Author: Dol Pheakdey

  • អឺរ៉ុប ៖ ទឹកជំនន់ស្លាប់៤នាក់នៅប៊ុលហ្គារី

    អឺរ៉ុប ៖ ទឹកជំនន់ស្លាប់៤នាក់នៅប៊ុលហ្គារី

    សូហ្វ៊ីយ៉ា ៖ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ទឹកបានជន់លិចប្រទេសប៊ុលហ្គារី ដែលស្ថិតក្នុងទ្វីបអឺរ៉ុប បណ្តាលឲ្យសម្លាប់មនុស្ស ចំនួន៤នាក់។ អាជ្ញាធរបាននិយាយថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅ របស់ប្រទេសប៊ុលហ្គារី កាលពីថ្ងៃសុក្រ បានសម្លាប់មនុស្ស បីនាក់ នៅក្នុងទីក្រុងរមណីយដ្ឋានមួយកន្លែង ជាមួយនឹងទឹកហូរកាត់ភក់ តែ ក្រោយមក ឡើងដល់់ ៤នាក់។ ភាពអាសន្នត្រូវបានប្រកាស នៅក្នុងក្រុងមួយចំនួន នៅភាគអាគ្នេយ៍ និង ភាគពាយព្យនៃប្រទេស។ វីដេអូដែលបានចែករំលែក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីទឹកបាននាំយករថយន្ត ទៅឆ្ងាយ តាមបណ្តោយផ្លូវធំមួយ នៅក្នុងរមណីយដ្ឋាន។ អនុរដ្ឋមន្ត្រីមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានថា ទឹកជំនន់បានបំផ្លាញអគារ និងផ្លូវថ្នល់ ហើយរថយន្តជាច្រើនគ្រឿង ត្រូវបានអូសចូល ទៅក្នុងសមុទ្រ។ ប្រភពបានប្រាប់អ្នកសារព័ត៌មាន ដោយបន្ថែមថា «យន្តហោះគ្មានមនុស្សបើក ត្រូវបានបញ្ជូន ទៅដើម្បីពិនិត្យមើលថា តើរថយន្តទាំងនោះ ហូរធ្លាក់ដល់ទីតាំងណាខ្លះ»។ ក្រុមអ្នកបរិស្ថានបានប្រកាសអាសន្ន អស់រយៈពេលជាច្រើនឆ្នាំ លើការសាងសង់តាមបណ្តោយឆ្នេរសមុទ្រខ្មៅ ដោយនិយាយថា សំណង់ទាំងនេះធ្វើឱ្យខូចខាតកាន់តែធ្ងន់ធ្ងរ អំឡុងពេលគ្រោះមហន្តរាយធម្មជាតិ៕ ប្រភពពី AFP

  • ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ដុតកម្ទេចក្រណាត់ និង បានធ្វើការបំពុលខ្យល់

    ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ដុតកម្ទេចក្រណាត់ និង បានធ្វើការបំពុលខ្យល់

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ជាប្រភេទរោងចក្រ កាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រព្រឹត្តល្មើសច្បាប់ ដោយធ្វើការដុតកម្ទេចក្រណាត់ ក្នុងច្រវ៉ាក់ផលិតកម្មរបស់ខ្លួន និងបានធ្វើការបំពុលខ្យល់ ដែលល្មើសនឹង។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏ពុំបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថានផងដែរ។ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ចំពោះមុខគឺ -ហាមដាច់ខាតដល់ក្រុមហ៊ុន យកកម្ទេចក្រណាត់ទៅដុតក្នុងឡចំហាយ ទោះក្នុងករណីណាក៏ដោយ -ក្រុមហ៊ុនត្រូវរងពិន័យអន្តរការណ៍ករណីល្មើសមាត្រា១៥៦ និងមាត្រា៦៩៤នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ -ក្រុមហ៊ុនត្រូវបង់សំណងខូចខាតប៉ះពាល់បរិស្ថាន -ឡចំហាយត្រូវដំណើរប្រព័ន្ធចម្រោះសម្អាតផ្សែងឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។ សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធានាយកដ្ឋាន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យនិងរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd បានប្រព្រឹត្តផ្ទុយច្បាប់ ដោយនៅក្នុងរោងចក្រ ក្រុមការងារបានរកឃើញសារធាតុ…

  • បាតុកម្មប្រឆាំងអ៊ីស្រាអែល នៅថៃ

    បាតុកម្មប្រឆាំងអ៊ីស្រាអែល នៅថៃ

    បាងកក ៖ បើទោះបីមានភ្លៀងធ្លាក់ ក្រុមបាតុកររាប់សិបនាក់បានទៅប្រមូលផ្តុំគ្នា នៅក្នុងប្រទេសថៃ ដើម្បីជះកំហិងលើអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា។ បាតុករជាងមួយរយនាក់បានដើរដង្ហែទៅកាន់មុខស្ថានទូតអ៊ីស្រាអែល នៅទីក្រុងបាងកក កាលពីព្រឹកថ្ងៃសៅរ៍ទី ៤ខែតុលាឆ្នាំ ២០២៥ ដើម្បីថ្កោលទោសការសម្លាប់នៅហ្គាហ្សា និងអំពាវនាវឱ្យមានសេរីភាពប៉ាឡេស្ទីន។ យោងតាមលិខិតនៃការធ្វើបាតុកម្ម បានឲ្យដឹងថា សកម្មភាពនេះ ត្រូវបានរៀបចំឡើងដោយសម្ព័ន្ធភាពទូលំទូលាយ នៃអង្គការសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅប្រទេសថៃ, ក្រុមនិស្សិត និងអ្នកផ្សេងទៀតជាច្រើន ដែលតំណាងឱ្យគ្រប់មជ្ឈដ្ឋាន។ អ្នកតំណាងមកពីក្រុម និងអង្គការនានានិយាយប្រឆាំងអំពើប្រល័យពូជសាសន៍ ដោយថ្កោលទោសការវាយប្រហារលើកុមារ មន្ទីរពេទ្យ និងចុងក្រោយបំផុត ការវាយប្រហារ លើក្បួននាវាមនុស្សធម៌ Global Sumud Flotilla។ ក្បួនមួយនេះ ប៉ុនប៉ងនាំជំនួយ ទៅតំបន់ហ្គាហ្សា តែ ត្រូវបានអ៊ីស្រាអែល ស្ទាក់ចាប់ ហើយបញ្ជូនទៅប្រទេសតួកគីវិញ។ ជុំវិញតំបន់ហ្គាហ្សា ថ្មីៗនេះ មានការព្រមព្រៀងគ្នារវាងក្រុមហាម៉ាស, លោកប្រធានាធិបតីអាមេរិក និងអ៊ីស្រាអែល លើផែនការសន្តិភាព ២០ចំណុច។ តែ ព័ត៌មានចុងក្រោយ អ៊ីស្រាអែលនៅតែវាយប្រហារនៅហ្គាហ្សា ស្លាប់មនុស្ស៥៧នាក់ បើទោះបី លោក ត្រាំ ជំរុញឲ្យឈប់ក៏ដោយ៕…

  • អាមេរិកវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀនជាថ្មី ស្លាប់៤នាក់

    អាមេរិកវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀនជាថ្មី ស្លាប់៤នាក់

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែតុលា បានអះអាងថា ខ្លួនទើបបានសម្លាប់មនុស្ស បួននាក់ ក្នុងការវាយប្រហារថ្មីមួយទៀត ទៅលើទូករត់ពន្ធគ្រឿងញៀន។ វីដេអូមួយ ដែលត្រូវបានចែករំលែក នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ឬ ក្រសួងការពារជាតិ លោក Pete Hegseth បានបង្ហាញពីអ្វី ដែលលោកលើកឡើងថា «ជាការវាយប្រហារដោយយោធាអាមេរិក សំដៅទៅលើនាវា ដែលគេសង្ស័យថា ជួញដូរគ្រឿងញៀន នៅឆ្នេរសមុទ្រវេណេស៊ុយអេឡា»។ ប្រធាន មន្ទីរបញ្ចកោណ រូបនេះ បានសរសេរថា «ភេរវករ narco ជាបុរស ៤ នាក់ នៅលើទូក ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដែលត្រូវបានធ្វើឡើង នៅក្នុងដែនទឹកអន្តរជាតិ នៅឆ្ងាយពីឆ្នេរសមុទ្រនៃប្រទេស វេណេស៊ុយអេឡា ខណៈពេលដែលទូក ១គ្រឿង នេះ កំពុងដឹកជញ្ជូនគ្រឿងញៀន យ៉ាងច្រើន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីបំពុលប្រជាជនរបស់យើង»។ លោក Hegseth បានប្រកាសថា បូករួមទាំងការវាយប្រហារក្រោយបង្អស់ បានធ្វើឲ្យចំនួននៃការវាយប្រហារបែបនេះ…

  • អាល្លឺម៉ង់បិទព្រលាន្តយន្តហោះ ២ថ្ងៃជាប់គ្នា ព្រោះដ្រូន

    អាល្លឺម៉ង់បិទព្រលាន្តយន្តហោះ ២ថ្ងៃជាប់គ្នា ព្រោះដ្រូន

    បែរឡាំង ៖ អាកាសយានដ្ឋាន នៅប្រទេស អាល្លឺម៉ង់បានបន្តបិទ នៅថ្ងៃទី២ ជាប់ៗគ្នា ដោយសារតែខ្លាចយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន។ អាកាសយានដ្ឋាន Munich ត្រូវបានបង្ខំឱ្យផ្អាកប្រតិបត្តិការ សម្រាប់ថ្ងៃទីពីរ ជាប់ៗគ្នា កាលពីថ្ងៃសុក្រ ជុំវិញការមើលឃើញយន្តហោះគ្មានមនុស្សបើក ដោយមានជើងហោះហើររាប់សិប និង អ្នកដំណើរជាង ៦,០០០នាក់ រងផលប៉ះពាល់។ អាកាសយានដ្ឋាន ក្នុងប្រទេសដាណឺម៉ាក, ន័រវេស និង ប៉ូឡូញ ថ្មីៗនេះ បានផ្អាកជើងហោះហើរដោយសារតែយន្តហោះគ្មានមនុស្សបើក មិនស្គាល់អត្តសញ្ញាណ ខណៈ រ៉ូម៉ានី និង អេស្តូនី បានចង្អុលមុខរុស្ស៊ី តែ ទីក្រុងមូស្គូ ច្រានចោល ការចោទប្រកាន់នេះ។ អាកាសយានដ្ឋាន Munich បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ថា «ចាប់ពីម៉ោង ៩៖៣០ យប់ ចរាចរណ៍ផ្លូវអាកាសត្រូវរឹតបន្តឹង ហើយបន្ទាប់មក ត្រូវបានលុបចោល ដោយសារតែការមើលឃើញ ដោយយន្តហោះគ្មានមនុស្សបើក»។ ប្រភពបានបញ្ជាក់ថា ជើងហោះហើរចូលចំនួន…

  • អាមេរិកវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀនជាថ្មី ស្លាប់៤នាក់

    អាមេរិកវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀនជាថ្មី ស្លាប់៤នាក់

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែតុលា បានអះអាងថា ខ្លួនទើបបានសម្លាប់មនុស្ស បួននាក់ ក្នុងការវាយប្រហារថ្មីមួយទៀត ទៅលើទូករត់ពន្ធគ្រឿងញៀន។ វីដេអូមួយ ដែលត្រូវបានចែករំលែក នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ឬ ក្រសួងការពារជាតិ លោក Pete Hegseth បានបង្ហាញពីអ្វី ដែលលោកលើកឡើងថា «ជាការវាយប្រហារដោយយោធាអាមេរិក សំដៅទៅលើនាវា ដែលគេសង្ស័យថា ជួញដូរគ្រឿងញៀន នៅឆ្នេរសមុទ្រវេណេស៊ុយអេឡា»។ ប្រធាន មន្ទីរបញ្ចកោណ រូបនេះ បានសរសេរថា «ភេរវករ narco ជាបុរស ៤ នាក់ នៅលើទូក ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដែលត្រូវបានធ្វើឡើង នៅក្នុងដែនទឹកអន្តរជាតិ នៅឆ្ងាយពីឆ្នេរសមុទ្រនៃប្រទេស វេណេស៊ុយអេឡា ខណៈពេលដែលទូក ១គ្រឿង នេះ កំពុងដឹកជញ្ជូនគ្រឿងញៀន យ៉ាងច្រើន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីបំពុលប្រជាជនរបស់យើង»។ លោក Hegseth បានប្រកាសថា បូករួមទាំងការវាយប្រហារក្រោយបង្អស់ បានធ្វើឲ្យចំនួននៃការវាយប្រហារបែបនេះ…

  • Hamas ព្រមធ្វើតាមផែនការសន្តិភាពរបស់លោក Trump

    Hamas ព្រមធ្វើតាមផែនការសន្តិភាពរបស់លោក Trump

    ហ្គាហ្សា ៖ ក្រុមហាម៉ាស់បាននិយាយថា ត្រៀមខ្លួនសម្រាប់កិច្ចចរចាសន្តិភាព ខណៈដែលលោក Trump ជំរុញអ៊ីស្រាអែល ឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែក នៅតំបន់ហ្គាហ្សា។ ក្រុម ហាម៉ាស់ បាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាភ្លាមៗ ស្តីពីការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និង ការបញ្ចប់សង្គ្រាម នៅតំបន់ហ្គាហ្សា ដោយស្វាគមន៍ការអំពាវនាវ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែក លើទឹកដីប៉ាឡេស្ទីន។ សំណើសន្តិភាពរបស់លោក Trump ដែលគាំទ្រដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអំពាវនាវឱ្យបញ្ឈប់អរិភាព ក្នុងជម្លោះជិតពីរឆ្នាំ ការដោះលែងចំណាប់ខ្មាំង ក្នុងរយៈពេល ៧២ ម៉ោង ការដកខ្លួនបន្តិចម្តងៗ របស់អ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សា និងការរំសាយអាវុធរបស់ក្រុមហាម៉ាស តែ ជាចំណុចមួយដែលក្រុមអ៊ីស្លាម មិនបានលើកឡើង នៅក្នុងការឆ្លើយតបរបស់ខ្លួន។ ផែនការនេះក៏ទទូចថា ក្រុមហាម៉ាស់ និងបក្សពួកផ្សេងទៀត “មិនមានតួនាទីណាមួយក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា” ដោយការគ្រប់គ្រងទឹកដីជំនួសមកវិញ ដោយស្ថាប័នបច្ចេកវិទ្យា ដែលគ្រប់គ្រងដោយអាជ្ញាធរអន្តរកាល ក្រោយសង្រ្គាម ដែលដឹកនាំដោយលោក Trump ខ្លួនឯង។ អ្នកនាំពាក្យក្រុមហាម៉ាស់ បានប្រាប់…

  • ទីបំផុត ឥណ្ឌូណេស៊ីព្រមផ្អាកកម្មវិធីចែកអាហារ ក្រោយពុលសិស្សជាង ៦ ពាន់នាក់

    ទីបំផុត ឥណ្ឌូណេស៊ីព្រមផ្អាកកម្មវិធីចែកអាហារ ក្រោយពុលសិស្សជាង ៦ ពាន់នាក់

    ហ្សាកាតា ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីសម្រេចផ្អាកកម្មវិធីចែកអាហារឥតគិតថ្លៃជាបណ្តោះអាសន្ន ស្របពេលមានការស៊ើបអង្កេត ជុំវិញករណីសិស្សពុលអាហារដ៏ធំមិនធ្លាប់មានរហូតដល់ជាង ៦,០០០នាក់ ប៉ុន្តែបាននិយាយថា កម្មវិធីនេះនឹងបន្តទូទាំងប្រទេសឡើងវិញ បើសិនអាជ្ញាធររកឃើញមូលហេតុ និងវិធីទប់ស្កាត់ឧប្បត្តិហេតុនេះកើតឡើងម្តងទៀត។ ប្រធានទីភ្នាក់ងារអាហារជាតិ ហៅកាត់ (BGN) ដែលគ្រប់គ្រងកម្មវិធីចែកអាហារឥតគិតថ្លៃរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Dadan Hindayana បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា យើងបានបញ្ឈប់ប្រតិបត្តិការផ្ទះបាយ នៃកម្មវិធីចែកអាហារឥតគិតថ្លៃ ដែលជាដើមចងមានបញ្ហា បន្ទាប់ពីឧប្បត្តិហេតុពុលអាហារកើនឡើងជាបន្តបន្ទាប់ថ្មីៗនេះ។ លោកថា ការសម្រេចចិត្តបែបនេះ គឺមានគោលបំណងត្រួសត្រាយផ្លូវដល់ដំណើរការស៊ើបអង្កេតរកមូលហេតុ និងកែលម្អទីតាំងប្រើប្រាស់ចម្អិនអាហារ ខណៈកម្មវិធីចែកអាហារឥតគិតថ្លៃនេះ នឹងបន្តទូទាំងប្រទេសឡើងវិញ ក្រោមការត្រួតពិនិត្យសុវត្ថិភាពយ៉ាងតឹងរ៉ឹង និងការសម្របសម្រួលជាមួយក្រសួងសុខាភិបាល ព្រមទាំងទីភ្នាក់ងារត្រួតពិនិត្យចំណីអាហារ និងឱសថ (BPOM)។ បើតាមសម្តីរបស់លោក Dadan, លោកប្រធានាធិបតី Prabowo Subianto បានបញ្ជាឱ្យលោកពន្លឿនការដោះស្រាយបញ្ហាដ៏សើបនេះ ពីព្រោះកុមារ និងឪពុកម្តាយជាច្រើននៅតែរង់ចាំទទួលអាហារឥតគិតថ្លៃទាំងនេះ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បានបញ្ជាក់ថា ការិយាល័យរបស់គាត់ រួមជាមួយនឹងទីភ្នាក់ងារ BPOM នឹងត្រួតពិនិត្យកម្មវិធីចែកអាហារឥតគិតថ្លៃ តាមរយៈប្រព័ន្ធរាយការណ៍ប្រចាំថ្ងៃ ទាក់ទិនករណីពុលអាហារ តាមរយៈមណ្ឌលសុខភាពសហគមន៍…

  • កាសែតអាមេរិកថា មីស៊ីលរុស្ស៊ីឥឡូវនេះខ្លាំងជាងប្រព័ន្ធការពារដែនអាកាស Patriots

    កាសែតអាមេរិកថា មីស៊ីលរុស្ស៊ីឥឡូវនេះខ្លាំងជាងប្រព័ន្ធការពារដែនអាកាស Patriots

    កៀវ ៖ យោធារុស្ស៊ីបានធ្វើទំនើបកម្មមីស៊ីលរបស់ខ្លួន ដើម្បីគេចពីប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន រួមទាំងប្រព័ន្ធប្រឆាំងកាំជ្រួច Patriot ផលិតដោយសហរដ្ឋអាមេរិក ដែលជាខែលការពារដ៏សំខាន់របស់ទីក្រុងកៀវ។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពពីមន្ត្រីអ៊ុយក្រែន និងលោកខាងលិច។ ប្រទេសរុស្ស៊ីទំនងជាបានធ្វើទំនើបកម្មនូវប្រព័ន្ធមីស៊ីលចល័ត Iskander-M និង Kinzhal ដោយកាសែត Financial Times បានរាយការណ៍ថា អតីតមន្ត្រីអ៊ុយក្រែនម្នាក់បានហៅភាពបត់បែននេះថា ជា “ការផ្លាស់ប្តូរហ្គេមរបស់រុស្ស៊ី” ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ មន្រ្តីដដែលក៏បានអះអាងដែរថា ការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ដែលជាឧបករណ៍យោធាតែមួយគត់នៅក្នុងឃ្លាំងសព្វាវុធរបស់អ៊ុយក្រែន ដែលមានសមត្ថភាពទប់ទល់នឹងមីស៊ីលផ្លោងរបស់រុស្ស៊ីនោះ គឺមិនលឿនដូចការគ្រោងទុកនោះទេ ពោលគឺលែងមានសមត្ថភាពស្ទាក់ចាប់មីស៊ីលរុស្ស៊ីបានទៀតហើយ។ តួយ៉ាង ផ្អែកតាមទិន្នន័យដែលចេញផ្សាយដោយកងទ័ពអាកាសអ៊ុយក្រែន បានបង្ហាញថា អត្រាស្ទាក់ចាប់មីស៊ីលផ្លោងរបស់រុស្ស៊ីមានភាពប្រសើរឡើងក្នុងរដូវក្តៅ ដែលឈានដល់ ៣៧% នៅក្នុងខែសីហា ប៉ុន្តែបន្ទាប់មកបានធ្លាក់ចុះមកត្រឹមតែ ៦% ប៉ុណ្ណោះនៅក្នុងខែកញ្ញា។ ហើយអ៊ុយក្រែនក៏បានចែករំលែកព័ត៌មាននេះជាមួយមន្ទីរបញ្ចកោណ និងអ្នកផលិតអាវុធផងដែរ។ ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីអ៊ុយក្រែន និងលោកខាងលិចបានត្អូញត្អែលប្រាប់អ្នកសារព័ត៌មានថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពស្ទាក់ចាប់មីស៊ីលនៃប្រព័ន្ធ Patriots ក៏ដោយ ប៉ុន្តែការធ្វើទំនើបកម្មនោះហាក់មានភាពយឺតយ៉ាវជាងយុទ្ធសាស្ត្រវិវត្តរបស់ប្រទេសរុស្ស៊ីនៅលើសមរភូមិ៕ ប្រភព ៖ RT