Author: Dol Pheakdey
-

បារាំងចាប់ខ្លួននាវិកជាន់ខ្ពស់ដែលបើកនាវាដឹកប្រេងពាក់ព័ន្ធនឹងរុស្ស៊ី
បរទេស ៖ ប្រទេស បារាំង បានចាប់ឃុំខ្លួនសមាជិកនាវិក ជាន់ខ្ពស់ ចំនួនពីរនាក់ ដែលបានបើកនាវាដឹកប្រេង មានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។ ទិន្នន័យបង្ហាញថា ទីតំាងកើតហេតុគឺបានស្ថិតនៅលើឆ្នេរសមុទ្រ ដាណឺម៉ាក កាលពីខែមុន ក្នុងអំឡុងពេលហោះហើរយន្តហោះគ្មានមនុស្សបើក ដ៏អាថ៌កំបាំង នេះជាអ្វីដែលរដ្ឋអាជ្ញាបារាំងបាននិយាយ កាលពីថ្ងៃពុធ ទី១ ខែតុលា។ កប៉ាល់ Boracay ជានាវាដែលមានទង់ជាតិបេនីន និង ត្រូវបានចុះបញ្ជីខ្មៅដោយសហភាពអឺរ៉ុប សម្រាប់ជាផ្នែកមួយនៃ “កងនាវាស្រមោល” ដឹកប្រេង ដែលមានវ័យចំណាស់របស់រុស្ស៊ី ត្រូវបានឈរជើង នៅទីនោះ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែកញ្ញា នេះបើយោងតាមទិន្នន័យតាមដានកប៉ាល់ ដែលបានវិភាគដោយ AFP ។ ហេតុការណ៍នេះ បានកើតឡើង ចំពេលដែលយន្តហោះគ្មានមនុស្សបើក ត្រូវបានគេមើលឃើញ នៅទូទាំងប្រទេស ដាណឺម៉ាក រួមទាំង ទីតាំងយោធា ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា ដែលជំរុញឱ្យមានការបិទអាកាសយានដ្ឋានជាច្រើន និងបម្រាមលើការហោះហើរយន្តហោះគ្មានមនុស្សបើក ទាំងអស់ រហូតដល់ថ្ងៃសុក្រ។ អ្នកកាសែត AFP…
-

ដាណឺម៉ាកព្រមានថា អឺរ៉ុបប្រឈមមុខនឹងសង្រ្គាមកូនកាត់របស់រុស្ស៊ី
កូប៉ិនហាក់ ៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានព្រមានកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងតែប្រឈមមុខនឹង “សង្រ្គាមកូនកាត់” របស់រុស្ស៊ី និង បានជំរុញឱ្យអឺរ៉ុបបង្កើនការឆ្លើយតបរបស់ខ្លួន ជុំវិញបញ្ហាតានតឹងមួយនេះ។ លោកស្រីនាយករដ្ឋមន្ត្រី Frederiksen បាននិយាយយ៉ាងដូច្នេះថា ខ្ញុំសង្ឃឹមថា ឥឡូវនេះមនុស្សគ្រប់គ្នានៅអឺរ៉ុបទទួលស្គាល់អំពីការប្រឈមមុខនូវសង្រ្គាមកូនកាត់របស់រុស្ស៊ី និង បញ្ហាសន្តិសុខដ៏ធំបំផុត ចាប់តាំងពីការបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។ ការព្រមានបែបនេះរបស់លោកស្រីនាយករដ្ឋមន្ត្រី Frederiksen ធ្វើឡើងចំពេលដែលដាណឺម៉ាកធ្វើជាម្ចាស់ផ្ទះស្វាគមន៍មេដឹកនាំអឺរ៉ុប សម្រាប់កិច្ចប្រជុំការពារជាតិ ដែលធ្វើឡើងស្ថិតក្រោមការរឹតបន្តឹងសន្តិសុខខ្ពស់ ដើម្បីឆ្លើយតបការហោះហើររំលោភបំពានដោយយន្តហោះដ្រូន ដែលគេសង្ស័យថា ជារបស់រុស្ស៊ី ទោះបីវិមានក្រឹមប្រកាសបដិសេដ។ ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីកំពុងព្យាយាមសាកល្បងពួកយើង ហើយរុស្ស៊ីក៏ព្យាយាមសាបព្រួសមនោគមបំបែកបំបាក់ និង ការព្រួយបារម្ភនៅក្នុងសង្គមអឺរ៉ុបរបស់យើងផងដែរ ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើងជាដាច់ខាត។ បណ្តាមេដឹកនាំអឺរ៉ុបដែលមកចូលរួមកិច្ចប្រជុំកំពូលក្នុងរដ្ឋធានីដាណឺម៉ាក កំពុងបញ្ចេញព័ត៌មានលម្អិតសម្រាប់គម្រោងការពារជាតិជាអាទិភាព ក្នុងនោះក៏រួមមានផែនការកសាង “ជញ្ជាំងការពារយន្តហោះដ្រូន” សំដៅប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ី។ ហើយការពិភាក្សាកាលពីថ្ងៃពុធនេះដែរ ក៏ជាជំហានចុងក្រោយបង្អស់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ដើម្បីត្រៀមខ្លួនសម្រាប់ជម្លោះដ៏មានសក្តានុពលជា់មួយរុស្ស៊ីនៅឆ្នាំ ២០៣០ ខណៈមានការព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារអឺរ៉ុបក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ៕
-

ឥណ្ឌាថ្លឹងថ្លែងទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ទុកការពារដែនអាកាស
ញូវដែលី ៖ ប្រទេសឥណ្ឌាកំពុងពិចារណាទិញប្រព័ន្ធមីស៊ីលបាញ់ដីទៅលើអាកាស S-400 Triumf បន្ថែម ឬប្រព័ន្ធបាញ់មីស៊ីល S-500 Prometei ជំនាន់ក្រោយផលិតដោយរុស្ស៊ី ដើម្បីបង្កើនសមត្ថភាពការពារដែនអាកាសប្រទេសរបស់ខ្លួន នេះបើតាមសារព័ត៌មាន ThePrint បានរាយការណ៍ដោយដកស្រង់ប្រភពរដ្ឋាភិបាលឥណ្ឌា។ មូលហេតុដែលឥណ្ឌាពិចារណាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ីថែមទៀតនេះ គឺដោយសារតែមើលឃើញពីប្រសិទ្ធភាពខ្ពស់របស់ពួកវា អំឡុងពេលប្រតិបត្តិការ Sindoor ប្រឆាំងនឹងគោលដៅភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន កាលពីខែឧសភា ឆ្នាំ ២០២៥កន្លងមកនេះ។ ប្រភពមួយបានបញ្ជាក់ថា S-400 ដំណើរការបានយ៉ាងល្អ នៅក្នុងប្រតិបត្តិការ Sindoor ហើយមានសមត្ថភាពទប់ស្កាត់ និង អាចបង្កមហន្តរាយយ៉ាងធំធេង។ ដូច្នេះហើយ ទើបឥណ្ឌាកំពុងថ្លឹងថ្លែងលើជម្រើសទិញប្រព័ន្ធការពារដែនអាកាស S-400 បន្ថែម ឬ S-500។ ឥណ្ឌាបានស៊ីញ៉េលើកិច្ចព្រមព្រៀងមានតម្លៃ ៥.៤៣ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដើម្បីបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ចំនួន ៥គ្រឿង។ ឥណ្ឌាបានដាក់ពង្រាយប្រព័ន្ធ S-400 ដំបូងនៅរដ្ឋ Punjab ជាប់ព្រំដែនជាមួយប្រទេសប៉ាគីស្ថាន។ គិតមកទល់ពេលនេះ ប្រទេសឥណ្ឌាបានទទួលប្រព័ន្ធមីស៊ីល S-400 មួយចំនួនពីរុស្ស៊ីរួចហើយ ហើយរំពឹងថា…
-

លោក ពូទីន បញ្ជាកោះហៅបុរសចូលបំពេញកាតព្វកិច្ចយោធាដ៏ធំបំផុតមិនធ្លាប់មាន
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យកោះហៅបុរសពេញវ័យចំនួន ១៣៥,០០០នាក់ឱ្យចូលបំពេញកាតព្វយោធា ជាផ្នែកនៃការជំរុញបង្កើនកម្លាំងទ័ពនៅរដូវស្លឹកឈើជ្រុះធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១៦។ នៅក្នុងក្រិត្យដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ លោកប្រធានាធិបតី ពូទីន បានបញ្ជាឱ្យកោះហៅបុរសពេញវ័យចំនួន ១៣៥,០០០នាក់ មានអាយុចាប់ពី ១៨ ដល់ ៣០ឆ្នាំ ដែលភាគច្រើនបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ឬមហាវិទ្យាល័យ ចូលបំពេញកាតព្វកិច្ចយោធាចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ពលទាហានទាំងនោះ ត្រូវបានរំពឹងថា នឹងបំពេញកាតព្វកិច្ចយោធាក្នុងរយៈពេលមួយឆ្នាំ ប៉ុន្តែមិនមែនជាការហាត់សមត្រៀមខ្លួនចូលរួមប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ ទោះបីជាមានសេចក្តីរាយការណ៍ថា មានទាហានត្រូវបានបញ្ជូនទៅកាន់សមរភូមិជួរមុខក៏ដោយ។ ប្រភពបានឱ្យដឹងទៀតថា យុទ្ធនាការកោះហៅបុរសពេញវ័យចូលបំពេញកាតព្វកិច្ចយោធាប្រចាំឆ្នាំនេះដែរ មិនជាប់ទាក់ទងនឹងការចល័តកងទ័ព ឬក៏បង្វឹកពួកគេ ដើម្បីត្រៀមខ្លួនប្រយុទ្ធក្នុងសម័យសង្គ្រាមនោះទេ។ យ៉ាងណាមិញ ទាហានដែលបានបញ្ចប់ការហ្វឹកហ្វឺនយោធា ទំនងជាត្រូវបានកែនទ័ពទៅប្រយុទ្ធ បើសិនជាតិមានតម្រូវការនៅពេលអនាគត។ ចាប់តាំងពីការលុកលុយទ្រង់ទ្រាយធំប្រឆាំងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ លោកប្រធានាធិបតី ពូទីន បានដាក់រុស្ស៊ីឱ្យដើរលើមាគ៌ាសង្រ្គាម ជាមួយនឹងការបង្កើនការចំណាយលើវិស័យយោធាដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីសម័យសូវៀត ពិសេសការពង្រីកទំហំកងទ័ព។ ជាក់ស្តែងកាលពីខែកញ្ញា ឆ្នាំ ២០២៤ លោកប្រធានាធិបតី…
-

អ្នករត់មិនមែនអាជីពរបស់កម្ពុជា ៧រូប បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Berlin Marathon 2025
(ភ្នំពេញ)៖ អ្នករត់មិនមែនអាជីពនៅកម្ពុជា៧រូបបានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុង Berlin Marathon 2025 នាទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីនេះ។ កីឡាករកម្ពុជា៧រូបដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍រត់អន្តរជាតិនេះ មានកីឡាករ ជីម គង់ហ៊យ.ហុង វណ្ណថេត.ឡេង តុង.លីម៉េង ឃាង.ពន្លឺ តុលា.សុខ ហេង .ជា សុថេង។ លោក ឡេង តុង កីឡាករមួយរូប ក្នុងចំណោម៧រូបកីឡាកររត់មិនមែនអាជីពរបស់កម្ពុជា បានគូសបញ្ជាក់ ឱ្យដឹងដែរថា ដើមចមដែលជំរុញឱ្យកីឡាកររត់មិនមែនអាជីពកម្ពុជា៧រូប សម្រេចចិត្តចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ មានគោលបំណងលើកកម្ពស់សុខភាព និងចង់សាកល្បងជាមួយអ្នករត់អន្តរជាតិនៅលើពិភពលោក។ ទន្ទឹមនោះ ក៏ចង់បង្ហាញរំលេចទង់ជាតិកម្ពុជាទៅកាន់អន្តរជាតិ តាមរយៈសកម្មភាពចូលរួមរត់របស់អត្តពលិកមិនមែនអាជីព គឺផ្តើមចេញពីក្តីស្រលាញ់និងចូលរួមលើកតម្លើងកេត្យានុភាពកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ លោក ឡេង តុង បានអះអាងទៀតថា សកម្មភាពចូលរួមរត់របស់អត្តពលិកមិនមែនអាជីពនៅលើឆាកអន្តរជាតិ គឺបានចូលរួមជាច្រើនលើករួចមកហើយ គ្រប់សកម្មភាពចូលរួមអត្តពលិកតែងតែរត់កាន់ទង់ជាតិកម្ពុជា ដែលជាសារបង្ហាញឱ្យអន្តរជាតិមើលឃើញថា ទោះបីកម្ពុជាជាប្រទេសតូច ក៏ប៉ុន្តែកម្ពុជាមានការរីកចម្រើននិងសន្តិភាព និងស្រលាញ់គិតគូយ៉ាងខ្លាំងចំពោះសុខមាលភាពប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍Berlin Marathon 2025 នាទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ជាការត់ម៉ារ៉ាតុងចម្ងាយ៤២.១៩៥គីឡូម៉ែត្រ ដែលមានអត្តពលិកអន្តរជាតិចូលរួមចំនួន៥៥០០០នាក់ ក្នុងនោះអត្តពលិកមិនមែនអាជីពរបស់កម្ពុជាចូលរួម៧រូប ខណៈអត្តពលិកឈាមជ័រខ្មែរមួយចំនួនក៏បានចូលរួមមួយចំនួនផងដែរ។បន្ទាប់ពីព្រឹត្តិការណ៍ ម៉ារ៉ាតុងនៅប្រទេសអាល្លឺម៉ង់នេះ…
-

កម្ពុជា មិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ
(ភ្នំពេញ)៖ ក្នុងជំនួបជាមួយឯកឧត្តម António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជា មិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព ។ កម្ពុជា បានឆ្លងកាត់សង្គ្រាម ៣ទសវត្សរ៍ រួចមកហើយ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ០២៥ ។ ប្រមុខការទូតរូបនេះ បានសង្កត់ធ្ងន់ថា កម្ពុជា បានយល់ច្បាស់ពីសង្គ្រាម ហើយអ្វីដែលកម្ពុជាចង់បាន គឺសន្តិភាព ដូចកម្ពុជា បានធ្វើ នៅក្នុងការបញ្ចូនកងកម្លាំងថែរក្សាសន្តិភាព ។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានបញ្ជាក់ជាសារជាថ្មី ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តផ្តល់ការរួមចំណែកដ៏យ៉ាង សកម្ម ចំពោះប្រតិបត្តិការថែរក្សាសន្តិភាព និងត្រៀបខ្លួនជាស្រេច ក្នុងការចូលរួម ក្នុងបេសកកម្មណាមួយ ដែលស្នើដោយអង្គការសហប្រជាជាតិ និងរួមចំណែក ដល់ជំនួយមនុស្សធម៌ និងប្រយុទ្ធប្រឆាំងផលប៉ះពាល់…
-

លោក Trump អាចនឹងបើកដៃឱ្យអ៊ុយក្រែនវាយលុកជ្រៅទៅក្នុងទឹកដីរុស្ស៊ី
វ៉ាស៊ីនតោន ៖ បេសកជនពិសេសអាមេរិក លោក Keith Kellogg បានបង្ហើបអំពីលទ្ធភាពដែលលោកប្រធានាធិបតី Donald Trump បើកដៃឱ្យអ៊ុយក្រែនអាចវាយប្រហារក្នុងចម្ងាយឆ្ងាយចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី ដោយប្រើប្រាស់សព្វាវុធទំនើបៗរបស់សហរដ្ឋអាមេរិក។ លោក Kellogg បានបង្ហើបបែបនេះអំឡុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ីត្រូវបានចោទប្រកាន់ថា បានបញ្ជូនយន្តហោះចម្បាំង និង យន្តហោះដ្រូនរំលោភដែនអាកាសរបស់ប្រទេសអឺរ៉ុបមួយចំនួន ដែលជារដ្ឋសមាជិកអង្គការណាតូ។ លោកលោក Kellogg មានវ័យ៨១ឆ្នាំរូបនេះ បាននិយាយថា ដោយពិចារណានូវអ្វីដែលលោកប្រធានាធិបតី Trump បាននិយាយ និង អ្វីដែលលោកអនុប្រធានាធិបតី J.D. Vance បាននិយាយ ក៏ដូចជាសម្តីរបស់លោករដ្ឋមន្ត្រីការបរទេស លោក Rubio ដូច្នេះចម្លើយ គឺអាចទៅរួចដែលអាមេរិកនឹងបើកភ្លើងខៀវឱ្យអ៊ុយក្រែនវាយលុកក្នុងចម្ងាយឆ្ងាយទៅក្នុងទឹកដីរុស្ស៊ី។ ហើយគ្មានកន្លែងណាដែលត្រូវបានចាត់ទុកថា មានសុវត្ថិភាពទៀតឡើយ។ ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយបែបចំអកអំឡុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទម្សិលមិញថា គ្មានឱសថមកពីឋានសួគ៌ណាអាចជួយដល់អ៊ុយក្រែនបានទេ ហើយក៏គ្មានអាវុធវេទមន្តនោះដែរ… មិនថា វាជាមីស៊ីល Tomahawks ឬក៏កាំជ្រួចផ្សេងទៀត ពួកវានឹងមិនអាចផ្លាស់ប្តូរគោលដៅយោធារុស្ស៊ីបានឡើយ៕ ប្រភព…
-

ណាមីប៊ីបញ្ជូនទ័ព ៥០០នាក់ ទៅពន្លត់ភ្លើងឆេះឧទ្យានជាតិ
វីនដុក ៖ ប្រទេស ណាមីប៊ី បានដាក់ពង្រាយទាហាន ៥០០នាក់ ចូលរួមយុទ្ធនាការពន្លត់ភ្លើងដែលឆាបឆេះឧទ្យានជាតិ អេតូស្សា (Etosha)។ ក្រុមមន្ត្រីបាននិយាយថា ប្រទេសណាមីប៊ី នៅអាហ្វ្រិក បានដាក់ពង្រាយទាហានចំនួន ៥០០នាក់ កាលពីថ្ងៃអាទិត្យ ដើម្បីជួយប្រយុទ្ធនឹងភ្លើង ដែលបានឆេះឧទ្យានជាតិ ដ៏ធំល្វឹងល្វើយ ដែលស្មើនឹង ១ភាគបី នៃតំបន់ព្រៃអភិរក្សដ៏ធំបំផុតមួយ របស់ទ្វីបនេះ។ ឧទ្យាន នៅភាគខាងជើង នៃប្រទេសវាលខ្សាច់ ភាគច្រើន ជាជម្រកនៃថនិកសត្វ ចំនួន១១៤ប្រភេទ ជាពិសេស គឺសត្វ «រមាសខ្មៅ» ដែលជិតផុតពូជ និង ជាកន្លែងទាក់ទាញទេសចរណ៍ ដ៏សំខាន់មួយ។ ក្រសួងបរិស្ថាន ថា ភ្លើងបានចាប់ផ្តើមឆេះ កាលពីថ្ងៃទី២២ ខែកញ្ញា ហើយបានរីករាលដាល យ៉ាងឆាប់រហ័ស ដោយសារតែខ្យល់បក់ខ្លាំង និង រុក្ខជាតិស្ងួត បណ្តាលឱ្យខូចខាតបរិស្ថាន យ៉ាងទូលំទូលាយ។ ក្រសួងទេសចរណ៍ បានប្រកាសថា ខ្លួនបានបិទផ្លូវទេសចរណ៍មួយចំនួន និង បានព្រមានភ្ញៀវទេសចរ ឱ្យមានការប្រុងប្រយ័ត្ន ព្រោះទិសដៅខ្យល់អាចប្រែប្រួល ដែលមិនអាចទាយទុកជាមុនបាន។…
-

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនមហាសន្និបាត អ.ស.ប អំពីការវាយប្រហារឥតញញើតនាពេលថ្មីចុងក្រោយនេះរបស់ថៃមកលើកម្ពុជា
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក អំពីការវាយ ប្រហារឥតញញើតនាពេលថ្មីចុងក្រោយនេះរបស់ថៃមកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុន ដោយសង្កត់ធ្ងន់ថា កងទ័ពរបស់កម្ពុជាមិនធ្វើដូចការចោទប្រកាន់ ឬបានសងសឹកឡើយ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ចំពោះសន្តិភាព។ ខណៈពេលដែលកម្ពុជាបានប្រែក្លាយពីប្រទេសដែលទទួល ទៅជាអ្នកផ្តល់សន្តិភាព និងស្ថេរភាព ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងបន្តនៅតាមព្រំដែនជាមួយប្រទេសថៃ ដោយបានប្រកាសប្រឆាំងនឹងការរំលោភអធិបតេយ្យ និងអំពាវនាវឱ្យគោរពយ៉ាងម៉ឺងម៉ាត់លើបទឈប់បាញ់ កិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាបានអំពាវនាវឱ្យមានការគាំទ្រពីអាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិឱ្យជួយបន្ធូរបន្ថយភាព តានតឹង និងស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនមហាសន្និបាតអំពីការវាយប្រហារឥតញញើតនាពេលថ្មីចុងក្រោយនេះរបស់ថៃ មកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុន ដោយសង្កត់ធ្ងន់ថា កងទ័ពរបស់កម្ពុជាមិនធ្វើដូចការចោទប្រកាន់ ឬបានសងសឹកឡើយ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា…
-

YouTube បង់ប្រាក់ ២២លានដុល្លារ ក្នុងការដោះស្រាយជាមួយលោក ត្រាំ
វ៉ាស៊ីងតោន ៖ បណ្តាញសង្គម យូធូប (YouTube) នឹងបង់ប្រាក់ចំនួន ២២លានដុល្លារ ក្នុងការដោះស្រាយបញ្ហា ជាមួយនឹងលោក ដូណាល់ ត្រាំ។ YouTube បានយល់ព្រមបង់ប្រាក់ ចំនួន២២លានដុល្លារ ដើម្បីដោះស្រាយបណ្តឹង ដែលប្តឹង ដោយប្រធានាធិបតី លោក Donald Trump បន្ទាប់ពីក្រុមហ៊ុន បានផ្អាកគណនីរបស់លោក ជុំវិញការវាយប្រហារ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូល នេះបើយោងតាមឯកសារ របស់តុលាការ កាលពីថ្ងៃចន្ទ ទី២៩ ខែកញ្ញា។ វេទិកាវីដេអូ អនឡាញ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ Google Parent Alphabet គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ចុងក្រោយគេ ដែលដោះស្រាយជាមួយ លោកTrump បន្ទាប់ពីលោក បានប្តឹងសំណុំរឿងផ្លូវច្បាប់។ ទឹកប្រាក់ចំនួន ២២ លានដុល្លារ នឹងឆ្ពោះទៅរកគម្រោងសាងសង់ចុងក្រោយបង្អស់ របស់លោក Trump តាមរយៈអង្គការមិនរកប្រាក់ចំណេញ ដែលមានឈ្មោះថា Trust for…