត្រាំ និយាយថា ជារឿងចាំបាច់ ដើម្បីការពារអាមេរិកប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន។ សហរដ្ឋអាមេរិកក៏បានដាក់ពង្រាយយោធាទ្រង់ទ្រាយធំទៅកាន់ភាគខាងត្បូងតំបន់ការ៉ាបៀន ក្បែរដែនទឹកប្រទេសវេណេស៊ុយអេឡា ក្នុងនោះរួមមានយន្តហោះចម្បាំង F-35 កងទ័ពជើងទឹកជើង នាវាចម្បាំង និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ចាប់តាំងពីបើកការវាយប្រហារតាមផ្លូវអាកាសលើកដំបូងកាលពីថ្ងៃទី២ ខែកញ្ញា។ ផ្ទុយទៅវិញ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទប្រកាន់ម្តងហើយម្តងទៀតថា ការដែលអាមេរិកដាក់ពង្រាយកម្លាំងយោធាទ្រង់ទ្រាយធំបែបនេះ គឺមានគោលបំណងផ្តួលរលំលោកចេញពីអំណាច។ តួយ៉ាង អាមេរិកថែមទាំងប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ៥០លានដុល្លារសម្រាប់ព័ត៌មានឈានដល់ការចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរ៉ូ ផងដែរ ដោយចោទប្រកាន់គាត់ពីបទជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន…
-

អឺរ៉ុប និង G7 ត្រៀមសងសឹកចិន ជុំវិញការរឹតបន្តឹងនាំចេញរ៉ែកម្រ
ព្រុចសែល ៖ សហភាពអឺរ៉ុបបាននិងកំពុងសហការជាមួយដៃគូក្រុមប្រទេស G7 ដើម្បីសងសឹកអំពើអយុត្តិធម៌របស់ប្រទេសចិន ទាក់ទិននឹងការរឹតត្បិតការនាំចេញរ៉ែកម្ររបស់ផែនដី ចំពេលមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក នេះបើតាមការបញ្ជាក់របស់ស្នងការពាណិជ្ជកម្មអឺរ៉ុប លោក Maros Sefcovic កាលពីថ្ងៃអង្គារ។ លោក Sefcovic បានប្រាប់អ្នកសារព័ត៌មាននៅប្រទេសដាណឺម៉ាក បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីថា ការរឹតបន្តឹងបែបនេះ បានបង្ខំឱ្យក្រុមហ៊ុនអឺរ៉ុបមួយចំនួនបញ្ឈប់ផលិតកម្ម និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច។ លោកថា ការធ្វើបែបនេះមិនមែនពាក់ព័ន្ធនឹងបញ្ហាសន្តិសុខទេ តែការរឹតត្បិតនេះ កំពុងកំណត់គោលដៅលើឧស្សាហកម្មស៊ីវិលដោយផ្ទាល់។ ដូច្នេះពួកយើងមិនអាចឈរអោបដៃមើលបានទេ ពួកយើងត្រូវតែធ្វើការឆ្លើយតបវិញ។ ប្រមុខពាណិជ្ជកម្មអឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់ថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទជាមួយដៃគួ G7 ហើយក៏កំពុងធ្វើការជាមួយភាគីចិនផងដែរ ដើម្បីស្វែងរកដំណោះស្រាយ។ ហើយសប្តាហ៍ក្រោយ លោកនឹងជជែកជាមួយមន្រ្តីចិនកំពូលៗ។ គួរកត់សម្គាល់ ចិនបានចាប់ផ្ដើមរឹតត្បឹតលើការនាំចេញរ៉ែកម្រសំខាន់ៗ ដែលគេប្រើប្រាស់ក្នុងវិស័យបច្ចេកវិទ្យាធំៗ រួមទាំងឡានអគ្គិសនី ប្រព័ន្ធរ៉ាដា និងម៉ាស៊ីនយន្តហោះកាលពីដើមឆ្នាំនេះ ក្រោយលោកប្រធានាធិបតី Trump បានប្រកាសដាក់ពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសចិន។ ចំណាត់ការរបស់ចិនបានបង្កការរំខានផលិតកម្មជាច្រើន ដែលពឹងផ្អែកលើរ៉ែកម្រពីចិន ទាំងនៅអឺរ៉ុប និងអាមេរិក៕ ប្រភព ៖ AFP