Author: Dol Pheakdey

  • លោក Musk សង្ឃឹមថាអាចរស់នៅ និងស្លាប់លើភពអង្គារ

    លោក Musk សង្ឃឹមថាអាចរស់នៅ និងស្លាប់លើភពអង្គារ

    វ៉ាស៊ីនតោន ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានអះអាងសារជាថ្មីនូវមហិច្ឆតាដ៏យូរអង្វែងរបស់គាត់ នោះគឺការរស់នៅ និងស្លាប់នៅលើភពអង្គារ បន្ទាប់ពីធ្វើឱ្យភពនោះ ក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT។ មហាសេដ្ឋីពិភពលោករូបនេះ បាននិយាយម្តងហើយម្តងទៀត អំពីការធ្វើអាណានិគមនៅលើភពអង្គារ ដែលជាផ្នែកមួយនៃបេសកកម្មដ៏ធំបំផុតរបស់លោក នោះគឺការធានាការរស់រានមានជីវិតរបស់មនុស្សជាតិ ក្នុងករណី ព្រឹត្តិការណ៍ថ្ងៃវិនាសចុងក្រោយរបស់ភពផែនដី ដោយក្នុងនោះ SpaceX កំពុងអភិវឌ្ឍគម្រោងយានអវកាសយ៉ាងសកម្ម ដើម្បីជួយសម្រេចគោលដៅនេះ។ លោក Musk មានវ័យ៥៤ឆ្នាំរូបនេះ បានសរសេរសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្ញុំកាន់លិខិតឆ្លងដែនមួយឥឡូវនេះ និងជារៀងរហូតគឺអាមេរិក។ ខ្ញុំនឹងរស់នៅ ហើយស្លាប់នៅទីនេះ ឬភពអង្គារដែលនឹងក្លាយទៅជាផ្នែកមួយនៃសហរដ្ឋអាមេរិក។ ដើម្បីគាំទ្រដល់ផែនការប្រកបដោយមហិច្ឆតាមួយនេះ កាលពីដើមឆ្នាំ២០២៥ សហគ្រិនដ៏ល្បីល្បាញរូបនេះ បាននិយាយថា បេសកកម្មនៃយានអវកាស Starship ដំបូងទៅកាន់ភពព្រះអង្គារ អាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៦ខាងមុខ។ ស្ថាបនិកក្រុមហ៊ុន SpaceX រូបនេះ ក៏បានអះអាងដែរថា ជើងហោះហើរនៃយានអវកាស Starship ដែលនឹងធ្វើដំណើរទៅកាន់ភពអង្គារនោះ នឹងមានដឹកមនុស្សយន្តឆ្លាតវៃ Optimus…

  • ឥណ្ឌូណេស៊ីចាប់ផ្តើមសង់រោងចក្រសូឡាបណ្តែតទឹក ៩២មេហ្គាវ៉ាត់

    ឥណ្ឌូណេស៊ីចាប់ផ្តើមសង់រោងចក្រសូឡាបណ្តែតទឹក ៩២មេហ្គាវ៉ាត់

    ហ្សាកាតា ៖ ក្រុមហ៊ុនថាមពលរដ្ឋឥណ្ឌូនេស៊ី Perusahaan Listrik Negara ហៅកាត់ PLN បានអះអាង នៅថ្ងៃទី៣ ខែតុលានេះថា ខ្លួនបានចាប់ផ្តើមសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹក ដើម្បីផលិតថាមពលសូឡា ៩២មេហ្គាវ៉ាត់ នៅក្នុងខេត្ត West Java ដែលជាផ្នែក នៃថាមពលកកើតឡើងវិញ របស់ប្រទេស អាស៊ីអាគ្នេយ៍ មួយនេះ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA បានឲ្យដឹងថា រោងចក្រ PLN នេះ ស្ថិតនៅលើអាងស្តុកទឹក Saguling មានចម្ងាយប្រហែល ១៨០គីឡូម៉ែត្រ ពី រដ្ឋធានីហ្សាកាតា ដោយមានបំណងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ រោងចក្រនេះនឹងផលិតអគ្គិសនី ច្រើនជាង ១៣០ ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ហើយ អាចកាត់បន្ថយការបញ្ចេញកាបូន បាន១០ម៉ឺន៤ពាន់តោន។ នាយកប្រតិបត្តិ PLN លោក Darmawan Prasodjo បាននិយាយថា «រោងចក្របណ្តែត Saguling នឹងក្លាយជាសញ្ញាសម្គាល់ដ៏សំខាន់…

  • វៀតណាមកើបលុយជិត ៧ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ ក្នុងពេល៩ខែ

    វៀតណាមកើបលុយជិត ៧ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ ក្នុងពេល៩ខែ

    ហាណូយ ៖ វៀតណាមបាននាំចេញកាហ្វេ ចំនួន១លាន២៣ម៉ឺនតោន កើបលុយ ៦.៩៨ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២៥ កើនឡើង ៦១ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress នៅថ្ងៃទី៣ ខែតុលា។ យោងតាមនាយកដ្ឋាននាំចូល-នាំចេញ បានឲ្យដឹងថា មូលហេតុនៃកំណើននេះ គឺដោយសារតែតម្លៃកាហ្វេពិភពលោកបានកើនឡើង ព្រោះតែការធ្លាក់ចុះប្រាក់ដុល្លារអាមេរិក ព្រមទាំង ការរំខានការផ្គត់ផ្គង់ ពីប្រទេសប្រេស៊ីល និង ឥណ្ឌូនេស៊ី បណ្តាលមកពីផលប៉ះពាល់ នៃគំរូអាកាសធាតុ El Niño។ រីឯ សមាគមកាហ្វេ និងកាកាវវៀតណាម បានឲ្យដឹងថា នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានដាក់ពន្ធ ៥០% លើទំនិញប្រេស៊ីល ជាហេតុធ្វើឲ្យកាហ្វេនាំចេញពីប្រទេសគ្របដណ្តប់ទីផ្សារដ៏សំខាន់មួយនេះ មានតម្លៃ កាន់តែថ្លៃ នៅអាមេរិក ដែលនេះបង្ហាញពីឱកាសដ៏សំខាន់ សម្រាប់កាហ្វេវៀតណាម ក្នុងការពង្រីកទីផ្សារ។ វៀតណាមក៏ស្ថិតក្នុងចំណោមប្រទេសនាំចេញកាហ្វេមួយចំនួន ដែលត្រៀមរួចជាស្រេច ដើម្បីបំពេញតាមស្តង់ដារថ្មី ដែលកំណត់ដោយបទប្បញ្ញត្តិ ស្តីពីការកាប់បំផ្លាញព្រៃឈើ របស់សហភាពអឺរ៉ុប ហើយនឹងត្រូវអនុវត្ត ចាប់ពីចុងឆ្នាំ២០២៦ តទៅ។…

  • ប្រជាជនរងគ្រោះដោយទឹកជំនន់ នៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ទទួលអំណោយកាកបាទក្រហមកម្ពុជា

    ប្រជាជនរងគ្រោះដោយទឹកជំនន់ នៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ទទួលអំណោយកាកបាទក្រហមកម្ពុជា

    ប្រជាជនរងគ្រោះដោយទឹកជំនន់ នៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ទទួលអំណោយកាកបាទក្រហមកម្ពុជា (ស្ទឹងត្រែង)៖ កាកបាទក្រហមកម្ពុជា នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានបន្តនាំអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ ៤៨១ គ្រួសារបន្ថែមទៀត រស់នៅក្នុងភូមិចំនួន១០ នៃឃុំកំភុន ឃុំភ្លុក និងឃុំសាមឃួយ នៃស្រុកសេសាន ដែលសរុបប្រជាជនរងគ្រោះដោយទឹកជំនន់ ដែលបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា គឺ ១.៥០០គ្រួសារ មកពីភូមិចំនួន៣២ ឃុំចំនួន១២ នៃស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង តំណាងឱ្យប្រជាពលរដ្ឋនាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានគិតគូរជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា ។…

  • រូម៉ានីចង់ជះលុយ ៧ ពាន់លានដុល្លារទិញរថក្រោះចម្បាំងរាប់រយគ្រឿងពីអាមេរិក

    រូម៉ានីចង់ជះលុយ ៧ ពាន់លានដុល្លារទិញរថក្រោះចម្បាំងរាប់រយគ្រឿងពីអាមេរិក

    ប៊ុយការ៉េស ៖ ក្រសួងការពារជាតិរ៉ូម៉ានីបានស្នើឱ្យសភាអនុម័តលើផែនការទិញរថក្រោះចម្បាំង Abrams ដល់ទៅរាប់រយគ្រឿង ព្រមទាំងគ្រាប់រំសេវ គ្រឿងបន្លាស់ និងការបណ្តុះបណ្តាល ដែលសរុបមានតម្លៃជាង ៧ពាន់លានដុល្លារ។ មូលហេតុដែលរូម៉ានីចង់ជះលុយដល់ទៅ ៧ពាន់លានដុល្លារ ទិញរថក្រោះចម្បាំងថែមទៀតនេះ គឺដោយសារតែថ្មីៗនេះ មានយន្តហោះដ្រូនបានរំលោភដែនអាកាសរបស់ខ្លួនម្តងហើយម្តងទៀត ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមវាយប្រហារកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនឆ្លងកាត់ទន្លេ Danube ចេញពីប្រទេសរ៉ូម៉ានី។ ហើយយុទ្ធសាស្ត្របញ្ជាទិញឧបករណ៍យោធាពង្រឹងវិស័យការពារជាតិរបស់រូម៉ានី ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខកំពូលរបស់ប្រទេសរូម៉ានី ដែលដឹកនាំដោយលោកប្រធានាធិបតី Nicusor Dan ប៉ុន្តែទោះបីជាយ៉ាងណា ការបញ្ជាទិញសព្វាវុធទ្រង់ទ្រាយធំទាមទារត្រូវតែឆ្លងកាត់ការអនុម័តពីសភាជាមុន។ កន្លងមក សហភាពអឺរ៉ុប និងសមាជិកអង្គការណាតូបានចុះហត្ថលេខាលើកិច្ចសន្យាដំបូង ដើម្បីបញ្ជាទិញរថក្រោះ Abrams ចំនួន ៥៤គ្រឿងពីស្តុករបស់កងទ័ពអាមេរិក ក្នុងតម្លៃ ១.០៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ហើយការប្រគល់រថក្រោះទាំងអស់គឺនៅឆ្នាំ ២០២៨។ ឥឡូវនេះ ពួកគេក៏មានគោលបំណងទិញគ្រាប់រំសេវ គ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលសម្រាប់កងទ័ពរថក្រោះទាំងនោះក្នុងតម្លៃ ៤៥៨.២លានដុល្លារផងដែរ។ ជាងនេះទៅទៀត ពួកគេក៏បានកំណត់គោលដៅបញ្ជាទិញរថក្រោះចម្បាំងបន្ថែមចំនួន ២១៦គ្រឿង រួមទាំងគ្រឿងបន្លាស់ក្នុងតម្លៃ ៧.៦ពាន់លានដុល្លារ។ រថក្រោះចម្បាំង Abrams ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន General Dynamics៕…

  • យន្តហោះចម្បាំងអាមេរិកហោះក្បែរឆ្នេរវេណេស៊ុយអេឡា

    យន្តហោះចម្បាំងអាមេរិកហោះក្បែរឆ្នេរវេណេស៊ុយអេឡា

    ការ៉ាកាស ៖ យន្តហោះចម្បាំងរបស់អាមេរិក បានហោះមកជិតឆ្នេរសមុទ្រ របស់ប្រទេសវេណេស៊ុយអេឡា។ វេណេស៊ុយអេឡានិយាយថា ខ្លួនបានរកឃើញយន្តហោះចម្បាំងអាមេរិក ចំនួន ៥ គ្រឿង ដែលកំពុងហោះហើរ ជិតឆ្នេរសមុទ្ររបស់ខ្លួន ដោយបន្ថែមភាពតានតឹង ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលបានបញ្ជាឱ្យមានការបង្កើតកងនាវាចរដ៏ច្រើន នៅក្នុងតំបន់។ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក ឧត្តមសេនីយ៍ Vladimir Padrino បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះចម្បាំង F-35 យ៉ាងហោចណាស់ ចំនួន ៥គ្រឿង ត្រូវបានគេរកឃើញ នៅក្នុងអ្វីដែលលោកពិពណ៌នាថា ជាការគំរាមកំហែង ហើយថា «ចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិក ហ៊ានចូលមកជិតឆ្នេរសមុទ្រវេណេស៊ុយអេឡា»។ លោក Padrino បាននិយាយថា «វត្តមានរបស់យន្តហោះទាំងនេះ ដែលហោះហើរជិតសមុទ្រការីបៀនរបស់យើង គឺជាអំពើមិនសមរម្យ ការញុះញង់គំរាមកំហែងដល់សន្តិសុខ របស់ប្រទេសជាតិ»។ លោកបាននិយាយថា «ខ្ញុំសូមថ្កោលទោស ចំពោះមុខពិភពលោក ជុំវិញការយាយីផ្នែកយោធា ការគំរាមកំហែងដោយយោធារបស់រដ្ឋាភិបាលអាមេរិក ប្រឆាំងនឹងប្រជាជនវេណេស៊ុយអេឡា ដែលចង់បានសន្តិភាព ការងារធ្វើ និងសុភមង្គល»។ អាជ្ញាធរវេណេស៊ុយអេឡាបាននិយាយថា វត្តមានរបស់យន្តហោះចម្បាំងអាមេរិក ត្រូវបានរកឃើញ ដោយប្រព័ន្ធការពារដែនអាកាសរបស់ប្រទេស…

  • ហុងគ្រីថា មេដឹកនាំអឺរ៉ុបចង់ធ្វើសង្រ្គាមជាមួយរុស្ស៊ី

    ហុងគ្រីថា មេដឹកនាំអឺរ៉ុបចង់ធ្វើសង្រ្គាមជាមួយរុស្ស៊ី

    ប៊ុយដាប៉ែស ៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុបហាក់ដូចជាមានចេតនាជំរុញប្រទេសសមាជិកប្លុកនេះ លូកដៃចូលទៅក្នុងសង្រ្គាមជាមួយប្រទេសរុស្ស៊ី។ មេដឹកនាំហុងគ្រីរូបនេះ ដែលជាអ្នករិះគន់យ៉ាងចាស់ដៃ ចំពោះការគាំទ្ររបស់លោកខាងលិចដល់អ៊ុយក្រែន បានបញ្ចេញសំឡេងប្រឆាំងលើបណ្តាញសង្គម X ថា ពេលនេះ សំណើគាំទ្រសង្រ្គាមទាំងស្រុងស្ថិតនៅលើតុ បន្ទាប់ពីមានកិច្ចពិភាក្សាមួយ អំឡុងកិច្ចប្រជុំកំពូលក្រៅផ្លូវការរបស់ក្រុមមេដឹកនាំអឺរ៉ុបនៅទីក្រុងកូប៉ិនហាក់ ប្រទេសដាណឺម៉ាក ក្នុងសប្តាហ៍នេះ។ លោកនាយករដ្ឋមន្ត្រី Orban និយាយថា មេដឹកនាំទាំងនោះចង់ប្រគល់មូលនិធិសហភាពអឺរ៉ុបទៅឱ្យអ៊ុយក្រែន។ ពួកគេកំពុងព្យាយាមពន្លឿនការចូលជាសមាជិករបស់អ៊ុយក្រែនជាមួយនឹងការប្រើល្បិចផ្នែកច្បាប់គ្រប់បែបយ៉ាង។ ពួកគេក៏ចង់ផ្តល់ហិរញ្ញប្បទានដល់ការទិញអាវុធផងដែរ។ ដូច្នេះសំណើទាំងអស់នេះ បានសបញ្ជាក់យ៉ាងច្បាស់ថា ក្រុមមេដឹកនាំអឺរ៉ុបចង់ធ្វើសង្រ្គាមជាមួយរុស្ស៊ី ប៉ុន្តែលោកប្តេជ្ញាថា ហុងគ្រីនឹងចាត់វិធានការប្រឆាំងចំពោះរឿងនេះ។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនៅទីក្រុងកូប៉ិនហាក់ ត្រូវបានធ្វើឡើងបន្ទាប់ពីមានយន្តហោះដ្រូនមិនស្គាល់អត្តសញ្ញាណជាបន្តបន្ទាប់ហោះហើររំលោភចូលដែនអាកាសនៅទូទាំងទ្វីបអឺរ៉ុប ដែលគេសង្ស័យថា ជារបស់រុស្ស៊ី។ យ៉ាងណាមិញ រុស្ស៊ីបានចេញមុខចោទប្រកាន់អ៊ុយក្រែន និងក្រុមអ្នកគាំទ្រអឺរ៉ុបរបស់ពួកគេ ពីបទចង់បង្កភាពតានតឹងជាមួយប្រទេសខ្លួន។ សេវាស៊ើបការណ៍សម្ងាត់បរទេសរុស្ស៊ី (SVR) បានអះអាងនៅសប្តាហ៍នេះថា ការលុកលុយរបស់យន្តហោះដ្រូនឆ្លងចូលដែនអាកាសប៉ូឡូញ ដែលពួកគេបានស្តីបន្ទោសលើរុស្ស៊ីនោះ តាមពិតគឺជាប្រតិបត្តិការបោកបញ្ឆោតរបស់អ៊ុយក្រែន ហើយរុស្ស៊ីបានព្យាករណ៍ថា ហេតុករណ៍បែបនេះនឹងកើតថែមទៀតនៅពេលខាងមុខ៕ ប្រភព ៖ RT

  • អ្នកស្លាប់កើនដល់៨នាក់ ករណីបាក់សាលាឥណ្ឌូណេស៊ី

    អ្នកស្លាប់កើនដល់៨នាក់ ករណីបាក់សាលាឥណ្ឌូណេស៊ី

    ហ្សាកាតា ៖ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ នៅក្នុងការបាក់រលំសាលារៀន នៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៨នាក់ បន្ទាប់ពីបានទាញយកសពក្មេងប្រុស ៣នាក់ទៀត ចេញមកក្រៅ គិតត្រឹមថ្ងៃសុក្រនេះ។ យ៉ាងណាមិញ មនុស្សរាប់សិបនាក់ នៅតែត្រូវបានគេជឿថា ស្ថិតក្រោមគំនរបាក់បែក ដោយគ្មានសញ្ញាថានៅមានអាយុជីវិត ខណៈដែលអាណាព្យាបាល ឪពុកម្តាយទន្ទឹងរង់ចាំយ៉ាងអន្ទះសារ។ ក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន ៥៩នាក់ ត្រូវបានគេភ័យខ្លាចថា នៅបាត់ខ្លួន មិនទាន់រកឃើញ។ ក្រុមមន្ត្រីអះអាងថា ប្រតិបត្តិការជួយសង្គ្រោះ មានភាពស្មុគ្រស្មាញ ដោយសារការរំញ័រ ដែលកើតឡើង នៅកន្លែងតែមួយ អាចប៉ះពាល់ ដល់តំបន់ផ្សេងទៀត។ ប៉ុន្តែក្រុមគ្រួសារនៃអ្នកបាត់ខ្លួនបានយល់ព្រម កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ឧបករណ៍ធុនធ្ងន់ អាចត្រូវបានប្រើប្រាស់។ យ៉ាងហោចណាស់ រថយន្តស្ទូចមួយគ្រឿង ត្រូវបានគេដាក់ពង្រាយ ដើម្បីបោសសម្អាតកម្ទេចកម្ទី ដោយរំពឹងថា នឹងត្រូវបានអំពាវនាវ ឱ្យបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។ អ្នកជំនាញបាននិយាយថា ការស៊ើបអង្កេត លើមូលហេតុ នៃការដួលរលំនេះ កំពុងបន្តធ្វើ ប៉ុន្តែ សញ្ញាដំបូង បានចង្អុលបង្ហាញ ពីសំណង់ដែលមិនមានស្តង់ដារ។ សិស្ស ភាគច្រើន ជាក្មេងប្រុស…

  • រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងនុយក្លេអ៊ែរឲ្យអាមេរិក ច្រើនជាងគេ

    រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងនុយក្លេអ៊ែរឲ្យអាមេរិក ច្រើនជាងគេ

    មូស្គូ ៖ រុស្សីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងនុយក្លេអ៊ែរដល់សហរដ្ឋអាមេរិក ច្រើនជាងគេ នេះបើយោងតាមទិន្នន័យ របស់ក្រសួងថាមពលអាមេរិក ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃទី១ ខែតុលា។ របាយការណ៍បានឱ្យដឹងថា អាមេរិកនៅតែទិញ​ឥន្ធនៈអ៊ុយរ៉ាញ៉ូមពីប្រទេសរុស្ស៊ី​ បើទោះបីជាមានការហាមឃាត់ការនាំចូល ក្រោមការដឹកនាំ របស់អតីតប្រធានាធិបតី Joe Biden ក៏ដោយ។ ទិន្នន័យទីផ្សារអ៊ុយរ៉ាញ៉ូមប្រចាំឆ្នាំ របស់ក្រសួងថាមពលអាមេរិកបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ ២០% នៃសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ ដែលបានទិញសម្រាប់រ៉េអាក់ទ័រ របស់អាមេរិក ក្នុងឆ្នាំ២០២៤។ ប្រទេសបារាំង ផ្គត់ផ្គង់១៨%, ហូឡង់១៥%, អង់គ្លេស ៩% និង អាល្លឺម៉ង់ ៧% ខណៈដែល ១៩% នៃសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ ត្រូវបានផលិតក្នុងស្រុក។ លោក Biden បានចុះហត្ថលេខា លើច្បាប់ហាមឃាត់ការនាំចូលអ៊ុយរ៉ាញ៉ូម របស់រុស្ស៊ី ទៅជាច្បាប់ នៅឆ្នាំ២០២៤ ដោយបម្រាមនេះ ចូលជាធរមាន ជាផ្លូវការ នៅក្នុងខែសីហា ឆ្នាំនោះ។ ជាការសងសឹក ទីក្រុងមូស្គូបានដាក់កម្រិតបណ្តោះអាសន្ន លើការនាំចេញសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ ទៅកាន់សហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា។…

  • ក្រសួងសង្គ្រាមអាមេរិកផ្តល់កុងត្រាតម្លៃ ៥ ពាន់លានដុល្លារផលិតប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះដ្រូន

    ក្រសួងសង្គ្រាមអាមេរិកផ្តល់កុងត្រាតម្លៃ ៥ ពាន់លានដុល្លារផលិតប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះដ្រូន

    វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណនៃក្រសួងសង្រ្គាមអាមេរិកបានផ្តល់កុងត្រាតម្លៃ ៥ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតសព្វាវុធយក្ស Raytheon ក្នុងការផលិតប្រព័ន្ធមីស៊ីល Coyote ដែលជាប្រភេទអាវុធល្បឿនលឿន ប្រើប្រាសចម្បងសម្រាប់ប្រតិបត្តិការប្រឆាំងយន្តហោះដ្រូន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT។ កិច្ចសន្យាផលិតប្រព័ន្ធមីស៊ីលប្រឆាំងដ្រូននេះ កើតឡើងចំពេលមន្ទីរបញ្ចកោណកំពុងពង្រីកថវិកាដ៏ច្រើនសម្បើមមិនធ្លាប់មាន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលរដ្ឋបាលរបស់គាត់បានដាក់អាទិភាពចម្បងលើការពង្រឹងសន្តិសុខមាតុភូមិ។ យោងតាមការជូនដំណឹងលើគេហទំព័រផ្លូវរបស់ក្រសួងសង្គ្រាមអាមេរិក បានឱ្យដឹងថា កុងត្រានេះ ក៏នឹងគ្របដណ្តប់លើការផលិតឧបករណ៍បាញ់បង្ហោះដ្រូន, ការផលិតយន្តហោះដ្រូនសម្រាប់ការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍ និងប្រព័ន្ធរ៉ាដា។ ហើយកិច្ចសន្យានេះនឹងដំណើរការរហូតដល់ឆ្នាំ២០៣៣ខាងមុខ ខណៈបច្ចុប្បន្នយោធាអាមេរិកកំពុងសាកល្បងយន្តហោះដ្រូនសម្រាប់តួនាទីឃ្លាំមើល ការវាយប្រហារ និងតួនាទីស្ទាក់ចាប់ជាដើម។ នៅក្នុងខែសីហា ក្រុមហ៊ុន Raytheon ក៏បានទទួលកុងត្រាមានតម្លៃ ៣.៥ពាន់លានដុល្លារផងដែរ ដើម្បីផលិតមីស៊ីលរយៈចម្ងាយមធ្យម AMRAAM ដែលអាចប្រើជាមួយប្រព័ន្ធកាំជ្រួចការពារដែនអាកាស NASAMS របស់អាមេរិក ដែលផ្គត់ផ្គង់ដល់បណ្តាប្រទេសមួយចំនួន រួមមានអ៊ុយក្រែន ហ្វាំងឡង់ អាល្លឺម៉ង់ ជប៉ុន និងចក្រភពអង់គ្លេស។ ដោយឡែក កាលពីខែមុន រដ្ឋមន្រ្តីសង្គ្រាមអាមេរិក លោក Pete Hegseth បានបង្កើតក្រុមការងារអន្តរកម្មថ្មីមួយ ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយយន្តហោះដ្រូន។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox…