Author: Dol Pheakdey
-

តៃវ៉ាន់បញ្ជាទិញប្រព័ន្ធមីស៊ីល Patriot ថែមទៀត
តៃប៉ុ ៖ មន្ត្រីការពារជាតិតៃវ៉ាន់និយាយថ្មីៗនេះថ តៃវ៉ាន់គ្រោងនឹងបញ្ជាទិញប្រព័ន្ធការពារដែនអាកាស Patriot ឬPAC-3 MSE ចំនួន ៤គ្រឿងបន្ថែមទៀត និងមីស៊ីលរហូតដល់ ៥០០គ្រាប់ ដើម្បីត្រៀមខ្លួនទប់ទល់ការគំរាមកំហែង។ មន្ត្រីម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ការបញ្ជាទិញនេះ អាចនឹងត្រូវចំណាយថវិកាពិសេស នៃលទ្ធកម្មការពារជាតិ ប្រហែល ៣២,៨៨ពាន់លានដុល្លារ។ ក្នុងនោះរួមមានការបញ្ជាទិញឧបករណ៍បាញ់មីស៊ីល គ្រាប់កាំជ្រួច និងប្រព័ន្ធរ៉ាដាការពារមីស៊ីលកម្រិតទាប។ មន្រ្តីដដែលបន្ថែមថា ការបញ្ជាួទិញនេះ ធ្វើឡើងបន្ទាប់ពីយោធាអាមេរិកបានផ្តល់អនុសាសន៍ឱ្យតៃវ៉ាន់បង្កើនស្តុកមីស៊ីលការពារដែនអាកាស និងប្រព័ន្ធបាញ់បង្ហោះមីស៊ីលចល័ត ពិសេសបង្កើនសមត្ថភាពឃ្លាំងផ្ទុកគ្រាប់រំសេវរបស់ខ្លួន។ គ្រឿងបង្គំដំបូងនៃប្រព័ន្ធ PAC-3 MSE ត្រូវបានគេរំពឹងថា នឹងចែកចាយនៅចុងឆ្នាំនេះ ហើយនឹងត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Hualien និង Taitung ។ ប្រព័ន្ធការពារមីស៊ីល PAC-3 MSE មានមានសមត្ថភាពបាញ់ស្ទាក់កាំជ្រួចក្នុងរយៈកម្ពស់អតិបរិមាពី ៤៥គីឡូម៉ែត្រទៅ ៦០គីឡូម៉ែត្រ៕ ប្រភព ៖ Taipei Times
-

លោក គីម ជុងអ៊ុន ចុះពិនិត្យនាវាចម្បាំងកងទ័ពជើងទឹកកូរ៉េខាងជើង
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យកងទ័ពជើងទឹកកូរ៉េខាងជើងប្រុងជើងការត្រៀមប្រយុទ្ធនឹងសត្រូវគ្រប់ពេល អំឡុងពេលចុះទៅពិនិត្យទីតាំងនាវាចម្បាំង Choe Hyon នៅឯពិធីតាំងពិព័រណ៍យោធាមួយកាលពីថ្ងៃទី០៥ ខែតុលា។ ផ្អែកតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA, អំឡុងទស្សនកិច្ចនោះ ប្រមុខរដ្ឋកូរ៉េខាងជើងរូបនេះ បានជំរុញឱ្យកងទ័ពជើងទឹកត្រូវតែបង្កើនការហ្វឹកហាត់ និងត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលា ជាពិសេសរារាំង និងប្រឆាំងដាច់ខាតចំពោះការបង្កហេតុរបស់សត្រូវ។ ទីភ្នាក់ងារ KCNA បានអះអាងថា ការតាំងពិពណ៌បង្ហាញពីភាពរីកចម្រើននៃវិស័យការពារជាតិប្រចាំឆ្នាំនេះ បានសបញ្ជាក់ពីការលើកកម្ពស់ការអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់នៃការធ្វើទំនើបកម្មរបស់យោធាកូរ៉េខាងជើង។ យ៉ាងណាមិញ អ្នកវិភាគបាននិយាយថា ពួកគេនៅមិនទាន់ដឹងច្បាស់ថាតើពេលណានាវាពិឃាតនេះដាក់ឱ្យដំណើរការនៅឡើយទេ។ ប៉ុន្តែក្រុមហ៊ុនវិភាគ SI មានមូលដ្ឋានៅកូរ៉េខាងត្បូងធ្លាប់បានរាយការណ៍កាលពីខែកញ្ញាថា រូបភាពតាមរយៈផ្កាយរណបបានបង្ហាញថា កូរ៉េខាងជើងបានបញ្ចប់ការដំឡើងម៉ាស៊ីននៅក្នុងនាវាចម្បាំង Choe Hyon រួចហើយ ហើយវាត្រូវបានគេរំពឹងថា នឹងធ្វើនាវាចរណ៍លើផ្ទៃសមុទ្រលើកដំបូងឆាប់ៗនេះក្នុងអំឡុងខែតុលា៕ ប្រភព ៖ The Straits Times
-
សម្តេចតេជោ៖ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌! យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់
សម្តេចតេជោ៖ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌! យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិយើង។ សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៉ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង…
-

រុស្ស៊ីសាមគ្គីភាពពេញលេញជាមួយវេណេស៊ុយអេឡា ដែលកំពុងតានតឹងជាមួយអាមេរិក
មូស្គូ ៖ រុស្ស៊ីបញ្ជាក់ពីការគាំទ្រ និង សាមគ្គីភាពពេញលេញ ជាមួយវេណេស៊ុយអេឡា ដែលកំពុងតានតឹងជាមួយអាមេរិក ហើយ ប្រកាសថ្កោលទោសការវាយប្រហារលើទូកសង្ស័យរត់ពន្ធគ្រឿងញៀន។ យោងតាមចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Al jazeeraប្រទេសរុស្ស៊ីបានថ្កោលទោសការវាយប្រហារ របស់សហរដ្ឋអាមេរិក លើទូកដែលត្រូវបានចោទប្រកាន់ថា បានដឹកគ្រឿងញៀនខុសច្បាប់ នៅឆ្នេរសមុទ្រវេណេស៊ុយអេឡា ដែលបានសម្លាប់មនុស្ស ៤នាក់ កាលពីថ្ងៃសុក្រ ហើយបានព្រមានអំពីការកើនឡើង ដែលអាចកើតមាន នៅក្នុងតំបន់ការ៉ាប៊ីន ទាំងមូល។ អំឡុងការហៅទូរស័ព្ទ ទៅកាន់សមភាគីវេណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យ ទី៥ ខែតុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្កោលទោសការវាយប្រហារ ដែលបានកើតឡើង នៅក្នុងដែនទឹកអន្តរជាតិ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសរុស្ស៊ី បន្ទាប់ពីការសន្ទនា បានឱ្យដឹងថា “លោករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសកម្មភាពកើនឡើងរបស់ទីក្រុងវ៉ាស៊ីនតោន នៅសមុទ្រការាបៀន ដែលពោរពេញដោយផលវិបាកដ៏ធំធេង សម្រាប់តំបន់” ។ ប្រភពបានអះអាងថា «ភាគីរុស្ស៊ីបានបញ្ជាក់ពីការគាំទ្រ និងសាមគ្គីភាពពេញលេញរបស់ខ្លួនជាមួយថ្នាក់ដឹកនាំ និងប្រជាជនវេណេស៊ុយអេឡា ក្នុងបរិបទបច្ចុប្បន្ន»។ ការវាយប្រហារចុងក្រោយនេះ បាននាំឱ្យចំនួននៃការវាយប្រហារ របស់អាមេរិកបែបនេះ កើនឡើងដល់…
-

សេតវិមាន៖ ការកាត់រំសាយបុគ្គលិកទ្រង់ទ្រាយធំនឹងចាប់ផ្តើម ប្រសិនបើការចរចាជុំវិញការបិទរដ្ឋាភិបាលជាប់គាំង
មន្ត្រីសេតវិមានបាននិយាយថា រដ្ឋបាលរបស់លោក Trump នឹងចាប់ផ្តើមកាត់រំសាយបុគ្គលិកសហព័ន្ធយ៉ាងច្រើន ប្រសិនបើលោកប្រធានាធិបតី Donald Trump កំណត់ថាការចរចាជាមួយគណបក្សប្រជាធិបតេយ្យក្នុងសភាដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលដោយផ្នែក «ត្រូវជាប់គាំង» ។ ខណៈការបិទរដ្ឋាភិបាលបានឈានចូលដល់ថ្ងៃទីប្រាំរបស់ខ្លួន នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិសេតវិមាន លោក Kevin Hassett បានប្រាប់សារព័ត៌មាន CNN ថា រដ្ឋបាលនៅតែសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចៀសការកាត់រំសាយបុគ្គលិកដែលត្រូវបានគំរាមកំហែងដោយនាយកទទួលបន្ទុកផ្នែកថវិកា លោក Russell Vought ។ លោក Hassett និយាយថា «លោកប្រធានាធិបតី Trump និងលោក Russ Vought កំពុងត្រៀមខ្លួនដើម្បីមានចំណាត់ការ ហើយ«ប្រសិនបើលោកប្រធានាធិបតីសម្រេចថា ការចរចានៅតែជាប់គាំង នោះនឹងចាប់ផ្តើមមានការកាត់រំសាយបុគ្គលិកទ្រង់ទ្រាយធំ»។ លោក Trump បានពណ៌នាអំពីការកាត់ការងារយ៉ាងច្រើននេះថាជា «ការកាត់រំសាយការងាររបស់គណបក្សប្រជាធិបតេយ្យ» ដោយប្រាប់អ្នកសារព័ត៌មានថា «នរណាម្នាក់ដែលត្រូវបានបញ្ឈប់ នោះដោយសារតែគណបក្សប្រជាធិបតេយ្យ»។ ពុំមានសញ្ញានៃវឌ្ឍនភាពដែលអាចមើលឃើញនោះទេ ចាប់តាំងពី លោក Trump បានជួបជាមួយមេដឹកនាំសភាកាលពីសប្តាហ៍មុន។ ការបិទរដ្ឋាភិបាលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលា ជាថ្ងៃដំបូងនៃឆ្នាំសារពើពន្ធឆ្នាំ២០២៦ បន្ទាប់ពីសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ បានច្រានចោលសេចក្តីស្នើច្បាប់ផ្តល់មូលនិធិរយៈពេលខ្លី ដែលនឹងរក្សាទីភ្នាក់ងារនានាឲ្យនៅបើកដំណើរការរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា។
-

លោក Putin ព្រមានអាមេរិកមិនឱ្យផ្តល់មីស៊ីល Tomahawk ទៅកាន់អ៊ុយក្រែន
មូស្គូល ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ព្រមានថា បើសិនអាមេរិកផ្គត់ផ្គង់មីស៊ីលបញ្ជាទិស Tomahawk រយៈចម្ងាយឆ្ងាយឱ្យដល់អ៊ុយក្រែន សម្រាប់ការវាយប្រហារជ្រៅក្នុងទឹកដីសរុស្ស៊ី នោះវានឹងបំផ្លាញទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក។ លោកប្រធានាធិបតី Putin បាននិយាយកាលពីសប្តាហ៍មុន ដោយចោទសួរថាតើអង្គការណាតូមិនមែនជា “ខ្លាក្រដាស” ទេឬ ដែលបរាជ័យមិនអាចបញ្ឈប់ការវាយលុករបស់រុស្ស៊ីបាន។ ទន្ទឹមគ្នា លោកប្រធានាធិបតី Putin ក៏បាននិយាយព្រមានទាក់ទងនឹងការឱ្យមីស៊ីល Tomahawk ទៅអ៊ុយក្រែនថា ចំណុចនេះនឹងនាំឱ្យមានការបំផ្លាញទំនាក់ទំនងរបស់រុស្ស៊ី-អាមេរិក។ ការអត្ថាធិប្បាយបែបនេះរបស់លោកប្រធានាធិបតី Putin កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump និយាយថា លោកខកចិត្តចំពោះលោក Putin ណាស់ ដែលមិនព្រមបង្កើតសន្តិភាព ហើយចាត់ទុករុស្ស៊ីថា ជា «ខ្លាក្រដាស» ដោយសារបរាជ័យក្នុងការបង្ក្រាបអ៊ុយក្រែន។ ចំណែកអនុប្រធានាធិបតីអាមេរិក លោក JD Vance វិញបាននិយាយកាលពីខែមុនថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើសំណើរបស់អ៊ុយក្រែន ដើម្បីទទួលបានមីស៊ីល Tomahawk ដែលអាចវាយប្រហារជ្រៅទៅក្នុងរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងដែរ ប៉ុន្តែការសម្រេចចិត្តចុងក្រោយមិនទាន់ត្រូវធ្វើឡើងនោះទេ៕ ប្រភព ៖ រ៉យទ័រ
-

វៀតណាមគ្រោងដាក់កាមេរ៉ា AI ផាកការបើកបរ ទូទាំងប្រទេស
ហាណូយ ៖ ប្រទេស វៀតណាម គ្រោងនឹងបំពាក់កាមេរ៉ា AI រាប់ពាន់គ្រឿង ដើម្បីតាមដានអ្នកបើកបរ ទូទាំងប្រទេស មានទាំងការផាកពិន័យ និងសម្រួលការកកស្ទះ ជាដើម។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress កាលពីថ្ងៃទី៤ ខែតុលា បានឲ្យដឹងថា នាយកដ្ឋានប៉ូលីសចរាចរណ៍ របស់ប្រទេសវៀតណាមបានស្នើឱ្យដំឡើងកាមេរ៉ា ដែលដំណើរការ ដោយបញ្ញាសិប្បនិម្មិត ឬ AI រាប់ពាន់គ្រឿង នៅទូទាំងប្រទេស ដើម្បីសង្កេតមើលការបំពានច្បាប់, សម្រួលការកកស្ទះ និង ជួយការពារទប់ស្កាត់គ្រោះថ្នាក់។ នាយកដ្ឋានក្រោមឱវាទរបស់ក្រសួងសន្តិសុខសាធារណៈមួយនេះ បាននិយាយថា ប្រព័ន្ធថ្មីនេះមិនត្រឹមតែរកឃើញបទល្មើសទូទៅ ដូចជា ការបើកបំពានភ្លើងក្រហម, មិនពាក់មួកសុវត្ថិភាព ឬមិនពាក់ខ្សែក្រវ៉ាត់ ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្តល់ទិន្នន័យលំហូរចរាចរណ៍ តាមពេលវេលាជាក់ស្តែង ដល់សាធារណជន ដើម្បីពួកគេអាចជ្រើសរើសផ្លូវ បានប្រសើរជាងមុន។ គម្រោងនេះនឹងត្រូវគ្រប់គ្រង តាមរយៈមជ្ឈមណ្ឌល បញ្ជាការ ពីរកម្រិត គឺ មជ្ឈមណ្ឌលជាតិ នៅទីស្នាក់ការប៉ូលិសចរាចរណ៍ និង មណ្ឌលខេត្ត ចំនួន ៣៤។…
-

សិង្ហបុរីនឹងបញ្ចប់ការចុះបញ្ជីរថយន្តសាំងថ្មី នៅឆ្នាំ២០៣០
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីនឹងបញ្ឈប់ការចុះបញ្ជីរថយន្តដែលប្រើសាំង ថ្មី ចាប់ពីឆ្នាំ ២០៣០ ដោយជំរុញផែនការរបស់ខ្លួន ក្នុងការបញ្ឈប់ឡានម៉ាស៊ីនចំហេះខាងក្នុង ឬ ICE ទាំងអស់ នៅឆ្នាំ២០៤០ និង ពន្លឿនការទទួលយក ដំណើរការដឹកជញ្ជូនប្រើប្រាស់ថាមពលស្អាត ជាងមុន។ ចំនួនរថយន្តអគ្គិសនី ឬ EV នៅក្នុងប្រទេសសិង្ហបុរីបានកើនឡើង ពី ២៦,២០០ គ្រឿង កាលពីដំណាច់ឆ្នាំ ទៅ ៣៩,៨០០ គ្រឿង រហូតមកដល់ឆ្នាំនេះ ដែលជាការកើនឡើង ៥២% ។ ការផ្លាស់ប្តូរនេះ បានធ្វើឱ្យមានការព្រួយបារម្ភ ក្នុងចំណោមអ្នកចូលចិត្តរថយន្ត អំពីការបាត់បង់តម្លៃវប្បធម៌ និង អារម្មណ៍នៃម៉ាស៊ីនសាំង ក៏ដូចជា សំណួរជុំវិញហេដ្ឋារចនាសម្ព័ន្ធ នៃការសាកថ្ម និង ការបន្តប្រើប្រាស់រថយន្តសាំង សម្រាប់សេវាសង្គ្រោះបន្ទាន់។ អ្នកជំនាញក៏ព្រមានថា ការផ្លាស់ប្តូរនេះ នឹងរំខានដល់ឧស្សាហកម្មស្ថានីយប្រេងឥន្ធនៈ ដោយស្ថានីយជាច្រើន អាចក្លាយជាគ្មានប្រាក់ចំណេញ ឬ ត្រូវការ ការសម្របខ្លួនដ៏សំខាន់ ហើយគូសបញ្ជាក់ ពីការសាកថ្មយឺត នៅផ្ទះ កន្លែងធ្វើការ…
-

ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងអ៊ុយក្រែន
កៀវ ៖ ការវាយប្រហារដ្រូនរបស់រុស្សី លើស្ថានីយរថភ្លើងអ៊ុយក្រែន បានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និង របួសរាប់សិបនាក់ទៀត។ រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក នៅលើរថភ្លើងដឹកអ្នកដំណើរ ចំនួនពីរគ្រឿង នៅក្នុងតំបន់ Sumy ភាគឦសាន នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សម្នាក់ និង បានរងរបួស ប្រមាណ៣០នាក់ ផ្សេងទៀត នេះបើយោងតាមមន្ត្រីអ៊ុយក្រែន។ ប្រមុខផ្លូវដែកអ៊ុយក្រែន បាននិយាយ កាលពីថ្ងៃសៅរ៍ថា រុស្ស៊ីកំពុងបង្កើនយុទ្ធនាការវាយប្រហារតាមអាកាសលើបណ្តាញ នៅក្នុងការប៉ុនប៉ងផ្តាច់សហគមន៍ជួរមុខ មុនរដូវរងា។ នាយកប្រតិបត្តិផ្លូវដែកអ៊ុយក្រែន លោក Oleksandr Pertsovsky ក៏បានព្រមានផងដែរថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី កាន់តែមានភាពច្បាស់លាស់ ដែលធ្វើអោយមានភាពស្មុគស្មាញ ដល់សមត្ថភាពរបស់ទីក្រុង Kyiv ក្នុងការការពារ ទប់ស្កាត់ការវាយប្រហារ ដែលចូលមក។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានហៅការវាយប្រហារ កាលពីថ្ងៃសៅរ៍ដែលបានកើតឡើងប្រហែល ៥០ គីឡូម៉ែត្រ ពីព្រំដែនរុស្ស៊ីថា “ព្រៃផ្សៃ” ។ លោក Zelensky ថែមទាំងបានបង្ហោះវីដេអូមួយ ដែលបង្ហាញពីទូរថភ្លើង…
-

អ៊ីស្រាអែលបន្តវាយប្រហារនៅហ្គាហ្សា ស្លាប់ជិត៦០នាក់
ហ្គាហ្សា ៖ ទោះបីជាមានការអំពាវនាវរបស់លោក ត្រាំ ឱ្យផ្អាកប្រតិបត្តិការក៏ដោយ ក៏ អ៊ីស្រាអែលបានបន្តធ្វើការវាយប្រហារដ៏សាហាវ នៅទូទាំងតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ បណ្តាលឲ្យស្លាប់មនុស្ស ជិត៦០នាក់។ លោក Mahmud Bassal អ្នកនាំពាក្យ របស់ទីភ្នាក់ងារការពារជនស៊ីវិល ដែលជាអង្គការសង្គ្រោះធ្វើប្រតិបត្តិការ នៅក្រោមអាជ្ញាធរហាម៉ាស បាននិយាយ កាលពីថ្ងៃទី៤ ខែតុលា ថា «ចំនួនអ្នកស្លាប់ ពីការទម្លាក់គ្រាប់បែក ដែលកំពុងបន្ត របស់អ៊ីស្រាអែល ចាប់តាំងពីព្រឹកព្រលឹមថ្ងៃនេះ មានចំនួន ៥៧ នាក់ ក្នុងនោះ មាន ៤០នាក់ នៅក្នុងទីក្រុង Gaza»។ ការវាយប្រហារនេះបានកើតឡើង ចំពេលដែលកងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារ ទាំងផ្លូវអាកាសនិងផ្លូវគោក យ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ ជុំវិញទីក្រុង។ លោក Mohammed al-Mughayyir មន្ត្រីទីភ្នាក់ងារការពារជនស៊ីវិល បាននិយាយថា «ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា នៅតែបន្ត ជាមួយនឹងកម្រិតដូចគ្នា និងលំនាំដដែល»។ លោក Mahmud Al-Ghazi…