Author: Dol Pheakdey
-

ចំនួនអ្នកស្លាប់នៅវៀតណាម ដោយសារព្យុះទីហ្វុង Bualoi កើនឡើងដល់យ៉ាងតិច ១១នាក់
កាសែតក្នុងស្រុក Nhan Dan របស់វៀតណាម បានរាយការណ៍នៅថ្ងៃចន្ទ (២៩ កញ្ញា) នេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Bualoi នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ១១នាក់ហើយ ដោយមនុស្សប្រមាណ ១៣នាក់ នៅតែបាត់ខ្លួន និងជាង ៣០នាក់ ផ្សេងទៀតបានរងរបួស។ សេចក្ដីរាយការណ៍បានបន្ថែមថា ព្យុះទីហ្វុងនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង ផ្ទះសម្បែង នាវានេសាទ ខណៈដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទូទាំងភាគខាងជើង និងកណ្តាលប្រទេសវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅថ្ងៃចន្ទដដែលនេះ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារជនរងគ្រោះ និងជំរុញអាជ្ញាធរឱ្យដោះស្រាយយ៉ាងឆាប់រហ័សនូវផលវិបាកនៃខ្យល់ព្យុះ និងទឹកជំនន់បន្ទាប់ពីនោះ។ ក្រសួងបរិស្ថានវៀតណាមនិយាយថា មនុស្សជាង ៥៣.០០០នាក់ ត្រូវបានជម្លៀសទៅកាន់សាលារៀន និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ដែលក្លាយទៅជាជម្រកបណ្តោះអាសន្ន មុនពេលព្យុះ Bualoi វាយប្រហារដល់ដីគោកនៅភាគខាងជើងប្រទេស ហើយមនុស្សជាច្រើនត្រូវជម្លៀសជាបន្តបន្ទាប់ទៀត។ ផ្នែកខ្លះនៃខេត្ត Nghe An និងខេត្ត Ha Tinh ភាគកណ្តាល បានដាច់អគ្គិសនីយ៉ាងទូលំទូលាយ ហើយសាលារៀនជាច្រើនត្រូវបិទទ្វារក្នុងតំបន់ដែលរងផលប៉ះពាល់៕
-

ហាម៉ាស់ ថា ជួយរកចំណាប់ខ្មាំងបាត់ខ្លួន តែអ៊ីស្រាអែលឈប់វាយសិន
ហ្គាហ្សា ៖ ក្រុមហាម៉ាស់បានជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារសិន ខណៈដែលខ្លួនសន្យាជួយស្វែងរកចំណាប់ខ្មាំង ពីរនាក់ដែលបានបាត់ខ្លួន។ កងកម្លាំងប្រដាប់អាវុធ របស់ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យយោធាអ៊ីស្រាអែល បញ្ឈប់ជាបណ្តោះអាសន្ន នូវការវាយប្រហារតាមអាកាស និងដកខ្លួនចេញពីផ្នែកខ្លះ នៃ ទីក្រុងហ្គាហ្សា ខណៈដែលខ្លួនព្យាយាមស្វែងរកចំណាប់ខ្មាំងអ៊ីស្រាអែល ពីរនាក់ ដែលបានបាត់បង់ការទាក់ទង។ កងពលតូច លោក Ezzedine Al-Qassam បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជីវិតរបស់អ្នកទោសទាំងពីរ គឺស្ថិតនៅក្នុងគ្រោះថ្នាក់ ពិតប្រាកដ ហើយ កងកម្លាំងអ៊ីស្រាអែល ត្រូវតែដកខ្លួនភ្លាមៗ និង បញ្ឈប់ប្រតិបត្តិការ តាមអាកាសរយៈពេល ២៤ម៉ោង ដើម្បីអនុញ្ញាតឱ្យមានការប៉ុនប៉ង ជួយសង្គ្រោះអ្នកទោស»។ នៅក្នុងសេចក្តីប្រកាស មុននេះ ក្រុមប្រដាប់អាវុធបាននិយាយថា ការបាត់បង់ទំនាក់ទំនង គឺ ដោយសារតែប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ក្នុងរយៈពេល ៤៨ ម៉ោងមុន នៅក្នុងសង្កាត់ចំនួនពីរ នៃទីក្រុង Gaza ភាគខាងត្បូង ដែលកងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយប្រហារ តាមផ្លូវអាកាស និង ផ្លូវគោក។ កាលពីមុននេះ…
-

រាជរដ្ឋាភិបាល សម្រេចបង្កើនថវិកា រហូតដល់ ៨ពាន់លានរៀល ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំក្រោយ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចបង្កើនថវិការហូតដល់៨ពាន់លានរៀល ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំក្រោយ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈអចិន្ត្រៃយ៍ ថ្នាក់ដឹកនាំ សមាជិកសមាជិកាជាតំណាងអតីតយុទ្ធជន និងនិវត្តជនគ្រប់ប្រភេទ ព្រមទាំងភ្ញៀវកិត្តិយស សរុបប្រមាណ ៤០០នាក់ ។ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើនថវិកាពី៤ពាន់លានរៀលក្នុងមួយឆ្នាំ ទៅ៨ពាន់លានរៀលក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ខាងមុខ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន ។ ជាមួយគ្នានេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី បានណែនាំឲ្យរាជរដ្ឋាភិបាល យកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលជំនាញនានា ដល់កូនចៅអតីតយុទ្ធជន និងនិវត្តជន ដើម្បីឲ្យពួកគេមានការងារធ្វើត្រឹមត្រូវ ក្រោយអវត្តមានរបស់ឱពុកម្តាយរបស់ពួកគេ ។ សូមជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧…
-

កម្ពុជាស្នើសុំនូវការបន្ដគាំទ្រ និងការសម្របសម្រួលរបស់ប្រធានអាស៊ាន សមាជិក និងស្ថាប័នពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំជុំវិញពិភពលោក ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិបានគូសបញ្ជាក់ថា កម្ពុជាស្នើសុំដោយស្មោះត្រង់នូវការបន្ដគាំទ្រ និងការសម្របសម្រួលរបស់ប្រធានអាស៊ាន និងប្រទេសសមាជិកអាស៊ាន, អគ្គលេខាធិការ និងស្ថាប័នពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំជុំវិញពិភពលោក ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង លើកទឹកចិត្ដដល់ការដោះស្រាយជម្លោះដោយសន្ដិវិធី និងទប់ស្កាត់ការកើតឡើងនូវសោកនាដកម្មបន្ថែមទៀត។ ការស្នើសុំរបស់ឯកឧត្ដមប្រមុខការទូតកម្ពុជាបែបនេះ ក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ “រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្ដិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស” នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានថ្លែងថា កម្ពុជាជាប្រទេសតូច ផ្តោតលើការកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ និងលើកកម្ពស់សុខុមាលភាព របស់ប្រជាជន។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីអះអងថា៖ «យើងមិនបង្កការគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយ ខណៈពេលដែលយើងតែងតែការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង ការប្រើប្រាស់កម្លាំងគឺជា ជម្រើសចុងក្រោយបំផុត»។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបន្ដថា កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងប្រក្រតីភាព លើកកម្ពស់ការរួមរស់ជាមួយ គ្នាប្រកបដោយសុខដុមរមនា និងទំនាក់ទំនងអ្នកជិតខាងល្អ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។…
-

ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ១.៨៥០គ្រួសារ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
(ភ្នំពេញ)៖ ឆ្លើយតបតាមតម្រូវការចាំបាច់ និងដើម្បីជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សនាពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះចំនួន ១.៨៥០គ្រួសារ រស់នៅខេត្តចំនួនពីរនៃភាគឦសានប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរីចំនួន ៩៥០គ្រួសារ និងខេត្តរតនគិរីចំនួន ៩០០គ្រួសារ ។ អំណោយមនុស្សធម៌ខាងលើនេះត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តទាំងពីរ ចុះចែកដល់ប្រជាជនរងគ្រោះទាំង ១.៨៥០គ្រួសារ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥ ។ គណៈប្រតិភូកាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះបណ្ដាំរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយប្រជាជន និងបងប្អូនជនជាតិដើមភាគតិចទាំងអស់ រួមជាមួយការសោកស្តាយចំពោះគ្រោះធម្មជាតិទឹកជំនន់ដែលបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។ ជាមួយគ្នានេះ…
-

អាមេរិកថ្លឹងថ្លែងសំណើសុំមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន
វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយថា សហរដ្ឋអាមេរិកកំពុងថ្លឹងថ្លែងលើសំណើសុំមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ដែលមានសមត្ថភាពវាយប្រហារក្នុងចម្ងាយ ២,៥០០គីឡូម៉ែត្រយកទៅជួយដល់អ៊ុយក្រែនប្រយុទ្ធនឹងកងទ័ពរុស្ស៊ី។ លោក JD Vance បានថ្លែងប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា លោក និងលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើការសម្រេចចិត្តចុងក្រោយលើបញ្ហានេះ។ មីស៊ីល Tomahawk បានបាញ់ក្នុងចម្ងាយប្រហែល ២,៥០០គីឡូម៉ែត្រ និង អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ត្រូវបានគេរំពឹងថា នឹងពង្រឹងខែលការពាររបស់អ៊ុយក្រែនប្រឆាំងនឹងការវាយប្រហារយ៉ាងខ្លាំងក្លារបស់រុស្ស៊ី។ តាមរយៈសំណើនេះមិនមែនមានន័យថា អាមេរិកជាអ្នកជួយអ៊ុយក្រែនដោយផ្ទាល់នោះទេ ប៉ុន្តែលោកប្រធានាធិបតី ហ្សេលេនស្គី បានស្នើឲ្យទីក្រុងវ៉ាស៊ីនតោនលក់មីស៊ីលទាំងនេះទៅឲ្យបណ្តាប្រទេសនៅអឺរ៉ុប ដូច្នេះសម្ព័ន្ធមិត្តទាំងនោះ អាចទិញមីស៊ីលយកទៅផ្គត់ផ្គង់ដល់ទីក្រុងកៀវបាន។ យ៉ាងណាមិញ រុស្ស៊ីធ្លាប់បានព្រមានច្រើនលើកច្រើនសារថា ការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន នឹងមិនផ្លាស់ប្តូរស្ថានភាពនៅសមរភូមិជួរមុខឡើយ ហើយមានតែបង្កហានិភ័យផ្ទុះជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ៕ ប្រភព ៖ RT
-

ព្យុះ ប៊ូឡយ វាយប្រហារវៀតណាម ៣ម៉ឺននាក់ភៀសខ្លួន, ស្លាប់និងបាត់ខ្លួន៥នាក់
ហាណូយ ៖ នៅប្រទេសវៀតណាម ព្យុះទីហ្វុង ប៊ូឡយ បានសម្លាប់មនុស្សម្នាក់, បាត់ខ្លួន ៤នាក់ ព្រមទាំងមានការជម្លៀសមនុស្ស ជិត៣ម៉ឺននាក់ ចេញពីផ្ទះសម្បែង។ ព្យុះទីហ្វុង ប៊ូឡយ (Bualoi) ដែលជាព្យុះទី ១០ បានប៉ះពាល់ដល់ប្រទេសវៀតណាម ក្នុងឆ្នាំនេះ ដោយបានវាយប្រហារ ខ្សែក្រវ៉ាត់កណ្តាល នៅម៉ោងជាង១០យប់ ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា។ ព្យុះនេះបានបង្កើតកម្លាំងខ្យល់ ១៣០ គីឡូម៉ែត្រ ក្នុងមួយម៉ោង នេះបើយោងតាមមជ្ឈមណ្ឌលព្រមានអំពីព្យុះទីហ្វុងរួម។ ខេត្ត និងទីក្រុង រាប់ចាប់ពី Ninh Binh ដល់ Quang Ngai បានជម្លៀសមនុស្សជាង ២៨,៥០០នាក់ ហើយមនុស្សម្នាក់បានស្លាប់ និង ៤ នាក់ផ្សេងទៀត បាត់ខ្លួន នេះបើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹករបស់ប្រទេសវៀតណាម។ មជ្ឈមណ្ឌលផលិតដែកសំខាន់មួយ ត្រូវបានប្រើទុក សម្រាប់ការជម្លៀសមនុស្ស ខណៈដែលសាលារៀន និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ត្រូវបានប្តូរទៅជាជម្រកបណ្តោះអាសន្ន។ ទាហានរាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ ខណៈអាកាសយានដ្ឋានក្នុងស្រុកត្រូវបានបិទ…
-

លោក ត្រាំ ជួបមេធំអ៊ីស្រាអែល ជជែកពីសន្តិភាពហ្គាហ្សា នាថ្ងៃនេះ
វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ត្រាំ និង មេដឹកនាំអ៊ីស្រាអែល លោក ណេតានយ៉ាហ៊ូ គ្រោងនឹងជជែកគ្នា អំពីផែនការសន្តិភាពតំបន់ហ្គាហ្សា នៅក្នុងសេតវិមាន នាថ្ងៃចន្ទនេះ។ ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងធ្វើជាម្ចាស់ផ្ទះ ទទួលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសេតវិមាន នាថ្ងៃទី២៩ ខែកញ្ញានេះ សម្រាប់កិច្ចពិភាក្សា ក្នុងគោលបំណងជំរុញផែនការសន្តិភាព Gaza ដ៏កម្រមួយ។ លោក Trump និយាយថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាម ជិតពីរឆ្នាំ នៅហ្គាហ្សា , ចំណាប់ខ្មាំង ដោះលែងដោយក្រុមហាម៉ាស់ និងការដកហូតអាវុធក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ត្រូវបានធ្វើប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំអារ៉ាប់ កាលពីសប្តាហ៍មុន។ លោកបានទម្លាយឲ្យដឹង កាលពីថ្ងៃអាទិត្យ ថា «ទាំងអស់គឺនៅលើដំណើរមួយ ពិសេស ជាលើកដំបូង ដែលមិនធ្លាប់មាន។ យើងនឹងធ្វើវា ឱ្យរួចរាល់» ទោះជាយ៉ាងណាក៏ដោយ លោក Netanyahu បានផ្តល់ហេតុផលតិចតួច…
-

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ចូលរួមលើកកម្ពស់សុខុមាលភាព និងសុខដុមរមនាក្នុងសង្គមរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥, សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់អនុសាសន៍ចូលរួមលើកកម្ពស់សុខុមាលភាព និងសុខដុមរមនាក្នុងសង្គម របស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ ចំនួន ១៥ចំណុច រួមមាន៖ ទី១៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងការបើកផ្តល់ប្រាក់ របបសន្តិសុខសង្គម ជូនអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ឱ្យបានទាន់ពេលវេលា និង ទៀងទាត់ តាមការកំណត់របស់រាជរដ្ឋាភិបាល។ ទី២៖ ក្រសួងការពារជាតិ និង ក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអតីត យុទ្ធជន និងគ្រួសារជនពលីមរណៈរបស់ក្រសួងនីមួយៗឱ្យបានពិតប្រាកដ មុននឹងផ្ទេរមកក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា គ្រប់គ្រងបន្ត។ ទី៣៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ…
-

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ១០០ខ្នង ក្នុង ១ឆ្នាំ រយៈពេល ៥ឆ្នាំ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ១០០ខ្នង ក្នុង ១ឆ្នាំ រយៈពេល ៥ឆ្នាំ ដើម្បីជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ខស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍ថា សម្តេច និងភរិយា នឹងធ្វើផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន១០០ខ្នងក្នុងមួយឆ្នាំ ដោយមានរយៈពេល ៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០២៥រហូតដល់ឆ្នាំ២០៣០ ដើម្បីជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាព អតីតយុទ្ធជន និង និវត្តជនកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្នាំ២០២៥នេះ ផ្ទះដែលនឹងត្រូវធ្វើជូនដល់អតីតយុទ្ធជន និងនិវត្តជន គឺមានចំនួន…