Author: Dol Pheakdey

  • កូរ៉េខាងជើងប្តេជ្ញា នៅ UN ថា មិនបោះបង់អាវុធនុយក្លេអ៊ែរ

    កូរ៉េខាងជើងប្តេជ្ញា នៅ UN ថា មិនបោះបង់អាវុធនុយក្លេអ៊ែរ

    អ.ស.ប ៖ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ កូរ៉េខាងជើងបានប្តេជ្ញាថា នឹងមិនបោះបង់អាវុធនុយក្លេអ៊ែរ ជាដាច់ខាត។ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Kim Son Gyong បាននិយាយ នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៩ ខែកញ្ញា ថា ទីក្រុងព្យុងយ៉ាងនឹងមិនចុះចាញ់ ជុំវិញអាវុធនុយក្លេអ៊ែរ របស់ខ្លួនឡើយ ប៉ុន្តែ ទុកទ្វារបើកចំហ សម្រាប់ការទូត។ លោក Gyong បាននិយាយ នៅក្នុងសុន្ទរកថា របស់លោកថា «ការដាក់កំហិត លើការរំសាយអាវុធនុយក្លេអ៊ែរ លើកូរ៉េខាងជើង គឺ ស្មើនឹងការទាមទារ ឱ្យប្រទេសនេះ ប្រគល់អធិបតេយ្យភាព និងសិទ្ធិក្នុងការរស់នៅ និង រំលោភលើរដ្ឋធម្មនុញ្ញ»។ ប្រទេសកូរ៉េខាងជើង ដែលបានធ្វើតេស្តនុយក្លេអ៊ែរ លើកដំបូងរបស់ខ្លួន ក្នុងឆ្នាំ២០០៦ គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ សម្រាប់កម្មវិធីអាវុធហាមឃាត់ របស់ខ្លួន។ ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ប្រទេសនេះត្រូវបានគេជឿថា នឹងដំណើរការកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ជាច្រើនកន្លែង រួមទាំង ទីតាំងនុយក្លេអ៊ែរ Yongbyon ដែលទីក្រុងព្យុងយ៉ាងធ្លាប់អះអាងថា បានលុបចោលបន្ទាប់ពីកិច្ចពិភាក្សា…

  • លោក ត្រាំ អរគុណនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលយល់ព្រមចំពោះផែនការហ្គាហ្សា

    លោក ត្រាំ អរគុណនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលយល់ព្រមចំពោះផែនការហ្គាហ្សា

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អរគុណនាយករដ្ឋមន្ត្រីអ៊ីស្រាអែល សម្រាប់ការយល់ព្រម ចំពោះផែនការសន្តិភាព នៅលើតំបន់ហ្គាហ្សា។ ប្រធានាធិបតីអាមេរិក លោក Donald Trump អរគុណនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu សម្រាប់ការយល់ព្រមលើផែនការ នៅលើតំបន់ Gaza ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅសេតវិមាន ខណៈដែលមេដឹកនាំទាំងពីរ កំពុងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសន្តិភាព ចចារជាមួយក្រុមហាម៉ាស់ កាលពីថ្ងៃទី២៩ ខែកញ្ញា។ ប្រធានាធិបតី Donald Trump ក៏បានបង្ហាញពីក្តីសង្ឃឹមដែរថា ក្រុមហាម៉ាស់នឹងទទួលយក ផែនការនេះ ដូចគ្នា។ លោក Trump បាននិយាយ ថា «ខ្ញុំក៏ចង់អរគុណ នាយករដ្ឋមន្រ្តី Benjamin Netanyahu សម្រាប់ការយល់ព្រមចំពោះផែនការនេះ និង សម្រាប់ការជឿទុកចិត្តថា ប្រសិនបើ យើងធ្វើការជាមួយគ្នា យើងអាចបញ្ចប់ ការស្លាប់ និងការបំផ្លិចបំផ្លាញ ដែលយើងបានឃើញ អស់រយៈពេលជាច្រើនឆ្នាំមកនេះ» ។ លោកបានបន្តថា «ខ្ញុំសង្ឃឹមថា…

  • ឆ្នាំនេះ បុណ្យកឋិនទាន ចាប់ផ្តើមពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥

    ឆ្នាំនេះ បុណ្យកឋិនទាន ចាប់ផ្តើមពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥

    (ភ្នំពេញ)៖ កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១. ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២.ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង ឱ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤. ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សា គ្រប់៣ខែ ដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបាន ទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស ៥យ៉ាងគឺ ១.មានប្រាជ្ញាក្លៀវក្លាមុះមុត ២.មានពណ៌សម្បុរល្អ ៣.មានរូបល្អ ៤.មាន ទ្រង់ទ្រាយល្អ ៥.នឹងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ។ ចំណែកបដិគ្គាហកៈអ្នកទទួលក៏បាន អានិសង្ស ៥ដូចគ្នាគឺ ១.គឺត្រាច់ទៅទីណាមិនបាច់លាភិក្ខុផងគ្នា ២.ត្រេចទៅណា មិនបាច់យកត្រៃចីវរគ្រប់ ៣.ឆាន់គណភោជនបាន ៤.ទុកដាក់អតិរេកចីវរបានតាមត្រូវការ ៥.ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ។ ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាន…

  • លោក ថាក់ស៊ីន ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រថៃ

    លោក ថាក់ស៊ីន ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រថៃ

    បាងកក ៖ មេធាវីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ដើម្បីកាត់បន្ថយការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។ លោក Winyat Chatmontree ដែលជាមេធាវីរបស់លោកថាក់ស៊ីន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ នៅក្រៅពន្ធនាគារថា ញត្តិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រត្រូវបានដាក់រួចរាល់ហើយ ប៉ុន្តែខ្ញុំមិនអាចធ្វើការអត្ថាធិប្បាយលំអិតអំពីរឿងនេះទេ។ នេះជាសិទ្ធិរបស់អ្នកទោសគ្រប់រូប។ មហាសេដ្ឋីទូរគមនាគមន៍ថៃរូបនេះ បច្ចុប្បន្នកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារនៃទីក្រុងបាងកក។ តុលាការកំពូលថៃនៅថ្ងៃទី៩ ខែកញ្ញា បានសម្រេចឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រឡប់ទៅពន្ធនាគារ ១ឆ្នាំ ក្រោយតុលាការរកឃើញថា អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ មិនបានបំពេញទោសពេញលេញ។ សូមរម្លឹកថា លោក ថាក់ស៊ីន ធ្លាប់កាន់មុខតំណែងជានាយករដ្ឋមន្រ្តីថៃកាលពីឆ្នាំ ២០០១ និង ម្តងទៀតនៅឆ្នាំ ២០០៥ ហើយក្រោយមក លោកបានរត់ចោលប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីអាណត្តិទី២របស់គាត់ ត្រូវបានរបបយោធាផ្តួលរលំដោយការធ្វើរដ្ឋប្រហារ។ បន្ទាប់ពីវិលចូលស្រុកវិញកាលពីខែសីហា ឆ្នាំ ២០២៣ លោក ថាក់ស៊ីន ត្រូវបានផ្តន្ទាទោសរយៈពេល ៨ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច៕ ប្រភព ៖ CNA

  • ក្រសួងប្រៃសណីយ៍ នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” នៅដើមខែធ្នូ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល ៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល”

    ក្រសួងប្រៃសណីយ៍ នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” នៅដើមខែធ្នូ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល ៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល”

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន សិស្ស និស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ក្នុងគោលបំណង ១) បង្ហាញអំពីដំណើរវិវឌ្ឍន៍នៃអភិបាលកិច្ចឌីជីថលនៅកម្ពុជា ២) ជំរុញឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យឌីជីថលក្នុងតំបន់អាស៊ាន ៣) លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ និង ៤) ចែករំលែកនវានុវត្តន៍ឌីជីថលរបស់រដ្ឋាភិបាល និងវិស័យឯកជន។ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន…

  • មេដឹកនាំឥណ្ឌូណេស៊ីការពារកម្មវិធីចែកអាហារឥតគិតថ្លៃ ទោះមានអ្នកពុលជាង ៦០០នាក់ក៏ដោយ

    មេដឹកនាំឥណ្ឌូណេស៊ីការពារកម្មវិធីចែកអាហារឥតគិតថ្លៃ ទោះមានអ្នកពុលជាង ៦០០នាក់ក៏ដោយ

    ហ្សាកាតា ៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto នៅក្នុងថ្ងៃចន្ទនេះ បានជំនះការពារផែនការប្រកបដោយមហិច្ឆតារបស់លោក ដើម្បីផ្តល់អាហារឥតគិតលុយដល់កុមារ និងស្រ្តីមានផ្ទៃពោះ ទោះបីជាមានករណីពុលអាហារជាង ៦,០០០ករណីក៏ដោយ ដោយលោកបានអះអាងថា ភាគរយនៃអ្នករងគ្រោះប៉ះពាល់សុខភាពតិចតួចប៉ុណ្ណោះ ដូច្នេះកម្មវិធីនេះនឹងបន្តរហូតសម្រេចគោលដៅ។ សារព័ត៌មាន The Strait times បានចេញផ្សាយថា បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីចុងសប្តាហ៍ ដើម្បីពិភាក្សាអំពីវិធីការពារការពុលអាហារ, លោក ប្រធានាធិបតី Prabowo បាននិយាយថា កម្មវិធីនេះមានគោលបំណងបង្កើនការផ្តល់អាហារូបត្ថម្ភសម្រាប់កុមារជាច្រើន និង ការបង្កើតការងារ ពិសេសក៏ជាឱកាសសម្រាប់កសិករ និង អ្នកនេសាទក្នុងស្រុកលក់ផលិតផល។ ជាមួយគ្នានេះ លោកប្រធានាធិបតី Prabowo ក៏បានចេញបញ្ជាឱ្យផ្ទះបាយចំអិនអាហារនីមួយៗនៃកម្មវិធីនេះ ត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័ស ដើម្បីត្រួតពិនិត្យគុណភាពអាហារ ធុងស្តុកអាហារ ធុងចម្រោះទឹក និងភ្ជាប់កាមេរ៉ាសុវត្ថិភាព CCTV ទៅរដ្ឋាភិបាលកណ្តាល ដើម្បីតាមដានត្រួតពិនិត្យបន្ថែម។ ទីភ្នាក់ងារអាហារូបត្ថម្ភជាតិនិយាយថា ក្នុងចំណោមផ្ទះបាយចំនួន ៩,០០០ទីតាំងនៃកម្មវិធីនេះ មាន ៤០ទីតាំងត្រូវបានបិទដោយសារតែមិនបំពេញតាមស្តង់ដារអនាម័យ។ កម្មវិធីចែកអាហារឥតគិតលុយនេះ ក៏បានលើកឡើងពីការព្រួយបារម្ភថា វាអាចនឹងមិនមាននិរន្តរភាព ដោយសារបញ្ហាហិរញ្ញវត្ថុ។ យ៉ាងណា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានត្រៀមកញ្ចប់ថវិកាប្រមាណ…

  • តើផលប៉ះពាល់ នៃ សារធាតុប្លាស្ទិកទៅលើឆ្អឹងរបស់មនុស្សយើងមានអ្វីខ្លះ?

    តើផលប៉ះពាល់ នៃ សារធាតុប្លាស្ទិកទៅលើឆ្អឹងរបស់មនុស្សយើងមានអ្វីខ្លះ?

    តើផលប៉ះពាល់ នៃ សារធាតុប្លាស្ទិកទៅលើឆ្អឹងរបស់មនុស្សយើងមានអ្វីខ្លះ? (ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២៥នេះបានបង្ហាញពីអត្ថបទ បរទេស ដើម្បីស្វែងយល់អំពីគ្រោះថ្នាក់កើតចេញពីសារជាតិបា្លស្ទិក។អត្ថបទនេះដែរបានបង្ហាញពីការវិវត្តនៃគ្រោងឆ្អឹង និង ភាពរឹងមាំរបស់វា មានតួនាទីសំខាន់សម្រាប់សុខភាពមនុស្សយើង។ យោងតាមប្រភពខាងលើនេះបានបញ្ជាក់ថាតាមរយៈការសិក្សាមួយនាពេលថ្មីៗនេះគេបានរកឃើញថា ទោះបីជាយើងរស់នៅក្នុងសម័យទំនើបស៊ីវីល័យ យ៉ាងណាក្តី ក៏បញ្ហាសុខភាពទាក់ទងនឹងកត្តាហានិភ័យថ្មីសម្រាប់ជំងឺឆ្អឹងមិនត្រូវបានបង្ហាញឱ្យឃើញទូលំទូលាយនៅឡើយ។ មីក្រូប្លាស្ទិក និងលម្អងប្លាស្ទិក (Micro-nanoplastics, MPs) បានបង្កជាបញ្ហាយ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាព ដោយសារវាមានការរកើនឡើងច្រើននៅក្នុងបរិស្ថានជុំវិញ។ តាមរយៈគេហទំព័រ Springer Link បានផ្សាយអត្ថបទស្រាវជ្រាវ របស់ស្ថាប័ន Osteoporosis International បានឱ្យដឹងថា ការស្រាវជ្រាវលម្អិតមួយត្រូវបានធ្វើឡើងដើម្បីរកមូលហេតុដែល មីក្រូប្លាស្ទិក និងលម្អងប្លាស្ទិក MPs ប៉ះពាល់ទៅលើឆ្អឹង និងខួរឆ្អឹង នាពេលបច្ចុប្បន្ន និងបញ្ហាចម្បងដែលនាំឱ្យមានជំងឺឆ្អឹង ដូចជាជំងឺពុកឆ្អឹងជាដើម។ ការស្រាវជ្រាវបានបង្ហាញឱ្យឃើញលទ្ធផលគួរឱ្យព្រួយបារម្ភ ដោយសារធាតុ MPs នេះ ត្រូវបានគេរកឃើញនៅក្នុងជាលិកាឆ្អឹងរបស់មនុស្ស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ MPs បានបង្កផលប៉ះពាល់ដល់លទ្ធភាពនៃការរីកចម្រើនរបស់កោសិកា ជំរុញឱ្យកោសិកាឆាប់ចាស់ ផ្លាស់ប្តូររូបរាងនៃកោសិកា ការផលិតជាលិកានៃស្រទាប់ខ្លាញ់និងឆ្អឹង ធ្វើឱ្យមានការប្រែប្រួលហ្សែន បង្កើនប្រតិកម្មលើការផលិតអុកស៊ីហ្សែនក្នុងកោសិកា…

  • Alibaba ចាប់ដៃ Nvidia អភិវឌ្ឍមនុស្សយន្ត AI ​

    Alibaba ចាប់ដៃ Nvidia អភិវឌ្ឍមនុស្សយន្ត AI ​

    បរទេស ៖ ក្រុមហ៊ុន Alibaba របស់ចិនបានចាបដៃ ជាមួយក្រុមហ៊ុនអាមេរិក Nvidia អភិវឌ្ឍមនុស្សយន្ត AI ចំពេលអាមេរិក និងចិនកំពុងតានតឹង។ Alibaba បានប្រកាស កាលពីសប្តាហ៍មុនថា ការសហការគ្នានេះ គឺជាជំហានដ៏សំខាន់ នៅក្នុងបច្ចេកវិទ្យា AI ជាមួយក្រុមហ៊ុនបន្ទះឈីបយក្ស របស់អាមេរិក Nvidia ដោយក្រុមហ៊ុនចិន មួយនេះ បាននិយាយថា នឹងពន្លឿនការអភិវឌ្ឍន៍ មនុស្សយន្ត របស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់ Alibaba បានរៀបរាប់ថា «គំនិតផ្តួចផ្តើមនេះ ផ្តល់ឱ្យអ្នកអភិវឌ្ឍន៍ នូវវេទិកាដែលមានមូលដ្ឋានលើ Clouding ដ៏ទូលំទូលាយ ដើម្បីពន្លឿនការជឿនលឿន នៃផ្នែកមនុស្សយន្ត ជាមួយនឹងដំណោះស្រាយ AI » ។ ក្រុមហ៊ុន Alibaba បាននិយាយ កាលពីខែកុម្ភៈថា ខ្លួននឹងចំណាយយ៉ាងហោចណាស់ ៥៣ ពាន់លានដុល្លារ លើការស្រាវជ្រាវ បច្ចេកវិទ្យា AI និង cloud computing ក្នុងរយៈពេលបីឆ្នាំ…

  • ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa នឹងកាត់បន្ថយបុគ្គលិក ៤,០០០នាក់

    ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa នឹងកាត់បន្ថយបុគ្គលិក ៤,០០០នាក់

    បែរឡាំង ៖ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa បាននិយាយ នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា នេះថា ត្រឹមឆ្នាំ២០៣០ ខ្លួននឹងកាត់បន្ថយបុគ្គលិក ចំនួន៤,០០០នាក់ ស្មើនឹងជិត៤ភាគរយ នៃកម្លាំងការងារសរុប ជាការផ្លាស់ប្តូរមួយ បង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងបំផុត របស់ប្រទេសនៅអឺរ៉ុប មួយនេះ។ ក្រុមហ៊ុន Lufthansa បានអះអាងថា ការកាត់បន្ថយការងារ ភាគច្រើន នឹងស្ថិតនៅក្នុងប្រទេសអាឡឺម៉ង់ ដោយផ្តោតលើផ្នែករដ្ឋបាល ជាជាងមុខតំណែងប្រតិបត្តិការ។ ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា Lufthansa Group កំពុងពិនិត្យមើលសកម្មភាពណា ដែលនឹងលែងចាំបាច់ នាពេលអនាគត ឬ ការងារស្ទួនគ្នា ជាដើម។ ប្រភពបញ្ជាក់ផងដែរ អំពីការការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ជាមួយនឹងឌីជីថលនីយកម្ម និងការកើនឡើង នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលខ្លួនជឿថា នឹងនាំឱ្យមានប្រសិទ្ធភាព កាន់តែច្រើន នៅក្នុងវិស័យអាកាសចរណ៍ និងដំណើរការល្អ ជាងពេលបច្ចុប្បន្ន។ ក្រុមហ៊ុន Lufthansa ក៏បានកំណត់គោលដៅហិរញ្ញវត្ថុថ្មី សម្រាប់ឆ្នាំ ២០២៨-២០៣០ រួមទាំង ការកែសម្រួលរង្វាស់ប្រតិបត្តិការពី ៨…

  • រុស្ស៊ីព្រមានឆ្លើយតប ចំពោះការឈ្លានពានណាមួយ

    រុស្ស៊ីព្រមានឆ្លើយតប ចំពោះការឈ្លានពានណាមួយ

    អ.ស.ប ៖ រុស្ស៊ីបានព្រមានអំពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការឈ្លានពានណាមួយ មកលើប្រទេសរបស់ខ្លួន។ អ្នកការទូតកំពូល របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ បានព្រមានអំពី “ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់” ចំពោះ “ការឈ្លានពាន” ណាមួយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគាំទ្រការអំពាវនាវឱ្យបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលបំពានដែនអាកាស របស់ប្រទេសនៃអង្គការណាតូ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា «រុស្ស៊ីកំពុងត្រូវបានចោទប្រកាន់ថា ស្ទើរតែ រៀបចំផែនការវាយប្រហារសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង និង បណ្តាប្រទេសសហភាពអឺរ៉ុប»។ លោកបាននិយាយថា «រុស្ស៊ីមិនដែលមានចេតនាបែបនេះទេ… ទោះបីជាយ៉ាងណាក៏ដោយ ការឈ្លានពានណាមួយ ប្រឆាំងនឹងប្រទេសរបស់ខ្ញុំ នឹងត្រូវយតប យ៉ាងម៉ឺងម៉ាត់»។ ប្រទេសជាច្រើនរបស់អង្គការណាតូ បាននិយាយថា យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានរំលោភលើដែនអាកាស របស់ពួកគេ នៅក្នុងទ្វីបអឺរ៉ុប អំឡុងរយៈពេល ប៉ុន្មានសប្តាហ៍ ថ្មីៗនេះ ដោយចោទប្រកាន់ទីក្រុងម៉ូស្គូថា បានសាកល្បងសម្ព័ន្ធភាពមួយនេះ។ យ៉ាងណា លោក Lavrov បានសរសើរលោក Trump នៅក្នុងវិធីសាស្រ្ត…