Author: Dol Pheakdey

  • គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ IPC បោះឆ្នោតដកបម្រាមពីរុស្ស៊ី និងប៊ែលឡារុស

    គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ IPC បោះឆ្នោតដកបម្រាមពីរុស្ស៊ី និងប៊ែលឡារុស

    (បរទេស)៖ គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ IPC បានបោះឆ្នោតដកបម្រាម ចំពោះអត្តពលិករុស្ស៊ី និងប៊ែលឡារុស។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ប្រទេសស្ថិតនៅទ្វីបអឺរ៉ុបទាំងពីរខាងលើនេះ ត្រូវបានរងបម្រាមពី IPC បន្ទាប់ពីរុស្ស៊ីបានចូលឈ្លានពានប្រទេសក្បែរខាងគ្នាគឺ អ៊ុយក្រែន ចាប់តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ មក នៅពេលដែលប៊ែលឡារុស ក៏ជាអ្នកជួយជ្រោមជ្រែងរដ្ឋបាលរបស់លោក ពូទីន ផងដែរ។ ក៏ប៉ុន្តែគ្រប់អត្តពលិកនៃប្រទេសរុស្ស៊ី និងប៊ែលឡារុស អាចចូលរួមប្រកួតប្រជែងមេដាយលើឆាកអន្តរជាតិបានដដែល ដោយស្ថិតក្រោមឆ័ត្រអព្យាក្រឹត្យ បន្ទាប់ពីបម្រាមត្រូវបានដាក់ចេញជាផ្លូវការតែម្តងគិតចាប់តាំងពីឆ្នាំ២០២៣ មក។ ក្រោយពីការបោះឆ្នោតដែលត្រូវបានរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ ក្នុងសមាជប្រចាំឆ្នាំរបស់ IPC គ្រាដែលរុស្ស៊ី និងប៊ែលឡារុស នៅតែជាសមាជិកពេញសិទ្ធិរបស់ IPC ដដែល ដោយទទួលបានការបោះឆ្នោតដកបម្រាមវិញ។ នេះមានន័យថា អត្តពលិកគ្រប់កម្រិតរបស់ពួកគេអាចចូលរួមក្នុងកម្មវិធីអន្តរជាតិនានាបានវិញហើយ ក្រោមទង់ជាតិផ្លូវការរបស់ពួកគេ ពោលគឺនៅ ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងា នៅឯទីក្រុង Milano Cortina ប្រទេសអ៉ីតាលីនាអំឡុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។ ទន្ទឹមគ្នានោះដែរ គណៈកម្មាធិការជនពិការរុស្ស៊ី ក៏បានសាទរចំពោះការបោះឆ្នោតលើកលែងទណ្ឌកម្ម និងបានឱ្យដឹងផងថា «វាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ»៕

  • លោក ត្រាំ ទាមទារឱ្យ Microsoft បណ្តេញលោកស្រី Lisa Monaco ដោយចាត់ទុកជា «មេគំរាមកំហែងសន្តិសុខជាតិ»

    លោក ត្រាំ ទាមទារឱ្យ Microsoft បណ្តេញលោកស្រី Lisa Monaco ដោយចាត់ទុកជា «មេគំរាមកំហែងសន្តិសុខជាតិ»

    (បរទេស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារយ៉ាងដាច់អហង្ការឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft បញ្ចប់ការងាររបស់ប្រធានកិច្ចការសកល លោកស្រី Lisa Monaco ជាបន្ទាន់។ លោកស្រី Monaco គឺជាអតីតមន្ត្រីជាន់ខ្ពស់ដែលធ្លាប់បម្រើការនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីពីររូប គឺលោក បារ៉ាក់ អូបាម៉ា និងលោក ចូ បៃដិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ការទាមទារនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងចុងក្រោយបំផុតរបស់លោក ត្រាំ ដើម្បីសងសឹកលើអ្នកដែលលោកយល់ថាជា «សត្រូវនយោបាយ» ខណៈដែលហេតុការណ៍នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីអតីតនាយក FBI លោក James Comey ត្រូវបានចោទប្រកាន់។ លោក ត្រាំ បានប្រើប្រាស់បណ្តាញសង្គម Truth Social របស់លោកដើម្បីប្រតិកម្ម ដោយលើកឡើងត្រង់ៗថា លោកស្រី Monaco គឺជា៖«ការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ជាពិសេសដោយសារតែកិច្ចសន្យាធំៗដែលក្រុមហ៊ុន Microsoft មានជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក»។ លោកបានសង្កត់ធ្ងន់ពីជំហររបស់លោកថា៖ «ខ្ញុំយល់ឃើញថា ក្រុមហ៊ុន Microsoft…

  • អ៊ុយក្រែទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាសពីអ៊ីស្រាអែល

    អ៊ុយក្រែទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាសពីអ៊ីស្រាអែល

    កៀវ ៖ ប្រទេសអ៊ុយក្រែនប្រកាសទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិកពីប្រទេសអ៊ីស្រាអែលកាលពីមួយខែមុន ហើយរំពឹងថា ពីរគ្រឿងបន្ថែមទៀតនឹងដឹកមកដល់ក្នុងពេលប៉ុន្មានខែខាងមុខទៀត។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់អ្នកកាសែតអំឡុងសន្និសិទសារព័ត៌មានមួយថា ប្រព័ន្ធមីស៊ីល Patriot របស់អ៊ីស្រាអែលកំពុងដំណើរការក្នុងប្រទេសអ៊ុយក្រែន។ វាបានដំណើរការអស់រយៈពេលមួយខែហើយ… ហើយយើងនឹងទទួលបានប្រព័ន្ធ Patriot ចំនួនពីរទៀតនៅរដូវស្លឹកឈើជ្រុះ។ Patriot គឺជាប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស។ ប្រព័ន្ធមីស៊ីលនេះត្រូវបានគេដាក់ពង្រាយលើកដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង អាចបាញ់លើគោលដៅយន្តហោះ បាញ់ស្ទាក់ប្រឆាំងមីស៊ីលបញ្ជាទិស និង ទប់ស្កាត់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី។ ប្រព័ន្ធមីស៊ីល Patriot នីមួយៗរួមមានអាវុធបំពាក់រួចស្រេចដាក់លើរថយន្ត យោធា ជាមួយនឹងកាណុងបាញ់មីស៊ីលចំនួន៨ ដែលអាចផ្ទុកកាំជ្រួចសម្រាប់បាញ់ស្កាត់ចំនួន ៤គ្រាប់, មានបំពាក់នូវប្រព័ន្ធរ៉ាដាលើដី, ស្ថានីយ៍បញ្ជាមួយនិងម៉ាស៊ីនភ្លើងមួយថែមទៀត។ ទោះបីជាយ៉ាងណា អាវុធ Patriot តែមួយមិនអាចការពារដល់ក្រុងកៀវទាំងមូលនោះបានឡើយ។ អ៊ុយក្រែនកំពុងព្យាយាមពង្រឹងការការពារដែនអាកាសរបស់ខ្លួន ដើម្បីទប់ទល់ការវាយប្រហារជាប្រចាំថ្ងៃដោយយន្តហោះដ្រូន និង មីស៊ីលរបស់រុស្ស៊ី ជាពិសេសនៅមុនរដូវរងា ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់កំដៅដល់ប្រជាជន ដែលវាជាគោលដៅចម្បងនៃការវាយលុករបស់រុស្ស៊ី៕ ប្រភព ៖ AFP

  • ថៃស្លាប់ ៧នាក់ និង ២៦ម៉ឺននាក់រងផលប៉ះពាល់ដោយសារទឹកជំនន់រដូវមូសុង

    ថៃស្លាប់ ៧នាក់ និង ២៦ម៉ឺននាក់រងផលប៉ះពាល់ដោយសារទឹកជំនន់រដូវមូសុង

    បាងកក ៖ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ចំនួនអ្នកស្លាប់នៅថៃដោយសារទឹកជំនន់បង្កឡើងពីភ្លៀងធ្លាក់ខ្លាំងរដូវមូសុង បានកើនឡើងចំនួន ៧នាក់ និង មនុស្សជាង ២៦០.០០០នាក់នៅទូទាំងខេត្តមួយចំនួនតាមដងទន្លេ ចៅប្រាយ៉ា បានរងផលប៉ះពាល់ក្នុងសប្តាហ៍នេះ ខណៈកិច្ចប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។ ទោះបីជាមិនរងគ្រោះដោយសារព្យុះត្រូពិក Bualoi ដែលបានវាយប្រហារហ្វីលីពីននៅសប្តាហ៍នេះក៏ដោយ ប៉ុន្តែនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ ប្រទេសថៃមានភ្លៀងធ្លាក់ខ្លាំងជាប្រចាំ ចាប់ពីខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែអ្នកជំនាញលើកឡើងថា បម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស បាននាំឲ្យអាកាសធាតុអាក្រក់ធ្ងន់ធ្ងរកាន់តែកើនឡើង ដោយធ្វើឲ្យស្ថានភាពកាន់តែមិនអាចទាយទុកជាមុនបាន។ ជាក់ស្តែង នៅភាគខាងជើងប្រទេសថៃ កាលពីខែសីហា មនុស្ស ៥នាក់បានស្លាប់ និង ១៥នាក់ទៀតរងរបួស អំឡុងពេលមានហេតុការណ៍បាក់ដី និង ទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុង Kajiki។ សូមរម្លឹកថា ក្នុងឆ្នាំ ២០១១ ទឹកជំនន់នៅទូទាំងប្រទេសថៃ បានសម្លាប់មនុស្សជាង ៥០០នាក់ និង បង្កការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាជនអស់រាប់លានខ្នង ៕ ប្រភព ៖ The Strait Times

  • CAMBODIAN FM BRIEFS U.N. ON ITS EFFORTS TO EASE TENSION AND REBUILD RELATIONS WITH THAILAND  On the afternoon of September 26, 2025, His Excellency Deputy Prime Minister Prak Sokhonn, Minister of Foreign Affairs and International Cooperation, held a bilateral meeting with His Excellency António Guterres, Secretary-General of the United Nations, on the sidelines of the General Debate of the 80th Session of the United Nations General Assembly in New York, United States of America.  During the meeting, the Deputy Prime Minister provided updates on the latest developments concerning border disputes with Thailand. He reiterated Cambodia’s commitment to making every effort to de-escalate tensions, rebuild trust, and fully and sincerely implement the recent agreements aimed at returning to normalcy Cambodia–Thailand’s bilateral relations.
  • ចិនព្រមានប្រឆាំងនឹង “ផ្នត់គំនិតសង្រ្គាមត្រជាក់”

    ចិនព្រមានប្រឆាំងនឹង “ផ្នត់គំនិតសង្រ្គាមត្រជាក់”

    ប៉េកាំង ៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានព្រមានប្រឆាំងនឹងការវិលត្រឡប់ទៅរក “ផ្នត់គំនិតសង្រ្គាមត្រជាក់” ហើយបានការពារពហុភាគីនិយម និង ពាណិជ្ជកម្មសេរី ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ។ យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រី Li មិនបាននិយាយចំៗដល់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយផ្ទាល់ទេ ប៉ុន្តែបានចាត់ទុកប្រទេសចិនជាអ្នកថែរក្សាការពារសណ្តាប់ធ្នាប់ពិភពលោក ខណៈកន្លងមក តួនាទីនេះជារបស់សហរដ្ឋអាមេរិកជាយូរមកហើយ។ លោក Li មានវ័យ ៦៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ពិភពលោកបានឈានចូលដល់ដំណាក់កាលថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរ។ ឯកតោភាគីនិយម និងផ្នត់គំនិតសង្រ្គាមត្រជាក់កំពុងកើតឡើងសាជាថ្មី។ លោកបន្ថែមថា ច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិដែលបានកសាងឡើងក្នុងរយៈពេល ៨០ឆ្នាំមកនេះ ស្ថិតក្រោមបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ហើយប្រព័ន្ធអន្តរជាតិដែលមានប្រសិទ្ធភាពត្រូវបានរំខានឥតឈប់ឈរ។ មនុស្សជាតិបានដើរដល់ផ្លូវបំបែកម្តងទៀត។ ទោះបីជាយ៉ាងណា នាយករដ្ឋមន្រ្តីចិនរូបនេះ នៅតែបង្ហាញសុទិដ្ឋិនិយមថា ប្រទេសចិនសង្ឃឹមថា នឹងធ្វើការរួមគ្នាជាមួយបណ្តាប្រទេសនានាលើពិភពលោក ដើម្បីលើកកម្ពស់ឧត្តមគតិរបស់អង្គការសហប្រជាជាតិ៕ ប្រភព ៖ CNA

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្តយើងទាំងអស់គ្នានៅជាមួយថ្នាក់ដឹកនាំ ជាពិសេស វីរកងទ័ពនៅជួរមុខ

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្តយើងទាំងអស់គ្នានៅជាមួយថ្នាក់ដឹកនាំ ជាពិសេស វីរកងទ័ពនៅជួរមុខ

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការបានលើកឡើងពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជាពិសេស ការបើកបាញ់ប្រហារសាជាថ្មីពីសំណាក់យោធាថៃមកលើទីតាំងយោធាកម្ពុជានារសៀលថ្ងៃទី២៧ កញ្ញា នេះថា ៖ ដូចប្រជាជនកម្ពុជាទាំងអស់ដែលកំពុងតាមដានស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ប្រហារម្តងទៀតនាពេលថ្មីៗនេះ របស់យោធាថៃ ចូលមកក្នុងទឹកដីកម្ពុជា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា។ ត្រង់ចំណុចនេះ ខ្ញុំសូមសម្តែងការព្រួយបារម្ភ ក៏ដូចជាក្តីសង្ឃឹមថា ‘ការបាញ់ប្រហារ’ ចូលមកក្នុងទឹកដីកម្ពុជា នឹងត្រូវបញ្ឈប់ ហើយវិលត្រឡប់ទៅរកការអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ដូចដែលបានឯកភាពគ្នាវិញ។ ម៉ោងនេះ ពេលនេះ ស្មារតី ទឹកចិត្ត របស់ យើងទាំងអស់គ្នា នៅជាមួយនឹងថ្នាក់ដឹកនាំ ជាពិសេសវីរកងទ័ពនៅជួរមុខ និងសូមបួងសួងដល់វត្ថុគ្រប់ស័ក្តិសិទ្ធក្នុងលោក សូមជួយថែរក្សាការពារវីរកងទ័ពនៅជួរមុខឱ្យមានសុខសុវត្ថិភាព និងសន្តិភាពសម្រាប់ប្រជាជនទាំងអស់គ្នា។ Like all Cambodians who are following the situation on the border tension between Cambodia and Thailand, I am quite…

  • អ្នកនាំពាក្យ​៖​ យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ

    អ្នកនាំពាក្យ​៖​ យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា​ កងទ័ពថៃបាន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ នៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា៕

  • អ៊ីរ៉ង់ចាប់ដៃរុស្ស៊ីសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៤ ក្នុងតម្លៃ ២៥ ពាន់លានដុល្លារ

    អ៊ីរ៉ង់ចាប់ដៃរុស្ស៊ីសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៤ ក្នុងតម្លៃ ២៥ ពាន់លានដុល្លារ

    តេហេរ៉ង់ ៖ រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៤ទីតាំង នឹងលេចរូបរាងនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ២៥ពាន់លានដុល្លារជាមួយសារជីវកម្មនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី។ នៅពេលសាងសង់រួច រោងចក្រថាមពលនុយក្លេអ៊ែរទាំង ៤ទីតាំងនោះ ត្រូវបានរំពឹងថា នឹងអាចផលិតថាមពលអគ្គិសនីបានចំនួន ៥,០០០មេហ្គាវ៉ាត់។ ប្រទេសអ៊ីរ៉ង់ ដែលប្រឈមមុខនឹងកង្វះថាមពលធ្ងន់ធ្ងរនោះ បច្ចុប្បន្នមានរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់ គឺរោងចក្រ Bushehr ដែលសាងសង់ដោយរុស្ស៊ីនៅភាគខាងត្បូង ដែលបង្កើតថាមពលប្រហែល ១ជីហ្គាវ៉ាត់។ កិច្ចព្រមព្រៀងនេះ កើតឡើងចំពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានរំពឹងថា នឹងបោះឆ្នោតលើដំណោះស្រាយដែលគាំទ្រដោយចិន និងរុស្ស៊ី ក្នុងការពន្យារពេលអនុវត្តទណ្ឌកម្មអន្តរជាតិយ៉ាងហោចណាស់ ៦ខែទៀត។ គម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនេះ គឺជាកិច្ចព្រមព្រៀងថាមពលដ៏ធំបំផុតមួយរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ ហើយអាចបង្កើនភាពតានតឹងបន្ថែមទៀតជាមួយប្រទេសលោកខាងលិច ដែលប្រឆាំងនឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាយូរមកហើយ។ ទោះបីជាយ៉ាងណា ប្រទេសអ៊ីរ៉ង់បានចេញមុខច្រានចោលច្រើនលើកច្រើនសារថា ខ្លួនគ្មានបំណងចង់បង្កើតអាវុធប្រល័យលោកទេ ហើយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងសន្តិភាពប៉ុណ្ណោះ៕ ប្រភព ៖ Aljazeera

  • លោក Trump បញ្ជាឱ្យ​លក់ TikTok នៅអាមេរិក ក្នុងតម្លៃ ១៤ពាន់លានដុល្លារ

    លោក Trump បញ្ជាឱ្យ​លក់ TikTok នៅអាមេរិក ក្នុងតម្លៃ ១៤ពាន់លានដុល្លារ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសពីផែនការលក់ប្រតិបត្តិការនៅអាមេរិករបស់វេទិកាបណ្តាញសង្គម TikTok ដែលគ្រប់គ្រងដោយចិនទៅឲ្យសហរដ្ឋអាមេរិក ឬ អ្នកវិនិយោគិនទូទាំងពិភពលោក ដើម្បីឆ្លើយតបតាមដំណោះស្រាយតម្រូវការសន្តិសុខជាតិនៅក្នុងច្បាប់ឆ្នាំ ២០២៤។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Channel News Asia, លោកអនុប្រធានាធិបតីអាមេរិក JD Vance បាននិយាយថា ក្រុមហ៊ុនថ្មីរបស់សហរដ្ឋអាមេរិកនឹងទិញ TikTok ក្នុងតម្លៃប្រហែល ១៤ពាន់លានដុល្លារ ដែលនេះជាការកំណត់តម្លៃលើកម្មវិធីវីដេអូកម្សាន្តខ្លីៗដ៏ល្បីលំដាប់ពិភពលោកមួយនេះជាលើកដំបូង។ ទោះជាយ៉ាងណា លោកប្រធានាធិបតី Trump កាលពីថ្ងៃព្រហស្បតិ៍ បានពន្យារពេលការអនុវត្តច្បាប់ដែលហាមប្រាមកម្មវិធីនេះ លុះត្រាតែម្ចាស់គ្រប់គ្រងចិនយល់ព្រមលក់ TikTok រហូតដល់ថ្ងៃទី២០ ខែមករាឆ្នាំក្រោយ ស្របពេលមានកិច្ចខិតខំប្រឹងប្រែងទិញយកវេទិកាបណ្តាញសង្គមពិភពលោកមួយនេះ ពីសំណាក់ជនជាតិអាមេរិក ក្រុមវិនិយោគិនអាមេរិក និង អ្នកផ្សេងទៀត ហើយឈ្នះការយល់ព្រមពីរដ្ឋាភិបាលចិន។ ការចេញផ្សាយបទបញ្ជាប្រតិបត្តិនេះ បានបង្ហាញថា លោកប្រធានាធិបតី Trump កំពុងជំរុញខ្លាំងលើការលក់ទ្រព្យសម្បត្តិរបស់ TikTok នៅសហរដ្ឋអាមេរិក ប៉ុន្តែព័ត៌មានលម្អិតជាច្រើនចាំបាច់ត្រូវបកស្រាយ រួមទាំងរបៀបដែលអង្គភាពអាមេរិកនឹងប្រើប្រាស់ទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់ TikTok។ បទបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតី Trump…